ក្រុមហ៊ុនបីរួមគ្នាវិនិយោគទំនប់វារីអគ្គិសនីសេសានក្រោម២ តម្លៃជាង ៧០០លានដុល្លារ

ខេត្តស្ទឹងត្រែង៖ ទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅក្នុងឃុំភ្លុក ស្រុកសេសាន​ ខេត្តស្ទឹងត្រែង ជាទំនប់វារីអគ្គីសនីដែលធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ​បាន​បិទ​ទ្វារ​ទឹកកាលពីថ្ងៃទី ២៥​ កញ្ញា នេះ ហើយ​នឹង​គ្រោង​បើក​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១៨ខាងមុខ​។ ទំនប់វារីអគ្គិសនីដ៏ធំមួយនេះមានតម្លៃ ៧៨១.៥២លានដុល្លារ ដោយមានការ​បណ្តាក់ទុនរួមគ្នារវាង​ក្រុមហ៊ុន​​ Hydrolancang International Energy កាន់កាប់ភាគហ៊ុន ៥១ ភាគរយ ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ាគិត ម៉េង មានភាគហ៊ុន ៣៩​ ភាគរយ និងក្រុមហ៊ុន EVN មកពីប្រទេសវៀតណាម​ មានភាគហ៊ុន ១០​​ ភាគរយ។ ទំនប់វារីអគ្គិសនីសេសានក្រោម២ ​​មាន​សមត្ថភាព​ខ្លាំង​ជាង​គេ​ក្នុង​ការ​ផលិតផល​ថាមពល​អគ្គិសនី​ ​រហូត​ដល់​ ១.៩១២​លាន​គីឡូវ៉ាត់​ម៉ោង ជាមួយ​កម្លាំង​ថាមពល ​៤០០​មេហ្គាវ៉ាត់។ សម្តេចតេជា​ ហ៊ុន​ សែន បានអញ្ជើញជាអធិបតីក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ កាលពីថ្ងៃទី ២៥ កញ្ញា នេះ បានមានប្រសាសន៍ថា​ ទន្ទឹមនឹងការផលិតអគ្គីសនីនៅទីនេះ គឺទាមទារការតបណ្តាញពីស្ទឹងត្រែងទៅក្រចេះ ពីក្រចេះទៅកំពង់ចាម និងពីកំពង់ចាមទៅភ្នំពេញ គឺត្រូវតភ្ជាប់បណ្តាញមេទាំងអស់ដែលនឹងធ្វើឲ្យតម្លៃអគ្គីសនីធ្លាក់ចុះថោកជាបន្តបន្ទាប់។

អាន​បន្ថែម

Construction Firms Urged With Register

Robust growth over recent years has seen the construction industry become one of the pillars of the Cambodian economy with more than 1,000 companies operating in the sector. To ensure legal compliance as well as guaranteeing construction quality and standards, the Ministry of Land and Management, Urban Planning and Construction (MLUPC) has urged all construction […]

អាន​បន្ថែម

ស្ពានឆ្លងកាត់កម្ពុជា-ថៃប្រកាសកាលបរិច្ឆេទសាងសង់ជាផ្លូវការ

រដ្ឋាភិបាលកម្ពុជា និងថៃបានសម្រេចសាងសង់ស្ពានថ្មីមួយឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ ហើយការដ្ឋានសាងសង់ស្ពានស្ទឹង​បត់-ណងនេះ នឹងចាប់ផ្តើមនៅខែមករា​​ ឆ្នាំ២០១៨ ខាងមុខ។ ​ស្ពាននេះនឹង​តភ្ជាប់ពីខេត្តបន្ទាមានជ័យ ឆ្ពោះទៅខេត្តសាកែវ ប្រទេសថៃ។ ការសាងសង់ស្ពានថ្មីនេះ បានប្រកាសឡើងក្នុងជំនួបកិច្ច​ប្រជុំការងារមួយ រវាងទេសរដ្ឋ​ម​ន្រ្តីសាធារណការ​ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល​ និងឯកឧត្តម Arkhom Termpittayapaisith រដ្ឋម​ន្រ្តីដឹកជញ្ជូនរបស់ប្រទេសថៃ។ កាលពីថ្ងៃទី១៦​ ខែធ្នូ ឆ្នាំ២០១៦ ភាគីទាំងពីរបានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង និងសេចក្តីបន្ថែមនៃអនុស្សរណៈយោគយល់គ្នាស្តីពីការសាងសង់ស្ពានឆ្លងកាត់ព្រំដែន ស្ទឹងបត់ និងការផ្លាស់ប្តូរសិទ្ធធ្វើចរាចរឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ។ រដ្ឋាភិបាលថៃ បានផ្តល់ជំនួយឥតសំណងសម្រាប់សាងសង់ស្ពាន ផ្នែកស្ថិតនៅលើទឹកដីកម្ពុជា និងកម្ចីសម្បទានសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារ​នៅច្រកទ្វារព្រំដែនថ្មី។ បើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវតភ្ជាប់ពីច្រកព្រំដែនថ្មីនេះទៅផ្លូវជាតិលេខ ៥ ក៏ជាផ្នែកមួយនៃផ្លូវ​អាស៊ានហាយវ៉េលេខ១ ផងដែរ។ ការសែត Khmer Times បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងសាធារណការ និងជញ្ជូន លោក វ៉ា ស៊ឹមសុរិយា ដោយលោកថ្លែងថា កម្ចី​សម្បទាន​សម្រាប់ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​បរិក្ខារ​នៅ​ច្រក​ព្រំដែន គឺ​ប្រមាណ ៥៨​លាន​ដុល្លារអាមរិក ហើយ​ក្នុង​ដំណាក់​កាល​ដំបូង ភាគី​ថៃ​ផ្តល់​ឲ្យ​ប្រមាណ​ ៣០​លាន​ដុល្លារអាមរិក ។​ […]

អាន​បន្ថែម

ការស្ថាបនាផ្លូវជាតិលេខ៥៨ សម្រេចបាន ៦៣ភាគរយហើយ

ការអភិវឌ្ឍន៍ផ្លូវជាតិលេខ​ជាតិលេ​ខ៥៨ កំពុង​ប្រព្រឹត្តិទៅយ៉ាងរលូន ហើយ​គ្រោង​នឹង​បើកឲ្យធ្វើចរាចរនៅខែធ្នូ ឆ្នាំ២០១​៨ ខាងមុខ។ ផ្លូវថ្មីដែលកំពុងសាងសង់នេះ​​ នឹង​ជមុ្រញកំណើនសេដ្ឋកិច្ចនៅទីជនបទជិតព្រំដែនជាមួយប្រទេសថៃ ដោយតភ្ជាប់ចេញពីខេត្តបន្ទាយជ័យ ទៅខេត្តឧត្តរមានជ័យ ដែលជាប់នឹងព្រំដែនប្រទេសថៃ​។ គម្រោងនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនចិន​ Shanghai Construction Group Co., Ltd. ហើយគ្រោងនឹងចំណាយ ១២២លានដុល្លារអាមេរិក ដើម្បីបញ្ចប់ការសាងសង់។ ផ្លូវជាតិលេខ៥៨ ​បានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន​ សែន​ កាលពីខែ​មិថុនា ឆ្នាំ២០១៥ មានប្រវែងសរុប ១៧៤,៤៧៨គម និងទទឹង ១២ម ហើយបើតាមឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន បច្ចុប្បន្នការងារស្ថាបនាផ្លូវនេះសម្រេចបាន ៦៣ភាគរយហើយ។ “ផ្លូវនេះជាសសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ការភ្ជាប់ទំនាក់ទំនងរវាងប្រទេសកម្ពុជា​ និងថៃ ក្នុងន័យជម្រុញការ​វិនិយោគលើវិស័យពាណិជ្ជកម្ម មិនតែប៉ុណ្ណោះវា​ថែមទាំងផ្តល់ភាពងាយស្រួលដល់ប្រជាជនក្នុងស្រុកចំពោះការធ្វើដំណើរ និងដឹកជញ្ជូនប្រកបដោយភាពងាយស្រួល និងឆាប់​រហ័សផងដែរ។” នេះបើតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ចូន ឯកឧត្តម ស៊ុន ចាន់ថុល​ ក្នុង​ការចុះត្រួតពិនិត្យការដ្ឋានសាងសង់នាសប្តាហ៍ដំបូងនៃខែកញ្ញានេះ។​ កាលពីថ្ងៃទី៦ ខែកញ្ញា កន្លងនេះ ក្រសួងដឹកជញ្ជូនក៏បានប្រកាសផងដែរថា​ការសាងសង់ស្ពានស្ទឹងបត់-ណង​ អាច នឹង​ចាប់ផ្តើមនៅខែ​មករា ឆ្នាំ២០១៨ ខាងមុខ ហើយស្ពានថ្មីនេះនឹងតភ្ជាប់ពីខេត្តបន្ទាយមានជ័យ […]

អាន​បន្ថែម

ជប៉ុនផ្តល់មូលនិធិដល់ការពង្រីកកំពង់ផែ

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់កម្ចីជាមួយរដ្ឋាភិបាលកម្ពុជាកាលពីខែសីហា ដើម្បីពង្រីកកំពង់ផែខេត្តព្រះសីហនុ។ កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅទីក្រុងតូក្យូនេះ នឹងផ្តល់ប្រាក់កម្ចីចំនួន 216 ២១៦ លានដុល្លារ ដើម្បីបង្កើនសមត្ថភាពទ្វេដងរបស់កំពង់ផែទឹកជ្រៅរបស់ប្រទេសកម្ពុជា។ ការកែលម្អកំពង់ផែមានរួមបញ្ចូលនូវការសាងសង់ចំណតកុងតឺន័រថ្មី ការជួសជុលផ្លូវចូល ការបូមខ្សាច់ ឧបករណ៍យកទំនិញចេញពីនាវា និងសេវាពិគ្រោះយោបល់។ ប្រាក់កម្ចីនេះមានរយៈពេល 40 ៤០ឆ្នាំ និងអត្រាការប្រាក់ប្រចាំឆ្នាំត្រឹមតែ 0.01០,០១% ហើយ JICA ជឿជាក់ថា ក្រុងព្រះសីហនុនឹងក្លាយជាមជ្ឈមណ្ឌលផ្ទុកទំនិញសម្រាប់តំបន់អាស៊ីអាគ្នេយ៍ដោយសារតែទីតាំងយុទ្ធសាស្រ្តរបស់ខ្លួន ដែលស្ថិតនៅលើផ្លូវអន្តរជាតិភ្ជាប់ទៅកាន់ទីក្រុងហូជីមិញ (ប្រទេសវៀតណាម) ទីក្រុងភ្នំពេញ (ប្រទេសកម្ពុជា) និងទីក្រុងបាងកក (ប្រទេសថៃ) ។ JICA បានទិញភាគហ៊ុនចំនួន 13.5១៣,៥ ភាគរយ នៅក្នុងអាជ្ញាធរកំពង់ផែក្រុងព្រះសីហនុនៅឆ្នាំ 2017 ២០១៧ នៅពេលដែលកំពង់ផែនេះបានចុះបញ្ជីនៅទីផ្សារមូលបត្រកម្ពុជា ។

អាន​បន្ថែម

ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាបនឹងចាប់ផ្តើមដំណើរការសាងសង់

ការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាបអាចនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០១៨ បន្ទាប់ពីរាជរដ្ឋាភិបាល និងក្រុមហ៊ុនម៉ៅការសាងសង់បញ្ចប់ការចរចា។ វាជាកិច្ចព្រមព្រៀងតម្លៃ ៨៨០ លានដុល្លារ ជាមួយក្រុមហ៊ុនរដ្ឋចិន Yunnan Investment Holdings Ltd (YIHL) និងដែលផ្តល់ឱ្យឲ្យក្រុមហ៊ុន YIHL នូវកិច្ចសន្យាសម្បទានសាងសង់ ធ្វើម្ចាស់កម្មសិទ្ធិ និងប្រតិបត្តិការ (BOO)សម្រាប់រយៈពេល ៥៥ឆ្នាំ លើព្រលានយន្តហោះថ្មីនេះ។ កិច្ចព្រមព្រៀងថ្មីនេះនឹងជំនួសឱ្យឲ្យកិច្ចសន្យាសម្បទានផ្តាច់មុខរយៈពេល៤៥ឆ្នាំ ជាមួយក្រុមហ៊ុនអាកាសចរណ៍កម្ពុជា Cambodia Airports ដែលរាប់ចាប់តាំងពីឆ្នាំ ១៩៩៥។ ព្រលានយន្តហោះថ្មីនេះត្រូវបានរំពឹងថានឹងត្រូវសាងសង់ជាបីដំណាក់កាលលើផ្ទៃដី ៧៥០ហិចតានៅក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប។ ដំណាក់កាលទាំងពីរដំបូងមានតម្លៃ ៥០០លានដុល្លារ ដែលនឹងអនុញ្ញាតឱ្យឲ្យយន្តហោះខ្នាតមធ្យមចុះចត ចំណែកនៅដំណាក់កាលទីបីដែលមានតម្លៃ ៣០០លានដុល្លារនឹងបើកផ្លូវឲ្យយន្តហោះខ្នាតធំធ្វើការចុះចត។

អាន​បន្ថែម

អគារភ្លោះ Twin Towers ត្រូវបានពន្យារពេលម្តងទៀត

ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម Thai Boon Roong Twin Trade Center ត្រូវបានពន្យារពេលម្តងទៀតនៅពេលផែនការបច្ចេកទេសសម្រាប់អគារត្រូវបានសម្រេចចុងក្រោយ ។ ការចាប់ផ្តើមការដ្ឋានសាងសង់គម្រោងអគារដែលនឹងក្លាយជាអគារខ្ពស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ក្រោយពេលបញ្ចប់ការសាងសង់នោះ ត្រូវបានពន្យារពេលពីរដងមកហើយ គឺពីខែកញ្ញា ឆ្នាំ2016 ២០១៦ ទៅខែកក្កដា ឆ្នាំ២០១៧ 2017 ហើយឥឡូវនេះពន្យារទៅឆ្នាំ 2018 ២០១៨ ប៉ុន្តែមិនទាន់មានការប្រកាសនៅឡើយ។ ខណៈដែលការធានារ៉ាប់រងនៅតែមាននៅលើការគាំទ្រមូលធនសម្រាប់សំណង់អគារលើផ្ទៃដី 4.9៤,៩ ហិចតា តម្លៃ 5 ៥ប៊ីលានដុល្លារ និងកម្ពស់ 133១៣៣ជាន់នេះ ភាពមិនច្បាស់លាស់នេះនៅតែបន្តធ្វើឲ្យមានភាពបង្អែរបង្អង់លើទីតាំងពាណិជ្ជកម្ម និងបច្ចេកទេសរបស់អគារនេះ។ ក្រុមហ៊ុនចិន Sino Great Wall International Engineering Co. Ltd. ជាអ្នកឈ្នះការដេញថ្លៃសាងសង់អគារភ្លោះនេះនៅឆ្នាំ 2017២០១៧។

អាន​បន្ថែម

ប្រទេសកម្ពុជាប្រឈមនឹងកង្វះខាតស៊ីម៉ង់តិ៍៍

វិស័យសំណង់របស់ប្រទេសកម្ពុជាបន្តបង្ហាញពីកម្រិតនៃការរីកចម្រើន ប៉ុន្តែផលិតផលស៊ីម៉ង់តិ៍៍ក្នុងស្រុកកំពុងខ្វះខាត ដែលតម្រូវឱ្យឲ្យក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនស្វែងរកការផ្គត់ផ្គង់ពីក្រៅប្រទេស។ បើទោះបីរោងចក្រស៊ីម៉ង់តិ៍៍ក្នុងស្រុកជាច្រើនបានចូលមកក្នុងទីផ្សារនាប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏ផលិតកម្មរបស់រោងចក្រទាំងនោះមិនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការបច្ចុប្បន្ននោះទេ នេះបើតាមអ្នកជំនាញខាងឧស្សាហកម្មនេះ។ លោក Charles Vann តំណាងប្រធានសមាគមអ្នកម៉ៅការសាងសង់កម្ពុជា បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា ផលិតកម្មក្នុងស្រុក «អាចត្រឹមតែផ្គត់ផ្គង់ផ្នែកតូចមួយនៃតម្រូវការទីផ្សារប៉ុណ្ណោះ»។ លោក ទូច សំណាង អនុប្រធានអគ្គនាយករងក្រុមហ៊ុនវិនិយោគកម្ពុជាក្រៅប្រទេស (OCIC) បានប្រាប់កាសែតដដែលថា “តម្រូវការស៊ីម៉ង់តិ៍៍របស់ក្រុមហ៊ុន OCIC គឺ 20,000២០.០០០ ទៅ 30,000៣០.០០០ តោន ជារៀងរាល់ឆ្នាំ ហើយខ្ញុំជឿជាក់ថា តម្រូវការនេះនឹងកើនឡើងនៅពេលសេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើននិងមានកំណើន”។

អាន​បន្ថែម

រថភ្លើងអាកាស ជាដំណោះស្រាយកាត់បន្ថយ កកស្ទះចរាចរណ៍ក្នុងទីក្រុង

ដើម្បីសម្រួលចរាចរណ៍ក្នុងទីក្រុងដែលតែងតែកើតមានឡើង ជាពិសេសពេលម៉ោងមមាញឹក រដ្ឋាភិបាលកម្ពុជាគ្រោងនឹងសាងសង់ផ្លូវរថភ្លើងអាកាសតភ្ជាប់ពីទីក្រុងភ្នំពេញទៅអាកាសយាន្តសដ្ឋានភ្នំពេញអន្តរជាតិ។ រថភ្លើងអកាសនេះមិនត្រឹមតែជាដំណោះស្រាយសម្រាប់ការកកស្ទះចរាចរណ៏ក្នុងទីក្រុង ប៉ុណ្ណោះទេ តែវាក៏អាចជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។ ក្នុងដំណើរទស្សនៈកិច្ចរយៈពេលបីថ្ងៃទៅប្រទេសជប៉ុនកាលពីខែមិថុនា សម្តេច ហ៊ុន សែនបានស្នើភាគី ជប៉ុនឲ្យផ្តល់ជំនួយ ៨០០លានដុល្លារអាមេរិក ដើម្បីបញ្ជប់គម្រោងសាងសង់ផ្លូវរថភ្លើងអាកាសនេះ។ បើតាមសម្តេច ហ៊ុន សែន បានមានប្រសាសន៍ក្នុងពិធីប្រគល់សញ្ញាបត្រកាលពីដើមខែសីហា ក្នុងទីក្រុងភ្នំពេញ ថា លោក ស៊ិនហ្សូ អាបេ ប្រធានធិបតីជប៉ុន បានធានាចំពោះសម្តេចនាយករដ្ឋមន្រ្តីនូវការសងត្រឡប់វិញក្នុងរយៈពេលវែង និងអត្រាការប្រាក់ទាបសម្រាប់កម្ចីហេដ្ឋារចនាសម្ព័ន្ធ។ នៅពេលស្ថាបនារួចរាល់ រថភ្លើងអកាសនេះនឹងផ្ដល់ជម្រើសមួយទៀតដល់រថយន្តធុនតូច និងម៉ូតូដែលកកស្ទះនៅតាមផ្លូវធំៗក្នុងរាជធានីភ្នំពេញ។ បើតាមប្រសាសន៍របស់ឯកឧត្តម វ៉ា ស៊ឹម សុរិយា អ្នកនាំាពា ក្យក្រសួងសារធារណៈការ និងដឹងជញ្ជូនបានឲ្យដឹងថា រថភ្លើងអកាសនេះ ពុំមានអ្នកបើកបរនោះទេ។ យោងតាមឯកឧត្តម សុរិយា បានប្រាប់ការសែត ខេមបូឌា ដេលី កាលពីថ្ងៃទី១៥ ខែសីហា ថា ទីភ្នាក់ងារសហប្រិតិកាអន្តរជាតិជប៉ុន(JICA) បានបញ្ជូនក្រុមការងារជំនាញរបស់ខ្លួនកាលពីចុង ខែសីហា ដើម្បីសិក្សាវាយតម្លៃផ្លូវរថភ្លើងដែលអាចសាងសង់ពីរ ឬបីខ្សែ។ តែយ៉ាងណា មន្រ្តីអ្នកនាំពាក្យរូបនេះ សុំមិនធ្វើការអត្ថាធិប្បាយរយៈពេលនៃលទ្ធភាពសិក្សានោះទេ។ ក៏ប៉ុន្តែ JICA […]

អាន​បន្ថែម

ការជំរុញការអភិវឌ្ឍរបស់ប្រទេស (ត្រូវគិតគូរជានិច្ចពីកម្មករនៅការដ្ឋានសំណង់)

ដោយសារអគារត្រូវបានរីកដុះដាលឡើងជាបន្តបន្ទាប់ វាច្បាស់ណាស់ដែរថា ទេសភាពទីក្រុងរបស់ប្រទេសកម្ពុជា គឺកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដូចជាការិយាល័យ ខុនដូ អាផាតមិន និងផ្សារទំនើប។ យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ការវិនិយោគសរុបនៅក្នុងគម្រោងសាងសង់កើនឡើងទ្វេដងរហូតដល់ 8.5៨.៥ ប៊ីលានដុល្លារក្នុងឆ្នាំ 2016 ២០១៦ បើធៀបនឹងឆ្នាំមុន។ វិស័យសំណង់ គឺជាកត្តាចលករមួយនៃកត្តាជំរុញកំណើនសេដ្ឋកិច្ច បើយោងតាមធនាគារពិភពលោក។ ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាបានកើនឡើងឥតឈប់ឈរចាប់តាំងពីឆ្នាំ 2011 ២០១១ ដោយមានកំណើនយ៉ាងតិច 7 ៧ ភាគរយជារៀងរាល់ឆ្នាំ។ នៅឆ្នាំ 2017 ២០១៧ ធនាគារពិភពលោករំពឹងថាសេដ្ឋកិច្ចនឹងបន្តរឹងមាំនៅកម្រិតដដែល។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ស្រដៀងគ្នានោះ ប្រទេសកម្ពុជាត្រូវកសាងខ្លួនឲ្យបានលឿនឲ្យឆាប់រហ័ស ព្រមទាំងរក្សានូវប្រសិទ្ធភាពថ្លៃចំណាយ។ ដូចនេះហើយទើបឧស្សាហកម្មសំណង់ត្រូវមានយន្តការបន្ថែមទៀតដើម្បីបង្កើនផលិតភាពនិងប្រសិទ្ធភាពនៃកម្លាំងពលកម្មរបស់ខ្លួន។ ការណ៍នេះនឹងធ្វើឲ្យអាចរក្សាបាននូវចំនួនកម្មករ ហើយការសាងសង់នឹងលឿនជាងមុន ព្រមទាំងអស់ថ្លៃចំណាយតិច។ ការប្រើឧបករណ៍ប្រើថាមពលអគ្គិសនីនៅការដ្ឋាន គឺជាវិធីមួយក្នុងការធ្វើយន្តកម្មឧស្សាកម្មសំណង់។ ឧបករណ៍ប្រើថាមពលអគ្គិសនីដែលមានគុណភាពខ្ពស់ កាន់តែមានតំលៃសមរម្យច្រើនឡើងហើយវានឹងបង្កើនផលិតភាពនៃការដ្ឋាន។ លើសពីនេះទៀត ឧបករណ៍ប្រើថាមពលអគ្គិសនីឥតខ្សែជួយឱ្យឲ្យកម្មករកាន់តែអាចចល័តបានច្រើន។ ពួកគេមិនចាំបាច់ត្រូវប្រយ័ត្នជាមួយខ្សែភ្លើងនោះទេ ហើយអាចផ្លាស់ទីបានសេរី និងថធ្វើការបានលឿនជាងមុន ដូចនេះវានឹងបង្កើនប្រសិទ្ធភាពការងាររបស់ពួកគេ។ វាក៏ជួយទប់ស្កាត់គ្រោះថ្នាក់ដោយសារតែគ្រោះថ្នាក់ដោយកំហុសបច្ចេកទេសមានតិចជាងមុន ជាពិសេសនៅពេលធ្វើការនៅទីតាំងខ្ពស់ៗ។ កម្មករការដែលធ្វើឲ្យមានប្រសិទ្ធភាពនិងសុខភាពល្អដល់កម្មករ នឹងជួយកាត់បន្ថយថ្លៃចំណាយលើកម្លាំងពលកម្ម និងប្រតិបត្ដិការ […]

អាន​បន្ថែម