អាគារខ្ពស់ជាងគេរបស់វៀតណាមឈ្នះពានរង្វាន់

រមួយដែលនឹងក្លាយជាអាគារខ្ពស់បំផុតនៅប្រទេសវៀតណាម ដែលនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៩ បានឈ្នះពានរង្វាន់ស្ថាបត្យកម្មអន្តរជាតិ។ អគារ Landmark 81 ដែលមានកម្ពស់ ៤៦០ម៉ែត្រ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម និងដែលត្រូវបានរចនាដោយក្រុមហ៊ុន Atkins ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏នេះ បានឈ្នះពានរង្វាន់ “ស្ថាបត្យកម្មល្អបំផុតនៅលើពិភពលោក (World’s Best Architecture)” នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអន្តរជាតិ ២០១៧ (International Property Awards 2017) ដែលបានរៀបចំឡើងនៅទីក្រុងឡុងដ៍កាលពីខែធ្នូ។ អគារនេះក៏ទទួលបានពានរង្វាន់ “ស្ថាបត្យកម្មអគារលំនៅឋានកម្ពស់ខ្ពស់អន្ដរជាតិល្អបំផុត” និង “ស្ថាបត្យកម្មអគារលំនៅឋានកម្ពស់ខ្ពស់ល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិក”។ លោក Ian Milne ប្រធានរចនាប្លង់នៅក្រុមហ៊ុន Atkins សម្រាប់អគារ Landmark 81 បានមានប្រសាសន៍ថា “ខណៈដែលនគរូបនីយកម្មនៅអាស៊ីបន្តកើនឡើងយ៉ាងឆាប់រហ័ស ហើយប្រជាជននៅទីក្រុងកើនឡើងនោះ Landmark 81 គឺជាឧទាហរណ៍ដ៏ល្អមួយក្នុងការបង្ហាញពីសក្តានុពលសម្រាប់ការរស់នៅក្នុងអគារខ្ពស់។ ការបង្កើតកន្លែងរស់នៅឆ្ពោះរកអគារខ្ពស់ៗដែលមានគុណភាព និងងាយស្រួលលើទីតាំងដែលមានកំណត់ អាចជាដំណោះស្រាយប្រកបដោយនិរន្តភាព និងភាពទាក់ទាញសម្រាប់តំបន់។”

អាន​បន្ថែម

ផ្លូវដែកចិន – ឡាវចោះផ្លូវរូងក្រោមដីដំបូង

ផ្លូវរូងក្រោមដីដំបូងនៅលើផ្លូវដែកប្រវែង ៤១៤គីឡូម៉ែត្រ រវាងប្រទេសចិន និងឡាវ ត្រូវបានចោះរូងកាលពីខែធ្នូ ដែលនេះបញ្ជាក់នូវភាពជោគជ័យដំបូងនៃគម្រោងដែលមានទឹកប្រាក់ ៥.៨ប៊ីលានដុល្លារ​។ ផ្លូវដែកក្រោមដីលេខ ២ Ban Somsanook ដែលមានប្រវែង ៣០១ម៉ែត្រ នេះ មាននូវបញ្ហាប្រឈមនឹងគ្រោះថ្នាក់មួយចំនួនដោយសារតែដីភ្នំ និងភូគព្ភសាស្ដ្រ ប៉ុន្តែក្រុមហ៊ុនម៉ៅការសាងសង់ Sino Corporation Engineering Bureau 15 Co. បានបញ្ចប់ដោយជោគជ័យនូវគម្រោងដំបូងនៃគម្រោងប្រភេទនេះដែលមានជាច្រើនទៀត។ ប្រទេសឡាវជាប្រទេសភ្នំមួយ ដូច្នេះជាង ៦២ភាគរយ នៃគម្រោងផ្លូវដែកឆ្លងកាត់ប្រទេសនេះ ដែលបានចាប់ផ្តើមដំបូងនៅឆ្នាំ២០១៦ នឹងត្រូវឆ្លងកាត់ស្ពាន ឬផ្លូវរូងក្រោមដី។ ក្នុងនាមជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ ខ្សែផ្លូវដែកនេះនឹងបន្លាយផ្លូវរហូតទៅដល់ប្រទេសសិង្ហបុរី។

អាន​បន្ថែម

ការសាងសង់តម្លៃ ១.១​ប៊ីលាន ដុល្លារសម្រាប់ទីក្រុង Yangon

សម្រាប់កិច្ចការដើម្បីបំពេញចន្លោះទីផ្សារសម្រាប់កន្លែងប្រើប្រាស់ចម្រុះលំដាប់ខ្ពស់ក្នុងប្រទេសមីយ៉ាន់ម៉ា មានក្រុមហ៊ុនអន្តរជាតិចំនួនបីបានប្រកាសពីគម្រោងដែលមានតម្លៃជាងមួយប៊ីលានដុល្លារ នៅទីក្រុង Yangon។ គម្រោងចំនួនពីរដែលមានតម្លៃអភិវឌ្ឍន៍រួមបញ្ចូលគ្នា ចំនួន ៧០០លានដុល្លារ នឹងត្រូវសាងសង់ឡើងដោយក្រុមហ៊ុន Bouygues របស់បារាំង និងក្រុមហ៊ុន Taisei Corporation របស់ជប៉ុន សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍សិង្ហបុរី Yoma Strategic Holdings។ គម្រោងមួយគឺ Yoma Central ដែលនឹងមានអគារការិយាល័យលំដាប់ A ចំនួនពីរ សណ្ឋាគារពាណិជ្ជកម្ម អាផាតមិន​ និងហាងលក់រាយ ចំណែកគម្រោងមួយទៀតគឺជាសណ្ឋាគារប្រណិត។ ការងារសាងសង់នេះត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២១។ ក្រុមហ៊ុនម៉ៅការសាងសង់ជប៉ុន Kajima នឹងសាងសង់គម្រោងអគារបីតម្លៃ ៤០០លានដុល្លារដែលក្នុងនោះមានសណ្ឋាគារ និងការិយាល័យនៅលើអគារទាំងបីដែលមានកម្ពស់ ២៧ជាន់ ២១ជាន់ និង ២០ជាន់ និងមានផ្ទៃក្រឡាសរុប ១៧០,០០០ម៉ែត្រការ៉េ។ ការអភិវឌ្ឍនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងប្រទេសមីយ៉ាន់ម៉ា និងជប៉ុនក្នុងឆ្នាំ ២០១៥ ដើម្បីអភិវឌ្ឍន៍លើដីសាធារណៈដោយឈរលើមូលដ្ឋានភាពជាដៃគូរវាងសាធារណៈ និងឯកជន។

អាន​បន្ថែម

ជប៉ុន និងហ្វីលីពីនចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តុះបណ្តាល

ប្រទេសជប៉ុននិងប្រទេសហ្វីលីពីនបានផ្តួចផ្តើមគម្រោងបណ្តុះបណ្តាលមួយសម្រាប់កម្មករសំណង់ហ្វីលីពីនដើម្បីដោះស្រាយបញ្ហាកង្វះជំនាញដែលប្រទេសទាំងពីរកំពុងប្រឈម។ កម្មវិធីបណ្តុះបណ្តាលនេះមានគោលបំណង “បង្កើតគោលការណ៍វិន័យជប៉ុន” ដើម្បីជួយហ្វីលីពីនក្នុងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ “Build, Build, Build” និងបើកទីផ្សារពលកម្មជប៉ុនសម្រាប់កម្មករហ្វីលីពីនជាលើកដំបូងផងដែរ។ ប្រទេសជប៉ុនកំពុងប្រឈមនឹងការពន្យារពេលលើគម្រោងរបស់ខ្លួនដែលកំពុងដំណើរការសម្រាប់ការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកនៅទីក្រុងតូក្យូឆ្នាំ២០២០។ នេះគឺដោយសារតែប្រជាជនវ័យចំណាស់របស់ជប៉ុនដែលក្នុងនោះ ៣០ភាគរយនៃកម្មករសំណង់មានអាយុលើសពី ៥៥ឆ្នាំ។ ក្រោមកិច្ចព្រមព្រៀងបណ្ដុះបណ្ដាលជាមួយហ្វីលីពីន ក្រុមហ៊ុនជប៉ុននឹងជួយ ៣០ភាគរយនៃសិក្ខាកាមថ្មីទាំងអស់ ឲ្យធ្វើការនៅក្នុងប្រទេសជប៉ុនរយៈពេល ៣ឆ្នាំ មុនពេលចូលធ្វើការវិញនៅក្នុងឧស្សាហកម្មហ្វីលីពីន។ ប្រទេសហ្វីលីពីនប៉ាន់ប្រមាណថាខ្លួនក៏ត្រូវការកម្មករសំណង់ចំនួន ២លាននាក់បន្ថែមទៀតក្នុងពេលប៉ុន្មានឆ្នាំខាងមុខដើម្បីឆ្លើយតបនឹងគោលដៅហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។

អាន​បន្ថែម

ឥណ្ឌូនេស៊ីដាក់ដេញថ្លៃសាងសង់កំពង់ផែ Patimban ដែលមានតម្លៃ ១ប៊ីលានដុល្លារ

រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបើកការដេញថ្លៃសាងសង់កំពង់ផែ Patimban ដែលមានតម្លៃ ១ប៊ីលានដុល្លារ នៅ Subang ខេត្ត West Java កោះ Java កាលពីខែតុលា

អាន​បន្ថែម

ការងារសាងសង់ចាប់ផ្តើមលើផ្លូវដែកល្បឿនលឿនចិន – ថៃ

បន្ទាប់ពីច្រើនឆ្នាំនៃកិច្ចចរចាដ៏លំបាក ការងារសាងសង់លើផ្លូវដែកល្បឿនលឿនដំបូងរបស់ប្រទេសថៃដែលផ្តល់ហិរញ្ញប្បទានដោយប្រទេសចិននោះ បានចាប់ផ្តើមហើយនៅថ្ងៃទី២១ ខែធ្នូ។ គម្រោងទាំងមូលនឹងមានចម្ងាយផ្លូវ ២៥៣គីឡូម៉ែត្រ ពីទីក្រុងបាងកកទៅនគររាជសីមានៅភាគឦសានប្រទេសថៃ ហើយគម្រោងនេះជាផ្នែកមួយនៃផែនការរយៈពេលវែងរបស់ប្រទេសចិនដើម្បីតភ្ជាប់ព្រំដែនភាគខាងត្បូងរបស់ខ្លួនទៅនឹងប្រទេសសិង្ហបុរីតាមរយៈផ្លូវដែក។ គ្រាន់តែដំណាក់កាលសម្រាប់ប្រទេសថៃ គម្រោងនេះត្រូវបានរំពឹងថានឹងត្រូវចំណាយអស់ជាង ៥ប៊ីលានដុល្លារ ហើយពិធីដែលបានធ្វើឡើងនៅចុងខែធ្នូនោះបានសម្ពោធផ្លូវរថភ្លើងត្រឹមតែ ៣.៥គីឡូម៉ែត្រ រវាងស្ថានីយពីរក្នុងទីក្រុងបាងកកប៉ុណ្ណោះគឺស្ថានីយ Klang Dong និងស្ថានីយ Pang Asok។ គម្រោងនេះត្រូវបានយល់ស្របគ្នាដំបូងក្នុងអនុស្សារណនៃការយោគយល់កាលពីឆ្នាំ២០១៤ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសចិន និងស្ថិតនៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ។ ទោះជាយ៉ាងណា កិច្ចសហប្រតិបត្តិការមានភាពសៅហ្មងដោយសារតែការខ្វែងគំនិតគ្នាលើការចំណាយ សិទ្ធិប្រតិបត្តិការ និងកាលវិភាគទូទាត់សងជាមួយរដ្ឋាភិបាលថៃ ដែលការណ៍នេះបានដកចេញនូវកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៦ មុនពេលដែលភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងចុងក្រោយនៅដើមឆ្នាំ២០១៧។

អាន​បន្ថែម

វៀតណាមនឹងអស់ខ្សាច់ខណៈកំពុងមានការរីកចម្រើន

ប្រទេសវៀតណាមកំពុងពិចារណាប្រើប្រាស់ខ្សាច់សិប្បនិម្មិតបន្ទាប់ពីវិទ្យាស្ថានវិទ្យាសាស្រ្តដឹកជញ្ជូន និងបច្ចេកវិទ្យាបានព្រមានដល់រដ្ឋាភិបាលថា ប្រទេសអាចនឹងអស់ខ្សាច់ធម្មជាតិក្នុងរយៈពេលប្រាំឆ្នាំទៀត។ របាយការណ៍ដែលបានដាក់ទៅនាយកដ្ឋានដឹកជញ្ជូនក្រុងហូជីមិញក៏បានកត់សម្គាល់ផងដែរថា ខ្សាច់សិប្បនិម្មិតអាចត្រូវបានផលិតឡើងក្នុងតម្លៃថោកជាងការជីកយកខ្សាច់ធម្មជាតិ ១៥% ហើយវាធ្វើឲ្យបេតុងមានគុណភាពល្អប្រសើរជាងមុន។ ជារៀងរាល់ឆ្នាំ ប្រទេសវៀតណាមប្រើប្រាស់ខ្សាច់ប្រហែល ១០០លានម៉ែត្រគូប ដើម្បីស្របនឹងកំណើនក្នុងវិស័យសំណង់ដែលកំពុងរីកលូតលាស់ខ្លាំង។ គម្រោងធំៗជាច្រើនទទួលរងសម្ពាធពីការបង្រ្កាបលើការបូមខ្សាច់ខុសច្បាប់ដែលបានបណ្តាលឲ្យតម្លៃខ្សាច់កើនឡើងរហូតដល់ ២០០ភាគរយ។

អាន​បន្ថែម

គម្រោងរថភ្លើងក្រោមដីទីក្រុងហូជីមិញលើសថវិកា ៨០០លានដុល្លារ

គម្រោងខ្សែរថភ្លើងក្រោមដីទី២ ដែលមានបញ្ហានៅទីក្រុងហូជីមិញនោះបានបន្តមានបញ្ហាដោយចំណាយលើសថវិកា និងការពន្យារពេល ហើយពេលនេះអាជ្ញាធរបានស្នើសុំប្រាក់ ៨០០លានដុល្លារ បន្ថែមទៀតពីរដ្ឋាភិបាលដើម្បីបញ្ចប់គម្រោង។ ការងារលើផ្លូវក្រោមដីប្រវែង ១១គីឡូម៉ែត្រ នេះបានចាប់ផ្តើមនៅឆ្នាំ ២០១០ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២០ ដោយចំណាយអស់ប្រមាណ ១,២ប៊ីលានដុល្លារ។ ប៉ុន្តែការពន្យារពេល និងបញ្ហាថវិកាពាក់ព័ន្ធនឹងបញ្ហាទូទាត់ និងផលប្រយោជន៍ជាបន្តបន្ទាប់នាពេលនេះមានន័យថាគម្រោងនេះទំនងជានឹងមិនអាចបញ្ចប់រួចរាល់ទេរហូតដល់ឆ្នាំ ២០២៤ ហើយនឹងចំណាយថវិកា ២,៤ប៊ីលានដុល្លារ។ បញ្ហានេះកើតឡើងបន្ទាប់ពីមានបញ្ហាលើផ្លូវហាយវេក្នុងទីក្រុងហាណូយដែលផ្តល់មូលនិធិដោយប្រទេសចិន ហើយអ្នកជំនាញអន្តរជាតិជាច្រើនបានទម្លាក់កំហុសលើកង្វះបទពិសោធន៍របស់ប្រទេសវៀតណាមក្នុងការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ចំពោះការពន្យារពេល និងកំណើនថ្លៃចំណាយនេះ។

អាន​បន្ថែម

សមិទ្ធិផលក្រោយកិច្ចប្រជុំកម្ពុជា-ចិន មាន១៩ គម្រោងធំៗត្រូវបានចុះកិច្ចព្រមព្រៀង

ដូចដែលការគ្រោងទុក​​​​ ជំនួបវាងមន្រ្តីជាន់ខ្ពស់របស់សាធារណរដ្ឋប្រជាមានិតចិន​​ក្នុង ឱកាសកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២​ គឺលោកនាយករដ្ឋមន្រ្តី លី​​ កឺឈាំង (Li Keqiang) និងសម្តេចតេជោ ហ៊ុន សែន​​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​​ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ម្សិលមិញកន្លងទៅនេះ​ ក្នុងកិច្ចប្រជុំចង្អៀត និងកិច្ចប្រជុំទ្វេភាគី​។​ កិច្ចប្រជុំភាគីទាំងពីរនេះ​ បានឈានដល់ការចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ១៩​គម្រោង៖ 1) អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការលើកកម្ពស់បន្ថែមការអភិវឌ្ឍមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាកម្ពុជា-ចិន ចុះហត្ថលេខាដោយឯកឧត្តម Wang Yi រដ្ឋមន្រ្តីក្រសួងការបរទេសចិន និងឯកឧត្តម ចម ប្រសិទ្ធិ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា 2) អនុស្សរណៈនៃការយោគយល់គ្នា សម្រាប់កិច្ចការប្រតិបត្តិការលើការលើកកម្ពស់គុណភាពផលិតផល ចុះហត្ថលេខាដោយឯកឧត្តម Wang Yi រដ្ឋមន្រ្តីក្រសួងការបរទេសចិន និងឯកឧត្តម ប៉ាន សូស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា 3)កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ចុះហត្ថលេខាដោយឯកឧត្តម Zhong Shan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា […]

អាន​បន្ថែម

គម្រោងស្ថាបនាផ្លូវជាតិលេខ​ ៥​ ព្រែកក្តាម-ធ្លាម្អម​​​ នឹងចំណាយជាង ២៤៦ លានដុល្លារ

កាលពីម្សិលមិញនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខា​ធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ ៥​ ចាប់ពីព្រែកក្តាម​ ទៅធ្លាម្អម ក្នុងស្រុកក្រគរ​ ខេត្តពោធិ៍័សាត់ គ្រោងនឹងចំណាយថវិកាប្រមាណជាង ២៤៦​ លានដុល្លារអាមេរិក ហើយនឹងចាប់ផ្តើមការងារសាងសង់ នៅខែកុម្ភៈ ខាងមុខនេះហើយ។ ការងារអភិវឌ្ឍន៍គម្រោងធ្វើឲ្យប្រសើឡើងកំណាត់ផ្លូវជាតិលេខ​ ៥ មួយខ្សែនេះត្រូវបានត្រួតពិនិត្យបទដ្ឋានបច្ចេកទេសដោយក្រុមហ៊ុន Katahira & Engineers International (KEI)​​ ចំណែកឯ​ការចំណាយក្នុងការសាងសង់ គឺស្ថិតនៅក្រោមជំនួយឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា ហៅកាត់ថា JICA។ កំណាត់ផ្លូវជាតិលេខ​៥​ ព្រែកក្តាម-ធ្លាម្អម មានប្រវែង ១៣៥.២៥គម​ ជាប្រភេទផ្លូវ AC (Asphalt Concrete) ហើយដំណើរការសាងសង់មានរយៈពេល ៤ ឆ្នាំ ដោយចែកចេញជាបីកំណាត់ កំណាត់ផ្លូវ ទី១ មាន ប្រវែង ៤១,៥៤ គ.ម កំណាត់ផ្លូវទី ២ មានប្រវែង៤២,៥០ គ.ម និងកំណាត់ផ្លូវទី ៣ មានប្រវែង ៥១,២០ គ.ម។ គម្រោងផ្លូវនេះ […]

អាន​បន្ថែម