ធនាគារអភិវឌ្ឍន៍អាស៊ី ADB ផ្តល់កម្ចី ៧០លានដុល្លារសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសកាលពីខែតុលាថា ខ្លួននឹងផ្តល់កម្ចីដល់រដ្ឋាភិបាលកម្ពុជាចំនួន ៧០លានដុល្លារដើម្បីជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្ចីនេះជាផ្នែកមួយនៃកម្មវិធីច្រកសេដ្ឋកិច្ចភាគខាងត្បូងនៃមហាអនុតំបន់មេគង្គដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានបំណងភ្ជាប់ទីក្រុងហូជីមិញ ទីក្រុងភ្នំពេញ និងទីក្រុងបាងកក ហើយកម្ចីនេះនឹងត្រូវប្រើប្រាស់ដើម្បីកែលម្អផ្លូវជាតិនៅខេត្តព្រៃវែង សៀមរាប និងស្វាយរៀង។ ផ្លូវថ្នល់ប្រវែង ១៤៧គីឡូម៉ែត្រដែលស្ថិតនៅក្នុងខេត្តទាំងនេះ ត្រូវបានកំណត់ថាត្រូវការការកែកម្អឲ្យប្រសើរឡើង ដើម្បីលើកកម្ពស់សុវត្ថិភាព និងកាត់បន្ថយទឹកជំនន់។

អាន​បន្ថែម

OCIC បើកដំណើរការសាងសង់ផ្លូវថ្មើជើងអូឡាំព្យា

រដ្ឋាភិបាលកម្ពុជា និងថៃបានព្រមព្រៀងគ្នាដើម្បីបើកការដ្ឋានសាងសង់ស្ពានថ្មីមួយឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ។ ការងារនឹងចាប់ផ្តើមនៅលើស្ពានស្ទឹងបត់-ណងថ្មីនៅខែមករា ឆ្នាំ២០១៨ ហើយនឹងភ្ជាប់ខេត្តបន្ទាយមានជ័យទៅកាន់ Ban Norng Ian ក្នុងខេត្តសាកែវ។ ព័ត៌មាននេះត្រូវបានប្រកាសនៅថ្ងៃទី០៦ ខែកញ្ញា ក្នុងអំឡុងពេលកិច្ចប្រជុំរវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីសាធារណការនិងដឹកជញ្ជូនកម្ពុជា និងឯកឧត្តម Arkhom Termpittayapaisith រដ្ឋមន្ត្រីដឹកជញ្ជូនថៃ។ រដ្ឋាភិបាលថៃ បានផ្តល់ជំនួយឥតសំណងសម្រាប់សាងសង់ស្ពាន ផ្នែកស្ថិតនៅលើទឹកដីកម្ពុជា និងកម្ចីសម្បទានសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារនៅច្រកទ្វារព្រំដែនថ្មី។ បើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវតភ្ជាប់ពីច្រកព្រំដែនថ្មីនេះទៅផ្លូវជាតិលេខ ៥ ក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ ផងដែរ។    

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយជួសជុលស្ពាន

រដ្ឋាភិបាលជប៉ុននឹងផ្តល់ជំនួយ ៣៥លានដុល្លារ ដើម្បីជួយសាងសង់ឡើងវិញនូវស្ពានចំនួន៧ ដែលរងការខូចខាតដោយសារទឹកជំនន់នៅខេត្តក្រចេះ និងព្រៃវែង។ កិច្ចព្រមព្រៀងផ្តល់ជំនួយនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៣ ខែតុលា ដោយរដ្ឋមន្ត្រីការបរទេសកម្ពុជាឯកឧត្តម ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាឯកឧត្តម Horinouchi Hidehisa ។ ស្ពានគោលដៅដែលត្រូវជួសជុលរួមមាន ស្ពានចំនួន២នៅតាមបណ្តោយផ្លូវជាតិលេខ ១១ នៅខេត្តព្រៃវែង និងស្ពានចំនួន៥នៅតាមបណ្តោយផ្លូវជាតិលេខ ៧៣ នៅខេត្តក្រចេះ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់នៅក្នុងឆ្នាំ ២០១១ និង ២០១៣ ហើយការសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០១៨។ មន្រ្តីកម្មវិធីរបស់អង្គការ JICA លោក សួន វាសនា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា “ដោយមានការថែទាំជាប្រចាំ ផ្លូវអាចប្រើប្រាស់ដើម្បីធ្វើដំណើរបានតាមធម្មតា ប៉ុន្តែស្ពានគឺតូចចង្អៀតនិងអាចបណ្តាលឱ្យមានការកកស្ទះចរាចរណ៍។ ដោយសារបរិមាណចរាចរណ៍កើនឡើង ការស្តារឡើងវិញនូវស្ពានទាំង៧នេះពិតជាមានសារៈសំខាន់ជាបន្ទាន់សម្រាប់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព និងរលូន។

អាន​បន្ថែម

ក្រុមហ៊ុនសំណង់ត្រូវបានជម្រុញចុះបញ្ជី

កំណើនដ៏រឹងមាំក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ឧស្សាហកម្មសំណង់បានក្លាយជាសសរស្តម្ភមួយនៃសេដ្ឋកិច្ចកម្ពុជាដោយមានក្រុមហ៊ុនច្រើនជាង ១,០០០កំពុងប្រតិបត្តិការនៅក្នុងវិស័យនេះ។ ដើម្បីធានាបានភាពស្របតាមច្បាប់ ព្រមទាំងធានាគុណភាព និងស្តង់ដារសំណង់ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ (MLUPC) បានជំរុញឱ្យក្រុមហ៊ុនសំណង់ទាំងអស់ចុះបញ្ជីប្រតិបត្តិការរបស់ខ្លួនជាមួយក្រសួង។ ថ្លែងនៅក្នុងពិធីបើកពិពណ៌ Cambuild’17 នៅកោះពេជ្រនៅខែកញ្ញា លោក ភឿន សុភ័ណ្ឌ រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ក្រុមហ៊ុនសំណង់ចំនួន ១,០១៦បានចុះបញ្ជីអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះមានក្រុមហ៊ុនចំនួន ៣១១ជាក្រុមហ៊ុនអន្តរជាតិ។ ក្រសួងក៏បានព្រមានដល់អ្នកដែលមិនបានចុះបញ្ជីនៅក្រសួងថា “បើគ្មានការចុះបញ្ជីទេ ក្រុមហ៊ុនសំណង់នឹងត្រូវប្រឈមនឹងច្បាប់សាងសង់កម្ពុជា ឬក្រុមហ៊ុននឹងត្រូវបិទទ្វារ” ។

អាន​បន្ថែម

ផ្លូវជាតិលេខ ៥៨ នឹងបញ្ចប់នៅក្នុងខែធ្នូ

ការអភិវឌ្ឍន៍ផ្លូវជាតិលេខជាតិលេខ៥៨ កំពុងប្រព្រឹត្តិទៅយ៉ាងរលូន ហើយគ្រោងនឹងបើកឲ្យធ្វើចរាចរនៅខែធ្នូ ឆ្នាំ២០១៨ ខាងមុខ។ ផ្លូវថ្មីដែលកំពុងសាងសង់នេះ នឹងជមុ្រញកំណើនសេដ្ឋកិច្ចនៅទីជនបទជិតព្រំដែនជាមួយប្រទេសថៃ ដោយតភ្ជាប់ចេញពីខេត្តបន្ទាយជ័យ ទៅខេត្តឧត្តរមានជ័យ ដែលជាប់នឹងព្រំដែនប្រទេសថៃ។ គម្រោងនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនចិន Shanghai Construction Group Co., Ltd. និងចំណាយទឹកប្រាក់អស់ ១២២លានដុល្លារអាមេរិក។ “ផ្លូវនេះជាសសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ការភ្ជាប់ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ ក្នុងន័យជំរុញការវិនិយោគលើវិស័យពាណិជ្ជកម្ម មិនតែប៉ុណ្ណោះវាថែមទាំងផ្តល់ភាពងាយស្រួលដល់ប្រជាជនក្នុងស្រុកចំពោះការធ្វើដំណើរ និងដឹកជញ្ជូនប្រកបដោយភាពងាយស្រួល និងឆាប់រហ័សផងដែរ។” នេះបើតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ចូន ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងការចុះត្រួតពិនិត្យការដ្ឋានសាងសង់នៅខែកញ្ញានេះ។

អាន​បន្ថែម

ខេត្តកំពតស្វាគមគម្រោងកំពង់ផែថ្មីតម្លៃ ១០លានដុល្លារ

បន្ទាប់ពីទទួលបានការយល់ព្រមផ្តល់មូលនិធិពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កម្ពុជានឹងសាងសង់កំពង់ផែសមុទ្រថ្មីមួយនៅខេត្តកំពត ដើម្បីធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។ ការសាងសង់គ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំ២០១៧ និងមានទីតាំងប្រហែល ៦ គីឡូម៉ែត្រភាគអាគ្នេយ៍ក្រុងកំពត ក្នុងឃុំឈុំគ្រៀល ស្រុកទឹកឈូ។ ធនាគារអភិវឌ្ឍន៍អាស៊ីថ្មីៗនេះបានផ្តល់ហិរញ្ញប្បទានចំនួន ១៨លានដុល្លារសម្រាប់ការអភិវឌ្ឍគម្រោងជាច្រើននៅក្នុងប្រទេសកម្ពុជា។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យកាលពីដើមខែតុលា អោយដឹងថា ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រកំពតថ្មីតែមួយត្រូវចំណាយអស់ប្រហែល ១០លានដុល្លារ។ យោងតាមលោកសយ ស៊ីណុល ដដែល មូលនិធិរបស់ ADB ដែលនៅសល់នឹងត្រូវប្រើប្រាស់ដើម្បីកែលម្អគម្រោងដទៃទៀតនៅក្នុងខេត្តកែប និងកោះកុង។ កំពង់ផែអន្តរជាតិថ្មីនេះនឹងគ្របដណ្តប់លើផ្ទៃដី ៤ហិកតា ហើយការសាងសង់គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៩។ លោក សយ ស៊ីណុល បានលើកឡើងថា “ប្លង់មេនៃកំពង់ផែសមុទ្រនេះត្រូវបានរៀបចំដោយជោគជ័យ ដូច្នេះការងារសាងសង់នឹងចាប់ផ្តើមនៅចុងឆ្នាំនេះ” ។ ទោះជាយ៉ាងណាក៏ដោយលោកមិនអាចបញ្ជាក់ថា ក្រុមហ៊ុនមួយណានឹងត្រូវធ្វើការងារនេះនោះទេ ដោយគ្រាន់តែកត់សម្គាល់ថា រដ្ឋាភិបាលកម្ពុជានឹងបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនឯកជន។ ខុសពីកំពង់ផែសមុទ្រអន្តរជាតិដែលមានស្រាប់ កំពង់ផែសមុទ្រកំពតនេះមានជម្រៅ៦ឬ៥ម៉ែត្រនិងត្រូវបានរចនាឡើងជាពិសេសដើម្បីទាក់ទាញទេសចរអន្តរជាតិ។ លោក សយ បានពន្យល់ទៅកាន់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យថា កំពង់ផែសមុទ្រនេះនឹងជួយសម្រួលចរាចរណ៍ចូលមកកាន់ខេត្តកំពត ខេត្តកែប ខេត្ដព្រះសីហនុ និងខេត្ដកោះកុង។ មន្ទីរទេសចរណ៍ជឿជាក់យ៉ាងមុតមាំថា ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនេះនឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់សេដ្ឋកិច្ចក្នុងតំបន់ និងបង្កើតឱកាសការងារជាច្រើន។ លើសពីនេះទៀត […]

អាន​បន្ថែម

Rinnai នាំមកនូវដំណោះស្រាយបច្ចេកវិទ្យាកម្តៅទឹកថ្មីដល់កម្ពុជា

បន្ទាប់ពីសិក្ខាសាលាបង្ហាញប្រព័ន្ធទឹកក្តៅរបស់ខ្លួនទៅកាន់ទីផ្សារនៅខេត្តសៀមរាប កាលពីខែកក្កដាឆ្នាំនេះ Rinnai ឥឡូវនេះកំពុងណែនាំពីឧបករណ៍ប្រព័ន្ធទឹកក្តៅថ្មី Electric Instant Water Heater –the Crystal Series។

អាន​បន្ថែម

រដ្ឋាភិបាលបង្ហាញផែនការទីក្រុងនាគរាជ ៨០ប៊ីលានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីការអភិវឌ្ឍ “ទីក្រុងនាគសម្តេចតេជោ” ដែលត្រូវបានដាក់ឈ្មោះតាមសញ្ញាចក្ររាសីរបស់នាយករដ្ឋមន្រ្តីប្រទេសកម្ពុជា សម្តេច ហ៊ុន សែន។ ផែនការទីក្រុងរណបថ្មីនេះត្រូវបានគ្រប់គ្រងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយត្រូវបានគេរំពឹងថានឹងត្រូវការទឹកប្រាក់វិនិយោគ ៨០ប៊ីលានដុល្លារ។ ថ្វីបើគម្រោងនេះត្រូវបានលើកយកមកជជែកពិភាក្សាដំបូងនៅឆ្នាំ២០១០ក៏ដោយ ក្រសួងនៅតែបន្តស្វែងរកដៃគូវិនិយោគបន្ថែមទៀតពីវិស័យឯកជន ដោយសារតែមកដល់បច្ចុប្បន្នមានតែក្រុមហ៊ុនចិនចំនួនបីប៉ុណ្ណោះដែលបង្ហាញការចាប់អារម្មណ៍ចំពោះគំនិតនេះ។ ទោះបីទីតាំងពិតប្រាកដនៃទីក្រុងនេះមិនត្រូវបានបង្ហាញឱ្យដឹងក៏ដោយ គម្រោងនេះត្រូវបានគេរំពឹងថានឹងសាងសង់នៅលើផ្ទៃដីទំហំ​ ៣០០,០០០ហិកតា ស្ថិតនៅចន្លោះទន្លេសាបនិងទន្លេមេគង្គ នេះបើយោងតាមកាសែតភ្នំពេញប៉ុស្តិ៍។ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី ឯកឧត្តម ភឿង សោភ័ណ បានប្រកាសពីផែនការនេះក្នុងអំឡុងពេលពិភាក្សាការងារជាមួយក្រុមហ៊ុនសំណង់ចំនួន៦ មកពីប្រទេសបារាំងនៅដើមខែកញ្ញា។ ឯកឧត្តមបានមានប្រសាសន៍ថា “ប្រសិនបើគម្រោងដំណើរការនៅពេលដែលវាមានប្រាក់គ្រប់គ្រាន់ វានឹងត្រូវចំណាយពេល ១០ឆ្នាំដើម្បីបញ្ចប់គម្រោង” ហើយបានបន្ថែមថា ក្រុមហ៊ុនសំណង់ពីប្រទេសបារាំងនឹងជួយដល់ការងារបច្ចេកទេស។ យោងតាមឯកឧត្តមរដ្ឋលេខាធិការ ប្លង់មេត្រូវបានរៀបចំរួចរាល់ហើយ ហើយការរចនាជាទូទៅនៃទីក្រុងហាក់ដូចជានាគផុសចេញពីដី។ លោកបានពន្យល់ថា “ការរចនាគម្រោងនេះនឹងមានគំនិតរចនាបថខ្មែររួមជាមួយនិងភាពទំនើបដើម្បីធានាថាអត្តសញ្ញាណរចនាបថជាតិត្រូវបានថែរក្សាយ៉ាងល្អឥតខ្ចោះ”។ ទោះជាយ៉ាងណាលោក សេង ឡុត អ្នកនាំពាក្យក្រសួងរៀបចំដែនដី បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យថា លោកមិនទាន់បានដឹងពីផែនការជាក់លាក់សម្រាប់ទីក្រុងថ្មីនេះនៅឡើយទេ។ រដ្ឋលេខាធិការក្រសួងឯកឧត្តម ភឿង សោភ័ណ បានមានប្រសាសន៍ថា ការអភិវឌ្ឍទីក្រុងនេះនឹងបន្ធូរភាពកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ដែលការកកស្ទះចរាចរណ៍កើតមានជារៀងរាល់ថ្ងៃ ជាពិសេសនៅម៉ោងមមាញឹក ព្រោះថាចំនួនប្រជាជនចេះតែបន្តកើនឡើង។ វាមានរយៈពេល ៥៨០ឆ្នាំមកហើយចាប់តាំងពីប្រទេសកម្ពុជាសាងសង់ទីក្រុងថ្មី”។ ការអភិវឌ្ឍអគារខ្ពស់ៗជាច្រើននៅរាជធានីភ្នំពេញមានន័យថា លំហូរនៃប្រជាជនពីទីជនបទមកទីក្រុងកំពុងកើនឡើងជាលំដាប់។ ជាលទ្ធផល […]

អាន​បន្ថែម

Lighthouse club កម្ពុជាជួបជុំគ្នានៅថ្ងៃទី ២៨ កញ្ញា ២០១៧

លឹប Lighthouse កម្ពុជា បានរៀបចំព្រឹត្តិការណ៍សង្គមនៅខែកញ្ញានៅក្នុងបរិយាកាសដ៏ពិសេសនៅអាគារបន្សល់ពីសម័យអាណានិគមដ៏ស្រស់ស្អាតរបស់ The Chinese House។ សូមថ្លែងអំណរគុណដល់លោក បិន និងក្រុមការងាររបស់លោក ដែលបានធ្វើជាម្ចាស់ផ្ទះ និងផ្តល់ជូននូវម្ហូបអាហារ និងភេសជ្ជៈឆ្ងាញ់ៗ ធ្វើឲ្យការសន្ទនាប្រព្រឹត្តទៅដោយរលូន។ វាពិតជាគួរឲ្យរីករាយដែលមានការអញ្ជើញចូលរួមពីបុគ្គលពិសេសៗទាំងអស់ ហើយវាក៏ពិតជាពិសេសដែលបានជួបមិត្តភក្តិចាស់មួយចំនួន សមាជិកថ្មីរបស់ក្លឹប និងអ្នកចូលរួមផ្សេងទៀត។ សូមអរគុណជាពិសេសចំពោះអ្នកឧបត្ថម្ភក្នុងខែកញ្ញារបស់យើង – RTD Enterprise & MAHKO! យើងសូមអរគុណចំពោះការគាំទ្ររបស់អ្នក។ ទឹកចិត្តសប្បុរសធម៌របស់អ្នកអាចឲ្យយើងជួយដល់សិស្សានុសិស្សសម្រាប់ការសិក្សារបស់ពួកគេ និងជួយដល់កម្មករសំណង់កម្ពុជា និងក្រុមគ្រួសាររបស់ពួកគេក្នុងពេលលំបាក។ កម្មវិធីសង្គមនៅខែតុលានឹងប្រារព្ធឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា – សូមមើលនៅទីនេះ សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធីនាពេលខាងមុខ … សង្ឃឹមថានឹងបានជួបអ្នកទាំងអស់គ្នានៅក្នុងកម្មវិធី!

អាន​បន្ថែម

Lighthouse Club – ថ្ងៃនៃគ្រួសារ Golf ២២ តុលា ២០១៧ នៅ City Golf

នៅថ្ងៃសៅរ៍ទី២២ ខែតុលា ឆ្នាំ២០១៧ ក្លឹប Lighthouse កម្ពុជា ដែលជាអង្គការសប្បុរសធម៌មួយផ្តល់ការគាំទ្រដល់កម្មករសំណង់កម្ពុជាដែលជួបការលំបាក បានប្រារព្ធព្រឹត្តិការណ៍កីឡាកូនហ្គោលគ្រួសារប្រចាំឆ្នាំជាលើកដំបូងរបស់ខ្លួន។ ព្រឹត្តិការណ៍នេះប្រារព្ធឡើងនៅទីលានវាយកូនហ្គោលស៊ីធីហ្គោលក្នុងរាជធានីភ្នំពេញ ដោយមានអ្នកលេង និងភ្ញៀវប្រហែល ៦០នាក់បានចូលរួម។ ដោយវាជាកម្មវិធីគ្រួសារ ការប្រកួតPitch and Putt និងកីឡាវាយកូនហ្គោលខ្នាតតូច ត្រូវបានរៀបចំសម្រាប់កុមារ និង Bouncy Castle។ អ្នកលេងអាចរីករាយនឹងកីឡាវាយកូនហ្គោលមិត្តភាពនាពេលរសៀលនៅទីលាន ៩រន្ធ។ បន្ទាប់មកទៀត មានការពិសារភេសជ្ជៈ ការជជែកគ្នា និងការញុំា BBQ ដែលរៀបចំដោយ Fatboys’ Sub and Sandwiches និង Dan’s Meats។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងភាពជាដៃគូជាមួយ Britcham និងអ្នកឧបត្ថម្ភផ្សេងៗទៀតរួមមាន ACH, Alchemy Design, Cicada Bar, សណ្ឋាគារ Raffles Hotel និង H&T Tool Company។ ក្រៅពីនេះក៏មានរង្វាន់ធំៗជាច្រើនត្រូវបានឧបត្ថម្ភដោយម្ចាស់ឧបត្ថម្ភផងដែរ ដែលក្នុងនោះរួមមានទូរទស្សន៍ទំហំ ៣២-inch ឧបត្ថម្ភដោយក្រុមហ៊ុន […]

អាន​បន្ថែម