ក្រុមហ៊ុន Sika ប្រារព្ធខួប ១៥ឆ្នាំសម្រាប់ប្រតិបត្តិការនៅកម្ពុជា

ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ គឺជាគម្រប់ ១៥ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុន SIKA នៅក្នុងទីផ្សារកម្ពុជា។ SIKA គឺជាអ្នកផ្គត់ផ្គង់សកលនូវសារធាតុគីមីជំនាញសម្រាប់ការសាងសង់ ដែលមានទីស្នាក់ការធំនៅប្រទេសស្វីសជាមួយនិងបទពិសោធន៍ជាង១០០ឆ្នាំ។ អ្នកជំនាញគីមីដ៏ធំមួយនេះបានបើកក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅប្រទេសកម្ពុជាកាលពី ១៥ឆ្នាំមុន ក្រោមឈ្មោះថាក្រុមហ៊ុន SIKA (Cambodia) Ltd.។ មកដល់ពេលនេះ ក្រុមហ៊ុនបានប្រតិបតិ្តការដោយមានបុគ្គលិកចំនួន ៣៥នាក់ ខណៈដែលរោងចក្រក្នុងស្រុកបានបើកនៅឆ្នាំ២០១៥ ដោយមានសមត្ថភាពផលិតល្បាយសារធាតុចំនួន ៦០.០០០លីត្រក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ក្រុមហ៊ុននេះបានផ្តោតសំខាន់លើទីផ្សារចំនួនប្រាំពីរគឺ បេតុងលាយ និងស៊ីម៉ង់តិ៍បូក ដំណោះស្រាយភាពធន់នឹងទឹក ដំណោះស្រាយដំបូល ដំណោះស្រាយកម្រាល ដំណោះស្រាយចំពោះការការពារ និងជួសជុលកែលម្អ ដំណោះស្រាយការបិត និងភ្ជាប់ និង សម្រាប់ឧស្សាហកម្មសមុទ្រ និងរថយន្ត។ គម្រោងធំៗមួយចំនួនដែលបានប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនមានដូចជា ស្ពានអ្នកលឿង ទីក្រុង Olympia ទីស្នាក់ការកណ្តាលធនាគារអេស៊ីលីដា រោងចក្រក្រោន មូលដ្ឋានកងទ័ពជើងទឹករាម និងបុរី ប៉េង ហួត ជាដើម។ SIKA បានចូលរួមជាសមាជិកសមាគមអ្នកម៉ៅការសាងសង់កម្ពុជា (CCA) នៅឆ្នាំ 2012 ។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបានក្លាយជាសមាជិកសកម្មខ្លាំងរបស់CCA […]

អាន​បន្ថែម

គោលនយោបាយធានារ៉ាប់រងសំណង់ ៖ ចំណុចសំខាន់ដែលត្រូវដឹងមុនពេលចាប់ផ្តើមការងារសំណង់ន�

យោងតាមមាត្រា ៣៧ នៃច្បាប់ស្ដីពីការធានារ៉ាប់រងចុះថ្ងៃទី ៤ ខែសីហា ឆ្នាំ២០១៤ និងអនុក្រឹត្យលេខ ០៦ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០០១ រូបវន្តបុគ្គល ឬនីតិបុគ្គលដែលជាម្ចាស់ ឬប្រតិបត្តិករនៃការដ្ឋានសាងសង់ក្នុងប្រទេសកម្ពុជាត្រូវតែមានគោលនយោបាយធានារ៉ាប់រងទទួលខុសត្រូវសំណង់ មុនពេលចាប់ផ្តើមការងារសាងសង់ណាមួយ។

អាន​បន្ថែម

បញ្ហាសំណងធ្វើឲ្យអាក់ខានការសាងសង់ផ្លូវដែកតភ្ជាប់ជាមួយប្រទេសថៃ

ផ្លូវដែកតភ្ជាប់រវាងប្រទេសថៃនិងកម្ពុជាដែលគ្រោងនឹងបើកនៅពាក់កណ្តាលឆ្នាំ ២០១៧ អាចនឹងត្រូវពន្យារពេលដោយសារតម្រូវការក្នុងការផ្តល់សំណងដល់ ៥០គ្រួសារដែលនៅបន្តរស់នៅតាមបណ្តោយផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត។ ផ្លូវពីប៉ោយប៉ែតទៅស្រះកែវ ប្រទេសថៃ មិនអាចបញ្ចប់ការសាងសង់ទេ បើគ្រួសារនៅតែបន្តរស់នៅតាមបណ្តោយផ្លូវដែកនោះដែលមានប្រវែងប្រហែល១គីឡូម៉ែត្រ។ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន និងសមភាគីថៃលោក ប្រាយុទ្ធ ចាន់អូចា មានគោលបំណងបើកជាផ្លូវការនូវផ្លូវដែកនោះដោយជិះរថភ្លើងទៅកម្ពុជាទាំងអស់គ្នានៅខែកក្កដា ឬសីហា។ លោក លី បូរិន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ទៅកាន់ Khmer Times ថា “ខ្ញុំមិនប្រាកដថាយើងនឹងត្រៀមខ្លួនរួចរាល់សម្រាប់ឲ្យពួកគាត់ចាប់ដៃគ្នានៅលើរថភ្លើង ដោយសារតែមានការងារជាច្រើនទៀតដែលត្រូវធ្វើឲ្យរួច”។

អាន​បន្ថែម

ក្រុមហ៊ុន Vinci វិនិយោគលើកីឡាម៉ូតូនៅឥណ្ឌូនេស៊ី

ក្រុមហ៊ុន Vinci Construction សាងសង់ទីលានប្រណាំងម៉ូតូដែលមានទំហំ ១២០ហិកតា និងបណ្តុំកន្លែងទេសចរណ៍នៅលើកោះ Lombok ប្រទេសឥណ្ឌូនេស៊ី ។ ក្រុមហ៊ុនបារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃ ៥០០លានដុល្លារ ជាមួយក្រុមហ៊ុនរដ្ឋ Indonesia Tourism Development Corporation (ITDC) របស់ប្រទេសឥណ្ឌូនេស៊ី ដោយមានវត្តមានរបស់លោកប្រធានាធិបតីបារាំង Francois Hollande និងលោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ។ លោក Abdulbar Mansoer ប្រធានក្រុមហ៊ុន ITDC បានឲ្យដឹងថា ក្នុងគម្រោងនេះ Vinci នឹងសាងសង់សណ្ឋាគារចំនួនប្រាំពីរ និងទីលាន Moto GP ព្រមទាំងសាលសន្និបាត។ គម្រោងនេះមានទីតាំងស្ថិតនៅជាប់នឹង Nusa Dua ដែលជាតំបន់រមណីយដ្ឋានឆ្នេរសមុទ្រដ៏ល្បីល្បាញលើពិភពលោកនៅកោះបាលី ហើយគេរំពឹងថាគម្រោងនេះនឹងជំរុញវិស័យទេសចរណ៍។ គេរំពឹងថានឹងត្រូវចំណាយពេលពីរឆ្នាំសម្រាប់ការសាងសង់ ហើយនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៩។ ក្រុមហ៊ុន Vinci ក៏ជាផ្នែកមួយនៃសម្ព័ន្ធក្រុមហ៊ុនដែលទទួលខុសត្រូវក្នុងការសាងសង់ និងប្រតិបត្ដិការព្រលានយន្តហោះនៅប្រទេសកម្ពុជាផងដែរ។

អាន​បន្ថែម

ម៉ាឡេស៊ីបង្ហាញនូវផ្លូវដែករបស់ខ្លួន

គម្រោងផ្លូវដែកប្រវែង ៦០០គីឡូម៉ែត្រ East Coast Rail Link (ECRL) ត្រូវបានដាក់បង្ហាញដោយរដ្ឋាភិបាលម៉ាឡេស៊ីដើម្បីទទួលយកមតិពីប្រជាជនក្នុងរយៈពេលបីខែ។ គម្រោងដែលទទួលហិរញ្ញប្បទានពីចិនក្នុងទឹកប្រាក់ ១៣ប៊ីលានដុល្លារនេះ គ្រោងនឹងចាប់ផ្ដើមនៅភាគខាងលិចជិតរដ្ឋធានីគូឡាឡាំពួរ ឆ្លងកាត់ទូទាំងឧបទ្វីបម៉ាឡេ និងបញ្ចប់នៅក្បែរព្រំដែនថៃ ដោយមានស្ថានីយចំនួន ២៣នៅតាមបណ្តោយផ្លូវដែកនេះ។ តាមការបញ្ជាក់ចុងក្រោយពីផ្លូវនេះ ការសាងសង់ត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៤ ហើយផ្លូវនេះនឹងកាត់បន្ថយការធ្វើដំណើររយៈពេល ១២ម៉ោងតាមផ្លូវថ្នល់ មកការធ្វើដំណើររយៈពេល ៤ម៉ោងតាមរថភ្លើង។ ការសាងសង់នឹងត្រូវអនុវត្តដោយក្រុមហ៊ុនរដ្ឋរបស់ចិនឈ្មោះថា China Construction Communication Company ។

អាន​បន្ថែម

ការបង្កកមូលធនរបស់ប្រទេសចិនប៉ះពាល់ដល់គម្រោងនៅម៉ាឡេស៊ី

វិធានការលុបបំបាត់ការហូរមូលធនចេញក្រៅរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងចាប់ផ្តើមមានផលប៉ះពាល់លើវិស័យសំណង់ និងអចលនទ្រព្យប្រណីតនៅអាស៊ាន ដែលក្នុងនោះគម្រោងធំមួយនៅម៉ាឡេស៊ីទទួលរងផលប៉ះពាល់មុនគេ។ ក្រុមហ៊ុន Country Garden ដែលមានមូលដ្ឋាននៅ Guangdong គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុង Forest City ដែលត្រូវបានផ្សព្វផ្សាយថាជា “smart eco-city” សម្រាប់មនុស្ស ៧០០ពាន់នាក់ នៅលើផ្ទៃដីទំហំ ១៤គីឡូម៉ែត្រការ៉េ ហើយដែលស្ថិតនៅលើកោះសិប្បនិម្មិតចំនួនបួននៅច្រកសមុទ្រ Johor ដែលបែងចែកឧបទ្វីបម៉ាឡេស៊ីពីប្រទេសសិង្ហបុរី។ បន្ទាប់ពីកំណើន វាបានបង្ហាញឲ្យឃើញរហូតដល់ ១០០ប៊ីលានដុល្លារអាមេរិក និងការលក់ជិត ១៧.០០០យូនីត សម្រាប់តម្លៃជិត ៣ប៊ីលានដុល្លារអាមេរិក ក្រុមហ៊ុនអភិវឌ្ឍន៍បានសន្យាប្រគល់ប្រាក់វិញនៅពេលការបង្កកមូលធនបានជះឥទ្ធិពល។ ទោះជាយ៉ាងណា របាយការណ៍ថ្មីៗបង្ហាញថាក្រុមហ៊ុននៅតែបន្តដាក់សម្ពាធដល់វិនិយោគិនឲ្យធ្វើការបង់ថ្លៃពេញ ហើយការខកខានចាត់ទុកថាជាការបំពានកិច្ចសន្យា ដោយមានការភ័យខ្លាចនិងការយល់ច្រឡំលើបទប្បញ្ញត្តិថ្មីក្នុងស្រុក។

អាន​បន្ថែម

ឥណ្ឌូនេស៊ីស្វែងរកមូលនិធិសម្រាប់ផ្លូវរថភ្លើង

រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងស្វែងរកមូលនិធិដើម្បីបញ្ចប់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកប្រកបដោយមហិច្ឆតារបស់ខ្លួនជាបន្ទាន់។ គម្រោងរបស់លោកប្រធានាធិបតី Joko Widodo ត្រូវបានប្រកាសនៅឆ្នាំ២០១៦ ដោយរួមបញ្ចូលនូវការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនពីទីក្រុងចាកាតាទៅបានដុងដែលមានតម្លៃ ៥,១ប៊ីលានដុល្លារអាមេរិក និងផ្លូវដែកល្បឿនលឿនក្នុងក្រុងចាកាតាដែលមានតម្លៃ ២ប៊ីលានដុល្លារអាមេរិក។ ការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនទំនងជាមិនអាចបញ្ចប់តាមកាលបរិច្ឆេទរបស់ខ្លួននៅឆ្នាំ ២០១៩ នោះទេ ដោយហេតុថា គេត្រូវការថវិកា ១៥០លានដុល្លារដើម្បីទិញដីសម្រាប់សាងសង់ផ្លូវ និងស្ថានីយ។ គម្រោងនេះក៏ត្រូវបានរំខានយ៉ាងខ្លាំងដោយសារថា ៧៥ភាគរយនៃមូលនិធិដែលត្រូវបានសន្យាផ្តល់ឲ្យពីធនាគារអភិវឌ្ឍន៍ចិននៅមិនទាន់បាននៅឡើយ។ គម្រោងប្រព័ន្ធផ្លូវដែកល្បឿនលឿនរបស់រដ្ឋធានី ទើបតែធ្វើបាន ១២ភាគរយ ហើយនឹងមិនទទួលការផ្តល់មូលនិធិពីរដ្ឋដែលបានគ្រោងពីដំបូងក្នុងពេលនេះទេ ទោះបីជានឹងត្រូវផ្តល់ការឧបត្ថម្ភធនចំនួន ១២ឆ្នាំ ព្រមទាំងផ្គត់ផ្គង់សាច់ប្រាក់ ៦៨០ លានដុល្លារក៏ដោយ។

អាន​បន្ថែម

ប្រទេសចិនវិនិយោគ ១០ ប៊ីលានដុល្លារអាមេរិកនៅប្រទេសហ្វីលីពីន

ក្រុមប្រឹក្សាវិនិយោគហ្វីលីពីនបានប្រកាសថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសចិនចំនួនប្រាំបានដាក់ពាក្យស្នើសុំបង្កើតក្រុមហ៊ុនក្នុងស្រុក និងវិនិយោគ ១០ប៊ីលានដុល្លារអាមេរិក ព្រមទាំងមានគោលបំណងបង្កើតការងារចំនួន ១៥.៥០០កន្លែង។ ក្រុមហ៊ុន Huili Investment Fund Management Co., Ltd. ចង់សាងសង់ទីតាំងកិនដែកថែបដែលដៃគូចិនរបស់ខ្លួនអាចសាងសង់រោងចក្រក្នុងស្រុកបាន។ ក្រុមហ៊ុន YDT International សង្ឃឹមថានឹងសាងសង់ទីតាំងសង់នាវា និងជួសជុលនាវាដែលមានទឹកប្រាក់ ១.៥ ប៊ីលានដុល្លារអាមេរិក។ ក្រុមហ៊ុន Liaoning Bora Enterprise Group Co Ltd មានគោលបំណងសាងសង់គម្រោងប្រេងរួមទាំងស្ថានីយផ្ទុកប្រេង។ ក្រុមហ៊ុន Dalian Wanyang កំពុងធ្វើផែនការគម្រោងថាមពលមួយនៅទីក្រុងម៉ានីលដើម្បីផលិតថាមពល ៣១២មេហ្គាវ៉ាត់ដោយកែច្នៃកាកសំណល់រឹងនៅតាមលំនៅឋាននិងអាជីវកម្មពី ៤.០០០ ទៅ៥.០០០តោន។ ជាចុងក្រោយ ក្រុមហ៊ុន Aviation Industry Corp (AVIC) របស់ចិន សង្ឃឹមថានឹងចូលទៅក្នុងវិស័យផលិតកម្មផ្នែកនៃយានអវកាស និងការថែទាំ។

អាន​បន្ថែម

សារព័ត៌មានឡាវបង្ហាញពីដំណើរការទៅមុខនៃទំនប់វារីអគ្គិសនីនៅទន្លេមេគង្គ

រដ្ឋាភិបាលឡាវបានប្រកាសថាខ្លួននឹងចាប់ផ្តើមការសាងសង់គម្រោងវារីអគ្គិសនីដ៏ចម្រូងចម្រាសតម្លៃ ២,៣លានដុល្លារអាមេរិក នៅឆ្នាំ ២០១៧។ បើយោងតាមរដ្ឋមន្រ្តីថាមពលឡាវលោក Viraphonh Viravong ប្រទេសឡាវមានបំណងក្លាយជា “វារីអគ្គីសនីគុយវ៉ែតក្នុងតំបន់អាស៊ីអាគ្នេយ៍”។ គម្រោង ៩១២ម៉េហ្គាវ៉ាត់ គឺជាគម្រោងទីបីនៃគម្រោងទំនប់វារីអគ្គិសនីចំនួន១១ ដែលរដ្ឋាភិបាលឡាវកំពុងពិចារណាសម្រាប់ទន្លេមេគង្គ ហើយរំពឹងថានឹងផលិតថាមពលបាននៅឆ្នាំ ២០២៤។ ក្រុមហ៊ុនចិន Datang Oversea Investment បានទទួលកិច្ចសន្យាសាងសង់នៅឆ្នាំ ២០០៧ ហើយការងារហេដ្ឋារចនាសម្ព័ន្ធបានចាប់ផ្តើមនៅឆ្នាំ ២០១៥។ ផែនការនេះត្រូវបានរិះគន់យ៉ាងខ្លាំងពីប្រទេសកម្ពុជា និងវៀតណាម ដោយបារម្ភពីផលប៉ះពាល់នៃគម្រោងលើធនធានទឹក និងនេសាទរបស់ពួកគេ។ អង្គការ International Rivers បានប៉ាន់ប្រមាណថាគម្រោងនេះនឹងតម្រូវឲ្យមានការតាំងទីលំនៅឡើងវិញរបស់ប្រជាពលរដ្ឋ ៦.៧០០នាក់។

អាន​បន្ថែម

ស្ថានីយថាមពលធ្យូងថ្មទី ៣ សម្រាប់ប្រទេសកម្ពុជា

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអេឡិចត្រូនិចយក្សរបស់ជប៉ុន Toshiba ទទួលបានកិច្ចសន្យាដើម្បីសាងសង់ស្ថានីយថាមពលដើរដោយធ្យូងថ្មទីបីនៅក្នុងប្រទេសកម្ពុជា។ គម្រោងរោងចក្រដែលមានថាមពល ១៥០មេហ្គាវ៉ាត់ មានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ ជាមួយនិងរោងចក្រថាមពលកំដៅពីរផ្សេងទៀតនៅក្នុងប្រទេស។ ក្រុមហ៊ុន Toshiba Plant Systems and Services Corporation (TPSC) នឹងគ្រប់គ្រងការសាងសង់រោងចក្រក្នុងនាមក្រុមហ៊ុន Cambodian Energy II Co., Ltd. (CEL2) ដែលជាក្រុមហ៊ុនសម្ព័ន្ធឈ្មោះ CEL ប្រតិបត្តិការលើរោងចក្រមួយក្នុងចំណោមរោងចក្រថាមពលពីរផ្សេងទៀតនៅខេត្តព្រះសីហនុ។ ក្រុមហ៊ុន CEL និង CEL2 គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Leader Universal Holdings ដែលជាកម្មសិទ្ធិរបស់ប្រទេសម៉ាឡេស៊ី។ គម្រោងនេះមានគោលបំណងផ្តល់នូវប្រភពថាមពលអគ្គិសនីដែលមានតំលៃថោក និងមានស្ថេរភាព សម្រាប់ទីផ្សារក្នុងស្រុក ហើយការសាងសង់ត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០១៩។

អាន​បន្ថែម