ព័ត៌មានសំណង់
កំណត់ហេតុព័ត៌មានរបស់សាលារាជធានីភ្នំពេញ៖ មិនា – មេសា ២០១៨
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាពផ្លូវដែក ដែលត្រូវស្ថាបនាជាផ្លូវបេតុងវិញ ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវទំនប់៧០ នៅថ្ងៃព្រហស្បតិ៍ទី០១ ខែមីនា ឆ្នាំ២០១៨។ ក្នុងនោះផងដែរក្រុមការងារក៏បានធ្វើការសិក្សាលើផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្នុងតំបន់នោះ។ បន្ទាប់ពីសាងសង់ស្ថានីយ៍បូមទឹកទួលគោកទី១រួចមក នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បានចាក់បំពេញខ្សាច់ ដើម្បីចូលគ្រឿងចក្រកាយស្តារភក់ សំរាម និងចូលគ្រឿងចក្របុកបេតុងជញ្ជាំងអាងស្តុកទួលគោកទី១ត្រឡោកបែក ក្នុងខណ្ឌទួលគោក ។ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញបើកការដ្ឋានស្ថាបនាស្ថានីយ៍បូមទឹកលូ៥ នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលស្ថានីយ៍បូមទឹកនេះមានសមត្ថភាពបូម ៨ម៉ែត្រគូប ក្នុងមួយវិនាទី ស្មើនឹង ២៨៨០០ម៉ែត្រគូបក្នុង១ម៉ោង ដើម្បីទប់ស្កាត់ជំនន់ទឹកភ្លៀង ជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ខាងត្បូង និងខាងកើតព្រលានយន្តហោះ ក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ។ ការដ្ឋាននេះគ្រោងនឹងបញ្ចប់នៅពេលរដូវវស្សាចូលមកដល់។ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បានជីកស្តារប្រឡាយជើងឯក ចាប់ពីផ្លូវជាតិលេខ៣ ដល់បឹងជើងឯក។ ប្រឡាយនេះ […]
អានបន្ថែមប្រវត្តិនៃសំណង់កីឡាដែលមានគុណភាពនៅអាស៊ីអាគ្នេយ៍
នៅពេលស្ថាបនិករបស់ក្រុមហ៊ុន Sports Engineering and Recreation Asia Ltd. (Seara) បង្កើតក្រុមហ៊ុននេះនៅទីក្រុងបាងកកក្នុងឆ្នាំ១៩៩១ ការសម្រេចចិត្តជាយុទ្ធសាស្ត្រគឺត្រូវសាងសង់ដោយគោរពតាមស្ដង់ដារអន្ដរជាតិតែម្យ៉ាងប៉ុណ្ណោះ។ នេះមិនមែនគ្រាន់តែជាយុទ្ធសាស្ត្រទីផ្សាររបស់ជំនួញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាយុទ្ធសាស្រ្តបង្កើតជាម៉ាកដ៏សំខាន់ដែលត្រូវចំណាយពេលរាប់ឆ្នាំទើបទទួលផលផងដែរ។ នេះមិនត្រឹមតែជាយុទ្ធសាស្រ្តទីផ្សាររបស់អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយុទ្ធសាស្រ្កកសាងម៉ាកយ៉ាងសំខាន់មួយដែលនឹងត្រូវប្រើពេលដើម្បីទទួលបានផលផងដែរ។ លោក Patrick Dean ជនជាតិកាណាដា ដែលជាស្ថាបនិកម្នាក់ក្នុងចំណោមស្ថាបនិកទាំងពីរបានលើកឡើងថា “យើងមើលឃើញថា នៅក្នុងទីផ្សារដូចជាប្រទេសសិង្ហបុរី និងទីក្រុងកូឡាឡាំពួរ ការសាងសង់កន្លែងកីឡាត្រូវបានសាងសង់ឡើងស្របតាមស្ដង់ដារអន្ដរជាតិ។ យើងបានសម្រេចចិត្តដោយគ្រាន់តែរង់ចាំទីផ្សារនេះហូរចេញទៅភាគខាងជើង។” គោលការណ៍ពិសេសខុសគេនោះគឺ ផ្តោតលើឧបករណ៍កីឡាសម្រាប់ឧស្សាហកម្មបដិសណ្ឋាកិច្ចទំនើបចុងក្រោយបំផុតដែលយើងកំពុងឈានជើងចូល។ ជាដំបូង ក្រុមហ៊ុន Seara បានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងការបំពាក់គ្រឿងបរិក្ខារកីឡាដែលមានគុណភាពខ្ពស់ និងសាងសង់ទីលានកីឡាវាយតេនីសនៅតាមសណ្ឋាគារ និងរីសតល្បីៗ។ ក្រុមកីឡាបាល់ទាត់ពាណិជ្ជកម្មបានចាប់ផ្តើមធ្វើឱ្យប្រសើរឡើងនូវទីលានទាត់បាល់ និងការបោះទីតាំងនៃម៉ាករបស់ពួកគេ។ សាលារៀន និងអាគាររបស់រដ្ឋាភិបាលបានចាប់ផ្តើមតម្លើងសម្ភារបរិក្ខារដែលមានគុណភាពកាន់តែច្រើនជាងមុន និងមានគុណភាពខ្ពស់ជាងមុន។ ជាចុងក្រោយ នគរូបនីយកម្ម និងកំណើននៃប្រជាជនថ្នាក់កណ្តាលបានធ្វើឲ្យទីលានវាយកូនហ្គោលដែលបានសាងសង់ឡើងនៅក្នុងទសវត្សឆ្នាំ១៩៩០មួយចំនួន ចាប់ផ្តើមធ្វើឲ្យទីតាំងរបស់ខ្លួនមានលក្ខណៈល្អប្រសើរ តាមរយៈការផ្តល់នូវបរិក្ខារទីលានវាយកូនហ្គោលល្អៗ។ ភាពជោគជ័យនេះបានមកតាមរយៈការយកចិត្តទុកដាក់ទៅលើព័ត៌មានលម្អិតនៃផលិតផល និងការជ្រើសរើសផលិតផលដែលល្អបំផុតសម្រាប់ស្ថានភាពជាក់លាក់នៅតាមតំបន់។ លោក Patrick Dean បានលើកឡើងថា “មានបទពិសោធន៍ក្នុងស្រុកដ៏ឈឺចាប់មួយចំនួន ប៉ុន្តែយើងមិនដែលរត់ចេញពីការងារ ហើយតែងតែធ្វើវាឲ្យបានត្រឹមត្រូវ ហើយយើងក៏មិនដែលធ្វើឲ្យមានកំហុសដូចគ្នាពីរដងដែរ”។ សព្វថ្ងៃនេះ Seara គឺជាក្រុមហ៊ុននាំមុខក្នុងទីផ្សារផ្គត់ផ្គង់បរិក្ខារស្ដង់ដារអន្ដរជាតិដែលឆ្លើយតបនឹងស្តង់ដារកំណត់ដោយស្ថាប័នគ្រប់គ្រងកីឡានីមួយៗ។ […]
អានបន្ថែមរបៀបជ្រើសរើស UPS ដែលត្រឹមត្រូវ
អគ្គិសនីគឺជាបញ្ហាធ្ងន់ធ្ងរមួយនៅក្នុងប្រទេសកម្ពុជាដោយសារថាការដាច់អគ្គិសនីតែងកើតមានឡើងជាញឹកញាប់។ ទោះជាយ៉ាងណា សម្រាប់កន្លែងមួយចំនួនដូចជាមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលទិន្នន័យ គឺមិនអាចដាច់អគ្គិសនីបានឡើយសូម្បីតែមួយវិនាទីក៏ដោយ។ ហេតុដូច្នេះ ការប្រើប្រាស់ UPS កាន់តែមានសារៈសំខាន់ និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ UPS ឬ Uninterruptible Power Supply (ឧបករណ៍ផ្គត់ផ្គង់ថាមពលដែលមិនមានអាក់ខាន) គឺជាឧបករណ៍អេឡិចត្រូនិចមួយដែលផ្តល់នូវថាមពលអគ្គិសនីបន្ទាន់នៅពេលថាមពលអគ្គិសនីមេជួបបញ្ហា ឬត្រូវបានកាត់ផ្តាច់។ ទោះជាយ៉ាងណា នៅលើទីផ្សារមាន UPS ជាច្រើន ដូច្នេះហើយតើធ្វើយ៉ាងណាទើបយើងអាចដឹងថាមួយណាដែលយើងគួរប្រើ និងមួយណាដែលត្រូវនឹងអាជីវកម្មរបស់យើង? Legrand ដែលជាអ្នកឯកទេសខាងហេដ្ឋារចនាសម្ព័ន្ធអេឡិចត្រូនិក និងឌីជីថល បានចែករំលែកនូវការណែនាំមួយចំនួនពីវិធីជ្រើសរើស UPS ដែលត្រឹមត្រូវ។ ជ្រើសយកមួយណាដែលសន្សំសំចៃថាមពលខ្ពស់ នៅពេលទិញ UPS អ្នកមិនគួរគិតតែពីតម្លៃពេកនោះទេ ពោលគឺអ្នកត្រូវគណនាថាតើឧបករណ៍នោះនឹងផ្តល់ផលមកអ្នកវិញយ៉ាងណានៅពេលអនាគត។ អ្នកគួរជ្រើសរើសផលិតផលដែលមានប្រព័ន្ធសន្សំសំចៃថាមពលខ្ពស់ជាជាងជ្រើសយកផលិតផលដែលមានតម្លៃថោក ប៉ុន្តែស៊ីថាមពលច្រើន។ ឧទាហរណ៍ តាមរយៈបច្ចេកវិទ្យាបំលែងថាមពលទ្វេដងដោយមិនផ្តាច់ចរន្ត ឧបករណ៍ Legrand UPS មានការសន្សំសំចៃថាមពល ៩៦ភាគរយដែលល្អជាងផលិតផល UPS ស៊េរីចាស់នៅលើទីផ្សារដល់ទៅ ៦ភាគរយ។ ដូចនេះឧបករណ៍នេះអាចឱ្យអ្នកប្រើសន្សំបាន ៥០.០០០ដុល្លារក្នុងមួយឆ្នាំ។ សេវាកម្មថែទាំគឺសំខាន់ ផ្នែកដ៏សំខាន់បំផុតនៃ UPS គឺមិនមែនត្រឹមតែគ្រឿងម៉ាស៊ីនខ្លួនវាប៉ុណ្ណោះទេ ពោលគឺអ្នកក៏គួរតែពិចារណាពីការថែទាំបន្ទាប់ពីការលក់ផងដែរ។ ឧបមាថាបើ […]
អានបន្ថែមឥតខ្ចោះ លើសពីការប្រៀបធៀប៖ ម៉ាស៊ីនបូមចាក់បេតុង SCHWING S36 X និង S43 SX TRUCK MOUNTED
វិស្វកម្មអាល្លឺម៉ង់លំដាប់ថ្នាក់ពិភពលោក ឧបករណ៍ចាក់បេតុង SCHWING Pump ប្រើប្រាស់នូវបច្ចេកវិទ្យា Rock Valve ដែលបង្កើតឡើងដោយ SCHWING R & D និងបានចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម បន្ទាប់ពីមានការសិក្សាយ៉ាងទូលំទូលាយពីលក្ខណៈនៃបេតុងរឹងមាំនៅក្នុងប្រទេសផ្សេងៗ។ បច្ចេកវិទ្យា Rock Valve មានវង់ចំហរ និងដុំរាងដូចកង់ SCHWING “High Flow” ប្រើកម្លាំងទឹក ដើម្បីធានានូវការបង្កើតកម្តៅអប្បបរមាក្នុងកម្លាំងទឹក ដូចនេះការខាតបង់ទិន្នផលមានតិចតួច ហើយកម្លាំងសង្កត់អប្បបរមាលើសមាសធាតុកម្លាំងទឹកធ្វើឲ្យថ្លៃចំណាយថែទាំទាបក្នុងរយៈពេលវែង។ ការប្រើប្រព័ន្ធត្រួតពិនិត្យ Vector Control (ប្រកាសនីយបត្រតក្កកម្មដោយ SCHWING) ប្រតិបត្តិករអាចគ្រប់គ្រងប្រព័ន្ធ និងអាចទាក់ទងជាមួយម៉ាស៊ីននេះបានដោយពិនិត្យទិន្នន័យប្រតិបត្តិការ និងប្រមូលទិន្នន័យរបស់ម៉ាស៊ីននៅក្នុងពេលភ្លាមៗ។ ប្រព័ន្ធបញ្ជាពីចម្ងាយដោយប្រើប៊ូតុងចុងនិងប្រព័ន្ធឲ្យសញ្ញាព្រមាន ជួយឲ្យប្រតិបត្តិករដឹងយ៉ាងឆាប់រហ័សពីប្រតិបត្តិការបូម។ លក្ខណៈដូចជាប្រព័ន្ធស្ថេរភាពមួយចំហៀង (One-sided stabilizing system “EASY”) សន្ទះបិទបើកនៅចុងបំពង់បូមបេតុង និងប្រព័ន្ធបំភ្លឺស្វ័យប្រវត្តិក៏មានផងដែរ។ ក្រុមហ៊ុន SCHWING Stetter ឥណ្ឌា ដែលត្រូវបានបង្កើតឡើងក្នុងខែមិថុនា ឆ្នាំ១៩៩៨ និងចាប់ផ្តើមការផលិតក្នុងឆ្នាំ១៩៩៩ នេះ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% នៃក្រុមហ៊ុន Schwing […]
អានបន្ថែមកំណត់ហេតុប្រចាំថ្ងៃរបស់ក្លឹប Lighthouse : ថ្ងៃកីឡាកូនហ្គោលក្លឹប Lighthouse ប្រចាំឆ្នាំលើកទី៤
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ក្លឹប Lighthouse កម្ពុជាពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបានរៀបចំថ្ងៃកីឡាកូនហ្គោលប្រចាំឆ្នាំលើកទី៤ ជាថ្មីម្តងទៀតនៅក្នុងបរិវេណដ៏ស្រស់ស្អាតនៃ Garden City Golf Club។ ចំនួនកីឡាករចូលរួមបានកើនឡើងជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះយើងពិតជាមានការរំភើបយ៉ាង ខ្លាំងដោយយើងអាចស្វាគមន៍អ្នកចូលរួមលេងចំនួន ៦០នាក់ ទាំងអ្នកក្នុងស្រុកនិងជនបរទេស រួមទាំងអ្នកដែលជិះយន្តហោះមកចូលរួមជាពិសេសនៅក្នុងព្រឹត្តិការណ៍នេះ ដែលទាំងអស់គ្នាបានចូលរួម គាំទ្រដល់ក្លឹប Lighthouse និងការងាររបស់យើងនៅកម្ពុជា។ ក្លឹប Lighthouse ជាអង្គការសប្បុរសធម៌ផ្តោតលើវិស័យសំណង់មួយដែលបានបង្កើតឡើងដំបូងក្នុងចក្រភព អង់គ្លេសនៅឆ្នាំ១៩៥៦ និងបានមកដល់អាស៊ីជាលើកដំបូងនៅឆ្នាំ១៩៨៦ ជាមួយនិងការបង្កើតសាខា មួយនៅហុងកុង។ បច្ចុប្បន្នក្លឹបនេះមានសាខានៅទូទាំងអាស៊ីអាគ្នេយ៍។ ជារួម គោលបំណងនៃក្លឹប Lighthouse នៅទូទាំងពិភពលោកគឺលើកកម្ពស់ភាតរភាពក្នុងចំណោមសមាជិករបស់ខ្លួនដែលធ្វើការ នៅក្នុងឧស្សាហកម្មសំណង់ ឬជាប់ទាក់ទងនឹងឧស្សាហកម្មសំណង់ និងផ្តល់ជំនួយសប្បុរសធម៌ដល់អ្នក នៅក្នុងឧស្សាហកម្មសំណង់ដែលត្រូវការជំនួយ។ នៅកម្ពុជា ក្លឹប Lighthouse ត្រូវបានបង្កើតឡើងអស់ រយៈពេល៨ឆ្នាំមកហើយ ហើយគោលដៅចម្បងរបស់យើងគឺគាំទ្រដល់សិស្សានុសិស្សកម្ពុជាដែលមិនអាច បន្តការសិក្សានៅឧត្តមសិក្សាដោយសារតែបញ្ហាថវិកា។ បច្ចុប្បន្ននេះយើងបានគាំទ្រសិស្សចំនួន៧នាក់ តាមរយៈការផ្តល់ថវិកាសម្រាប់ថ្លៃសិក្សារបស់ពួកគេ ផ្តល់ឲ្យពួកគេនូវកុំព្យូទ័រយួរដៃ និងផ្តល់ថវិកាសម្រាប់ ការចំណាយក្នុងការរស់នៅ។ សិស្សវ័យក្មេងទាំងអស់នេះបានចុះឈ្មោះចូលរៀនក្នុងវគ្គសិក្សាដែល ទាក់ទងនឹងវិស័យសំណង់រួមមាន សញ្ញាបត្រវិស្វកម្ម និងស្ថាបត្យកម្ម។ បច្ចុប្បន្ន […]
អានបន្ថែមSmartCity ជាទីក្រុងដែលបង្កើតថ្មីនៅប្រទេសហ្វីលីពីន
SmartCity គឺជាទីក្រុងមួយដែលមាន ទំហំ ៩,៤៥០ហិកតា គម្រោងមួយនេះនឹងធ្វើឡើងនៅកោះ Luzon របស់ហ្វីលីពីន ដែលមានចម្ងាយ ១២០គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងនៃរដ្ឋធានីម៉ានីល ។ New Clark City នឹងដាក់បង្ហាញនូវអ្វីដែលក្រុមហ៊ុនអភិវឌ្ឍន៍ SurbanaJurong ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបូរី ពួកគេក៏បានបន្តទៀតថាគម្រោងមួយនេះគឺជា សួន ឧស្សាហកម្ម R & D ដែលផ្ដោតទៅលើឧស្សាហកម្មច្នៃប្រឌិតថ្មី ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មរួមមានដូចជា ស្ថាប័នរដ្ឋាភិបាល សួនកសិ-ឧស្សាហកម្ម និង ផ្សារម្ហូបអាហារអន្តរជាតិផងដែរ។ New Clark City នឹងមានស្ថាប័នរដ្ឋាភិបាល សាកលវិទ្យាល័យ កសិដ្ឋានថាមពលព្រះអាទិត្យ អគារឧស្សាហកម្ម និង អគារលំនៅដ្ឋាន។ ការដឹកជញ្ជូនគឺជាទិដ្ឋភាពមួយដ៏សំខាន់នៃការរចនាឡើង ដោយមានផ្លូវសម្រាប់ថ្មើរជើង ផ្លូវសម្រាប់ជិះកង់ ព្រមជាមួយនិងផ្លូវរថភ្លើងដែលតភ្ជាប់ពី New Clark City ទៅកាន់ទីក្រុងម៉ានីល និង អាកាសយានដ្ឋានអន្តរជាតិ Clark ម៉្យាងទៀតក៏មានការស្នើឡើងនូវប្រព័ន្ធផ្លូវដែកមួយទៀតគឺ Subic-Clark សំរាប់សម្រួលដល់ការធ្វើដំណើរ ។ គម្រោងមួយនេះបានចាប់ផ្តើមដំណាក់កាលទីមួយតាំងពីខែមេសាឆ្នាំ២០១៦ មកម្ល៉េះ។ […]
អានបន្ថែមខេត្តក្រចេះនឹងមានស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថារដ្ឋាភិបាលកម្ពុជាគ្រោងនឹងសាងសង់ស្ពានថ្មីមួយនៅខេត្តក្រចេះឆ្លងកាត់ទន្លេមេគង្គទៅកាន់ខេត្ដកំពង់ធំ។
អានបន្ថែមJICA: ប្រទេសកម្ពុជាត្រូវការធនធានវិស្វករចំនួន ៣៥០០០ នាក់ពីឆ្នាំ ២០១៨ ដល់២០២០
យោងតាមការសិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA កាលពីពេលថ្មីៗនេះ ចំនួនវិស្វករជំនាញនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានតិចតួចណាស់បើធៀបទៅនឹងតម្រូវការនៃទីផ្សារការងារកម្ពុជា
អានបន្ថែមសាកលវិទ្យាល័យក្រចេះបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
សាកលវិទ្យាល័យក្រចេះ នៅព្រឹកថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសាកលវិទ្យាល័យក្រចេះដែលស្ថិតនៅក្នុងទីរួមខេត្តក្រចេះ។ សាកលវិទ្យាល័យក្រចេះនេះត្រូវបានកសាងឡើងក្រោមថវិកា១២លានដុល្លារ ដែលក្នុងនោះជាង ២លានដុល្លាបានពីមូលនិធិសម្តេចតេជោ និង១០លានដុល្លារមានពីហិរញ្ញប្បទានឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន។ សាកលវិទ្យាល័យនេះមានជារួម អគារបណ្ណាល័យ ១ខ្នង អគារវិទ្យាស្ថានភាសា និងព័ត៌មានវិទ្យា ១ខ្នង អគារសាកលវិទ្យាធិការដ្ឋាន ១ខ្នង អគារវិទ្យាស្ថានមច្ឆវិទ្យា១ខ្នង អគារអភិសាល១ខ្នង អគារសិក្សា២ខ្នង អគារពិសោធន៍២ខ្នង អគាររោងជាង១ខ្នង អគារអាហារដ្ឋាន១ខ្នង អគារផ្គត់ផ្គង់ទឹកស្អាត និងបណ្តាញចែកចាយអគ្គិសនី ១ខ្នង។ ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសំដែងនូវក្តីរីករាយដែលបានអញ្ជើញមកសម្ពោធសាកលវិទ្យាល័យក្រចេះក្នុងថ្ងៃនេះ។ លើសពីនេះ សម្តេចក៏មានមោទនភាពចំពោះការកើតមានឡើងនូវសាកលវិទ្យាល័យដ៏ធំមួយនេះនៅខេត្តក្រចេះផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា៖ “នេះជាគោលនយោបាយនៃចក្ខុវិស័យ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍វិស័យអប់រំដែលបានកំណត់ថា ខេត្ត១ត្រូវមានសាកលវិទ្យាល៏យ១ ឃុំ១យ៉ាងហោចណាស់មានអនុវិទ្យាល័យ១ និងក្នុងស្រុក១អាចមានវិទ្យាល័យច្រើន”។ “កម្ពុជាត្រូវការកសាងសាលារៀននិងអគារស្នាក់នៅរបស់គ្រូ និងសិស្សបន្ថែមទៀតតាមតំបន់និងបណ្តាខេត្តនានា ដើម្បីបំពេញនូវតម្រូវការនៃការខ្វះខាតក្នុងការអភិវឌ្ឍវិស័យអប់រំអោយមានការរីកចម្រើនទៅមុខទៀត” សម្តេចហ៊ុន សែនបានបន្ត។ ក្រៅពីសាកលវិទ្យាល័យក្រចេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសថានៅថ្ងៃខាងមុខកម្ពុជានឹងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅលើទឹកដីខេត្តក្រចេះដើម្បីជួយសម្រួលការងារ […]
អានបន្ថែម