Daikin រៀបចំពិធីអបអរសាទរឈ្មួញកណ្តាលឆ្នើមប្រចាំឆ្នាំ

ក្រុមហ៊ុន Daikin Malaysia Sale & Service Sdn ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Daikin, Ltd ដែលជាក្រុមហ៊ុនជប៉ុននិងក្រុមហ៊ុនធ្វើទីផ្សារផលិតផលម៉ាស៊ីនត្រជាក់ម៉ាក Daikin ផលិតនៅប្រទេសម៉ាឡេស៊ី នាពេលថ្មីៗនេះបានប្រារព្ធព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួនដើម្បីអបអរដល់ការខិតខំរបស់ឈ្មួញកណ្តាលឆ្នើមរបស់ខ្លួន។ ព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃដែលបានរៀបចំឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី១៤ ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បានប្រមូលផ្តុំអ្នកជំនួញមកពីប្រទេសផ្សេងៗដើម្បីអបអរការលក់ប្រចាំឆ្នាំរបស់ឈ្មួញកណ្តាលនិងអ្នកចែកចាយក្នុងតំបន់របស់ខ្លួន។ ក្រុមហ៊ុន Wiki Trade Co., Ltd ជាឈ្មួញកណ្តាលឆ្នើមមួយនៅកម្ពុជាដែលបាននាំចូលនូវផលិតផលម៉ាស៊ីនត្រជាក់ម៉ាក Daikin ដែលមានឈ្មោះល្បីទូទាំងសកលលោក មកក្នុងប្រទេសកម្ពុជាបានរយៈពេល ៣ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤។ បន្ទាប់ពីរយៈពេល៣ឆ្នាំនៃការផ្គត់ផ្គង់នៅក្នុងទីផ្សារកម្ពុជា Daikin ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយនៅតាមខេត្តដែលមានវិស័យទេសចរណ៍និងសំណង់ខ្លាំងដូចជា ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ។ ខណៈដែលឧស្សាហកម្មសំណង់និងអចលនទ្រព្យមានកំណើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឈ្មួញកណ្តាលក្នុងស្រុកនេះបានផ្គត់ផ្គង់ផលិតផលនេះភាគច្រើនឲ្យខុនដូ និងសណ្ឋាគារដែលទើបសាងសង់ថ្មី។ ក្រុមហ៊ុន Wiki Trade ក៏ជាអ្នកចែកចាយផ្តាច់មុខនៃផលិតផលម៉ាស៊ីនត្រជាក់ម៉ាក YORK របស់អាមេរិក និងផលិតផលរបស់ក្រុមហ៊ុន Krock ដូចជា ក្បឿង ដែកសំណាញ់លួស […]

អាន​បន្ថែម

បេតុង SCHWING អាចបូមចាក់ដល់កម្ពស់ដែលខ្ពស់ជាងមុន

ខណៈពេលដែលឧស្សាហកម្មសំណង់កំពុងរីកចម្រើនយ៉ាងខ្លាំងនៅទូទាំងពិភពលោក ក្រុមហ៊ុន SCHWING Stetter បាននាំមកនូវបរិក្ខាសំណង់បេតុងដែលប្រកបដោយភាពច្នៃប្រឌិត និងបច្ចេកវិទ្យាទំនើបឈានមុខ ដើម្បីដោះស្រាយបញ្ហាបេតុង។ ក្រុមហ៊ុន SCHWING Stetter នៅឥណ្ឌាត្រូវបានបង្កើតឡើងនៅខែមិថុនា ឆ្នាំ១៩៩៨ និងចាប់ផ្តើមប្រតិបត្តិការផលិតនៅឆ្នាំ១៩៩៩ ព្រមទាំងជាក្រុមហ៊ុនបុត្រសម្ព័ន្ធ១០០%របស់ក្រុមហ៊ុន Schwing GMBH នៅប្រទេសអាល្លឺម៉ង់។ ក្រុមហ៊ុន SCHWING Stetter គឺជាអ្នកត្រួសត្រាយផ្លូវក្នុងការផលិតបរិក្ខាសម្រាប់ការរៀបចំបេតុង ការដាក់បេតុង ការដឹកជញ្ជូន និងការកែច្នៃឡើងវិញ។ ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននេះមានទីតាំងនៅទីក្រុង Herne ប្រទេសអាល្លឺម៉ង់។ ក្រុមហ៊ុននេះគឺជាអ្នកត្រួសត្រាយរបស់ពិភពលោកក្នុងការផលិតបរិក្ខាសំណង់បេតុងដូចជា ម៉ាស៊ីនផលិតបេតុង រថយន្តចាក់បេតុង ឧបករណ៍សណ្តោងផ្ទុកបេតុង និងរថយន្តលាយបេតុង។ ក្រុមហ៊ុននេះមានមូលដ្ឋានផលិតកម្មនៅក្នុងប្រទេសចំនួន១១នៅជុំវិញពិភពលោក។ ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅឥណ្ឌាមានកន្លែងផលិតលំដាប់ថ្នាក់ពិភពលោកចំនួន៤ នៅជិតទីក្រុង Chennai ប្រទេសឥណ្ឌា និងមានវត្តមាននៅតាមបណ្តាប្រទេសជាច្រើនរួមទាំងនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ផងដែរ។ ក្រុមហ៊ុន SCHWING Stetter នៅឥណ្ឌាក៏មានមជ្ឈមណ្ឌលបណ្តុះបណ្តាលលំដាប់ថ្នាក់ពិភពលោកដែលមានទំហំ ១២,០០០ហ្វូតការ៉េ សម្រាប់ផ្តល់នូវការបណ្តុះបណ្តាលទាក់ទងនឹងប្រតិបត្តិការនិងការថែទាំ ព្រមទាំងបណ្តុះបណ្តាលដល់ប្រតិបត្តិករក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញផងដែរ។ ដោយសារតែកំណើនដែលមិនធ្លាប់មានពីមុនមក ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌានេះបានបង្កើតនូវមូលដ្ឋានផលិតកម្មសម្រាប់ផលិតផលសំខាន់ៗចំនួន៣របស់ខ្លួនគឺ ម៉ាស៊ីនផលិតបេតុង ឧបករណ៍បូមចាក់បេតុង និងឧបករណ៍លាយបេតុង។ ឧបករណ៍សណ្តោងផ្ទុកបេតុងសម្រាប់ចាក់របស់ SCHWING ត្រូវបានប្រើប្រាស់ដោយជោគជ័យនៅទូទាំងពិភពលោក នៅពេលគេត្រូវការចាក់បេតុងក្នុងបរិមាណដ៏ច្រើនក្នុងចម្ងាយផ្ដេកនិងបញ្ឈរឆ្ងាយ។ ឧបករណ៍នេះធ្វើការបានលឿន […]

អាន​បន្ថែម

វៀតណាមនឹងអស់ខ្សាច់ខណៈកំពុងមានការរីកចម្រើន

ប្រទេសវៀតណាមកំពុងពិចារណាប្រើប្រាស់ខ្សាច់សិប្បនិម្មិតបន្ទាប់ពីវិទ្យាស្ថានវិទ្យាសាស្រ្តដឹកជញ្ជូន និងបច្ចេកវិទ្យាបានព្រមានដល់រដ្ឋាភិបាលថា ប្រទេសអាចនឹងអស់ខ្សាច់ធម្មជាតិក្នុងរយៈពេលប្រាំឆ្នាំទៀត។ របាយការណ៍ដែលបានដាក់ទៅនាយកដ្ឋានដឹកជញ្ជូនក្រុងហូជីមិញក៏បានកត់សម្គាល់ផងដែរថា ខ្សាច់សិប្បនិម្មិតអាចត្រូវបានផលិតឡើងក្នុងតម្លៃថោកជាងការជីកយកខ្សាច់ធម្មជាតិ ១៥% ហើយវាធ្វើឲ្យបេតុងមានគុណភាពល្អប្រសើរជាងមុន។ ជារៀងរាល់ឆ្នាំ ប្រទេសវៀតណាមប្រើប្រាស់ខ្សាច់ប្រហែល ១០០លានម៉ែត្រគូប ដើម្បីស្របនឹងកំណើនក្នុងវិស័យសំណង់ដែលកំពុងរីកលូតលាស់ខ្លាំង។ គម្រោងធំៗជាច្រើនទទួលរងសម្ពាធពីការបង្រ្កាបលើការបូមខ្សាច់ខុសច្បាប់ដែលបានបណ្តាលឲ្យតម្លៃខ្សាច់កើនឡើងរហូតដល់ ២០០ភាគរយ។

អាន​បន្ថែម

អាគារខ្ពស់ជាងគេរបស់វៀតណាមឈ្នះពានរង្វាន់

រមួយដែលនឹងក្លាយជាអាគារខ្ពស់បំផុតនៅប្រទេសវៀតណាម ដែលនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៩ បានឈ្នះពានរង្វាន់ស្ថាបត្យកម្មអន្តរជាតិ។ អគារ Landmark 81 ដែលមានកម្ពស់ ៤៦០ម៉ែត្រ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម និងដែលត្រូវបានរចនាដោយក្រុមហ៊ុន Atkins ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏នេះ បានឈ្នះពានរង្វាន់ “ស្ថាបត្យកម្មល្អបំផុតនៅលើពិភពលោក (World’s Best Architecture)” នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអន្តរជាតិ ២០១៧ (International Property Awards 2017) ដែលបានរៀបចំឡើងនៅទីក្រុងឡុងដ៍កាលពីខែធ្នូ។ អគារនេះក៏ទទួលបានពានរង្វាន់ “ស្ថាបត្យកម្មអគារលំនៅឋានកម្ពស់ខ្ពស់អន្ដរជាតិល្អបំផុត” និង “ស្ថាបត្យកម្មអគារលំនៅឋានកម្ពស់ខ្ពស់ល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិក”។ លោក Ian Milne ប្រធានរចនាប្លង់នៅក្រុមហ៊ុន Atkins សម្រាប់អគារ Landmark 81 បានមានប្រសាសន៍ថា “ខណៈដែលនគរូបនីយកម្មនៅអាស៊ីបន្តកើនឡើងយ៉ាងឆាប់រហ័ស ហើយប្រជាជននៅទីក្រុងកើនឡើងនោះ Landmark 81 គឺជាឧទាហរណ៍ដ៏ល្អមួយក្នុងការបង្ហាញពីសក្តានុពលសម្រាប់ការរស់នៅក្នុងអគារខ្ពស់។ ការបង្កើតកន្លែងរស់នៅឆ្ពោះរកអគារខ្ពស់ៗដែលមានគុណភាព និងងាយស្រួលលើទីតាំងដែលមានកំណត់ អាចជាដំណោះស្រាយប្រកបដោយនិរន្តភាព និងភាពទាក់ទាញសម្រាប់តំបន់។”

អាន​បន្ថែម

ផ្លូវដែកចិន – ឡាវចោះផ្លូវរូងក្រោមដីដំបូង

ផ្លូវរូងក្រោមដីដំបូងនៅលើផ្លូវដែកប្រវែង ៤១៤គីឡូម៉ែត្រ រវាងប្រទេសចិន និងឡាវ ត្រូវបានចោះរូងកាលពីខែធ្នូ ដែលនេះបញ្ជាក់នូវភាពជោគជ័យដំបូងនៃគម្រោងដែលមានទឹកប្រាក់ ៥.៨ប៊ីលានដុល្លារ​។ ផ្លូវដែកក្រោមដីលេខ ២ Ban Somsanook ដែលមានប្រវែង ៣០១ម៉ែត្រ នេះ មាននូវបញ្ហាប្រឈមនឹងគ្រោះថ្នាក់មួយចំនួនដោយសារតែដីភ្នំ និងភូគព្ភសាស្ដ្រ ប៉ុន្តែក្រុមហ៊ុនម៉ៅការសាងសង់ Sino Corporation Engineering Bureau 15 Co. បានបញ្ចប់ដោយជោគជ័យនូវគម្រោងដំបូងនៃគម្រោងប្រភេទនេះដែលមានជាច្រើនទៀត។ ប្រទេសឡាវជាប្រទេសភ្នំមួយ ដូច្នេះជាង ៦២ភាគរយ នៃគម្រោងផ្លូវដែកឆ្លងកាត់ប្រទេសនេះ ដែលបានចាប់ផ្តើមដំបូងនៅឆ្នាំ២០១៦ នឹងត្រូវឆ្លងកាត់ស្ពាន ឬផ្លូវរូងក្រោមដី។ ក្នុងនាមជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ ខ្សែផ្លូវដែកនេះនឹងបន្លាយផ្លូវរហូតទៅដល់ប្រទេសសិង្ហបុរី។

អាន​បន្ថែម

ការសាងសង់តម្លៃ ១.១​ប៊ីលាន ដុល្លារសម្រាប់ទីក្រុង Yangon

សម្រាប់កិច្ចការដើម្បីបំពេញចន្លោះទីផ្សារសម្រាប់កន្លែងប្រើប្រាស់ចម្រុះលំដាប់ខ្ពស់ក្នុងប្រទេសមីយ៉ាន់ម៉ា មានក្រុមហ៊ុនអន្តរជាតិចំនួនបីបានប្រកាសពីគម្រោងដែលមានតម្លៃជាងមួយប៊ីលានដុល្លារ នៅទីក្រុង Yangon។ គម្រោងចំនួនពីរដែលមានតម្លៃអភិវឌ្ឍន៍រួមបញ្ចូលគ្នា ចំនួន ៧០០លានដុល្លារ នឹងត្រូវសាងសង់ឡើងដោយក្រុមហ៊ុន Bouygues របស់បារាំង និងក្រុមហ៊ុន Taisei Corporation របស់ជប៉ុន សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍សិង្ហបុរី Yoma Strategic Holdings។ គម្រោងមួយគឺ Yoma Central ដែលនឹងមានអគារការិយាល័យលំដាប់ A ចំនួនពីរ សណ្ឋាគារពាណិជ្ជកម្ម អាផាតមិន​ និងហាងលក់រាយ ចំណែកគម្រោងមួយទៀតគឺជាសណ្ឋាគារប្រណិត។ ការងារសាងសង់នេះត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២១។ ក្រុមហ៊ុនម៉ៅការសាងសង់ជប៉ុន Kajima នឹងសាងសង់គម្រោងអគារបីតម្លៃ ៤០០លានដុល្លារដែលក្នុងនោះមានសណ្ឋាគារ និងការិយាល័យនៅលើអគារទាំងបីដែលមានកម្ពស់ ២៧ជាន់ ២១ជាន់ និង ២០ជាន់ និងមានផ្ទៃក្រឡាសរុប ១៧០,០០០ម៉ែត្រការ៉េ។ ការអភិវឌ្ឍនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងប្រទេសមីយ៉ាន់ម៉ា និងជប៉ុនក្នុងឆ្នាំ ២០១៥ ដើម្បីអភិវឌ្ឍន៍លើដីសាធារណៈដោយឈរលើមូលដ្ឋានភាពជាដៃគូរវាងសាធារណៈ និងឯកជន។

អាន​បន្ថែម

ជប៉ុន និងហ្វីលីពីនចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តុះបណ្តាល

ប្រទេសជប៉ុននិងប្រទេសហ្វីលីពីនបានផ្តួចផ្តើមគម្រោងបណ្តុះបណ្តាលមួយសម្រាប់កម្មករសំណង់ហ្វីលីពីនដើម្បីដោះស្រាយបញ្ហាកង្វះជំនាញដែលប្រទេសទាំងពីរកំពុងប្រឈម។ កម្មវិធីបណ្តុះបណ្តាលនេះមានគោលបំណង “បង្កើតគោលការណ៍វិន័យជប៉ុន” ដើម្បីជួយហ្វីលីពីនក្នុងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ “Build, Build, Build” និងបើកទីផ្សារពលកម្មជប៉ុនសម្រាប់កម្មករហ្វីលីពីនជាលើកដំបូងផងដែរ។ ប្រទេសជប៉ុនកំពុងប្រឈមនឹងការពន្យារពេលលើគម្រោងរបស់ខ្លួនដែលកំពុងដំណើរការសម្រាប់ការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកនៅទីក្រុងតូក្យូឆ្នាំ២០២០។ នេះគឺដោយសារតែប្រជាជនវ័យចំណាស់របស់ជប៉ុនដែលក្នុងនោះ ៣០ភាគរយនៃកម្មករសំណង់មានអាយុលើសពី ៥៥ឆ្នាំ។ ក្រោមកិច្ចព្រមព្រៀងបណ្ដុះបណ្ដាលជាមួយហ្វីលីពីន ក្រុមហ៊ុនជប៉ុននឹងជួយ ៣០ភាគរយនៃសិក្ខាកាមថ្មីទាំងអស់ ឲ្យធ្វើការនៅក្នុងប្រទេសជប៉ុនរយៈពេល ៣ឆ្នាំ មុនពេលចូលធ្វើការវិញនៅក្នុងឧស្សាហកម្មហ្វីលីពីន។ ប្រទេសហ្វីលីពីនប៉ាន់ប្រមាណថាខ្លួនក៏ត្រូវការកម្មករសំណង់ចំនួន ២លាននាក់បន្ថែមទៀតក្នុងពេលប៉ុន្មានឆ្នាំខាងមុខដើម្បីឆ្លើយតបនឹងគោលដៅហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។

អាន​បន្ថែម

ឥណ្ឌូនេស៊ីដាក់ដេញថ្លៃសាងសង់កំពង់ផែ Patimban ដែលមានតម្លៃ ១ប៊ីលានដុល្លារ

រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបើកការដេញថ្លៃសាងសង់កំពង់ផែ Patimban ដែលមានតម្លៃ ១ប៊ីលានដុល្លារ នៅ Subang ខេត្ត West Java កោះ Java កាលពីខែតុលា

អាន​បន្ថែម

ការងារសាងសង់ចាប់ផ្តើមលើផ្លូវដែកល្បឿនលឿនចិន – ថៃ

បន្ទាប់ពីច្រើនឆ្នាំនៃកិច្ចចរចាដ៏លំបាក ការងារសាងសង់លើផ្លូវដែកល្បឿនលឿនដំបូងរបស់ប្រទេសថៃដែលផ្តល់ហិរញ្ញប្បទានដោយប្រទេសចិននោះ បានចាប់ផ្តើមហើយនៅថ្ងៃទី២១ ខែធ្នូ។ គម្រោងទាំងមូលនឹងមានចម្ងាយផ្លូវ ២៥៣គីឡូម៉ែត្រ ពីទីក្រុងបាងកកទៅនគររាជសីមានៅភាគឦសានប្រទេសថៃ ហើយគម្រោងនេះជាផ្នែកមួយនៃផែនការរយៈពេលវែងរបស់ប្រទេសចិនដើម្បីតភ្ជាប់ព្រំដែនភាគខាងត្បូងរបស់ខ្លួនទៅនឹងប្រទេសសិង្ហបុរីតាមរយៈផ្លូវដែក។ គ្រាន់តែដំណាក់កាលសម្រាប់ប្រទេសថៃ គម្រោងនេះត្រូវបានរំពឹងថានឹងត្រូវចំណាយអស់ជាង ៥ប៊ីលានដុល្លារ ហើយពិធីដែលបានធ្វើឡើងនៅចុងខែធ្នូនោះបានសម្ពោធផ្លូវរថភ្លើងត្រឹមតែ ៣.៥គីឡូម៉ែត្រ រវាងស្ថានីយពីរក្នុងទីក្រុងបាងកកប៉ុណ្ណោះគឺស្ថានីយ Klang Dong និងស្ថានីយ Pang Asok។ គម្រោងនេះត្រូវបានយល់ស្របគ្នាដំបូងក្នុងអនុស្សារណនៃការយោគយល់កាលពីឆ្នាំ២០១៤ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសចិន និងស្ថិតនៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ។ ទោះជាយ៉ាងណា កិច្ចសហប្រតិបត្តិការមានភាពសៅហ្មងដោយសារតែការខ្វែងគំនិតគ្នាលើការចំណាយ សិទ្ធិប្រតិបត្តិការ និងកាលវិភាគទូទាត់សងជាមួយរដ្ឋាភិបាលថៃ ដែលការណ៍នេះបានដកចេញនូវកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៦ មុនពេលដែលភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងចុងក្រោយនៅដើមឆ្នាំ២០១៧។

អាន​បន្ថែម

វៀតណាមនឹងអស់ខ្សាច់ខណៈកំពុងមានការរីកចម្រើន

ប្រទេសវៀតណាមកំពុងពិចារណាប្រើប្រាស់ខ្សាច់សិប្បនិម្មិតបន្ទាប់ពីវិទ្យាស្ថានវិទ្យាសាស្រ្តដឹកជញ្ជូន និងបច្ចេកវិទ្យាបានព្រមានដល់រដ្ឋាភិបាលថា ប្រទេសអាចនឹងអស់ខ្សាច់ធម្មជាតិក្នុងរយៈពេលប្រាំឆ្នាំទៀត។ របាយការណ៍ដែលបានដាក់ទៅនាយកដ្ឋានដឹកជញ្ជូនក្រុងហូជីមិញក៏បានកត់សម្គាល់ផងដែរថា ខ្សាច់សិប្បនិម្មិតអាចត្រូវបានផលិតឡើងក្នុងតម្លៃថោកជាងការជីកយកខ្សាច់ធម្មជាតិ ១៥% ហើយវាធ្វើឲ្យបេតុងមានគុណភាពល្អប្រសើរជាងមុន។ ជារៀងរាល់ឆ្នាំ ប្រទេសវៀតណាមប្រើប្រាស់ខ្សាច់ប្រហែល ១០០លានម៉ែត្រគូប ដើម្បីស្របនឹងកំណើនក្នុងវិស័យសំណង់ដែលកំពុងរីកលូតលាស់ខ្លាំង។ គម្រោងធំៗជាច្រើនទទួលរងសម្ពាធពីការបង្រ្កាបលើការបូមខ្សាច់ខុសច្បាប់ដែលបានបណ្តាលឲ្យតម្លៃខ្សាច់កើនឡើងរហូតដល់ ២០០ភាគរយ។

អាន​បន្ថែម