ព័ត៌មានសំណង់
ផ្លូវកាត់កំពង់ឆ្នាំង-កំពង់ធំ នឹងបើកឱ្យប្រើប្រាស់ជាផ្លូវការនៅខែមេសានេះ
ផ្លូវកាត់លេខ ៥០C ផ្លូវកាត់លេខ ៥០C ដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ បច្ចុប្បន្នបានសាងសង់រួចរាល់ប្រមាណជាង៨៥ ភាគរយហើយគ្រោងនឹងបើកឱ្យប្រើប្រាស់ជាផ្លូវការមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរវាងខេត្តទាំងពីរ។ ផ្លូវកាត់លេខ ៥០C គឺជាផ្លូវក្រាលគ្រួសក្រហមប្រវែងប្រមាណ ៥៣ គ.ម តភ្ជាប់ពី សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទៅកាន់ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ផ្លូវមួយខ្សែនេះបានសាងសង់ឡើងដោយប្រើប្រាស់កញ្ចប់ថវិកាជាតិទាំងអស់។ ផ្លូវមួយខ្សែនេះ ជាសរសៃឈាមដ៍សំខាន់ ដែលអាចបម្រើអោយប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង វាអាចជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនបានងាយស្រួល និងចំណេញពេលវេលា។ ក្រោយពីបញ្ចប់គម្រោងផ្លូវមួយខ្សែនេះក្រសួងសាធារណការនិងដឹកជញ្ជូនក៏គ្រោងនឹងសាងសង់ស្ពានមួយខ្សែបន្ថែមទៀត ដែលឆ្លងកាត់ទន្លេសាបពីទីរួមខេត្តកំពង់ឆ្នាំង ទៅកាន់ស្រុកកំពង់លែង។
អានបន្ថែមខុនដូសរុបជិត ១៣.០០០យូនីត នឹងលេចខ្លួនឡើងក្នុងឆ្នាំនេះ
បើយោងតាមរបាយការណ៍របស់ CBRE Cambodia នៅរាជធានីភ្នំពេញនឹងមានខុនដូយ៉ាងហោចណាស់ ១៧ កន្លែង ឬ សរុបប្រមាណ ១៣.០០០ យូនីតរំពឹងថានឹងបញ្ចប់ការសាងសង់ និងបើកដំណើរការក្នុងឆ្នាំ ២០១៨ នេះ។ ខុនដូទាំង ១៧ រួមមាន ៖ ខុនដូ Prince Central Plaza ខុនដូ One Park Residence ខុនដូ One 18 Residence ខុនដូ Star City ខុនដូ D.I. Riviera A&B ខុនដូ TK Royal One ខុនដូ Bodaiju Residence A&B ខុនដូ Axis Residence ខុនដូ North Park Condominium ខុនដូ Sky 31 ខុនដូ […]
អានបន្ថែមRoyal Group ចាប់ដៃជាមួយចិនវិនិយោគ ១៥០ លានដុល្លាសង់អគារ៦២ជាន់កណ្ដាលក្រុង
ក្រុមហ៊ុន OTK Royal One Co., Ltd. ដែលផ្នែកមួយរបស់ The Royal Group ថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុនចិន Huashi Group លើការវិនិយោគទឹកប្រាក់ប្រមាណ ១៥០ លានដុល្លារទៅលើគម្រោងអគារភ្លោះ ៦២ ជាន់ The Royal One។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយប្រធានក្រុមហ៊ុន OTK Royal One Co., Ltd. លោកឧកញ៉ា គិត ធាង និងអនុប្រធានក្រុមហ៊ុន Huashi Group លោក Wan Xiao Lin កាលពីថ្ងៃទី ១១ ខែមីនានៅសណ្ឋាគារកាំបូឌីយ៉ាណា។ យោងតាមប្រសាសន៍របស់លោកឧកញ៉ា គិត ធាង បានឲ្យដឹងថា ប្រសិនបើមិនមានអ្វីផ្លាស់ប្តូរអ្វីនោះទេ ក្រុមហ៊ុននឹងចាប់ផ្តើមបុកគ្រឹះនៅខែកញ្ញា ហើយរំពឹងថានឹងអគារទាំងមូលបញ្ចប់ក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ។ អគារ The Royal One នឹងមានកម្ពស់ ២៣០ […]
អានបន្ថែមសណ្ឋាគារលំដាប់ពិភពលោក Hyatt Regency Phnom Penh សាងសង់បានជិតពាក់កណ្ដាលហើយ
សណ្ឋាគារផ្កាយ ៥ ស្តង់ដាលំដាប់ពិភពលោក Hyatt Regency Phnom Penh មកដល់បច្ចុប្បន្នបានសាងសង់រួចរាល់ប្រមាណជាង ៣៨ភាគរយ ហើយគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២០។
អានបន្ថែមផ្សារទំនើប ៧ នឹងបង្ហាញខ្លួននៅភ្នំពេញក្នុងឆ្នាំនេះ
ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ទីក្រុងដែលកំពុងតែរីកចំរើន ផ្សារទំនើបចំនួន ៧ រំពឹងថានឹងបើកដំណើរការនៅទីតាំងផ្សេងៗគ្នាជុំវិញរាជធានីភ្នំពេញក្នុងឆ្នាំនេះ ហើយមានមួយចំនួនទៀតគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០១៩ បើយោងតាមការរបាយការណ៍របស់ CBRE Cambodia ក្នុងចំណោមផ្សារទំនើបទាំង៧ នេះ មានខ្លះកំពុងសាងសង់និងខ្លះទៀតសាងសង់រួមជាស្រេចរងចាំថ្ងៃបើកសម្ពោធ។ ផ្សារទំនើបនេះត្រូវបានបែងចែកជាបីប្រភេទរួមមានផ្សារសហគមន៍ (community mall)ផ្សារទំនើប (shopping mall)និងផ្សារទំនើបជួលលក់រាយ (Retail Podium) ដែលមានដូចជា: -ផ្សារទំនើបAeon Mall 2 នៅសែនសុខ (ក្រឡាផ្ទៃ ៧០.៥០០ ម៉ែត្រការ៉េ) -ផ្សារទំនើបប្រភេទផ្សារសហគមន៍Midtown Mall community(ក្រឡាផ្ទៃ ៥.០០០ ម៉ែត្រការ៉េ) -ផ្សារទំនើបParkson Phnom Penh City នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី (ក្រឡាផ្ទៃ ៧០.២០០ម៉ែត្រការ៉េ) -ផ្សារទំនើបប្រភេទផ្សារសហគមន៍ Noro Mall នៅបឹងកេងកង ១ (ក្រឡាផ្ទៃ ១០.០០០ ម៉ែត្រការ៉េ) -ផ្សារទំនើបThe Bridge Retail Podium នៅជិតសាកលវិទ្យាល័យបៀលប្រាយ (ក្រឡាផ្ទៃ ២០.០០០ ម៉ែត្រការ៉េ) […]
អានបន្ថែមអគារភ្លោះ ១៣៣ ជាន់ ថៃប៊ុនរ៉ុងបើកការដ្ឋានសាងសង់ដំណាក់កាលដំបូង
កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៨ ថ្នាក់ដឹកនាំនិងក្រុមការងារនៃគម្រោងអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃប៊ុនរ៉ុង បានរៀបចំពិធីបើកការដ្ឋានសាងសង់ដំណាក់កាលទី ១ ។ បើយោងតាម លោក ទួស សាភឿន សហស្ថាបត្យករនៃគម្រោងនេះ ពិធីកាលពីម្សិលមិញនេះគឺជាពិធីបួងសួងនិងបញ្ចុះបឋមសិលាបើកការដ្ឋានសង់ជញ្ជាំងទប់ដី ។ លោក ទួស សាភឿន បានបញ្ជាក់អោយដឹងថា៖ “នេះជាដំណាក់កាលដំបូងទាក់ទង់នឹងការដ្ឋានក្រោមដីដោយមានការសាងសង់ជញ្ជាំងដើម្បីការពារដីបាក់មុនពេលចាប់ផ្តើមការសាងសង់អាគារ”។ “ការសាងសង់ជញ្ជាំងទប់ដីនេះនឹងប្រើរយៈពេលប្រហែលមួយឆ្នាំ បន្ទាប់ពីនោះមកយើងនឹងចាប់ផ្តើមការសាងសង់អគារ ហើយយើងនឹងមានពិធីបញ្ចុះបឋមសិលាជាផ្លូវការម្តងទៀត” លោកបានបន្ត។ មជ្ឈមណ្ឌលពាណិជ្ជកម្មអគារភ្លោះ ថៃ ប៊ុងរ៉ុង នឹងត្រូវសាងសង់ឡើងលើផ្ទៃដីនៃមណ្ឌលកំសាន្តឌ្រីមលែនដ៍ទល់មុខណាហ្គាវើល ទំហំប្រមាណ ៥ ហិចតា ក្រោមថវិកាវិនិយោគជិត ៣ ពាន់លានដុល្លារដោយកម្រហ៊ុនក្នុងស្រុក Thai Boon Roongនិងក្រុមហ៊ុនអ្នកសាងសង់ដ៏ធំរបស់ចិនឈ្មោះ Kia Nip Group។ អគារនឹងមានកំពស់ ៥៦០ ម៉ែត្រ ប្រសិនបើគម្រោងត្រូវបានបញ្ចប់ វានឹងក្លាយជាអគារខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាន គឺខ្ពស់ជាងអគារភ្លោះ Petronas របស់ប្រទេសម៉ាឡេស៊ី (កម្ពស់ ៤៥២ ម៉ែត្រ មាន ៨៤ជាន់) […]
អានបន្ថែមគម្រោងសាងសង់សរុបនៅកម្ពុជាក្នុងឆ្នាំ ២០១៧ កើនឡើង ២២ ភាគរយ
ចំនួនគម្រោងសាងសង់នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៧ មានសរុបចំនួន ៣.០៥២ គម្រោងដែលកើនឡើង ២២,៣១ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦ បើយោងតាមរបាយការណ៍បូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ។ គម្រោងសាងសង់នៅឆ្នាំ ២០១៧ ទាំងអស់មានមានតម្លៃវិនិយោគប្រមាណជាង ៦ ពាន់លានដុល្លារអាមេរិក។ ចំនួនគម្រោងមានការកើនឡើងគួរអោយកត់សំគាល់បើប្រៀបធៀបទៅនឹងចំនួនគម្រោងក្នុងឆ្នាំ ២០១៦ ដែលមានត្រឹមតែ ២.៤០៥ គម្រោងនិងមានតម្លៃវិនិយោគប្រមាណជាង ៥ ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ ក្នុងនោះដែរមានចំនួន ២.២៩១ គម្រោងជាសំណង់លំនៅដ្ឋានក្រោមតម្លៃវិនិយោគប្រមាណជា ២ ពាន់លានដុល្លារអាមេរិក និង ១៨៨ គម្រោងជាសំណង់អគារខ្ពស់លើសពី ៥ ជាន់ (នៅរាជធានីភ្នំពេញ)។ បើបូកសរុបចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៧ ប្រទេសកម្ពុជាមានគម្រោងសាងសង់សរុបចំនួន ៣៩.៩០៣ គម្រោង ដែលមានតម្លៃវិនិយោគប្រមាណជាង ៣៧ ពាន់លានដុល្លារអាមេរិក ។ រយៈពេលពីរទសវត្សរ៍ចុងក្រោយមកនេះអ្នកវិនិយោគទុនក្នុងស្រុកបានដើរតួយ៉ាងសំខាន់ទៅលើការរីកដុះដាលក្នុងវិស័យសំណង់និងអចលនទ្រព្យនេះ។ ប៉ុន្តែវិនិយោគិនបរទេសក៏កំពុងតែកើនឡើងផងដែរ ក្នុងនេះវិនិយោគិនចិនស្ថិតនៅលំដាប់ទី១។ សម្រាប់ឆ្នាំ ២០១២ មានគម្រោងសរុបចំនួន ១២១ ជាការបណ្ដាក់ទុនមកពីប្រទេសចិនតម្លៃវិនិយាគប្រមាណជា ២ ពាន់លានដុល្លារអាមេរិក […]
អានបន្ថែមSCG ចាប់ដៃជាមួយក្រសួងការងារដើម្បីលើកកម្ពស់ជំនាញជាងសំណង់
ក្រុមហ៊ុន Siam Cement Group (SCG) កាលពីថ្មីៗនេះបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីរៀបចំការប្រកួតសំណង់ទូទាំងប្រទេស និងដើម្បីជួយពង្រឹងលើសមត្ថភាពជំនាញរបស់ជាងសំណង់ លើកកម្ពស់គុណភាពផ្នែកសំណង់ ក៏ដូចជាការអភិវឌ្ឍន៍ឧស្សាហកម្មសំណង់នៅកម្ពុជាជារួមផងដែរ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនេះបានធ្វើឡើងកាលពីថ្ងៃទី ១៤ ខែមីនា រវាងឯកឧត្តម ឡៅ ហ៊ីម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជាមួយនិងលោក ស៊ុមវ៉ាង ម៉ាន់ពីមុនឆៃ (SomwangManpimonchai) នាយកក្រុមហ៊ុន SCG ប្រចាំកម្ពុជា។ កម្មវិធីទាំងមូលរួមមាន វគ្គបណ្តុះបណ្តាល និងការប្រកួតប្រជែង។ ចំពោះគម្រោងបណ្ដុះបណ្ដាលជាងសំណង់ បានចាប់ផ្ដើម កាលពីដើមខែមីនានេះ ដែលជួយបណ្ដុះបណ្ដាលជាងសំណង់ លើផ្នែកបូកស៊ីម៉ង់ត៍ និងប្រក់ដំបូល នៅឯវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួនពីរនៅក្នុងរាជធានីភ្នំពេញ។ សិក្ខាកាមដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនេះនឹងមានសិទ្ធិចូលរួមនៅក្នុងការប្រកួតប្រជែង។ ការប្រកួតជម្រុះសម្រាប់ផ្នែកបូកស៊ីម៉ង់ត៍នឹងត្រូវបានធ្វើឡើងនៅតាមទីរួមខេត្តសំខាន់ៗទូទាំងប្រទេស ហើយអ្នកឈ្នះក្នុងវគ្គជម្រុះនោះ នឹងចូលរួមក្នុងការប្រកួតចុងក្រោយ ដែលរៀបចំដោយ SCG ក្នុងរាជធានីភ្នំពេញ នៅចុងឆ្នាំនេះផងដែរ។ ចំណែកឯការប្រកួតផ្នែកប្រក់ដំបូលនឹងប្រព្រឹត្តទៅក្នុងរាជធានីភ្នំពេញ នៅខែធ្នូ ឆ្នាំ ២០១៨ នេះ។ ជ័យលាភីចុងក្រោយនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ចំនួន ២ […]
អានបន្ថែមបើកការដ្ឋានសាងសង់ស្ថានីយ៍បូមទឹក លូ៥
នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាធានីភ្នំពេញ អញ្ជើញជាអធិបតីភាពបើកការដ្ឋានស្ថាបនាស្ថានីយ៍បូមទឹកលូ៥ នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ស្ថានីយ៍បូមទឹកលូ៥ នេះសាងសង់ក្រោមថវិការបស់រដ្ឋបាលរាជធានីភ្នំពេញប្រមាណជាង២០ម៉ឺនដុល្លារអាមេរិកដើម្បីជួយដោះស្រាយលើបញ្ហាទឹកជំនន់ដែលបណ្តាលមកពីទឹកភ្លៀង ជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ខាងត្បូង និងខាងកើតព្រលានយន្តហោះ លើផ្ទៃរងទឹកភ្លៀងជាង ១.០២៨ហិកតា ក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ។ ស្ថានីយ៍បូមទឹកថ្មីមួយនេះមានសមត្ថភាពបូម ៨ម៉ែត្រគូប ក្នុងមួយវិនាទី ស្មើនឹង ២៨.៨០០ម៉ែត្រគូបក្នុង១ម៉ោង។ បើតាមប្រសាសន៍របស់ លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ការសាងសង់ស្ថានីយ៍បូមទឹក លូ៥ នេះនឹងបញ្ចប់ក្នុងរយៈពេលពី ៥ ទៅ ៦ ខែខាងមុខនេះ។ រយៈពេលនេះគឺស្របទៅនឹងការមកដល់នៃរដូវវស្សាតែម្ដង។
អានបន្ថែមស្ពានកោះប៉ែនដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ
ស្ពានកោះប៉ែន ប្រភព: SPM Pageនៅព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានឆ្លងដៃទន្លេមេគង្គទៅកាន់កោះប៉ែន។ស្ពានកោះប៉ែននេះ មានបណ្តោយប្រវែង ៧៧៩ម៉ែត្រ ទទឹង ៩,២ម៉ែត្រ កម្ពស់ពី ២៣ ទៅ ២៤ម៉ែត្រ និង អាចផ្ទុកទម្ងន់បានចន្លោះពី ២០ ទៅ៣០តោន។ ស្ពាននេះឆ្លងកាត់ទន្លេមេគង្គពីភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ទៅកាន់កោះកំពង់ត្រុំ ក្នុងភូមិសាស្ត្រ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ស្ពានកោះប៉ែនបានចាប់ផ្តើមសាងសង់កាលពីខែឧសភា ឆ្នាំ២០១១ ហើយគឺជាស្ពានដែលសាងសង់ដោយកូនខ្មែរសុទ្ធសាធ និងប្រើថវិកាផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជាតម្លៃប្រមាណ ១៣លានដុល្លារអាមេរិក។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ៖ “ខ្ញុំមានមោទនភាពណាស់ដែល ប្រទេសកម្ពុជាឥឡូវនេះអាចកសាងស្ពានដោយខ្លួនឯងបាន ។ ខ្ញុំជឿជាក់ថានៅពេលអនាគតប្រសិនបើយើងទាំងអស់គ្នារួបរួមគ្នាយើងនឹងអាចកសាងអ្វីៗបានដោយខ្លួនឯងមិនត្រឹមតែស្ពាននេះទេ” ។សម្តេចបានបន្ថែមថាស្ពាននេះចាត់ទុកថាជាភាពជោគជ័យមួយរបស់កម្ពុជាយើងដែលបង្ហាញឱ្យពិភពលោកឃើញថាប្រទេសកម្ពុជាក៏កំពុងជួយអភិវឌ្ឍខ្លួនឯងផងដែរមិនមែនរង់ចាំតែជំនួយពីប្រទេសដទៃទេ”។ស្ពាននេះ ជាចំណងដៃដ៏ពិសិដ្ឋសម្រាប់បងប្អូនប្រជាពលរដ្ឋប្រមាណជា ២ម៉ឺនគ្រួសារនៅលើប្រជុំកោះដូចជាកោះប៉ែន, កោះមិត្ត និង កោះត្រុំជាដើម សម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូន ដែលពីមុនមកពួកគាត់ត្រូវធ្វើដំណើរដោយឆ្លងទូកដ និងឆ្លងសាឡាង។ជាពិសេសជាងនេះទៀត គឺក្រោយពេលមានស្ពាននេះហើយ តំបន់កោះប៉ែននឹងទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត […]
អានបន្ថែម