រោងចក្រស៊ីម៉ងត៍តម្លៃជាង ៣២ លានដុល្លារគ្រោងនឹងសាងសង់ក្នុងខេត្តព្រះសីហនុ

ក្រុមហ៊ុន King Elephant Construction Material Co. , Ltd. កាលពីថ្មីៗនេះ បានប្រកាសពីផែនការវិនិយោគទំហំទឹកប្រាក់ជាង ៣២ លានដុល្លារដើម្បីសាងសង់រោងចក្រស៊ីម៉ងត៍ដ៏ធំមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

អាន​បន្ថែម

និម្មិតរូបសន្តិភាពខ្មែរ«វិមានឈ្នះ ឈ្នះ»គ្រោងនឹងបើកសម្ពោធនាខែធ្នូខាងមុខនេះ

វិមាននិម្មិតរូបនៃសុខសន្តិភាពរបស់ប្រទេសកម្ពុជាឈ្មោះថា «វិមានឈ្នះ ឈ្នះ»បញ្ចប់ការសាងសង់ជាង ៨០ ភាគរយ ហើយគ្រោងនឹងបើកសម្ពោធជាផ្លូវការក្នុងឱកាសខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាលដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មាន Fresh News។ កាលពីព្រឹកថ្ងៃទី៧ខែសីហាឆ្នាំ២០១៨សម្តេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការតាមដានដំណើរការនៃការសាងសង់វិមានឈ្នះឈ្នះដែលមានទីតាំងស្ថិតនៅខណ្ឌជ្រោយចង្វារ (ចម្ងាយប្រមាណ៦០០ម៉ែត្រពីសួនរង្វង់មូលលីយ៉ុងផាត់) រាជធានីភ្នំពេញ។ បើយោងតាមប្រភពដដែលនេះបានអោយដឹងថា ការសាង់សង់វិមានឈ្នះ ឈ្នះផ្នែកតួអគារ គឺសម្រេចបានជាង៨០ភាគរយទៅហើយ រីឯរូបចម្លាក់ទាក់ទងទៅនឹងប្រវត្តិសាស្រ្តនិងព្រឹត្តិការណ៍នៃការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតដែលនឹងត្រូវដាក់តាំងនៅក្នុងវិមានក៏បានឆ្លាក់រួចរាល់ផងដែរ។ វិមានឈ្នះ ឈ្នះត្រូវបានកសាងឡើងក្នុងគោលបំណងដើម្បីជាកន្លែងរក្សានិម្មិតរូបនៃសុខសន្តិភាពរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដែលកន្លងមកប្រទេសមួយនេះបានឆ្លងកាត់សង្រ្គាមដ៏រាំរៃជាច្រើនឆ្នាំ ព្រមទាំងបានសម្លាប់ជីវិតប្រជាជនរាប់លាននាក់។ លើសពីនេះទៅទៀតវិមាននេះក៏នឹងមានការដាក់បង្ហាញឯកសារប្រវត្តិសាសន៍នានាសំរាប់យុវជនជំនាន់ក្រោយ ដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្រ្តខ្មែរផងដែរ។ គួរបញ្ជាក់ផងដែរថា វិមានឈ្នះ ឈ្នះខាងលើនេះ ត្រូវបានចាប់ផ្តើមការសាងសង់កាលពីឆ្នាំ ២០១៦ កន្លងមកនេះ លើផ្ទៃដីប្រមាណជាង៨ហិកតាក្រោមថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

អាន​បន្ថែម

អង្គរវត្តជាប់ចំណាត់ថ្នាក់លេខ ១ ថាជាទីសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុតក្នុងព�

ភ្នាក់ងារទេសចរណ៍ដ៏ល្បីល្បាញនិងពេញនិយមមួយនៅលើនៅពិភពលោក TripAdvisor កាលពីប្រកាសថ្មីៗនេះ បានប្រកាសឈ្មោះសំណង់ប្រវត្តិសាស្ដ្រទាំង ២៥ កន្លែង

អាន​បន្ថែម

ឯកជនជំរុញអោយមានការផ្តល់ការបណ្តុះបណ្តាលនិងកម្មសិក្សាបន្ថែមសំរាប់ការងារវិស័យសំណង់

អ្នកជំនាញមកពីស្ថាប័នរដ្ឋនិងស្ថាប័នឯកជនផ្សេងៗបានអំពាវនាវដល់ក្រុមហ៊ុនឯកជនអោយផ្តល់ការបណ្តុះបណ្តាលនិងកម្មសិក្សាការងារបន្ថែមសំរាប់និស្សិតនិងកម្មករ ជាពិសេសក្នុងវិស័យសំណង់ដើម្បីជាការជួយបង្កើនធនធានមនុស្សដែលមានចំណេះជំនាញនិងវិជ្ជាជីវៈច្បាស់លាស់ក្នុងវិស័យនេះ។ ការអំពាវនាវខាងលើត្រូវបានលើកឡើងក្នុងវេទិការពិភាក្សាដែលបានរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា CDRI ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១៨។ ក្នុងកិច្ចពិភាក្សាខាងលើ លោក ម៉ប់ ស៊ីនួន ដែលជានាយកនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គររបស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានជំរុញឱ្យក្រុមហ៊ុនឯកជនសហការថែមទៀតក្នុងការផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកក៏ដូចជាកម្មសិក្សាការងារដល់និស្សិតក្នុងវិស័យសំណង់។ ជាក់ស្តែង ស្ថាប័នរបស់លោកបានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់និស្សិតជាច្រើនសំរាប់ការងារពាក់ព័ន្ធទៅនឹងវិស័យសំណង់នៅឯទីរួមខេត្តសៀមរាប។ លោកបានបន្ថែមទៀតថា ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ធនធានមនុស្សដែលមានចំណេះជំនាញរដ្ឋាភិបាលនិងស្ថានប័នឯកជន ក៏បានបង្កើត “ក្រុមប្រឹក្សាជំនាញតាមវិស័យ ឬ Sector Skills Council ” ដែលតួនាទីរបស់ក្រុមប្រឹក្សានេះគឺផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈសំរាប់វិស័យអាទិភាពដែលរួមមានវិស័យសំណង់ វិស័យគ្រឿងម៉ាស៊ីន វិស័យអគ្គិសនី និងវិស័យផលិតធុនស្រាល។ ទន្ទឹមនឹងនេះដែរ លោក សាន់ ផានិត ដែលជាអ្នកគ្រប់គ្រងផ្នែកបណ្ដុះបណ្ដាលនិងអភិវឌ្ឍន៍នៅក្រុមហ៊ុន Mega Asset Management Co., Ltd ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជាក្នុងវិស័យសំណង់និងអចលនទ្រព្យ ក៏បានបង្ហាញពីការគាំទ្រចំពោះការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់និស្សិតដើម្បីជំរុញដល់ការអភិវឌ្ឍន៍របស់ក្រុមហ៊ុនក៏ដូចជានិស្សិតផ្ទាល់។ លោក សាន់ ផានិត ក៏បានបញ្ជាក់ថាក្រុមហ៊ុន Mega Asset Management Co., Ltd […]

អាន​បន្ថែម

គម្រោងកំពង់ផែថ្មីនៅខេត្តកំពតបង្ហាញពីសង្គ្រាមពាណិជ្ជកម្មផ្លូវទឹករវាងចិននិងជប៉ុន

កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គម្រោងកំពង់ផែទឹកជ្រៅដ៏ធំសម្បើមនៅខេត្តកំពត ដែលទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌសហប្រតិបត្តិការកាលពីថ្មីៗនេះ គឺជាការសបញ្ជាក់ពីការប្រកួតប្រជែងពាណិជ្ជកម្មផ្លូវទឹករវាងចិននិងជប៉ុន ក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមការវិភាគរបស់សារព័ត៌មានបរទេស Nikkei Asian Review។ គម្រោងកំពង់ផែទឹកជ្រៅនេះ គឺជាការបណ្ដាក់ទុនរួមរវាងក្រុមហ៊ុនចិន Guangxi Beibu Gulf International Port Group Co., Ltd. និងក្រុមហ៊ុន ទ្រី ភាព គ្រុប របស់ឯកឧត្តមឧកញ៉ាបណ្ឌិត ទ្រី ភាព ដែលបច្ចុប្បន្នគម្រោងកំពុងស្ថិតក្រោមការសិក្សាលទ្ធភាពដំណាក់កាលទី១។ ក្រុមហ៊ុនទាំង ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌសហប្រតិបត្តិការលើគម្រោងនេះកាលពីថ្ងៃទី ២៤ ខែមេសា កន្លងមកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា-រដ្ឋសភា។ គួរបញ្ជាក់ផងដែរថា កំពង់ផែទឹកជ្រៅនេះនឹងអនុញ្ញាតឲ្យនាវាសមុទ្រធុនធំផ្ទុកទំនិញពី ១ម៉ឺនតោន ដល់ ៣ម៉ឺនតោន អាចចូលចតផ្ទេរ និងផ្ទុកទំនិញបាន ដែលនឹងក្លាយជាកំពង់ផែដ៏ធំមួយ គូនឹងកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលបច្ចុប្បន្ន។ ក្រុមហ៊ុនទាំង ២ រំពឹងថា គម្រោងនេះនឹងផ្តល់ឱកាសការងារចំនួនប្រមាណជាង ៥០០កន្លែង នៅដំណាក់កាលចាប់ផ្តើមនេះ […]

អាន​បន្ថែម

ធនាគាជាតិ ៖ កំណើនខ្ពស់នៃវិស័យសំណង់គឺផ្នែកទៅលើកត្តាបី

ការកើនឡើងនៃវិស័យសំណង់ក្នុងឆមាសទី ១ ឆ្នាំ២០១៨ គឺគាំទ្រដោយកត្តាសំខាន់ៗចំនួន ៣ រួមមាន ការកើនឡើងបរិមាណការនាំចូលសម្ភារសំណង់ ឥណទានចំពោះវិស័យសំណង់

អាន​បន្ថែម

មនុស្សជាង ២ ម៉ឺននាក់បានចូលរួម ពិព័រណ៍ Aluminium China 2018

ពិព័រណ៍ឧស្សាហកម្មអាលុយមីញ៉ូមប្រចាំឆ្នាំ២០១៨របស់ប្រទេសចិន «ALUMINIUM CHINA 2018 and Lightweight Asia 2018»ត្រូវបានបញ្ចប់ដោយមានការចូលរួមពីសំណាក់អ្នកជំនួញ និងភ្ញៀវដទៃទៀតចំនួនប្រមាណជា ២៤៧៨៩ នាក់មកពីបណ្តាប្រទេសជាង ៧០ប្រទេសទូទាំងពិភពលោក។ ព្រឹត្តការណ៍ពិព័រណ៍ដ៏ធំមួយនេះបានធ្វើឡើងកាលពីថ្ងៃទី ១១ ដល់ ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ នៅឯមជ្ឈមណ្ឌលតាំងពិព័រណ៍អន្តរជាតិស៊ាងហៃឬShanghai New International Exhibition Centre (SNIEC)ស្ថិតក្នុងទីក្រុងស៊ាងហៃប្រទេសចិន។ សូមបញ្ជាក់ផងដែរថា ពិព័រណ៍ខ្នាតធំខាងលើនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនReed Exhibitions Greater China ដែលជាក្រុមហ៊ុនទទួលរៀបចំពិព័រណ៍និងកម្មវិធីផ្សេងៗនៅក្នុងប្រទេសចិន។ ជាការកត់សម្គាល់ ពិព័រណ៍ខាងលើ គឺបាននាំមកនូវបច្ចេកវិទ្យានិងផលិតផលចុងក្រោយទាក់ទងនឹងឧស្សាហកម្មអាលុយមីញ៉ូមដោយផ្តោតទៅលើការច្នៃប្រឌិតថ្មីៗដូចជា គ្រឿងបន្លាស់រថយន្ត គ្រឿងបង្គុំរថយន្តទម្ងន់ស្រាល និងពហុសម្ភារៈអាលុយមីញ៉ូមជាច្រើនបែបទៀត។ ដោយមានការគាំទ្រយ៉ាងខ្លាំងក្រុមហ៊ុន Reed Exhibitions Greater Chinaនឹងរៀបចំ Aluminium China 2019 and Lightweight Asia 2019នៅឆ្នាំក្រោយចាប់ពីថ្ងៃទី១០ខែកក្កដាដល់ថ្ងៃទី១២ខែកក្កដានៅឯមជ្ឈមណ្ឌលសន្និបាតអន្ដរជាតិសៀងហៃ (SNIEC)ដដែល។

អាន​បន្ថែម

ជប៉ុនគ្រោងបោះទុនជាង ១ប៊ីលានបង្កើតឧទ្យានSafari ដ៏ធំមួយនៅកម្ពុជា

កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៨ រាជបណ្ឌិត្យសភាកម្ពុជាបានចុះអនុស្សរណៈយោគយល់ (MOU) ជាមួយក្រុមហ៊ុនជប៉ុន BM Nature Safari Co., Ltdដើម្បីបង្កើតឧទ្យាន Safari ថ្មីមួយនៅខេត្តព្រះវិហារ។ ការបង្កើតឧទ្យាន Safari គឺស្ថិតនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបរបស់រាជបណ្ឌិត្យសភាក្នុងផ្ទៃដីប្រមាណជា១១៤ហិកតាក្នុងគោលបំណង់ដើម្បីអភិរក្សសត្វព្រៃនិងជីវចម្រុះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងពេលចុះហត្ថលេខាទៅលើអនុស្សរណៈយោគយល់ខាងលើនេះលោក Kinoshita Sori ដែលជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន BM Natural Safari Co. , Ltd បានមានប្រសាសន៏ថា៖ក្រុមហ៊ុនរបស់លោកគ្រោងនិងចំណាយថវិកាប្រមាណជាង១ប៊ីលានសម្រាប់គម្រោងសិក្សាខាងលើនេះ។ សូមបញ្ជាក់ផងថាកញ្ចប់ថវិកាខាងលើនេះ នឹងប្រើប្រាស់ទៅលើគម្រោងចំនួន ៤ រួមមាន ១) ការសិក្សាស្រាវជ្រាវអំពីប្រភេទសត្វព្រៃនិងជីវចម្រុះគ្រប់ប្រភេទនៅក្នុងឧទ្យាន២) ការប្រមូលនិងទទួលសត្វព្រៃគ្រប់ប្រភេទដែលកំពុងរងគ្រោះនិងជិតផុតពូជឬប្រភេទសត្វកម្រដែលមាននៅក្នុងនិងក្រៅប្រទេសមកអភិរក្សនិងថែទាំក្នុងឧទ្យាន៣) ការបង្កើតមជ្ឍមណ្ឌលបណ្តុះបណ្តាលអ្នកជំនាញសត្វព្រៃនិងឧទ្យានុរក្សដែលមានទីតាំងនៅក្នុងឧទ្យាននិង ៤) ការសិក្សារៀបចំផែនការមេក្នុងការបង្កើតសួនសាហ្វារីដើម្បីគ្រប់គ្រងនិងអភិរក្សសត្វព្រៃនិងជីវចម្រុះក្នុងឧទ្យាន។

អាន​បន្ថែម

ចិនបោះទុនជាង ៧០ លានដុល្លារសង់ឧទ្យានវប្បធម៌កម្ពុជា-ចិន នៅទីក្រុងអង្គរសៀមរាប

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនចិន Yunnan Cultural Industry Investment Holding Group បានបណ្ដាក់ទុនជាង ៧០ លានដុល្លារ ដើម្បីសាងសង់ឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិន ដ៏ធំមួយនៅក្នុងក្រុងអង្គរ ខេត្តសៀមរាប

អាន​បន្ថែម

រីស៉តជាប់ឆ្នេរដ៏ធំនិងដំបូងគេនៅអាស៊ីអាគ្នេយ៍នឹងបង្ហាញខ្លួនក្នុងខេត្តព្រះសីហនុ

រូបភាពដោយ ព្រីនស៍ ធាន ស៊ី វ៉ាន កាលពីថ្ងៃទី១ ខែសីហានេះ ក្រុមហ៊ុន Prince Real Estate Group (Cambodia) បានបើកការសាងសង់ជាផ្លូវការនូវ គម្រោងរីស៉ត Prince Tian Xi ដ៏ធំមួយនៅខេត្តព្រះសីហនុ ដែលជារីស៉តជាប់ឆ្នេរប្រភេទសេវាកម្មពេញលេញនិងសំបូរបែប ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងអាស៊ីអាគ្នេយ៍។ គម្រោង Prince Tian Xi Wan (ព្រីនស៍ ធាន ស៊ី វ៉ាន) នេះ មានទីតាំងស្ថិតនៅសង្កាត់លេខ៣ ខេត្តព្រះសីហនុ ដោយនឹងមានទំហំអភិវឌ្ឍន៍សរុបជាង ៣០ម៉ឺន ម៉ែត្រការ៉េ។ ចំនុចដែលពិសេសហើយប្លែកនៃគម្រោងនេះ គឺការរួមបញ្ចូលគ្នានូវសេវាកម្មជាច្រើនក្នុងទីតាំងតែមួយរួមមាន សណ្ឋាគារផ្កាយ៥-៦ សណ្ឋាគារប៊ូទិក អាផាតមេន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម។ បើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន ព្រីនស៍ ធាន ស៊ី វ៉ាន គឺបង្កើតឡើងដើម្បីផ្តល់ជូននូវសេវាកម្មលំនៅដ្ឋាន និងពាណិជ្ជកម្មលំដាប់អន្តរជាតិដល់អតិថិជន។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនយក្សចិនមួយនេះ កាលពីថ្ងៃទី ៣១ ខែកក្កដា […]

អាន​បន្ថែម