PESTECH ឈ្នះពានវង្វាន់ Bentley Be Inspired Award នៅសឹង្ហបូរី

ក្រុមហ៊ុនម៉ាឡេស៊ី ដែលទទួលសាងសង់ហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនី ទទួលបានពានរង្វាន់សម្រាប់ការសាងសង់ស្ថានីយផ្ទុកថាមពលអគ្គិសនី និងខ្សែបណ្តាញបញ្ជូនអគ្គិសនីនៅប្រទេសកម្ពុជា។ ក្រុមហ៊ុន Pestech International Berhad តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅកម្ពុជា Pestech Cambodia Limited (PCL) ទទួលបានកិច្ចសន្យាសម្បទានរយៈពេល ២៥ឆ្នាំ ពីរាជរដ្ឋាភិបាលកម្ពុជាដើម្បីសាងសង់ស្ថានីយផ្ទុកថាមពលអគ្គិសនីនៅខេត្តក្រចេះ និងខ្សែបញ្ជូនអគ្គិសនីដែលតភ្ជាប់ពីរោងចក្រថាមពលវារីអគ្គិសនីនៅខេត្តស្ទឹងត្រែងភាគឦសាន្តប្រទេសមកកាន់រាជធានីភ្នំពេញ។ នៅក្នុងកម្មវិធី Year in Infrastructure 2017 ដែលជាសន្និសីទសកលមួយរៀបចំឡើងជារៀងរាល់ឆ្នាំដោយក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីហេដ្ឋារចនាសម្ព័ន្ធអាមេរិក Bentley និងត្រូវបានរៀបចំនៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១២ ខែតុលា។ ក្នុងនោះក្រុមហ៊ុន Pestech ត្រូវបានប្រកាសថាជាអ្នកម្ចាស់ពានរង្វាន់ Be Inspired Award ក្នុងចំណោមក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធចំនួន ១៧ផ្សេងទៀតពីបេក្ខជនចុងក្រោយចំនួន ៥១នៅទូទាំងពិភពលោក។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Bentley នៅថ្ងៃទី១៦ ខែតុលា ពានរង្វាន់នេះទទួលស្គាល់ក្រុមហ៊ុនដែលប្រើប្រាស់ Building Information Modeling (BIM) ក្នុងការបញ្ជូន និងចែកចាយអគ្គិសនីទៅកាន់ស្ថានីយផ្ទុកថាមពល និងគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីក្នុងប្រទេសកម្ពុជាដោយអនុវត្តកម្មវិធី Software ដែលបង្កើតឡើងក្រុមហ៊ុន Bentley។ ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Pestech លោក […]

អាន​បន្ថែម

ក្រុមហ៊ុនផលិតគ្រឿងចក្រសំណង់ដ៏ធំរបស់ជប៉ុនគ្រោងវិនិយោគនៅកម្ពុជា

ភ្នំពេញ​៖ SAKAI Heavy Industries, Ltd ជាក្រុមក្រុមហ៊ុនផលិត​និង​ចែកចាយផលិតផល​ និងឧបករណ៍គ្រឿងសំណង់ដ៏ធំមួយនៅក្នុងទីផ្សាររបស់ជប៉ុន គ្រោងនឹងពង្រីកអាជីវកម្ម និងការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជា។ បង្កើត​ឡើង​ក្នុងឆ្នាំ ១៩១៨ ដែលមានការិយាល័យកណ្តាលក្នុងទីក្រុងតូក្យូ ក្រុមហ៊ុន Sakai ក៏ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗលើពិភពលោកក្នុងការនាំចេញ ដូចជាម៉ាស៊ីនកិនបង្ហាប់ដី (Soil Compactor) ម៉ាស៊ីនកិនបង្ហាប់ផ្លូវថ្នល់កៅស៊ូ (Asphalt Roller) និងម៉ាស៊ីនសម្រាប់ថែទាំផ្លូវថ្នល់​ (Road maintenance) ជាដើម​ ព្រមទាំងផ្តល់នូវសេវាកម្មផ្សេងៗជាច្រើនទៀតក្នុងវិស័យសំណង់ផងដែរ។​ កាលពីចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសូងសាធារការ និងដឹកជញ្ជូនបានធ្វើទស្សនកិច្ចនៅក្រុមហ៊ុនជប៉ុន Sakai ហើយក្នុងជំនួបពិភាក្សាជាមួយក្រុមហ៊ុនជប៉ុននេះ​ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រុញឲ្យក្រុមហ៊ុន Sakai មកវិនិយោគលើទឹកដីព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីការជម្រុញឲ្យមានការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនមួយនេះនៅលើទឹកដីកម្ពុជា​ ដែលកំពុងមានការវិនិយោគ ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធយ៉ាងសស្រាក់សស្រាំ ព្រមទាំងគម្រោងអភិវឌ្ឍន៍ផ្សេងៗជាច្រើននាពេលបច្ចុប្បន្ន ឯកឧត្តម ស៊ុន ចាន់ថុល បានគូសបញ្ជាក់ដោយសង្ខេបអំពីការវិវឌ្ឍថ្មីៗ ដែលបានជ្រោមជ្រែងដោយរដ្ឋាភិបាលជប៉ុន និងចូលរួមសាងសង់ដោយក្រុមហ៊ុនជប៉ុន។ គម្រោងទាំងនោះមានដូចជា គម្រោងស្ពានត្សឹបាសា គម្រោងផ្លូវជាតិលេខ៥ គម្រោងកំពង់ផែក្រុងព្រះសីហនុ គម្រោងប្រព័ន្ធរថភ្លើងប្រតិបត្តិការស្វ័យប្រវត្តិ (AGT) រោងចក្រប្រព្រឹត្តកម្មទឹកស្អាត កំពង់ផែប្រើប្រព័ន្ធ […]

អាន​បន្ថែម

OCIC ចំណាយ ៤៥លានដុល្លារ សាងសង់ស្ពានចំនួនពីរ

កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៧ សម្តេចនាយករដ្ឋមន្រ្តីបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់នូវស្ពានបេតុងថ្មីប្រវែង ៨០០ម៉ែត្រ ឆ្លងកាត់ទន្លេសាបពីក្រុងរណបជ្រោយចង្វារ មកកាន់ផ្លូវជាតិលេខ ៥

អាន​បន្ថែម

កិច្ចពិភាក្សាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចបាន៩០% ខណៈការសាងសង់ចាប់ផ្តើមចុ

បន្ទាប់ពីការសិក្សាលើគម្រោង​សាងសង់ផ្លូវ​ល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហុដោយប្រើពេលវេលាអស់ជាច្រើនឆ្នាំកន្លងមក ទីបំផុតគម្រោង​សាងសង់ផ្លូវដ៏ធំនេះត្រូវ​បានប្រកាសឲ្យសាងសង់នៅដើមឆ្នាំថ្មីខាងមុខនេះ។ កាលពីពេលថ្មីៗនេះ មន្រ្តីជាន់ខ្ពស់នៃក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសថាកិច្ចពិភាក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចបានជិត១០០ ភាគរយ ហើយគ្រោងនឹងបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០១៨។​ ឯ​កឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានលើកឡើង​ក្នុងពិធី​ប្រគល់​ និង​ទទួលជាផ្លូវការស្ពានកោះកុងកាលពីសប្តាហ៍មុនយ៉ាងដូច្នេះថា៖ “រាជរដ្ឋាភិបាលកម្ពុជា កំពុងតែចរចាជាមួយក្រុមហ៊ុនសាងសង់ចិនមួយ នឹងឲ្យសាងសង់ផ្លូវល្បឿនលឿន ៤គន្លង (ទៅ២ មក២)…..ពីភ្នំពេញមកក្រុងព្រះសីហនុ កិច្ចការនេះ​យើងធ្វើបាន៩០ ភាគរយហើយក្នុងការចចារធ្វើផ្លូវប្រភេទ BOT នេះ”។ ឯកឧត្តមរដ្ឋមន្រ្តីរំពឹងថា​ ឆ្នាំក្រោយនឹង​មានឱកាសបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿននេះ ដើម្បីតភ្ជាប់ប៉ូលសេដ្ឋកិច្ចរវាងទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ។ បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក វ៉ា ស៊ីមសូរិយា បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា តាមគម្រោងនៃការសាងសង់ផ្លូវនេះ នឹងចាប់ផ្តើមនៅដើមឆ្នាំ ២០១៨ ព្រោះក្រុមការងារបច្ចេកទេស​បានបញ្ចប់ការងាររបស់ខ្លួនហើយ រង់ចាំតែពេលវេលាបើកការដ្ឋានសាងសង់ប៉ុណ្ណោះ។ ការ​ចំណាយលើការសាងសង់គម្រោងផ្លូវប្រភេទ BOT នេះ ស្ថិត​ក្នុងគម្រោង​ថវិកា ១.៩០០ លានដុល្លារអាមេរិក ​បើតាមកា​រលើកឡើងរបស់ឯកឧត្តម ស៊ុន​ ចាន់ថុល កន្លងមកនេះថា ផ្លូវល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ-​ក្រុងព្រះសីហនុ នឹង​ស្ថាបនា​ដោយ​ក្រុមហ៊ុន China Road and […]

អាន​បន្ថែម

រដ្ឋាភិបាលប្រកាសសាងសង់ផ្លូវតភ្ជាប់ពីបាត់ដំបងទៅកោះកុងនៅឆ្នាំក្រោយ

ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូន ជាពិសេសការដឹកជញ្ជូនកសិផល​ឆ្លងកាត់ពីខេត្តបាត់ដំបង ទៅកោះកុង រដ្ឋាភិបាលកម្ពុជាបានប្រកាសសាងសង់ផ្លូវតភ្ជាប់ពីខេត្តបាត់ដំបងទៅកោះកុង (ផ្លូវជាតិលេខ៤៨) នៅឆ្នាំ ២០១៨ ខាង​មុខនេះ។ ថ្លែងក្នុងពិធីប្រគល់ និងទទួលជាផ្លូវការស្ពានកោះកុង ដើម្បីដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃ កាលពីថ្ងៃទី១០ វិច្ឆិកា ឯកឧត្តម​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា នៅឆ្នាំ ២០១៨ រាជរដ្ឋាភិបាល នឹងមានគម្រោងសាងសង់ផ្លូវពីខេត្តបាត់ដំបង មកខេត្តកោះកុង។ បច្ចុប្បន្ន​ ផែនការនៃគម្រោងសាងសង់ផ្លូវតភ្ជាប់ពីខេត្តជង្រុកស្រូវ ទៅខេត្តដៃឈូងសមុទ្រនេះ​ បានចេញជារូបរាង​ហើយ នៅចាំតែថវិកាជំនួយដើម្បីចាប់ផ្តើមការងារសាងសង់តែប៉ុណ្ណោះ។ “គម្រោង​នេះ​ មានហើយ និងបានដាក់ចូលទៅដើម្បីស្នើថវិកាពីប្រទេសចិន ហើយ​ក្រុមហ៊ុនចិនក៏បានសិក្សាគម្រោងនេះដែរ ផ្លូវនេះក៏បានសិក្សាហើយ” នេះ​បើតាមប្រសាសន៍របស់ឯកឧត្តម​រដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល។ បើកសម្ពោធឲ្យប្រើប្រាស់នៅខែ ឧសភា​ ឆ្នាំ​២០០៨ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន ផ្លូវជាតិលេខ ៤៨ ស្ថិតត្រង់ចំនុចផ្លូវបំបែកស្រែអំបិល តភ្ជាប់ខេត្តកោះកុង ជាមួយខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ តាមរយៈគម្រោង​ពង្រីកផ្លូវជាតិលេខ​៤៨ ក្នុងខេត្តកោះកុង និង​គម្រោងសាងសង់ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ​ ​ឯកឧត្តមរដ្ឋមន្រ្តីបានគូស​បញ្ជាក់ថា​ គម្រោង​អភិវឌ្ឍន៍ទាំងនេះ​ជាសៃឈាមក្នុងការតភ្ជាប់ប៉ូលសេដ្ឋកិច្ចភ្នំពេញទៅព្រះសីហនុ និងពីខេត្តកោះកុង […]

អាន​បន្ថែម

Battambang-koh Kong Connected Road to Be Constructed Next Year

To ease the commuting and transportation flow - especially to take the agriculture product from Battambang to Koh Kong; the Cambodian government has announced to commence road construction, in the next coming year,

អាន​បន្ថែម

Capitaland សម្លឹងឆ្ពោះទៅអនាគត់ជាមួយ Alibaba និង Lazada

ក្រុមហ៊ុនអចលនទ្រព្យសឹង្ហបុរីឈានមុខគេ CapitaLand កំពុងធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនពាណិជ្ជកម្មតាមអេឡិចត្រូនិក (e-commerce) ធំៗចំនួនពីរនៅក្នុងវិស័យអចលនទ្រព្យ។

អាន​បន្ថែម

អាទិភាពម្ចាស់កម្មសិទ្ធិលំនៅដ្ឋាននៅអាស៊ីភាគអាគ្នេយ៍

ការស្ទាបស្ទង់មតិអ្នកប្រើប្រាស់ក្នុងតំបន់ដោយក្រុមហ៊ុនអចលនទ្រព្យអនឡាញ PropertyGuru បានបង្ហាញថា ការធ្វើជាម្ចាស់កម្មសិទ្ធិលំនៅឋាននៅតែជាអាទិភាពខ្ពស់សម្រាប់ប្រជាពលរដ្ឋនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ភាគច្រើន។

អាន​បន្ថែម

កោះម៉ាក ដែលនៅជាប់ធ្នេរសមុទ្រកំពុងប្រកាសដាក់លក់

ឆ្នេរសមុទ្រដែលមិនធ្លាប់ប៉ះពាល់ដោយមនុស្សនៃកោះ Mak នៅឈូងសមុទ្រថៃ ក្បែរព្រំដែនប្រទេសកម្ពុជាត្រូវបានដាក់នៅលើទីផ្សារក្នុងនាមជាផ្នែកមួយនៃផែនការដើម្បីទាក់ទាញការអភិវឌ្ឍឲ្យកាន់តែច្រើនឡើងដល់ដែនដីឋានសួគ៌នេះ។

អាន​បន្ថែម

អគារ HCMC Ghost Tower ចាប់ដំណើរសាងសង់បន្ត

គម្រោងសំណង់អគារសាងសង់មិនរួចរាល់នៅទីក្រុងហូជីមិញ ដែលគេដឹងឮគ្រប់គ្នានោះ ពេលនេះត្រូវបានរឹបអូសយកដោយម្ចាស់បំណុលដោយមានការអះអាងថា អ្នកវិនិយោគបានជំពាក់បំណុលជាង ៣០០លានដុល្លារ។

អាន​បន្ថែម