កាលវិភាគសាងសង់ស្ពានឆ្លង់ការព្រំដែនកម្ពុជា-ថៃត្រូវបានកំណត់

រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានព្រមព្រៀងក្នុងការកំណត់ពេលវេលាបើកការដ្ឋានសាងសង់ស្ពានថ្មី…(សូមអភ័យទោស យើងខ្ញុំកំពុងរៀបចំបញ្ចូលអត្ថបទ)

អាន​បន្ថែម

មណ្ឌលកំសាន្តអាណាចក្រអង្គរបោះទុនវិនិយោគ ១៥លានដុល្លារ

អ្នកជំនួញលេចធ្លោមួយរូបនៅកម្ពុជា គឺអ្នកឧកញ៉ា ពុង ឃាវសែ បានសម្លឹងឃើញសក្តានុពលក្នុងទឹកដីអង្គរខេត្តសៀមរាប ដោយបានចាប់ដៃគូជាមួយក្រុមហ៊ុនចិន បោះទុនវិនិយោគមណ្ឌលកំសាន្តអាណាចក្រអង្គរ ក្នុងតម្លៃ ១៥លានដុល្លារអាមេរិក។ មណ្ឌលកំសាន្តបែបប្រវត្តិសាស្រ្តនេះ ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនកម្ពុជា Canadia Integrated Enterprise Group និងក្រុមហ៊ុនរបស់ប្រទេសចិន កាហេង អិនធើណេសិនណល (Ca Heng international Cultural Tourism Investment Co., Ltd.) ស្ថិតនៅចំកណ្តាលបេះដូងនៃខេត្តទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រសៀមរាប មានចំងាយ ៥គីឡូម៉ែត្រពីប្រាសាទអង្គរ ដែលជាមរតកនៃបញ្ជីបេតិកភណ្ឌជាតិកម្ពុជាយូនីស្កូ មណ្ឌលកម្សាន្តអាណាចក្រអង្គរ ជាគម្រោងមណ្ឌលកម្សាន្ដចម្រុះ ដោយមានការសម្ដែងល្ខោនជាស្នូល មានរោងមហោស្រព តំបន់ពាណិជ្ជកម្ម កន្លែងកម្សាន្ដ និងភោជនីយដ្ឋានជាដើម នឹងសាងសង់លើផ្ទៃដីទំហំ ៦០០០ ម៉ែត្រក្រឡា ដែលអាចមានសមត្ថភាពផ្ទុកភ្ញៀវចូលទស្សនាកំសាន្តបានលើសពី ១ ពាន់នាក់ផងដែរ។ អ្នកឧកញ៉ា ពុង ឃាវសែ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីមណ្ឌលកម្សាន្ដអាណាចក្រអង្គរ នារសៀលថ្ងៃទី ២៥ ខែតុលា បានប្រសាសន៍ថា មណ្ឌលកម្សាន្តអាណាចក្រអង្គរនេះ នឹងក្លាយជាមជ្ឈមណ្ឌលវប្បធម៌សៀមរាប ជានិមិត្តរូបថ្មីមួយទៀតរបស់កម្ពុជា […]

អាន​បន្ថែម

ក្រុមហ៊ុនម៉ាឡេស៊ី បង្ហាញពីការលាយល្បាយជុសជុលផ្លូវសម្បុកមាន់

ក្រុមហ៊ុន Probase Manufacturing Sdn Bhd មានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី​បាន​បង្ហាញពីគុណភាពល្បាយ Cold Mix សម្រាប់ជួសជុលផ្លូវសម្បុកមាន់ដល់មន្ត្រីជំនាញផ្លូវថ្នល់នៃ មន្ទីរសាធារណការខេត្តសៀមរាប។ យោង​តាមប្រភពសារព័ត៌មានជាតិ AKP​ លោក អាំង គមស៊ុន ប្រធានការិយាល័យស្ពានថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានមានប្រសាសន៍ថា ការប្រើប្រាស់ល្បាយ Cold Mix នេះ ក្រោយពេលការបិទជិតហើយ យានយន្តគ្រប់ប្រភេទ អាចបើកបរកិនពីលើបាន ហើយវាមានភាពជាប់មាំរហូតដល់១០ឆ្នាំ។ ការប្រើប្រាស់ល្បាយ​ Cold Mix​ ប្រើប្រាស់ថវិកាតិច ហើយអាចធ្វើការលាយល្បាយនេះដោយខ្លួនឯងបាន តាមរូបមន្តដែលក្រុមហ៊ុនបានធ្វើការណែនាំ ដោយក្នុង Mix Binder មួយធុង ក្រោយលាយរួចបានជាល្បាយ Cold Mix ទម្ងន់ ២២៣គីឡូក្រាម។ នេះបើតាមការបញ្ជាក់របស់លោក​ គិមស៊ុន។ ក្នុងអំឡុងពេលត្រួតពិនិត្យការងារពង្រីកផ្លូវជាតិលេខ២ កាលពីដើមខែសីហា ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា កម្ពុជាចំណាយប្រហែល ២០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ សម្រាប់ការងារថែទាំ […]

អាន​បន្ថែម

អត្ថប្រយោជន៍នៃគម្រោងថវិកា និងការធ្វើផែនការចំណាយសម្រាប់គម្រោងសាងសង់

អស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅក្នុងទីក្រុងជាច្រើននៅអាស៊ីអាគ្នេយ៍ វាក្លាយជារឿងធម្មតាទៅហើយដែលគេឃើញមានម្រោងសាងសង់ដែលមិនពេញលេញ ឬបរាជ័យ ហើយមួយចំនួនស្ថិតនៅទីតាំងសំខាន់បំផុតទៀតផង។ យ៉ាងណាក៏ដោយគម្រោងទាំងនេះអាចនឹងត្រូវបានបញ្ចប់ ប្រសិនបើមានការរៀបចំថវិកានៃដំណើរការសាងសង់ត្រឹមត្រូវ នៅដំណាក់កាលរៀបចំផែនការដំបូង និងនៅពេលចាប់ផ្តើមការងារគម្រោង។ ជាទូទៅ មុខងារនេះត្រូវមាន អ្នកលើកគម្រោងបរិមាណ (QS) ដើម្បីបំពេញតួនាទីក្នុងការជួយដល់អ្នកអភិវឌ្ឍន៍ដោយផ្តល់នូវយុទ្ធសាស្រ្តចំណាយទាំងមូល និងយុទ្ធសាស្រ្តលទ្ធកម្ម តាំងពីដំបូង។ ទាំងនេះត្រូវបានផ្តល់ជូនតាមរយៈការសេវាពិគ្រោះយោបល់ ដែលអាចផ្តល់ឲ្យអ្នកអភិវឌ្ឍន៍នូវភាពជាក់លាក់នៃតម្លៃ នៅក្នុងទម្រង់នៃការផ្តល់ដំបូន្មានតាមកិច្ចសន្យា ការណែនាំអំពីយុទ្ធសាស្រ្តលទ្ធកម្មត្រឹមត្រូវ និងការផ្តល់នូវការរំពឹងទុកនៃលំហូរសាច់ប្រាក់ជាក់ស្តែង។ កត្តាសំខាន់ដែលរួមចំណែកដល់ការបញ្ចប់គម្រោងសំណង់ប្រកបដោយជោគជ័យ គឺការរៀបចំផែនការថវិកា ផែនការចំណាយ និងប្រភេទនៃលទ្ធកម្មដែលត្រូវជ្រើសរើស។ កត្តាទាំងនេះជារឿយៗត្រូវបានអ្នកអភិវឌ្ឍន៍មើលរំលង ដោយអ្នកអភិវឌ្ឍន៍ជាញឹកញាប់ប្រញាប់ប្រញាល់ទៅរកអ្នកសិក្សានិងគូសប្លង់ ឬអ្នកម៉ៅការសាងសង់ដោយផ្ទាល់មុនពេលពិចារណាលើកត្តាសំខាន់ៗទាំងនេះ។ ការរៀបចំថវិកាត្រឹមត្រូវគួរតែជាអាទិភាពទីមួយក្នុងការរៀបចំគម្រោងសាងសង់។ ដំណើរការនេះគួរតែចាប់ផ្តើមមុនពេលដែលដីត្រូវបានទិញ ឬគំនិតរចនាត្រូវបានគិតគូរ ។ ដំណាក់កាលត្រឹមត្រូវត្រូវបានបង្ហាញដូចខាងក្រោម៖ ១. ការបង្កើតក្រុមគម្រោង ៖ ជួលអ្នកលើកគម្រោងបរិមាណ និងអ្នកគ្រប់គ្រងគម្រោងដែលមានកេរ្តិ៍ឈ្មោះដើម្បីជម្រុញដំណើរការរៀបចំថវិកា។ តួនាទីទាំងនេះគួរតែត្រូវបានបំពេញមុនពេលដែលក្រុមការងារគូសប្លង់អនុវត្តការងារ។ ២. ការរៀបចំថវិកាលម្អិត – នេះគឺជាការងារដំបូង និងសំខាន់បំផុត។ ទាក់ទងនឹងការទំនាក់ទំនងរវាងក្រុមហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ និងអ្នកលើកគម្រោងបរិមាណ ដើម្បីទទួលបានរូបភាពត្រឹមត្រូវនៃតម្រូវការរបស់គម្រោង។ ការចំណាយសរុបរបស់គម្រោង នឹងត្រូវគ្រោងនៅដំណាក់កាលនេះ មិនមែនគ្រាន់តែថ្លៃសាងសង់នោះទេ។ ចំណាយសរុបនេះរួមបញ្ចូលទាំង ថ្លៃដី ថ្លៃអាជ្ញាប័ណ្ណ ថ្លៃឈ្នួលអ្នកអាជីព និងចំណាយផ្ទាល់លើថ្លៃសាងសង់ […]

អាន​បន្ថែម

ឧស្សាហកម្មសំណង់នៅកម្ពុជាកំពុងកើនឡើងមានកំណើនខ្លាំង

យោងតាមស្ថិតិចេញផ្សាយដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC) កាលពីខែកក្កដា បានឱ្យឲ្យដឹងថា ឧស្សាហកម្មសំណង់នៅកម្ពុជាបន្តមានកំណើននៅក្នុងឆមាសទីមួយនៃឆ្នាំ ២០១៧។ ឧស្សាហកម្មនេះបានកើនឡើង ២៨ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៦ ដោយមាន គម្រោងថ្មីចំនួន ១.៥២៣ ត្រូវបានអនុម័ត នៅចន្លោះខែមករា និងខែមិថុនាឆ្នាំ ២០១៧។ ក្រសួង MLMUPC បានផ្តល់តម្លៃសរុបលើគម្រោងដែលបានអនុម័តក្នុងឆមាសទីមួយនៃឆ្នាំ ២០១៧នេះ ថាមានតម្លៃ ៤,៩៤ ប៊ីលានដុល្លារ។ តួលេខទាំងនេះគឺធៀបនឹងគម្រោងចំនួន ១.១៨៣ ដែលមានតម្លៃ ៣.៩៧ ប៊ីលានដុល្លារ ដែលត្រូវបានអនុម័តកាលពីឆមាសទីមួយនៃឆ្នាំ ២០១៦។ អ្នកជំនាញផ្នែកឧស្សាហកម្មនេះមួយចំនួនបានចោទជាសំណួរថា តើតួលេខនេះមានភាពត្រឹមត្រូវទាក់ទងនឹងគម្រោងដែលត្រូវបានអនុវត្តជាក់ស្តែង ឬគ្រាន់តែជាគម្រោងដែលត្រូវបានអនុម័តទេ?យ៉ាងណាក៏ដោយ អ្នកមួយចំនួនទៀតបានបង្ហាញពីការកើនឡើងនៃប្រាក់ចំណូលនៅក្នុងវិស័យផ្គត់ផ្គង់ទីបីដែលមានដូចជា ឧបករណ៍ភ្លើងបំភ្លឺ សោរ និងការតុបតែងខាងក្នុង។ល។

អាន​បន្ថែម

មីយ៉ាន់ម៉ាប្រឈមនឹងកង្វះលំនៅដ្ឋាន

កំណើនសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាថ្មីៗនេះ បានផ្តោតការយកចិត្តទុកដាក់លើតម្រូវការលំនៅដ្ឋាននាពេលអនាគតរបស់ខ្លួនចំពេលមានការព្រួយបារម្ភអំពីកង្វះលំនៅឋានសម្រាប់រយៈពេលមធ្យម។

អាន​បន្ថែម

អចលនទ្រព្យវៀតណាមទាក់ទាញវិនិយោគិនបរទេស

ក្នុងឋានៈជាសេដ្ឋកិច្ចខ្លានៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសវៀតណាម បានបន្តមានភាពរឹងមាំនៅឆមាសទីមួយនៃឆ្នាំ ២០១៧ តាមរយៈការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) កម្រិតខ្ពស់។

អាន​បន្ថែម

SC Capital បង្កើតមូលនិធិអចលនទ្រព្យ ១ប៊ីលានដុល្លារ

SC Capital Partners បានបង្កើតមូលនិធិអចលនទ្រព្យចំនួន ១ប៊ីលានដុល្លារអាមេរិក ដើម្បីពង្រីកបន្ថែមនូវផលប័ត្រកម្មសិទ្ធិរបស់ខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍។

អាន​បន្ថែម

ភ្លើងបៃតងសម្រាប់ការអភិវឌ្ឍមីយ៉ាន់ម៉ា

រដ្ឋាភិបាលមីយ៉ាន់ម៉ាបានផ្តល់ភ្លើងបៃតងសម្រាប់ការអភិវឌ្ឍប្រើប្រាស់ចម្រុះដ៏ធំមួយនៅក្នុងតំបន់បាហ្គោ ស្ថិតនៅចន្លោះរវាងទីក្រុងរ៉ង់ហ្គូននិងទីក្រុងម៉ាន់ដាឡាយ។

អាន​បន្ថែម

អាស៊ីជំរុញការវិនិយោគអចលនទ្រព្យអន្តរតំបន់

វិនិយោគិនអាស៊ីកំពុងបង្កើនការវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្មអន្តរតំបន់កាន់តែខ្លាំងឡើង ព្រោះតែពួកគេសម្លឹងឃើញទីផ្សារលោកខាងលិច។ យោងតាមរបាយការណ៍របស់អ្នកវិភាគអចលនទ្រព្យ JLL វិនិយោគិនអាស៊ីបច្ចុប្បន្នតំណាងឲ្យ៥ក្នុងចំណោម១០ នៃអ្នកចំណាយឆ្លងប្រទេសធំបំផុត។ ការវិនិយោគអន្តរតំបន់បានកើនដល់ ១៩,៥ ប៊ីលានដុល្លារនៅក្នុងត្រីមាសទី ២ ឆ្នាំ ២០១៧ កើនឡើង ៧១ ភាគរយពីរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៦។ ប្រទេសចិន ហុងកុង សិង្ហបុរី កូរ៉េខាងត្បូង និងជប៉ុន បាននាំមុខទីផ្សារអាស៊ី ដោយការវិនិយោគអន្តរតំបន់ស្ទើរតែទាំងអស់របស់ពួកគេផ្តោតលើសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអាល្លឺម៉ង់។ ទោះជាយ៉ាងណា ការវិនិយោគក្នុងស្រុកក៏មានការកើនឡើងគួរឲ្យកត់សំគាល់ផងដែរ ដោយមានទឹកប្រាក់ចំនួន ៤៩ ប៊ីលានដុល្លារ ត្រូវបានវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុងត្រីមាសទី ២ ឆ្នាំ ២០១៧។ អ្នកជំនាញខាងវិស័យនេះ បានចង្អុលបង្ហាញថា ការគ្រប់គ្រងឥណទាននៅប្រទេសចិនដែលបានដាក់ចេញថ្មីៗនេះ ជាកត្តារួមចំណែកដល់កំណើនការវិនិយោគក្នុងស្រុកនេះ។

អាន​បន្ថែម