ព័ត៌មានសំណង់
ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាឡឺម៉ង់ ប្រកាសចង់មកបើករោងចក្រនៅកម្ពុជា
ក្រុមហ៊ុន BOSCH របស់អាឡឺម៉ង់ បានសន្យាចាត់តំណាងមកប្រទេសកម្ពុជា ដើម្បីសិក្សាឱ្យបានលម្អិត លើការរៀបចំបើករោងចក្ររបស់ខ្លួននៅកម្ពុជា។ នេះបើតាមជំនួបរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Alexander Weichsel អ្នកគ្រប់គ្រងរោងចក្រពាណិជ្ជកម្ម នៃក្រុមហ៊ុន BOSCH កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងជំនួបខាងលើនេះ លោក ស៊ុន ចាន់ថុល បានជម្រាបជូនភាគីក្រុមហ៊ុននូវសក្ដានុពលវិនិយោគរបស់កម្ពុជា និងកាលានុវត្តភាពវិនិយោគលើវិស័យគន្លឹះរួមមានវិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម, យានយន្តនិងអេឡិចត្រូនិក, សុខាភិបាលនិងឱសថ, ថាមពលកកើតឡើងវិញ, ព្រមទាំងទេសចរណ៍និងបដិសណ្ឋារកិច្ចជាដើម។ ទន្ទឹមនឹងនេះ លោកបានថែមទាំងស្នើដល់ក្រុមហ៊ុនឱ្យពិនិត្យពិចារណាជ្រើសរើសយកកម្ពុជាជាទីតាំង ដើម្បីពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ជាការឆ្លើយតប លោក Alexander Weichsel បានសន្យានឹងចាត់តំណាងក្រុមហ៊ុន BOSCH ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងវៀតណាម មកប្រទេសកម្ពុជាដើម្បីសិក្សាឱ្យបានលម្អិតស៊ីជម្រៅបន្ថែមទៀត លើការរៀបចំបើករោងចក្ររបស់ខ្លួននៅកម្ពុជា។ សូមជម្រាបថា BOSCH Group គឺជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្មឈានមុខគេមួយនៅលើពិភពលោក ជាមួយបុគ្គលិកសរុបប្រមាណ ៤២៩.០០០នាក់នៅទូទាំងពិភពលោក។ ក្រុមហ៊ុននេះមានប្រតិបត្តិការរបស់ខ្លួនលើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម ទំនិញប្រើប្រាស់ និងថាមពលនិងបច្ចេកវិទ្យាជាដើម៕
អានបន្ថែមអេស្ប៉ាញ ចង់បង្កើនការវិនិយោគរបស់ខ្លួននៅកម្ពុជា លើវិស័យថាមពលខ្យល់
ក្រុមហ៊ុន Acciona Energía របស់អេស្ប៉ាញ គ្រោងនឹងពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នកំពុងតែអនុវត្តគម្រោងទាញយកអគ្គិសនីដោយថាមពលខ្យល់នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ទៅមជ្ឈមណ្ឌលកណ្ដាលរបស់ក្រុមហ៊ុនដឹកនាំដោយ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុន Acciona Energía បានជម្រាបជូនអំពីបេសកកម្មការងារ និងប្រតិបត្តិការវិនិយោគរបស់ខ្លួនក្នុងវិស័យថាមពលកកើតឡើងវិញ ពិសេសឯកទេសក្នុងការអភិវឌ្ឍន៍ និងការគ្រប់គ្រងដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព។ បន្ថែមពីនេះ ក្រុមហ៊ុនផលិតថាមពល ដ៏ធំមួយនេះមានបុគ្គលិកប្រមាណជាង ៥៨.០០០នាក់ មកពី ៤០ប្រទេសផ្សេងៗគ្នាបម្រើការងារ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន បានបញ្ជាក់ពីគម្រោងពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ខណៈក្រុមហ៊ុន មានគម្រោងទាញយកអគ្គិសនីដោយថាមពលខ្យល់មួយចំនួននៅក្នុងប្រទេសកម្ពុជារួចមកហើយ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Acciona Energía ជាក្រុមហ៊ុនដ៏ធំមួយមានប្រតិបត្តិការទាំងស្រុងអស់រយៈពេលជាង ៣០ឆ្នាំមកហើយ លើបច្ចេកវិទ្យាការផលិតថាមពលកកើតឡើងវិញ។ ក្រៅពីអេស្ប៉ាញ កន្លងមក ក្រុមហ៊ុន Blue Circle របស់បារាំង ក៏ធ្លាប់មានបំណងចង់វិនិយោគលើគម្រោងទាញយកថាមពលអគ្គិសនីដោយថាមពលខ្យល់នៅកម្ពុជាផងដែរ។ ក្រុមហ៊ុននេះ បានសិក្សាលើស្ថានភាពភូមិសាស្ត្រកម្ពុជា ដែលបានកត់សម្គាល់ពីទីតាំងមួយចំនួនដែលអាចផ្តល់លទ្ធភាពផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់បាន ក្នុងនោះរួមមាន តំបន់ភ្នំបូកគោ ខេត្តកំពត […]
អានបន្ថែមស្ពានអាកាសភ្ជាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល តម្លៃជាង ១៦លានដុល្លារ បើកការដ្ឋានសាងសង់ហើយ
ស្ពានអាកាសភ្លោះ ស្ថិតនៅតាមបណ្ដោយមហាវិថី៦០ម៉ែត្រ ប្រសព្វនឹងផ្លូវជាតិលេខ២ ដែលជាចំនុចភ្ជាប់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល មានតម្លៃជាង ១៦លានដុល្លារ បានបើកដំណើរការការដ្ឋានសាងសង់ជាផ្លូវការហើយ។ ពិធីបើកការដ្ឋានសាងសង់នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ជាប្រភេទស្ពានបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) ដែលស្ពាននីមួយៗមានទទឹង ៩,៥ម៉ែត្រ បណ្ដោយតួស្ពានមានប្រវែង ២៨១ម៉ែត្រ និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានផ្នែកខាងជើងមានប្រវែង ១៨០ម៉ែត្រ និងផ្នែកខាងត្បូងមានប្រវែង ១៦១ម៉ែត្រ បើសរុបបណ្តោយស្ពានទាំងមូលមានប្រវែង ៦២២ម៉ែត្រ ខណៈគន្លងផ្លូវរត់របស់តួស្ពាននីមួយៗមានចំនួន ៣គន្លង (ទំហំ ៣,២៥ម៉ែត្រ + ៣,២៥ម៉ែត្រ + ២ម៉ែត្រ)សម្រាប់ចរាចរឯកទិស។ គួរបញ្ជាក់ថា ស្ពានអាកាសភ្លោះនេះ ត្រូវបានបែងចែកជា២ ដែលស្ពានទី១ ជាផ្លូវឯកទិស មានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ រីឯស្ពានទី២ ជាផ្លូវឯកទិស មានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់ មហាវិថីសម្តេចតេជោ ហ៊ុន […]
អានបន្ថែមប្រឡាយ២៦០គ.មនេះ នឹងក្លាយជាប្រឡាយបប្រវត្តិសាស្រ្ត និងដំបូងបង្អស់របស់កម្ពុជា ដែលមានបាតក្រាលបេតុង
រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក គម្រោងប្រព័ន្ធធារាសាស្រ្តរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ដែលមានប្រវែង ២៦០គីឡូម៉ែត្រនេះ ជាសំណង់ប្រវត្ថិសាស្រ្តនិងដំបូងបង្អស់របស់កម្ពុជា ព្រោះត្រូវបានសាងសង់ឡើងដោយមានក្រាលបេតុងបាតប្រឡាយបែបលក្ខណៈស្តង់បច្ចេកទេសទំនើប ដោយបច្ចុប្បន្នសម្រេចការសាងសង់បាន ៧៦,៧៧ភាគរយហើយ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសអញ្ជើញពិនិត្យប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោត កាលព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។ នាឱកាសនោះដែរ សម្តេចបានចាត់ទុកថា នេះជាលើកដំបូងហើយដែលកម្ពុជាមានការសាងសង់ប្រឡាយដែលមានក្រាលបាតបេតុង ដូច្នេះគម្រោងមួយនេះ និងក្លាយគម្រោងប្រវត្ថិសាស្រ្តនិងដំបូងបង្អស់នៅកម្ពុជា។ គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តដ៏សំខាន់មួយនេះ មិនមែនផ្ដល់ប្រយោជន៍សម្រាប់តែការពង្វៀងទឹកចេញពីរាជធានីភ្នំពេញប៉ុណ្ណោះទេ ក៏ប៉ុន្តែវានឹងផ្តល់ប្រយោជន៍ដល់ការស្រោចស្រង់តំបន់ដែលធ្លាប់ជន់លិចជាង ៣០ម៉ឺនហិកតា ក្នុងនោះរួមមានស្រែចម្ការ លំនៅដ្ឋាន និងតំបន់រោងចក្រមួយចំនួនទៀត ដែលស្ថិតក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ។ ជាងនេះទៅទៀត ប្រឡាយដ៏ធំសម្បើមមួយនេះ អាចធានាទឹកបានខួបប្រាំងខួបវស្សាសម្រាប់ស្រោចស្របស្រែចម្ការរបស់ពលរដ្ឋបានដល់ទៅជាង៥០ម៉ឺនហិកតា ឯណោះ។ បើតាមដំណើរចុះពិនិត្យគម្រោងរបស់សម្តេចធិបតី គិតត្រឹមថ្ងៃទី១៤ ខែមិថុនា វឌ្ឍនភាព គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្រ រាជធានីភ្នំពេញ សម្រេចបានប្រមាណ ៧៦% ដោយគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។
អានបន្ថែមប្រទេសម៉ារ៉ុកចំណាយ $១,២ពាន់លាន អភិវឌ្ឍកំពង់ផែ Dakhla ដើម្បីអាចទទួលទំនិញពីគ្រប់ទ្វីបលើពិភពលោក
កំពង់ផែខ្នាតយក្ស Dakhla Atlantic តម្លៃ $១,២ពាន់លានដុល្លារ បច្ចុប្បន្នកំពុងដំណើរការសាងសង់នៅទីក្រុង Dakhla ដែលជាទីក្រុងមួយនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសម៉ារ៉ុក កំពុងត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់សម្រាប់ទ្វីបអាហ្វ្រិកខាងលិច និងតំបន់សេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតរបស់ពិភពលោក ដូចជាអឺរ៉ុបនិងភ្ជាប់មកទ្វីបអាស៊ីថែមទៀតផង នេះបើយោងតាម CNN ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ២៨ ខែ០៥ ឆ្នាំ ២០២៤។ ច្រករបៀបពាណិជ្ជកម្មពិភពលោកដែលមានពហុមុខងារ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៨ កំពង់ផែអន្តរជាតិ Dakhla Atlantic ខ្នាតយក្សនេះ នឹងគ្របដណ្ដប់លើគម្រោងធំៗជាច្រើនទៀត ក្នុងនោះមានដូចជាការសាងសង់កំពង់ផែពាណិជ្ជកម្មសម្រាប់ស្ថានីយប្រេង កំពង់ផែសម្រាប់តែទំនិញនេសាទ និងកន្លែងផលិតកប៉ាល់ ដែលសំណង់ទាំងអស់នេះ លាតសន្ធឹងលើផ្ទៃដីប្រមាណ ១៦៥០ ហិកតា។ គម្រោងនេះ ក៏រួមបញ្ចូលផងដែរនូវស្ពានតភ្ជាប់កំពង់ផែទៅកាន់ផ្លូវដីគោក និងផ្លូវថ្មីប្រវែង ៧ គីឡូម៉ែត្រដែលតភ្ជាប់កំពង់ផែទៅកាន់ផ្លូវជាតិដ៏សំខាន់មួយ ដែលបង្កើតឱ្យមានច្រកចេញចូលរលូនចេញពីតំបន់ Tangier នៅភាគខាងជើង ទៅកាន់ព្រំដែន Mauritania នៅភាគខាងត្បូង។ តួនាទីកំពង់ផែនេះក្នុងការតភ្ជាប់ទ្វីបនិងទ្វីប និងការជំរុញពាណិជ្ជកម្មសកល លោកស្រី Nisrine Iouzzi នាយកផ្នែកសំណង់នៃកំពង់ផែ Dakhla Atlantic មានប្រសាសន៍ថា “យើងកំពុងសាងសង់ប្រព័ន្ធអេកូឡូស៊ីថ្មីនិងធំសម្បើមអស្ចារ្យមួយ(សម្រាប់ពិភពលោក)” ។ […]
អានបន្ថែមក្នុងខែឧសភា កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីជាង $២៤៦លាន ក្នុងនោះមានចិនជិត ៥០%
ក្នុងខែឧសភា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ២៤គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង មានទុនវិនិយោគ សរុបប្រមាណជាង ២៤៦លានដុល្លារ ក្នុងនោះមានទុនវិនិយោគមកពីប្រទេសចិនចំនួន ៥០ភាគរយ។ គួរបញ្ជាក់ថា គម្រោងវិនិយោគថ្មីទាំង២៥ខាងលើ អាចជួយបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាបានប្រមាណ ១៥ពាន់កន្លែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយនៅថ្ងៃទី១០ ឧសភា ២០២៤។ ក្នុងចំណោមគម្រោងវិនិយោគទាំង២៤ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។ ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែឧសភានេះ រួមមាន៖ ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស ១. គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយ៍អគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណជាង ៦៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៥កន្លែង។ ២. គម្រោងវិនិយោគបង្កើតរោងចក្រ និងកែច្នែលោធាតុ ដែលមានទីតាំងស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ២៦លានដុល្លារ និងអាចបង្កើតការងារបាន ២២៩កន្លែង។ ៣. គម្រោងវិនិយោគបង្កើតរោងចក្រផលិតបំពង់ទីបដែល […]
អានបន្ថែមក្រុមហ៊ុនធំៗចាប់ផ្តើមសម្រុកមកដំឡើងមជ្ឈមណ្ឌលបច្ចេកវិទ្យា AI និងស្ថានីយផ្ទុកទិន្នន័យខ្លៅដ៍ (Cloud) នៅម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងថៃ
ក្រុមហ៊ុន Google នឹងវិនិយោគ ២ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ខ្លួន និងដំឡើងប្រព័ន្ធគ្រប់គ្រងទិន្នន័យ Google Cloud នៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាការពង្រីកវិសាលភាពទីផ្សាររបស់ខ្លួនដ៏សំខាន់មួយទៅកាន់តំបន់អាស៊ីអាគ្នេយ៍។ ការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នេះ មានគោលបំណងជំរុញមហិច្ឆតាឌីជីថលរបស់ប្រទេសម៉ាឡេស៊ី តាមរយៈការប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាទំនើបសម័យឌីជីថលផ្សេងទៀត ដើម្បីលើកកំពស់ឧស្សាហកម្មម៉ាឡេស៊ីក្នុងស្រុកនានា ឱ្យកាន់តែមានឥទ្ធិពលនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ការប្រកាសរបស់ក្រុមហ៊ុននេះ ធ្វើឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។ មជ្ឈមណ្ឌលទិន្នន័យ និងប្រព័ន្ធផ្ទុកទិន្នន័យខ្លៅដ៍ (Cloud)ថ្មី នឹងមានទីតាំងនៅក្នុងសួនពាណិជ្ជកម្មឈ្មោះ Elmina របស់ក្រុមហ៊ុន Sime Darby Property ក្នុងទីក្រុង Selangor ។ គ្រឿងបរិក្ខារទាំងនេះ នឹងផ្តល់ថាមពលដល់ការដាក់ឱ្យប្រតិបត្តិការនូវសេវាកម្ម Google ផ្សេងៗ ដូចជាការស្វែងរកព័ត៌មានទូទៅ ការប្រើប្រាស់ផែនទីឌីជីថល និងកន្លែងធ្វើការ ព្រមជាមួយនឹងការផ្តល់សេវាកម្ម AI និងដំណោះស្រាយលើប្រព័ន្ធផ្ទុកទិន្នន័យខ្លៅដ៍ (Cloud)ដល់អាជីវកម្មក្នុងស្រុក និងស្ថាប័នសាធារណៈ។ លោក Ruth Porat ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Google បាននិយាយថា “ប្រទេសម៉ាឡេស៊ី និងក្រុមហ៊ុន Google […]
អានបន្ថែមADB សន្យាជួយកម្ពុជាជាង ១.២ពាន់លានដុល្លារ ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទើបអនុម័តនូវយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ២០២៤-២០២៨ ដោយក្នុងនោះ ADB គ្រោងផ្តល់ហិរញ្ញប្បទាន ក្នុងទំហំទឹកប្រាក់សរុបប្រមាណ ១.២៦៣លានដុល្លារ ។ ការប្រកាសពីយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ធ្វើឡើងក្នុងពិធីបើកស្ថានតំណាងថ្មី នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ដែលបានធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅក្នុងពិធីបើកខាងលើនេះ ឯកឧត្តម បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ADB គឺជាដៃគូអភិវឌ្ឍន៍ដ៏យូរអង្វែង និងគួរឱ្យទុកចិត្តរបស់កម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេស ។ ឯកឧត្តមបន្តថា៖ ”ស្របពេលជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់ឆ្នាំ ២០២៤-២០២៨ ADB ក៏បានប្តេជ្ញាចិត្តថានឹងផ្តល់ហិរញ្ញប្បទានប្រមាណ ១,២៦ ពាន់លានដុល្លារ គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងបន្ថែមលើការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា”។ យ៉ាងណាមិញ ការិយាល័យថ្មីនេះ ត្រូវបានរចនាឡើងជាមួយនឹងសម្ភារៈដែលមានភាបធន់នឹងអាកាសធាតុ បូករួមនិងប្រព័ន្ធសន្សំសំចៃថាមពល ពិសេសគឺជាកន្លែងធ្វើការដែលទំនើប មានបង្ហាញនូវគំនូរវប្បធម៌ប្រពៃណីជាច្រើនពីប្រទេសកម្ពុជា ដែលឆ្លុះបញ្ចាំងពីបេតិកភណ្ឌដ៏សម្បូរបែបរបស់ប្រទេសផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ […]
អានបន្ថែមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត នៅបន្ទាយមានជ័យ សម្រេចបានជាង ៤៥% ហើយ
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត ដើម្បីទប់ស្កាត់គ្រោះមហន្តរាយពីទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ សម្រេចបាន ៤៥,០៧% ហើយ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ុញ សច្ច: រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោង នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤។ នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារព័ត៌មានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លោក ប៉ុញ សច្ច: បានបញ្ជាក់ថា គម្រោងខាងលើនេះ សម្រេចបាន ៤៥,០៧% លឿនជាងផែនការ ២,១៧% ហើយគម្រោងនេះគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។ ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងពីសក្តានុពលនៃគម្រោងក្រោយសាងសង់រួចរាល់ ដែលនឹងបម្រើដល់ការប្រើប្រាស់ក្នុងវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត ដោយអាចស្រោចស្រពលើផ្ទៃដីប្រមាណ ១៨.៤១៦ ហិកតានារដូវវស្សា និង ៣.៥០០ហិកតានារដូវប្រាំង គ្របដណ្តប់លើឃុំសង្កាត់ចំនួន ១១ នៃក្រុងនិងស្រុកចំនួន៤ នៃខេត្តបន្ទាយមានជ័យ មានស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត និងសិរីសោភ័ណ្ឌ និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ៤២.២១៣គ្រួសារ។
អានបន្ថែមមហាអំណាចអាស៊ីបូព៌ា បន្តជំរុញការចរចាពាណិជ្ជកម្មសេរី តែអ្នកជំនាញថា បើគ្មានវត្តមានស៊ីជីងពីង ការចរចាគ្មានន័យ
មហាអំណាចទាំងបីប្រចាំតំបន់អាស៊ីបូព៌ា ជប៉ុន កូរ៉េខាងត្បូង និងចិន ចាប់ផ្តើមចរចាឡើងវិញនូវលទ្ធភាពអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលបានបន្តជាប់គាំងអស់រយៈពេលជាង ៤ឆ្នាំមកហើយ ចាប់តាំងពីកិច្ចប្រជុំកំពូលរួមលើកដំបូងរបស់ពួកគេក្នុង ២០១៩មក។ ព័ត៌មាននេះ ត្រូវបានចេញផ្សាយដោយ Nikkei នៅថ្ងៃទី ២៧ ខែ ០៥ ២០២៤។ កិច្ចប្រជុំកំពូលជាថ្មី ដែលបានធ្វើឡើងនៅទីក្រុងសេអ៊ូលកាលពីដើមសប្តាហ៍ នៃខែឧសភានេះ គឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងបីឡើងវិញ។ បើមើលឱ្យស៊ីជម្រៅ នៅពេលអនុវត្តបានជោគជ័យ កិច្ចព្រមព្រៀងនេះ នឹងក្លាយជាការបើកទំព័រប្រវត្តិសាស្ត្រភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចថ្មីសម្រាប់តំបន់អាស៊ី ក៏ដូចជាចរន្តសេដ្ឋកិច្ចពិភពលោកទាំងមូល ដោយហេតុផលថា កិច្ចព្រមព្រៀងនេះមានលក្ខណៈពិសេសខុសប្លែកពី AFT ដទៃទៀត ដូចជាកិច្ចព្រមព្រៀង AFT របស់អាស៊ានជាដើម។ ខុសប្លែកពីគេគឺនៅត្រង់ថា ប្រទេសសមាជិកនៃកិច្ចព្រមព្រៀងដែលកំពុងតែខិតខំបង្កើតឡើងឱ្យបាននេះ សុទ្ធសឹងតែជាមហាអំណាចសេដ្ឋកិច្ចអាស៊ីដូចគ្នា រស់នៅជាប់របងនឹងគ្នា នឹងសុទ្ធតែជាប្រទេសដែលមានអំណាចទីផ្សារ ជាពិសេសលើការនាំចេញផលិតផលឧស្សាហកម្មធុនធ្ងន់ គ្របដណ្តប់លើទីផ្សារសកលដូចគ្នា។ តែអ្វីដែលជាឧបសគ្គចម្បងសម្រាប់កិច្ចព្រមព្រៀងនេះ នោះគឺជម្លោះប្រវត្តិសាស្ត្រដែលប្រទេសទាំងបីនេះ ធ្លាប់មានប្រវត្តិល្អក់កករនឹងគ្នាជាប្រចាំ និងបញ្ហាផលប្រយោជន៍ភូមិសាស្ត្រនយោបាយចម្រូងចម្រាស់ ទើបធ្វើឱ្យមហាអំណាចសេដ្ឋកិច្ចទាំងបីត្រូវចាប់ដៃគូពាណិជ្ជកម្មចម្បងតែជាមួយប្រទេសលោកខាងលិចតែរៀងៗខ្លួន ព្រមទាំងមានការដាក់របាំងពាណិជ្ជកម្មមិនបើកទូលាយជាមួយប្រទេសជិតខាងដែលជាប់របងជាមួយគ្នាដ៏ជិតបង្កើយនេះទៅវិញ។ នៅក្នុងជំនួបកំពូលថ្មីនេះ ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីចិន Li Qiang […]
អានបន្ថែម