សម្ពាធនៃការសាងសង់ព្រែកជីកថៃ KRA

សម្ពាធកំពុងតែកើនឡើងទៅលើរដ្ឋាភិបាលថៃពីសំនាក់ណាក់ក្រុមអ្នកមានអំណាចចក្នុងស្រុក និងជនជាតិចិន អោយឲ្យទទួលយកការសិក្សាលើការកសាងព្រែកជីកដឹកជញ្ជូនអន្ដរជាតិមួយ។ គម្រោងព្រែកជីកភ្លោះប្រវែង 140 ១៤០គីឡូម៉ែត្រ ដែលបានស្នើឡើងនេះ នឹងផ្តល់លទ្ធភាពចូលទៅកាន់ច្រកក្រវាត់ Kra នៅប្រទេសថៃ ដែលអនុញ្ញាតឱ្យឲ្យនាវាចៀសវាងឆ្លងកាត់ច្រាំងសមុទ្រម៉ាឡាកា។ មានទីតាំងស្ថិតនៅចន្លោះកោះស៊ូម៉ាត្រា និងឧបទ្វីបម៉ាឡេ ច្រកសមុទ្រនេះមាននាវាជាង 94.000 ៩៤.០០០ឆ្លងកាត់រាល់ឆ្នាំ ដែលរ៉ាប់រងមួយភាគបួននៃទំនិញជួញដូរលើពិភពលោក និង 80៨០% នៃការនាំចូលប្រេងនិងឧស្ម័នពីប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។ អ្នកបញ្ចុះបញ្ចូលថៃ កំពុងជំរុញផលប្រយោជន៍សេដ្ឋកិច្ច ខណៈពេលដែលប្រទេសចិននឹងទទួលបានផលប្រយោជន៍ពីការកាត់បន្ថយរយៈពេល 3 ៣ថ្ងៃនៃការដឹកជញ្ជូនរវាងមហាសមុទ្រអាត្លង់ទិកនិងមហាសមុទ្រប៉ាស៊ីហ្វិកដែលនេះជាផ្នែកមួយនៃយុទ្ធសាស្រ្តខ្សែក្រវ៉ាត់មួយ ផ្លូវដែកមួយ។

អាន​បន្ថែម

ក្រុមហ៊ុនអាមេរិកទទួលបានកិច្ចសន្យាសាងសង់ផ្លូវរថភ្លើងនៅម៉ាឡេស៊ី

ក្រុមហ៊ុនអាមេរិកមួយបានទទួលនូវកិច្ចសន្យាសាងសង់ខ្សែរថភ្លើងល្បឿនលឿន Klang Valley Mass Rapid Transit (KVMRT) Sungai Buloh-Serdang-Putrajaya (SSP) នៅប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន Jacobs Engineering នឹងជាក្រុមហ៊ុនផ្តល់ការប្រឹក្សាផ្នែកការរចនាសម្រាប់ការងារផ្លូវដែកទាំងអស់ និងហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធ ហើយនឹងប្រើប្រាស់គំរូព័ត៌មានសាងសង់ (BIM) លើដំណើរការសាងសង់។ ក្រុមហ៊ុន Dallas បានកំពុងផ្តោតការចាប់អារម្មណ៍លើគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់អាស៊ី ហើយនឹងធ្វើការជាមួយក្រុមហ៊ុនចិន China Communication and Construction Company (CCCC) និងក្រុមហ៊ុន George Kent (GK) Joint Venture លើកិច្ចសន្យាដែលមានតម្លៃ 234 ២៣៤លានដុល្លារ។

អាន​បន្ថែម

ុគ្រោងចំណាយ ៣៣លានដុល្លារ សម្រាប់ការជួសជុលស្ពានជ្រោយចង្វារ

The Cambodian-Japanese Friendship Bridge is set to receive a USD33 million renovation and will be closed to traffic starting 15 September. The bridge is the main traffic artery linking the capital Phnom Penh to the north of the country across the Tonle Sap river and is expected to be closed for approximately two years until […]

អាន​បន្ថែម

Cambodia Announces Eight Expressways

(English) To ease traffic and boost the nation’s economic growth, Cambodia has announced the construction of eight expressways connecting the capital Phnom Penh to various destinations.

អាន​បន្ថែម

ជាង៣០០ក្រុមហ៊ុន ចូលរួមពិព័រណ៍សំណង់ នៅសប្តាហ៍ក្រោយ

ព្រឹតិ្តការណ៍តាំងពិព័រណ៍វិស័យសំណង់ Cambuild’17 និងវេទិកាស្ថាបត្យករកម្ពុជានឹងចាប់ផ្តើមធ្វើឡើងនៅសប្តាហ៍ក្រោយនេះចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ នៅឯមជ្ឈមណ្ឌលសន្និបាត និងតាំងពិព័រណ៍កោះពេជ្រ។ ព្រឹតិ្តការណ៍នេះត្រូវបានធ្វើឡើងជាលើកទី៧ នៅក្នុងប្រទេសកម្ពុជា ហើយពិព័រណ៍សំណង់នេះ រៀបចំឡើងដោយក្រុមហ៊ុន AMB Tarsus Events Group ដោយមានការគាំទ្រពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមប្រឹក្សាភិបាលស្ថាបត្យករកម្ពុជា។ ពិព័រណ៍ពាណិជ្ជកម្មមួយនេះ នឹងត្រូវប្រារព្ធធ្វើរួមគ្នាជាមួយពិព័រណ៍វិស័យអចនទ្រព្យ និងវេទិកាស្ថាបត្យករកម្ពុជាលើកទីមួយ ប្រចាំឆ្នាំ២០១៧ នេះ។ ពិព័រណ៍ Cambuild’17 នឹងនាំមកនូវការច្នៃប្រឌិតថ្មី និងបច្ចេកវិទ្យាចុងក្រោយបំផុត និងមានការចូលរួមតាំងពិព័រណ៍ជាង ៣០០ ក្រុមហ៊ុនតំណាងឱ្យ ២៣ ប្រទេស រួមមាន ចិន តៃវ៉ាន់ ថៃម៉ាឡេស៊ី វៀតណាម អ៊ីតាលី និងសិង្ហបុរី។ “អ្វីដែលប្លែកជាងឆ្នាំមុន គឺក្រុមហ៊ុនល្បីៗរបស់ប្រទេសអ៊ីតាលីនឹងដាក់បង្ហាញផលិតផលគ្រឿងសង្ហារឹម និងផលិតផលផ្គត់ផ្គង់សំណង់អគារជាលើកដំបូងនៅកម្ពុជា។” នេះបើតាមប្រសាសន៍របស់អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន AMB លោក Andrew Siow ថ្លែងនៅក្នុងសន្និសីទកាសែតស្តីពីពិព័រណ៍ Cambuild’17 កាលពីថ្ងៃទី៣០ សីហាកន្លងមកនេះ។ ក្នុងឆ្នាំនេះ […]

អាន​បន្ថែម

Rinnai បង្ហាញពីប្រព័ន្ធទឹកក្តៅសម្រាប់សណ្ឋាគារ ភោជនីយដ្ឋាន និងស្ប៉ា

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ក្រុមហ៊ុន Camcona Trading Cambodia ដែលទទួលសិទ្ធិផ្តាច់មុខក្នុងការនំាចូល និងចែកចាយបន្តនូវ ផលិតផលប្រព័ន្ធទឹកក្តៅ Rinnai ដោយប្រើប្រាស់ហ្គាសដំបូងគេបង្អស់នៅកម្ពុជា បានរៀបចំកម្មវិធីជួបជុំដើម្បីធ្វើបទបង្ហាញពីប្រព័ន្ធទឹកក្តៅ សម្រាប់សណ្ឋាគារ ភោជនីយដ្ឋាន និងស្ប៉ា ដល់ដៃគូរពាណិជ្ជកម្ម និងដេប៉ូចែកចាយនៅសណ្ឋាគារ ហ៊ីលឡក់ និងស្ប៉ា នៅក្រុងសៀមរាប។ សាជីវកម្ម Rinnai បានកើតឡើងតាំងពីឆ្នាំ ១៩២០ ហើយបានពង្រីករោងចក្រ និងសាខាចំនួន១៩ ទីតាំង នៅក្នុងពិភពលោក ព្រមទាំងមានបណ្តាញចែកចាយនៅក្នុងទីផ្សារជាច្រើនពាសពេញពិភពលោក។ មកដល់បច្ចុប្បន្ន សាជីវកម្ម Rinnai មានអាយុកាលជិត១០០ឆ្នាំទៅ ហើយតែក្រុមហ៊ុននៅតែបន្តផ្តោត ទៅលើការអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ លើបច្ចេកវិទ្យាកាន់តែទំនើបឡើងៗ និងជាពិសេស បានផ្តល់នូវដំណោះស្រាយទឹកក្តៅគ្រប់ប្រភេទដូចជា ប្រើថាមពលអគ្គិសនី ហ្គាស និង ពន្លឺព្រះអាទិត្យ ដើម្បីបំពេញគ្រប់តម្រូវការរបស់អតិថិជន។ លោកស្រី គីមស្រុន អេលីដា អគ្គនាយិការ ក្រុមហ៊ុន Camcona Trading Cambodia បានមាន ប្រសាសន៍ថា […]

អាន​បន្ថែម

ជប៉ុនបោះទុនវិនិយោគលើលំនៅឋានដ៏ប្រណីតនៅថៃតម្លៃជិត ២០០ លានដុល្លារ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេរបស់ជប៉ុនមួយ បានចូលហ៊ុនវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនរបស់ថៃដើម្បីអភិវឌ្ឍគម្រោងលំនៅឋានដ៏ល្អប្រណីតមួយនៅ Phuket ប្រទេសថៃ ដែលមានតម្លៃប្រមាណជាង ១៧៤លានដុល្លារអាមេរិក។

អាន​បន្ថែម

ហ្វីលីពីនហាមឃាត់កម្មករធ្វើដំណើរទៅកាន់ប្រទេសកាតា

រដ្ឋាភិបាលហ្វីលីពីបានធ្វើការហាមឃាត់កម្មករចំពោះការធ្វើដំណើរទៅកាន់ប្រទេសកាតា បន្ទាប់ពីរដ្ឋជាប់ឈូងសមុទ្រជិតខាងនៃប្រទេសរបស់ខ្លួនចំនួនបួនបានបិទច្រកចេញចូលក្នុងការតវ៉ាពីបទចោទប្រកាន់ថាជាប់ទាក់ទងនឹងការផ្តល់ជំនួយដល់ក្រុមភេវរករកាលពីដើមខែមិថុនាកន្លងមកនេះ។ ពលករជនជាតិហ្វីលីពីនប្រមាណជាង ១៤០.០០០ នាក់បានតាំងទីលំនៅក្នុងប្រទសកាតា ដោយក្នុងនោះកម្មករជាច្រើននាក់កំពុងធ្វើការលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់ទីលានកីឡា FIFA World Cup សម្រាប់ឆ្នាំ២០២២។ រដ្ឋាភិបាលហ្វីលីពីនបានដាក់បម្រាមហាមឃាត់នេះដើម្បីទប់ស្កាត់ភាពភ័យខ្លាចចំពោះសុវត្ថិភាព និងសុខមាលភាពប្រជាជនរបស់ខ្លួន។ យ៉ាងណាមិញ ប្រទេសកាតាគ្មានការផលិតអាហារខ្លួនឯងឡើយ ហើយមានការភ័យព្រួយដែលថាការបិទច្រកចេញចូលនេះអាចបណ្តាលឲ្យខ្វះស្បៀងអហារ និងមានភាពចលាចល។ លោក Silvestre Bello បានប្រាប់នៅក្នុងសន្និសីទសារពត៌មានមួយនៅក្នុងទីក្រុងម៉ានីលថា៖ “ប្រសិនបើមានរឿងអ្វីមួយកើតឡើងនោះ ពលករដែបម្រើការងារក្នុងប្រទេស (Quata) នឹងក្លាយជាជនរងគ្រោះមុនគេ”។

អាន​បន្ថែម

កិច្ចសន្យាសាងសង់អគារ Banda របស់ម៉ាឡេស៊ីត្រូវបានលុបចោល

គម្រោងអភិវឌ្ឍអចលនទ្រព្យធំជាងគេបង្អស់របស់ប្រទេសម៉ាឡេស៊ី ប្រឈមនឹងការរុះរើ ក្រោយពីរដ្ឋាភិបាលម៉ាឡេស៊ីលុបចោលកិច្ចសន្យាជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ចិន-ម៉ាឡេស៊ី កាលពីខែមិថុនា បន្ទាប់ពីក្រុមហ៊ុនមួយនេះបរាជ័យក្នុងការទូទាត់សាច់ប្រាក់លើគម្រោងអភិវឌ្ឍន៍របស់ខ្លួន។

អាន​បន្ថែម

គម្រោងសាង់សង់ជាច្រើននៅវៀតណាមិនបានបញ្ចប់ការសាងសង់

បើទោះបីជាទីផ្សារអចលនទ្រព្យនៅប្រទេសវៀតណាមកំពុងមានសន្ទុះរីកចម្រើនខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ខណៈដែលភាគខាងជើងនៃប្រទេសវៀតណាមនៅតែបន្តផលលំបាកក្នុងការអភិវឌ្ឍទីផ្សារអចលនទ្រព្យដោយសារគម្រោងមួយចំនួនធំទុកចោលដោយមិនបានបញ្ចប់ការសងសង់នោះទេ។

អាន​បន្ថែម