ពីរចនាបថខ្មែរឆ្លើយតបតាមស្តង់ដារអន្តរជាតិ

ទោះបីជាត្រូវបានរចនាឡើងដោយគំនិតស្ថាបត្យកម្មរចនាបថខ្មែរ ក៏ពហុកីឡដ្ឋានជាតិមរតកតេជោនឹងត្រូវបាន ស្ថាបនាឡើងអនុលោមតាមស្តង់ដារអន្តរជាតិផងដែរ។ ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ក្នុងឆ្នាំ២០២៣ នេះកម្ពុជាបានចាប់ផ្តើមសាងសង់ ពហុកីឡដ្ឋានខ្នាតអន្តរជាតិមួយដែលនឹងបញ្ចប់នៅឆ្នាំ២០១៣ មានឈ្មោះថា ពហុកីឡដ្ឋានជាតិមរតកតេជោ។ ពហុកីឡដ្ឋានដែលធំ និងទំនើបជាងគេនៅកម្ពុជានេះ មានទីតាំងស្ថិតនៅឃុំព្រែកតាសេក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដើម្បីសិក្សាស៊ីជម្រៅពីទិដ្ឋភាពស្ថាបត្យកម្ម និងការប្រឈមក្នុងការសាងសង់នៃគម្រោងដ៏មហិមានេះ លោក វ៉ាហេង ដាវុធប្រធានស្ថាបត្យករនៃក្រុមហ៊ុន Architect Solutions បានផ្តល់កិច្ចសម្ភាសន៍ជាមួយលោក ឈុត ប៊ុនធឿន ដែលជាអ្នកយកព័ត៌មានរបស់ទស្សនាវដ្តីសំណង់ និង អចលនទ្រព្យបានផ្តល់ការអត្ថាធិប្បាយដូចខាងក្រោម៖ ១) តើលោកបានប្រឡូកក្នុងវិស័យសំណង់ អស់រយៈពេលប៉ុន្មានឆ្នាំហើយ? តើលោកមានតួនាទីអ្វីនៅក្នុងការសាងសង់គម្រោងពហុកីឡដ្ឋាននេះ? ខ្ញំបានបញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្មនៅ​ ទីក្រុងសៃហ្គន​ នៃប្រទេសវៀតណាម ក្នុងឆ្នាំ ១៩៩៥។ ក្រោយបញ្ចាប់ការសិក្សាខ្ញុំបាន​ឈានជើងចូលក្នុវិស័យមួយនេះអស់រយៈពេលជាង២០ឆ្នាំមកហើយ ហើយបានរចនា​ប្លង់គម្រោងជាច្រើនដូចជា សណ្ឋាគារ រោងចក្រអាផាតមែន ការិយាល័យសាធារណៈ និងគេហ- ដ្ឋានជាដើម។ ក្នុងនាមជាប្រធានស្ថាបត្យករ នៃគម្រោងនេះ ខ្ញុំគិតថាគ្មានអ្វីដែលត្រូវឆ្ងល់នោះទេ ដែលថាពហុកីឡដ្ឋានជាតិមរតកតេជោនេះគឺជាឧបសគ្គដ៏ធំបំផុតដែលស្ថាបត្យករត្រូវពុះពារ។ ២) តើការសាងសង់នៃពហុកីឡដ្ឋាននេះ ត្រូវបានចែកចេញជាប៉ុន្មានដំណាក់កាល? ការសាងសង់នៃគម្រោងពហុកីឡដ្ឋាននេះគ្រប់ដណ្តប់ លើផ្ទៃដីទំហំ៨៥ហិកតា និងចែក ចេញជាបីដំណាក់កាល។ ដំណាក់កាលទី១ […]

អាន​បន្ថែម

How condo owners can increase tenancy with video intercoms

It is no secret that the residential market in Phnom Penh is booming, and condominiums are popping up everywhere, increasing supply while the demand is much slower. Tenancy rates are falling fast in areas like Boeung Keng Kang, Russian Market, Daun Penh and Toul Kork, where there are too many condominiums available with similar services […]

អាន​បន្ថែម

រដ្ឋាភិបាលថៃបញ្ជាឲ្យចាប់ផ្តើមសាងសង់ផ្លូវដែក

ការស្ថាបនាផ្លូវដែករបស់ប្រទេសថៃ ក្រោមការផ្តល់មូលនិធិជំនួយដោយរដ្ឋាភិបាលចិន នឹងត្រូវបានប្រកាសឲ្យចាប់ផ្តើមសាងសង់ដោយប្រមុខដឹកនាំកងយោធានៃប្រទេសថៃ។ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) នឹងយកមាត្រា ៤៤ នៃច្បាប់រដ្ឋធម្មនុញ្ញ ដែលជាការបញ្ជាបន្ទាន់ ដើម្បីអាចឲ្យរូបលោកមានអំណាចក្នុងការជម្រុញការអនុវត្តន៍គោលការណ៍នៃការសាងសង់នេះ។ ការសាងសង់ផ្លូវដែកនេះនៃដំណាក់កាលទី១ មានប្រវែង ៨៧៣ គីឡូម៉ែត្រ ហើយបច្ចុប្បន្នត្រូវបានគេការរាយការណ៍ ថានឹងចាប់ផ្តើមសាងសង់ក្នុងខែសីហា ឬ ខែកញ្ញា។ នៅក្នុងដំណាក់កាលទី១ នេះដែរ កំណាត់ផ្លូវខ្សែដែកប្រវែង ២៥០ គីឡូម៉ែត្រនឹងតភ្ជាប់រវាងរាជធានីបាងកក និងភាគឦសាន នៃខេត្ត Nakorn Ratchasima ប្រទេសថៃ។ គម្រោងសាងសង់នេះត្រូវបានរំខានជាមួយការពន្យាពេលលើកិច្ចពិភាក្សាផ្សេងៗ ការប្រតិបត្តិការផ្លូវខ្សែដែកដែលត្រូវបានសាងសង់បញ្ចប់ ការបញ្ជាទិញផ្លូវដែក និងទូរថភ្លើង៕

អាន​បន្ថែម

ក្បឿងខេរ៉កបង្ហាញម៉ូដ និងបច្ចេកវិទ្យាថ្មី

ដោយ​បាន​គ្របដណ្តប​ក្នុង​ទីផ្សារ ក្បឿងស្រកាលេញ​ដែលជា​ក្បឿង​ប្រពៃណី​ត្រូវបាន​ផលិត​ស្រប​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ​ជាច្រើន​ឆ្នាំ​មកហើយ​ខ្មែរ​រ៉​កបាន​ណែនាំ​ម៉ូ​ដែល​ក្បឿង​ថ្មី (​ខេ​រ៉ក​) ជាមួយនឹង​បច្ចេកវិទ្យា​ខ្ពស់​ជាង​មុន​ដើម្បី​ពង្រីក​ចំណែក​ទីផ្សារ​របស់​ខ្លួន​។​

អាន​បន្ថែម

អគារខ្ពស់ជាងគេទី ៥ របស់ពិភពលោកបើកសម្ពោធនៅទីក្រុងសេអ៊ូល

អគារខ្ពស់ជាងគេទី៥ របស់ពិភពលោក និងជាអគារខ្ពស់ជាងគេបំផុតនៅកូរ៉េខាងត្បូងបានបញ្ចប់ការសាងសង់រួចរាល់ ដោយមានកម្ពស់ ៥៥៥ម៉ែត្រ និងមានឈ្មោះថា Lotte World Tower កំពុងបង្ហាញខ្លួននៅក្នុងទីក្រុងសេអ៊ូល

អាន​បន្ថែម

រោងចក្រប្រព្រឹត្តកម្មទឹកនិរោធដំណាក់កាលទី២ កំពុងប្រតិបត្តិការ

រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​និរោធ​ដំណាក់កាល​ទី ២ បានចាប់ផ្តើម​ប្រតិបត្តិការ​នៅក្នុង​ខែ​មេសា ក្នុង​ការផ្តល់​សេវា​ទៅ​ដល់​តំបន់​ជាយក្រុង និង​តំបន់​ភាគខាងត្បូង​នៃ​ទីក្រុង​ភ្នំពេញ ដោយ​មាន​សមត្ថភាព​ផ្តល់​ទឹក ៥៦០.០០០​ម៉ែត្រគូប​។​ ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​នេះ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​មាន​តម្លៃ ៦០ លាន​ដុល្លារ ក្រោម​ការឧបត្ថម្ភ​រួមគ្នា​ដោយ​រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ (​ចំនួន ៤,៩​លាន​ដុល្លារ​) និង​កម្ចី​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ចំនួន ៣៦​លាន​ដុល្លារ​អាមេរិក​។​ ​ការសាងសង់​ដំណាក់កាល​ទី​២ ចំណាយពេល ៣០​ខែ ចាប់ផ្តើម​ពី​ខែ​សីហា ឆ្នាំ​២០១៤ និង​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន VINCI Construction Grands Projects ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង និង​ដោយ​មាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ពី​ក្រុមហ៊ុន​ប្រឹក្សា Safege ដែល​មាន​មូលដ្ឋាន​នៅ​បារាំង​។ ក្នុងពេល​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​សម្រាប់​ដំណាក់កាល​ទី​២​នេះ ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​រាយការណ៍​ថា​ការសាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ដំណាក់កាល​ទី​១ បាន​ចាប់ផ្តើម​ក្នុង​ខែ​សីហា ឆ្នាំ​២០១០ ហើយ​ត្រូវបាន​ដាក់​ប្រតិ​បត្ដិការនៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៣​។ វា​ត្រូវ​ចំណាយ​អស់ ៩០​លាន​ដុល្លារ​អាមេរិក ដែល​ផ្តល់​ហិរញ្ញប្បទាន​តាមរយៈ​កម្ចី​ចំនួន ៤០​លាន​ដុល្លារ​អាមេរិក​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) និង ២០ លាន​ដុល្លារ​អាមេរិក​ផ្សេង​ទៀត​ខ្ចី​ពី AFD សម្រាប់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​។​ ​តាមរយៈ​ការរួមបញ្ចូល​គ្នា​នូវ​រោងចក្រ​ទាំងពីរ​ដំណាក់កាល​នេះ […]

អាន​បន្ថែម

មហាសេដ្ឋីស្រាបៀររបស់ថៃមានគម្រោងបង្កើតក្រុងក្នុងទីក្រុង

​ផែនការ​បង្កើត “​ទីក្រុង​នៅ​ក្នុង​ទីក្រុង​” នៅក្នុង​ទីក្រុង​បាងកក ដែល​មាន​តម្លៃ ៣.៥ ប៊ី​លាន​ដុល្លារ​អាមេរិក ត្រូវបាន​ដាក់​បង្ហាញ​ដោយ​បុរស​ម្នាក់​ដែល​ជា​អ្នក​មាន​ជាង​គេ​បំផុត​ក្នុង​ប្រទេស​ថៃ​។​

អាន​បន្ថែម

ប្រទេសសឹង្ហបុរីបន្ធូរបន្ថយវិធានច្បាប់

បន្ទាប់​ពី​ការធ្លាក់ចុះ​តម្លៃ​អចលនទ្រព្យ​ក្នុង​រយៈពេល​ជាង​បី​ឆ្នាំ​មកនេះ ប្រទេស​សិង្ហ​បុរី​បាន​បន្ធូរបន្ថយ​ច្បាប់​មួយចំនួន ដូចនេះ​ហើយ​បច្ចុប្បន្ន​ផ្ទះ​កាន់តែ​មាន​តំលៃ​សមរម្យ​។​

អាន​បន្ថែម

PropertyGuru ដើរឆ្ពោះទៅរកការទទួលបានប្រាក់ចំណេញ

គេហទំព័រ​អចលនទ្រព្យ​នាំមុខ​គេ​នៅ​អាស៊ីអាគ្នេយ៍ PropertyGuru រំពឹងថា​នឹង​ឈានទៅរក​ការទទួលបាន​ប្រាក់ចំណេញ​នៅ​ឆ្នាំ ២០១៧ ដោយសារតែ​មាន​កំណើន​យ៉ាង​ខ្លាំង​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​អាស៊ាន ជាពិសេស​នៅ​ប្រទេស​វៀតណាម និង​ឥណ្ឌូនេស៊ី​។​

អាន​បន្ថែម

ពានរង្វាន់អចលនទ្រព្យថៃបានចាប់ផ្តើម

ពានរង្វាន់​អចលនទ្រព្យ​ថៃ PropertyGuru ប្រចាំ​ឆ្នាំ​ដែល​ផ្តល់​រង្វាន់​ជូន​ដល់​អ្នក​អភិវឌ្ឍន៍​ល្អ​បំផុត អចលនទ្រព្យ​ប្រកប​ដោយ​លក្ខណៈសម្បត្តិ​ល្អ​នៅ​ទូទាំង​ប្រទេស​ថៃ នឹង​វិលត្រឡប់​មក​វិញ​ក្នុង​កម្មវិធី​ប្រចាំ​ឆ្នាំ​លើក​ទី​១២ របស់​ខ្លួន​នៅ​ខែ​កញ្ញា​ឆ្នាំ​នេះ​។

អាន​បន្ថែម