កម្ពុជា-តួកគី ឯកភាពគ្នាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន ១ពាន់លានដុល្លារ

កម្ពុជា និងតួកគី​ បានសម្រេច​ឯកភាពគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនដល់ ១ពាន់លានដុល្លារអាម៉េ​រិក​នាពេលខាងមុខ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអ​ន្តរជាតិចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ បើតាមសេចក្តីប្រកាសព័ត៌មាននេះបានឱ្យដឹងថា លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស បានធ្វើទស្សនកិច្ចរយៈពេល ០២ថ្ងៃ នៅសា​ធារណរដ្ឋតួកគី ដើម្បីពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ និងអនុវត្តនូវអ្វីដែ​ល​​ថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាពីឆ្នាំ២០១៨ ជាពិសេសគោលដៅបង្កើនពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១ពាន់លានដុល្លារអាមេរិក។ ពាក់ព័ន្ធនិងវិស័យពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរ បានយល់ស្របគ្នាលើការបង្កើតជើងហោះហើរត្រង់រវាងកម្ពុជា និងតួកគី។ ក្នុងនោះ ភាគីតួកគី នឹងជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍តួកគីហោះហើរត្រង់ទៅកម្ពុជាឱ្យបានឆាប់បំផុត ដើម្បីសម្រួ​ល​​ដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ ក្រៅពីទស្សនកិច្ចផ្លូវការខាងលើ លោក សុខ ចិន្តាសោភា មានជំនួបដាច់ដោយឡែកជាមួយក្រុមហ៊ុនតួកគីចំនួន ០៣ ដែលមានបំណងពង្រីកអាជីវកម្មមកកម្ពុជា។ គួរបញ្ជាក់ដែរថា កន្លងមក កម្ពុជា និងតួកគី ធ្លាប់បានចុះកិច្ចព្រមព្រៀងស្ដីពីការបញ្ចៀសការយកពន្ធត្រួតគ្នា (DTA) ដែលជាយន្តការមួយជួយសម្រួលដល់វិនិយោគិនបរទេស និងការបន្ធូរបន្ថយការយកពន្ធមួយចំនួន។ (អានបន្ថែម)

អាន​បន្ថែម

៩ខែរបស់រដ្ឋាភិបាលអាណត្តិថ្មី បានជំរុញសេដ្ឋកិច្ចកម្ពុជាកើនដល់ ៦% ឈរលេខរៀងទី១ នៅអាស៊ាន

ក្នុងរយៈពេល ០៩ខែ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ សេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន ក្នុងរង្វង់ ៦ភាគរយក្នុងឆ្នាំ២០២៤ ដែលឈរនៅលេខរៀងទី១ នៅអាស៊ាន និងលេខរៀងទី ៣ ក្នុងចំណោម ២០ប្រទេសនៅអាស៊ី ក្រោយវិបត្តិជំងឺកូវីដ១៩។​ នេះបើតាមលោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរដ្ឋាភិបាល បានឱ្យដឹងក្នុងសន្និសិទ្ធសារព័ត៌កាលពីពេលថ្មីៗនេះ។ លោកបានបន្ថែមថា សន្ទុះងើបឡើងវិញក្នុងរង្វង់ ៦ភាគរយនេះ ជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា កម្ពុជាកំពុងដើរលើផ្លូវមួយដ៏ត្រឹមត្រូវដែលបណ្តាប្រទេសជាច្រើនទទួលស្គាល់ជាអន្តរជាតិ។ លោកបានបន្តទៀតថា  រាជរដ្ឋាភិបាលកម្ពុជាបានខិតខំធ្វើសកម្មភាពទាំងក្នុងនិងក្រៅប្រទេស ក្នុងការលើកទឹកចិត្តទៅ​ដល់អ្នកវិនិយោគទាំងក្នុងស្រុកនិងក្រៅប្រទេសដែលមានស្រាប់ ព្រមទាំងទាក់ទាញបន្ថែមថ្មីពីខាងក្រៅឱ្យមកវិនិយោគនៅកម្ពុជា ដោយបានបង្កើតការងារជូនប្រជាជន។ ជាមួយគ្នានេះដែរ ថ្មីៗនេះ គេសង្កេតឃើញមាន​គម្រោងវិនិយោគថ្មីជាង ១០០គម្រោង ដែលមានទុនវិនិយោគជាង២ពាន់លានដុល្លារអាមេរិក ព្រមទាំងបង្កើតការងារបានដល់ទៅជាង ១ម៉ឺនកន្លែង។ បើយោងតាមរបាយការណ៍ស្ថានភាពស្ថិរភាពហិរញវត្ថុឆ្នាំ២០២៣ ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជាបាន​បង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានគាំទ្រជាចម្បងដោយការនាំចេញផលិតផលកាត់ដេរ និងមិនមែនកាត់​ដេរ ការបន្តងើបឡើងវិញនៃវិស័យទេសចរណ៍និងវិស័យពាក់ព័ន្ឋ និងកំណើនរឹងមាំនៃវិស័យដឹកជញ្ជូននិងទូរគម​នាគមន៍ ខណៈដែលវិស័យកសិកម្មអាចបន្តកើនឡើងយឺត។ ដោយឡែក បើតាមការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានព្យាករណ៍ថ្មីៗនេះថា សម្រាប់ឆ្នាំ២០២៤  សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៥,៦ភាគរយ និង ៥,៩ភាគរយនៅឆ្នាំ ២០២៥ […]

អាន​បន្ថែម

គម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាបនៅពោធិ៍សាត់ជំហានទី១ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១ ដែលមានអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាព ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤។ គម្រោងនេះស្ថិតនៅក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយគម្រោងទាំងមូលគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ២៣៣ហិកតា ផ្ទៃដីសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មានទំហំ ៣ហិកតា។ គម្រោងត្រូវប្រើប្រាស់រយ:ពេលសាងសង់ចំនួន ៣៦ខែ ដោយចាប់ផ្តើមសាងសង់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ និងបញ្ចប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ បន្ថែមពីនេះ គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១ ស្ថិតក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ បើតាមអតីតអភិបាលខេត្តពោធិ៍សាត់ លោក ជាវ តាយ ធ្លាប់បានលើកឡើងថា នេះជាសមិទ្ធិភាពថ្មីមួយបន្ថែមទៀត ដែលធ្វើឱ្យខេត្តកែប្រែមុខមាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសជួយបំពេញតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ មួយកម្រិតថែមទៀត។ (អានបន្ថែម)

អាន​បន្ថែម

ក្រុមហ៊ុន Waskita Karya រចនាប្លង់ខ្សែផ្លូវល្បឿនលឿនសម្រាប់ទីក្រុងឆ្លាតវៃថ្មីរបស់ឥណ្ឌូនេស៊ី

ការបង្កើតប្រព័ន្ធអេកូឌីជីថលតភ្ជាប់ និងកម្មវិធីឌីជីថលភ្លោះ ជួយសម្រួលដល់ការគ្រប់គ្រងគម្រោងទាន់​ពេលវេលា ជាពិសេសកាត់បន្ថយការចំណាយ និងផលប៉ះពាល់បរិស្ថាន បណ្តាញផ្លូវបង់ថ្លៃថ្មីប្រវែង 62 គីឡូម៉ែត្រ ត្រូវបានសាងសង់ជាផ្នែកមួយនៃគម្រោងរដ្ឋធានីថ្មី នូសាន់តារា របស់ឥណ្ឌូនេស៊ី និងជាទីក្រុងព្រៃឈើប្រកបដោយនិរន្តរភាព និងឆ្លាតវៃ។ ក្រុមហ៊ុន PT Waskita Karya គឺជាអ្នកម៉ៅការចម្បងដែលចាប់ដៃគូជាមួយក្រុមហ៊ុន PT Nindya Karya និង PT Modern Widya Technical នាំការងារតភ្ជាប់ស្ពានប្រវែង 6,675 គីឡូម៉ែត្រ ពី Simpang Tempadung ទៅកោះ Balang។ កម្មវិធីឌីជីថលភ្លោះនឹងជួយបញ្ចៀសការពន្យារពេលសាងសង់ និងជួយគម្រោងអនុវត្តតាមប្រតិទិន​ការងារ។ ដោយផ្អែកលើកម្មវិធី Bentley គេអាចត្រួតពិនិត្យការរចនាប្លង់ផ្អែកលើ Cloud Machine និងគ្រប់គ្រង​ការងារ​សាងសង់តាមទម្រង់ឌីជីថល។ កែលម្អការតភ្ជាប់ទៅកាន់ទីក្រុង រដ្ឋធានី Nusantara គ្រោងនឹងសម្ពោធនៅខែសីហា ឆ្នាំ 2024 ជារដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ី ដោយ ជំនួសទីក្រុងហ្សាកាតាសព្វថ្ងាំ។ លាតសន្ធឹងលើផ្ទៃដីប្រមាណ 2,560 គីឡូម៉ែត្រការ៉េ ទីក្រុងដែលបានគ្រោងទុក​ថ្មីនេះ​មានទីតាំងនៅលើឆ្នេរសមុទ្រភាគខាងកើតនៃទីក្រុង […]

អាន​បន្ថែម

ត្រឹម១ទសវត្សទៀត អាស៊ីអាគ្នេយ៍និងឥណ្ឌា នឹងនាំមុខលើវិស័យផលិតកម្មជំនួសចិន

ការផ្លាស់ប្តូរដ៏សំខាន់មួយនៃខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលរបស់ពិភពលោក កំពុងកើតឡើងចំពោះវិស័យកម្មន្តសាល​និងផលិតផលសំខាន់ៗនៃទីផ្សារសកល ដែលក្នុងរយៈពេលមិនដល់១០ឆ្នាំទៀត ប្រទេសអាស៊ីអាគ្នេយ៍ និងឥណ្ឌា នឹងប្រែមុខមាត់ក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំជំនួសឱ្យប្រទេសចិន។ និន្នាការ​នេះ ​ត្រូវ​បាន​ជំរុញកត្តាពីរយ៉ាងធំៗ ទី១ គឺ​ដោយសារ​ការ​កើន​ឡើង​នៃ​ការ​ចំណាយ​ក្នុងស្រុកនៅ​ប្រទេស​ចិនកើនឡើងខ្ពស់ ពោលគឺនៅពេលនោះចិននឹងក្លាយជាប្រទេសអភិវឌ្ឍន៍ខ្ពស់ និងទីពីរគឺជំរុញដោយ​សារ​ការ​ធ្វើ​ពិពិធកម្ម​ខ្សែច្រវាក់​ផ្គត់ផ្គង់​ផលិតផលតាមបណ្តាប្រទេសក្នុងតំបន់ ដែល​កំពុង​កើនឡើង នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុន ​​JLL ដែលជាក្រុមហ៊ុនសេវាកម្មអចលនទ្រព្យពាណិជ្ជកម្មឈានមុខគេលំដាប់ពិភពលោក  និងត្រូវបានធ្វើបច្ចុប្បន្នភាពដោយ​ Retalkasia ចុះផ្សាយថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៤។ បើរើទីតាំងមកអាស៊ីអាគ្នេយ៍ និងឥណ្ឌា គឺចំទីតាំងយុទ្ធសាស្ត្រនិងទទួលបានភាពទាក់ទាញ បច្ចុប្បន្ន ក្រុមហ៊ុនធំៗនានាក្នុងប្រទេសចិន កំពុងសម្លឹងមើលទៅហួសពីប្រទេសចិនកាន់តែខ្លាំងឡើង ដើម្បីរកឱកាសបង្កើត ឬពង្រីកប្រតិបត្តិការផលិតកម្មរបស់ពួកគេ។ យុទ្ធសាស្ត្រចិនបូកមួយ “China +1” នេះ មានគោលបំណងកាត់បន្ថយហានិភ័យ ​ដោយការធ្វើពិពិធកម្មផលិតកម្មនៅតាមទីតាំងថ្មីៗជាច្រើនទូទាំងអាស៊ី។ ក្នុងនោះ ប្រទេសអាស៊ីអាគ្នេយ៍ (រួមមានកម្ពុជាផងដែរ) និងឥណ្ឌា ជាប់ជាគោលដៅមួយដ៏សំខាន់ក្នុងកែវភ្នែកវិនិយោគិនចិន ដោយសារហេតុចម្បងៗមួយចំនួនដែលមានប្រៀបជាងបើធៀបនឹងលក្ខខណ្ឌក្នុងស្រុកចិន រួមមាន៖ កម្លាំងពលកម្មដ៏ធំ (អាស៊ានបូកឥណ្ឌូនេស៊ី បូកឥណ្ឌាមានពលកម្មចង់លើសឬស្មើនឹងកម្លាំងពលកម្មចិនទាំងមូល) និងមានជំនាញស្រាប់ ការចំណាយអំណោយផល និងគម្រោងអភិវឌ្ឍន៍កែលម្អហេដ្ឋារចនាសម្ព័ន្ធធំៗ កំពុងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) យ៉ាងខ្លាំងក្នុងវិស័យផលិតកម្ម។ គួររំលឹកថា ចំនួនប្រជាជនអាស៊ាននិងឥណ្ឌាបើបូកបញ្ចូលគ្នា […]

អាន​បន្ថែម

កម្ពុជាស្នើហុងគ្រីបង្កើតការិយាល័យពាណិជ្ជកម្ម ដើម្បីពង្រីកពាណិជ្ជកម្ម​ ខណៈកន្លងមកកើន៩,៥៣%

កម្ពុជាស្នើហុងគ្រី ពិនិត្យលទ្ធភាពបង្កើតការិយាល័យពាណិជ្ជកម្មហុងគ្រីនៅកម្ពុជា ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ហុងគ្រី ខណៈទំហំពាណិជ្ជកម្មរយៈពេល ១១ខែ ឆ្នាំ២០២៣ មានជាង ៧លានដុល្លារ (កើនឡើង ៩.៥៣%) ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ការស្នើឡើងនេះ ធ្វើឡើងខណៈដែលលោកអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានពិភាក្សាការងារជាមួយឯកឧត្តម ធីប័រ បល់ឡក (Tibor BALOGHD) ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ លោកអ្នកឧកញ៉ា បានជំរុញលើកទឹកចិត្តឱ្យធុរជនហុងគ្រី ពិនិត្យលទ្ធភាពសហការលើវិស័យកសិឧស្សា​ហ​កម្ម កម្មន្តសាល កសិកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា និង ឧស្សាហកម្មពាក់ព័ន្ធនិងបរិស្ថាន និងទឹក។ ដោយឡែក ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ក្រុមហ៊ុនហុងគ្រីមានចំណាប់អារម្មណ៍លើទីផ្សារកម្ពុជា ជាពិសេសលើវិស័យទឹក និងថាមពល។ ឯកឧត្តម បន្ថែមថាស្ថានទូតហុងគ្រី នឹងបន្តជួយគាំទ្រ សកម្មភាពធុរកិច្ច និងការរៀបចំព្រឹត្តិការណ៍រួមគ្នា ដោយមានការរៀបចំទស្សនកិច្ចទៅកាន់ប្រទេសហុងគ្រីនាពេលអនាគត និងពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍និងវប្បធម៌បន្ថែមទៀត។ គួរបញ្ជាក់ថា រយៈពេល ១១ខែ ឆ្នាំ២០២៣ […]

អាន​បន្ថែម

រដ្ឋកំពុងពន្លឿនដោះស្រាយគម្រោងជាប់គាំងចំនួន ១៤បន្ថែមទៀត នៅខេត្តព្រះសីហនុ

ក្រុមការងារកំពុងជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយបន្តផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការដោះស្រាយវិវាទដល់គម្រោងជាប់គាំងចំនួន ១៤បន្ថែមទៀត ដែលមានតម្លៃប្រមាណ ៧៣៧លានដុល្លារអាមេរិក។ នេះបើតាមកិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ គម្រោងទាំង ១៤នោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៧ និងគម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៦ ដែលដំណើរការបានភ្លាមក្នុងឆ្នាំ ២០២៤ និង គម្រោងពង្រីកចំនួន ១ ។ បន្ថែមពីនេះ គម្រោងទាំង ១៤នោះ រួមមាន គម្រោងបង្កើតសួនកសិ-ឧស្សាហកម្មថ្នាក់ជាតិ, គម្រោងសណ្ឋាគារផ្កាយ ៥ និង កាស៊ីណូ, គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និង ស្នាក់នៅរួម, ដែលមានទំហំទុនវិនិយោគសរុប ប្រមាណ ៧៣៣ លានដុល្លារអាមេរិក ។ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និង មានទំហំតូច មធ្យម […]

អាន​បន្ថែម

សភា​ពាណិជ្ជកម្ម​ត្រកូល​លីន កំពុងសិក្សាពីសក្តានុពលវិនិយោគនៅកម្ពុជា ពិសេសវិស័យសំណង់ និងអចលនទ្រព្យ

សភា​ពាណិជ្ជកម្ម​ត្រកូល​លីន​ពិភពលោក​(​W​L​CC) ​បានចុះមកសិក្សាស្វែងយល់ពី​សក្តានុពល​វិនិយោគ​ ​ លើវិស័យអាទិភាពមួយចំនួននៅកម្ពុជា ​ ក្នុងនោះក៏មានវិស័យ​សំណង់​ ​និងអចល​ន​ទ្រព្យផងដែរ​​​។​ នេះបើតាម​​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ ​Tan​ Sr​i​ ​D​at​o ​L​i​m​ ​Soon​ ​P​e​n​g​ ​ប្រធាន​សភា​ពាណិជ្ជកម្ម​ ​ត្រកូល​លីន​ពិភពលោក​ ​ជាមួយ​សម្តេចធិបតី ​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​​នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ ​នាឱកាសនោះ លោក​ ​Tan​ Sr​i​ ​D​at​o ​L​i​m​ ​Soon​ ​P​e​n​g​ ​ក៏បាន​​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍ​រីក​ចម្រើន​  ​របស់​កម្ពុជា​ ​ជាពិសេស​ការ​រក្សា​បាន​នូវ​សន្តិភាព​ ​និង​ស្ថិរភាព​នយោបាយ​ ​ដែល​ផ្តល់​នូវ​ទំនុក​ចិត្ត​សម្រាប់​ការ​វិនិយោគ​នៅ​កម្ពុជា​ ខណៈលោកថា ទស្សនៈកិច្ចសិក្សានៅកម្ពុជានាពេលនេះ គឺចង់សិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតពីសក្តានុពលរបស់កម្ពុជាពិសេសលើវិស័យសំណង់ អចលនទ្រព្យ កសិកម្ម ថាមពលបៃតង សុខាភិបាល និងវិស័យមួយចំនួនទៀត។ ​លោកបន្តថា សភា​ពាណិជ្ជកម្ម​ត្រកូល​លីន​ពិភពលោក​ ​នឹង​សហការ​ជាមួយ​សមាគមពាណិជ្ជ​កម្ម​ត្រកូល​លីន​នៅ​កម្ពុជា​ ​ដើម្បីរៀបចំ​សន្និសីទ​មួយ​​ក្នុង​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៤​ ​ខាងមុខ​ ​នៅ​កម្ពុជា​ ​ដោយមាន​អ្នកចូលរួម​ពី​បណ្ដា​សមាជិក​ ​និង​វិនិ​យោគិន​ ​នៃ​សភា​ពាណិជ្ជកម្ម​ត្រកូល​លីន​ពិភពលោក​ […]

អាន​បន្ថែម

សម្តេចបង្ហើបពីគម្រោង សង់ផ្លូវថ្មី ១ខែ្ស ភ្ជាប់ខេត្តកំពង់ស្ពឺ ទៅកាន់កំពង់ផែខេត្តកោះកុង

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហើបថា រាជរដ្ឋាភិបាល នឹងសាងសង់ផ្លូវថ្មីមួយខ្សែទៀត ដែលភ្ជាប់ខេត្តកំពង់ស្ពឺ ទៅកាន់កំពង់ផែខេត្តកោះកុង ដើម្បីជំរុញសក្តា​​នុពលរបស់ខេត្តកំពង់ស្ពឺឱ្យដូចរាជធានីភ្នំពេញ។ សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធសមិទ្ធផល នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ»។ សម្តេចបានថ្លែងថា “….ធ្វើផ្លូវ ០១ខ្សែភ្ជាប់ទៅកំពង់ផែខេត្តកោះកុង ដែលបន្តិចទៀត ខេត្តកំពង់ស្ពឺកាន់តែខ្លាំង ខាងសក្តានុពល។ តែបើអត់ធនធានមនុស្ស ខេត្តកំពង់ស្ពឺចាប់យក​ឱកាសនេះមិនបានទេ”។ ទន្ទឹមនឹងនេះ សម្តេច បានថ្លែងជំរុញឱ្យយុវជនជំនាន់ក្រោយប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ដើម្បីជំរុញសក្តានុពលរបស់ខេត្តកំពង់ស្ពឺឱ្យដូចរាជធានីភ្នំពេញ។ បើតាមគំនូសគម្រោងរបស់នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ គម្រោងផ្លូវថ្មីមួយខ្សែនេះ ជាផ្លូវដីល្បាយគ្រួសប្រវែង ១១៥.២០គ.ម ភ្ជាប់ពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដល់ស្រុកកោះកុង ខេត្តកោះកុង ប្រសព្វផ្លូវជាតិលេខ ៤៨ ត្រង់គ.ម លេខ៦៨។

អាន​បន្ថែម

គម្រោង​​រូប​រាងជាស្លឹក​ពោធិ៍​តម្លៃ​ជាង​ $៥,៥​លាន​​ ​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ពុទ្ធសាសនា​ ​សម្ពោធឱ្យប្រើប្រាស់​ជា​ផ្លូវ​ការ

គម្រោងសាងសង់ចំនួន៣៨ ដែលមានប្លង់មេមានរូបរាងជាស្លឹកពោធិ៍ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា មានតម្លៃប្រមាណជាង ៥,៥លានដុល្លារអាម៉េរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធ ធ្វើឡើងក្រោមអធិបតីភាពសម្តេ​ច​មហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤។ គម្រោងសាងសង់ នេះមានចំនួន ៣៨ គម្រោង ដែលប្លង់មេមានរាងជាស្លឹកពោធិ៍ តំណាងឱ្យការត្រាស់ដឹង ពុទ្ធិ និងបញ្ញា ដែលរួមមាន​ការ​សាង​សង់​ព្រះចូឡាមុនីចេតិយ ៩ជាន់ មហាប្រាសាទធម្មចេតិយធំចំនួន ៤ មហា​ប្រា​សាទធម្មចេតិយតូចចំនួន៨ សម្រាប់តម្កល់ព្រះត្រៃបិដក មហាប្រាសាទពុទ្ធចេតិយ ៨៤,០០០អង្គ កសិណទឹកព័ទ្ធជុំវិញ បូជនីយដ្ឋានវិបស្សនាផងដែរ។ សមិទ្ធផល ០៣ធំៗ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ បានប្រើប្រាស់ថវិកាសាងសង់អស់ប្រមាណជាង ៥,៥លានដុល្លារ រួមមាន៖ ទី១៖ មហាប្រាសាទព្រះធម្មចេតិយទី១ បណ្តោយ ១០៨ម៉ែត្រ ទទឹង ២៧ម៉ែត្រ កម្ពស់ ៥៨,៥០ម៉ែត្រ ដែលមានតម្កល់សិលាចារិកព្រះត្រៃបិដក ១.១៧០ផ្ទាំង ចាប់ផ្តើមសាងសង់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ បញ្ចប់នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ […]

អាន​បន្ថែម