ព័ត៌មានសំណង់
បញ្ហាសំណងធ្វើឲ្យអាក់ខានការសាងសង់ផ្លូវដែកតភ្ជាប់ជាមួយប្រទេសថៃ
ផ្លូវដែកតភ្ជាប់រវាងប្រទេសថៃនិងកម្ពុជាដែលគ្រោងនឹងបើកនៅពាក់កណ្តាលឆ្នាំ ២០១៧ អាចនឹងត្រូវពន្យារពេលដោយសារតម្រូវការក្នុងការផ្តល់សំណងដល់ ៥០គ្រួសារដែលនៅបន្តរស់នៅតាមបណ្តោយផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត។ ផ្លូវពីប៉ោយប៉ែតទៅស្រះកែវ ប្រទេសថៃ មិនអាចបញ្ចប់ការសាងសង់ទេ បើគ្រួសារនៅតែបន្តរស់នៅតាមបណ្តោយផ្លូវដែកនោះដែលមានប្រវែងប្រហែល១គីឡូម៉ែត្រ។ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន និងសមភាគីថៃលោក ប្រាយុទ្ធ ចាន់អូចា មានគោលបំណងបើកជាផ្លូវការនូវផ្លូវដែកនោះដោយជិះរថភ្លើងទៅកម្ពុជាទាំងអស់គ្នានៅខែកក្កដា ឬសីហា។ លោក លី បូរិន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ទៅកាន់ Khmer Times ថា “ខ្ញុំមិនប្រាកដថាយើងនឹងត្រៀមខ្លួនរួចរាល់សម្រាប់ឲ្យពួកគាត់ចាប់ដៃគ្នានៅលើរថភ្លើង ដោយសារតែមានការងារជាច្រើនទៀតដែលត្រូវធ្វើឲ្យរួច”។
អានបន្ថែមក្រុមហ៊ុន Vinci វិនិយោគលើកីឡាម៉ូតូនៅឥណ្ឌូនេស៊ី
ក្រុមហ៊ុន Vinci Construction សាងសង់ទីលានប្រណាំងម៉ូតូដែលមានទំហំ ១២០ហិកតា និងបណ្តុំកន្លែងទេសចរណ៍នៅលើកោះ Lombok ប្រទេសឥណ្ឌូនេស៊ី ។ ក្រុមហ៊ុនបារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃ ៥០០លានដុល្លារ ជាមួយក្រុមហ៊ុនរដ្ឋ Indonesia Tourism Development Corporation (ITDC) របស់ប្រទេសឥណ្ឌូនេស៊ី ដោយមានវត្តមានរបស់លោកប្រធានាធិបតីបារាំង Francois Hollande និងលោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ។ លោក Abdulbar Mansoer ប្រធានក្រុមហ៊ុន ITDC បានឲ្យដឹងថា ក្នុងគម្រោងនេះ Vinci នឹងសាងសង់សណ្ឋាគារចំនួនប្រាំពីរ និងទីលាន Moto GP ព្រមទាំងសាលសន្និបាត។ គម្រោងនេះមានទីតាំងស្ថិតនៅជាប់នឹង Nusa Dua ដែលជាតំបន់រមណីយដ្ឋានឆ្នេរសមុទ្រដ៏ល្បីល្បាញលើពិភពលោកនៅកោះបាលី ហើយគេរំពឹងថាគម្រោងនេះនឹងជំរុញវិស័យទេសចរណ៍។ គេរំពឹងថានឹងត្រូវចំណាយពេលពីរឆ្នាំសម្រាប់ការសាងសង់ ហើយនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៩។ ក្រុមហ៊ុន Vinci ក៏ជាផ្នែកមួយនៃសម្ព័ន្ធក្រុមហ៊ុនដែលទទួលខុសត្រូវក្នុងការសាងសង់ និងប្រតិបត្ដិការព្រលានយន្តហោះនៅប្រទេសកម្ពុជាផងដែរ។
អានបន្ថែមម៉ាឡេស៊ីបង្ហាញនូវផ្លូវដែករបស់ខ្លួន
គម្រោងផ្លូវដែកប្រវែង ៦០០គីឡូម៉ែត្រ East Coast Rail Link (ECRL) ត្រូវបានដាក់បង្ហាញដោយរដ្ឋាភិបាលម៉ាឡេស៊ីដើម្បីទទួលយកមតិពីប្រជាជនក្នុងរយៈពេលបីខែ។ គម្រោងដែលទទួលហិរញ្ញប្បទានពីចិនក្នុងទឹកប្រាក់ ១៣ប៊ីលានដុល្លារនេះ គ្រោងនឹងចាប់ផ្ដើមនៅភាគខាងលិចជិតរដ្ឋធានីគូឡាឡាំពួរ ឆ្លងកាត់ទូទាំងឧបទ្វីបម៉ាឡេ និងបញ្ចប់នៅក្បែរព្រំដែនថៃ ដោយមានស្ថានីយចំនួន ២៣នៅតាមបណ្តោយផ្លូវដែកនេះ។ តាមការបញ្ជាក់ចុងក្រោយពីផ្លូវនេះ ការសាងសង់ត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៤ ហើយផ្លូវនេះនឹងកាត់បន្ថយការធ្វើដំណើររយៈពេល ១២ម៉ោងតាមផ្លូវថ្នល់ មកការធ្វើដំណើររយៈពេល ៤ម៉ោងតាមរថភ្លើង។ ការសាងសង់នឹងត្រូវអនុវត្តដោយក្រុមហ៊ុនរដ្ឋរបស់ចិនឈ្មោះថា China Construction Communication Company ។
អានបន្ថែមការបង្កកមូលធនរបស់ប្រទេសចិនប៉ះពាល់ដល់គម្រោងនៅម៉ាឡេស៊ី
វិធានការលុបបំបាត់ការហូរមូលធនចេញក្រៅរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងចាប់ផ្តើមមានផលប៉ះពាល់លើវិស័យសំណង់ និងអចលនទ្រព្យប្រណីតនៅអាស៊ាន ដែលក្នុងនោះគម្រោងធំមួយនៅម៉ាឡេស៊ីទទួលរងផលប៉ះពាល់មុនគេ។ ក្រុមហ៊ុន Country Garden ដែលមានមូលដ្ឋាននៅ Guangdong គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុង Forest City ដែលត្រូវបានផ្សព្វផ្សាយថាជា “smart eco-city” សម្រាប់មនុស្ស ៧០០ពាន់នាក់ នៅលើផ្ទៃដីទំហំ ១៤គីឡូម៉ែត្រការ៉េ ហើយដែលស្ថិតនៅលើកោះសិប្បនិម្មិតចំនួនបួននៅច្រកសមុទ្រ Johor ដែលបែងចែកឧបទ្វីបម៉ាឡេស៊ីពីប្រទេសសិង្ហបុរី។ បន្ទាប់ពីកំណើន វាបានបង្ហាញឲ្យឃើញរហូតដល់ ១០០ប៊ីលានដុល្លារអាមេរិក និងការលក់ជិត ១៧.០០០យូនីត សម្រាប់តម្លៃជិត ៣ប៊ីលានដុល្លារអាមេរិក ក្រុមហ៊ុនអភិវឌ្ឍន៍បានសន្យាប្រគល់ប្រាក់វិញនៅពេលការបង្កកមូលធនបានជះឥទ្ធិពល។ ទោះជាយ៉ាងណា របាយការណ៍ថ្មីៗបង្ហាញថាក្រុមហ៊ុននៅតែបន្តដាក់សម្ពាធដល់វិនិយោគិនឲ្យធ្វើការបង់ថ្លៃពេញ ហើយការខកខានចាត់ទុកថាជាការបំពានកិច្ចសន្យា ដោយមានការភ័យខ្លាចនិងការយល់ច្រឡំលើបទប្បញ្ញត្តិថ្មីក្នុងស្រុក។
អានបន្ថែមឥណ្ឌូនេស៊ីស្វែងរកមូលនិធិសម្រាប់ផ្លូវរថភ្លើង
រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងស្វែងរកមូលនិធិដើម្បីបញ្ចប់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកប្រកបដោយមហិច្ឆតារបស់ខ្លួនជាបន្ទាន់។ គម្រោងរបស់លោកប្រធានាធិបតី Joko Widodo ត្រូវបានប្រកាសនៅឆ្នាំ២០១៦ ដោយរួមបញ្ចូលនូវការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនពីទីក្រុងចាកាតាទៅបានដុងដែលមានតម្លៃ ៥,១ប៊ីលានដុល្លារអាមេរិក និងផ្លូវដែកល្បឿនលឿនក្នុងក្រុងចាកាតាដែលមានតម្លៃ ២ប៊ីលានដុល្លារអាមេរិក។ ការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនទំនងជាមិនអាចបញ្ចប់តាមកាលបរិច្ឆេទរបស់ខ្លួននៅឆ្នាំ ២០១៩ នោះទេ ដោយហេតុថា គេត្រូវការថវិកា ១៥០លានដុល្លារដើម្បីទិញដីសម្រាប់សាងសង់ផ្លូវ និងស្ថានីយ។ គម្រោងនេះក៏ត្រូវបានរំខានយ៉ាងខ្លាំងដោយសារថា ៧៥ភាគរយនៃមូលនិធិដែលត្រូវបានសន្យាផ្តល់ឲ្យពីធនាគារអភិវឌ្ឍន៍ចិននៅមិនទាន់បាននៅឡើយ។ គម្រោងប្រព័ន្ធផ្លូវដែកល្បឿនលឿនរបស់រដ្ឋធានី ទើបតែធ្វើបាន ១២ភាគរយ ហើយនឹងមិនទទួលការផ្តល់មូលនិធិពីរដ្ឋដែលបានគ្រោងពីដំបូងក្នុងពេលនេះទេ ទោះបីជានឹងត្រូវផ្តល់ការឧបត្ថម្ភធនចំនួន ១២ឆ្នាំ ព្រមទាំងផ្គត់ផ្គង់សាច់ប្រាក់ ៦៨០ លានដុល្លារក៏ដោយ។
អានបន្ថែមប្រទេសចិនវិនិយោគ ១០ ប៊ីលានដុល្លារអាមេរិកនៅប្រទេសហ្វីលីពីន
ក្រុមប្រឹក្សាវិនិយោគហ្វីលីពីនបានប្រកាសថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសចិនចំនួនប្រាំបានដាក់ពាក្យស្នើសុំបង្កើតក្រុមហ៊ុនក្នុងស្រុក និងវិនិយោគ ១០ប៊ីលានដុល្លារអាមេរិក ព្រមទាំងមានគោលបំណងបង្កើតការងារចំនួន ១៥.៥០០កន្លែង។ ក្រុមហ៊ុន Huili Investment Fund Management Co., Ltd. ចង់សាងសង់ទីតាំងកិនដែកថែបដែលដៃគូចិនរបស់ខ្លួនអាចសាងសង់រោងចក្រក្នុងស្រុកបាន។ ក្រុមហ៊ុន YDT International សង្ឃឹមថានឹងសាងសង់ទីតាំងសង់នាវា និងជួសជុលនាវាដែលមានទឹកប្រាក់ ១.៥ ប៊ីលានដុល្លារអាមេរិក។ ក្រុមហ៊ុន Liaoning Bora Enterprise Group Co Ltd មានគោលបំណងសាងសង់គម្រោងប្រេងរួមទាំងស្ថានីយផ្ទុកប្រេង។ ក្រុមហ៊ុន Dalian Wanyang កំពុងធ្វើផែនការគម្រោងថាមពលមួយនៅទីក្រុងម៉ានីលដើម្បីផលិតថាមពល ៣១២មេហ្គាវ៉ាត់ដោយកែច្នៃកាកសំណល់រឹងនៅតាមលំនៅឋាននិងអាជីវកម្មពី ៤.០០០ ទៅ៥.០០០តោន។ ជាចុងក្រោយ ក្រុមហ៊ុន Aviation Industry Corp (AVIC) របស់ចិន សង្ឃឹមថានឹងចូលទៅក្នុងវិស័យផលិតកម្មផ្នែកនៃយានអវកាស និងការថែទាំ។
អានបន្ថែមសារព័ត៌មានឡាវបង្ហាញពីដំណើរការទៅមុខនៃទំនប់វារីអគ្គិសនីនៅទន្លេមេគង្គ
រដ្ឋាភិបាលឡាវបានប្រកាសថាខ្លួននឹងចាប់ផ្តើមការសាងសង់គម្រោងវារីអគ្គិសនីដ៏ចម្រូងចម្រាសតម្លៃ ២,៣លានដុល្លារអាមេរិក នៅឆ្នាំ ២០១៧។ បើយោងតាមរដ្ឋមន្រ្តីថាមពលឡាវលោក Viraphonh Viravong ប្រទេសឡាវមានបំណងក្លាយជា “វារីអគ្គីសនីគុយវ៉ែតក្នុងតំបន់អាស៊ីអាគ្នេយ៍”។ គម្រោង ៩១២ម៉េហ្គាវ៉ាត់ គឺជាគម្រោងទីបីនៃគម្រោងទំនប់វារីអគ្គិសនីចំនួន១១ ដែលរដ្ឋាភិបាលឡាវកំពុងពិចារណាសម្រាប់ទន្លេមេគង្គ ហើយរំពឹងថានឹងផលិតថាមពលបាននៅឆ្នាំ ២០២៤។ ក្រុមហ៊ុនចិន Datang Oversea Investment បានទទួលកិច្ចសន្យាសាងសង់នៅឆ្នាំ ២០០៧ ហើយការងារហេដ្ឋារចនាសម្ព័ន្ធបានចាប់ផ្តើមនៅឆ្នាំ ២០១៥។ ផែនការនេះត្រូវបានរិះគន់យ៉ាងខ្លាំងពីប្រទេសកម្ពុជា និងវៀតណាម ដោយបារម្ភពីផលប៉ះពាល់នៃគម្រោងលើធនធានទឹក និងនេសាទរបស់ពួកគេ។ អង្គការ International Rivers បានប៉ាន់ប្រមាណថាគម្រោងនេះនឹងតម្រូវឲ្យមានការតាំងទីលំនៅឡើងវិញរបស់ប្រជាពលរដ្ឋ ៦.៧០០នាក់។
អានបន្ថែមស្ថានីយថាមពលធ្យូងថ្មទី ៣ សម្រាប់ប្រទេសកម្ពុជា
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអេឡិចត្រូនិចយក្សរបស់ជប៉ុន Toshiba ទទួលបានកិច្ចសន្យាដើម្បីសាងសង់ស្ថានីយថាមពលដើរដោយធ្យូងថ្មទីបីនៅក្នុងប្រទេសកម្ពុជា។ គម្រោងរោងចក្រដែលមានថាមពល ១៥០មេហ្គាវ៉ាត់ មានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ ជាមួយនិងរោងចក្រថាមពលកំដៅពីរផ្សេងទៀតនៅក្នុងប្រទេស។ ក្រុមហ៊ុន Toshiba Plant Systems and Services Corporation (TPSC) នឹងគ្រប់គ្រងការសាងសង់រោងចក្រក្នុងនាមក្រុមហ៊ុន Cambodian Energy II Co., Ltd. (CEL2) ដែលជាក្រុមហ៊ុនសម្ព័ន្ធឈ្មោះ CEL ប្រតិបត្តិការលើរោងចក្រមួយក្នុងចំណោមរោងចក្រថាមពលពីរផ្សេងទៀតនៅខេត្តព្រះសីហនុ។ ក្រុមហ៊ុន CEL និង CEL2 គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Leader Universal Holdings ដែលជាកម្មសិទ្ធិរបស់ប្រទេសម៉ាឡេស៊ី។ គម្រោងនេះមានគោលបំណងផ្តល់នូវប្រភពថាមពលអគ្គិសនីដែលមានតំលៃថោក និងមានស្ថេរភាព សម្រាប់ទីផ្សារក្នុងស្រុក ហើយការសាងសង់ត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០១៩។
អានបន្ថែមស្លាប់ពីរនាក់ក្នុងគ្រោះថ្នាក់នៅការដ្ឋានដាច់ដោយឡែកពីគ្នា
ការព្រួយបារម្ភចំពោះសុខភាព និងសុវត្ថិភាពនៅក្នុងឧស្សាហកម្មសំណង់ដែលកំពុងមានសន្ទុះខ្លាំងនៅប្រទេសកម្ពុជា ត្រូវបានលើកឡើងជាថ្មីម្តងទៀតនៅខែមីនា ខណៈដែលមានមនុស្សពីរនាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ដាច់ដោយឡែកពីគ្នាដែលពាក់ព័ន្ធនឹងគ្រឿងម៉ាស៊ីនរោងចក្រធុនធ្ងន់។ បុរសវ័យចំណាស់ជនជាតិខ្មែរម្នាក់បានស្លាប់នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បន្ទាប់ពីត្រូវបានកិនពីលើដោយគ្រឿងចក្រឈូសឆាយដី។ នៅថ្ងៃដដែលនោះដែរ ជនជាតិចិនម្នាក់ដែលជាអ្នកគ្រប់គ្រងការដ្ឋានសាងសង់នៅលើផ្លូវជាតិលេខ៦ ក្នុងខេត្តកំពង់ធំ បានស្លាប់នៅពេលដែលម៉ាស៊ីនរូឡូរត់បញ្ជ្រាសថយក្រោយជាន់ស្លាប់។ ខណៈពេលមានការបង្កើនការយកចិត្តទុកដាក់លើការអនុវត្តបទដ្ឋានសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ជាច្រើនក្នុងរាជធានីនោះ គ្រោះថ្នាក់ទាំងពីរនេះបង្ហាញថា នៅមានតម្រូវការធាតុចូលសម្រាប់បញ្ហានេះនៅក្រៅរាជធានីភ្នំពេញ។
អានបន្ថែមPhnom Penh Municipality Diary: March- April 2017
ស្ពានឆ្លងផ្លូវសម្រាប់ថ្មើរជើងជម្ពូវ័ន្តបើកដំណើរការ (ថ្ងៃទី ២១ ខែមីនា) បន្ទាប់ពីប្រើរយៈពេលបីខែនៃការសាងសង់ ស្ពានឆ្លងផ្លូវសម្រាប់ថ្មើរជើងដំបូងគេដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ខាងមុខវិទ្យាល័យជម្ពូវ័ន្ត បានបើកឲ្យសាធារណជនដែលភាគច្រើនជាសិស្សដើម្បីប្រើប្រាស់។ ស្ពាននេះនឹងលុបបំបាត់ការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅផ្លូវជាតិលេខ ៤ ជិតផ្សារជម្ពូវ័ន្ត ហើយអ្វីដែលសំខាន់នោះគឺការការពារអ្នកថ្មើរជើងពីគ្រោះថ្នាក់។ សេវារថយន្តក្រុងសាធារណៈនឹងប្រើប្រាស់ការបង់ប្រាក់តាមអេឡិចត្រូនិច e-pay (ថ្ងៃទី ២៩ ខែមីនា) កិច្ចព្រមព្រៀងអនុស្សារណៈនៃការយោគយល់រវាងអាជ្ញាធររថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ និងធនាគារឯកទេសវីង នឹងផ្លាស់ប្តូរការទូទាត់សម្រាប់សេវារថយន្តក្រុងសាធារណៈមកតាមប្រព័ន្ធអេឡិចត្រូនិចវិញ។ ជាមួយនឹងវិធីសាស្ត្រទូទាត់ថ្មី មានការរំពឹងថាអ្នកធ្វើដំណើរកាន់តែច្រើនឡើងនឹងពឹងផ្អែកលើសេវារថយន្ដក្រុងសាធារណៈសម្រាប់ការធ្វើដំណើរជារៀងរាល់ថ្ងៃ ព្រោះថាវាមានតម្លៃថោកជាងមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន។ ច្បារអំពៅទទួលបានផ្លូវថ្មីជាមួយនឹងប្រព័ន្ធបង្ហូរទឹកនៅខាងក្រោម (ថ្ងៃទី ៣១ ខែមីនា) ប្រឡាយពោរពេញដោយសំរាម គុម្ពោតព្រៃ និងបាក់តេរីដែលត្រូវបានគេបោះបង់ចោលនៅខណ្ឌច្បារអំពៅនោះ ត្រូវបានផ្លាស់ប្តូរជាផ្លូវបេតុងបំពាក់ដោយបង្គោលចង្កៀងបំភ្លឺ និងប្រព័ន្ធបង្ហូរទឹកនៅខាងក្រោម។ សម្រាប់ការអភិវឌ្ឍន៍ដំណាក់កាលដំបូង ប្រឡាយព្រែកបារាំងត្រូវបានផ្លាស់ប្តូរជាផ្លូវបេតុងទទឹង ១៦ម៉ែត្រ និងប្រវែង ៩១៦ម៉ែត្រ តភ្ជាប់ពីផ្លូវ ៣៦៩ តាមបណ្តោយទន្លេ ទៅកាន់តំបន់ប្រាជុំវង់។ សម្រាប់ដំណាក់កាលទី ២ ការសាងសង់នឹងបន្តជាមួយនឹងផ្លូវប្រវែង ៣៥១ម៉ែត្រ ពីប្រាជុំវង់ទៅសាលាគុយបា។ ប្រព័ន្ធបង្ហូរទឹក ១០០ម៉ែត្រ បានសាងសង់រួចហើយនៅសល់ប្រវែង ២០០ម៉ែត្រទៀត។ ផ្លូវនេះត្រូវបានរំពឹងថានឹងបញ្ចប់ការសាងសង់យ៉ាងពេញលេញនៅចុងខែមេសា។ ការតភ្ជាប់ទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ (ថ្ងៃទី១១ […]
អានបន្ថែម