LEGRAND នាំមុខគេផ្នែកស្ដង់ដារអគ្គិសនីនៅក្នុងប្រទេសកម្ពុជា

ជាមួយនឹងការរីកចម្រើនខាងសំណង់នៅក្នុងប្រទេសកម្ពុជា ការដំឡើងរចនាសម្ព័ន្ធអគ្គិសនីនៅក្នុងអគារក៏កំពុងត្រូវបានយកចិត្តទុកដាក់ ដើម្បីធានាសុវត្ថិភាពបណ្តាញអគ្គិសនីដល់អ្នកស្នាក់នៅក្នុងអគារ និងកាត់បន្ថយការប្រើប្រាស់អគ្គិសនីច្រើន។ ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យបានធ្វើបទសម្ភាសន៍ដោយផ្ទាល់ជាមួយលោក Wandrille de Pierrefeu ប្រធានគ្រប់គ្រងសាខា LEGRAND ប្រចាំប្រទេសកម្ពុជា ពីការត្រួសត្រាយផ្លូវសម្រាប់ធ្វើឲ្យប្រសើរឡើងនូវស្តង់ដារអគ្គិសនីនៅប្រទេសកម្ពុជារបស់ម៉ាកអគ្គិសនីនាំមុខគេក្នុងពិភពលោកមួយនេះ។ LEGRAND ដែលមានប្រភពមកពីប្រទេសបារាំងនេះ មានភាពល្បីល្បាញទូទាំងពិភពលោកលើផ្នែកគុណភាព និងស្តង់ដារពិសេសរបស់ខ្លួននៅក្នុងការរៀបចំរចនាសម្ព័ន្ធអគ្គិសនី។ LEGRAND ត្រូវបានចែកចាយនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩៣ និងបានបើកការិយាល័យតំណាងមួយនៅខែមេសា ឆ្នាំ២០១៦។ LEGRAND គឺជាម៉ាកអគ្គិសនី និងរចនាសម្ព័ន្ធអគារឌីជីថលដ៏ល្បីមួយក្នុងពិភពលោក។ តើមានហេតុផលអ្វីដែលម៉ាកល្បីមួយនេះឈានចូលមកក្នុងទីផ្សារកម្ពុជា? វត្តមានរបស់ LEGRAND នៅក្នុងប្រទេសកម្ពុជាជួយឲ្យយើងអាចផ្តត់ផ្គង់ដល់អ្នកចែកចាយ អ្នកលក់បន្ត និងដៃគូរបស់យើង និងអាចជួយយើងឲ្យកាន់តែខិតជិតអតិថិជនដែលប្រើប្រាស់ផលិតផលរបស់យើងដើម្បីបម្រើសេវាកម្មដល់ពួកគេបានកាន់តែល្អប្រសើរ។ សូមលោកជួយរៀបរាប់ពីប្រភេទផលិតផលរបស់ក្រុមហ៊ុនដែលមាននៅក្នុងប្រទេសកម្ពុជា។ LEGRAND គ្របដណ្តប់លើផ្នែកសកម្មភាពជាយុទ្ធសាស្ត្រចំនួនប្រាំពីរដូចជា ៖ 1. ឧបករណ៍ភ្ជាប់ថាមពលអគ្គិសនី (កុងតាក់ភ្លើង ព្រីភ្លើង និងព្រីភ្លើងប្រភេទVDI ជាដើម) 2. ឧបករណ៍ចែកចាយថាមពលអគ្គិសនី (បន្ទះអគ្គិសនី ប្រដាប់ផ្តាច់ចរន្តអគ្គិសនី busways, និងត្រង់ស្វមម៉ាទ័រ ជាដើម) 3. ប្រព័ន្ធអគារ (ឧបករណ៍ចាប់សញ្ញាចលនា និងប្រព័ន្ធទាក់ទងតាមវីដេអូជាដើម) 4. ការគ្រប់គ្រងខ្សែអគ្គិសនី […]

អាន​បន្ថែម

ក្រុមហ៊ុន Bosch ដាក់បញ្ចេញនូវបច្ចេកវិទ្យា Smart Home Hi-tech របស់ខ្លួន

ក្រុមហ៊ុន Robert Bosch នឹងបង្ហាញនូវអ្វីដែលជា Smart Home ដោយផ្អែកលើបច្ចេកវិទ្យារបស់ខ្លួនបន្ទាប់ពីការស្ទាបស្ទង់ពីចំណង់ចំណូលចិត្តរបស់អ្នកស្នាក់នៅចំពោះគំនិតលើ Smart Home នៅទូទាំងអឺរ៉ុប និងសហរដ្ឋអាមេរិក នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនចេញផ្សាយនៅថ្ងៃទី ០៩ ខែធ្នូ។ ការស្ទង់មតិដែលធ្វើឡើងពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី ៣ ខែសីហា ឆ្នាំ២០១៦ តាមរយៈអ្នកឆ្លើយតាម Twitter ជិត ៧ពាន់នាក់ មកពីប្រទេសអូទ្រីស អាឡឺម៉ង់ អេស្ប៉ាញ បារាំង អង់គ្លេស និងអាមេរិក ក្រុមហ៊ុន Bosch ដែលជាក្រុមហ៊ុនផ្តល់សេវាបច្ចេកវិទ្យានាំមុខគេរបស់ពិភពលោកបានរកឃើញថា ” ផ្ទះដែលមានការតភ្ជាប់ដ៏ឆ្លាតវៃ” អាចធ្វើកិច្ចការបានច្រើនជាងអ្វីដែលអ្នកឆ្លើយភាគច្រើនគិតថាអាចធ្វើបាន។ ការរកឃើញបានឲ្យដឹងថាជនជាតិអង់គ្លេស និងអាមេរិកចង់គ្រប់គ្រងផ្ទះរបស់ពួកគេ “នៅលើផ្លូវ” ចំណែកជនជាតិបារាំងមានទំនុកចិត្តបំផុតចំពោះផ្ទះដែលមានការតភ្ជាប់នោះ។ របាយការណ៍នេះក៏បានបង្ហាញថា អ្នកប្រើភាគច្រើនចង់បានការសន្សំសំចៃថាមពល និងអាចធ្វើដំណើរវិស្សមកាលដោយគ្មានការព្រួយបារម្ភ។ ទោះជាយ៉ាងណា អ្នកឆ្លើយជាច្រើនសង្ស័យថាផ្ទះឆ្លាតវៃប្រភេទនេះមានតម្លៃថ្លៃ និងអាចប្រឈមនឹងបញ្ហាការការពារទិន្នន័យ។ ដោយមើលឃើញពីទំនោររបស់អ្នកស្នាក់នៅទៅកាន់ផ្ទះឆ្លាតវៃជាច្រើនឆ្នាំនោះ ក្រុមហ៊ុនBoschបានផ្តល់នូវដំណោះស្រាយផ្ទះឆ្លាតវៃសម្រាប់តំបន់លំនៅឋានផ្សេងៗគ្នាជាច្រើន។ ប្រព័ន្ធផ្ទះឆ្លាតវៃរបស់ក្រុមហ៊ុន Bosch ធ្វើការអន្តរប្រតិបត្តិការ ៖ ឧបករណ៍ត្រូវបានតភ្ជាប់តាមរយៈប្រព័ន្ធគ្រប់គ្រងផ្ទះឆ្លាតវៃ និងអាចទំនាក់ទំនងគ្នាទៅវិញទៅមក។ […]

អាន​បន្ថែម

ការស្វែងរកគុណភាពនៅក្នុងពិភពនៃបំពង់ទុយោអាចបត់បែនបានធ្វើឲ្យច្បាស់លាស់ពីគុណភាព

អ្នកប្រហែលជាមិនដែលបានទៅទីក្រុង Yuyao តំបន់ Cixi នៅខេត្ត Zhejiang ប្រទេសចិន។ តំបន់នេះមានជំនាញខាងផលិតកម្មបំពង់ទុយោអាចបត់បែនបាន បំពង់ទុយោលោហៈធាតុ បំពង់ទុយោផ្កាឈូក។ នៅពេលដែលអ្នកទៅទីនោះជាលើកដំបូង អ្នកគិតថាវាជារោងចក្រធំមួយព្រោះថាផលិតផលទាំងនេះគឺមាននៅគ្រប់ទីកន្លែង។ យើងបានផលិតបំពង់ទុយោអាចបត់បែនដែលអាចជឿទុកចិត្តបាន និងមានគុណភាពខ្ពស់ជាច្រើនឆ្នាំ និងនាំចេញទៅកាន់ជុំវិញពិភពលោក។ យើងទទួលបានបទពិសោធពិសេសនៅក្នុងផ្នែកនេះ និងចង់ផ្តល់ដំបូន្មានមួយចំនួនដល់អ្នកឲ្យទទួលបានចំណេះដឹងក្នុងផ្នែកនេះដែរ។ តើអ្នកពិនិត្យមើលបំពង់ទុយោអាចបត់បែនបាន និងទទួលបានព័ត៌មានជាអតិបរមាដោយរបៀបណាពីអ្នកផលិតតាំងពីដំបូង ដើម្បីឲ្យមានភាពច្បាស់លាស់អំពីគុណភាព និងតម្លៃនៃបំពង់ទុយោ? ជាដំបូង អ្នកគួរដឹងពីសមាសសធាតុសំខាន់នៃបំពង់អាចបត់បែនបានធម្មតាដូចជាការប្រៀបធៀបលក្ខណៈពិសេសរបស់បំពង់ទុយោ និងគ្រឿងបន្លាស់ ៖  nut / insert  nipple  បំពង់ទុយោជ័រ  ដែកសរសៃ  Steel sleeve អ្នកផលិតជាច្រើនចង់រកប្រាក់ឲ្យបានច្រើនលើការបញ្ជាទិញមួយ ហើយពេលខ្លះប្រើប្រាស់របៀបនៃការផលិតដោយដៃ ឬការទិញវត្ថុធាតុដើមតម្លៃថោកបំផុត ហើយបញ្ឆោតអតិថិជនដោយលើកឡើងថាជាផលិតផលដែលមានគុណភាពខ្ពស់។ បើតាមស្តង់ដារផលិតផលដែលមានគុណភាពខ្ពស់ បំពង់ទុយោអាចបត់បែនគួរតែត្រូវបានធ្វើឡើងដោយមាន ៖ • ដែកថែបធន់នឹងភាពច្រែះ 304 • ទង់ដែងលាបនីកែល 57 • បំពង់ទុយោជ័រធន់នឹងការបាក់បែក 25% EPDM […]

អាន​បន្ថែម

ការលើកឡើងពីបញ្ហាឧស្សាហកម្មសំណង់ប្រកបដោយទំនួលខុសត្រូវ

By Ms. Marie HENOCQ, Marketing Manager DPCHT Co., Ltd. Email: admin@dpcht.com ឧស្សាហកម្មសំណង់អគារ និងការសាងសង់គឺជាឧស្សាហកម្មសំខាន់នៅក្នុងប្រទេសកម្ពុជា ហើយឧស្សាហកម្មទាំងនេះកំពុងទាក់ទាញការវិនិយោគខ្លាំងឡើង ហើយគម្រោងធំៗជាច្រើនកំពុងតែដំណើរការ (ផ្សារលក់ទំនិញ សណ្ឋាគារ អគារខុនដូ ជាដើម)។ ក្នុងនាមជាឧស្សាហកម្មដ៏សំខាន់ វិស័យសំណង់អគារ និងការសាងសង់ក៏មានការលេចឡើងនូវបញ្ហាជាច្រើនដូចជាបញ្ហាសុវត្ថិភាព និងសន្តិសុខ កត្តាបរិស្ថាន និងគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធ។ អាជីវកម្មចម្បងរបស់ក្រុមហ៊ុន DPCHT Co., Ltd. គឺជាផ្អែកលើការចែកចាយ ការដំឡើង និងការថែទាំម៉ាកបច្ចេកវិទ្យាដែលមានការទទួលស្គាល់ជាអន្តរជាតិក្នុងវិស័យជាច្រើនដូចជា សន្តិសុខ ចំណតរថយន្ត និងឧបករណ៍សម្រាប់ដំណោះស្រាយបរិស្ថាន។ ក្រុមហ៊ុន DPCHT Co., Ltd. មានការបញ្ជាក់ជាច្រើនក្នុងវិស័យសាធារណៈ និងឯកជន ហើយជាក្រុមហ៊ុនគួរឲ្យទុកចិត្តដែលមានការទទួលស្គាល់ដោយក្រសួងនៃប្រទេសកម្ពុជា មូលនិធិអន្តរជាតិ និងអតិថិជនឯកជន។ នៅក្នុងឧស្សាហកម្មសំណង់អគារ និងការសាងសង់ ទោះបីជាអ្នកខ្លះស្វែងរកនូវប្រសិទ្ធភាព និងតម្លៃទាប ក៏នេះមិនអាចធ្វើបានចំពោះតម្លៃនៃសន្តិសុខ និងសុវត្ថិភាពឡើយ។ ក្រុមហ៊ុនDPCHT Co., Ltd. បានយល់ពីបញ្ហានេះ ហើយក្រុមហ៊ុនបានបង្កើតភាពជាដៃគូយ៉ាងរឹងមាំជាមួយអ្នកផ្គត់ផ្គង់ឧបករណ៍សន្តិសុខ […]

អាន​បន្ថែម

ការផ្លាស់ប្តូរគំរូកម្រាលថ្ម

ប្រទេសកម្ពុជាមានកម្រាលបេតុងជាច្រើនដែលខ្វះការថែទាំ និងសោភ័ណភាពមិនស្អាត ដែលធ្វើឲ្យប៉ះពាល់ដល់បរិវេណជុំវិញ និងអចលនទ្រព្យ ព្រមទាំងស្រូបយកកំដៅខ្លាំងធ្វើឲ្យបរិវេណនោះមិនល្អ។ ទោះជាយ៉ាងណា គំរូកម្រាលថ្មកំពុងតែផ្លាស់ប្តូរព្រោះថានៅប្រទេសកម្ពុជាបច្ចុប្បន្នគេអាចរកបាននូវកម្រាលថ្មចាក់ស្រេះគ្នាដែលមានការពេញនិយមនៅទូទាំងពិភពលោក។ កម្រាលថ្មចាក់ស្រេះគ្នា (ILB) អាចទ្រនូវទម្ងន់ដោយកម្រាលនេះចាក់ស្រេះគ្នាទៅវិញទៅមកតាមរយៈការបញ្ចូលគ្នានូវខ្សាច់ ដុំថ្មការ៉ូឡា និងគែមថ្ម។ បើទោះបីជាគំនិតនេះថ្មីនៅកម្ពុជា ប៉ុន្តែវាត្រូវបានប្រើជាទូទៅនៅប្រទេសអាឡឺម៉ង់ដែលជាប្រភពនៃកម្រាលថ្មប្រភេទនេះ និងបណ្តាប្រទេសនៅតំបន់អាស៊ី សហរដ្ឋអាមេរិក និងអឺរ៉ុប។ ប្រជាប្រិយភាពរបស់កម្រាលថ្មប្រភេទនេះគឺផ្អែកលើរូបរាងដ៏ស្អាតរបស់វា តម្លៃសមរម្យ ភាពធន់អាចប្រើបានយូរ គុណភាព និងសមត្ថភាពទ្រទម្ងន់ធ្ងន់បាន។ កម្រាលថ្ម ILB អាចប្រើបាននៅតាមផ្ទះវីឡា អចលនទ្រព្យលំនៅដ្ឋាន អចលនទ្រព្យពាណិជ្ជកម្ម និងចិញ្ចើមផ្លូវដើរ ព្រមទាំងគម្រោងធំៗដូចជាទីធ្លាកំពង់ផែ និងផ្លូវអាកាសយានដ្ឋាន កម្រាលថ្មនេះក៏អាចប្រើសម្រាប់កម្រាលថ្មតាមចិញ្ចើមផ្លូវសាធារណៈនៅទីក្រុងព្រោះថាថ្លៃចំណាយសម្រាប់ការផ្លាស់ប្តូរពេលដល់អាយុកាលរបស់វាទាបជាងថ្លៃចំណាយប្តូរចិញ្ចើមផ្លូវក្រាលកៅស៊ូ។ នៅប្រទេសកម្ពុជាដុំកម្រាលថ្មទាំងនេះអាចរកទិញបានតាមរយៈក្រុមហ៊ុន Omura Concrete Co., Ltd. តាំងពីឆ្នាំ ២០១៥ នៅពេលដែលក្រុមហ៊ុននេះបានបង្កើតរោងចក្រមួយនៅខេត្តកណ្តាលដែលមានសមត្ថភាពផលិតបាន ៨០ តោនក្នុងមួយថ្ងៃ។ លោក Hiroya Kon, ប្រធានគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុន Omura Concrete Co., Ltd បានឲ្យដឹងថាកម្រាលថ្ម ILB ខុសពីកម្រាលថ្មបេតុង ឥដ្ឋការ៉ូ និងកម្រាលផ្សេងទៀតផ្នែករូបរាងល្អ តម្លៃដែលមានការប្រកួតប្រជែង […]

អាន​បន្ថែម

ក្រុមហ៊ុន Coca-Cola បើករោងចក្រដែលធំជាងមុននៅប្រទេសកម្ពុជា

បន្ទាប់ពីប្រតិបត្ដិការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាងពីរទសវត្សរ៍មក ក្រុមហ៊ុន Coca-Cola បានបើករោងចក្រផលិតថ្មីមួយនៅក្នុងរាជធានីភ្នំពេញក្នុងខែធ្នូ ឆ្នាំ២០១៦ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការទីផ្សារក្នុងស្រុក និងអាស៊ាន។ រោងចក្រនេះស្ថិតនៅលើផ្ទៃដីទំហំ ១២,៥ ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ)។ រោងចក្រក្រុមហ៊ុនភេសជ្ជៈកម្ពុជា (ក្រុមហ៊ុន Coca-Cola កម្ពុជា) ដែលមានតម្លៃ ១០០លានដុល្លារថ្មីនេះ ត្រូវបានសាងសង់ឡើងនៅឆ្នាំ ២០១៤ មានទីតាំងស្ថិតនៅចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីកណ្តាលរាជធានីភ្នំពេញ ដែលរោងចក្រថ្មីនេះមានទំហំធំជាងរោងចក្រមុនដែលស្ថិតនៅក្នុងខណ្ឌមានជ័យដប់ដង។ បើតាមលោក Irial Finan អនុប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Coca-Cola ដែលលើកឡើងនៅក្នុងព្រឹត្តិការណ៍បើកសម្ពោធរោងចក្រនៅថ្ងៃទី ៥ ខែធ្នូ បានឲ្យដឹងថា ជាមួយនិងបច្ចេកវិទ្យា និងទំហំផលិតកម្មដែលប្រសើរជាងមុន រោងចក្រនេះអាចផលិតកូកាកូឡា និងភេសជ្ជៈផ្សេងទៀតបានរហូតដល់ទៅ ៥៤ពាន់ដបប្លាស្ទិច ដែលអាចកែច្នៃឡើងវិញ និង ៦០ពាន់កំប៉ុង ក្នុងមួយម៉ោង។ Khmer Times បានស្រង់សម្តីរបស់លោក Finan ដែលបានលើកឡើងថា “ការសម្រេចចិត្តក្នុងការវិនិយោគទឹកប្រាក់ ១០០ លានដុល្លារនៅក្នុងរោងចក្រផលិតថ្មីនេះ បានបង្ហាញពីភាពច្បាស់លាស់នៃអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។ កម្ពុជាមិនត្រឹមតែជាទីតាំងសម្រាប់ការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែបរិយាកាសវិនិយោគ និងតម្លាភាពអាជីវកម្មក្នុងប្រទេសកម្ពុជាក៏ល្អប្រសើរជាងមុនផងដែរ។ យើងបានប្រាប់ប្រជាជននៅសហរដ្ឋអាមេរិក […]

អាន​បន្ថែម

អាកាសយានដ្ឋានថ្មីតម្លៃ ១៥០០ លានដុល្លារ នឹងលេចរូបរាងលើទឹកដីតាខ្មៅ

ឆាប់ៗខាងមុខនេះ កម្ពុជានឹងមានអាកាស​យាន្តដ្ឋានអន្តរជាតិថ្មីមួយទៀតហើយ​ ដែលលេចរូបរាងឡើងនៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលស្ទឹង ខេត្តកណ្តាល ដោយគ្រោងនឹង​សាងសង់លើទំហំផ្ទៃដី ២.៦០០ ហិកតា ហើយនឹងចាយទុនវិនិយោគសរុប ១.៥០០ លានដុល្លារអាមេរិក។​ នេះបើយោង​តាមលិខិតមួយរបស់ទីស្តីការគណៈរដ្ឋមន្រ្តីចេញផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ។​ អ្នកឧកញ៉ា ពុង ឃាវសែ ​ប្រធាន​សមាគម​វិនិយោគ​អនិកជន​នៅ​កម្ពុជា (OCIC)​ ​បានចុះ​កិច្ចព្រម​ព្រៀង​ក្របខណ្ឌ​ ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ​ហិរញ្ញ​ប្បទាន​សម្រាប់​គម្រោង​អាកាស​យានដ្ឋាន​ភ្នំពេញ (ថ្មី)​ ប្រទេស​កម្ពុជា​ កាលពីព្រឹកថ្ងៃទី១១ ម្សិលមិញនេះ។ កិច្ចព្រមព្រៀងនេះបានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាង​សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីចិនលោក​ លី កឺឈាំង នៅឯវិមានសន្តិភាព។ លិខិតចំហរបស់ទីស្តីការគណរដ្ឋមន្រ្តីនេះ បានបង្ហាញពីគោលការណ៍អនុញ្ញាត បង្កើតក្រុមហ៊ុន មួយឈ្មោះថា​ “ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (Cambodia Airport Investment Co., Ltd.) ដើម្បីអភិវឌ្ឍន៍សាងសង់អាកាសយាន្តដ្ឋានអន្តរជាតិលំដាប់ថ្នាក់ 4F នៅលើទឹកដីក្រុងតាខ្មៅនេះ។​​ លិខិតដដែល បានលាតត្រដាងពីទុនវិនិយោគសរុបចំនួន ១.៥០០ លានដុល្លារអាមេរិក ក្នុងការសាងសង់អកាសយាន្តដ្ឋានថ្មីលំដាប់4Fនេះ ហើយទុនវិនិយោគសរុបខ្ទង់ពាន់លានដុល្លារនេះបានមកពី កម្ចីធនាគារបទេស​ ១.១០០​ […]

អាន​បន្ថែម

Pixelated ជាអគារខ្ពស់ជាងគេក្នុងប្រទេសថៃបច្ចុប្បន្ន

ការអភិវឌ្ឍអគារពហុបំណងកម្ពស់ ៣១៤ ម៉ែត ក្នុងសង្កាត់មជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុងបាងកក ដែលមានឈ្មោះថា “Pixelated Tower” បានក្លាយជាអគារខ្ពស់ជាងគេនៅប្រទេសថៃ។

អាន​បន្ថែម

ស្ពានទស្សនីយភាពកញ្ចក់ដ៏អាស្ចារ្យរបស់ចិនត្រូវបានបិទបន្ទាប់ពីពេលពីរសប្តាហ៍

ចំនួនភ្ញៀវទេសចរណ៍ដ៏ច្រើនលើសលុប បានបង្ខំឲ្យមានការបិទស្ពានកញ្ចក់ដ៏វែងបំផុតក្នុងពិភពលោករបស់ប្រទេសចិន ក្នុងរយៈពេលត្រឹមតែ ១៣ថ្ងៃ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានជាសកលស្តីពីការបើកឲ្យចូលទស្សនាស្ពាននេះ។

អាន​បន្ថែម

យន្តហោះដ្រូនកម្រិតការងារធ្ងន់ៗជាមធ្យោបាយប្រើសម្រាប់ការងារសាង់សង់ត្រូវដាក់

ក្រុមហ៊ុនជប៉ុនមួយបានដាក់បង្ហាញនូវយន្តហោះគ្មានមនុស្សបើក (Drone) ដំបូងបំផុតរបស់ពិភពលោកដែលមានសមត្ថភាពអាចលើកវត្ថុមានទម្ងន់រហូតដល់ទៅ ១០គ.ក។ យន្តហោះដ្រូននេះ មានដៃដង្កៀបដែលអាចលើកវត្ថុធ្ងន់

អាន​បន្ថែម