អចលនទ្រព្យវៀតណាមទាក់ទាញវិនិយោគិនបរទេស

ក្នុងឋានៈជាសេដ្ឋកិច្ចខ្លានៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសវៀតណាម បានបន្តមានភាពរឹងមាំនៅឆមាសទីមួយនៃឆ្នាំ ២០១៧ តាមរយៈការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) កម្រិតខ្ពស់។

អាន​បន្ថែម

SC Capital បង្កើតមូលនិធិអចលនទ្រព្យ ១ប៊ីលានដុល្លារ

SC Capital Partners បានបង្កើតមូលនិធិអចលនទ្រព្យចំនួន ១ប៊ីលានដុល្លារអាមេរិក ដើម្បីពង្រីកបន្ថែមនូវផលប័ត្រកម្មសិទ្ធិរបស់ខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍។

អាន​បន្ថែម

ភ្លើងបៃតងសម្រាប់ការអភិវឌ្ឍមីយ៉ាន់ម៉ា

រដ្ឋាភិបាលមីយ៉ាន់ម៉ាបានផ្តល់ភ្លើងបៃតងសម្រាប់ការអភិវឌ្ឍប្រើប្រាស់ចម្រុះដ៏ធំមួយនៅក្នុងតំបន់បាហ្គោ ស្ថិតនៅចន្លោះរវាងទីក្រុងរ៉ង់ហ្គូននិងទីក្រុងម៉ាន់ដាឡាយ។

អាន​បន្ថែម

អាស៊ីជំរុញការវិនិយោគអចលនទ្រព្យអន្តរតំបន់

វិនិយោគិនអាស៊ីកំពុងបង្កើនការវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្មអន្តរតំបន់កាន់តែខ្លាំងឡើង ព្រោះតែពួកគេសម្លឹងឃើញទីផ្សារលោកខាងលិច។ យោងតាមរបាយការណ៍របស់អ្នកវិភាគអចលនទ្រព្យ JLL វិនិយោគិនអាស៊ីបច្ចុប្បន្នតំណាងឲ្យ៥ក្នុងចំណោម១០ នៃអ្នកចំណាយឆ្លងប្រទេសធំបំផុត។ ការវិនិយោគអន្តរតំបន់បានកើនដល់ ១៩,៥ ប៊ីលានដុល្លារនៅក្នុងត្រីមាសទី ២ ឆ្នាំ ២០១៧ កើនឡើង ៧១ ភាគរយពីរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៦។ ប្រទេសចិន ហុងកុង សិង្ហបុរី កូរ៉េខាងត្បូង និងជប៉ុន បាននាំមុខទីផ្សារអាស៊ី ដោយការវិនិយោគអន្តរតំបន់ស្ទើរតែទាំងអស់របស់ពួកគេផ្តោតលើសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអាល្លឺម៉ង់។ ទោះជាយ៉ាងណា ការវិនិយោគក្នុងស្រុកក៏មានការកើនឡើងគួរឲ្យកត់សំគាល់ផងដែរ ដោយមានទឹកប្រាក់ចំនួន ៤៩ ប៊ីលានដុល្លារ ត្រូវបានវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុងត្រីមាសទី ២ ឆ្នាំ ២០១៧។ អ្នកជំនាញខាងវិស័យនេះ បានចង្អុលបង្ហាញថា ការគ្រប់គ្រងឥណទាននៅប្រទេសចិនដែលបានដាក់ចេញថ្មីៗនេះ ជាកត្តារួមចំណែកដល់កំណើនការវិនិយោគក្នុងស្រុកនេះ។

អាន​បន្ថែម

ស្ថាបត្យករឆ្នើមរបស់កម្ពុជាបានទទួលមរណភាពហើយ

ភ្នំពេញ៖ លោក វណ្ណ ម៉ូលីវណ្ណ ដែលគេ​ស្គាល់ថាជាស្ថាបត្យករឆ្នើមរបស់កម្ពុជា បានទទួលមរណភាព​ដោយជរាពាធក្នុងអាយុ​៩១ ឆ្នាំ។ នេះបើតាមការចុះផ្សាយពីស្ថានីយទូរទស្សន៍ CNC កាលពីព្រឹកមិញនេះ។​ ​ លោក វណ្ណ ម៉ូលីវណ្ណ កើតក្នុងឆ្នាំ ១៩២៦ មានដើមកំណើតនៅខេត្តកំពត ជាស្ថាបត្យករនាំមុខគេ និងបានបង្កើតស្នាដៃជាច្រើននៅក្នុងចលនាស្ថាបត្យកម្មខ្មែរថ្មីរបស់ប្រទេសកម្ពុជា។ ពោលលោកគឺជាបុគ្គលដែលមានភាពល្បីល្បាញនៅក្នុងសង្គមស្ថាបត្យកម្មថ្មីរបស់ខ្មែរ ដែលមានការរីកចំរើនខ្លាំងនៅក្នុងទសវត្សឆ្នាំ ១៩៥០ និង ១៩៦០។ ក្នុងឆ្នាំ ១៩៤៦ លោកបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង។ លោកបានសិក្សាផ្នែកស្ថាបត្យកម្មរួមជាមួយផ្នែកសិល្បៈផ្សេងទៀតនៅសាលាវិចិត្រសិល្បៈ និងបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ១៩៥៦។ ស្នាដៃដែលមានភាពល្បីរន្ទឺរបស់លោករួមមាន វិមានឯករាជ្យ សាលសន្និសីទចតុមុខ ពហុកីឡដ្ឋានជាតិអូឡាំពិក និងអាគារសំខាន់ៗផ្សេងៗមួយចំនួនទៀត ដូចជាសាលមហោស្រពជាតិព្រះសុរាម្រឹត សំណង់ផ្ទះ១០០ខ្នង វិមានរដ្ឋចំការមន​ សាកលវិទ្យាល័យភូមិន្ទ វិទ្យាស្ថានភាសាបរទេស និង ប្លង់វត្តអារាម ក៏ដូចជា ស្ថានទូតខ្មែរនៅបរទេសជាច្រើនផងដែរ៕

អាន​បន្ថែម

ប្រែក្លាយជាអាជីវកម្មដ៏ធំមួយចេញពីហេដ្ឋារចនាសម្ព័ន្ធដែលចាស់ទ្រុឌទ្រោមក្នុងប្រទ�

ហេដ្ឋារចនាសម្ព័ន្ធដែលមិនទាន់អភិវឌ្ឍន៍នៅកម្ពុជាគឺជាឧបសគ្គចម្បងដែលរារាំងវិនិយោគិននិងអាជីវកម្មជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនសម្ព័ន្ធអាជីវកកម្មកម្ពុជា-ចិនមួយ បានមើលឃើញភាពទ្រុឌទ្រោមនេះថាជាឱកាសមាស។ ក្រុមហ៊ុននៅកម្ពុជា World Bridge Land (Cambodia) Co., Ltd. និងក្រុមហ៊ុន Sino Great Wall International Engineering Co., Ltd. (SGW) មកពីប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុករួមគ្នាជាមួយនិងចក្ខុវិស័យមួយក្នុងការផ្លាស់ប្តូរបញ្ហាប្រឈមផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជាទៅជាឱកាសអាជីវកម្មដ៏ធំមួយ។ សម្ព័ន្ធជាដៃគូរក្រុមហ៊ុននេះត្រូវបានរៀបចំឡើងដោយភាគីចិនមានភាគហ៊ុន ៦០ ភាគរយ និងភាគីកម្ពុជាមាន ៤០ ភាគរយ។ នៅពេលចុះហត្ថលេខាលើអនុស្សរណៈបណ្តាក់ទុនរួមគ្នា នៅរាជធានីភ្នំពេញ កាលដើមខែសីហា ក្រុមហ៊ុនទាំងពីរបានប្រកាសពីបំណងរបស់ខ្លួនក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការអភិវឌ្ឍសាធារណៈជាច្រើនដែលនឹងជួយលើកកំពស់ស្ថានភាពហេដ្ឋារចនាសម្ព័ន្ធសាធារណៈរបស់ប្រទេសកម្ពុជា។ គម្រោងដែលពួកគេកំណត់គោលដៅរួមមាន ស្ពាន ផ្លូវថ្នល់ និងអគារ ជាពិសេសគម្រោងដែលត្រូវធ្វើឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសចិន។ ក្រុមហ៊ុន World Bridge Land ដែលដឹកនាំដោយសេដ្ឋីអចលនទ្រព្យកម្ពុជា ឧកញ៉ា សៀ រិទ្ធី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយក្នុងចំណោមក្រុមហ៊ុន ៣០ ផ្សេងទៀតនៅក្នុងក្រុមហ៊ុនមេរបស់លោក។ ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងខុនដូធំៗចំនួនបីនៅរាជធានីភ្នំពេញ ដែលរួមមាន The Bridge, The Peak និង […]

អាន​បន្ថែម

កំណត់ហេតុព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ោ៖ ខែកក្កដា-សីហា ២០១៧

គ្រួសារជនជាតិដើមភាគតិចចំនួន ២២២គ្រួសារ ទទួលបានកម្មសិទ្ធិដីធ្លី (០៣ កក្កដា) គ្រួសារជនជាតិគ្រឹងប្រមាណ ២២២ គ្រួសារ មកពីសហគមន៍ចំនួន ៤ ដែលរស់នៅក្នុងស្រុកអូរជុំ ខេត្តរតនគិរី ទទួលបានប័ណ្ណកម្មសិទិ្ធដីធ្លីសរុបចំនួន ៣៩ ដែលមានទំហំដីជាង ៣,៣ ហិកតា។ រហូតមកដល់ពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងធ្វើការចុះបញ្ជីកម្មសិទ្ធដីធ្លីសម្រាប់គ្រួសារជនជាតិភាគតិចនៅក្នុងខេត្តចំនួនបួន រួមមាន ខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង។ ក្រសួងបានទទួលពាក្យស្នើសុំប័ណ្ណកម្មសិទិ្ធចំនួន ៥០ និងបានបញ្ជាក់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់សហគមន៍ចំនួន១៨។   ការវិនិយោគលើវិស័យសំណង់កើនឡើងក្នុងឆមាសទី ១ ឆ្នាំ ២០១៧ (១៤ កក្កដា) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ការវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេសបានកើនឡើង ២៧,៤៤ ភាគរយ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះ ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងអំឡុងពេលខែមករា ដល់ខែមិថុនាឆ្នាំ២០១៧ ក្រសួងបានអនុម័តគម្រោងចំនួន ១.៥២៣ ដែលគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៧,២ លានម៉ែត្រការ៉េ និងមានតម្លៃប្រមាណជិត […]

អាន​បន្ថែម

ការទទួលយកអនាគតឌីជីថល ៖ ការសិក្សាស្វែងយល់ពីសក្តានុពលនៃវិស័យសំណង់

ឧស្សាហកម្មសំណង់បានឈានដល់របត់មួយដែលគួរឲ្យចាប់អារម្មណ៍ ដោយបន្សល់ទុកចន្លោះសម្រាប់ការផ្លាស់ប្តូរដ៏ធំធេង ដែលអាចធ្វើឲ្យប្រសើរឡើងនូវស្ថានភាពប្រតិបត្តិ ការដ្ឋានដូចដែលយើងដឹង។ ការផ្លាស់ប្តូរដែលខ្ញុំកំពុងនិយាយនេះគឺជាការផ្លាស់ប្តូរបច្ចេកវិទ្យានៅក្នុងដំណើរការសាងសង់ ដែលនឹងជួយសន្សំសំចៃពេលវេលា និងបង្កើនផលិតភាព។ ខណៈពេលដែលឧស្សាហកម្មដទៃទៀតបានកំពុងតែធ្វើឲ្យមានលក្ខណៈឌីជីថលជាច្រើនទសវត្សមកហើយនោះ ឧស្សាហកម្មសំណង់ហាក់ដូចជាយឺតយ៉ាវក្នុងកិច្ចការនេះ មួយផ្នែកដោយសារតែលក្ខណៈពិសេសនៃវិស័យនេះ។ ការសាងសង់ គឺជាវិស័យដែលមានមូលដ្ឋានលើគម្រោង និងមានបែងចែកជាផ្នែក។ នេះមានន័យថាការអនុម័តស្តង់ដារនិងវិធីសាស្រ្តថ្មីៗ ទទួលនូវបញ្ហាប្រឈមជានិច្ច ដោយសារតែបញ្ហាគម្រោងរយៈពេលខ្លី និងការលំបាកក្នុងការកំណត់ស្តង់ដារឧស្សាហកម្មទាំងមូល។ ដោយសារហេតុផលទាំងនេះ ឧស្សាហកម្មនេះមិនទាន់មានការកើនឡើងខ្លាំងផ្នែកផលិតភាពក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវានៅតែជាឧស្សាហកម្មមួយដែលមានលក្ខណៈឌីជីថលតិចតួចបំផុត។ ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុនបច្ចេកវិទ្យាកាន់តែច្រើនឡើងៗ កំពុងទទួលស្គាល់កំណើនតម្រូវការឌីជីថលនៅក្នុងឧស្សាហកម្មសំណង់។ នៅក្នុងតំបន់ដូចជានៅអាមេរិកខាងជើង និងអឺរ៉ុប យើងមើលឃើញក្រុមហ៊ុនចាប់យកបច្ចេកវិទ្យាបានយឺត ប៉ុន្តែនៅបន្តចាប់យកការប្រើបច្ចេកវិទ្យានៅការដ្ឋានសំណង់អស់ជាច្រើនឆ្នាំមកហើយ។ នៅតំបន់អាស៊ីអាគ្នេយ៍ នៅមានចន្លោះច្រើនសម្រាប់ការធ្វើឲ្យមានលក្ខណៈឌីជីថលដោយសារតែកម្មវិធីថ្មីៗទាំងនេះជាច្រើនមិនទាន់ត្រូវបានអភិវឌ្ឍឬនៅថ្មីសម្រាប់ទីផ្សារនៅឡើយ។ នេះក៏ជាចំណុចគួរឲ្យព្រួយបារម្ភ ពីព្រោះថាតំបន់អាស៊ីអាគ្នេយ៍មានទីកន្លែងដែលមានសំណង់កំពុងរីកលូតលាស់ខ្លាំងបំផុត ហើយត្រូវការការអភិវឌ្ឍបែបនេះច្រើនជាងតំបន់ផ្សេងៗទៀតនៅក្នុងពិភពលោក។ ទោះបីជាមានការធ្វើឲ្យប្រសើរឡើងនូវបច្ចេកវិទ្យានៅទូទាំងឧស្សាហកម្មក៏ដោយ ក៏ដំណោះស្រាយភាគច្រើនមានទំនោរផ្តោតតែទៅលើទិដ្ឋភាពមួយ ឬដំណាក់កាលមួយនៃគម្រោង ជាជាងការចូលទៅដោះស្រាយជារួម។ ការងារដូចជាការពិនិត្យផ្ទៀងផ្ទាត់ប្លង់ឥដ្ឋការ៉ូ គឺមានលក្ខណៈសាមញ្ញនៅពេលវាមានលក្ខណៈឌីជីថល ហើយការប្រើប្រាស់គំរូព័ត៌មានសាងសង់ (BIM) កំពុងក្លាយជាស្តង់ដារថ្មីសម្រាប់ឧស្សាហកម្ម។ ប៉ុន្តែហេតុអ្វីធ្វើឲ្យមានលក្ខណៈឌីជីថលចំពោះតែដំណើរការមួយនៃការដ្ឋាន ចុះដំណាក់កាលដែលនៅសល់ផ្សេងទៀត? ហេតុអ្វីបានជាដំណាក់កាលមុនការសាងសង់ត្រូវបានកែសម្រួល និងមានប្រសិទ្ធភាពច្រើន ចំណែកដំណាក់កាលសាងសង់ ដំណាក់កាលប្រគល់ និងថែទាំ មិនទទួលបានការសម្រួល និងប្រសិទ្ធភាពដូចគ្នា? ការមិនទទួលស្គាល់សក្តានុពលនៃការធ្វើឲ្យប្រសើរឡើងនៅក្នុងផ្នែកទាំងនេះ អាចកម្រិតការទទួលបានផលិតភាព។ យើងមើលឃើញពីដំណោះស្រាយដ៏ទូលំទូលាយមួយ ដែលអាចធ្វើឲ្យមានលក្ខណៈឌីជីថលគ្រប់ទិដ្ឋភាពនៃគម្រោង ទាំងនៅក្នុងការិយាល័យ និងនៅការដ្ឋាន […]

អាន​បន្ថែម

តើ ក្លឹប Lighthouse គឺជាអ្វី?

Lighthouse Club ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់មិត្តភាពល្អក្នុងចំណោមសមាជិករបស់ខ្លួន ដែលធ្វើការនៅក្នុង ឬទាក់ទងជាមួយនិងឧស្សាហកម្មសំណង់។ ក្លឹបនេះក៏ផ្តល់ជំនួយសប្បុរសធម៌ដល់អ្នកនៅក្នុងឧស្សាហកម្ម និងអ្នកនៅក្នុងបន្ទុករបស់ពួកគេ នៅពេលមានការស្លាប់ ឬរបួសធ្ងន់ធ្ងរកើតឡើងចំពោះពួកគេ។ ក្លឹបនេះមានដើមកំណើតនៅចក្រភពអង់គ្លេសក្នុងឆ្នាំ 1956 ហើយបច្ចុប្បន្នក្លឹប Lighthouse មានសាខានៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងទីក្រុងបាងកក គួឡាឡំពួរ និងភ្នំពេញ។ សាខាទាំងនេះអនុញ្ញាតឲ្យសមាជិកក្លឹប Lighthouse ទាំងអស់ជួបជុំគ្នាក្នុងតំបន់របស់ពួកគេ ដើម្បីរៀបចំកម្មវិធីសង្គម សកម្មភាពរៃអង្គាសប្រាក់ និងការចែកចាយមូលនិធិពីក្លិប Lighthouse ដល់អ្នកដែលត្រូវការ។ ហេតុអ្វីគួរក្លាយជាសមាជិកក្លឹប Lighthouse? សមាជិកភាពក្នុងក្លឹប Lighthouse ផ្តល់នូវឱកាសសម្រាប់ក្រុមហ៊ុន និងបុគ្គលឲ្យទទួលបានការការទទួលស្គាល់ថាជាអ្នកគាំទ្របុរេសកម្មចំពោះសុវត្ថិភាពនៅក្នុងឧស្សាហកម្មសំណង់ និងផ្តល់ជំនួយហិរញ្ញវត្ថុដល់អ្នកដែលក្រខ្សត់ ដែលធ្វើការពាក់ព័ន្ធនឹងឧស្សាហកម្មសំណង់ហើយទទួលរងការប៉ះពាល់ដោយផ្ទាល់នូវគ្រោះថ្នាក់ និងជំងឺ។ ក្លឹប Lighthouse បានបង្កើតសកម្មភាពសប្បុរសធម៌ដើម្បីជួយដល់អ្នកដែលត្រូវការជំនួយ ដោយផ្តល់ជំនួយហិរញ្ញវត្ថុដល់គ្រួសារដែលមានគ្រោះថ្នាក់នៅក្នុងឧស្សាហកម្មសំណង់ និងជំនួយដល់ការអប់រំកូនៗរបស់ពួកគេ។ ក្លឹបនេះក៏ជំរុញយ៉ាងសកម្មនូវសុវត្ថិភាពនៅការដ្ឋានសាងសង់តាមរយៈការផ្តល់ជូននូវពានរង្វាន់សុវត្ថិភាពដល់បុគ្គល និងអង្គភាព ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពលើគម្រោងសាងសង់របស់ពួកគេ។ សមាជិកភាពក្លឹបក៏ផ្តល់ឱកាសសម្រាប់ការបង្កើតបណ្តាញសង្គម ឬអាជីវកម្ម តាមរយៈការចូលរួមនៅក្នុងមុខងារជាច្រើន មានសិក្ខាសាលា និងវេទិកាដែលត្រូវបានធ្វើឡើងពេញមួយឆ្នាំទាំងក្នុងស្រុក និងក្នុងតំបន់។ ក្លឹប Lighthouse កម្ពុជា ក្លឹបនេះមានការជួបជុំគ្នាម្តងក្នុងមួយខែនៅកន្លែងដែលបានជ្រើសរើសនៅរាជធានីភ្នំពេញ ដែលចំណូលប្រមូលបានពីការចូលរួមនេះ ត្រូវបានប្រើសម្រាប់ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលសិក្សានៅតាមសាកលវិទ្យាល័យបច្ចេកទេសជាច្រើន ដោយរួមគ្នាជាមួយនិងជំនួយពីមូលនិធិ […]

អាន​បន្ថែម

ប្រទេសថៃ 2200CR ការជួសជុលផ្លូវជាមួយនិងស៊ីម៉ង់ត៍

អស់រយៈពេលជាង ១០ឆ្នាំ មកហើយ ដែលដំណើរការកែច្នៃនៅនឹងកន្លែងជារបៀប Cold In-Place Recycling (CIR) ជាមួយនិងស៊ីម៉ង់តិ៍ ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ក្នុងការជួសជុលផ្លូវនៅក្នុងប្រទេសថៃ ហើយសម្រេចបាននូវកម្រិតជោគជ័យខ្ពស់។ ដំណើរការនេះត្រូវបានបង្កើតឡើងសម្រាប់ការជួសជុលស្តារឡើងវិញនូវផ្លូវក្រាលថ្មដែលមានការខូចខាតខ្លាំង (asphalt និង asphalt / base) ជាមួយនឹងម៉ាស៊ីនកែច្នៃ Wirtgen 2200 CR ដោយប្រើស៊ីម៉ង់តិ៍ជាភ្នាក់ងារតភ្ជាប់រវាងស៊ីម៉ង់តិ៍និងកៅស៊ូថ្នល់។ អត្រាប្រើប្រាស់ស៊ីម៉ង់តិ៍ពិតប្រាកដត្រូវបានសម្រេចដោយប្រើបច្ចេកវិទ្យាចុងក្រោយបំផុតនោះគឺម៉ាស៊ីនលាយ Wirtgen WM 1000 ឬម៉ាស៊ីនបាចស៊ីម៉ង់ត៍ Streumaster។ ការពិនិត្យអង្កេតលើ រូបមន្តលាយ និងការអ៊ុត ត្រូវធ្វើឡើងដោយមន្ទីរពិសោធន៍ក្នុងស្រុក។ ម៉ាស៊ីនលាយ WM 1000 ត្រូវបានតភ្ជាប់ទៅនឹង 2200 CR ក្លាយជាខ្សែរចង្វាក់មេមួយ ហើយត្រូវបានរុញច្រានចេញពី CR។ ម៉ាស៊ីន WM 1000 pre-mixes គឺទាមនូវស៊ីម៉ង់តិ៍ និងទឹក ដើម្បីបង្កើតជាល្បាយមួយ បន្ទាប់មកបាញ់រុញផ្ទាល់ចូលទៅក្នុងម៉ាស៊ីនលាយ 2200CR ដោយប្រើបំពង់បាញ់មួយដែលត្រូវបានភ្ជាប់ទៅនឹងម៉ាស៊ីនលាយនោះ។ បរិមាណជាក់លាក់នៃល្បាយ ត្រូវបានវាស់ស្ទង់ដោយយោងទៅតាមល្បឿនការងារ។ ម៉ាស៊ីនបាចស៊ីម៉ង់តិ៍ […]

អាន​បន្ថែម