ពិព័រណ៍ Aluminium China នឹងត្រឡប់មកអង្រួនឧស្សាហកម្មអាលុយមីញ៉ូមចិនក្នុងខែកក្កដានេះ

Exhibitor Conglin’s booth at ALUMINIUM CHINA 2017 ពិព័រណ៍ពាណិជ្ជកម្មឈានមុខគេមួយនៅអាស៊ីទាក់ទងនឹងឧស្សាហកម្មអាលុយមីញ៉ូម ឈ្មោះថាAluminium China 2018 នឹងវិលត្រឡប់មកអង្រួនឧស្សាហកម្មអាលុយមីញ៉ូមចិនជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកក្កដាខាងមុខនេះនៅឯមជ្ឈមណ្ឌលពិព័រណ៍អន្ដរជាតិស៊ាងហៃប្រទេសចិន។ ព្រឹត្តិការណ៍ពិព័រណ៍ឆ្នាំនេះនឹងការនាំមកនូវបច្ចេកវិទ្យានិងផលិតផលចុងក្រោយទាក់ទងនឹងឧស្សាហកម្មអាលុយមីញ៉ូមមកដាក់បង្ហាញ ដោយផ្តោតទៅលើការច្នៃប្រឌិតថ្មីៗដូចជា គ្រឿងបន្លាស់រថយន្ត គ្រឿងបង្គុំរថយន្តទម្ងន់ស្រាល និងពហុសម្ភារៈអាលុយមីញ៉ូមជាច្រើនបែបទៀត។ ជាមូយគ្នានេះដែរ ពិព័រណ៍ពាណិជ្ជកម្មនេះក៏ជាវេទិកាដើម្បីអោយម្ចាស់អាជីវកម្មក្នុងវិស័យពាក់ព័ន្ធបានមកជួបចរចារ បង្កើតភាពជាដៃគូរពាណិជ្ជកម្មបង្កើតបណ្តាញ ពង្រីកទីផ្សារក៏ដូចជាផ្លាស់ប្តូរគំនិតនិងផលិតផល។ លើសពីនេះ Aluminium China 2018 ក៏ជាវេទិកាផ្ដល់នូវការអប់រំក្នុងឧស្សាហកម្មអាលុយមីញ៉ូម ដែលជាប្រភពប្រមូលព័ត៌មានស្តីពីការផ្គត់ផ្គង់អាលុយមីញ៉ូមក្នុងប្រទេសចិនផងដែរ។ ក្នុងឆ្នាំ ២០១៧ប្រទេសចិនបានផលិតផលិតផលអាលុយមីញ៉ូមអេឡិចត្រូនិចរហូតដល់ទៅ ៣៦,៥ លានតោនដែលកើនឡើងប្រមាណ ១២,២ ភាគរយប្រៀបធៀបនឹង ២០១៦ ហើយការប្រើប្រាស់អាលុយមីញ៉ូមនេះបាននឹងកំពុងកើនឡើងជាបន្តបន្ទាប់ផងដែរ។ ចំពោះព្រឹត្តិការណ៍ក្នុងឆ្នាំនេះគឺនឹងធំជាងកាលពីនៅឆ្នាំ ២០១៧ ដោយរំពឹងថានឹងមានអ្នកចូលរួមជាង ២ ម៉ឺននាក់ ដែលក្នុងនោះភាគច្រើនគឺមកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសថៃ។ គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំនេះមានអ្នកតាំងពិព័រណ៍ដែលជាក្រុមហ៊ុនធំ ៗ ឈានមុខគេជាច្រើនចូលរួមដូចជា Chalco, Zhongwang, Weiqiao, Nanshan, […]

អាន​បន្ថែម

កំណត់ហេតុក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (មិនា – មេសា ២០១៨)

១២ មិនា ការចុះត្រួតពិនិត្យលើកោះសម្បទាននៅខេត្តកែប នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ និងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញត្រួតពិនិត្យធ្វើអត្តសញ្ញាណកម្ម និងការអនុវត្តកិច្ចសន្យាវិនិយោគតាមបណ្ដាកោះមួយចំនួនពីរាជរដ្ឋាភិបាលកម្ពុជាក្នុងភូមិសាស្រ្តខេត្តកែប ដើម្បីធានានូវតម្លាភាពក្នុងវិស័យនេះ។ ១៧ មិនា ការចុះពិនិត្យលើគម្រោងសាងសង់លំនៅដ្ឋានជូនគ្រួសារកងកម្លាំងប្រដាប់អាវុធនៅតំបន់ព្រំប្រទល់កម្ពុជា-ឡាវ ក្រុ​មការងារនាយកដ្ឋានសម្បទានដីសង្គមកិច្ច​នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានចុះកំណត់ទីតាំងសម្រាប់ខួងអណ្តូងទឹក ជូនគ្រួសារកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ​ ​ និងបានចុះពិនិត្យទីតាំងដីជាក់ស្តែងសម្រាប់រៀបចំកែសម្រួលប្លង់​ដីឡូតិ៍លំនៅដ្ឋាន​ និងហេដ្ឋារចនាសម្ព័ន្ធសាធារណ:​ ដែលមានទីតាំងភូមិសាស្ត្រស្ថិត​នៅចំណុច​ ស្រែចំប៉ា ​ចន្លោះបង្គោលព្រំដែនលេខ​ ៣៧-៣៨​ និងចំណុចស្វាយធំ​ ត្រង់បង្គោលព្រំដែនលេខ​ ៣៨-៣៩។ ១៩ មិនា សិក្ខាសាលានៅខេត្តសៀមរាបស្តីពីច្បាប់និងបទបញ្ញត្តិលើការសាងសង់ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅខេត្តសៀមរាប​ មានរៀបចំសិក្ខាសាលា ស្តីពីការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈតាមរយៈយន្តការច្រកចេញចូលតែមួយ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាព​ ឯឧ​ ឆាន់​ សាផាន​ […]

អាន​បន្ថែម

រថភ្លើងអាកាស ខ្សែដំបូង គ្រោងសាងសង់ឲ្យរួចរាល់ មុនស៊ីហ្គេមស៍២០២៣

ផ្លូវរថភ្លើងអាកាសដំបូងរបស់កម្ពុជា ដែលនឹងត្រូវតភ្ជាប់ពីម្ដុំផ្សារថ្មី ទៅកាន់ព្រលានយន្ដហោះអន្តរជាតិភ្នំពេញនឹងត្រូវសាងសង់ក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ បន្ទាប់ពីការសិក្សាគម្រោងរបស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិជប៉ុន(JICA)

អាន​បន្ថែម

ស្ពានជ្រោយចង្វារចាស់នឹងបើកឲ្យប្រើប្រាស់វិញមុនបុណ្យចូលឆ្នាំថ្មី

គម្រោងកែលម្អស្ពានជ្រោយចង្វារចាស់ ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន គ្រោងនឹងបញ្ចប់ការសាង់សង់មុនកាលកំណត់ នេះបើយោងតាមលោក ឈឹម ផល្លា ប្រធានយកដា្ឋនផ្លូវថ្នល់ ក្រសួងសារធារណការនិងដឹកជញ្ជូន។

អាន​បន្ថែម

ចិន គ្រោងសាងសង់សាកលវិទ្យាល័យធំមួយនៅជ្រោយចង្វារ

ឯកឧត្តមបណ្ឌិត អ៊ិត សំហេងនិងគណៈប្រតិភូចិន ក្នុងពិធីប្រគល់វត្ថុអនុស្សាវរីយ៍ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ដោយបានស្វែងយល់អំពីស្ថានភាព គោលនយោបាយអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ភាគីចិន មានគម្រោងចង់បង្កើតសាកលវិទ្យាល័យធំមួយនៅភ្នំពេញ ប្រទេសកម្ពុជា ដោយផ្តល់ការអបរំ ថ្នាក់មហាវិទ្យាល័យជាច្រើន ជាភាសាខ្មែរ ចិន និងភាសាផ្សេងទៀត។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះ បន្ទាប់ពីជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ នៃសាកល វិទ្យាល័យពហុបច្ចេកទេស ធានជីង (Tianjin Polyethnic University) នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រីសាស្ត្រាចារ្យ Lian Jie លេខាគណៈកម្មាធិការបក្សកុម្មុយនីស្តចិន កាលពីព្រឹកថ្ងៃទី៥ មិថុនា នៅទីស្តីការក្រសួង។ យោងតាមភាគីចិនឲ្យដឹងថា គម្រោងនេះ នឹងជំរុញឲ្យសម្រេចបានជោគជ័យនាពេលឆាប់ៗខាងមុខ ក្នុងខួបលើកទី៦៥ នៃទំនាក់ទំនងដ៏ល្អ រវាងកម្ពុជានិងចិន។ ឯកឧត្តមក៏បានផ្តល់ការគាំទ្រជាមួយនឹងគម្រោងនេះ ប៉ុន្តែ ភាគីចិនអាចមានជំរើសប្រសិនបើការបណ្តុះបណ្តាលកម្រិតខ្ពស់យ៉ាងដូច្នេះ គឺចិនអាចធ្វើជាដៃគូជាមួយស្ថាប័នមួយចំនួនទៀតដែលពាក់ព័ន្ធ។ ទោះជាយ៉ាងណា ជំនួបនេះ មិនត្រូវគេបានបញ្ជាក់លម្អិតថា ពេលណា គម្រោងនេះ […]

អាន​បន្ថែម

គម្រោងលំនៅដ្ឋានតម្លៃសមរម្យជាង ៣០០០ ខ្នងគ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងខែវិច្ឆិ�

ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីរសៀលថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឲ្យតំណាងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងយូអិនឌីភី (UNDP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីគម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យសម្រាប់ពលករ។ គម្រោងលំនៅដ្ឋានតម្លៃសមរម្យគ្រោងនឹងសាងសង់លើផ្ទៃដីប្រមាណ ៧ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលនឹងមានផ្ទះសរុប ចំនួន ៣,១៣៦ ខ្នង។ បច្ចុប្បន្ន គម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលរចនាប្លង់ស្ថាបត្យកម្ម។ កាលពីដើមខែ ឧសភា កន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញប្រកាសរៀបចំកម្មវិធីប្រកួតប្រជែងរចនាប្លង់ ដើម្បីស្វែងរកប្លង់ស្ថាបត្យកម្មដែលប្រកបដោយនិរន្តរភាពនិងមិនប៉ះពាល់បរិស្ថាន ក៏ដូចជាឆ្លើយតបទៅនឹងរបៀបរស់នៅរបស់អ្នកមានប្រាក់ចំណូលទាបផងដែរ (អានបន្ថែម) ។ ការរចនាប្លង់ស្ថាបត្យកម្មនេះនឹងត្រូវបានបញ្ចប់នៅខែសីហា ហើយគម្រោងរំពឹងថានឹងបើកការដ្ឋានសាងសង់នៅក្នុងខែវិច្ឆិកាខាងមុខនេះ។ គម្រោងលំនៅដ្ឋានតម្លៃសមរម្យនេះ គឺជាកិច្ចសហការរវាងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និង UNDP ដែលធ្វើឡើងក្នុងគោលបំណងដើម្បីជួយដល់ប្រជាជនដែលមានប្រាក់ចំណូលទាបនៅក្នុងប្រទេសកម្ពុជាឲ្យមានលំនៅដ្ឋានសមរម្យ នេះបើយោងតាមប្រសាសន៍របស់ លោកជំទាវឧកញ៉ា លឹម ឈីវហូ ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកាតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះផ្តល់អាទិភាពទិញដល់និយោជករបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ […]

អាន​បន្ថែម

ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ នឹងចាប់ផ្តើមការសាងសង់ក្នុងខែវិច្ឆិកានេះ

ផ្លូវល្បឿនលឿនទំនើបដំបូងបង្អស់របស់កម្ពុជា ដែលភ្ជាប់ក្រុងភ្នំពេញទៅខេត្តព្រះសីហនុ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមការសាសង់ក្នុងខែវិច្ឆិកាឆ្នាំនេះ ខណៈរដ្ឋាភិបាលបច្ចុប្បន្នកំពុងធ្វើការយ៉ាងសកម្មលើកិច្ចការសំណង

អាន​បន្ថែម

កម្ពុជាបើកភ្លើងខៀវឲ្យចិនសាងសង់ទីក្រុងរណបលើដីជាង ៣០០ហិកតា ក្នុងខេត្តព្រៃវែង

ក្រុមហ៊ុនចិនមួយឈ្មោះថា Jiangxi Haihui Utility Co., Ltd. កាលពីថ្មីៗនេះបានប្រកាសគម្រោងសាងសង់ទីក្រុងរណបថ្មីមួយលើផ្ទៃដីទំហំប្រមាណ ៣០០ហិកតានៅមុខសាលាខេត្តព្រៃវែង ដែលគម្រោងនេះបានទទួលការស្វាគមន៍

អាន​បន្ថែម

Prince Real Estate Group វិនិយោគរាប់លានដុល្លារសាងសង់មជ្ឈមណ្ឌលឧស្សាហកម្មនៅកំពង់ស្ពឺ

កាលពីថ្ងៃទី ២៨ ខែ ឧសភា កន្លងមកនេះ ក្រុមហ៊ុន Prince Real Estate Group បានបើកការដ្ឋានសាងសង់គម្រោងមជ្ឈមណ្ឌលឧស្សាហកម្មដ៏ធំមួយឈ្មោះថា ខេម អិម ជេ ឬ Cam MJ Development Park Co., Ltd. លើផ្ទៃដីជាង ២៤ ហិកតា ក្នុងស្រុកគងពិសីខេត្តកំពង់ស្ពឺ ដើម្បីបើកជាមជ្ឈមណ្ឌលឧស្សាហកម្មនិងពាណិជ្ជកម្មដ៏សំខាន់មួយទៀតនៅក្នុងប្រទេសកម្ពុជា។ មជ្ឈមណ្ឌលឧស្សាហកម្ម ខេម អិម ជេ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ដែលមានចម្ងាយប្រមាណ ៣២គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ មជ្ឈមណ្ឌលនេះនឹងជាបណ្ដុំរោងចក្រ ក្រុមហ៊ុន និង ឃ្លាំងស្តុកទំនិញ ដែលនឹងផ្តោតសំខាន់ទៅលើវិស័យកសិកម្មអេកូឡូស៊ី ការដឹកជញ្ជូន និងការអភិវឌ្ឍប្រព័ន្ធ “O2O”។ លើសពីនេះទៀតមជ្ឈមណ្ឌល ខេម អិម ជេ នឹងមានជាគម្រោងខុនដូ មជ្ឈមណ្ឌលសន្និបាត និងតាំងពិព័រណ៍ បន្ទប់ស្នាក់នៅសម្រាប់បុគ្គលិក អាហារដ្ឋាន ផ្សារទំនើប គ្លីនិក ការិយាល័យ និងគម្រោងដទៃទៀតជាច្រើន។ ទោះជាយ៉ាងណាក្រុមហ៊ុនព្រីនរៀលអ៊ីស្ទេតគ្រុបមិនទាន់បានចេញផ្សាយព័ត៌មានលម្អិតទាក់ទងនឹងគម្រោងកំណត់ពេលវេលានៅឡើយទេ។ ក្រៅពីគម្រោង […]

អាន​បន្ថែម

រោងចក្រស៊ីម៉ងត៍ខ្មែរ-ចិនតម្លៃជាង ២៣០លានដុល្លារ បើកឲ្យដំណើរការក្នុងខេត្តបាត់ដំបង

នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត

អាន​បន្ថែម