ព័ត៌មានសំណង់
ឥទ្ធិពលនៃការមកដល់របស់ភ្ញៀវទេសចរណ៍នៅលើទីផ្សារសណ្ឋាគារនៅរាជធានីភ្នំពេញ
រាជធានីភ្នំពេញគឺជាកន្លែងដែលពេញនិយមសម្រាប់ការស្នាក់នៅលើសពីមួយយប់របស់ភ្ញៀវទេសចរណ៍អន្ដរជាតិដែលត្រូវឆ្លងកាត់ ដែលចំនួនភ្ញៀវមានការកើនឡើងជារៀងរាល់ឆ្នាំ។ យោងតាមនាយកដ្ឋានស្ថិតិនិងព័ត៌មានទេសចរណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ការមកដល់របស់ភ្ញៀវទេសចរណ៍នៅក្នុងប្រទេសកម្ពុជាបានកើនឡើង ៥% ក្នុងឆ្នាំ២០១៦ ធៀបនឹងឆ្នាំ ២០១៥។ ស្ថិតិបង្ហាញថាប្រទេសកម្ពុជាបានស្វាគមន៍អ្នកដំណើរអន្តរជាតិចំនួន ៥.០១១.៧១២ នាក់ ធៀបទៅនឹងឆ្នាំ ២០១៥ ដែលមានចំនួន ៤.៧៧៥.២៣១។ ប្រទេសវៀតណាមបាននាំមុខគេក្នុងចំនួននេះ ដោយក្នុងនោះឆ្នាំ ២០១៦ មានចំនួន ៩៥៩.៦៦៣ ធៀបនឹងឆ្នាំ ២០១៥ ដែលមានចំនួន ៩៨៧.៧៩២។ ទីផ្សារធំៗចំនួនប្រាំផ្សេងទៀត គឺប្រទេសចិន (មានចំនួន ៨៣០.០០៣នាក់ កើនឡើង១៩,៥%) ប្រទេសថៃ (មានចំនួន ៣៩៨.០៨១នាក់ កើនឡើង ១៣,៨%) ប្រទេសឡាវ (មានចំនួន ៣៦៩,៣៣៥ នាក់ ថយចុះ ៨,៩%) និងកូរ៉េខាងត្បូង (ចំនួន ៣៥៧,១៩៤នាក់ ថយចុះ ៩,៦%)។ ក្នុងចំណោមភ្ញៀវទេសចរណ៍អន្ដរជាតិទាំងអស់ដែលមកដល់តាមផ្លូវអាកាស អាកាសយានដ្ឋានភ្នំពេញ ទទួលបានចំនួន ១,១៦៤,២៤០នាក់។ ការកើនឡើងនៃចំនួនមកដល់នៃអ្នកទេសចរណ៍ មានន័យថាក្នុងឆ្នាំ ២០១៦ អត្រាស្នាក់នៅក្នុងសណ្ឋាគារនៅរាជធានីភ្នំពេញបានកើនឡើងដល់ ៧០%។ […]
អានបន្ថែមបំពង់ទឹកគុណភាពម៉ាក PEX ឥឡូវនេះមាននៅក្នុងប្រទេសកម្ពុជាហើយ
ក្រុមហ៊ុន PEX Pipes ជាក្រុមហ៊ុនដំបូងគេដែលនាំបំពង់ទឹកគុណភាពខ្ពស់ដោយផ្ទាល់ពីប្រទេសបារំាងមកកាន់ប្រទេសកម្ពុជា។ លោក Pak Serge នាយកប្រតិបត្តិក្រុមហ៊ុន PEX Pipes Co., LTD. បានពន្យល់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យបន្ថែមអំពីក្រុមហ៊ុនរបស់លោក និងបច្ចេកវិទ្យានៅពីក្រោយក្រុមហ៊ុន។ សូមលោកប្រាប់យើងបន្ថែមអំពីក្រុមហ៊ុនរបស់លោក ក្រុមហ៊ុន PEX Pipes Co., Ltd. គឺជាអ្នកចែកចាយផ្តាច់មុខនូវបំពង់ COMAP សម្រាប់តំបន់អាស៊ាន។ ក្រុមហ៊ុន COMAP គឺជាក្រុមហ៊ុនបារាំងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Aalbert Industries Group ដែលត្រូវបានចុះបញ្ជីនៅផ្សារហ៊ុនទីក្រុង Amsterdam ។ ក្រុមហ៊ុនCOMAP ផលិតបំពង់ទឹក ៦០លានម៉ែត្រ ជារៀងរាល់ឆ្នាំ។ រោងចក្ររបស់ក្រុមហ៊ុន គឺនៅអឺរ៉ុបទាំងអស់និងមានការបញ្ជាក់ ISO 9001។ គោលដៅរបស់ក្រុមហ៊ុនរបស់យើងគឺនាំយកបច្ចេកវិទ្យាបំពង់ទុយោ PEX (polyethylene cross linked) ទៅតំបន់អាស៊ីអាគ្នេយ៍នៅក្នុងបណ្តាប្រទេសដែលនៅប្រើប្រាស់បំពង់ទុយោ PVC ភាគច្រើនសម្រាប់ទឹកស្អាត។ គោលដៅរបស់យើងគឺធ្វើឲ្យបច្ចេកវិទ្យាដែលមានតំលៃសមរម្យនេះកាន់តែមានប្រជាប្រិយភាពថែមទៀតតាមរយៈការការពារបញ្ហាលេចជ្រាបទឹក។ ហេតុអ្វីលោកនាំយកបច្ចេកវិទ្យានេះមកកាន់ប្រទេសកម្ពុជា? ការលេចជ្រាបទឹកគឺជាបញ្ហាពិតប្រាកដមួយនៅក្នុងប្រទេសកម្ពុជា។ ម្ចាស់ផ្ទះល្វែង ផ្ទះ ផ្ទះវីឡាសណ្ឋាគារ និងការិយាល័យទាំងអស់ […]
អានបន្ថែមកំណត់ហេតុព័ត៌មានប្រចាំថ្ងៃពីសាលារាជធានីភ្នំពេញ ៖ ខែកក្កដា – សីហា ឆ្នាំ២០១៧
បច្ចេកវិទ្យាទំនើបចុងក្រោយនៃម៉ាស៊ីនខួងត្រូវបានណែនាំ (ថ្ងៃទី ០៦ ខែកក្កដា) បច្ចេកវិទ្យាម៉ាស៊ីនខួងទំនើបចុងក្រោយរបស់ប្រទេសជប៉ុន ត្រូវបានផ្សព្វផ្សាយជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការមកដល់នៃម៉ាស៊ីនខួងទំនើបនេះ គឺស្របពេលដែលឧស្សាហកម្មសំណង់នៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ម៉ាស៊ីនខួងមានសមត្ថភាពខួងដើម្បីដាក់ខ្សែកាប ខ្សែកាបអុបទិច និងការបង្កប់បំពង់បង្ហូរទឹក ដោយមិនប៉ះពាល់ដល់ផ្ទៃខាងលើ ឬត្រូវចំណាយការជីកដើម្បីបង្កប់បំពង់ ឬរត់ខ្សែកាប-ខ្សែកាបអុបទិចក្រោមដីនោះទេ។ ប្រឡាយជញ្ជាំងបេតុង កំពុងស្ថិតនៅក្នុងដំណើរការពិភាក្សា (១០ កក្កដា) ការអភិវឌ្ឍន៍គម្រោងប្រឡាយជញ្ជាំងបេតុងនៅស្ទឹងមានជ័យ កំពុងត្រូវបានពិភាក្សា ហើយរំពឹងថាវានឹងត្រូវបានសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។ ប្រឡាយជញ្ជាំងបេតុងនេះមានទីតាំងស្ថិតនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ដែលហូរទៅកាន់ផ្លូវ ៣៧១។ ប្រឡាយនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំទឹកពីតំបន់ភាគខាងត្បូងនិងខាងកើតនៃព្រលានយន្តហោះ និងតំបន់អាងទឹកបម្រុងស្ទឹងមានជ័យ ដោយហូរកាត់ប្រឡាយស្ទឹងមានជ័យធំ ទៅកាន់ស្ថានីយបូមទឹកបឹងទំពុន។ ស្ថានីយបូមដែលខូចខាតនឹងត្រូវជួសជុល (១៥ កក្កដា) មិនយូរប៉ុន្មានបន្ទាប់ពីការត្រួតពិនិត្យដោយសាលារាជធានីភ្នំពេញបានឲ្យដឹងថា ស្ថានភាពចាស់ទ្រុឌទ្រោមនៃស្ថានីយបូមទឹកបុរី១០០ខ្នង ធ្វើឱ្យការបូមទឹកមានលក្ខណៈយឺត។ ស្ថានីយនេះត្រូវការការជួសជុលជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ដែលកើតឡើងនៅភាគខាងជើងមហាវិថីរុស្ស៊ី និងជាពិសេសនៅតាមបណ្តោយផ្លូវដែកក្នុងខណ្ឌសែនសុខ។ ការងារជួសជុលនេះនឹងចំណាយពេល៤ខែ ហើយម៉ាស៊ីនរបស់ស្ថានីយបូមទឹកនៅទួលគោកមួយ នឹងដំណើរការបូមទឹកក្នុងអំឡុងពេលជួសជុលនេះ។ ស្ថានីយរថយន្តក្រុងសាធារណៈថ្មីត្រូវបានប្រកាស (១៨ កក្កដា) សាលារាជធានីភ្នំពេញ បានកំណត់គោលដៅតំបន់ជាយក្រុង សង្កាត់ក្រាំងថ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាទីតាំងសាងសង់ចំណតរថយន្តក្រុងដែលមានផ្ទៃដីទំហំ ៤ហិកតា ជាមួយនិងសមត្ថភាពផ្ទុករថយន្តក្រុងបានជាងមួយរយគ្រឿង។ ចំណតនេះគឺគ្រោងសម្រាប់ចតរថយន្តក្រុងចំនួន ១៤០គ្រឿងដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននៅពេលខាងមុខ។ រថយន្ដជំនួយនេះនឹងត្រូវបានផលិតនៅខែកញ្ញា ហើយរំពឹងថានឹងមកដល់ប្រទេសកម្ពុជានៅខែមិថុនា ឆ្នាំ២០១៨។ […]
អានបន្ថែមBentley ប្រកាសអ្នកចូលរួមប្រកួតផ្តាច់ព្រ័តក្នុងកម្មវិធីពានរង្វាន់ ២០១៧ Be Inspired Awards
អ្នកឈ្នះនឹងត្រូវបានជ្រើសរើសនិងប្រកាសនៅសន្និសីទ The Year in Infrastructure 2017 Conference ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា នៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុន Bentley Systems Incorporated ដែលជាក្រុមហ៊ុនឈានមុខគេជាសកលក្នុងការផ្តល់ជូននូវដំណោះស្រាយ Software យ៉ាងទូលំទូលាយសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅថ្ងៃនេះបានប្រកាសអ្នកចូលរួមប្រកួតផ្តាច់ព្រ័ត្រនៅក្នុងកម្មវិធីពានរង្វាន់ 2017 Be Inspired Awards។ ពានរង្វាន់សម្រាប់ការងារជាពិសេសប្រចាំឆ្នាំត្រូវបានផ្តល់ដល់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការឈានមុខ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ គម្រោងសាងសង់ និងគម្រោងប្រតិបត្តិការនៅទូទាំងពិភពលោក របស់ Bentley។ គណៈក្រុមប្រឹក្សាឯករាជ្យចំនួនដប់រូបដែលមានអ្នកជំនាញផ្នែកឧស្សាហកម្ម បានជ្រើសរើសអ្នកចូលរួមប្រកួតចុងក្រោយចំនួន ៥១ រូប ពីបេក្ខភាពជាង ៤០០នាក់ ដែលបញ្ជូនមកពីស្ថាប័ននៅក្នុងប្រទេសជាង ៥០។ អ្នកចូលរួមវគ្គផ្តាច់ព្រ័ត្រនឹងបង្ហាញគម្រោងថ្មីៗរបស់ពួកគេ ដល់អ្នកចូលរួមក្នុងក្រុម ក្រុមប្រឹក្សា អ្នកដឹកនាំក្នុងគំនិតឧស្សាហកម្ម និងសមាជិក ១២០ក្រុម នៃប្រព័ន្ធផ្សព្វផ្សាយ ដែលជាផ្នែកមួយនៃវេទិការហេដ្ឋារចនាសម្ព័ន្ធនៅសន្និសីទ The Year in Infrastructure 2017 Conference នៅថ្ងៃទី ១០ […]
អានបន្ថែមក្រុមហ៊ុនបីរួមគ្នាវិនិយោគទំនប់វារីអគ្គិសនីសេសានក្រោម២ តម្លៃជាង ៧០០លានដុល្លារ
ខេត្តស្ទឹងត្រែង៖ ទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅក្នុងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាទំនប់វារីអគ្គីសនីដែលធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា បានបិទទ្វារទឹកកាលពីថ្ងៃទី ២៥ កញ្ញា នេះ ហើយនឹងគ្រោងបើកឲ្យដំណើរការនៅឆ្នាំ២០១៨ខាងមុខ។ ទំនប់វារីអគ្គិសនីដ៏ធំមួយនេះមានតម្លៃ ៧៨១.៥២លានដុល្លារ ដោយមានការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Hydrolancang International Energy កាន់កាប់ភាគហ៊ុន ៥១ ភាគរយ ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ាគិត ម៉េង មានភាគហ៊ុន ៣៩ ភាគរយ និងក្រុមហ៊ុន EVN មកពីប្រទេសវៀតណាម មានភាគហ៊ុន ១០ ភាគរយ។ ទំនប់វារីអគ្គិសនីសេសានក្រោម២ មានសមត្ថភាពខ្លាំងជាងគេក្នុងការផលិតផលថាមពលអគ្គិសនី រហូតដល់ ១.៩១២លានគីឡូវ៉ាត់ម៉ោង ជាមួយកម្លាំងថាមពល ៤០០មេហ្គាវ៉ាត់។ សម្តេចតេជា ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ កាលពីថ្ងៃទី ២៥ កញ្ញា នេះ បានមានប្រសាសន៍ថា ទន្ទឹមនឹងការផលិតអគ្គីសនីនៅទីនេះ គឺទាមទារការតបណ្តាញពីស្ទឹងត្រែងទៅក្រចេះ ពីក្រចេះទៅកំពង់ចាម និងពីកំពង់ចាមទៅភ្នំពេញ គឺត្រូវតភ្ជាប់បណ្តាញមេទាំងអស់ដែលនឹងធ្វើឲ្យតម្លៃអគ្គីសនីធ្លាក់ចុះថោកជាបន្តបន្ទាប់។
អានបន្ថែមConstruction Firms Urged With Register
Robust growth over recent years has seen the construction industry become one of the pillars of the Cambodian economy with more than 1,000 companies operating in the sector. To ensure legal compliance as well as guaranteeing construction quality and standards, the Ministry of Land and Management, Urban Planning and Construction (MLUPC) has urged all construction […]
អានបន្ថែមស្ពានឆ្លងកាត់កម្ពុជា-ថៃប្រកាសកាលបរិច្ឆេទសាងសង់ជាផ្លូវការ
រដ្ឋាភិបាលកម្ពុជា និងថៃបានសម្រេចសាងសង់ស្ពានថ្មីមួយឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ ហើយការដ្ឋានសាងសង់ស្ពានស្ទឹងបត់-ណងនេះ នឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០១៨ ខាងមុខ។ ស្ពាននេះនឹងតភ្ជាប់ពីខេត្តបន្ទាមានជ័យ ឆ្ពោះទៅខេត្តសាកែវ ប្រទេសថៃ។ ការសាងសង់ស្ពានថ្មីនេះ បានប្រកាសឡើងក្នុងជំនួបកិច្ចប្រជុំការងារមួយ រវាងទេសរដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្តម Arkhom Termpittayapaisith រដ្ឋមន្រ្តីដឹកជញ្ជូនរបស់ប្រទេសថៃ។ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងសេចក្តីបន្ថែមនៃអនុស្សរណៈយោគយល់គ្នាស្តីពីការសាងសង់ស្ពានឆ្លងកាត់ព្រំដែន ស្ទឹងបត់ និងការផ្លាស់ប្តូរសិទ្ធធ្វើចរាចរឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ។ រដ្ឋាភិបាលថៃ បានផ្តល់ជំនួយឥតសំណងសម្រាប់សាងសង់ស្ពាន ផ្នែកស្ថិតនៅលើទឹកដីកម្ពុជា និងកម្ចីសម្បទានសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារនៅច្រកទ្វារព្រំដែនថ្មី។ បើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវតភ្ជាប់ពីច្រកព្រំដែនថ្មីនេះទៅផ្លូវជាតិលេខ ៥ ក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ ផងដែរ។ ការសែត Khmer Times បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងសាធារណការ និងជញ្ជូន លោក វ៉ា ស៊ឹមសុរិយា ដោយលោកថ្លែងថា កម្ចីសម្បទានសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារនៅច្រកព្រំដែន គឺប្រមាណ ៥៨លានដុល្លារអាមរិក ហើយក្នុងដំណាក់កាលដំបូង ភាគីថៃផ្តល់ឲ្យប្រមាណ ៣០លានដុល្លារអាមរិក ។ […]
អានបន្ថែមការស្ថាបនាផ្លូវជាតិលេខ៥៨ សម្រេចបាន ៦៣ភាគរយហើយ
ការអភិវឌ្ឍន៍ផ្លូវជាតិលេខជាតិលេខ៥៨ កំពុងប្រព្រឹត្តិទៅយ៉ាងរលូន ហើយគ្រោងនឹងបើកឲ្យធ្វើចរាចរនៅខែធ្នូ ឆ្នាំ២០១៨ ខាងមុខ។ ផ្លូវថ្មីដែលកំពុងសាងសង់នេះ នឹងជមុ្រញកំណើនសេដ្ឋកិច្ចនៅទីជនបទជិតព្រំដែនជាមួយប្រទេសថៃ ដោយតភ្ជាប់ចេញពីខេត្តបន្ទាយជ័យ ទៅខេត្តឧត្តរមានជ័យ ដែលជាប់នឹងព្រំដែនប្រទេសថៃ។ គម្រោងនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនចិន Shanghai Construction Group Co., Ltd. ហើយគ្រោងនឹងចំណាយ ១២២លានដុល្លារអាមេរិក ដើម្បីបញ្ចប់ការសាងសង់។ ផ្លូវជាតិលេខ៥៨ បានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែមិថុនា ឆ្នាំ២០១៥ មានប្រវែងសរុប ១៧៤,៤៧៨គម និងទទឹង ១២ម ហើយបើតាមឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន បច្ចុប្បន្នការងារស្ថាបនាផ្លូវនេះសម្រេចបាន ៦៣ភាគរយហើយ។ “ផ្លូវនេះជាសសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ការភ្ជាប់ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ ក្នុងន័យជម្រុញការវិនិយោគលើវិស័យពាណិជ្ជកម្ម មិនតែប៉ុណ្ណោះវាថែមទាំងផ្តល់ភាពងាយស្រួលដល់ប្រជាជនក្នុងស្រុកចំពោះការធ្វើដំណើរ និងដឹកជញ្ជូនប្រកបដោយភាពងាយស្រួល និងឆាប់រហ័សផងដែរ។” នេះបើតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ចូន ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងការចុះត្រួតពិនិត្យការដ្ឋានសាងសង់នាសប្តាហ៍ដំបូងនៃខែកញ្ញានេះ។ កាលពីថ្ងៃទី៦ ខែកញ្ញា កន្លងនេះ ក្រសួងដឹកជញ្ជូនក៏បានប្រកាសផងដែរថាការសាងសង់ស្ពានស្ទឹងបត់-ណង អាច នឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០១៨ ខាងមុខ ហើយស្ពានថ្មីនេះនឹងតភ្ជាប់ពីខេត្តបន្ទាយមានជ័យ […]
អានបន្ថែមជប៉ុនផ្តល់មូលនិធិដល់ការពង្រីកកំពង់ផែ
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់កម្ចីជាមួយរដ្ឋាភិបាលកម្ពុជាកាលពីខែសីហា ដើម្បីពង្រីកកំពង់ផែខេត្តព្រះសីហនុ។ កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅទីក្រុងតូក្យូនេះ នឹងផ្តល់ប្រាក់កម្ចីចំនួន 216 ២១៦ លានដុល្លារ ដើម្បីបង្កើនសមត្ថភាពទ្វេដងរបស់កំពង់ផែទឹកជ្រៅរបស់ប្រទេសកម្ពុជា។ ការកែលម្អកំពង់ផែមានរួមបញ្ចូលនូវការសាងសង់ចំណតកុងតឺន័រថ្មី ការជួសជុលផ្លូវចូល ការបូមខ្សាច់ ឧបករណ៍យកទំនិញចេញពីនាវា និងសេវាពិគ្រោះយោបល់។ ប្រាក់កម្ចីនេះមានរយៈពេល 40 ៤០ឆ្នាំ និងអត្រាការប្រាក់ប្រចាំឆ្នាំត្រឹមតែ 0.01០,០១% ហើយ JICA ជឿជាក់ថា ក្រុងព្រះសីហនុនឹងក្លាយជាមជ្ឈមណ្ឌលផ្ទុកទំនិញសម្រាប់តំបន់អាស៊ីអាគ្នេយ៍ដោយសារតែទីតាំងយុទ្ធសាស្រ្តរបស់ខ្លួន ដែលស្ថិតនៅលើផ្លូវអន្តរជាតិភ្ជាប់ទៅកាន់ទីក្រុងហូជីមិញ (ប្រទេសវៀតណាម) ទីក្រុងភ្នំពេញ (ប្រទេសកម្ពុជា) និងទីក្រុងបាងកក (ប្រទេសថៃ) ។ JICA បានទិញភាគហ៊ុនចំនួន 13.5១៣,៥ ភាគរយ នៅក្នុងអាជ្ញាធរកំពង់ផែក្រុងព្រះសីហនុនៅឆ្នាំ 2017 ២០១៧ នៅពេលដែលកំពង់ផែនេះបានចុះបញ្ជីនៅទីផ្សារមូលបត្រកម្ពុជា ។
អានបន្ថែមព្រលានយន្តហោះថ្មីនៅខេត្តសៀមរាបនឹងចាប់ផ្តើមដំណើរការសាងសង់
ការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាបអាចនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០១៨ បន្ទាប់ពីរាជរដ្ឋាភិបាល និងក្រុមហ៊ុនម៉ៅការសាងសង់បញ្ចប់ការចរចា។ វាជាកិច្ចព្រមព្រៀងតម្លៃ ៨៨០ លានដុល្លារ ជាមួយក្រុមហ៊ុនរដ្ឋចិន Yunnan Investment Holdings Ltd (YIHL) និងដែលផ្តល់ឱ្យឲ្យក្រុមហ៊ុន YIHL នូវកិច្ចសន្យាសម្បទានសាងសង់ ធ្វើម្ចាស់កម្មសិទ្ធិ និងប្រតិបត្តិការ (BOO)សម្រាប់រយៈពេល ៥៥ឆ្នាំ លើព្រលានយន្តហោះថ្មីនេះ។ កិច្ចព្រមព្រៀងថ្មីនេះនឹងជំនួសឱ្យឲ្យកិច្ចសន្យាសម្បទានផ្តាច់មុខរយៈពេល៤៥ឆ្នាំ ជាមួយក្រុមហ៊ុនអាកាសចរណ៍កម្ពុជា Cambodia Airports ដែលរាប់ចាប់តាំងពីឆ្នាំ ១៩៩៥។ ព្រលានយន្តហោះថ្មីនេះត្រូវបានរំពឹងថានឹងត្រូវសាងសង់ជាបីដំណាក់កាលលើផ្ទៃដី ៧៥០ហិចតានៅក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប។ ដំណាក់កាលទាំងពីរដំបូងមានតម្លៃ ៥០០លានដុល្លារ ដែលនឹងអនុញ្ញាតឱ្យឲ្យយន្តហោះខ្នាតមធ្យមចុះចត ចំណែកនៅដំណាក់កាលទីបីដែលមានតម្លៃ ៣០០លានដុល្លារនឹងបើកផ្លូវឲ្យយន្តហោះខ្នាតធំធ្វើការចុះចត។
អានបន្ថែម