សម្តេច ហ៊ុន សែន៖ ហាមសាងសង់អគារខ្ពស់ជាង៣ជាន់នៅតាមឆ្នេរកោះ

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់អនុសាសន៍ដល់ក្រសួងជំនាញដែលពាក់ព័ន្ឋទាំងអស់ អោយអនុវត្តគោលការណ៍ហាមមិនអោយក្រុមហ៊ុនវិនិយោគសាងសង់អគារខ្ពស់ជាង ៣ជាន់នៅតាមឆ្នេរកោះរុងក៏ដូចជាតាមឆ្នេរកោះដទៃទៀតទាំងអស់ទូទាំងប្រទេសកម្ពុជា។ ប្រសាសន៍នេះបានលើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការដាក់សម្ពោធសណ្ឋាគារ The Royal Sands Koh Rong កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នេះ។ លើសពីនេះទៀត សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ៖ “កោះរុង និងកោះដទៃទៀតនៅក្នុងប្រទេសកម្ពុជា គឺជាកោះរបស់រដ្ឋ មិនមែនជារបស់ឯកជននោះទេ។ ប៉ុន្តែរាជរដ្ឋាភិបាលបានប្រគល់សិទ្ឋិអោយទៅក្រុមហ៊ុនឯកជនដើម្បីធ្វើការអភិវឌ្ឍន៍លើតំបន់នេះអោយក្លាយទៅជាតំបន់ទេចរណ៍ ក្នុងនោះដែរការវិយោគទាំងអស់ត្រូវអនុវត្តន៍តាមរយៈពេលដែលបានកំណត់”។ កន្លងមកក៏មានក្រុមហ៊ុនមួយចំនួនបានទទួលសិទ្ឋិវិនិយោគ ប៉ុន្តែមិនបានធ្វើអ្វីទាំងអស់ ហើយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាទៅអោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសើរើពិនិត្យ នឹងដកហូតយកមកវិញ ព្រោះសព្វថ្ងៃគឺមានក្រុមហ៊ុនមួយចំនួនដែលបានសិទ្ឋិទទួលអាជ្ញាប័ណ្ណវិនិយោគពីរដ្ឋ ប៉ុន្តែមិនបានធ្វើ ហើយបានយកទៅលក់អោយក្រុមហ៊ុនដទៃដែលខុសនឹងច្បាប់រដ្ឋ។ នៅថ្ងៃនេះផងដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់សង្កត់ធ្ងន់ៗទៅកាន់អ្នកមានអំណោច និងអ្នកមានទ្រព្យមួយចំនួនដែលកន្លងមកតែងតែមកកាងកាន់កាប់ និងទន្ទ្រានយកដីរដ្ឋមួយចំនួននៅតំបន់កោះរុងនេះ គឺត្រូវតែដកខ្លួនចេញជាបន្ទាន់។ ពួកអ្នកមកទន្រ្ទាន គឺភាគច្រើនមិនមែនរស់នៅកោះរុងនោះទេ គឺមួយចំនួនរស់នៅឯក្រុងភ្នំពេញ ឬកន្លែងផ្សេងៗទៀត។ ទន្ទឹមនឹងនេះ សម្តេចតេជោ […]

អាន​បន្ថែម

៥៨៦ គម្រោងសាងសង់តម្លៃសរុប ៣៥៦ លានដុល្លារបានអនុម័តក្នុងអំឡុងពេល ២ ខែដំបូងនៃឆ្នាំ ២០�

គម្រោងសាងសង់ចំនួន ៥៨៦ គម្រោងដែលមានតម្លៃវិនិយោគជាង ៣៥៦ លានដុល្លារអាមេរិកត្រូវបានអនុម័តក្នុងអំឡុងពេល ២ ខែដំបូងនៃឆ្នាំ ២០១៨ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

អាន​បន្ថែម

WB: វិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជាគួរស្ថិតក្រោមការត្រួតពិនិត្យយ៉ាងដិតដល់

ការរីកដុះដាលឥតឈប់ឈរនៃវិស័យសំណង់និងអចលនទ្រព្យព្រមទាំងកំណើននៃឥណទានដែលបានផ្តល់ឱ្យទៅវិស័យសំណង់និងអចលនទ្រព្យអាចនឹងក្លាយជាហានិភ័យសេដ្ឋកិច្ច និង ជាបញ្ហាប្រឈមមួយដែលគួរតែប្រុងប្រយ័ត្នសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៨នេះ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោក ឬ World Bank ដែលចេញផ្សាយជាសាធារណៈកាលពីថ្មីៗនេះ។ របាយការណ៍នេះបានព្យាករណ៍ថាប្រទេសកម្ពុជានឹងមានកំណើនផលិតផលក្នុងស្រុកសរុប ឬ GDP ៦,៩ ភាគរយ។ ទោះជាយ៉ាងណាក្ដីរបាយការណ៍ដដែលនេះក៏បានសង្កត់ធ្ងន់ទៅលើហានិភ័យមួយចំនួនដែលអាចនឹងកើតឡើងផងដែរ ដូចជាការកើនឡើងឥតឈប់ឈរនៃវិស័យសាងសង់និងអចលនទ្រព្យ។ ការកើនឡើងនេះគឺ ដោយសារតែឥណទានឬបញ្ចីទាក់ទង់នឹងវិស័យសំណង់និងអចលនទ្រព្យបានបើកចំហរនឹងបានកើនឡើងជាបន្តបន្ទាប់។ ចំនួនគម្រោងសាងសង់នៅក្នុងប្រទេសកម្ពុជាបានកើនឡើងយ៉ាងខ្លាំង ក្នុងឆ្នាំ ២០១៧ មានសរុបចំនួន ៣.០៥២ គម្រោងដែលបានកើន ២២,៣១ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។ ដូចគ្នានេះដែរ ឥណទានចំពោះវិស័យសំណង់និងអចលនទ្រព្យក៏បានកើនឡើងយ៉ាងឆាប់រហ័ស។ បើប្រៀបធៀបពីខែឧសភាដល់ខែវិច្ឆិកាឆ្នាំ ២០១៧ ឥណទានបានកើនឡើងពី២៨,៤ ដល់ ៣៧,១ ភាគរយ។ ដោយសារតែការកើនឡើងយ៉ាងឆាប់រហ័សបែបនេះទើបមានរបាយការណ៍មួយមកពីធនាគារពិភពលោកបានលើកឡើងថា គួរតែមានការត្រួតពិនិត្យអោយបានល្អិតល្អន់ទៅលើវិស័យសំណង់និងអចលនទ្រព្យ ហើយសំខាន់បំផុតនោះគឺត្រូវកាត់បន្ថយវិសាលភាព ឬការបណ្តាក់ទុនលើសកម្មភាពណាដែលមានភាពប្រថុយប្រថានខ្ពស់។ ទាំងនេះ គឺដើម្បីបញ្ជៀសហានិភ័យសេដ្ឋកិច្ចដែលអាចនឹងកើតមានឡើងដោយសារតែបញ្ហាទាំងនេះ។ ទោះជាយ៉ាងណាក្ដីរបាយការណ៍ដដែលបានបញ្ជាក់ថា សេដ្ឋកិច្ចជារួមនៃប្រទេសកម្ពុជាដំណើរការបានល្អ ដែលប្រទេសចិនគឺជាប្រភពធំបំផុតនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) និងជាភ្ញៀវទេសចរដ៏សំខាន់មកកាន់ប្រទេសកម្ពុជា។ នៅឆ្នាំ ២០១៧ ប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគទ្រព្យសម្បត្តិចំនួន ១.៤៣០ លានដុល្លារពីប្រទេសចិន ឬ ស្មើនឹង ២៧ភាគរយនៃការវិនិយោគសរុបនៅក្នុងប្រទេស។

អាន​បន្ថែម

ស្ពានបាឡេអាចនឹងសាងសង់រូចក្រោយបុណ្យចូលឆ្នាំខ្មែរ

ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ក្រុមការងារការដ្ឋានសាងសង់ស្ពានបាឡេឆ្លងកាត់ទន្លេសាបនឹងដំណើរការដំឡើងគ្រោងស្ពានផ្នែកកណ្តាលចំនួនពីរកំណាត់ចុងក្រោយ។ ដើម្បីសុវត្ថិភាព និងជាបង្កាគ្រោះថ្នាក់នានាដែលនឹងអាចកើតមានឡើង រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសផ្អាកនាវាចរណ៍ជាបណ្តោះអាសន្ននៅខាងក្រោមទីតាំងការដ្ឋានផ្នែកកណ្តាលនេះ។ ក្នុងអំឡុងពេលនេះជលយានយន្តនឹងត្រូវបង្វែចរាចរអោយធ្វើដំណើរតាមគន្លងសងខាងទីតាំងដំឡើងគ្រោងស្ពានជំនួសវិញ។ ស្ពានបាឡេនេះមានប្រវែង ៥០៦ ម៉ែត្រនិងទទឹង ១២ ម៉ែត្រ តភ្ជាប់ពីចំណុចស្ថានីយ៍ប្រេងសូគីម៉ិចលើផ្លូវជាតិលេខ៥ ទៅកាន់ជ្រោយចង្វារ។ វាជាស្ពានបណ្តោះអាសន្នដែលសាងសង់ឡើងដើម្បីជួយសម្រួលចរាចរក្នុងអំឡុងពេលស្ពានមិត្តភាពកម្ពុជា – ជប៉ុនកំពុងជួសជុលឡើងវិញ។ ស្ពានបាឡេនេះចាប់ផ្តើមសាងសង់កាលពីខែតុលា ឆ្នាំ២០១៧ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនអាណិកជនខ្មែរនៅក្រៅប្រទេស (OCIC) ក្នុងទឹកប្រាក់ជាង ១០ លានដុល្លារអាមេរិក។ ចំណែកឯ ស្ពានមិត្តភាពកម្ពុជា – ជប៉ុននេះនឹងជួសជុលហើយក្នុងខែកក្កដា ឆ្នាំ ២០១៩។

អាន​បន្ថែម

កម្ពុជានឹងមានផ្លូវដែកភ្នំពេញ-ប៉ោយប៉ែត-បាងកកក្នុងឆ្នាំនេះ

បន្ទាប់ពីបើកសម្ពោធជាផ្លូវការនូវរថភ្លើងប៉ោយប៉ែត-សិរីសោភ័ណ្ណកាលពីដើមខែមេសានេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាក្រសួងក៏គ្រោងនឹងបញ្ចប់ការសាងសង់ផ្លូវដែកពីភ្នំពេញទៅប៉ោយប៉ែតក្នុងឆ្នាំ ២០១៨ នេះ។ “នៅដំណាក់កាលនេះយើងបានសម្រេចនូវដំណាក់កាលទីមួយពីសិរីសោភ័ណ្ឌទៅប៉ោយប៉ែត។ បើតាមផែនការដែលបានគ្រោងទុក កំណាត់ផ្លូវពីសិរីសោភ័ណ្ឌទៅបាត់ដំបងនឹងត្រូវបញ្ចប់ក្នុងខែមេសានេះ ហើយនៅខែឧសភាត្រូវសម្រេចអោយបានមកដល់ខេត្តពោធិ៍សាត់ ហើយនឹងមកដល់ភ្នំពេញនៅខែកក្កដា” នេះបើតាម ប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល ដែលបានថ្លែងក្នុងឱកាសបើកសម្ពោធរថភ្លើងពីភ្នំពេញទៅព្រលានយន្តហោះកាលពីនៅថ្ងៃទី ១០ ខែមេសា កន្លងមកនេះ។ ទោះយ៉ាងណាក្ដី ឯកឧត្តម ពុំទាន់បានសន្យា ឬបញ្ជាក់ច្បាស់លាស់ទេថាតើនឹងអនុវត្តបានតាមផែនការបាន ១០០ ភាគរយឬទេ។ ប្រសិនបើអនុវត្តបានតាមកាលវិភាគដូចដែលបានគ្រោងទុកនោះប្រទេសកម្ពុជានឹងមានខ្សែរថភ្លើងពីភ្នំពេញទៅប៉ោយប៉ែត ឬ អាចនិយាយបានថាទៅដល់ទីក្រុងបាងកកដោយភ្ជាប់ជាមួយខ្សែររថភ្លើងថៃនៅព្រំដែនខ្មែរ-ថៃនៅប៉ោយប៉ែត។ កំណាត់ផ្លូវដែកនេះនឹងជួយសម្រួលដល់ការតភ្ជាប់រវាងប្រទេសទាំងពីរ ហើយវាជាចំណែកមួយក្នុងការជួយកាត់បន្ថយការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសជួយកាត់បន្ថយការចំណាយជាច្រើនលើថ្លៃដឹកជញ្ជូន។ ទាំងនេះជាផែនការមួយរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងការជម្រុញវិស័យដឹកជញ្ជូនកម្ពុជាឲ្យកាន់តែប្រសើរឡើង។

អាន​បន្ថែម

រថភ្លើងភ្នំពេញ-ព្រលានយន្តហោះបើកដំណើរការហើយនិងជិះដោយឥតគិតថ្លៃដល់ចុងខែកក្កដា

កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្នរថភ្លើងដឹកអ្នកដំណើរភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលមានបើកអោយជិះដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះដល់ ថ្ងៃទី ៣១ ខែកក្កដា។ រថភ្លើងនេះត្រូវបានបំពាក់ម៉ាស៊ីនត្រជាក់និងមានសមត្ថភាពផ្ទុកអ្នកដំណើរបានប្រមាណ ១០០ នាក់ហើយនឹងចំណាយប្រមាណ ២២ ទៅ ៣០ នាទីក្នុងមួយជើង និងចេញដំណើររៀងរាល់ ៣០ នាទីម្ដង។ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញក៏មានបន្ទប់រងចាំឬ Waiting Room សម្រាប់អោយអ្នកដំណើររងចាំជើងរថភ្លើង។ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានថ្លែងអោយដឹងថា៖ “យើងគ្រោងនឹងបើកដំណើរការរថភ្លើងនេះ ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្ដាហ៍ ពោលគឺ ២៤/៧។ ចំពោះតម្លៃនៅដំណាក់កាលនេះយើងកំពុងតែពិចារណាប៉ុន្តែខ្ញុំអាចនិយាយបានថាវានឹងមានតំលៃថោកជាងគេបំផុតបើប្រៀបធៀបនឹងមធ្យោបាយដទៃទៀតដូចជា Taxi ជាដើម”។ “ផែនការបន្ទាប់ដែលនឹងធ្វើគឺម៉ាស៊ីនSelf-Check in នៅស្ថានីយ៍ភ្នំពេញដែលអ្នកដំណើរអាច Check In បានដោយខ្លួនឯងដោយមិនចាំទៅតំរង់ជួរចាំនៅព្រលានយន្តហោះនោះទេ ដូចដែលប្រទេសអភិវឌ្ឍន៍ដទៃទៀតមួយចំនួនបានធ្វើរួចមកហើយ” ឯកឧត្ដមបានបន្ត។ ការបើកដំណើរការនេះគ្រាន់តែជាការបើកជាបណ្តោះអាសន្ននៅឡើយទេ […]

អាន​បន្ថែម

ជប៉ុនផ្តល់កម្ចី ៨៦ លានដុល្លារដើម្បីលើកកំពស់ប្រព័ន្ធអគ្គីសនីនៅរាជធានីភ្នំពេញ

ខ្សែអគ្គិសនីនៅរាជធានីភ្នំពេញ ប្រភព: Michael Coghlan រដ្ឋាភិបាលជប៉ុនបានផ្តល់នូវកម្ចីចំនួន ៨៦ លានដុល្លារបន្ថែមទៀតដល់ប្រទេសកម្ពុជាដើម្បីកែលម្អនិងពង្រីកប្រព័ន្ធខ្សែបញ្ជូននិងចែកចាយអគ្គិសនីរាជធានីភ្នំពេញ ជំហានទី ២ នេះបើយោងតាមលិខិតផ្លូវការរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។ គម្រោងនេះរួមមានការសាងសង់ស្ថានីយ៍ថ្មី ការពង្រីកប្រព័ន្ធខ្សែបញ្ជូន និង ចែកចាយអគ្គិសនីនិងលើកកំពស់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធអគ្គិសនីទូទៅនៅទីក្រុងភ្នំពេញក្នុងគោលបំណងដើម្បីបង្កើនស្ថេរភាពនៃការផ្គត់ផ្គង់អគ្គិសនីនៅរាជធានីភ្នំពេញក៏ដូចជាប្រទេសកម្ពុជាទាំងមូល។ ពិធីហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុ នៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុនមកកាន់រាជរដ្ឋាភិបាលកម្ពុជានេះបានធ្វើឡើងកាលពីថ្ងៃទី ៨ ខែមេសាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារវាងឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និង ឯកឧត្តម តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុន។ កាចុះហត្ថលេខានេះជាផ្នែកមួយនៃការបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុនមកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងជប៉ុន។ ក្រៅពីប្រាក់កម្ចីលើគម្រោងនេះកិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលនូវហិរញ្ញប្បទានមួយកញ្ចប់ទៀតដែលមានទឹកប្រាក់ប្រមាណ៤.៦ លានដុល្លារអាមេរិកដើម្បីលើកកំពស់វិស័យសេដ្ឋកិច្ចនិសង្គមនៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះបានបង្ហាញនូវទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងជប៉ុននិងកម្ពុជា ក៏ដូចជាដើម្បីអបអរសាទរខួបលើកទី ៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងជប៉ុនផងដែរ។

អាន​បន្ថែម

ស្ពានអាកាសផ្សារដីហុយនឹងបើកបណ្តោះអាសន្នក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

យោងតាមសេចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញ ស្ពានអាកាសថ្មីនៅផ្សារដីហុយតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីនឹងបើកជាបណ្តោះអាសន្នជាសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ ប៉ុន្តែនឹងត្រូវបិទវិញទៀតដើម្បីបញ្ចប់ការសាងសង់ដែលនៅសេសសល់។ “ស្ពានអាកាសនេះនឹងបើកពីថ្ងៃទី ១២ ដល់ ថ្ងៃទី ១៧ ខែមេសា នេះតែប៉ុណ្ណោះ ហើយចាប់ពីថ្ងៃ ១៨ ទៅនឹងបិទពាក់កណ្ដាលបើកពាក់កណ្ដាលផ្លាស់ប្ដូគ្នាទៅវិញទៅមកម្ដងម្ខាង ដើម្បីបញ្ចប់ការសាងសង់ដែលនៅសេសសល់ ដូចជាការចាក់កៅស៊ូជាដើម ។ ការដ្ឋានសាងសង់នឹងបញ្ចប់ ១០០ ភាគរយនៅពាក់កណ្ដាលខែឧសភា។ ក្នុងអំឡុងពេលនេះ មិនអនុញ្ញាតអោយរថយន្តកំពស់លើសពី ៣ ម៉ែត្របើកបរឡើងលើស្ពានអាកាសនេះទេ” នេះបើតាមប្រសាសន៍របស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី។ “គោលបំណងនៃការបើកស្ពានអាកាសក្នុងអំឡុងពេលចូលឆ្នាំថ្មីខាងមុខនេះគឺដើម្បីជួយសម្រួលដល់ចរាចរនៅរាជធានីភ្នំពេញ ដោយសារតែមានប្រជាពលរដ្ឋជាច្រើនដែលត្រូវធ្វើដំណើរត្រឡប់ទៅស្រុកកំណើតក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំ ដូច្នេះវាគឺអាចបង្កឱ្យមានការកកស្ទះចរាចរណ៍ធ្ងន់ធ្ងរ” លោកបានបន្ត។ ស្ពានអាកាសនេះមានប្រវែង ៩០៥ ម៉ែត្រនិងទទឹង ១៦៥ម៉ែត្រ ដែលបានចាប់ផ្តើមសាងសង់កាលពីខែសីហាឆ្នាំ ២០១៦ ហើយនឹងក្លាយជាស្ពានទីប្រាំដែលនឹងត្រូវសាងសង់នៅរាជធានីភ្នំពេញ។

អាន​បន្ថែម

បើកដំណើរការហើយ ! នាវាដឹកអ្នកដំណើរសាធារណៈព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ

កាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងពិធីដាក់ ឱ្យប្រើប្រាស់នាវាដឹកអ្នកដំណើរសាធារណៈព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ព្រមទាំងបើក ដំណើរការអោយប្រជាជនគ្រប់រូបអាចប្រើសេវាកម្មនេះដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះរហូតដល់ខែកក្កដា។ នៅក្នុងដំណាក់នេះ មាននាវាចំនួន ០៣គ្រឿង ក្នុងនោះ០២គ្រឿងជានាវាមានបាតទោល អាចផ្ទុកអ្នកដំណើរបានចំនួន៦០នាក់ក្នុងមួយគ្រឿង ចំណែក០១គ្រឿងទៀតជានាវាមានបាតភ្លោះ អាចផ្ទុកអ្នកដំណើរបានចំនួន៥៤នាក់ ដែលនាវាទាំងអស់បំពាក់ដោយម៉ាស៊ីនត្រជាក់ ព្រមទាំងពោងសុវត្ថិភាព។ ការធ្វើដំណើរចាប់ពីព្រែកព្នៅទៅក្រុងតាខ្មៅត្រូវឆ្លងកាត់០៦ចំណតរួមមាន ព្រែកព្នៅ ឫស្សីកែវ ផ្សារចាស់ ចតុមុខ ច្បារអំពៅ និងតាខ្មៅ ដោយចំណាយពេលវេលាពី ៣នាទី ទៅ ១០នាទី ពីចំណតមួយទៅចំណតមួយ និងឈប់ដាក់អ្នកដំណើរចុះឡើងមិនលើសពី១០នាទីឡើយ។ នាវាដឹកអ្នកដំណើរនេះមានល្បឿនប្រមាណ ៤០គីឡូម៉ែត្រក្នុងមួយម៉ោង បើធ្វើដំណើរពីចំណតឫស្សីកែវទៅចំណតតាខ្មៅនឹងចំណាយពេលសរុបមិនលើសពី៤៥នាទី ដែលមានល្បឿនលឿនជាងដំណើរតាមផ្លូវគោក ៣ដង។ សេវាកម្មនាវានេះនឹងដំណើរការជាប្រចាំចាប់ពីម៉ោង៥:៣០នាទីព្រឹក ដល់ម៉ោង ៥:៣០នាទីល្ងាច ដែលថ្លៃឈ្នួលធ្វើដំណើរគឺ ៣២០រៀលក្នុងមួយគីឡូម៉ែត្រ។ ប៉ុន្តែដើម្បីជាចំណងដៃដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ក៏ដូចជាដើម្បីជំរុញឱ្យប្រជាពលរដ្ឋបានដឹងពីការធ្វើដំណើរតាមធម្យោបាយនេះ ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០១៨ ប្រជាពលរដ្ឋគ្រប់រូបអាចធ្វើដំណើរដោយឥតគិតថ្លៃ។ ឯកឧត្ដមទេសរដ្ឋមន្ត្រីមានសង្ឃឹមយ៉ាងមុតមាំថា៖ ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណោះស្រាយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំណេញពេលវេលា […]

អាន​បន្ថែម

កូរ៉េផ្តល់កម្ចី ៦៣ លានដុល្លារសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់នៅតាខ្មៅ

Cambodia-Korea Takmao Sewage Management System កាលពីថ្ងែទី ០៣ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម OH Nak-Young ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងឥណទានសម្បទាន ៦៣ លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ។ កិច្ចព្រមព្រៀងនេះចុះហត្ថលេខា រវាងឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ជាមួយលោក CHANG Youn Soo ប្រធានស្ថានតំណាងមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ប្រចាំនៅកម្ពុជា។ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នេះនឹងមានសមត្ថភាពចម្រោះទឹកបាន ៧.៦០០ ម៉ែត្រគូបក្នុងមួយម៉ោង។ ចំពោះប្រព័ន្ធចម្រោះទឹកកខ្វក់មួយនេះរួមមានអាងចម្រោះទឹកកខ្វក់មួយចំនួន ដែលត្រូវតភ្ជាប់ទៅស្ថានីយ៍បូមទឹកកខ្វក់ផ្សេងទៀតទាំងអស់មានចំនួន ១០ កន្លែង និងឡស្ទាក់កាកសំណល់ដែលភ្ជាប់ដោយបំពង់បង្ហូរកាកសំណល់ប្រវែងសរុប ៥៥,៣៣ គីឡូម៉ែត្រ។ ជាមួយគ្នានេះដែរកញ្ចប់ថវិកានេះក៏នឹងត្រូវប្រើដើម្បីស្ដារព្រែកប្រវែង ១៦,២ គីឡូម៉ែត្រ ដែលក្នុងនោះមានការស្ដារឡើងវិញនូវស្ថានីយ៍បូមទឹកចាស់ និងសាងសង់ទ្វារទឹកថ្មីមួយកន្លែងទៀតទំហំ ៥ […]

អាន​បន្ថែម