បើកការដ្ឋានសាងសង់សណ្ឋាគារជីងកាននៅខេត្តព្រះសីហនុ

កាលពីព្រឹកច័ន្ទទី ០៥ ខែ មិនា ឆ្នាំ ២០១៨ ឯកឧត្តម ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលានិងបើកការដ្ឋានសាងសង់សណ្ឋាគារ ដែលកំពុងសាងសង់ដោយក្រុមហ៊ុនតាំងគូង គ្រុប ក្នុងខេត្តព្រះសីហនុ។ សណ្ឋាគារជីងកាន ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ចម្រុះ ក្រោមកិច្ចសហការរបស់ក្រុមហ៊ុនតាំង គួង គ្រុបជាមួយនឹងនាក់វិនិយោគចិន ក្នុងថវិកាតវិនិយោគទុនចំនួន ២៥លានដុល្លារអាមេរិក។ គម្រោងទាំងមូលមានអគារចំនួន ៤រួមមានសណ្ឋាគារអគារការិយាល័យ និង អគារលំនៅដ្ឋានដែលត្រូវបានសាងសង់ទាំងអស់ផ្ទៃដីសរុបជាង ៣២.០០០ម៉ែត្រការ៉េ តាមបណ្ដោយឆ្នេរអូត្រេស។ ចំពោះសណ្ឋាគារជីងកានមានសរុបចំនួន ៤៥២បន្ទប់ ចំណែកឯអគារលំនៅដ្ឋានមានចំនួនសរុប ១៥៦យូនីត។ នៅដំណាក់កាលនេះអាគារពាណិជ្ជកម្មត្រូវបានបញ្ចប់ការសាងសង់ទៅហើយ ចំណែកឯគម្រោងទាំងមូលរំពឹងថានឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល ៨ខែខាងមុខនេះ។ លោកឧកញ្ញា តាំង គូង នាយកប្រតិបត្តិក្រុមហ៊ុនតាំងគូង គ្រុប បានមានប្រសាសន៍ថា៖”ខេត្តព្រះសីហនុជាទីតាំងដ៏ល្អដែលប៉ុន្មានឆ្នាំចុងក្រោយមកនេះបានទាក់ទាញភ្ញៀវទេសចរជាច្រើនទាំងក្នុងស្រុកនិងអន្តរជាតិ។ដោយហេតុថាយើងសំឡឹងឃើញពីសក្តានុពលរបស់ខេត្តមួយនេះ ទើបយើងសម្រេចចិត្តធ្វើការវិនិយោគ “។ លោកបានបន្ថែមទៀតថាសណ្ឋាគារនេះអាចឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរកាន់តែច្រើនឡើងនៅខេត្តព្រះសីហនុនាពេលបច្ចុប្បន្ននិងក្នុងពេលអនាគត។ នេះបើយោងតាមឯកឧត្តមហ៊ុនម៉ាណែតមានគម្រោងសាងសង់ជាង ២០០គម្រោងបានបង្ហាញខ្លួននៅខេត្តព្រះសីហនុក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ដែលមានតម្លៃរាប់ពាន់លានដុល្លារ។ កំណើនការវិនិយោគនេះព្យាករថានឹងកើនឡើងជាលំដាប់ ជាពិសេសពីនាក់វិនិយោគមកពីប្រទេសចិន។ ឯកឧត្តមបានបន្តទៀតថា ៖ “ការវិនិយោគនៅខេត្តព្រះសីហនុគឺជារឿងមួយដែលល្អប៉ុន្តែយើងត្រូវមានការប្រុងប្រយ័ត្នដោយមានការដាក់ផែនការនិងយុទ្ធសាស្ត្រអោយបានត្រឹមត្រូវ។យើងមិនចង់អភិវឌ្ឍក្នុងរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែយើងចង់អោយខេត្តព្រះសីហនុមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពយូរអង្វែង និងរក្សាតម្លៃរបស់ខេត្តព្រះសីហនុអោយគង់វង្សស្ថិតថេរ”។

អាន​បន្ថែម

ចំណេះដឹងសម្រាប់ការរត់ប្រព័ន្ធបំពង់ទឹកស្អាតក្នុងផ្ទះ

បណ្តាញបំពង់ផ្គត់ផ្គង់ទឹកត្រូវបានចាត់ទុកថាជាផ្នែកសំខាន់មួយនៃគម្រោងសាងសង់ទាំងអស់។ វាគឺជាប្រព័ន្ធសម្រាប់ផ្តល់ទឹកដោយប្រើបំពង់ទៅកាន់ផ្នែកនីមួយៗនៃអគារដូចជា បន្ទប់ទឹក និងផ្ទះបាយ។

អាន​បន្ថែម

CMED Construction: ក្រមហ៊ុនសាងសង់ក្នុងស្រុក ប្រកបដោយគុណភាពស្តង់ដារអន្តរជាតិ

(English) While bringing its first 5-star residential villa in Chroy Changvar to completion, wholly-Cambodian owned company CMED Construction Co., Ltd.

អាន​បន្ថែម

ព្រលានយន្តហោះខ្នាតធំប្រកាសថានឹងសាងសង់នៅភាគអាគ្នេយ៍នៃរាជធានីភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញផែនការសាងសង់ព្រលានយន្តហោះដ៏ធំថ្មីមួយនៅក្នុងខេត្តកណ្តាលភាគអាគ្នេយ៍នៃរាជធានីភ្នំពេញ។ ព្រលានយន្តហោះថ្មីនេះត្រូវបានប៉ាន់ស្មានថានឹងចំណាយអស់ថវិកាប្រមាណ ១.៥ប៊ីលានដុល្លារ ហើយប្រសិនបើត្រូវបានសាងសង់រួចនោះ ព្រលានយន្តហោះនេះនឹងក្លាយជាព្រលានយន្តហោះធំបំផុតមួយក្នុងចំណោមព្រលានយន្តហោះធំៗក្នុងពិភពលោកផងដែរ។ ឯកសារពីទីស្ដីការគណៈរដ្ឋមន្ត្រីដែលបានផ្ញើទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ បានលើកឡើងពីការអនុម័តលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd. ដើម្បីអភិវឌ្ឍ៍ព្រលានយន្តហោះអន្តរជាតិ។ ឯកសារបានបង្ហាញថា ការអនុម័តយល់ព្រមត្រូវបានធ្វើឡើងនៅដើមខែមករា បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១៩ រវាងមន្រ្តីកម្ពុជា និងមន្រ្តីចិន ព្រមទាំងមេដឹកនាំជំនួញធំៗក្នុងអំឡុងពេលទស្សនកិច្ចមកកាន់ប្រទេសកម្ពុជារបស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិន។ គម្រោងព្រលានយន្តហោះខ្នាតធំនេះជាគម្រោងមួយក្នុងចំណោមកិច្ចព្រមព្រៀងទាំង១៩នោះ ហើយត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍និងសាងសង់ក្នុងស្រុកឈានមុខគេ របស់ឧកញ៉ា ពុង ឃាវសែ និងធនាគារអភិវឌ្ឍន៍ចិន (China Development Bank) ។ ការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) របស់រាជរដ្ឋាភិបាលកម្ពុជានេះ នឹងត្រូវសាងសង់នៅលើផ្ទៃដីទំហំ ២.៦០០ហិកតា ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលស្ថិតនៅចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ យោងតាមឯកសារខាងលើ ក្រុមហ៊ុន OCIC នឹងកាន់កាប់ភាគហ៊ុនចំនួន ៩០ភាគរយ នៅក្នុងព្រលានយន្តហោះដែលសាងសង់រួចរាល់ ហើយនៅសល់គឺជាភាគហ៊ុនរបស់ […]

អាន​បន្ថែម

និន្នាការវិវត្តន៍នៃបច្ចេកវិទ្យាថ្មីៗសម្រាប់វិស័យសំណង់នៅកម្ពុជា

ឧស្សាហកម្មសំណង់គឺជាសសរស្តម្ភដ៏រឹងមាំមួយនៃសេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនគួរឲ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ យោងតាមរបាយការណ៍របស់រដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា មានការកើនឡើងចំនួន ២០ភាគរយ នៃគម្រោងសាងសង់ដែលបានអនុម័តនៅឆ្នាំ២០១៧ ធៀបនឹងឆ្នាំមុន។ របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានចេញផ្សាយនៅដើមខែមករា ឆ្នាំ២០១៨ បានបង្ហាញថា គម្រោងចំនួន ៣.០៥២ ត្រូវបានអនុម័តនៅក្នុងឆ្នាំ២០១៧ ដោយមានតម្លៃ ៦.៤២ប៊ីលានដុល្លារ។ តួលេខនេះកើនឡើងលើសពីឆ្នាំមុនដែលមានគម្រោងចំនួន ២,៤០៥ ជាមួយនិងតម្លៃ ៥.២៥ ប៊ីលានដុល្លារ។ ខណៈពេលដែលវិស័យសំណង់មានការរីកចម្រើនខ្លាំង ឧបករណ៍បរិក្ខាបច្ចេកទេសសាងសង់ជាច្រើនប្រភេទត្រូវបាននាំចូលដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងធ្វើឲ្យប្រសើរឡើងនូវដំណើរការការងារនៅក្នុងឧស្សាហកម្មនេះ។ ម៉ាស៊ីនបាញ់បាយអរដែលជាវិធីសាស្ដ្រដំបូងគេសម្រាប់ការបូកបាយអរលើជញ្ជាំងត្រូវបាននាំចូលមកក្នុងទីផ្សារកម្ពុជាកាលពី២ឆ្នាំមុន។ ម៉ាស៊ីនដែលមានឯកទេសក្នុងការបាញ់បាយអរ ជាពិសេសការបាញ់បាយអរលើជញ្ជាំងនេះ ត្រូវបានប្រើជាទូទៅនៅទូទាំងពិភពលោក។ ម៉ាស៊ីនបាញ់បាយអរនេះជាម៉ាកយីហោអ៊ីតាលីផលិតដោយក្រុមហ៊ុន IMER Group និងត្រូវបានចែកចាយផ្តាច់មុខដោយក្រុមហ៊ុន Camcoma CBMS ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ជាច្រើនប្រភេទក្នុងទីផ្សារ។ លោក ហុង លីមតុង អ្នកចាត់ការទូទៅនៃក្រុមហ៊ុន Camcoma CBMS បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យកាលពីដើមខែមករាថា ឧស្សាហកម្មសំណង់កំពុងរីកចម្រើនយ៉ាងឆាប់រហ័សប៉ុន្តែកង្វះកម្មករជំនាញគឺជាចំណុចព្រួយបារម្ភនៅការដ្ឋានសំណង់។ លោក លីមតុង បានមានប្រសាសន៍ថា ម៉ាស៊ីនបាញ់បាយអរទំនើបទាន់សម័យនេះគឺជាដំណោះស្រាយដ៏ល្អសម្រាប់ការដ្ឋានសាងសង់ព្រោះវាត្រូវការកម្មករចំនួនតិច ហើយធ្វើការបានលឿនជាងប្រើកម្លាំងពលកម្មមនុស្សពីរឬបីដង។ តាមលោក លីមតុង ការប្រើម៉ាស៊ីនបាញ់បាយអរចំណាយអស់ត្រឹមតែ ១៨៨ដុល្លារក្នុងមួយថ្ងៃ បើប្រៀបធៀបនឹងការចំណាយលើកម្មករដែលមានតម្លៃ […]

អាន​បន្ថែម

Schwing Stetter Self Loading Mixers (Slm) Unbeatable & Most Versatile

សូមមេត្តាអធ្យាស្រ័យ យើងខ្ញុំកំពុងរៀបចំប្រែសម្រួលជាភាសាខ្មែរ…

អាន​បន្ថែម

កិច្ចសន្យាសាងសង់នៅកម្ពុជា

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួនគម្រោងសាងសង់មានការកើនឡើងជាច្រើននៅក្នុងប្រទេសកម្ពុជាដែលមានជាង ២២ភាគរយ គិតជាទឹកប្រាក់ប្រមាណ ៦,៤ប៊ីលានដុល្លារ នៅក្នុងឆ្នាំ២០១៧។ ស្របជាមួយគ្នានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តលើគម្រោងសរុបចំនួន ៣.០៥២គម្រោង។ ការវិនិយោគនេះត្រូវបានជំរុញដោយចំនួនវិនិយោគិនចិនលើអាផាតមិន ខុនដូ សណ្ឋាគារ កាស៊ីណូ និងផ្សារទំនើប។ បច្ចុប្បន្ន កម្ពុជាមិនទាន់មានបទប្បញ្ញត្តិច្បាស់លាស់ ស្តីពីច្បាប់សាងសង់ទេ ប៉ុន្តែបានអនុម័តនូវអនុក្រឹត្យចុះថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីការអនុញ្ញាតសាងសង់ ព្រមទាំងក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ និងច្បាប់ភូមិបាលឆ្នាំ២០០១។ ក្នុងករណីអវត្តមានបែបនេះ ច្បាប់កម្ពុជាមិនបានចែងពីកិច្ចសន្យាសាងសង់ស្តង់ដារណាមួយនោះទេ ប៉ុន្តែទម្រង់កិច្ចសន្យាដែលត្រូវបានប្រើជាទូទៅគឺកិច្ចសន្យាដែលចុះផ្សាយដោយ FIDIC (សហព័ន្ធប្រឹក្សាវិស្វកម្មអន្តរជាតិ) ICE (ស្ថាប័នវិស្វករស៊ីវិល)។ ទម្រង់កិច្ចសន្យាស្តង់ដារដែលត្រូវបានប្រើប្រាស់យ៉ាង ទូលំទូលាយនៅក្នុងឧស្សាហកម្មសំណង់នេះគឺទម្រង់កិច្ចសន្យារបស់ FIDIC។ ដើម្បីឲ្យកិច្ចសន្យាមានអានុភាពចាប់បង្ខំ កិច្ចសន្យាត្រូវតែជាកិច្ចព្រមព្រៀងដែលធ្វើឡើងរវាងភាគីពីរ ឬច្រើនដែលមាន សមត្ថភាពចុះកិច្ចសន្យា ហើយបំពេញនូវលក្ខខណ្ឌសម្រាប់ការអនុវត្តតាមផ្លូវច្បាប់។ លើសពីនេះទៀត លក្ខខណ្ឌបឋមទាមទារនូវសំណើសុពល និងស្វីការចំពោះសំណើនោះ ជាមួយនិងបំណងបង្កើតកិច្ចព្រមព្រៀង ដែលអាចប្រតិបត្តិបានដោយស្របច្បាប់ មិនមែនមោឃៈនៅក្នុងច្បាប់ គឺជាចំណុចសំខាន់ផ្សេងទៀត ក្នុងការបង្កើតកិច្ចសន្យាដែលមានសុពលភាពស្របតាមច្បាប់។ គម្រោងភាពជាដៃគូរដ្ឋ-ឯកជនអាចមានកិច្ចសន្យាទម្រង់ស្តង់ដារផ្ទាល់ខ្លួន។ ជាធម្មតា កិច្ចសន្យា ទម្រង់ស្តង់ដារនេះរួមបញ្ចូលនូវលក្ខខណ្ឌទូទៅ លក្ខខណ្ឌបន្ថែម […]

អាន​បន្ថែម

កំណត់ហេតុប្រចាំថ្ងៃរបស់ក្លឹប Lighthouse

ក្លឹប Lighthouse កម្ពុជាមានកម្មវិធីជាច្រើននាពេលខាងមុខដែលនឹងចាប់ផ្តើមពីកម្មវិធីថ្ងៃកីឡាកូនហ្គោលប្រចាំឆ្នាំលើកទី៤ នៅថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨។ អ្នកចូលរួមលេងនឹងរីករាយជាមួយកម្មវិធីនាពេលល្ងាចដោយមានការ “ជួប និងស្វាគមន៍គ្នា” នៅឯ Exchange Bar នៅរាត្រីមុនថ្ងៃកីឡាកូនហ្គោល។ នៅថ្ងៃកីឡា ការចាប់ផ្តើមរន្ធដំបូងនៃកម្មវិធីកីឡាកូនហ្គោលដែលមាន១៨រន្ធនេះនឹងចាប់ផ្តើមនៅ ម៉ោង១២និង៣០នាទី ហើយអ្នកចូលរួមលេងទាំងអស់អាចមកដល់លឿនដើម្បីរីករាយនឹងការបើកបរ និងអាហារសំរន់ថ្ងៃត្រង់។ បន្ទាប់ពីកីឡាកូនហ្គោលទៅ អ្នកលេងនិងសមាជិកគ្រួសារត្រូវបានអញ្ជើញឲ្យចូលរួមក្នុង Exchange Bar ដែលនៅទីនោះនឹងមានរៀបចំកម្មវិធីប្រគល់រង្វាន់ ជាមួយនិងការផ្តល់ជូននូវអាហារប៊ូហ្វេពេលល្ងាច។ សម្រាប់ព័ត៌មានអំពីការចូលរួមក្នុងកម្មវិធី ឬការឧបត្ថម្ភ សូមមើលខិត្តប័ណ្ណសម្រាប់ការឧបត្ថម្ភនិងចូលរួមលេងដែលបានភ្ជាប់មកជាមួយ ។ យើងបានចាប់ផ្តើមនៅឆ្នាំនេះជាមួយនឹងកម្មវិធីបណ្តាញទំនាក់ទំនងដំបូងរបស់យើងនៅខែមករានៅឯ Che Chulo Bar ដែលកម្មវិធីនេះត្រូវបានឧបត្ថម្ភដោយ Kirby Building Systems-Cambodia ។ យើងមានអ្នកចូលរួមនិងអ្នកចុះឈ្មោះជាសមាជិកថ្មីៗជាច្រើននៅយប់នោះ! ការភ្ជាប់ទំនាក់ទំនងជំនួញថ្មីៗជាច្រើនត្រូវបានបង្កើតឡើង ហើយជារួមគ្រប់គ្នាមានពេលរាត្រីដ៏អស្ចារ្យ ជាពិសេសអ្នកដែលមានសំណាងឈ្នះរង្វាន់ដ៏អស្ចារ្យ! ការចាប់ផ្តើមដ៏អស្ចារ្យនៅឆ្នាំនេះកើតចេញពីភាគជោគជ័យនៅឆ្នាំ២០១៧ ដែលបានបញ្ចប់ទៅជាមួយនឹងពិធីជប់លៀងបុណ្យណូអែល និងឆ្នាំថ្មីប្រចាំឆ្នាំដែលបានប្រារព្ធធ្វើនៅថ្ងៃសៅរ៍ ទី១៦ ខែធ្នូ នៅ Chinese House។ យើងសូមអរគុណដល់ Santa Claus (ក៏ដូចជាអ្នកឧបត្ថម្ភរបស់យើង) ដែលអាចឲ្យយើងចែកកាដូដល់កុមារចំនួន […]

អាន​បន្ថែម

ឥណ្ឌូនេស៊ីផ្អាកការសាងសង់ផ្លូវដឹកជញ្ជូនបន្ទាប់ពីមានគ្រោះថ្នាក់រងរបួស

រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសផ្អាកជាបន្ទាន់ការងារនៅការដ្ឋានសាងសង់ផ្លូវដឹកជញ្ជូនសាធារណៈកាលពីថ្ងៃទី២០ ខែកុម្ភៈ បន្ទាប់ពីករណីគ្រោះថ្នាក់រងរបួសធ្ងន់ធ្ងរ។ ការផ្អាកនេះធ្វើឡើងបន្ទាប់ពីកម្មករចំនួន ៧នាក់ បានរងរបួសនៅការដ្ឋានសាងសង់ផ្លូវស្ពានអាកាស Bekasi-Cawang-KampungMelayu នៅពេលដែលបង្គោលដែកទម្របានដួលរលំលើពួកគេបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ កាលពីខែមុនកម្មករ៤នាក់បានស្លាប់និង៧នាក់បានរងរបួសនៅពេលដែកទម្របានដួលរលំនៅការដ្ឋានគម្រោងផ្លូវដែកមួយនៅភាគខាងកើតទីក្រុងហ្សាកាតា។ គ្រោះថ្នាក់ទាំងនេះគឺស្ថិតក្នុងចំណោមគ្រោះថ្នាក់ចំនួន១៤លើក ដែលបានកើតឡើងនៅការដ្ឋានសាងសង់សាធារណៈនៅឥណ្ឌូនេស៊ី ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ហើយពេលនេះគណៈកម្មការសុវត្ថិភាពសាងសង់ឥណ្ឌូនេស៊ីនឹងវាយតម្លៃគម្រោងដែលត្រូវបានផ្អាកទាំងអស់។ នៅឥណ្ឌូនេស៊ីមានការពន្លឿនគម្រោងការងារសាធារណៈនៅមុនព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមឆ្នាំ២០១៨ ដែលនឹងត្រូវរៀបចំឡើងនៅទីក្រុងហ្សាកាតា និងទីក្រុង Palembang។

អាន​បន្ថែម

ក្រុមហ៊ុនប្រឹក្សាវិស្វកម្ម ARUP ជួយហ្វីលីពីនសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធតម្លៃ ១១�

ក្រុមហ៊ុនប្រឹក្សាវិស្វកម្មឈានមុខគេដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសឈ្មោះ Arup បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយរដ្ឋាភិបាលហ្វីលីពីនក្នុងខែកុម្ភៈ ដើម្បីធ្វើការសិក្សាលទ្ធភាពសាងសង់ និងគម្រោងស្ពាន ផ្លូវរូងក្រោមដី និងផ្លូវហាយវេ ដែលមានតម្លៃជាង ១១ប៊ីលានដុល្លារ ដែលនេះជាផ្នែកមួយនៃកម្មវិធីហេដ្ឋារចនាសម្ព័ន្ធប្រកបដោយមហិច្ឆតារបស់ហ្វីលីពីន។ នៅខែតុលាឆ្នាំ ២០១៧ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ១០០ លានដុល្លារដើម្បីគាំទ្រដល់រដ្ឋាភិបាលហ្វីលីពីនក្នុងការជំរុញកម្មវិធី “Build, Build, Build” ហើយកិច្ចសន្យាជាមួយ Arup គឺជាកិច្ចសន្យាដំបូងមួយនៃកញ្ចប់ប្រឹក្សាយោបល់ចំនួនបីដែលបានគ្រោង។ លោក ម៉ាក់ វីឡារ៍ រដ្ឋលេខាធិការក្រសួងសាធារណការនិងផ្លូវថ្នល់ហ្វីលីពីន (DPWH) បានមានប្រសាសន៍ថា “គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលរួមមានទាំងការសាងសង់ផ្លូវរូងក្រោមដីកាត់តាមតំបន់ភ្នំ និងស្ពានប្រវែងវែងកាត់តាមកោះនេះគឺមិនធ្លាប់មានពីមុនមកទេនៅក្នុងប្រទេសហ្វីលីពីន។” លោកក៏បានមានប្រសាសន៍ថា “ក្រុមហ៊ុនលំដាប់ពិភពលោកដូចជា Arup នឹងជួយរដ្ឋាភិបាលយើងបង្កើតគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំនិងទំនើប ធ្វើឲ្យប្រសើរឡើងនូវការវិនិយោគសាធារណៈ និងសម្រេចនូវចក្ខុវិស័យផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់យើង។”

អាន​បន្ថែម