តើប្រទេសថៃនឹងសាងសង់ព្រែកជីកតភ្ជាប់មហាសមុទ្រដូចដែលគេកំពុងតែផ្អើលមែនឬទេ?

រូបភាពឧទាហរណ៍អ្នកជំនាញថៃកាលពីថ្មីៗនេះក្រុមបានជំរុញឱ្យរដ្ឋាភិបាលបង្កើតគណកម្មាធិការដើម្បីសិក្សាពីលទ្ធភាពនៃគម្រោងព្រែកជីកតភ្ជាប់មហាសមុទ្រឬ Kra Canal នៅភាគខាងត្បូងនៃប្រទេសថៃ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលថៃបានបញ្ជាក់ថាគម្រោងនេះមិនទាន់មាននៅក្នុងផែនការរបស់រដ្ឋាភិបាលថៃនៅឡើយទេ នេះបើយោងតាមសារព័ត៌មានThe Nation និង Channel News Asia ។Kra Canal នេះគឺជាគម្រោងព្រែកជីកសិប្បនិម្មិតតម្លៃរាប់ពាន់លានដុល្លារនៅភាគខាងត្បូងនៃប្រទេសថៃ ប្រវែងជាង ១០០ គីឡូម៉ែត្រ ដែលជាផ្លូវកាត់តភ្ជាប់សមុទ្រឥណ្ឌា និង សមុទ្រចិន។ ដោយប្រើប្រាស់ព្រែកជីកសិប្បនិម្មិតនេះ នាវាទាំងឡាយអាចធ្វើដំណើរទៅវិញទៅមកឆ្លងកាត់មហាសមុទ្រទាំងពីរបានងាយស្រួលជាងមុន ដោយនឹងកាត់បន្ថយចម្ងាយនៃការធ្វើដំណើរយ៉ាងហោច ១.០០០ គីឡូម៉ែត្រ ព្រោះថាមិនចាំបាច់ធ្វើដំណើរវាងទៅកាន់ចុងជ្រោយឧបទ្វីបម៉ាឡេដូចសព្វថ្ងៃទៀតទេ។គម្រោងមួយដែលបានស្នើឡើងជាយូរមកហើយ ប៉ុន្តែពុំទាន់មានព័ត៌មានលំអិតជាក់លាក់ពិតប្រាកដថានឹងសាង់សង់ពិតមែន ឬ សាងសង់នៅពេលណានោះទេ គឺមានត្រឹមតែការនិយាយនិងផ្អើលតៗគ្នាតែប៉ុណ្ណោះ។ប៉ុន្តែកាលពីថ្មីៗនេះ អ្នកនាំពាក្យរបស់រដ្ឋាភិបាលលោកឧត្តមសេនីយ៍ឯក SansernKaewkamnerdបានអោយដឹងថា រដ្ឋាភិបាលថៃពុំទាន់មានផែនការនិងការអនុវត្តអ្វីទៅលើគម្រោងនេះនៅឡើយទេ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានChannel News Asia ដែលចេញផ្សាយកាលពីចុងខែ កុម្ភៈ។ បច្ចុប្បន្នរដ្ឋាភិបាលកំពុងពិចារណាលើផលប៉ះពាល់វិជ្ជមាននិងអវិជ្ជមាននៃព្រែកជីកដែលបានស្នើឡើងនេះ។ក្នុងកំពុងពេលនេះ លោកក៏បានស្នើផងដែរថា ប្រជាពលរដ្ឋគួរតែប្រុងប្រយ័ត្នទៅលើព័ត៌មានទាក់ទងទៅនឹងគម្រោងនេះព្រោះវាអាចបណ្ដាលអោយមានការយល់ច្រឡំ។ទោះជាយ៉ាងណាក្ដី បញ្ហានេះត្រូវបានលើកមកពិភាក្សាជាថ្មីម្តងទៀតនៅក្នុងវេទិកាពិភាក្សាដែលធ្វើឡើងនៅថ្ងៃទី ២៤ ខែមីនាដោយសាកលវិទ្យាល័យRangsitឈ្មោះថា Stakeholders in Kra Canal @ Klong Thaiដែលអ្នកជំនាញបានមកជួបជុំគ្នាដើម្បីវែកញែកពីផលប៉ះពាល់នែគម្រោងនេះ។ក្រុមអ្នកជំនាញបានសម្តែងការផ្តល់យោបល់របស់ពួកគេ ទាំងយល់ស្របនិងប្រឆាំងចំពោះគម្រោងមួយនេះ ព្រមទាំងជំរុញឱ្យរដ្ឋាភិបាលបង្កើតនូវគណៈកម្មាធិការដើម្បីសិក្សាអំពីគម្រោងនេះផងដែរ ក្នុងគោលបំណងដើម្បីធ្វើអោយរឿងនេះមានភាពច្បាស់លាស់ជាងមុន។ […]

អាន​បន្ថែម

រថភ្លើងប៉ោយប៉ែត-សេរីសោភ័ណ្ឌបើកអោយដំណើរការហើយ

ស្ថានីយ៍ប៉ោយប៉ែតរថភ្លើងពីប៉ោយប៉ែតទៅសេរីសោភ័ណ្ឌបានបើកដំណើរការសាកល្បងដោយជោគជ័យកាលពីម្សិលមិញ ហើយគ្រោងនឹងដាក់អោយដំណើរការជាបណ្ដោះអាសន្នចាប់ពីនៅថ្ងៃស្អែកនេះ ដែលត្រូវនឹង ០៤ មេសា ២០១៨ ជាមួយនឹងកាដូពិសេស ជិះដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី៣១ កក្កដា ២០១៨។ការធ្វើដំណើរតាមផ្លូវដែកនេះ នឹងអាចផ្ទុកនាក់ដំណើរបានចំនួន ១០០នាក់ ទាំងឈរ និងអង្គុយ ដែលនឹងផ្តល់សេវា មួយថ្ងៃ ០៣ជុំ ស្មើនឹង០៦ ជើងទៅមក។ជាមួយនឹង មធ្យោបាយធ្វើដំណើរបែបនេះ នឹងជួយសម្រួលដល់ការកាត់បន្ថយនៃការកកស្ទះ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយភាពក្រីក្រ តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។កំណាត់ផ្លូវដែកនេះ គឺជាផ្នែកមួយនៃគម្រោងផ្លូវដែកទាំងមូលដែលត្រូវតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងបាងកកផងដែរ នេះជាផែនការមួយរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងការជម្រុញវិស័យដឹកជញ្ជូនកម្ពុជាឲ្យកាន់តែប្រសើរឡើង។ជាមួយគ្នានេះដែរ រថភ្លើងពីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញក៏បានសាកល្បងបើកអោយដំណើរការកាលពីថ្ងៃទី ០១ មេសា កន្លងមកនេះផងដែរ ហើយគ្រោងនឹងបើកជាផ្លូវការក្នុងពេលឆាប់នេះ។

អាន​បន្ថែម

កំណាត់ផ្លូវរតនៈមណ្ឌល-សំឡូតទល់ដែនថៃបើកអោយប្រើប្រាស់ជាផ្លូវការ

នៅព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវលេខ ១៥៧៧ ដែលតភ្ជាប់ពីឃុំត្រែង ស្រុករតនៈមណ្ឌល ដល់ ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។ កំណាត់ផ្លូវនេះមានប្រវែង ៥១,៨ គីឡូម៉ែត្រ ទទឹង ៩ម៉ែត្រ និងចាក់កៅស៊ូប្រភេទ DBST។ កំណាត់ផ្លូវនេះត្រូវសាងសង់និងស្ដារឡើងវិញចាប់តាំងពីឆ្នាំ ២០១៥ ហើយទើបតែបញ្ចប់កាលចុងឆ្នាំ ២០១៧ នេះ។ គម្រោងផ្លូវនេះចំណាយថវិកាសរុបប្រមាណ ៣៨លានដុល្លារសហរដ្ឋអាមេរិច ដែលជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិការបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទានផ្ទុះ។ គួរគត់សម្គាល់ថា ផ្លូវលេខ១៥៧៧នេះ ជាផ្លូវយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ សម្រាប់បម្រើដល់កិច្ចការពារជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច តភ្ជាប់តំបន់ភូមិភាគកណ្តាល ទៅកាន់វាលទំនាបខាងលើនិងភូមិភាគខាងលិច ទៅច្រកទ្វារព្រំដែន៤០០ ព្រំប្រទល់កម្ពុជា-ថៃ។

អាន​បន្ថែម

អគារវិលបាន ៣៦០ ដឺក្រេដំបូងគេបង្អស់ក្នុងពិភពលោកនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២០

អគារវិលបាន ៣៦០ ដឺក្រេដំបូងគេបង្អស់ក្នុងពិភពលោកនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២០ ទីក្រុងឌុយបៃគ្រោងនឹងសាងសង់អាគារកំពស់ ៤២០ ម៉ែត្រឈ្មោះថា The Dynamic Towerដែលជាអគារអាចវិលជុំបាន ៣៦០ ដឺក្រេ ដំបូងគេបង្អស់ក្នុងពិភពលោកក្នុងឆ្នាំ ២០២០ បន្ទាប់ពីចំណាយពេលប្រហែលជា ១០ ឆ្នាំដើម្បីសិក្សាគម្រោងនេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានThe Daily Mail។ ក្រោមតម្លៃវិនិយោគប៉ាន់ប្រមាណជាង ១.២០០លានដុល្លារ អគារ The Dynamic Towerនេះ នឹងមានកម្ពស់ ៨០ ជាន់ដែលក្នុងនោះយូនិតនីមួយៗអាចបង្វិលខ្លួនឯងបាន ៣៦០ ដឺក្រេជុំវិញស្នូលបេតុងដែលអាចមើលឃើញទេសភាពទីក្រុងឌុយបៃទាំងមូល។ លើសពីនេះ អគារមិនត្រឹមតែអាចបង្វិលបាននោះទេ ប៉ុន្តែអាគារនេះត្រូវបានរចនាឡើងជាមួយនឹងប្រព័ន្ធផ្គត់ផ្គង់ចរន្តអគ្គិសនីដោយខ្លួនឯង ដោយបានបំពាក់នូវម៉ាស៊ីនបម្លែងខ្យល់អោយទៅជាអគ្គិសនី (wind turbines) និងបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ (solar panel) ដែលនៅជាន់នីមួយៗនឹងបំពាក់នូវម៉ាស៊ីនWind Turbinesចំនួន ៧៩ គ្រឿង។ ពិសេសជាងនេះទៅទៀត ម្ចាស់យូនិតនីមួយៗអាចគ្រប់គ្រងល្បឿនបង្វិល ឬ បញ្ឈប់ការបង្វិលជាមួយនឹងប្រព័ន្ធបញ្ជាដោយសម្លេងទៀតផង។ អគារនេះ គ្រោងថានឹងបម្រើការជាសណ្ឋាគារ ហើយក្រុមហ៊ុនThe DynamicGroup ក៏បានអះអាងបន្ថែមទៀតថា វាគឺសណ្ឋាគារមួយដែលមានលំដាប់ហួសពីការបំពាក់ផ្កាយ បើក្រឡេកមើលទៅតម្លៃលក់របស់យូនីតនីមួយៗវិញ គឺខ្ពស់កប់ពពក […]

អាន​បន្ថែម

HLH Group លក់សណ្ឋាគារក្នុងគម្រោង D’Seaview នៅខេត្តព្រះសីហនុតម្លៃ ១៥,៧ លានដុល្លារ

D’Seaview ក្រុមហ៊ុនអចលនទ្រព្យនិងជាអ្នកភិវឌ្ឍដ៏ធំមួយរបស់ប្រទេសសិង្ហបុរី HLH Group កាលពីពេលថ្មីៗនេះបានប្រកាសដាក់លក់សណ្ឋាគារនៅក្នុងគម្រោង D’Seaview របស់ខ្លួននៅខេត្តព្រះសីហនុក្នុងតម្លៃ ១៥,៧ លានដុល្លារ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានThe Straits Times សណ្ឋាគារនេះមានទីតាំងប្រមាណមួយគីឡូម៉ែត្រពីឆ្នេរសុខា មានសរុបចំនួន ៩៨ បន្ទប់ សណ្ឋាគានេះគឺជាផ្នែកមួយនៃគម្រោង D’Seaview ដែលជាគម្រោងប្រភេទ Freehold ជាលើកដំបូងរបស់ក្រុមហ៊ុនHLH Group នៅកម្ពុជា។ គម្រោងមានជាប្រភេទលំនៅដ្ឋានចំនួន ៧៣៧ យូនិត និងប្រភេទអគារពាណិជ្ជកម្មចំនួន ៦៧ យូនិតដែលមានផ្ទៃក្រឡា Freehold សរុប ២២.០៦៤ ម៉ែត្រការ៉េ។ យោងតាមរបាយការណ៍ The Straits Times បានឱ្យដឹងថា ៨០ ភាគរយនៃប្រភេទអគារពាណិជ្ជកម្ម និង ៦០ ភាគរយនៃប្រភេទលំនៅដ្ឋាននឹងលក់ដាច់អស់បន្ទាប់ពីការបញ្ចប់កិច្ចព្រមព្រៀងការលក់សណ្ឋាគារ។ ជាមួយគ្នានេះដែរ ការសាងសង់អគារពាណិជ្ជកម្មរំពឹងថានឹងបញ្ចប់ចុងឆ្នាំនេះ ចំណែកឯអគារប្រភេទលំនៅដ្ឋានគ្រោងនឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំក្រោយ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្តព្រះសីហនុបាននិងកំពុងមានសន្ទុះយ៉ាងខ្លាំងក្នុងវិស័យអចលនទ្រព្យដែលមានគម្រោងជាច្រើនដូចជាខុនដូសណ្ឋាគារផ្ទះល្វែងនិងកាស៊ីណូ បានបង្ហាញខ្លួន។ D’Seaview

អាន​បន្ថែម

បើកការដ្ឋានពង្រីកផ្លូវបាត់ដំបង-សិរិសោភ័ណជា៤គន្លង

កាលពីព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកការដ្ឋានសាងសង់និងធ្វើអោយប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងឆ្ពោះទៅកាន់ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យដែលមានប្រវែងប្រមាណ ៨៥គីឡូម៉ែត្រ។ ការដ្ឋានសាងសង់នេះគិតចាប់ពីគីឡូម៉ែត្រលេខ ២៨២+០០០ ទៅគីឡូម៉ែត្រលេខ ៣៦៧+៨០៤ ដោយពង្រីកផ្លូវទៅជា៤គន្លងទទឹង២៣ម និងចាក់បេតុងកៅស៊ូ (AC) កម្រាស់១៥សម។ ក្រៅពីការស្តារ និងពង្រីកកំណាត់ផ្លូវនេះ ក៏មានការសាងសង់ផ្លូវវាងក្រុង០២ខ្សែផងដែរ ក្នុងនោះគឺមានផ្លូវវាង ក្រុងបាត់ដំបងប្រវែង ២៣,៩២គីឡូម៉ែត្រ និងក្រុងសិរីសោភ័ណប្រវែង ៩,៣៤គីឡូម៉ែត្រ។ គម្រោងនេះនឹងប្រើរយៈពេល ៣៦ខែ ដោយចាប់ផ្ដើមសាងសង់ពីខែកុម្ភៈ ឆ្នាំ២០១៧ និងគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២០ ក្រោមថវិកាសរុបប្រមាណ ១៨៥ លានដុល្លារអាមេរិក ក្រោមគម្រោងឥន្ទទានជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនសាងសង់ដោយក្រុមហ៊ុន Tekken Taiyu Joint Venture និងក្រុមហ៊ុន Daiho Asanuma Joint Venture និងត្រូវបានត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Katahira& Engineers International។ គម្រោងនេះជាដំណាក់កាលទី១នៃគម្រោងធ្វើអោយប្រសើរឡើងនូវផ្លូវជាតិលេខ៥ទាំងមូល។ រីឯដំណាក់កាលបន្ទាប់ គឺពីព្រែកក្ដាមទៅខេត្តពោធិសាត់ ពោធិសាត់ទៅបាត់ដំបង និងចុងក្រោយពីខេត្តបន្ទាយមានជ័យ ទៅប៉ោយប៉ែត។ […]

អាន​បន្ថែម

បុរីប៉េងហួតគ្រុប វិនិយោគ ៦០ លានដុល្លារលើផ្សារទំនើបថ្មីមួយទៀត

PH Diamond Place Mall កាលពីចុងសប្តាហ៍នេះ បុរីប៉េងហួតគ្រុបបានបើកការដ្ឋានសាងសង់ផ្សារទំនើបថ្មីមួយទៀតឈ្មោះថា PH Diamond Place Mall ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ផ្សារទំនើបនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) សាងសង់លើផ្ទៃដីទំហំជាង ៦ ហិកតាក្រោមថវិកាវិនិយោគ៦០ លានដុល្លាដោយបុរីប៉េងហួតគ្រុប។ ផ្សារទំនើប PH Diamond Place Mall នឹងបម្រើការផ្សារទំនើបស្តង់ដារអន្តរជាតិដែលមានផ្ទៃក្រឡាសរុបជាង ៦០.០០០ ម៉ែត្រការ៉េដែលក្នុងនោះ ៣០.០០០ ម៉ែត្រការ៉េគឺផ្ទៃដីសម្រាប់ជួល (Gross leasable area) ព្រមជាមួយនឹងចំណតឡានជាង ២.៦០០ ចំណត និងម៉ូតូប្រមាណ ១.០០០ ចំណតផងដែរ។ ផ្សារទំនើបនេះគឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ចម្រុះThe Star Diamond ដែលគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៤០ ហិកតា រួមមានជា លំនៅដ្ឋានអគារខុនដូ និងអគារការិយាល័យជាដើម។ […]

អាន​បន្ថែម

បើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១១អ្នកលឿង-ត្បូងឃ្មុំ តម្លៃជាង ៩៤ លានដុល្លារ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក Xiong Bo ឯកអគ្គរដ្ឋទូតចិន កាលពីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ឡើងវិញលើ ផ្លូវជាតិលេខ១១ និង ផ្លូវវាងមួយខ្សែទៀត មានប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ និងតម្លៃវិនិយោគជាង ៩៤លានដុល្លារអាមេរិក។ គម្រោងសាងសង់ឡើងវិញលើផ្លូវជាតិលេខ១១ និងផ្លូវវាងនេះ តភ្ជាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិ លេខ១ ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ទៅកាន់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលប្រវែងផ្លូវជិត ៦៩គីឡូម៉ែត្រ ស្ថិតក្នុងទឹកដីនៃខេត្តព្រៃវែង និងប្រវែងជាង ២២គីឡូម៉ែត្រ ស្ថិតនៅក្នុងទឹកដី នៃខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះដែរ ការសាងសង់ឡើងវិញនេះនឹងពង្រីកផ្លូវពី ៩ ម៉ែត្រទៅ ១១ ម៉ែត្រ ព្រមទាំងធ្វើការលើសកំពស់ដោយការក្រាលកៅស៊ូប្រភេទ Asphalt Concrete (AC) ។ […]

អាន​បន្ថែម

ស្ពានអាកាសខ្ពស់បំផុតនៅលើពិភពលោកនឹងបើកនៅឆ្នាំក្រោយ

កាលពីពេលថ្មីៗនេះក្រុមហ៊ុន CapitaLand បានបង្កើតកំណត់ត្រាពិភពលោកថ្មីទៅលើគម្រោង ស្ពានអាកាសThe Conservatory, Raffles City Chongqing នៅឯទីក្រុងឆុងឈីងប្រទេសចិនថាជាស្ពានអាកាសខ្ពស់បំផុតដែលតភ្ជាប់អគារច្រើនជាងគេនៅលើពិភពលោក។ ស្ពានអាកាសនេះ មានកំពស់ ៤០០ ម៉ែត្រ ហើយរចនាឡើងដោយមានរូបរាងប្រៀបដូចជាអគារផ្ដេក វាមានរាងកោងប្រវែង ៣០០ ម៉ែត្រទទឹង ៣០ ម៉ែត្រកំពស់ ២២,៥ ម៉ែត្រ និងតភ្ជាប់អគារចំនួន៤។ ស្ពានអាកាសThe Conservatory នឹងយកឈ្នះស្ពានអាកាស Marina Bay Sands របស់ប្រទេសសិង្ហបុរីដែលមានកម្ពស់ ២០០ ម៉ែត្រ និងតភ្ជាប់អាគារចំនួន៣។ ស្ពានអាកាសនេះគឺជាផ្នែកមួយនៃគម្រោង Raffles City Chongqingដែលជាគម្រោងយក្សក្រោមថវិកាវិនិយោគជិត ៤ ពាន់លានដុល្លារអាមេរិកដោយក្រុមហ៊ុន CapitaLand និង Ascendas-Singbridge។ គម្រោងទាំងមូលមានអគារខ្ពស់ចំនួន ៨ នឹងផ្ទៃក្រឡាសាងសង់សរុប ១,១២ លានម៉ែត្រការ៉េ ស្មើនឹងទំហំតារាងបាល់ទាត់ចំនួន ១៧០ តារាងរួមគ្នា។ គម្រោងនេះនឹងប្រើប្រាស់ជា ផ្សារទំនើបលំនៅដ្ឋានការិយាល័យនិងសណ្ឋាគារ។ សំរាប់ស្ពានអាកាសមួយនេះនឹងបំរើការជា កន្លែងមើលទេសភាព អាងហែលទឹក ភោជនីយដ្ឋាន […]

អាន​បន្ថែម

បើកការដ្ឋានគម្រោងពង្រីកសាលាអន្តរជាតិ CISថវិកាវិនិយោគ ២០លានដុល្លារ

កាលពីរសៀលថ្ងៃទី ២២ មីនា ឆ្នាំ ២០១៨ អ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា និងជាអគ្គនាយកក្រុមហ៊ុន OCIC បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលីគម្រោងសាងសង់ពង្រីកសាលាអន្ដរជាតិ CIS សាខាកោះពេជ្រដំណាក់កាលទី២។ គម្រោងពង្រីកនេះនឹងមានការសាងសង់បន្ថែមនូវ សាលមហោស្រពដែលអាចផ្ទុកមនុស្សបានចំនួនដល់ទៅ ៦០០នាក់ ទីលានរត់ប្រណាំង អាងហែលទឹក តារាងបាល់ទាត់ បន្ទប់ស្រាវជ្រាវ សាលសម្រាករបស់សិស្ស បន្ទប់កុំព្យូទ័រ បន្ទប់ពិសោធន៍ បណ្ណាល័យ និង បរិក្ខាផ្សេងៗជាច្រើនទៀត។ បន្ទាប់ពីបញ្ចប់ការសាងសង់នៅឆ្នាំ ២០២០ សាលាអន្ដរជាតិកាណាដាមួយនេះ នឹងមានអាគារធំៗចំនួន២ ហើយនឹងគ្របដណ្ដប់លើផ្ទៃដីទំហំជាង ៣ហិកតា។ គោងបំណងនៃការពង្រីកសាលាអន្ដរជាតិមួយនេះគឺ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការលើផ្នែកអប់រំកំរិតគុណភាពស្ថង់ដាអន្តជាតិនៅកម្ពុជា ក៏ដូចជាជំរុញប្រព័ន្ធអប់រំនៅកម្ពុជាទាំងមូលអោយល្អប្រសើរឡើងថែមទៀត។ សាលាអន្ដរជាតិកាណាដា ឫ CIS ចាប់ផ្ដើមបើកដំណើរការ កាលពីឆ្នាំ ២០១២ ដែលបច្ចុប្បន្នមាន ៣សាខារួមមាន សាខាទូលគោក សាខាBassac Garden City និង សាខាកោះពេជ្រ ដែលផ្តល់ជូននូវកម្មវិធីសិក្សាពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី៨ ដោយអនុវត្តស្តង់ដាសិក្សាមកពីប្រទេសកាណាដា។ ជាមួយគ្នានេះដែរCIS ក៏គ្រោងនឹងបន្ថែមថ្នាក់រហូតដល់ថ្នាក់ទី ១២ […]

អាន​បន្ថែម