ប្រទេសម៉ាទ្បេស៊ីកំពុងពិចារណាអំពីការធ្វើផ្លូវពីជ័រកៅស៊ូ

គម្រោងសាកល្បងមួយបានបញ្ចប់នៅក្នុងប្រទេសម៉ាទ្បេស៊ី ក្នុងការសាកល្បង ធ្វើផ្លូវដោយប្រើប្រាស់ជ័រកៅស៊ូ។ ដោយសារភាពល្បីល្បាញនៅលើពិភពលោកជាមួយនឹងការផលិតជ័រកៅស៊ូ ប្រទេស ម៉ាទ្បេស៊ីបានប្រើប្រាស់នូវវត្ថុធាតុដើមដ៏សំបូរបែបនេះ ហើយបានយកវាមកធ្វើជាផ្លូវ សាកល្បងដែលមានប្រវែង ១គម ចំនួនប្រាំខ្សែដើម្បីសាកល្បងនូវប្រសិទ្ធភាពរបស់វា។ ប្រសិនបើការធ្វើការសាកល្បងនេះទទួលបានជោគជ័យ រដ្ឋាភិបាលនឹងពិចារណា យកវាមកប្រើប្រាស់ក្នុងការសាងសង់ផ្លូវហាយវ៉េសំខាន់ៗ។ ផ្លូវហាយវ៉េ Borneo ដែលនឹង តភ្ជាប់រដ្ឋសាបា និងរដ្ឋសាវ៉ារាក់ របស់ប្រទេសម៉ាទ្បេស៊ី ជាមួយនិងប្រទេសប្រ៊ុយណេ នឹងក្លាយជាគម្រោងទីមួយដែលប្រើប្រាស់នូវមធ្យោបាយសាងសង់នេះ។ ទោះជាការសាងសង់មានតម្លៃថ្លៃជាងផ្លូវធម្មតា ការធ្លាក់ចុះនូវតម្លៃកៅស៊ូជាង ៦០ភាគរយ ធ្វើឲ្យគេមើលឃើញនូវទីផ្សារថ្មីមួយនេះ។

អាន​បន្ថែម

ការដេញថ្លៃក្នុងការសាងសង់ព្រលានយន្តហោះរបស់ប្រទេសហ្វីលីពីនកំពុងតែកើនកម្តៅ

សង្គ្រាមដេញថ្លៃរវាងមហាសេដ្ឋីហ្វីលីពីន ២រូប ដើម្បីសាងសង់ព្រលានយន្តហោះថ្មី របស់ទីក្រុងម៉ានីលកំពុងតែបង្កើនកម្តៅនៅក្នុងខែកុម្ភៈនេះ ដោយសារមហាសេដ្ឋីទាំងពីររូប នេះបានដាក់ឯកសារបង្កើនការដេញថ្លៃរបស់ខ្លួន។ ឆ្លើយតបនឹងការដាក់ពាក្យដេញថ្លៃជាថ្មីរបស់មហាសេដ្ឋី លោក Henry Sy, ក្រុមហ៊ុន San Miguel Corp របស់លោក Ramon Ang បានស្នើនូវគម្រោងដែលមានតម្លៃ ១៤ពាន់លានដុល្លារ ដោយមិនទាមទារនូវឥណទានជំនួយឧបត្ថម្ភពីរដ្ឋាភិបាល។ ការរចនាគម្រោងព្រលានយន្តហោះនេះបានទៅដល់មន្ទីរសាធារណការនៃប្រទេសហ្វីលីពីន ដែលគម្រោងព្រលានយន្តហោះនេះនឹងមានផ្លូវយន្តហោះចុះទ្បើងចំនួន ៦ ដែលលាត សន្ធឹងលើផ្ទៃដីចំនួន ២.៥០០ហិចតា ហើយដែលអនុញ្ញាតឲ្យរដ្ឋាភិបាលអាចលក់នូវព្រលាន យន្តហោះបច្ចុប្បន្នដែលមានផ្ទៃដីចំនួន ៦០០ហិចតា ហើយប្រើប្រាស់នូវថវិកានេះ ដើម្បីអភិវឌ្ឍដី។ “យើងនឹងចំណាយទាំងអស់ទៅលើគម្រោង, ទៅលើការសាងសង់ទាំងមូលហើយទទួល យកនូវហានិភ័យដែលអាចកើតទ្បើងដោយខ្លួនឯង” នេះបើតាមប្រសាសន៍របស់លោក Ramon Ang អគ្គនាយកក្រុមហ៊ុន San Miguel Group បាននិយាយប្រាប់ទស្សនាវដ្តី Deal Street Asia៕

អាន​បន្ថែម

ការសាងសង់ផ្លូវរថភ្លើងពីចិនទៅឡាវបានចាប់ផ្តើមឡើងវិញ

ការសាងសង់ផ្លូវដែកភ្ជាប់ពីចិនទៅឡាវបានចាប់ផ្តើមជាផ្លូវការម្តងទៀត បន្ទាប់ពីបានធ្វើការបុកគ្រឹះជាលើកដំបូងតាំងពីជាងមួយឆ្នាំមុន។ ផ្លូវប្រវែង ៤១៤ គម តភ្ជាប់រវាងព្រំដែន ម៉ូហាន់-បូតេន នៅភាគខាងជើង និងរាជធានី វៀងចន្ទ នៅភាគខាងត្បូង គឺជាផ្នែកនៃការផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិន។ នៅពេលបញ្ចប់ក្នុងរយៈពេល ៥ឆ្នាំខាងមុខ វានឹងតភ្ជាប់ប្រទេសចិនទៅថៃភាគខាងជើង ហើយចុងក្រោយ ភ្ជាប់ពីផ្នែកនៃខេត្តគុនមីង ប្រទេសចិន ទៅព្រំដែនប្រទេសសិង្ហបុរី។ ៧០% នៃគម្រោង ៥,៧ពាន់លានដុល្លារ ដែលបានរារាំងដោយការពន្យារពេលកន្លងមក ត្រូវបានផ្តល់មូលនិធិដោយកម្ចីរបស់ប្រទេសចិន ហើយការសាងសង់ត្រូវបានផ្តល់ប្រយោជន៍យ៉ាងច្រើនដល់បណ្តាក្រុមហ៊ុនចិន។ គម្រោងនេះនឹងមានស្ថានីយ៍ចំនួន ៣២ ជាមួយរថភ្លើងជាច្រើនក្នុងល្បឿន ១៦០km/h ៕

អាន​បន្ថែម

ការពង្រីកផ្លូវដែករបស់ប្រទេសចិនកំពុងតែដំណើរការទៅមុខ

ប្រទេសចិនមានគម្រោងនឹងពង្រីកប្រព័ន្ធផ្លូវដែកល្បឿនលឿនរបស់ខ្លួនឲ្យបាន ១០.០០០គ.ម ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ហើយនឹង ៨.០០០គម បន្ថែមមុនឆ្នាំ២០២៥។ គម្រោងដ៏មានមហិច្ឆតាដែលមានតម្លៃ ៥០០ពាន់លានដុល្លារ នឹងតភ្ជាប់ទីក្រុង ដែលមានប្រជាជនច្រើនជាង ៥លាននាក់ ជាមួយនឹងខ្សែរថភ្លើងល្បឿនលឿនហើយនឹង ទីក្រុងដែលមានប្រជាជនច្រើនជាង ២លាននាក់ជាមួយនឹងខ្សែរថភ្លើងមេ។ ការបង្ហាញឲ្យដឹងតាមរយៈការិយាល័យព័ត៌មានរដ្ឋកាលពីខែមករា ឆ្នាំ២០១៧ បានឲ្យ ដឹងថា ការវិនិយោគឯកជនអាចនឹងរ៉ាប់រងនូវគម្រោងនេះ ដែលវានឹងជួយជម្រុញសេដ្ឋកិច្ច តំបន់ដាច់ស្រយាលនិងមានការអភិវឌ្ឍតិចនៅក្នុងប្រទេសដ៏ធំមួយនេះ។ ការសាងសង់បានចាប់ផ្តើមកាលពីពេលថ្មីៗនេះជាមួយនឹងខ្សែរថភ្លើងល្បឿនលឿនប្រវែង ៤៨២គ.ម ពីហ្គីយ៉ាង ទៅ ណាននីង ដែលវានឹងកាត់បន្ថយរយៈពេលធ្វើដំណើរពី ១០ម៉ោង មកតិចជាង ៣ម៉ោង ហើយឆ្លងកាត់រូងក្រោមដីចំនួន១០៦។

អាន​បន្ថែម

Koh Thom bridge opens

The new Koh Thom bridge which links south Phnom Penh to the Vietnamese border officially opened to commuters in February after three years of construction. Inaugurated on 13 February and formally known as the Cambodia-China Friendship Koh Thom Bridge, the new bridge is located in Koh Thom District, Kandal Province and spans the Tonle Bassac […]

អាន​បន្ថែម

កម្រងរូបភាពដ៏កម្រនៃទីក្រុងកោះពេជ្រ

<p>មកដល់ឆ្នាំ ២០១៧ នេះ ទីក្រុងកោះពេជ្រដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅឋាន និងកំសាន្តនៃរាជធានីភ្នំពេញមានអាយុ១៣ឆ្នាំហើយ។ មានប្រវត្តិចេញពីគំនរដីល្បាប់នាទន្លេចតុមុខ កោះដែលគ្មានមនុស្សរស់នៅនេះ ត្រូវបានស្នើធ្វើការអភិវឌ្ឍន៍ទៅរដ្ឋាភិបាលដោយក្រុមហ៊ុនសាជីវកម្មវិនិយោគទុកអនិកជនកម្ពុជា (OCIC) នៅឆ្នាំ២០០៤។ </p> <p>បច្ចុប្បន្ននេះ ទីក្រុងកោះពេជ្រទាំងមូលបានលាតសន្ធឹងលើផ្ទៃដីជាង១០០ហិចតា ដែលជាបណ្តុំនៃអគារខុនដូរ ពាណិជ្ជកម្ម និងលំនៅឋានដ៏ប្រណីតៗ រួមទាំង សាលារៀន សាលពិព័រណ៌ សាលរៀបចំមង្គលអាពាហ៍ពិពាហ៍ និង មជ្ឈមណ្ឌលកំសាន្តយ៉ាងទាក់ទាញ</p> <p>ខាងក្រោមនេះគឺជារូបភាពនៃការអភិវឌ្ឍន៍នៅលើទីក្រុងកោះពេជ្រដែលថតដោយក្រុមហ៊ុនសាជីវកម្មវិនិយោគទុន អនិកជនកម្ពុជា (OCIC) ចាប់ពីឆ្នាំ២០០៤ រហូតដល់បច្ចុប្បន្ន។</p>

អាន​បន្ថែម

ការប្រកួតប្រជែងដ៏ខ្លាំងក្នុងការសាងសង់អាកាសយានដ្ឋានហ្វីលីពីន

បុគ្គលដែលមានទ្រព្យសម្បតិ្តច្រើនជាងគេនៅក្នុងប្រទេសហ្វីលីពីនពីររូប កំពុងតែប្រកួតប្រជែងគ្នាក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិថ្មីមួយនៅក្នុងរដ្ឋធានីម៉ានីល។ បុគ្គលទីមួយត្រូវបានគេស្គាល់ថាជា លោក Belle Corp ដែលជាសមាជិកនៃ SG គ្រុប របស់ Henry Sy ដែលកំពុងដាក់សំណើ ៥០ប៊ីលានដុល្លារអាមេរិច លើវិនិយោគទុនរួម ជាមួយក្រុមហ៊ុនសំណង់ទំនាក់ទំនងចិន ហៅកាត់ថា CCCC។ គម្រោងនេះទាមទារចាក់បំពេញដីបន្ថែមលើផ្ទៃសមុទ្រ ២៥០០ ហិចតា ដើម្បីអភិវឌ្ឍអាកាសយានដ្ឋាន និងតំបន់សេដ្ឋកិច្ច នៅឯទីតាំងចាសរបស់ស្ថានីយ៍កងទ័ពជើងទឹកអាមេរិក ខាងត្បូងនៃទីក្រុងម៉ានីល។ បុគ្គលមួយរូបទៀតនោះ គឺ Ramon Ang មកពី San Miguel Corp’s ដែលបានដាក់សំណើ ១០ប៊ីលានដុល្លារអាមេរិច កាលពីឆ្នាំ ២០១៤ ដើម្បីអភិវឌ្ឍ និងប្រតិបត្តិការអាកាសយានដ្ឋានលើដីដែលបានដែលចាក់បំពេញលើផ្ទៃសមុទ្រនៅតាមឆ្នេរសមុទ្រនៃទីក្រុងម៉ានីល។ San Miguel ជាម្ចាស់កម្មសិទ្ធិ ៤៩% នៃក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន។ ការយល់ព្រមដំបូងត្រូវបានរំពឹងថានឹងផ្តល់ឲ្យដោយប្រធានាធិបតីហ្វីលីពីន Duterte។

អាន​បន្ថែម

ទីក្រុងក្រោមដីធំបំផុតក្នុងពិភពលោកគ្រោងសាងសង់សម្រាប់ទីក្រុងកូឡាឡាំពួរ

ការរចនាម៉ូតត្រូវបានធ្វើឡើងដោយ China Railway Group សម្រាប់ស្ថានីយកូឡាឡាំពួរ នៃខ្សែរថភ្លើងល្បឿនលឿនពីសិង្ហបុរី ទៅម៉ាឡេស៊ី ដែលនឹងក្លាយជាទីក្រុងក្រោមដីដ៏ធំបំផុតក្នុងពិភពលោក។ ស្ថានីយ Bandar Malaysia នឹងមានផ្សារទំនើបក្រោមដី ផ្លូវរត់ ឧទ្យាន ភូមិវប្បធម៍ និងមជ្ឈមណ្ឌលហិរញ្ញវត្ថុ ហើយនិងជាទីស្នាក់ការប្រចាំតំបន់នៃ China Railway Group។ ខ្សែរថភ្លើងពីកូឡាឡាំពួរទៅសិង្ហបុរី នឹងក្លាយទៅជាផ្នែកមួយនៃ “បណ្តាញអាស៊ី” ដែលតភ្ជាប់ ប្រទេសម៉ាឡេស៊ីជាមួយទីក្រុងបាងកក ទីក្រុងវៀងច័ន្ទ ទីក្រុងរ៉ង់ហ្គូន, ទីក្រុងហូជីមិញ និងទីក្រុងហាណូយ និងចូលទៅប្រទេសចិននៅឯទីក្រុង Kunming ក្នុងខេត្ត Yunnan។ អ្នកនាំពាក្យអាយស្ម័យានម្នាក់បានលើកឡើងថា ទីក្រុង Bandar ប្រទេសម៉ាឡេស៊ីនឹងក្លាយជាត្បូងត្រចះត្រចង់នៅលើច្រករបៀងផ្លូវរថភ្លើងរបស់ប្រទេសចិន ដែលនឹងតភ្ជាប់តំបន់អាស៊ីអាគ្នេយ៍ជាមួយអាស៊ីខាងកើត អាស៊ីខាងលិច និងអាស៊ីខាងត្បូង។

អាន​បន្ថែម

ម៉ាឡេស៊ី និងចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងកសាងផ្លូវរថភ្លើងដ៏ធំ

ប្រទេសម៉ាឡេស៊ី និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកសាងហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតមួយមិនធ្លាប់មានពីមុនមក ដើម្បីបើកផ្លូវឲ្យចិនផ្តល់ហិរញ្ញប្បទាន និងសាងសង់ផ្លូវរថភ្លើងសមុទ្រខាងកើត (ECRL) ដែលកាត់តាមរដ្ឋម៉ាឡេស៊ីចំនួន ៤ ។ ការចុះហត្ថលេខានេះបានប្រព្រឹត្តិទៅក្នុងកំឡុងពេលដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃ ទៅកាន់ប្រទេសចិន របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីបរ៉ាហ្សាក់។ កិច្ចព្រមព្រៀងដែលមានតម្លៃ ១៣.១ ប៊ីលានដុល្លារអាមេរិច នឹងសម្រេចបានផ្លូវដែកប្រវែង ៦០០ គ.ម ដើម្បីភ្ជាប់រដ្ឋ Klang Valley, រដ្ឋ Kuantan រដ្ឋ Kuala Terengganu រដ្ឋកូតា និងរដ្ឋ Tumpat។ ចិននឹងទទួលអនុវត្តទាំងអស់នូវការសាងសង់ ការរចនាម៉ូត លទ្ធកម្មឧបករណ៍ និងបរិក្ខារ ព្រមទាំងការផ្តល់ជួននូវមធ្យោបាយ តាមរយៈកិច្ចសន្យាជាមួយក្រុមហ៊ុនទំនាក់ទំនងសំណង់គ្រប់គ្រងដោយចិន។

អាន​បន្ថែម

ប្រទេសឥណ្ឌូនេស៊ីកំពុងស្វែងរកអ្នកវិនិយោគឯកជនដើម្បីធ្វើការវិនិយោគលើកំពង់ផែ និងអ

ប្រទេសឥណ្ឌូនេស៊ីកំពុងស្វែងរកអ្នកវិនិយោគឯកជនដើម្បីធ្វើការវិនិយោគលើកំពង់ផែ និងអាកាសយានដ្ឋានរបស់ខ្លួន ប្រទេសឥណ្ឌូនេស៊ី កំពុងស្វែងរកការវិនិយោគឯកជន ទៅលើអាកាសយានដ្ឋាន និង កំពង់ផែ មួយចំនួនក្នុងប្រទេស ដែលកំពុងតែជួបប្រទះនូវបញ្ហាហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីកាត់បន្ថយឱនភាពថវិកា និងដើម្បីបង្កើនទុនវិនិយោគលើហេត្ថារចនាសម្ព័ន្ធថ្មី។ តាមរយៈគម្រោងរបស់លោកប្រធានាធិបតី ចូកូ វីដូដូ រដ្ឋាភិបាលនឹងលក់នូវភាគហ៊ុនប្រមាណ ៤៥ ភាគរយនៃអាកាសយានដ្ឋានចំនួន ១០ និង កំពង់ផែចំនួន ២០ ក្នុងប្រទេស ហើយរដ្ឋាភិបាលនៅតែជាម្ចាស់ភាគហ៊ុនធំក្នុងការគ្រប់គ្រងដដែល។ Bloomberg បានរាយការពីប្រសាសន៍របស់លោករដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Budi Karya Sumadi កាលពីដើមខែវិច្ឆិកា ដែលបានលើកឡើងថា ការលក់ភាគហ៊ុនអាចនឹងចាប់ផ្តើមនៅឆ្នាំ ២០១៧ ដោយចាប់ផ្តើមពីអាកាសយានដ្ឋាន Kualanamu ស្ថិតនៅខាងជើងកោះស៊ូម៉ាត្រា និង អាកាសយានដ្ឋាន Sepinggan ស្ថិតនៅខាងកើតកោះ Kalimantan។ រដ្ឋាភិបាលនឹងអញ្ជើញក្រុមហ៊ុនមួយចំនួន ដូចជា ក្រុមហ៊ុន Inch Airport Corp ក្រុមហ៊ុន GVK Power & Infrastructure Ltd និង ក្រុមហ៊ុន […]

អាន​បន្ថែម