ព័ត៌មានសំណង់
Ring Road Construction is Crucial for Urbanisation
សូមអធ្យាស្រ័យ យើងខ្ញុំកំពុងរៀបចំ ប្រែសម្រួលជាភាសាខ្មែរ
អានបន្ថែមជោគជ័យក្នុងការសាងសង់ជាមួយនិងឧបករណ៍លើកដាក់ទើបចេញថ្មី
ក្រុមហ៊ុន Haulotte Group ដែលជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់នូវឧបករណ៍លើកដាក់មនុស្សនិងសម្ភារឈានមុខគេក្នុងពិភពលោក បានបញ្ចេញនូវឧបករណ៍លើកដាក់ប្រភេទថ្មីបន្ទាប់ពីភាពជោគជ័យរបស់ឧបករណ៍លើកដាក់ប្រភេទ HA16 និង HA20។ ឧបករណ៍លើកដាក់ប្រភេទ HA26 ត្រូវបានរចនានិងធ្វើឲ្យប្រសើរឡើងដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់អ្នកប្រើប្រាស់ និងល្អសម្រាប់ការប្រើប្រាស់ជាច្រើនរួមមាន ការសាងសង់ ការលាបថ្នាំ ការថែទាំ និងការជួសជុល ប្រតិបត្តិការឧស្សាហកម្ម ការកំទេចបោសសំអាត ការរៀបចំសួនឧទ្យាន និងការកាត់មែកដើមឈើជាដើម។ ឧបករណ៍ HA26 មាននូវសារៈប្រយោជន៍សំខាន់ៗបី គឺកម្ពស់ការងារ ២៦,៤ម៉ែត្រ អាចលើកនិងរំកិលដើម្បីបញ្ជៀសឧបសគ្គយ៉ាងងាយស្រួលក្នុងកម្ពស់ ៩,៣ម៉ែត្រ និងអាចដាក់ផ្តេកទៅរកកន្លែងការងារក្នុងតំបន់ដែលពិបាករហូតដល់ទៅប្រវែង១៧,៥ម៉ែត្រ ដូចនេះវាផ្តល់នូវការធ្វើការងារជាកញ្ចប់ដ៏ល្អបំផុត។ ដោយសារតែកម្រិតទម្ងន់របស់ម៉ាស៊ីន អ្នកប្រើប្រាស់មិនអាចផ្ទុករាល់សម្ភាររបស់ខ្លួនក្នុងពេលតែមួយបានទេ ហើយក្រុមហ៊ុន Haulotte បានដោះស្រាយបញ្ហានេះដោយដាក់បញ្ចូលនូវសមត្ថភាពផ្ទុកទ្វេដងគឺ ២៥០គីឡូក្រាម / ៣៥០គីឡូក្រាម សម្រាប់ជាជម្រើស។ នៅពេលវាធ្វើការក្នុងទម្ងន់៣៥០គីឡូក្រាម ឧបករណ៍នេះអាចផ្ទុកទម្ងន់សម្ភារបន្ថែម ៤០ភាគរយ។ ឧបករណ៍ប្រភេទ HA26 ត្រូវបានអះអាងថាមានលក្ខណៈសមស្របសម្រាប់ដីនានារួមទាំងដីរដិបរដុប។ ឧបករណ៍នេះមានសមត្ថភាពដែលមានកម្រិតរហូតដល់ ៤៥ភាគរយ មានភ្លៅកង់យោលស្អិតជាប់នឹងដីខ្ពស់ និងសន្ទះកង់ដែលអាចផ្តល់ថាមពលដល់កង់យ៉ាងមានប្រសិទ្ធិភាព។ ប្រឡោះខ្ពស់ពីដីរបស់វាអាចឲ្យអ្នកប្រើប្រាស់រំលងផុតឧបសគ្គ។ វាក៏មានកាំវិលតូច និងស៊ុមដែលមានរូបរាងល្អដើម្បីបើកបរក្នុងចន្លោះកន្លែងដែលមានកម្រិត។ ឧបករណ៍ប្រភេទ HA26 ផ្តោតលើសុវត្ថិភាពដើម្បីការពារអ្នកប្រើប្រាស់ដោយការបង្ការហានិភ័យជាពិសេសហានិភ័យនៃការបុកទង្គិច […]
អានបន្ថែម២០០០-២០១៧ បុរីលំនៅឋាន១៨៨ ទីតាំង បានចុះបញ្ជី និងសុំច្បាប់សាងសង់
បុរីលំនៅដ្ឋាន រាប់គិតចាប់តាំងពីឆ្នាំ ២០០០ រហូតមកដល់ដំណាច់ឆ្នាំ ២០១៧ កន្លងទៅថ្មីៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលបានគម្រោងអភិវឌ្ឍបុរីលំនៅឋាននៅរាជធានីភ្នំពេញ ដែលបានចុះបញ្ជីសរុប ១៨៨ទីតាំង ហើយក្នុងនោះមានតែ ៥២ទីតាំងប៉ុណ្ណោះ មានការស្នើរសុំច្បាប់សាងសង់ ក្នុងឆ្នាំ២០១៧។ ក្នុងចំណោមខណ្ឌទាំង ១២ មានតែខណ្ឌចំនួន ១០ ប៉ុណ្ណោះ ដែលមានការវិនិយោគសំណង់លក្ខណៈជាបុរីលំនៅដ្ឋាន ក្នុងនោះរួមមាន ខណ្ឌព្រែកព្នៅ មាន ៦ទីតាំង ខណ្ឌជ្រោយចង្វារ ១៣ទីតាំង ខណ្ឌសែនសុខ ១៤ ទីតាំង ខណ្ឌប្ញស្សីកែវ ៤៣ទីតាំង ខណ្ឌទួលគោក ៣ទីតាំង ខណ្ឌចម្ការមន មាន៥ទីតាំង ខណ្ឌពោធិ៍សែនជ័យ ២៣ទីតាំង ខណ្ឌមានជ័យ ១៧ទីតាំង ខណ្ឌច្បារអំពៅ ១៦ទីតាំង និងខណ្ឌដង្កោ ១២ទីតាំង។ ស្របនឹងការរីកចម្រើននៃការអភិវឌ្ឍន៍លំនៅដ្ឋាន និងសំណង់ផ្សេងៗទៀតនោះ ក្រុមហ៊ុនប្រកប អាជីវកម្មក្នុងវិស័យសំណង់ បានចុះបញ្ជីនៅក្រសួង ដែលនៅមានសុពលភាព បានកើនដល់ ១.០៣៨ ក្រុមហ៊ុន ហើយ […]
អានបន្ថែមទុនវិនិយោគលើវិស័យសំណង់ក្នុងឆ្នាំ ២០១៧ មានប្រមាណជាង ៦ពាន់លានដុល្លារ
វិស័យឧស្សហកម្មសំណង់ មានការរីកចម្រើនពីមួយទៅមួយឆ្នាំ ហើយវិស័យនេះជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការពន្លឿនកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាក់ស្តែងទុនវិនិយោគលើវិស័យសំណង់មាន ៦.៤០០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៧ កន្លងទៅថ្មីៗនេះ។ នេះបើយោងតាមរបាយការណ៍លទ្ធផលការងារឆ្នាំ ២០១៧ និងទិសដៅការងារឆ្នាំ ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ របាយការណ៍ខាងលើបានបង្ហាញថា ទុនវិនិយោគក្នុងឆ្នាំ ២០១៧ មានកំណើនជិត ២២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១៦ ហើយបានផ្តល់ឱកាសការងារប្រចាំថ្ងៃដល់យុវជនកម្ពុជា ប្រមាណ ២០ម៉ឺននាក់ផងដែរ។ មិនតែប៉ុណ្ណោះ ក្នុងឆ្នាំ ២០១៧ ដដែលនេះ ក្រសួងបានប្រមូលចំណូលចូលថវិកាជាតិបានជិត ៩៣លានដុល្លារ ពោលគឺកើនឡើង ២១លានដុល្លារ ធៀបនឹងឆ្នាំ២០១៦។ ជាមួយគ្នានេះដែរ ក្រសួងក៏បាននិងកំពុងពង្រឹងការគ្រប់គ្រងសំណង់ ជាពិសេស សំណង់អគារ ធំខ្ពស់ៗឲ្យអនុវត្តបានត្រឹមត្រូវទៅតាមបទដ្ឋានគតិយុត្ត បច្ចេកទេសបទដ្ឋានខ្ពស់ និងមានអត្តសញ្ញាណវប្បធម៌ជាតិ។
អានបន្ថែមគម្រោងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនៅរាជធានីភ្នំពេញ នឹងចាប់ផ្តើមនៅខែមេសា ឆ្នា�
ភ្នំពេញ៖ ដើម្បីដោះស្រាយលើបញ្ហាកកស្ទះចរាចរណ៍ ក្រសួងសាធារការ និងដឹកជញ្ជូន បាននឹងកំពុងរៀបចំកំពង់ផែ ចំណត់កាណូតដឹកអ្នកដំណើរ ចំនួន ១៥ទីតាំង ដោយឆ្លងកាត់ពី ព្រែកព្នៅ ទៅភ្នំពេញ និងតាខ្មៅ ហើយមានចំណត៦ អាចនឹងចាប់ផ្តើមនៅខែមេសា ឆ្នាំ២០១៨ ពោលគឺមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឈានមកដល់។ ចំណតកាណូតទីតាំងទាំង១៥ នឹងត្រូវសាងសង់ជាពីរដំណាក់កាល ដោយដំណាក់កាលដំបូងនឹងត្រូវសាងសង់ចំនួន៦ ចំណត ហើយដំណាក់កាលទី១នេះ គឺសម្រាប់តែដឹកអ្នកដំណើរប៉ុណ្ណោះ ដោយឡែកសម្រាប់ការដឹកជញ្ជូនទំនិញវិញ នឹងចាប់ផ្តើមនៅដំណាក់កាលន្ទាប់ ដោយមានការសាងសង់កំពង់ផែនៅតាមបណ្តោយមាត់ទន្លេសម្រាប់ដឹកជញ្ជូនផលិតផលកសិកម្ម។ នេះបើតាមការប្រកាសរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីសប្តាហ៍មុន។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ា ស៊ីមសូរិយា បានប្រាប់សារព័ត៌មានក្នុងស្រុកមួយឲ្យដឹងថា ប្រសិនបើការសាងសង់ចំណតទាំង៦ទីតាំង ឲ្យបានបញ្ចប់ត្រឹមខែ មេសា ទេនោះ យ៉ាងហោចណាស់ក៏បាន ៣ ឬ ៤ ចំណតដែរ សម្រាប់បើកឲ្យដំណើរការមុនចូលឆ្នាំប្រពៃណីជាតិខ្មែរ។ យោងតាមផែនការមេផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញឲ្យដឹងថា កាណូតនីមួយៗមានប្រវែង ១៤ម៉ែត្រ និងទទឹងមានទំហំ ៣,៩ម៉ែត្រ ហើយអាចផ្ទុកអ្នកដំណើរបាន ៤៨នាក់។ […]
អានបន្ថែមចំណតរថយន្តក្រោមដីធំជាងគេនៅភ្នំពេញបើកដំណើរការនៅដើមឆ្នាំ២០១៨
ភ្នំពេញ៖ បន្ទាប់ពីបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០១៥ ពោលគឺប្រើរយៈពេលសាងសង់ជិត ២ឆ្នាំ ទីបំផុតចំណតក្រោមដីធំជាងគេបង្អស់នៅទីក្រុងភ្នំពេញនឹងបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅខែមករា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមប្រសាសន៍ របស់ប្រធានគ្រប់គ្រងគម្រោងចំណតក្រោមដី នៃក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា(OCIC)។ លោក ឈិន ហុក បានថ្លែងប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យឲ្យដឹងថា បច្ចុប្បន្នការសាងសង់ផ្នែកខាងក្នុង និងខាងលើនៃចំណតក្រោមដីនេះបានបញ្ចប់រួចរាល់អស់ហើយ រង់ចំាតែការសាងសង់ផ្លូវ ៧៧ ដែលនៅខាងកើតជាប់គម្រោងនេះដែលមិនទាន់បញ្ចប់ការសាងសង់នៅឡើយ។ លោក ហុក បានបញ្ជាក់ថា ការសាងសង់ផ្លូវ ៧៧ នេះ អាចនឹងបញ្ចប់នៅសប្តាហ៍ទី១ ខែមករា។ បើយោងតាមប្រសាសន៍របស់ប្រធានគ្រប់គ្រងគម្រោងចំណតក្រោមដីរូបនេះថា ចំណតក្រោមដី ដែលស្ថិតនៅពីមុខព្រះសក្សមុនីចេតិយ៍ ចន្លោះអគារកាណាឌីយ៉ា និងអគារវឌ្ឍនៈធំជាងគេមួយនេះ មានកម្ពស់ពីរជាន់ និងទំហំផ្ទៃក្រឡាសរុបជិត ៩ពាន់ម៉ែត្រការ៉េ ហើយអាចផ្ទុកបាន ៣០៤ រថយន្ត។
អានបន្ថែមផ្លូវថ្នល់ជាង ៦០០ខ្សែ នៅទូទំាងប្រទេសត្រូវបានស្ថាបនា គិតត្រឹមដំណាច់ឆ្នាំ២០១៧
ការងារស្ថាបនាផ្លូវថ្នល់ គិតត្រឹមខែធ្នូ ឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជា សម្រេចបានសមិទ្ធិផលលើការស្ថាបនាផ្លូវជាតិ និងផ្លូវខេត្តនៅទូទំាងប្រទេសសរុបចំនួន ៦០៣ខ្សែ។ យោងតាមទិន្ន័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញឲ្យដឹងដែរថា ការស្ថាបនាផ្លូវទាំង ៦០៣ខ្សែ ដោយក្នុងនោះមានផ្លូវជាតិលេខ១ ចំនួន ៩ខ្សែ ផ្លូវជាតិលេខ២ មាន៦៦ខ្សែ រួមទាំងផ្លូវខេត្តលេខ ៣ និងលេខ ៤ មានចំនួន ៥២៨ខ្សែ។ ទិន្ន័យដដែលបានបង្ហាញថា ផ្លូវទាំង ៦០៣ខ្សែនេះ ស្មើនឹងប្រមាណជាង ១៦.000 គីឡូម៉ែត្រ ហើយការស្ថាបនាមានប្រភេទផ្លូវបេតុងកៅស៊ូអាស្វាល់ ផ្លូវកម្រាលកៅស៊ូ DBST ផ្លូវបេតុង ផ្លូវគ្រួសក្រហម និងផ្លូវដីធម្មជាតិ។ ក្នុងចំណោមនោះ ការចាក់កម្រាលកៅស៊ូ DBST មានប្រវែង ៧.១១៣ គីឡូម៉ែត្រវែងជាងគេ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចិនមួយ ស្តីពីការស្តារផ្លូវជាតិលេខ៧ កាលពីចុងខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះថា កម្ពុជាបាន ខ្ចីថវិកាបរទេសក្នុងមួយឆ្នាំៗប្រមាណជាង ៥០០ លានដុលា្លរអាមេរិកដើម្បីកសាងផ្លូវថ្នល់នៅទូទំាងប្រទេស […]
អានបន្ថែមផ្លូវថ្នល់ជាង ៦០០ខ្សែ នៅទូទំាងប្រទេសត្រូវបានស្ថាបនា គិតត្រឹមដំណាច់ឆ្នាំ២០១៧
ការងារស្ថាបនាផ្លូវថ្នល់ គិតត្រឹមខែធ្នូ ឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជា សម្រេចបានសមិទ្ធិផលលើការស្ថាបនាផ្លូវជាតិ និងផ្លូវខេត្តនៅទូទំាងប្រទេសសរុបចំនួន ៦០៣ខ្សែ។ យោងតាមទិន្ន័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញឲ្យដឹងដែរថា ការស្ថាបនាផ្លូវទាំង ៦០៣ខ្សែ ដោយក្នុងនោះមានផ្លូវជាតិលេខ១ ចំនួន ៩ខ្សែ ផ្លូវជាតិលេខ២ មាន៦៦ខ្សែ រួមទាំងផ្លូវខេត្តលេខ ៣ និងលេខ ៤ មានចំនួន ៥២៨ខ្សែ។ ទិន្ន័យដដែលបានបង្ហាញថា ផ្លូវទាំង ៦០៣ខ្សែនេះ ស្មើនឹងប្រមាណជាង ១៦.000 គីឡូម៉ែត្រ ហើយការស្ថាបនាមានប្រភេទផ្លូវបេតុងកៅស៊ូអាស្វាល់ ផ្លូវកម្រាលកៅស៊ូ DBST ផ្លូវបេតុង ផ្លូវគ្រួសក្រហម និងផ្លូវដីធម្មជាតិ។ ក្នុងចំណោមនោះ ការចាក់កម្រាលកៅស៊ូ DBST មានប្រវែង ៧.១១៣ គីឡូម៉ែត្រវែងជាងគេ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចិនមួយ ស្តីពីការស្តារផ្លូវជាតិលេខ៧ កាលពីចុងខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះថា កម្ពុជាបាន ខ្ចីថវិកាបរទេសក្នុងមួយឆ្នាំៗប្រមាណជាង ៥០០ លានដុលា្លរអាមេរិកដើម្បីកសាងផ្លូវថ្នល់នៅទូទំាងប្រទេស […]
អានបន្ថែមពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងលើកទី៣ នឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០១៨
ភ្នំពេញ៖ ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងលើកទី ៣ ផ្តោតសំខាន់ទៅលើប្រធានបទ "ការរចនាសម្រាប់កន្លែងធ្វើការ និងការរស់នៅឱ្យកាន់តែមានភាពប្រសើរជាងមុន" នឹងអង្រួនវិស័យសំណង់កម្ពុជា ជាថ្មីម្តងទៀតនៅ
អានបន្ថែម