ទីផ្សារអចលនទ្រព្យថៃចាប់ផ្តើមស្ទុះងើបឡើងវិញ

ទីផ្សារខុនដូរបស់ប្រទេសថៃបានស្ទុះងើបឡើងវិញបន្តិចក្នុងត្រីមាសទី១ ឆ្នាំ២០១៧ នេះ ដោយសារតែតម្រូវការកើនឡើង ខណៈគម្រោងថ្មីៗជាច្រើនបានថយចុះ។

អាន​បន្ថែម

អត្រាជួលបន្ទប់ស្នាក់នៅ នៅមីយ៉ាន់ម៉ាស្ទុះងើបខ្លាំង

ដោយវិស័យជួលបន្ទប់ស្នាក់ន នៅក្នុងទីក្រុងយាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា មានអត្រាកំណើនយ៉ាងរស់រវើក ធ្វើឲ្យទីផ្សារមួយនេះនៅទីក្រុងយ៉ាងហ្គនបានងើបស្ទុះឡើង ហើយអ្នកជំនាញអចលនទ្រព្យជឿថា និន្នាការនេះអាចនឹងក្លាយជាកាតាលីករនៃការវិនិយោដ៏សំខាន់ក្នុងការអភិវឌ្ឍអគារលំនៅឋាន និងគម្រោងសាងសង់ថ្មីៗជាច្រើនទៀត។

អាន​បន្ថែម

តម្លៃលំនៅឋាននៅហុងកុងកើនឡើងខ្ពស់ជាប្រវតិ្តសាស្រ្ត

តម្លៃលំនៅឋាននៅទីក្រុងហុងកុងនាពេលបច្ចុប្បន្នបានកើនឡើងដល់ ៧៥,៩ភាគរយ ពោលគឺខ្ពស់ជាងកាលពី២០ឆ្នាំមុន នៅពេលដែលទីក្រុងមួយនេះស្ថិតនៅក្រោមការគ្រប់គ្រងដោយសាធារណៈរដ្ឋប្រជាមានិតចិន។ នេះបើយោងតាមការសិក្សាស្រាវជា្រវរបស់ក្រុមហ៊ុន JLL ស្តីពីទិដ្ឋភាពទីផ្សារតម្លៃដី និងលំនៅដ្ឋានស្នាក់នៅ។

អាន​បន្ថែម

Boosting the Country’s Development

Having workers in mind at construction sites : One building after another emerges from the grounds. It is obvious that many projects to develop Cambodia’s urban landscape is undergoing rapid changes – such as building offices, apartments, and shopping malls. The total investment in construction projects more than doubled to USD 8.5 billion in 2016 […]

អាន​បន្ថែម

ផ្លូវជាតិលេខ ៥៥ នឹងបញ្ចប់ការសាងសង់ត្រឹមឆ្នាំ ២០១៨

ការដ្ឋានកំពុងដំណើរការយ៉ាងឆាប់រហ័សនៅតាមផ្លូវជាតិ ៥៥ ស្ថិតក្នុងខេត្តពោធិ៍សាត់ ដែលនឹងតភ្ជាប់ទៅកាន់ព្រំដែនប្រទេសថៃ។ ការដ្ឋានដែលបាននឹងកំពុងសាងសង់នេះ ត្រូវបានផ្តល់ជំនួយមូលនិធិដោយរដ្ឋាភិបាល ចិនតាមរយៈកិច្ចផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ (One Belt, One Road)។ ផ្លូវជាតិលេខ ៥៥ នេះមានប្រវែង១៨៣គីឡូម៉ែត្រនឹងតភ្ជាប់ពីត្រង់ចំណុចរូបសំណាកអ្នកតាឃ្លាំងមឿងឆ្ពោះទៅដល់ចំណុចត្រួតពនិត្យនៃព្រំប្រទល់កម្ពុជា-ថៃ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៏សាត់។ បន្ទាប់ពីការសាងសង់លើគម្រោងផ្លូវជាតិ ៥៥ ដែលចំណាយ ១០០ លានដុល្លារអាមេរិក បានចាប់ផ្តើមកាលពីខែមិថុនាឆ្នាំ ២០១៥ ដែលបច្ចុប្បន្ន៨០% នៃការងារសាងសង់បានបញ្ចប់រួចរាល់ ហើយរំពឹងនឹងបើកឲ្យចរាចរណ៍ក្នុងអំឡុងឆ្នាំ២០១៨ ខាងមុខនេះ។ នៅពេលដែលបើកឲ្យដំណើរការជាផ្លូវការគេរំពឹងថាផ្លូវជាតិនេះនឹងពាំនាំសក្តានុពលនៃការអភិវឌ្ឍសេដ្ឋកិច្ច ដ៏សំខាន់សម្រាប់ប្រជាជនរស់នៅក្នុងតំបន់៕

អាន​បន្ថែម

ខ្សែរថភ្លើងលើអាកាសកំពុងសិក្សពីលទ្ធភាពក្នុងការសាងសង់

ក្រោយពីមានភាពមិនច្បាស់លាស់នៃគម្រោងសាងសង់ផ្លូវរថភ្លើងអាកាសរយៈពេលប៉ុន្មានខែមកនេះ ដែលបច្ចុប្បន្នទីភ្នាក់ងាសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចាប់ផ្តើមធ្វើការសិក្សាពីលទ្ធភាពក្នុងការសាងសង់គម្រោងផ្លូវរថភ្លើងអាកាសមួយនៅទីក្រុងភ្នំពេញ។ ការសិក្សានេះនឹងធ្វើការប៉ាន់ប្រមាណលើការចំណាយ និងការដាក់ស្នើផ្លូវសម្រាប់គម្រោងដែល នឹងចំណាយអស់ ៨០០ លានដុល្លារអារមេរិកផងដែរ។ ក្រោយពេលសិក្សានៃគម្រោងនេះ រួច JICA នឹងដាក់បង្ហាញជូនរដ្ឋាភិបាលកម្ពុជា។ កិច្ចពិភាក្សាជាច្រើននៃគម្រោងខ្សែរថភ្លើងស្វ័យប្រវត្តិក្នុងរាជធានីភ្នំពេញ បានធ្វើឡើងអស់ជាង ពីរឆ្នាំមកហើយៗ ការសិក្សាដំបូងនៃគម្រោងនេះ បានចាប់ផ្តើមក្នុងឆ្នាំ ២០១៤។ ទន្ទឹមនឹងនេះដែរ ខ្សែផ្លូវសារធារណៈនៃគម្រោងរថភ្លើងលើអាកាសចំនួន៣ខ្សែនឹងត្រូវបានចាប់ ផ្តើមគឺ៖ ខ្សែទី១ ចាប់ផ្តើមពី មហាវិថីកម្ពុជាក្រោម មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្ស៊ី និងរង្វង់មូលចោមចៅ។ ខ្សែទី២ ចាប់ផ្តើមពីមហាវិថីព្រះមុនីវង្ស រត់ស្របផ្លូវរថភ្លើង(ចាស់) ចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ខ្សែទី៣ ចាប់ផ្តើមពីផ្សារថ្មី មហាវិថីហ្សាលដឺហ្គោល មហាវិថីព្រះមុនីរ៉េតផ្លូវវ៉េងស្រេងរង្វង់មូលចោមចៅបត់មកអាកាស យានដ្ឋានអន្តរជាតិភ្នំពេញវិញ។ ក្រៅពីការកាត់បន្ថយការកកស្ទះចរាចរណ៍ ខ្សែរថភ្លើងស្វ័យប្រវត្តិ (AGT) នេះជាផ្នែកមួយដ៏សំ ខាន់សម្រាប់ការប្រកួតកីឡា ស៊ីហ្គេមនៅឆ្នាំ២០២៣ ខាងមុខនេះផងដែរ៕

អាន​បន្ថែម

កោះដាច់ស្វាគមន៍ផែនការស្ពានថ្មី

សាលាក្រុងភ្នំពេញបានប្រកាសផែនការ ក្នុងការសាងសង់ស្ពាន ដើម្បីធ្វើការតភ្ជាប់ ឃុំកោះដាច់ទៅកាន់ក្រុងភ្នំពេញ ដែលប្រជាជនក្នុងស្រុកហៅថាកោះសូត្រ។ បើទោះជា ផែនការលម្អិតមិនទាន់មានការចេញផ្សាយក៏ដោយ ឯកឧត្តម ប៉ា សុជាតិវង្ស បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា មានក្រុមហ៊ុនមួយកំពុងសិក្សាពីលទ្ធភាពសម្រាប់ការសាងសង់ស្ពានចំនួនបីក្នុងតំបន់នោះ។ ស្ពានទី១ នឹងតភ្ជាប់ពីភ្នំពេញទៅកាន់កោះដាច់ ស្ពានទី២ អាចនឹងតភ្ជាប់ពីភ្នំពេញទៅកាន់ភូមិស្វាយជ្រុំ និងស្ពានទី៣ តភ្ជាប់ពីភ្នំពេញទៅកាន់ភូមិអរិយក្សត្រ។ បើទោះជាមានការសង្ឃឹមពីការកើនឡើងតម្លៃដី ក៏ដោយចុះ អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា ម្ចាស់ដីនឹងបំប៉ោងតម្លៃដី ដែលមិនមែនជាការផ្អែកទៅលើកាវាយតម្លៃតាមទីផ្សារនោះទេ ហើយតម្លៃដីដែលនៅជិតគម្រោងសាងសង់ស្ពានទាំងនោះ នឹងអាចឡើងថ្លៃដែលមិនធ្លាប់មាន៕

អាន​បន្ថែម

ស្ពានមេគង្គកំពុងដំណើរការសាងសង់

ស្ពានថ្មីមួយកំពុងដើរការសាងសង់ ដែលតភ្ជាប់ពីខេត្តកំពង់ចាមឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ដោយឆ្លងកាត់ទន្លេមេគង្គ។ នេះបើយោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូន។ បើយោងតាមកាសែតភ្នំពេញប៉ុស្តិ៍ ស្ពានឆ្លងកាត់ទន្លមេគង្គមួយនេះមានប្រវែង ១.១៣ គីឡូម៉ែត្រ ទទឹង១៣.៥ ម៉ែត្រ មានតម្លៃប្រមាណ ៥លានដុល្លារអាមេរិក។ គួរជម្រាបថា បច្ចុប្បន្នមានមធ្យោបាយតែមួយគត់ដែលឆ្លងកាត់ទន្លេមេគង្គ គឺតាមរយៈការឆ្លងកាត់ សាឡាង ឆ្ពោះទៅកាន់ខេត្តព្រៃវែង ដែលបង្ករឲ្យមានការកកស្ទះចរាចរណ៍ ហើយក៏ជារនាំងក្នុង ការអភិវឌ្ឍន៍ សេដ្ឋកិច្ចផងដែរ ជាពិសេស នៅពេលរដូវកាលក្នុងការដឹកជញ្ជូន ផលិតផលកសិកម្ម។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលកម្ពុជាក៏គ្រោងនឹងសាងសង់ស្ពានថ្មីមួយទៀតដោយឆ្លងកាត់ពីស្រុក ឆ្លូង ទៅកាន់ ស្រុក ព្រែកប្រសប់ ស្ថិតក្នុងខេត្តក្រចេះ ដើម្បីធ្វើឲ្យប្រសើរឡើងនូវមធ្យោបាយឆ្លង កាត់ ចេញចូល ក៏ដូចជាជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច បើទោះគម្រោងនៃការសាងសង់ស្ពាននេះ មិនទាន់បញ្ជាក់ពីពេលវេលាច្បាស់លាស់ក៏ដោយ៕

អាន​បន្ថែម

ផ្លូវដែក កម្ពុជា-ថៃ គ្រោងនឹងបញ្ចប់ការសាងសង់

ជាមួយផែនការរបស់នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃ នឹងដាក់ចេញនូវការជិះរថភ្លើងជាមួយគ្នា ឆ្លងកាត់់ព្រំដែនជាប្រវត្តិសាស្រ្ត ក្នុងខែ សីហា ឆ្នាំ២០១៧ ខាងមុខនេះ ខណៈដែលបច្ចុប្បន្នក្រសួងសាធារណៈការ និងដឹកជញ្ជូន កំពុងជម្រុញក្រុមអជ្ញាធរខេត្តបន្ទាយមានជ័យ ដើម្បីបញ្ចប់ការងារសាងសង់ផ្លូវ រថភ្លើងឆ្ពោះទៅកាន់ព្រំដែនប្រទេសថៃ។ កំណាត់ផ្លូវដែកនេះមានប្រវែង ៤៨ គីឡូម៉ែត្រ ដោយតភ្ជាប់ចេញពីស្រុក សិរីសោភ័ណ្ឌ ឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែត នៅមិនទាន់បញ្ចប់ការស្ថាបនានៅឡើយ ដោយសារតែផ្អាកដើម្បី ចរចាជាមួយប្រជាពលរដ្ឋ ៥០គ្រួសារ ដែលបន្តរស់នៅតាមបណ្តាយកំណាត់ផ្លូវដែកនេះ។ នៅពេលបញ្ចប់ការសាងសង់ រថភ្លើងនឹងរត់ចេញពីភ្នំពេញដែលមានប្រវែង ៤០០ គីឡូម៉ែត្រ ឆ្ពោះទៅកាន់ទីក្រុងបាងកក ហើយក៏អាចភ្ជាប់ទៅកាន់ប្រទេសសិង្ហបុរី។ ទោះយ៉ាងណា ពុំទាន់មានការប្រកាសពីថ្ងៃបញ្ចប់នៃការសាងសង់នៅឡើយនោះទេ៕

អាន​បន្ថែម

អគារពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង ប្រកាសការសាងសង់

គម្រោងសាងសង់អាគារពាណិជ្ជកម្ម ថៃប៊ុនរ៉ុង ដែលជាអគារពាណិជ្ជកម្មខ្ពស់ជាងគេនៅក្នុងប្រទេសអាស៊ាននឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី១ ខែសីហាខាងមុខនេះហើយ នេះបើយោងរបាយការណ៍របស់អ្នកអភិវឌ្ឍន៍នៃគម្រោងអគារនេះ។ យោងតាមសេចក្តីរាយការណ៍របស់កាសែត ភ្នំពេញប៉ុស្តិ៍ ប្រូភឺធី លោក ទូស សាភឿន អគ្គលេខាធិការរងគណៈស្ថបត្យកម្មកម្ពុជា និងជាស្ថាបត្យករម្នាក់ដែលចូលរួមគូសប្លង់គម្រោងនេះបានឲ្យដឹងថា ការងារសាងសង់នៃគម្រោងនេះនឹងចាប់ផ្តើមនៅដើមខែសីហានេះហើយ ខណៈដែលការងារ រចនាប្លង់ត្រូវបានបញ្ចប់កាលពីចុងខែមិថុនា កន្លងមកនេះ។ គម្រោងសាងសង់អគារដ៏ធំមហិមាមួយនេះ មានតម្លៃប្រមាណ ៥ ពាន់លានដុល្លារអាមេរិក កម្ពស់ ៥០០ ម៉ែត្រ ដោយមាន ១៣៣ជាន់ គ្រប់ដណ្តប់លើផ្ទៃដី ៤.៩៧ ហិកតា ទល់មុខនឹងអគារ NagaWorld។ ក្រុមហ៊ុន Sino Great Wall International Engineering Co. Ltd. ដែលជាក្រុមហ៊ុនរបស់ចិន ជាអ្នកទទួលការងារសាងសង់អគារ ១៣៣ ជាន់នេះ៕

អាន​បន្ថែម