ព័ត៌មានសំណង់
ជប៉ុនផ្តល់ជំនួយសម្រាប់អភិវឌ្ឍន៍វិស័យពីរនៅកម្ពុជា
សកម្មភាពតំហែទាំផ្លូវ កាលពីពេលថ្មីៗនេះរដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយជាថវិការប្រមាណជាង ៣៣ម៉ឺនដុល្លារអាមេរិកដើម្បីអភិវឌ្ឍន៍លើវិស័យពីរនៅកម្ពុជា។ យោងតាមការចេញផ្សាយរបស់ភ្នាក់ងារសារពត៌មានជាតិ AKP កាលពីថ្ងៃទី៦ ខែធ្នូ កន្លងមកនេះ បានឲ្យដឹងថាជំនួយនេះនឹងផ្តោតលើតំហែទាំផ្លូវថ្នល់ និងគម្រោងសាងសង់មណ្ឌលសុខភាព។ ក្នុងនោះទំហំនៃទឹកប្រាក់សរុបប្រមាណជាង ៩ ម៉ឺនដុល្លារអាមេរិកនឹងប្រើប្រាស់សម្រាប់ការជួសជួសជុល និងតំហែទាំផ្លូវថ្នល់ក្នុងស្រុករវៀង ខេត្តព្រះវិហារ និងទឹកប្រាក់ប្រមាណ៧ ម៉ឹនដុល្លារអាមេរិកសម្ភារៈប្រើប្រាស់នៅក្នុងមន្ទីពេទ្យកុមារអង្គរនៅខេត្តសៀមរាប។ ដោយឡែកថវិការដែលសេសសល់ទាំងប៉ុន្មាននឹងត្រូវយកទៅអភិវឌ្ឍន៍សម្រាប់ការសាងសង់មណ្ឌលសុខភាពឃុំបារ៉ុង ខេត្តកណ្តាល និងមណ្ឌលសុខភាពក្រញូងសែនជ័យស្ថិតក្នុងខេត្តក្រចេះ៕
អានបន្ថែមសៀមរាប នឹងបង្កើតទីក្រុងទេសចរណ៍ធម្មជាតិតម្លៃជាង៣លានដុល្លារ
ប្រាសាទអង្គរវត្ត បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានអនុម័តឲ្យក្រុមហ៊ុនវិនិយោគកោះសង្សារ (SONG SAA Collective) ដើម្បីអភិវឌ្ឍកោះដែលមានឈ្មោះថា “កោះសង្សារ” ក្នុងឆ្នាំ២០១២កន្លងមក ហើយបច្ចុប្បន្នក្រុមហ៊ុនមួយនេះបានកំពុងសម្លឹងមើលឱកាសវិនិយោគទីក្រុងទេសចរណ៍មួយកន្លែងស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាម។ បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងបរិស្ថានបានឲ្យដឹងថា ក្រុមហ៊ុនវិនិយោគកោះសង្សារនេះ នឹងចំណាយទុនដំបូងជាង ៣លានដុល្លារអាមេរិក ដោយអភិវឌ្ឍលើទំហំផ្ទៃដី៤០០ហិកតា ដែលក្រុមហ៊ុនបានទិញពីប្រជាពលរដ្ឋរួចហើយ ។ ប្រភពដដែលបានបន្ថែមថា ការបង្កើតទេសចរណ៍ធម្មជាតិ នឹងមានសណ្ឋាគារជាលក្ខណៈបឹងកាឡូ ដែលអាចទស្សនាសត្វស្លាបនៅក្បែរបឹងធម្មជាតិមួយកន្លែង មានផ្ទះវីឡា ផ្ទះស្នាក់ អាងហែលទឹក ស្ប៉ា-ម៉ាស្សា សាលារៀន មជ្ឍមណ្ឌលសាសនា កន្លែងសមាធិ និងកន្លែងកំសាន្តជាមួយធម្មជាតិផ្សេងទៀតផងដែរ។ នាយកក្រុមហ៊ុនវិនិយោគកោះសង្សារលោក Rory HUNTER បានគូសបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកបានត្រៀមដីជាង១ហិកតា នៅជុំវិញបឹងធម្មជាតិនៅក្បែរកន្លែងគម្រោងដ៏ធំមួយនេះ ដើម្បីចូលរួមអភិរក្សមច្ឆាជាតិ និងសត្វស្លាបគ្រប់ប្រភេទ។
អានបន្ថែមចិននឹងបោះទុន ៧ពាន់លានដុល្លារវិនិយោគវិស័យបួននៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុនយក្សចិនធំៗចំនួនពីរដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងក្រុមហ៊ុនសំណង់របស់ចិនបានប្រកាសថានឹងបោះទុន៧ពាន់លានដុល្លារអាមេរិក វិនិយោគលើវិស័យចំនួនបួននៅកម្ពុជា។ ការប្រកាសបោះទុនវិនិយោគខ្ទង់ពាន់លានដុល្លាររបស់ក្រុមហ៊ុនយក្សចិនទាំងពីរនេះ បានធ្វើឡើងនៅក្នុងជំនួបកិច្ចពិភាក្សាការងារនៅទីក្រុងប៉េកាំងរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយប្រធានក្រុមហ៊ុន Greenland Holding Group គឺលោក ហ្សាង យូលាង និង លោក ឆេង រីសេង ប្រធានក្រុមហ៊ុន Henan Transport Investment Group កាលពីចុងខែវិច្ឆិកាកន្លងមកនេះ។ ក្រុមហ៊ុនទាំងពីរបានបង្ហាញគោលជំហរបស់ខ្លួន ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យ ៤ គឺ ទី១-ការសាងសង់ផ្លូវល្បឿនលឿន ទី២-ការកសាងទីក្រុងរណប និងមជ្ឈមណ្ឌលសិក្សាធិការ និងវិជ្ជាជីវៈ ទី៣-គម្រោងសំណង់អាគារបម្រើវិស័យទេសចរណ៍ និងកន្លែងកំសាន្តខ្នាតអន្តរជាតិ និង ទី៤-ធនាគារវិនិយោគខ្នាតធំ។ ទន្ទឹមជាមួយគ្នានេះ សម្តេចតេជានាយករដ្ឋមន្ត្រីសង្ឃឹមថា នៅដែលពេលក្រុមហ៊ុននេះវិនិយោគនៅកម្ពុជា គឺនឹងផ្តល់ការងារដល់ពលរដ្ឋខ្មែរប្រមាណជាង២ម៉ឺននាក់។
អានបន្ថែមហ្វីលីពីនបន្ធូរបន្ថយចំពោះភាពជាកម្មសិទ្ធិដល់ជនបរទេស
វិធានកម្មសិទ្ធិបរទេសក្នុងវិស័យសំណង់នឹងត្រូវបានបន្ធូរបន្ថយនៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសថា ខ្លួនកំពុងកែប្រែរដ្ឋធម្មនុញ្ញរបស់ខ្លួនដើម្បីបង្កើនការរឹតត្បិតក្នុងវិស័យមួយចំនួន។ រដ្ឋមន្ត្រីហិរញ្ញវត្ថុហ្វីលីពីនលោក បានប្រកាសនៅក្នុងវេទិកាមួយសម្រាប់វិនិយោគិនជប៉ុននៅទីក្រុងតូក្យូកាលពីខែតុលាថា រដ្ឋាភិបាលក៏កំពុងពិនិត្យឡើងវិញនូវបញ្ជីអវិជ្ជមាននៃការវិនិយោគបរទេសផងដែរ។ ការកែប្រែរដ្ឋធម្មនុញ្ញអាចកើតឡើងបានបន្ទាប់ពីការពិនិត្យឡើងវិញ ហើយដំណើរការនេះត្រូវគេរំពឹងថានឹងចំណាយពេលយ៉ាងហោចណាស់មួយឆ្នាំ។ ក្រសួងហិរញ្ញវត្ថុហ្វីលីពីនបានប្រើប្រាស់ទិន្នន័យពីរបាយការណ៍វិនិយោគអាស៊ានឆ្នាំ ២០១៦ ដើម្បីបង្ហាញថាការផ្លាស់ប្តូរគឺមានភាពចាំបាច់ ព្រោះថាប្រទេសហ្វីលីពីនស្ថិតក្នុងចំណាត់ថ្នាក់ក្រោយប្រទេសសមាជិកអាស៊ានក្បែរខាងរបស់ខ្លួនលើការទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស ដោយទាក់ទាញបានតែ ៤.៧ភាគរយនៃការវិនិយោគសរុបនៅក្នុងតំបន់។ ប្រទេសហ្វីលីពីនបច្ចុប្បន្នកំពុងចាប់ផ្តើមកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាតិដ៏ធំមួយ។
អានបន្ថែមស្ពានដែកបេឡេតភ្ជាប់ជ្រោយចង្វារ-ឬស្សីកែវចាប់ផ្តើមបុកគ្រឹះ
បន្ទាប់ពីស្ពានមិត្តភាព កម្ពុជា-ជប៉ុន ត្រូវបានប្រកាសបិទឲ្យផ្អាកចរាចរណ៍ដើម្បីធ្វើការជួសជុលឡើងវិញកាលពីចុងខែតុលាកន្លងទៅនេះ បច្ចុប្បន្នស្ពានដែកបេឡេដែលសាងសង់ដើម្បីរំដោះចរាចរណ៍ជំនួសស្ពានមិត្តភាពកម្ពុជា-ជប៉ុននេះ បានកំពុងដំណើរបុកគ្រឹះ និងបញ្ឈរដែកសរសរលើផ្ទៃទឹក។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីម្សិលមិញនេះ។ ក្រោមទុនវិនិយោគប្រមាណជាង ១០លានដុល្លារអាមេរិក អភិវឌ្ឍន៍ដោយក្រុមហ៊ុន OCIC ស្ពានដែកបេឡេបណ្តោះអាសន្នមួយនេះ មានទទឹង ១២ម៉ែត្រ និងបណ្តោយប្រវែងជាង៥០០ ម៉ែត្រ គឺចំណាយពេល ៦ខែ ប៉ុណ្ណោះ ដើម្បីបញ្ចប់ការសាងសង់។ អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាង បានលើកឡើងថា ស្ពានដែកបេឡេនេះនឹងត្រូវរុះរើចេញ ក្រោយពេលដែលស្ពានមិត្តភាពកម្ពុជា-ជប៉ុនបញ្ចប់ការជួសជុល។ គួរបញ្ជាក់ផងដែរថា ជាផ្នែកមួយដើម្បីជួយសម្រួលចរាចរណ៍ឆ្លងកាត់ស្ពានជ្រោយចង្វារដែលកកស្ទះ រាជរដ្ឋាភិបាលបានសម្រេចទិញយកស្ពានលីយ៉ុងផាត់ព្រែកព្នៅយកមកគ្រប់គ្រងវិញ ដើម្បីឲ្យប្រជាពលរដ្ឋឆ្លងកាត់ដោយមិនបង់ប្រាក់។
អានបន្ថែមផ្ទះតម្លៃ ២-៣ម៉ឺនដុល្លារនៅកណ្តាលក្រុងភ្នំពេញ បើកការដ្ឋានសាងសង់ជាផ្លូវការ
ភ្នំពេញ៖ គម្រោងសាងសង់អគារខុនដូដែលមានតម្លៃសមរម្យចាប់ពី ២ ទៅ ៣ម៉ឺនដុល្លារអាមេរិកក្នុងមួយយូនីត ស្ថិតនៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ ខាងក្រោយមន្ទីពេទ្យរ៉ូយាល់ភ្នំពេញ បានបើកសម្ពោធការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី៨ វិច្ឆិកាកន្លងមកនេះ។ លំនៅឋានអារ៉ាខាវ៉ា (Arakawa Residence) អភិវឌ្ឍន៍ដោយក្រុមហ៊ុនជប៉ុន Arakawa ក្រោមទុនវិនិយោគ ៧០ លានដុល្លារអាមេរិក ដោយសាងសង់ជាពីរដំណាក់កាល ដោយដំណាក់កាលទី១ មាន១០អគារ ដែលមានប្រមាណ ២០០០ យូនីត ហើយក្នុងមួយយូនីតមានតម្លៃចន្លោះពី ២ ទៅ៣ ម៉ឺនដុល្លារអាមេរិក។ ការងារសាងសង់ក្នុងដំណាក់កាលទី១នេះ នឹងបញ្ចប់ក្នុងរយៈពេល២ ទៅ៣ ឆ្នាំខាងមុខ។ ថ្លែងនៅក្នុងសន្និសីទកាសែតភ្លាមៗក្រោយបញ្ចប់ពីធីសម្ពោធការដ្ឋានសាងសង់ លោក អាឡិច យ៉ាស៊ូម៉ូតូស្ថាបនិកក្រុមហ៊ុន Arakawa បានមានប្រសាសន៍ថា ដំណាក់កាលទី១ នឹងចំណាយ៤០ លានដុល្លារអាមេរិក និង៣០ លានដុល្លារសម្រាប់ដំណាក់កាលទី២។ ស្ថាបនិកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជនជាតិប៉ុនរូបនេះ បានគូសបញ្ជាក់ថា លំនៅឋានេះនឹងបើកលក់សម្រាប់អតិថិជនដែលមានបំណងទិញស្នាក់នៅ (end users)ហើយមិនអនុញ្ញាតឲ្យមានការទិញសម្រាប់វិនិយោគបន្តនោះទេ។ “លំនៅឋាននេះ សាងសង់ក្នុងគោលបំណងដើម្បីឲ្យប្រជាជនកម្ពុជាដែលជាសិស្សនិស្សិត គូស្វាមីភរិយាថ្មី និងប្រជាពលរដ្ឋទូទៅដែលមានចំណូលទាប-មធ្យម អាចទិញលំនៅឋានខុនដូរបស់អារ៉ាខាវ៉ាបាន ព្រមទាំងទទួលបទពិសោធន៍ជាម្ចាស់កម្មសិទ្ធ […]
អានបន្ថែមសួនកម្សាន្តបែបអ៊ឺរ៉ុបតម្លៃជាង ៦០លានដុល្លារនឹងលេចរូបរាងឆាប់ៗនេះ
ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គម្រោងសាងសង់សួនកម្សាន្តបែបអឺរ៉ុបដំបូងគេនៅកម្ពុជា អភិវឌ្ឍដោយក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ បុរី ប៉េង ហួត គ្រុប ដែលកំពុងតែសាងសង់ ហើយនឹងបើកដំណើរការក្នុងពេលឆាប់នេះ។ នេះបើយោងការចេញផ្សាយរបស់ក្រុមហ៊ុន បុរី ប៉េង ហួត កាលពីពេលថ្មីនេះ។ សួនកម្សាន្តលំដាប់អន្តរជាតិបែបអឺរ៉ុបមួយនេះនឹងចំណាទុនរហូតដល់ ៦០លានដុល្លារអាមេរិក ដោយអភិវឌ្ឍលើផ្ទៃដីជិត ៨ហិកតា រួមបញ្ចូលជាមួយនឹងអគារសាលប្រជុំ ឬសាលសម្រាប់រៀបចំអពាហ៍ពិពាហ៍។ បើយោងតាមការចុះផ្សាយរបស់ការសែតភ្នំពេញប៉ុស្តិ៍ អគ្គនាយកក្រុមហ៊ុនបុរី ប៉េង ហួត គ្រុបលោកឧកញ៉ា ថៃ ម៉េងលី បានមានប្រសាសន៍ថា គម្រោងនេះនឹងបើកដំណើរការស្វាគមន៏អ្នកដែលរស់នៅក្នុងបុរីប៉េងហួត និងសាធារណជនទូទៅដែលស្វែងរកកន្លែងសម្រាកលម្ហែ និងញ៉ាំអាហារប្រកបដោយផាសុកភាព។ លោកឧកញ៉ាបានគូសបញ្ជក់ផងដែរថា ចំពោះការចូលមកទស្សនា និងកម្សាន្តក្នុងគម្រោងនេះនឹងមិនតម្រូវឲ្យមានការទិញសំបុត្រនោះទេ។
អានបន្ថែមពិព័រណ៍ Aluminium China ២០១៧ បង្ហាញឲ្យឃើញនូវបច្ចេកវិទ្យាអាលុយមីញ៉ូមជាន់ខ្ពស់ថ្មីចុងក្រោយបំផុ
នៅឆ្នាំនេះពិព័រណ៍ Aluminium China នៅទីក្រុងសៀងហៃពីថ្ងៃទី ១៩ ដល់ទី ២១ ខែកក្កដា ត្រូវបានកំណត់ជាអំឡុងពេលនៃកំណើនថ្មីក្នុងឧស្សាហកម្មអាលុយមីញ៉ូម និងឆ្លុះបញ្ចាំងពីការពង្រឹងស្ថានភាពទីផ្សារក្នុងប្រទេសចិន និងនៅទូទាំងពិភពលោក។ Aluminium China ២០១៧ នឹងផ្តោតលើការផ្លាស់ប្តូរដែលត្រូវបានជម្រុញដោយបច្ចេកវិទ្យាថ្មីនៅក្នុងផ្នែកដូចជា ការផលិតយានយន្តទម្ងន់ស្រាល និងគ្រឿងអេឡិចត្រូនិចប្រើប្រាស់។ Test2 Aluminium is increasingly seen as playing a key role in minimising overall weight while ensuring strength and safety for a new generation of lightweight vehicles. And the global auto industry has a lot to gain, including the […]
អានបន្ថែមផ្លូវក្រវ៉ាត់ក្រុងទី២ កំណាត់ទី២ តម្លៃជិត៦២លានដុល្លារ សម្រេចបាន៥១%
ភ្នំពេញ៖ ដើម្បីបញ្ចៀសចរាចរណ៍នៃការដឹកជញ្ជូនពីរថយន្តដឹកទំនិញធំៗចូលក្នុងទីក្រុង រាជរដ្ឋាភិបាលកម្ពុជាបានស្វះស្វែងក្នុងការពង្រីកផ្លូវក្រវ៉ាត់ក្រុង ជាក់ស្តែងគិតត្រឹមថ្ងៃទី២២ ម្សិលមិញនេះការដ្ឋានចាក់ប៉េតុងផ្លូវក្រវ៉ាត់ក្រុងខ្សែទី២ កំណាត់ទី២ សម្រេចបាន៥១ ភាគរយ ហើយ។ នេះបើយោងតាមរដ្ឋបាលរាជធានីភ្នំពេញ។ កំណាត់ទី២ នេះ គឺតភ្ជាប់ពីមហាវិថីសហព័ន្ធរុស្សី (ត្រង់ស្តុបផ្សារដីហុយ) ឆ្ពោះទៅផ្លូវជាតិលេខ២(ត្រង់ព្រែកសំរោង តាខ្មៅ)។ បើនិយាយឲ្យងាយយល់ ពោលគឺខ្សែទី២ កំណាត់ទី២នេះ គឺត្រូវតភ្ជាប់ពីស្តុបផ្សារដីហុយ ទៅផ្លូវលេខ១០១៩ កាត់តាមផ្លូវ North Bridge ផ្លូវទ្រុងមាន់ ផ្លូវមុខររោងចក្រអគ្គិសនី ផ្លូវមុខសហគមន៍អន្លង់គង ផ្លូវទំនប់៧មករា ដល់ផ្លូវជាតិលេខ២ ភ្ជាប់ស្ពានព្រែកសំរោងតាខ្មៅ។ ផ្លូក្រវ៉ាត់ក្រុងភ្ជាប់ទៅភាគខាងត្បូងនៃរាជាធានីភ្នំពេញនេះ មានប្រវែង១៧ គីឡូម៉ែត្រ គ្រោងចំណាយជិត៦២ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានរដ្ឋាភិបាលប្រជាមានិតចិន ដោយនឹងប្រើរយៈសាងសង់ ៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩ ខាងមុខ។ ផ្លូវក្រវ៉ាត់ក្រុងកំណាត់ទី២ តម្លៃជិត៦២ លានដុល្លារអាមេរិកនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ចំថ្ងៃដែលផ្លូវក្រវ៉ាត់ក្រុងខ្សែទី២ កំណាត់ទី១ បើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ កំណាត់ទី១ មានប្រវែង១០ គីឡូម៉ែត្រ […]
អានបន្ថែមរោងចក្រទឹកស្អាតបាក់ខែង តម្លៃជាង ២រយលានដុល្លារ ចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១៩
ភ្នំពេញ៖ បន្ទាប់ពីការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២ដោយជោគជ័យ និងដាក់សម្ពោធឲ្យប្រើប្រាស់កាលពីដើមខែមេសា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានប្រកាសគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀតស្ថិតនៅសង្កាត់បាក់ខែង ដោយគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណជាង ២២០លានដុល្លារអាមេរិក។ យោងតាមសេចក្តីប្រកាសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកាលពីដើមខែវិច្ឆកានេះ បានឲ្យដឹងថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ដែលមានសមត្ថភាពផលិត ១៩៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ស្ថិតក្នុងសង្កាត់បាក់ខែង នឹងចាប់ផ្តើមសាងសង់នៅខែ មេសា ឆ្នាំ២០១៩។ ដំណើរការសាង់សង់រោងចក្រទឹកស្អាតដ៏ធំមួយនេះនឹងប្រើរយៈពេល ៣ឆ្នាំ និង ៩ខែ។ សេចក្តីប្រកាសដដែលនេះបានបង្ហាញឲ្យដឹងដែរថា ការសិក្សាពីលទ្ធភាពក្នុងការសាងសង់នឹងត្រូវបញ្ចប់នៅខែធ្នូ ឆ្នាំ២០១៧ ខណៈដែលការប្រកាសជ្រើសរើសបុរេលក្ខណៈសម្បត្តិ អ្នកម៉ៅការសាងសង់នឹងចាប់ផ្តើមនៅខែ មករា ឆ្នាំ២០១៨ ហើយនឹងត្រូវបញ្ចប់ការកសាងឯកសារដេញថ្លៃជាលក្ខណៈអន្តរជាតិនៃអ្នកម៉ៅការសាងសង់នៅខែមីនា ក្នុងឆ្នាំដដែល។ ពោលការបិទឯកសារដេញថ្លៃនេះ នឹងត្រូវប្រើរយៈពេលបីខែបន្ទាប់ពីការប្រកាសជ្រើសរើស។
អានបន្ថែម