ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជាលើកទី៣ ឆ្នាំ២០១៨ ឆ្លុះបញ្ចាំងពីការរីកចម្រើនន�

ក្រុមហ៊ុន ICVeX Co Ltd ដែលមានមូលដ្ឋាននៅប្រទេសថៃ និងសមាគមស្ថាបត្យករកម្ពុជា (CSA) ជាថ្មីម្តងទៀតបានបង្ហាញពីការរីកចម្រើននៃទីផ្សារកម្ពុជា តាមរយៈភាពជោគជ័យនៃពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជាលើកទី៣ ឆ្នាំ២០១៨ (3rd Cambodia Architect and Décor Expo 2018) របស់ខ្លួន ដែលធ្វើឡើងជារៀងរាល់ឆ្នាំ។ ព្រឹត្តិការណ៍នេះធ្វើឡើងពីថ្ងៃទី ២៤ ដល់ ២៦ ខែឧសភា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយបានទាក់ទាញអ្នកទស្សនារាប់ពាន់នាក់ ហើយអ្នកដែលចូលរួមដាក់តាំងពិព័រណ៍ភាគច្រើនបានបង្ហាញការឆ្លើយតបជាវិជ្ជមាន ព្រោះពួកគេបានបង្កើតកិច្ចព្រមព្រៀងជាច្រើនក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ។ ព្រឹត្តិការណ៍រយៈពេល៣ថ្ងៃនេះ បាននាំមកនូវម៉ាកយីហោនាំមុខគេជាង ១៥០ នៅក្នុងតំបន់និងអន្តរជាតិ ដើម្បីដាក់បង្ហាញនូវផលិតផលនិងការច្នៃប្រឌីតបង្កើតថ្មីដែលថ្មីៗបំផុតដល់អ្នកចូលរួមដែលមកពីវិស័យស្ថាបត្យកម្ម ការរចនាផ្ទៃខាងក្នុង ការអភិវឌ្ឍអចលនទ្រព្យ និងការសាងសង់ ក៏ដូចជាម្ចាស់ផ្ទះ និងអ្នកជំនាញខាងឧស្សាហកម្ម។ ខុសប្លែកពីពិព័រណ៍មុនៗដែលផ្តោតលើស្ថាបត្យកម្ម និងការតុបតែងលំនៅដ្ឋាន ព្រឹត្តិការណ៍ឆ្នាំនេះផ្តោតទៅលើទាំងលំនៅដ្ឋាន និងកន្លែងធ្វើការ ព្រោះថាការិយាល័យធ្វើការក៏ជាកន្លែងដែលយើងចំណាយពេលវេលាច្រើននៅជាមួយផងដែរ។ ក្រៅពីការបង្ហាញផលិតផល ព្រឹត្តិការណ៍នេះក៏មានការពិភាក្សា ការធ្វើបទបង្ហាញ ការប្រកួតរចនា (ឌីហ្សាញ) របស់សិស្សនិស្សិត និងសកម្មភាពដទៃទៀត ដែលមានបំណងផ្តល់ការអប់រំ និងភាពសប្បាយរីករាយដល់អ្នកចូលរួមទាំងអស់។ ក្នុងនោះក៏មានសុន្ទរកថាគន្លឺះរបស់ឯកឧត្តម […]

អាន​បន្ថែម

(English) Vietnamese Firm Plans for US$500 Million Steel Factory in Sihanoukville

កាលពីថ្ងៃទី២ ខែ កក្កដា ឆ្នាំ ២០១៨ តំណាងក្រុមហ៊ុនផលិតដែកមកពីប្រទេសវៀតណាមមួយឈ្មោះថា Hoa Phat បានចូលជួបប្រជុំ ជាមួយអភិបាលខេត្តព្រះសីហនុឯកឧត្តម យន្ត មីន ដើម្បីភាក្សាអំពីគម្រោងវិនិយោគលើរោងចក្ររដែកដ៏ធំមួយនៅខេត្តព្រះសីហនុ។

អាន​បន្ថែម

ក្រសួងឧស្សាហកម្មនឹងសាងសង់មជ្ឈមណ្ឌលពិសោធន៍ឧស្សាហកម្មដ៏ធំមួយនៅផ្លូវជាតិលេខ ២

អគារមជ្ឈមណ្ឌលមន្ទីរពិសោធន៍ឧស្សាហកម្មកម្ពុជា កាលពីថ្ងៃទី ៣ ខែកក្កដាឆ្នាំ ២០១៨ ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានប្រារព្ធពិធីសែនព្រេន សុំម្ចាស់ទឹកម្ចាស់ដីរុះរើសំណង់អគារចាស់នៃអតីតរោងចក្រស័ង្កសីបូពា៌ដើម្បីយកទីតាំងសម្រាប់សាងសង់អគារមជ្ឈមណ្ឌលមន្ទីរពិសោធន៍ឧស្សាហកម្មកម្ពុជា នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួង។ ក្រោមអធិបតិភាពរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឲ្យដឹងថា ការសាងសង់មជ្ឈមណ្ឌលមន្ទីរពិសោធន៍ឧស្សាហកម្មនេះនឹងចាប់ផ្តើមនៅខែក្រោយបន្ទាប់ពីការឈូសឆាយអគារចាស់រួចរាល់។ អគារថ្មីនេះនឹងមានកម្ពស់ ៧ ជាន់ដែលមានទីតាំងស្ថិតនៅតំបន់ចក្រអង្រែលើ តាមបណ្តោយផ្លូវជាតិលេខ ២ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០១៩ ។ ក្នុងឱកាសនេះផងដែរ ឯកឧត្តម ចម ប្រសិទ្ធ បានមានប្រសាសន៏ថា ការបង្កើតមជ្ឈមណ្ឌលពិសោធន៍មួយនេះគឺនឹងផ្តល់ភាពងាយស្រួលក្នុងការស្នើសុំជំនួយបច្ចេកទេស ឬជំនួយជាឧបករណ៍ សម្ភារពិសោធន៍ ពីប្រទេសជាដៃគូ ដូចជាប្រទេសចិន ជប៉ុន កូរ៉េ និងសហភាពអឺរ៉ុបជាដើម ព្រោះបច្ចុប្យន្ននេះយើងពុំទាន់មានកន្លែងសំរាប់ដាក់ឧបករណ៍ទាំងនោះទេ។ មជ្ឈមណ្ឌលពិសោធន៍មួយនេះនឹងជួយលើកកម្ពស់និងជួយអភិវឌ្ឍគុណភាពសមត្ថភាពរបស់ហគ្រាសធុនតូច និងមធ្យមក្នុងវិស័យឧស្សាហកម្ម ឲ្យមានភាពរីកចម្រើនជាងមុន ជាពិសេសនោះគឺបង្កើនទំនុកចិត្តដល់អតិថិជនទាំងអស់នៅកម្ពុជា។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ចំនួនផលិតផលស្តង់ដារដែលបានអនុម័តដាក់ឲ្យអនុវត្តបានកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់។ បើគិតចំពោះក្នុងតែឆ្នាំ ២០១៧ គឺមានរហូតដល់ ៨៦៨ ដែលកើនឡើងស ២៣ដង បើប្រៀបធៀបនឹងទិន្ន័យក្នុងឆ្នាំ ២០១៣។  

អាន​បន្ថែម

ផ្លូវដែកភ្នំពេញ-ប៉ោយប៉ែតសម្រច ១០០ ភាគរយ ដោយប្រើថវិកាសរុបជាង ៩៦ លានដុល្លារ

កាលពីព្រឹកថ្ងៃទី ០៤ កក្កដា នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាព ដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវកំណាត់ផ្លូវដែកពីពោធិ៍សាត់មកភ្នំពេញ ដែលជាការបញ្ចប់នូវកំណាត់ចុងក្រោយ

អាន​បន្ថែម

គម្រោងពង្រីកផ្លូវជាតិលេខ៥ ជ្រោយចង្វារ-ព្រែកព្នៅ ត្រូវបង្វែរទិសដៅមកផ្លូវទំនប់កប់ស្រូវ

គម្រោងពង្រីកផ្លូវជាតិលេខ៥ ទៅជាបួនគន្លង ពីស្ពានជ្រោយចង្វាយទៅដល់ស្ពានព្រែកព្នៅ ត្រូវបង្វែរទិសដៅមកអភវិឌ្ឍន៍ផ្លូវទំនប់កប់ស្រូវវិញដោយធ្វើការពង្រីកជា ៤គន្លងឆ្ពោះទៅកាន់ផ្លូវជាតិលេខ ៤ វិញ។

អាន​បន្ថែម

ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខបើកសម្ពោធជាផ្លូវការ

កាលព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ឬហៅជាទូទៅថា ស្ពានអាកាសផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥នៅក្នុងរាជធានីភ្នំពេញ។

អាន​បន្ថែម

ក្រសួងការពារជាតិបើកការដ្ឋានសាងសង់អគាររដ្ឋបាលថ្មីធំជាងមុន ១០ ដង

ក្រសួងការពារជាតិបើកការដ្ឋានសាងសង់អគាររដ្ឋបាលថ្មីធំជាងមុន ១០ ដង កាលថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០១៨ ក្រសួងការពារជាតិបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ អគាររដ្ឋបាល សាលប្រជុំទីស្តីការ ដែលមានទំហំធំជាង ១០ដងនៃអគាចាស់ នេះបើយោងទៅតាមទំព័រហ្វេសប៊ុករបស់អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត។ អគារនេះនឹងមានកំពស់ ៧ ជាន់ (ប្រហែល ៣២ ម៉ែត្រ) ទទឹង ២៨ ម៉ែត្រ និងបណ្តោយ ១៩១ ម៉ែត្រ ព្រមទាំងមានចំណតរថយន្តក្រោមដីចំនួន ១ ជាន់ ដែលមានផ្ទៃក្រឡាសរុប ៣០,៩៧៩ ម៉ែត្រការ៉េ។ អគារនេះនឹងសាងសង់ក្នុងបរិវេណក្រសួងការពារជាតិនាពេលបច្ចុប្បន្ន ដែលគ្រោងនឹងប្រើរយៈពេលសាងសង់ ៣៦ ខែ។ បើយោងតាមប្រភពដដែលនេះ បានឲ្យដឹងថា អគាររដ្ឋបាល សាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មីនេះ នឹងចែកជា៣ផ្នែក រួមមាន៖ ១. ផ្នែកខាងកើត ឬ (ស្លាបឆ្វេង) រៀបចំជាតំបន់ធានាឲ្យការត្រួតពល ក្នុងអគារ (ពេលមានភ្លៀង) រៀបចំធ្វើបន្ទប់ប្រជុំតូច-ធំ បន្ទប់សវនាការតូច-ធំ ទីធ្លាសន្និសីទកាសែត និងសាលប្រជុំធំ […]

អាន​បន្ថែម

ដីទំនេរជិតសួនទឹកភ្នំពេញវ៉តធើផាកចាស់ប្រែក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ប្រណីត

ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា។ ប្រភព: ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្តេត (ខេមបូឌា) គ្រុប កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ កន្លងមកនេះ ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្តេត (ខេមបូឌា) គ្រុប បានប្រារព្ធពិធីបញ្ចុះបឋមសិលាគម្រោងអភិវឌ្ឍន៍ចម្រុះមួយទៀតឈ្មោះថា ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា (Prince International Plaza) ដែលជាការផ្លាស់ប្ដូរមុខមាត់ថ្មីនៃដីទំនេរជិតអតីតសួនទឹកភ្នំពេញវ៉តធើផាក។ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី គម្រោងនេះកំពុងតែដំណើរការសាងសង់លើផ្ទៃដីទំហំ ២០០,០០០ម៉ែត្រការ៉េ ដែលនឹងសាង់សង់ជាមជ្ឈមណ្ឌលរស់នៅបែបច្រកចេញចូលតែមួយ រួមមាន ការិយាល័យ លំនៅដ្ឋានប្រណីត និងមជ្ឈមណ្ឌលពាណិជ្ជកម្មផងដែរ។ ចំណុចពិសេសនៃគម្រោងនេះ គឺទីតាំងដែលស្ថិតនៅក្នុងចំណុចប្រសព្វនៃខណ្ឌទួលគោក ខណ្ឌមានជ័យ និងខណ្ឌសែនសុខ ដែលជាខណ្ឌដែលកំពុងតែមានសន្ទុះលើវិស័យអចលនទ្រព្យនិងមានកំណើនសេដ្ឋកិច្ចខ្ពស់។ បើយោងតាមភ្នាក់ងារលក់ ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្តេតពុំទាន់បានបង្ហើបពីព័ត៌មានលំអិត ដូចជាចំនួនយូនិត រយៈពេលសាងសង់ ដ៏ដូចជាទំហំទឹកប្រាក់វិនិយោគលើគម្រោងនេះនៅឡើយទេ។ ប្រភពដដែលនេះបានបញ្ជាក់ថា ព័ត៌មានលំអិតទាំងនេះនឹងបើកបង្ហាញជាសាធារណៈស្របពេលនឹងការបើកលក់គម្រោងជាផ្លូវការ ដែលអាចនឹងធ្វើឡើងនៅចុង ខែកក្កដា ឬ ដើមខែសីហា។ ក្រៅពីគម្រោង ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សានេះ ក្រុមហ៊ុន Prince Real Estate Group ក៏មានម្ចាស់គម្រោងធំៗជាច្រើនទៀតដូចជា […]

អាន​បន្ថែម

ស្ពានអាកាសទី៦: ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅចាប់បើកការដ្ឋានសាងសង់

ស្ពានអាកាសរង្វង់មូលចោមចៅ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ដែលនឹងក្លាយជាស្ពានអាកាសទី៦ នៅក្នុងរាជធានីភ្នំពេញ។ ស្ពានអាកាស និងផ្លូវក្រោមដីនេះ នឹងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) លើគម្រោងថវិកាប្រមាណ ២២លានដុល្លារអាមេរិក ហើយគ្រោងចំណាយពេលសាងសង់ ៣០ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋាននេះតទៅ។ គម្រោងទាំងមូលនេះ រួមមានស្ពានចំនួន ៥ កំណាត់ ៖ ស្ពានទី១៖ ជាស្ពានអាកាសមេ តភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែង ៤០៨ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅ និងពីរគន្លងមក ជម្រាលស្ពាន ៤,៥ម៉ែត្រ និងមានកម្ពស់អតិបរិមាដែលអាចចរាចរក្រោមស្ពានបាន ៥,៥ម៉ែត្រ។ ស្ពានទី២៖ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប ២០២ម៉ែត្រ និង ទទឹង ៥,២៥ម៉ែត្រ។ ស្ពានទី៣៖ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេងមកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ និង […]

អាន​បន្ថែម

អាកាសយានដ្ឋានកម្ពុជាគ្រោងនឹងពង្រីកព្រលានយន្តខេត្តព្រះសីហនុដើម្បីទទួលការចុះចត�

ថ្លែងក្នុងឱកាសបើកសម្ភោធអគារអ្នកដំណើរថ្មីក្នុងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុកាលពីថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០១៨ ក្រុមហ៊ុន Cambodia Airports បានប្រកាសពីគម្រោងនាពេលអនាគតមួយទៀតគឺការពង្រីកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុដើម្បីទទួលការចុះចតយន្តហោះធំៗ នាពេលអនាគត។ គម្រោងនេះ គឺជាការពង្រីកផ្លូវរត់យន្តហោះបន្ថែមប្រវែង ៨០០ម៉ែត្រ ទៀត ទៅលើផ្លូវបច្ចុប្បន្ន។ ក្រោយពង្រីក ផ្លូវរត់យន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនឹងក្លាយជាផ្លូវរត់ ៣,៣ គីឡូម៉ែត្រ ដែលនឹងអាចទទួលការចុះចតរបស់យន្តហោះធំៗបាន។ បើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Cambodia Airports បានឲ្យដឹងថា ការពង្រីកនេះគឺដើម្បីឆ្លើយតបទៅនិងតម្រូវការកើនឡើងនៃចំនួនជើងយន្តហោះដែលចូលមកកាន់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន និងនាពេលអនាគត។ ក្នុងរយះពេល ៥ ឆ្នាំចុងក្រោយនេះ ឃើញថា ចំនួនអ្នកដំណើរដែលប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានកើនឡើងជាបន្តបន្ទាប់។ ក្នុងឆ្នាំ២០១៧ អាកាសយានដ្ឋានមួយនេះទទួលបានអ្នកដំណើរប្រមាណជាង ៣៣៨.០០០ នាក់ ដែលកើនរហូតដល់ទៅ ១១៥% បើធៀបទៅនឹងឆ្នាំ២០១៦។ ដោយឡែក ចំពោះការ កែលម្អអគារអ្នកដំណើរដែលទើបតែដាក់សម្ពោធថ្មីមួយនេះវិញ ក៏បានធ្វើឲ្យអគារនេះធំជាងមុនដល់ទៅ ៨០% ដោយអគារទាំងមូលមាន ៤៨០០ម៉ែត្រការ៉េ។ កែលម្អថ្មីនេះរួមមាន ការបន្ថែមច្រក check-in ច្រកឡើងយន្តហោះ និងកន្លែងយកអីវ៉ាន់។ ពិសេសជាងនេះទៅទៀតនោះ គឺមានការបើកនូវភោជនីយដ្ឋានលំដាប់អន្តរជាតិពេញនិយមជាច្រើន ដូចជា Blue Flight, […]

អាន​បន្ថែម