ព័ត៌មានសំណង់
រដ្ឋគ្រោងធ្វើផ្លូវសម្រាប់ជិះកង់ តាមបណ្តោយមាត់សមុទ្រពីកែប រហូតដល់កោះកុង
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានគម្រោងរៀបចំសាងសង់ផ្លូវសម្រាប់ជិះកង់តាមមាត់សមុទ្រពីខេត្តកែប រហូតទៅដល់ខេត្តកោះកុង។ នេះបើតាមការលើកឡើងរបស់សម្តេចសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំពង់ផែពហុបំណងកំពត” នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៤។ សម្តេចបវរធិបតី បានមានប្រសាសន៍ថា ឯកឧត្តម សាយ សំអាល់ បានដាក់ចេញនូវការផ្តួចផ្តើម គឺរៀបចំផ្លូវជិះកង់តាមមាត់សមុទ្រ ដែលជិះកង់ពីខេត្តកែប ទៅដល់ខេត្តកោះកុងតាមមាត់សមុទ្រតែម្តង។ សម្តេចធិបតី បានបន្ថែមថា នៅពេលផ្លូវនោះធ្វើរួចហើយ អ្នកទេសចរណ៍អាចជិះកង់ ឬរត់ម៉ារ៉ាតុនចំងាយ ២០០ ឬ៣០០គីឡូម៉ែត្របាន ដើម្បីយកថវិកាប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ឆា។ ក្រៅពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើផ្លូវឱ្យបានច្រើន ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ពិសេសនោះក្នុងការដឹកជញ្ជូន។
អានបន្ថែមក្រុមហ៊ុនប្រកាសជួសជុលផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រង់៤ទីតាំង ដើម្បីទប់ស្កាត់ការបាក់ស្រុតដោយជំនន់ទឹកភ្លៀង
ក្រុមហ៊ុនគ្រប់គ្រង់ផ្លូវល្បឿនលឿន បានប្រកាសបើកការដ្ឋានជួសជុលកែលម្អផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រង់ទីតាំងចំនួន៤ ដើម្បីទប់ស្កាត់ការបាក់ដីដែលបណ្តាលមកពីជំនន់ទឹកភ្លៀងក្នុងរដូវវស្សា និងជួយទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ។ នេះបើតាមសេចក្តីជូនដំណឹងដែលបានចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ ទីតាំងទាំង៤ ដែលត្រូវបើកការដ្ឋានជួសជុសកែលម្អទាំងនោះរួមមាន៖ ១) ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៤ ម៉ោង ១៦:០០នាទី រហូតដល់ថ្ងៃទី ១១ ខែមិថុនា ម៉ោង ១២:០០នាទី នឹងធ្វើការជួសជុសកែលម្អផ្លូវ ទិសដៅពីក្រុងព្រះសីហនុ ទៅភ្នំពេញ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៤+០០០ រហូតដល់គីឡូម៉ែត្រលេខ ៣៤+៨០០ ដោយការជួសជុសកែលម្អនេះ នឹងធ្វើឡើងនៅលើគន្លងចរាចរណ៍ធម្មតា នឹងគន្លងឈប់បន្ទាន់។ អតិថិជនទាំងអស់អាចធ្វើដំណើរលើគន្លងវ៉ាជែងបាន។ ២) ចាប់ពីថ្ងៃទី១១ ខែមិថុនា ម៉ោង ១២:០០នាទី រហូតដល់ម៉ោង ១៨:០០នាទី ក្រុមហ៊ុន នឹងធ្វើការជួសជុសកែលម្អផ្លូវ ទិសដៅពីក្រុងព្រះសីហនុ ទៅភ្នំពេញ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៤+០០០ រហូតដល់គីឡូម៉ែត្រលេខ ៣៤+៨០០ ដោយការជួសជុសកែលម្អនេះ នឹងធ្វើឡើងនៅលើគន្លងវ៉ាជែង។ អតិថិជនទាំងអស់អាចធ្វើដំណើរលើគន្លងចរាចរណ៍ធម្មតា នឹងគន្លងឈប់បន្ទាន់បាន។ […]
អានបន្ថែមរដ្ឋចាប់ផ្តើមសាកល្បងប្រព័ន្ធគ្រប់គ្រងសំរាមថ្មី(loT) ដើម្បីជំរុញការអនុវត្តគម្រោងទីក្រុងឆ្លាតវៃនៅសៀមរាប
រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមអនុវត្តគម្រោងទីក្រុងឆ្លាតវៃ ដោយធ្វើការសាកល្បងលើការគ្រប់គ្រងកាកសំណល់ដោយប្រើប្រព័ន្ធអ៊ិនធើណេតនៃវត្ថុ( Internet of Thing ឬ IoT) នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់រដ្ឋបាលខេត្ត បានផុសផ្សាយកាលពីថ្ងៃទី០៥ ខែមិថុនាកន្លងទៅ។ ប្រភពដដែលនេះ បានឱ្យដឹងថា លោក យុន លីនណេ អភិបាលរងខេត្ត បានផ្តល់ធុងសំរាមដល់សង្កាត់ស្លក្រាម ដើម្បីអនុវត្តគម្រោងខាងលើនេះ ក្នុងការពង្រឹងប្រសិទ្ធភាពប្រមូល និងដឹកជញ្ជូនកាកសំណល់ ដោយប្រើកម្មវិធីទូរស័ព្ទ ដែលមានឈ្មោះថា “ សៀមរាបស្អាត និងឆ្លាត (Smart Clean Siem Reap)” ដែលជាជំហានដំបូងក្នុងការកែប្រែការគ្រប់គ្រងកាកសំណល់ឆ្លាតវៃក្នុងក្រុងសៀមរាប។ គម្រោងខាងលើនេះ ត្រូវបានសិក្សាបឋមកាលពីឆ្នាំ២០២៣ ដែលមានឈ្មោះថា “ការអង្កេតពេលវេលា និងសកម្មភាណប្រមូលសំរាម (Time and Motion Survey)” នៅតំបន់គោលដៅ។ ជាលទ្ធផលនៃការសិក្សា បានបង្ហាញឱ្យដឹងថា មានកង្វះខាតក្នុងប្រសិទ្ធភាពប្រមូល និងដឹកជញ្ជូនសំរាម ដោយសារពលរដ្ឋប្រើធុងសំរាមច្រើនខ្នាត ច្រើនទំហំមិនស្មើគ្នា ហើយខ្វះព័ត៌មានច្បាស់អំពីកាលវិភាគប្រមូល ដែលធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពគ្រប់គ្រងកាកសំណល់។ ក្រោយមក ដោយមានកិច្ចសហការជាមួយដៃគូ ជាពិសេសជាមួយអង្គការ GIZ […]
អានបន្ថែមសម្តេចប្រកាសមិនអនុញ្ញាតឱ្យបើកកាស៊ីណូនៅកណ្តាលក្រុងកំពត និងកែបទៀតទេ លើកលែងតែនៅបូកគោ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសមិនផ្ដល់អាជ្ញាប័ណ្ណឱ្យបើកកាស៊ីណូនៅកណ្តាលក្រុងកំពត និងក្រុងកែបទៀតទេ។ ការប្រកាសបែបនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត នៅក្នុងដំណាក់កាលទី១ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។ (អានបន្ថែម) សម្តេចបានលើកឡើងថា “……ចាប់ពីពេលនេះតទៅ នឹងមិនចេញអាជ្ញាបណ្ណឱ្យបើកកាស៊ីណូនៅក្រុងកំពតទៀតទេ។ បើចង់វិនិយោគ ត្រូវទៅធ្វើនៅច្រកព្រំដែន ហើយនៅក្នុងខេត្ត មានតែនៅភ្នំបូកគោមួយបានហើយ ដែលបន្តផ្តល់អាជ្ញាបណ្ណបាន”។ សម្តេចបវរធិបតី បានថ្លែងបញ្ជាក់ថា ចំពោះខេត្តកែប ក៏មិនអនុញ្ញាតផ្តល់អាជ្ញាបណ្ណឱ្យបើកកាស៊ីណូជូនអ្នកវិនិយោគដូចគ្នាដែរ។ សម្តេចក៏បានណែនាំបន្ថែម ឱ្យអ្នកវិនិយោគទៅបង្កើតកាស៊ីណូតាមច្រកព្រំដែន និងខេត្តព្រះសីហនុវិញ ដែលស្ថិតនៅមិនឆ្ងាយពីខេត្តកំពត និងខេត្តកែបនោះទេ។ ទន្ទឹមនឹងនេះ សម្តេចបានលើកទឹកចិត្ត និងស្វាគមន៍ចំពោះគម្រោងបង្កើតតំបន់សេដ្ឋកិច្ច ឧស្សាហកម្ម កសិ-ឧស្សាហកម្មជាដើមនៅក្នុងខេត្តកំពត និងកែប ជំនួសឱ្យការបង្កើតកាស៊ីណូនេះ។
អានបន្ថែមរយៈពេល៤ខែ កម្ពុជានាំចូលដែក និងដែកថែប ប្រមាណ ១៦៨លានដុល្លារ កើនជាង ៣០%
ក្នុងរយៈពេល ០៤ខែ ដើមឆ្នាំ២០២៤ កម្ពុជាបាននាំចូលដែក និងដែកថែបមានទឹកប្រាក់ចំនួន ១៦៨លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ។ បើតាមប្រភពដដែលនេះ ការនាំចូលខាងលើគឺមានកំណើន ៣០,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានទឹកប្រាក់ត្រឹមតែ ១២៩លានដុល្លា។ បន្ថែមពីលើនេះ ការនាំចូលសម្ភារៈធ្វើពីដែក ឬដែកថែប ក៏មានកំណើនគួរឱ្យកត់សម្គាល់ដែរ ដែលមានទឹកប្រាក់ប្រមាណ ២២៤,៨១លានដុល្លារ កើនឡើង ៤៥,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការនាំចូលមានទឹកប្រាក់ត្រឹមតែ ១៥៤លានដុល្លារ ។ តាមរយៈកំណើននាំចូលខាងលើនេះ គេអាចបង្ហាញបានថា វិស័យសំណង់នៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើមមានសកម្មភាពឡើងវិញនៅក្នុងឆ្នាំ២០២៤ នេះ ដោយរំពឹងថានឹងទទួលបានការវិនិយោគឡើងវិញជាបន្តបន្ទាប់ ក្រោយពីសកម្មភាពនៃវិស័យនេះបានថមថយអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមក។
អានបន្ថែមកម្មវិធី Benesch Pilots AI/ML រួមបញ្ចូលបច្ចេកវិទ្យាឌីជីថលភ្លោះ បង្កើតប្រសិទ្ធិភាពថែទាំខ្នងផ្លូវអ៊ុតកៅស៊ូ
ការប្រើប្រាស់កម្មវិធី iTwin របស់ Bentley ជួយសម្រួលដល់ការចងក្រងសំណុំទិន្នន័យក្នុងការគ្រប់គ្រង និងទំនើបកម្មឧស្សាហកម្មផ្លូវថ្នល់ ការគ្រប់គ្រងត្រួតពិនិត្យគុណភាពផ្លូវកៅស៊ូតាមបែបប្រពៃណី ខ្វះប្រសិទ្ធភាព និងផ្តល់ចំណេះដឹង ដែលធ្វើឲ្យតម្លៃផ្លូវថ្នល់ជាទ្រព្យសកម្មក្នុងហេដ្ឋារចនាសម្ព័ន្ធមិនអាចប្រើអស់លទ្ធភាព។ ក្រុមហ៊ុន Benesch បានផ្តួចផ្តើមគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ ដោយស្វែងរកការរួមបញ្ចូលនៃបញ្ញាសិប្បនិមិត្ត (AI) ម៉ាស៊ីនសិក្សា (ML) និងឌីជីថលភ្លោះ (Digital Twin) សម្រាប់វិធីសាស្រ្តផ្តោតលើទិន្នន័យបន្ថែមទៀតដើម្បីដោះលំហូរការងារចាប់យករូបភាពស្នាមប្រេះនៃខ្នងផ្លូវកៅស៊ូ។ អានុភាព iTwin® ជាមួយនឹងបច្ចេកវិទ្យា AI បូករួមម៉ាស៊ីនសិក្សាស្វ័យប្រវត្តិកម្មឌីជីថល និងការរួមបញ្ចូលនៃទិន្នន័យគំនូសស្នាមប្រេះនៅលើខ្នងផ្លូវជារូបភាពឌីជីថលភ្លោះ គឺជួយសន្សំពេលវេលាច្រើនជាង 75% នៃការងារដោយដៃ។ ភាពជោគជ័យត្រូវបានព្យាករណ៍លើការប្រើប្រាស់អានុភាពនៃបញ្ញាសិប្បនិម្មិត (AI) និងម៉ាស៊ីនសិក្សា(ML)នៅក្នុងកម្មវិធីឌីជីថលភ្លោះរបស់ Bentley ដើម្បីគ្រប់គ្រងថែទាំ និងការប្រើប្រាស់ផ្លូវថ្នល់ឱ្យអស់ពីលទ្ធភាព។ បច្ចេកវិទ្យាឈានមុខក្នុងការចាប់យករូបភាពស្នាមប្រេះនៅលើផ្លូវកៅស៊ូ ហេដ្ឋារចនាសម្ព័ន្ធផ្លូវសាធារណៈភាគច្រើន ដូចជាស្ពាន ផ្លូវថ្នល់ជាដើម គឺទាមទារឲ្យមានការចុះសិក្សាប្រមូលយកទិន្នន័យស្នាមប្រេះ និងធ្វើការថែទាំ ដើម្បីធានាការប្រើប្រាស់ឱ្យអស់លទ្ធភាពទៅតាមគម្រោងដែលបានសិក្សា។ ទោះជាយ៉ាងណាក៏ដោយ វិធីសាស្រ្តចាស់សព្វថ្ងៃដែលកំពុងប្រើដើម្បីត្រួតពិនិត្យប្រមូលទិន្នន័យស្នាមប្រេះ គឺប្រើប្រាស់ពេលវេលាច្រើន ដែលបណ្តាលឱ្យធ្លាក់ចុះគុណភាពការងារ និងជះឥទ្ធិពលជាអវិជ្ជមានដល់ម្ចាស់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងអ្នកប្រើប្រាស់ ក៏ដូចជាសាធារណៈជន។ លោក Bret Tremblay អ្នកគ្រប់គ្រងបច្ចេកទេសនៅក្នុងក្រុមហ៊ុន […]
អានបន្ថែមប្រតិភូកាណាដា កំពុងចាប់អារម្មណ៍ពីសក្តានុពលវិនិយោគលើវិស័យធំៗចំនួន៦ នៅកម្ពុជា
គណៈប្រតិភូធុរកិច្ចនៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុង Montreal ប្រទេសកាណាដា បានជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាព និងសក្តានុពលវិនិយោគនៅកម្ពុជា ពិសេសលើវិស័យធំៗចំនួន ៦ គឺវិស័យកសិកម្មនិងការកែច្នៃ វិស័យទេសចរណ៍ សុខាភិបាល អចនទ្រព្យ សេវាកម្ម និងឧស្សាហកម្ម។ នេះបើតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈប្រតិភូធុរកិច្ចនៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុង Montreal តំណាងដោយ លោក Kelvin Mo ប្រធានសភាពាណិជ្ចកម្មកាណាដា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ។ នាឱកាសនោះ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានលើកបង្ហាញនូវបរិយាកាសវិនិយោគនៅកម្ពុជាដែលមានលក្ខណៈបើកចំហ និងងាយស្រួលសម្រាប់ការបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យ ជាពិសេសការគាំទ្ររបស់រដ្ឋាភិបាលដល់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារតាមរយៈការធានានូវក្របខ័ណ្ឌច្បាប់ ការដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ និងការលើកទឹកចិត្តដល់ការវិនិយោគជាដើម។ រីឯ លោក Kelvin Mo ប្រធានសភាពាណិជ្ជកម្មកាណាដាក៏បានសម្តែងនូវសុទិដ្ឋិនិយមអំពីព័ត៌មានដែលទទួលបានពីដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា និងសក្តានុពលរបស់ខ្លួនក្នុងការផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ធុរកិច្ចកាណាដាដែលកំពុងស្វែងរកការពង្រីកការវិនិយោគ និងសកម្មភាពអាជីវកម្មនៅកម្ពុជា។ គួរកត់សម្គាល់ថា ប្រទេសកាណាដា គឺជាដៃគូពាណិជ្ជកម្មធំជាងគេទីប្រាំបីរបស់កម្ពុជា ដោយការវិនិយោគផ្ទាល់ពីកាណាដាមកកម្ពុជាឈានដល់ ២,០២៦ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ លើសពីនេះ កាណាដាផ្តល់កូតាដោយមិនគិតពន្ធដល់កម្ពុជាលើទំនិញដូចជាសម្លៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌ។
អានបន្ថែមរយៈពេល៥ខែនេះ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម $១៧ពាន់លាន ធ្លាក់ចុះ ១០ភាគរយ
ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មប្រមាណ ១៧ពាន់លានដុល្លារ មានការថយចុះរង្វង់ ១០ភាគរយ បើប្រៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមប្រភពពី AKP ដែលទទួលបានរបាយការណ៍ពីឯកឧត្តម សុខ សុភ័ក្រ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។ ប្រភពខាងលើ បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មដែលបានធ្លាក់ចុះនេះ បណ្តាលមកពីកត្តាទីផ្សារអ្នកប្រើប្រាស់នៅក្រៅប្រទេសមានការថយចុះដោយភាពរអាក់រអួលនៃការដឹកជញ្ជូនតាមសមុទ្រ និង អត្រាអតិផរណានៅប្រទេសអ្នកទិញ។ បើទោះបីជាយ៉ាងនេះក៏ដោយ ការនាំចេញពេញមួយឆ្នាំ២០២៤ របស់កម្ពុជា ត្រូវបានរំពឹងថានឹងកើនឡើងជិត១០ភាគរយវិញ ដោយសារការនាំចេញក្នុងតំបន់កំពុងមានសន្ទុះកើនឡើង។ បន្ថែមពីនេះ មុខទំនិញដែលកម្ពុជានាំចេញក្នុងរយៈពេល ០៥ខែកន្លងទៅនេះ រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង និងភាគបំណែកស្បែកជើង កាបូប ផលិតផលវាយនភណ្ឌ ទោចក្រយាន គ្រឿងអេឡិចត្រូនិច និងភាគបំណែកផ្សេង។ ដោយឡែក កម្ពុជាបាននាំចូលផលិតផលសំខាន់ៗ រួមមាន៖ ថ្នាំពេទ្យ និងឱសថបំប៉ន គ្រឿងប្រើប្រាស់ និងចំណីរអាហារ, ភេសជ្ជ: និងទឹកបរិសុទ្ធបំរើអោយតម្រូវការភ្ញៀវទេសចរ។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ កម្ពុជាមានទំហំពាណិជ្ជកម្មប្រមាណ ជាង ៤៦,៨ពាន់លានដុល្លារ និងមានទីផ្សារសំខាន់ៗដូចជា […]
អានបន្ថែមព្រលានយន្តហោះថ្មីនៅក្រុងតាខ្មៅ សាងសង់បាន ជិត៧៦% ហើយ
គិតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមទុនវិនិយោគ ១៥០០ លានដុល្លារអាមេរិក សាងសង់សម្រេចបានប្រមាណ ៧៥.៨%ហើយ។ នេះយោងតាមរបាយការណ៍ក្នុងដំណើរទស្សនកិច្ចគម្រោងសាងសង់ផ្ទាល់ ដែលដឹកនាំដោយ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ ក្នុងបំណងផ្តល់ការស្វែងយល់អំពីការវិវឌ្ឍន៍ចុងក្រោយ នៃការសាងសង់សំណង់ដ៏មហិមា និងលំដាប់អន្តរជាតិដែលជារបស់កូនខ្មែរ។ ឯកឧត្តមបន្តថា អាកាសយានដ្ឋាននេះ នឹងសាងសង់រួចរាល់ ហើយដាក់ឱ្យប្រតិបត្តិការតាមការគ្រោងទុក នៅឆមាសទី១ ឆ្នាំ២០២៥ ខាងមុខនេះ ខណៈគិតត្រឹមថ្ងៃទី៦ ខែមិថុនា សម្រេចបាន៧៥.៨%។ ឯកឧត្តម ក៏បានបង្ហាញក្តីរំពឹងដែរថា នៅពេលអាកាសយានដ្ឋាន អន្តរជាតិតេជោ ដាក់ដំណើរការ នឹងជួយជំរុញដល់កំណើនដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជា ពិសេសផ្តល់ផលចំណេញដល់សេដ្ឋកិច្ចជាតិថែមទៀត។ សូមរម្លឹកដែរថា ការសាងសង់លើអាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ២,៦០០ ហិកតា នៅទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី […]
អានបន្ថែមរដ្ឋប្រកាសបើកការដ្ឋានសង់ ព្រែកជីកហ្វួណនតេជោ នៅថ្ងៃទី៥ សីហា ២០២៤នេះ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ប្រកាសបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ ជាផ្លូវការ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ខាងមុខនេះ ដើម្បីឯករាជ្យខាងនយោបាយដឹកជញ្ជូន និងផលចំណេញផ្នែកសេដ្ឋកិច្ចជាតិលើការដឹកជញ្ជូនលើផ្លូវទឹកទៅថ្ងៃអនាគត។ សម្តេចធិបតី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។ (អានបន្ថែម) សម្តេចធិបតី បានលើកឡើងថា «…យើងនឹងជំរុញបើកការដ្ឋានសាងសង់ព្រែកជីកហ្វណនតេជោ នៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ… »។ ជាងនេះទៅទៀតសម្តេចធិបតី ក៏បានអំពាវនាវដល់ឈ្នួញទិញលក់ដី សូមកុំទៅទិញដីនៅតាមបណ្ដោយគម្រោងព្រែកជីកហ្វូណនតេជោ ដែលនាំឱ្យរដ្ឋាភិបាលពិបាកក្នុងការដោះស្រាយ នៅពេលអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះផងដែរ។ យ៉ាងណាមិញ សម្តេចធិបតី បានស្នើកុំឱ្យសាធារណជនយល់ច្រឡំថាគម្រោងនេះ ជាគម្រោងក្រោមកម្ចីបរទេសទាំងស្រុង ព្រោះថា បច្ចុប្បន្នគម្រោងព្រែកជីកហ្វណនតេជោ គឺមានការចូលរួមទុនដោយវិនិយោគគិនខ្មែរប្រមាណ៥១% ដោយភាគច្រើនជាទុនវិនិយោគរបស់ក្រុមហ៊ុនគ្រឹះស្ថានសារធារណៈរបស់រដ្ឋ ដែលមានកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ និងក្រុមហ៊ុនកំពង់ស្វ័យ័តក្រុងភ្នំពេញ។ ក្នុងន័យនេះ សម្តេចធិបតីបានអះអាងថា គម្រោងនេះ គឺមានលក្ខណៈឯកជន វិនិយោគិនឯកជន ខ្ចីលុយពីធនាគារខ្លួនឯង នឹងសុំសិទ្ធិដើម្បីប្រតិបត្តិ រយៈពេល៥០ឆ្នាំពីឯកជន ក្រោយពីនោះនឹងត្រូវប្រគល់ឱ្យរដ្ឋជាអ្នកកាន់កាប់វិញ ឬគេហៅថា ជាគម្រោង BOT។ គួររំលឹកថា […]
អានបន្ថែម