ជិត២ខែ ស្ពានឆ្លងទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) សង់បាន៧,៥% លឿនជាងផែនការ ០,៦%

ត្រឹមរយៈពេលជិត២ខែប៉ុណ្ណោះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បាន ៧,៥% លឿនជាងផែនការប្រមាណ ០,៦% នេះបើគិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ ខែកុម្ភៈ រហូតមកដល់ពាក់កណ្តាលខែមេសានេះ។ នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ មេសា ២០២៤។ ប្រភពដដែលបានបញ្ជាក់ទៀតថា ការងារសាងសង់ដែលសម្រេចបានរួមមាន៖ សសរគ្រឹះចំនួន ២៤ដើម នៃជើងតាងទី៩ បានចាក់បេតុងរួចរាល់១០០% និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ដោយឡែកសសរគ្រឹះជើងតាងទី១០ មានចំនួនសរុប ១២ដើម ដំណើរការខួងរួចបាន៤ដើមហើយ។ គួររំលឹកថា ស្ពាននេះមានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន ក្រោមទុនវិនិយោគ ៦០,២លានដុល្លារ ជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕ (អានបន្ថែម)

អាន​បន្ថែម

រយៈពេល៣០ឆ្នាំ អូស្ត្រាលីបានជួយកម្ពុជាជាង $១ពាន់លាន អភិវឌ្ឍវិស័យសំខាន់ៗ៩

ក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅ រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា ដែលមានទឹកប្រាក់ជា​ង​ ១ពាន់លានដុល្លារ ដើម្បីគាំទ្រវិស័យសំខាន់ៗនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រ​សួ​ង​​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលនិយាយអំពី “កម្ពុជារៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើ​ក​ទី៤ ជាមួយអូស្រ្តាលី។ បើតាមប្រភពខាងលើ ជំនួយផ្លូវការទាំងនេះ បានគាំទ្រលើវិស័យអប់រំ ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ យេនឌ័រ អភិបាលកិច្ច ការប្រែប្រួលអាកាសធាតុ និងការបោសសម្អាតមីន។ ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរបានដាក់ចេញនូវយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ឆ្ពោះទៅឆ្នាំ២០៤០ ក៏ដូចជាការបង្កើតការិយាល័យពាណិជ្ជកម្ម និងវិនិយោគប្រចាំស្ថានទូតអូស្ត្រាលីនៅកម្ពុជា និងកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនាពេលថ្មីៗនេះ ដើម្បីជួយជំរុញកំណើនពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងទំនាក់ទំនងរវាង​ប្រជាជន និងប្រជាជន។ (អានបន្ថែម) ជាមួយគ្នានេះដែរ ភាគីអូស្ត្រាលី ក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការគាំទ្រភាពធន់ក្នុងអនុតំបន់មេគង្គ តាមរយៈមូលនិធិ ២២២,៥លានដុល្លារអូស្ត្រាលី ក្រោមក្របខណ្ឌភាពជាដៃគូ សម្រាប់រយៈពេល ៥ឆ្នាំបន្ទាប់។ ដោយឡែក ចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការវិញ ភាគីអូស្ត្រាលី បានបញ្ជាក់ពីការរៀបចំសេចក្តីព្រាងផែនការភាពជាដៃគូអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០២៤-២០២៨​ ខណៈដែលចាប់ពីឆ្នាំ២០២៣ ដល់២០២៤ ប្រទេសអូស្ត្រាលី បានគ្រគ្រោងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការចំនួន ៨៣,៦លានដុល្លារអូស្ត្រាលី ស្មើនឹងជាង ៥៦,៥លានដុល្លារអាមេរិក […]

អាន​បន្ថែម

ក្រុមហ៊ុនខូប៊ឺ ភែកឃីជីង បោះទុនជាង $៣លាន បង្កើតរោងចក្រផលិតកេសកាតុងនៅព្រះសីហនុ

អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ (អ.គ.វ.ខ.ស.ន) បានសម្រេចឯកភាពជូនក្រុមហ៊ុន​ ខូប៊ឺ​ ភែកឃីជីង​ (ខេមបូឌា​)​ ឯ.ក​​ វិនិយោគជាង ៣លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតកេសកាតុងនៅខេត្តព្រះសីហនុ។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ ក្រុមហ៊ុនខាងលើនេះ ប្រើដើមទុនចុះបញ្ជី ១.៥០០.០០០ដុល្លារ និងទុនវិនិយោគ ៣.០៤០.៧៣៥,៣៥ ដុល្លារ បង្កើតរោងចក្រផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទ។ បើតាមកិច្ចប្រជុំខាងលើ អនុគណៈកម្មាធិការ បានឯកភាពលើសំណើស្នើសុំវិនិយោគនេះ​ និងសម្រេចចុះបញ្ជីវិនិយោគជាគម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅ​អនុគណៈកម្មាធិការ​វិនិយោគ​ខេត្តព្រះសីហនុ​។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនខាងលើ នឹងវិនិយោគបង្កើតរោងចក្រថ្មីនេះ ដែលស្ថិតនៅភូមិអូរចំណារ​ ឃុំអូរឧកញ៉ាហេង​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​។ គួរបញ្ជាក់ថា ក្នុងរយៈពេល ៣ខែដំបូង ក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,២ពាន់លានដុល្លារ និងអាចបង្កើតការងារបានជាង ១០៧ពាន់កន្លែង។ (អានបន្ថែម)

អាន​បន្ថែម

បច្ចុប្បន្នកម្ពុជាមានខេត្តចំនួន ០៦ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ខណៈចុងឆ្នាំនេះនឹងប្រកាសថែមខេត្តចំនួន ០៧ទៀត

គិតមកដល់ពេលនេះ កម្ពុជាមានខេត្តចំនួន ០៦ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ទាំងស្រុង ខណៈនៅចុងឆ្នាំ ២០២៤ខាងមុខនេះ រដ្ឋនឹងប្រកាសទទួលស្គាល់ខេត្តចំនួន ០៧បន្ថែមទៀត ដែលបញ្ចប់ការបន្ទោបង់ពាសវាល (ODF)។ នេះបើយោងតាមរបាយការណ៍ដែលបានបង្ហាញក្នុងកិច្ចប្រជុំស្តីពីយុទ្ធសាស្ត្រផ្គត់ផ្គង់ទឹក និងអនាម័យនៅជនបទ ដើម្បីឈានទៅសម្រេចបាននូវការផ្គត់ផ្គង់ទឹក និងអនាម័យជនបទឱ្យបាន ១០០% នៅឆ្នាំ២០៣០ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ របាយការណ៍ដដែល បានឱ្យដឹងថា កម្ពុជាត្រៀមប្រកាស រាជធានី ខេត្ត ចំនួន ៧ទៀត ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល(ODF)ជាផ្លូវការ នៅចុងឆ្នាំ២០២៤នេះ។ រាជធានី ខេត្តទាំងនោះរួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តរតនគិរី ខេត្តសៀមរាប និងខេត្តកំពង់ធំ ។ ក្រសួងអភិវឌ្ឍន៍ជនបទ បញ្ជាក់ទៀតថា គិតត្រឹមឆ្នាំ២០២៣ អត្រាគ្របដណ្តប់ទឹកស្អាតតាមទីជនបទជាមូលដ្ឋាន សម្រេចបាន ៨៣,៣% និងអត្រាគ្របដណ្តប់អនាម័យជនបទជាមូលដ្ឋាន សម្រេចបាន ៨៦,៦% ដែលក្នុងនោះ មានខេត្ត […]

អាន​បន្ថែម

គម្រោងស្ដារផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចបាន ៥២.១២ %

បច្ចុប្បន្នគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង)កំពុងដំណើរការយ៉ាងរលូន ខណៈសម្រេចការសាងសង់បាន ៥២.១២ភាគរយ ហើយ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម សូរ វ៉ិចទ័រ ប្រធានគម្រោង និងជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ មេសា ២០២៤។ ឯកឧត្តមបញ្ជាក់ទៀតថា ពេលនេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលចាប់ផ្តើមពីចំនុចបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ដែលការដ្ឋានសាងសង់កំពុងមមាញឹកខ្លាំង ក្នុងការអ៊ុត AC ជាបន្តបន្ទា ជាពិសេសការងារ Base Course បានជាអតិប្បរមា និងការងារ Structure ត្រូវអ៊ុត AC បញ្ចប់ នៅរដូវប្រាំង ឆ្នាំ២០២៥ខាងមុខ។ ជាមួយគ្នានេះដែរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានចង្អុលបង្ហាញនិងជំរុញឱ្យឯកឧត្តម សូរ វ៉ិចទ័រ ធ្វើយ៉ាងណា សម្រេចការងារស្ដារផ្លូវមួយខែ្សនេះឱ្យបាន ៦០ភាគរយ នៅត្រឹមខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងនោះដែរឯកឧត្តមប្រធានក៏បានលើកឡើងពីការកែប្រែមួយចំនួន ដែលតម្រូវឱ្យមានការបន្ថែមទៅលើប្លង់ដើមការងារ (Variation Order) […]

អាន​បន្ថែម

ត្រីមាសទី១-២០២៤ កម្ពុជានាំចូលសម្ភារសំណង់ តម្លៃជិត ៣៥០លានដុល្លារ កើន២២%

ក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ កម្ពុជានាំចូលគ្រឿងសំណង់មានទឹកប្រាក់ ៣៤៩លានដុល្លារ កើនឡើង២២.២៤​ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យបស់អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា។ របាយការណ៍ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ១៦៦លានដុល្លារ ក្នុងត្រីមាសទី១ មានកំណើន ៣៨.១៥ភាគរយ ។ របាយការណ៍ដដែលបង្ហាញថា កម្ពុជាក៏បាននាំចូលស៊ីម៉ងត៍ មានតម្លៃ​ ៥.៣២លានដុល្លារ កើនឡើង១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​ បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន​ ៥ កំពុង​ដំណើរការដែលមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ៩លានតោនក្នុងមួយឆ្នាំ។​

អាន​បន្ថែម

២០២៣ កម្ពុជាមានគម្រោងទទួលបានការអនុញ្ញាតសាងសង់ជាង ៣.២ពាន់គម្រោង ប្រើទុនជាង$៥ពាន់លាន កើន៨៤%

របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្នុងឆ្នាំ២០២៣ កម្ពុជាមានគម្រោងដែលទទួលបានការអនុញ្ញាតសាងសង់ចំនួន ៣,២០៧គម្រោង ប្រើប្រាស់ទុនវិនិយោគសរុបចំនួន ៥.៤៦១លានដុល្លារ កើនឡើង ​៨៤ភាគរយ បើធៀបនឹងទុនវិនិយោគក្នុងឆ្នាំ២០២២។ ដោយឡែក បើប្រៀបធៀបចំនួនគម្រោងសាងសង់ក្នុងឆ្នាំ២០២៣ (៣.២០៧គម្រោង) ជាមួយនឹងឆ្នាំ២០២២ មានការធ្លាក់ចុះ ១.០៦៨គម្រោង ប៉ុន្តែបែរជាមានការកើនឡើងនៃចំនួនផ្ទៃក្រឡាសាងសង់គឺ ១៣.៣១លានម៉ែត្រការ៉េ កើនឡើង៨០ភាគរយ ធៀបនឹងឆ្នាំ២០២២។​ អ្វីដែលគួរឱ្យកត់សម្គាល់ ក្នុងចំណោមគម្រោងទទួលបានការអនុញ្ញាតសាងសង់ទាំងអស់ មានគម្រោងលំនៅដ្ឋានចនួន ២.៧០០គម្រោង ក្នុងនោះ គម្រោងបុរីចំនួន  ២​.៦០៦ គម្រោង និងគម្រោងខុនដូ ៩៤គម្រោង។ ចំណែកសំណង់ឧស្សាហកម្មមាន ១៩០គម្រោង, សំណង់ពាណិជ្ជកម្ម ១៩៨គម្រោង, សំណង់ទេសចរណ៍ ៥៥គម្រោង, សំណង់វិនិយោគ ៣គម្រោង, និងសំណង់សាធារណៈ ៦១គម្រោង។​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ឆ្នាំ២០២៣ វិស័យសំណង់សម្រេចបានកំណើនល្អប្រសើរទាំងផ្ទៃក្រឡាសាងសង់ និងទំហំទឹកប្រាក់សាងសង់ ធៀបនឹងឆ្នាំ២០២២។ ក្រសួង ប​ញ្ជាក់ថា៖ “ផលជាវិជ្ជមាននៃកំណើនវិនិយោគឯកជន បានធ្វើឱ្យវិស័យសំណង់សម្រេចបានកំណើនល្អប្រសើរ ជាពិសេសក្នុងគម្រោងសំណង់ធំៗ បើធៀ​បនឹងឆ្នាំ២០២២កន្លងទៅ”។​​

អាន​បន្ថែម

ក្រុមហ៊ុនហុងកុង ចង់វិនិយោគវិស័យសំខាន់ៗ៥បន្ថែមទៀត នៅកម្ពុជា

ក្រុមហ៊ុន Sunwah Group មកពីហុងកុង គ្រោងពង្រីកការវិនិយោគលើវិស័យសំខាន់ៗចំនួន ៥ទៀត នៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងមានរោងចក្រកែច្នៃគ្រឿងសមុទ្រ សម្រាប់នាំចេញទៅទីផ្សារបរទេសតាំងពីឆ្នាំ១៩៩៤។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន បានដឹកនាំប្រតិភូ​ប្រមាណជាង ៧០ក្រុមហ៊ុន ដែលមានអាជីវកម្មក្នុងវិស័យជាច្រើនដូចជា បច្ចេកវិទ្យាហិរញ្ញវត្ថុ ឌីជីថល អចលនទ្រព្យ ថាមពល និងទេសចរណ៍ ជាដើម។ បន្ថែមពីនេះ លោកបានជម្រាបសម្តេចអំពីបំណងក្នុងការវិនិយោគបន្ថែមទៀតលើវិស័យមួយចំនួន រួមមាន៖ (១) វិនិយោគអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) (២) វិនិយោគលើការកសាងអគារពាណិជ្ជកម្ម និងលំនៅឋានខុនដូ (៣) វិនិយោគលើវិស័យទេសចរណ៍ (៤) វិនិយោគលើការដំឡើងស្ថានីយសាកថាមពលយានយន្តអគ្គិសនី (EV Charging Station) និង (៥) វិនិយោគលើការកសាងស្ថានីយបណ្តាញទូរគមនាគមន៍ 5G។ […]

អាន​បន្ថែម

គំរូប្រតិបត្តិការធុរកិច្ចថ្មីដឹកនាំដោយជនជាតិដើមភាគតិច គ្រោងនឹងដំឡើងផ្ទាំងសូឡា១លានផ្ទាំងនិងផលិតអ៊ីដ្រូសែន៥០K តោនក្នុង១ឆ្នាំ

គម្រោងបង្កើតឡើងដោយជនជាតិដើមភាគតិច ប្រកបដោយភាពច្នៃប្រតិដ្ឋដោយច្របាច់បញ្ជូលគ្នានូវបច្ចេកវិទ្យាថាមពលស្អាតនិងគំរូប្រតិបត្តិការធុរកិច្ចថ្មី ឈ្មោះ East Kimberly ដែលមានតម្លៃ US$៣ពាន់លាន នឹងដាក់ពង្រាយបន្ទះសូឡាចំនួន ១លានបន្ទះ រួមជាមួយនឹងស្ថានីយវារីអគ្គិសនីក្នុងប្រទេសអូស្ត្រាលី ដើម្បីផលិតអ៊ីដ្រូសែនបៃតងចំនួន ៥០.០០០ តោនក្នុងមួយឆ្នាំ។ អ៊ីដ្រូសែនដែលផលិតបាននេះ នឹងត្រូវយកទៅបំប្លែងទៅជាអាម៉ូញាក់បៃតង ដែលនឹងត្រូវប្រើប្រាស់ជាជីកសិកម្មបែបនិរន្តរភាព។ គម្រោងនេះ គ្រោងនឹងសាងសង់នៅចុងឆ្នាំ ២០២៥ នេះបើយោងតាមវេទិកាសេដ្ឋកិច្ចពិភពលោកចុះថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤។ គម្រោងនេះ មានទីតាំងនៅភាគពាយព្យដាច់ស្រយាលរបស់ប្រទេសអូស្ត្រាលី ដែលគំនិតផ្តួចផ្តើមនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនថ្មីមួយឈ្មោះថា Aboriginal Clean Energy Partnership (អាបូរីជីណល Aboriginal គឺជាឈ្មោះអម្បូរជាតិដើមអូស្ត្រាលីដែលត្រូវបានធ្វើអាណានិគមដោយជនជាតិអូស្ត្រាលីស្បែកស)។ ប្រភព​ដដែល​បាន​បន្ត​ថា គឺក្រុម​ជនជាតិ​ដើម​ភាគតិច​ក្នុង​ប្រទេស​អូស្ត្រាលី​ជា​ដៃគូ​ក្នុង​គម្រោង​បៃតង​ថ្មី​នេះ។ ក្រុមជនជាតិដើមភាគតិចមូលដ្ឋាន ចំនួន ៣ក្រុម បានចូលរួមសហវិនិយោគ ដែលក្រុមនីមួយៗមានចំណែក ២៥% នៃអាជីវកម្មលើគម្រោងនេះទាំងមូល។ ពួកគេ តំណាងឱ្យម្ចាស់ដីដែលមានសិទ្ធិតាមប្រពៃណីជាយូរមកហើយ។ ចំណែកភាគហ៊ុនដែលនៅសល់ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Pollination ដែលជាក្រុមហ៊ុនផ្តល់ប្រឹក្សាអំពីធម្មជាតិ និងជាក្រុមហ៊ុនវិនិយោគ។ ប្រភេទគំរូគ្រប់គ្រងអាជីវកម្មរបស់គម្រោងនេះ ជាគំរូកម្មសិទ្ធិដំបូងបង្អស់ដែលមិនធ្លាប់មាននៅក្នុងប្រទេសអូស្ត្រាលី។ តាមរយៈការផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចដល់ម្ចាស់ភាគហ៊ុនជាជនជាតិដើមភាគតិចរបស់ខ្លួន និងធានាថាម្ចាស់ដីបានចូលរួមក្នុងការសម្រេចចិត្តតាំងពីដំបូងទី […]

អាន​បន្ថែម

វៀតណាមចាប់ផ្តើមសង់​កំពង់ផែទឹកជ្រៅ​​តម្លៃ​ $៥៨០​លាន ក្រោយ​ពន្យារ​ពេល​ ៤​ឆ្នាំ

បន្ទាប់ពីការទន្ទឹងរង់ចាំអស់ពេលជាយូរ គម្រោងសាងសង់កំពង់ផែទឹកជ្រៅ Mỹ Thủy ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច Quang Trị ភាគអាគ្នេយ៍ ទីបំផុតបានចាប់ផ្តើមសាងសង់ក្នុងខែមីនា ២០២៤នេះហើយ បន្ទាប់ពីមានការពន្យារពេលអស់រយៈពេល ៤ឆ្នាំ នេះបើយោងតាម  Vietnamnews ចុះថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤។ អនុម័តដោយនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៤​ ខែមករា ឆ្នាំ២០១៩ ជាមួយនឹងការវិនិយោគសរុបចំនួន ៥៨០លានដុល្លារ គម្រោងនេះគឺមានសារៈសំខាន់បំផុតសម្រាប់ខេត្ត Quang Trị  ដែលនៅពេលសាងសង់រួច វាមិនត្រឹមតែបម្រើដល់ការដឹកជញ្ជូនទំនិញពីតំបន់សេដ្ឋកិច្ចក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់លំហូរទំនិញតាមច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច (EWEC) ដែលតភ្ជាប់វៀតណាម ឡាវ កម្ពុជា ថៃ និងមីយ៉ាន់ម៉ាផងដែរ។ កំពង់ផែនេះគ្របដណ្តប់លើផ្ទៃដី ៦៨៥ហិកតា និងមានផែតូចៗចំនួន១០ ដែលត្រូវសាងសង់ជាបីដំណាក់កាលរហូតដល់ឆ្នាំ២០៣៦។ កំពង់ផែចំនួនបួនដំបូងត្រូវបានកំណត់ឱ្យដំណើរការនៅឆ្នាំ២០២៥ ដែលមានសមត្ថភាពផ្ទុកនាវាបានរហូតដល់ ១០ម៉ឺនតោន។ អ្នកវិនិយោគរបស់គម្រោងគឺក្រុមហ៊ុនបណ្តាក់ទុនរួមកំពង់ផែអន្តរជាតិ Mỹ Thủy បានសន្យាថា នឹងចាប់ផ្តើមការសាងសង់ដោយមិនបង្អង់យូរទៀតទេ ដោយធានាថានឹងបញ្ចប់ការសាងសង់កំពង់ផែទីមួយឱ្យបានទាន់ពេលវេលានៅចុងឆ្នាំ២០២៥។ ជាមួយគ្នានេះដែរ លោក Võ Văn Hưng ប្រធានគណៈកម្មាធិការប្រជាជនខេត្ត […]

អាន​បន្ថែម