ការរីកចំរើនក្រុមហ៊ុនវៀតណាមកំពុងធ្វើឲ្យមានភាពភ្ញាក់ផ្អើលក្នុងទីផ្សារភាគហ៊ុន

ការកើនឡើងដ៏ខ្ពស់នូវតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនសំណង់វៀតណាមមួយ បានបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងទីផ្សារភាគហ៊ុន ក្នុងខែវិច្ឆិកា។ ក្រុមហ៊ុន Faro Construction and parent developer FLC Group បានកំពុងតែអភិវឌ្ឍនូវគម្រោងធំមួយចំនួនដូចជា គម្រោងកសាង Samson Beach and Golf Resort ស្ថិតនៅក្នុងខេត្ត Thanh Hoa ដែលមានតម្លៃ ២៥០ លានដុល្លារសហរដ្ឋអាមេរិក និងគម្រោង Quy Nhon Beach and Golf Resort ស្ថិតនៅក្នុងខេត្ត Binh Dinh ដែលមានតំលៃ ៣៣០ លានដុល្លារសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Faro បានចុះបញ្ជីលើផ្សារភាគហ៊ុននៃទីក្រុងហូជីមិញ (HOSE) នៅខែកញ្ញា ក្នុងតម្លៃ ១៧០ លានដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែក្នុងខែវិច្ឆិកា តម្លៃក្រុមហ៊ុននេះបានកើនឡើង ១៣ ដង រហូតដល់ ២.២ ប៊ីលានដុល្លារសហរដ្ឋអាមេរិក ដែលធ្វើឲ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនធំជាងគេទី ៧ ក្នុងប្រទេសវៀតណាម។ […]

អាន​បន្ថែម

ប្រទេសចិន នឹងកសាងកោះសិប្បនិម្មិតនៅប្រទេសភីលីពីន

ប្រទេសភីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយប្រទេសចិនដើម្បីកសាងកោះសិប្បនិម្មិតចំនួនបួននៅទីក្រុង Davao។ គម្រោងដ៏ធំលើផ្ទៃដី ២០៨ ហិចតាដែលនឹងត្រូវអភិវឌ្ឍតាមបណ្តោយឆ្នេរសមុទ្រប្រវែង ៨ គ.ម ជាផ្នែកមួយនៃគម្រោងកំពង់ផែដ៏ធំមួយ ហើយក៏ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍសេដ្ឋកិច្ច និងកំសាន្តនៃទីក្រុង Davao។ កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនភីលីពីន Mega Harbor Port and Development Inc. និង ក្រុមហ៊ុនរដ្ឋរបស់ប្រទេសចិន China Communications Construction Co. (CCCC) បានធ្វើការចុះហត្ថលេខាក្នុងកំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Duterte ទៅប្រទេសចិន។ គូសបញ្ជាក់ផងដែរថា លោកប្រធានាធិបតី Duterte ធ្លាប់ជាអភិបាលក្រុង Davao មុនពេលលោកក្លាយជាប្រធានាធិបតី។ កិច្ចព្រមព្រៀងនេះបានបង្ហាញពីការផ្លាស់ប្តូរទៅរកទំនាក់ល្អរវាងប្រទេសទាំងពីរ ទាំងដែរធ្លាប់មានការជំទាស់របស់ប្រទេសភីលីពីនទៅនឹងក្រុមហ៊ុន China Communications Construction Co. (CCCC) ដែលបានចូលរួមក្នុងការកសាងកោះសិប្បនិម្មិតក្នុងសមុទ្រចិនខាងត្បូង៕

អាន​បន្ថែម

ការងារចាប់ផ្តើមលើអគារកប់ពពកខ្ពស់ជាងគេក្នុងពិភពលោក

ការងារបានចាប់ផ្តើមនៅលើអ្វីដែលនឹងក្លាយជាអគារខ្ពស់បំផុតនៅក្នុងពិភពលោកនៅក្នុងទីក្រុងឌូបៃ។ “ប៉ម” ដែលបានរចនាឡើងដោយស្ថាបត្យករកាត់ អេស្ប៉ាញ និងស្វ៊ីស លោក Santiago Calatrava នឹងខ្ពស់ជាងអាគារដែលជាប់កំណត់ត្រាបច្ចុប្បន្ន Burj Khalifa ដែលស្ថិតនៅក្នុងទីក្រុងឌូបៃដូចគ្នា និងជាផ្នែកមួយនៃការអភិវឌ្ឍឡើងវិញនៃទីក្រុងចាស់។ “ប៉ម \’ត្រូវបានគេរំពឹងថានឹងលូតខ្ពស់ ៣០៤៥ហ្វីត នៅពេលដែលវាត្រូវបានសាងសង់ រួចរាល់ ក្នុងឆ្នាំ ២០២០ ខាងមុខនេះ និងត្រូវចំណាយអស់ប្រមាណជា ១ ពាន់លានដុល្លារ អាមេរិច នេះបើយោងតាម inhabitat ។ ស្ថាបត្យករ Calatrava បាននិយាយថា “គម្រោងនេះ គឺជាសមិទ្ធផលសិល្បៈ ដែលបានបំផុសគំនិតដោយគោលដៅនៃការធ្វើឲ្យកន្លែងនេះ ជាចំណុចប្រជុំមួយសម្រាប់ប្រជាពលរដ្ឋដែលមកពីទីក្រុងឌូបៃ និងតំបន់អារ៉ាប់រួម ព្រមទាំងពលរដ្ឋនៅទូទាំងពិភពលោក។ វាគឺជានិមិត្តរូបនៃជំនឿក្នុងវឌ្ឍនភាព»។

អាន​បន្ថែម

គ្រោះថ្នាក់នៅការដ្ឋានសាងសង់នៃប្រទេសចិនសម្លាប់មនុស្ស ៦៧នាក់

ច្បាប់ស្តីពីសុខភាព និងសុវត្ថិភាពនៅអាស៊ី ត្រូវបានទទួលការចាប់អារម្មណ៍ជាថ្មីម្តងទៀត បន្ទាប់ពីកម្មករ ៦៧នាក់ បានស្លាប់នៅពេលដែលមានការបាក់ស្រុតសំណង់ដែលពួកគេធ្វើការនៅក្នុងប្រទេសចិន កាលពីខែវិច្ឆិកាកន្លងទៅនេះ។ គ្រោះថ្នាក់នេះបានកើតឡើងនៅលើតំបន់នៃរោងចក្រថាមពល Fengcheng ដ៏ធំសម្បើម មានតម្លៃ ១,១ ប៊ីលានដុល្លារអាមេរិច នៅក្នុងខេត្តភាគខាងកើតនៃ Jiangxi គឺនៅពេលកន្លែងដែលកម្មករធ្វើការសាងសង់ប៉មនៃរោងចក្រថាមពលបានស្រុតចុះ។ Xinhua បានរាយការណ៍ថា ក្រុមហ៊ុន Hebei Yineng Tower Engineering Co. Ltd. កំពុងតែសាងសង់ប៉មសម្រាប់រោងចក្រ ដែលត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Jiangxi Ganneng Co. Ltd.។ Xinhua បានបន្ថែមទៀតថា កម្លាំងសង្គ្រោះរួមមាន អ្នកជួយសង្គ្រោះជាង ៣០០នាក់ ដ្រូន ២គ្រឿង និងរថយន្តស្ទូចចំនួន ៧។ លក្ខខណ្ឌដ៏ពិបាក និងសម្ពាធពេលវេលាតឹងរ៉ឹង ត្រូវបានចាត់ទុកថាជាផ្នែកមួយដែលធ្វើឲ្យមានសោកនាដកម្មនេះ។

អាន​បន្ថែម

ចិនចូលរួមក្នុងគម្រោងទីក្រុងរណបធំ

ក្រុមហ៊ុន Cambodian conglomerate LYP Group និងក្រុមហ៊ុន the China Minsheng Investment Group (CMIG) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយកាលពីខែ ធ្នូ ដើម្បីអភិវឌ្ឍទីក្រុងមិត្តភាពកម្ពុជាចិន ដែលមានទំហំ ៥៥០ ហិចតា។ កិច្ចព្រមព្រៀងលើវិនិយោគទុនរួមក្នុងតម្លៃ ១,៥ ប៊ីលានដុល្លារ អនុញ្ញាតឲ្យ CMIG ដែលជាក្រុមហ៊ុនវិនិយោគធំបំផុតក្នុងប្រទេសចិន ធ្វើការអភិវឌ្ឍតំបន់លំនៅដ្ឋានជាមួយនឹងទីក្រុងរណប Garden City ដែលមានទំហំ ២០០០ ហិចតា កសាងដោយក្រុមហ៊ុន LYP Group ស្ថិតនៅចម្ងាយ ១០ គ.ម ខាងជើងពីភ្នំពេញ។ ការសាងសង់នៅលើទីក្រុងមិត្តភាពកម្ពុជាចិន ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ ២០១៧ ជាមួយគម្រោងរួមមាន មជ្ឈមណ្ឌលសន្និបាត មជ្ឈមណ្ឌលដឹកជញ្ជូន សាលារៀន និងសម្ភារបរិក្ខារដទៃៗទៀត។ ការវិនិយោគច្រើនសម្បើម មានភាពសមស្របជាមួយនឹងការគាំទ្រទិន្នាការ “One Belt, One Road” របស់ចិន ដែលមានគម្រោងធំៗមួយចំនួនបានប្រកាសនៅក្នុងតំបន់នាឆ្នាំថ្មីៗនេះ។

អាន​បន្ថែម

ចិនស្វែងរកដៃគូសម្រាប់រោងម៉ាស៊ីនកិនដែកក្នុងតំបន់

ការពឹងផ្អែករបស់កម្ពុជាលើការនាំចូលដែកថែបសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ដែលកំពុងរីកចម្រើន បានកំពុងក្លាយជាឱកាសមួយដល់ចិនក្នុងការបង្កើតសមត្ថភាពផលិតក្នុងស្រុក។ តាមរយៈនាយកប្រតិបត្តិក្រុមហ៊ុន បានឲ្យដឹងថា ដែក និងដែកថែប Hangzhou ដែលជាសហគ្រាសគ្រប់គ្រងដោយរដ្ឋចិនមានបទពិសោធន៍ជាង ៥០ឆ្នាំ កំពុងតែរកដៃគូដើម្បីសាងសង់រោងចក្រផលិតដែកថែបដំបូងគេថ្នាក់ជាតិ។ វៀតណាម និងចិន ជាអ្នកផ្គត់ផ្គង់ចម្បងក្នុងការនាំចូលដែកថែបរបស់កម្ពុជា ដែលជាសរុបលើសពី ២៦៥,០០០ តោន ក្នុងឆ្នាំ ២០១៥។ ក្នុងអំឡុងវេទិកាពាណិជ្ជកម្មកម្ពុជានិងចិននាពេលថ្មីៗនេះ លោក Weng Wei Min ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃក្រុមហ៊ុន ដែក និងដែកថែប Hangzhou បានប្រាប់ក្រុមអ្នកកាសែតថា ១០ ប៊ីលានដុល្លារអាមេរិកនឹងសម្រេចបាននូវសក្ដានុពល នាពេលអនាគតដ៏ធំនៅក្នុងក្រុមហ៊ុនទីផ្សាររបស់កម្ពុជា ប៉ុន្តែមិនទាន់បានបញ្ចប់ផែនការនៅឡើយទេ។

អាន​បន្ថែម

ឥដ្ឋរបស់បារាំងត្រៀមរួចរាល់ក្នុងការចូលទីផ្សារស៊ីម៉ង់តិ៍ក្នុងស្រុក

ក្រុមហ៊ុនផលិតឥដ្ឋនាំមុខគេមួយរបស់ប្រទេសបារាំង Plattard Sas បានប្រកាសថា ខ្លួនកំពុងសម្លឹងរកមើលការបង្កើតវត្តមានផលិតកម្មនៅក្នុងទីផ្សារក្នុងស្រុក។ លោក Edouard Plattard អ្នកគ្រប់គ្រងក្រុមហ៊ុនបារាំងដ៏ល្បីឈ្មោះបានថ្លែងអំពីគុណភាព និងអត្ថប្រយោជន៍នៃផលិតផលរបស់ខ្លួន នៅក្នុងសិក្ខាសាលាស្តីពី “សម្ភារសំណង់សម័យទំនើប និងបច្ចេកទេសសំណង់ថ្មីនៃប្រទេសបារាំង” ដែលរៀបចំដោយ MLMUPC នេះ។ Plattard Sas ផលិតឥដ្ឋដោយប្រើប្រាស់ខ្សាច់និងក្រួស មានតាមលំដាប់នៃទំហំ ដើម្បីផ្តល់នូវភាពងាយស្រួលសម្រាប់ក្រុមហ៊ុនសំណង់។បើទោះបីជា Plattard Sas មិនទាន់មានផែនការវិនិយោគជាផ្លូវការយ៉ាងណាក៏ដោយ ការលើកទឹកចិត្តយ៉ាងកក់ក្តៅពីក្រសួង និងឧស្សាហកម្មសំណង់ដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជាបានផ្តល់នូវឱកាសយ៉ាងធំចំពោះ Plattard Sas ។ ទោះជាយ៉ាងណា Plattard Sas បានសង្កត់ធ្ងន់ថាវិនិយោគទុនដំបូងនឹងនៅតែជាប្រធានបទចំពោះការចាប់អារម្មណ៍ទីផ្សារ។

អាន​បន្ថែម

ប្រាក់កម្ចីរបស់ចិនសម្រាប់កសាងផ្លូវ Expressway ពីភ្នំពេញទៅក្រុងព្រះសីហនុ

កម្ពុជាកំពុងស្វែងរកប្រាក់កម្ចីពីចិន ដើម្បីសាងសង់ផ្លូវ Expressway យ៉ាងវែងពីភ្នំពេញ ទៅសីហនុ។ ក្នុងអំឡុងកិច្ចប្រជុំទ្វេភាគីមួយនៅក្នុងប្រទេសហ្វីលីពីនរដ្ឋធានីម៉ានីល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនកម្ពុជា លោក ស៊ុន ចាន់ថុល បានពិភាក្សាគ្នាពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសំខាន់នេះ ជាមួយប្រទេសចិនអនុរដ្ឋមន្ត្រីដឹកជញ្ជូន លោក Dai Dongchang។ លោក Dai បានសន្យាថានឹងដាក់សំណើទៅរដ្ឋាភិបាលចិន និងបានចែករំលែកក្តីសង្ឃឹមរបស់លោកថាប្រាក់កម្ចីនេះនឹងអាចធ្វើទៅបាន។ ក្នុងកំឡុងពេលដំណើរទស្សនកិច្ចថ្មីរបស់លោកប្រធានាធិបតី Xi Ping មកកាន់ប្រទេសកម្ពុជា មូលនិធិជាង ៦០០លានដុល្លារអាមេរិក ត្រូវបានយល់ព្រមផ្តល់សម្រាប់អនុវត្តគម្រោងមួយចំនួនរួមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសំខាន់។ ការតភ្ជាប់ខ្សែដឹកជញ្ជូនរវាងរាជធានីរបស់ប្រទេសកម្ពុជា និងកំពង់ផែឆ្នេរសមុទ្រត្រូវបានចាត់ទុកថាជាការតភ្ជាប់ពាណិជ្ជកម្ម និងទេសចរណ៍ដ៏សំខាន់បំផុតនៅក្នុងប្រទេសនេះ។

អាន​បន្ថែម

កម្ពុជា ថៃ បានសម្រេចកសាងស្ពានព្រំដែនមិត្តភាពរួមគ្នា

រាជាណាចក្រកម្ពុជា និងថៃ បានឈានទៅដល់កិច្ចព្រមព្រៀងក្នុងការកសាងស្ពានមិត្តភាពនៃព្រំដែនប្រទេសទាំង ២ រវាងប៉ោយប៉ែត និងអារញ្ញប្រថេត ដើម្បីសំរួលដល់ការធ្វើចរាចរ។ កិច្ចព្រមព្រៀងនេះជាផ្នែកមួយនៃគម្រោងដឹកជញ្ជូនពីរ ដែលប្រទេសទាំងពីរបានសម្រេចយល់ព្រមនៅក្នុងជំនួបពិភាក្សាលើកទី ៥ នៃមហាអនុតំបន់ទន្លេមេគង្គ ស្តីពីកិច្ចប្រឹងប្រែងក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដែលបានប្រព្រឹត្តទៅនៅខេត្តឈៀងម៉ៃ ព្រះរាជាណាចក្រថៃ កាលថ្ងៃទី ១៦ ខែធ្នូ កន្លងទៅនេះ។ ស្ពានឆ្លងកាត់ព្រំដែននេះ នឹងត្រូវកសាងឡើង រវាងស្រុកស្ទឹងបត់ និងស្រុកបាននុងអាន។ ប្រទេសថៃ នឹងផ្តល់ជាជំនួយដើម្បីកសាងស្ពាន ផ្នែកខាងប្រទេសកម្ពុជា ក៏ដូចជាកម្ចីដើម្បីកសាងបុស្តិ៍ត្រួតពិនិត្យនៃច្រកព្រំដែនថ្មីនេះផងដែរ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។ ប្រទេសថៃ នឹងកសាងផងដែរនូវផ្លូវពីច្រកព្រំដែននេះ ទៅផ្លូវជាតិលេខ ៥ ដែលត្រូវបានគេស្គាល់ថា ជាផ្លូវអន្តរជាតិអាស៊ានលេខ ១៕

អាន​បន្ថែម

ថវិកាប្រមាណ ២០០ លានដុល្លារ សម្រាប់ការធ្វើឲ្យប្រសើរឡើងនូវផ្លូវក្នុងតំបន់ជនបទ

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីគម្រោងក្នុងការចំណាយថវិកា ប្រមាណ ២០០ លានដុល្លារ ដើម្បីធ្វើឲ្យប្រសើរឡើងនូវផ្លូវដីចំនួន ៧៥ ក្នុងខេត្តចំនួន ១០ ស្មើនឹង ១២០០ គ.ម ឲ្យទៅជាផ្លូវកៅស៊ូវិញ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានលើកឡើងបង្ហាញពីគម្រោងនេះ នៅថ្ងៃទី ២ វិច្ឆិកា ក្នុងពិធីសម្ពោធផ្លូវកៅស៊ូ មួយខ្សែប្រភេទ DBST ដែលមានប្រវែង ៥៤៣ គ.ម ក្នុងខេត្តត្បូងឃ្មុំ កន្លងទៅថ្មីៗនេះ។ គម្រោងអភិវឌ្ឍដំណាក់កាលទី ២ នឹងផ្តោតសំខាន់ទៅលើផ្លូវក្នងខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។ ថវិកាចំនួន ១៧.៨ ភាគរយជាថវិកាបដិភាគរបស់រដ្ឋាភិបាល ១៤២ លានដុល្លារ ជាប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងបារាំង។ ចំណែកទឹកប្រាក់ចំនួន ៣៣ លានដុល្លារ ទៀតជាជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី អង្គការ CCC […]

អាន​បន្ថែម