កម្ពុជាជំរុញប្រើបច្ចេកវិទ្យាទំនើបថែទាំផ្លូវជនបទ ខណៈបច្ចុប្បន្នមានប្រវែងជាង ៥ម៉ឺនគីឡូម៉ែត្រ

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញអនុសាសន៍ណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ឱ្យយកចិត្តទុកដាក់បន្តថែទាំផ្លូវជនបទដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបថ្មីៗ ខណៈបច្ចុប្បន្ន កម្ពុជាមានផ្លូវជនបទជាង ៥ម៉ឺនគីឡូម៉ែត្រ។ នេះបើតាមកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើកម្មវិធីអាទិភាពទី១ ស្ដីពី “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីជំនាញក្នុងការងារថែទាំ ជួសជុលផ្លូវជនបទដូចជា៖ ត្រូវយកចិត្តទុកដាក់លើការងារថែទាំ ជួសជុល និងស្ដារឡើងវិញផ្លូវជនបទ ស្របតាមអនុសាសន៍របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានកំណត់គោលការណ៍សម្រាប់ការអភិវឌ្ឍគឺ ពង្រឹង ៧០% និងពង្រីក ៣០% ត្រូវអនុវត្តតាមគោលនយោបាយផ្លូវជនបទ និងផែនការមេផ្លូវជនបទ ដែលបានដាក់ចេញឱ្យប្រើប្រាស់នៅឆ្នាំ២០២២ ត្រូវសិក្សាលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ជំនួសវត្ថុធាតុដើមកម្រ ដើម្បីធានាគុណភាពផ្លូវឱ្យធន់នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសតំបន់ដែលមានការប្រឈម និងហានិភ័យនៃការប្រែប្រួលអាកាសធាតុខ្ពស់ ត្រូវបន្ដផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ ឱ្យយល់ដឹងពីសារៈសំខាន់នៃខ្សែផ្លូវ និងឱ្យមានការចូលរួមថែរក្សាពីសហគមន៍ ត្រូវពិនិត្យ និងរៀបចំការដាក់ស្លាកសញ្ញានៃការកំណត់កម្រិតទម្ងន់ នៅតាមខ្សែផ្លូវ និងស្ពាន ក្នុងគោលបំណងធានាដល់ការប្រើប្រាស់បានយូរអង្វែង។ គួរបញ្ជាក់ថា ផ្លូវជនបទនៅទូទាំងប្រទេសមានប្រវែងប្រមាណ ៥០.២៦២គីឡូម៉ែត្រ […]

អាន​បន្ថែម

២ខែនេះ កម្ពុជាមានទំហំពាណិជ្ជកម្មអន្តរជាតិជាង $៨ពាន់លាន កើនជិត ២០%

រយៈពេល ០២ខែដំបូង ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសំខាន់ៗ មានទំហំប្រមាណជាង ៨ពាន់លានដុល្លារ ដែលកើនឡើងជិត ២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍បណ្តោះអាសន្ន របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ របាយការណ៍នេះ បានរំលេចបន្ថែមថា ចាប់ពីខែមករា ដល់កុម្ភៈ ទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសំខាន់ៗមានប្រមាណជាង ៣,៩ពាន់លានដុល្លារ កើនឡើងជាង ២២% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ខណៈទំហំពាណិជ្ជកម្មនាំចូលមានប្រមាណជាង ៤,១ពាន់លានដុល្លារ កើន ១៦,១%។ ក្នុងនោះ​ ប្រទេសដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា គឺចិន បន្ទាប់មកវៀតណាម និងសហរដ្ឋអាមេរិក​ ដែលមានរហូតដល់ទៅ ២,១ពាន់លានដុល្លារ កើនឡើង ២៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ដោយឡែក ទំនិញដែលបាននាំចេញមានទំហំទឹកប្រាក់ច្រើនជាងសម្រាប់រយៈពេល ០២ខែនេះ គឺសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ មានរហូតដល់ ៨៤២.៤១១ដុល្លារ កើនឡើង ២៤,៥% ធៀបនឹងឆ្នាំ២០២៣។

អាន​បន្ថែម

ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងជំរុញឱ្យភាគនីរតីនៃប្រទេសកម្ពុជាក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកដ៏សម្បូរបែប

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា វត្តមានផ្លូវក្រវ៉ាត់ក្រុង ផ្លូវជាតិតភ្ជាប់សំខាន់ៗ ព្រែកជីកតេជោហ្វូណន និងព្រលានយន្តហោះតេជោអន្តរជាតិ នឹងធ្វើឱ្យតំបន់ភាគនិរតីនៃប្រទេសក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ​ ក្នុងឪកាសអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះកម្រិត 4F តម្លៃ ១.៥០០ លានដុល្លារ ក្នុងខេត្តកណ្តាល និងតាកែវ នៅថ្ងៃទី១២ ខែមីនា។​ សម្តេចធិបតី មានប្រសាសន៍ថា៖ “ការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ បូកទាំង ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដែលយើងកំពុងធ្វើ និងគ្រោងធ្វើនៅពេលខាងមុខ គឺស្ថិតក្នុងតំបន់ដែលមិនឆ្ងាយពីគ្នានេះ នឹងផ្តល់ជាសក្ដានុពលដ៏អស្ចារ្យសម្រាប់ទិសនីរតីនៃប្រទេសរបស់យើងនេះតែម្តង”។ ហេដ្ឋារចនាសម្ព័ន្ធដែលសម្តេចធិបតី សម្តៅទៅលើនោះ រួមមាន ផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ អាកាសយានដ្ឋានតេអន្តរជាតិជោ និងគម្រោងព្រែកជីកហ្វូណន។ សម្តេចធិបតី មានសុទិដ្ឋិនិយមថា នៅពេលហេដ្ឋារចនាសម្ព័ន្ធធំៗខាងលើនេះសាងសង់រួច ដែលមានដូចជាអាកាសយានដ្ឋានកម្រិតអន្តរជាតិ និងគម្រោងព្រែកជីកហ្វូណនដាក់ដំណើរការ នឹងទាក់ទាញគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស រោងចក្រឧស្សាហកម្ម ដែលនឹងទាញប្រយោជន៍ចេញពីប្រព័ន្ធដឹកជញ្ជូន ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស​ និងផ្លូវដែកផងដែរ។​

អាន​បន្ថែម

ជប៉ុនជួយកម្ពុជា ១៥៤លានដុល្លារ សម្រាប់អនុវត្តគម្រោងអភិវឌ្ឍមន្ទីរពេទ្យក្នុងតំបន់

ជប៉ុនបានផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២១.១០៤ លានយ៉េន (ស្មើប្រមាណ១៥៤លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់នៅក្នុងប្រទេសកម្ពុជា។​ កិច្ចព្រមព្រៀងស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ត្រូវបានចុះហត្ថលេខានៅល្ងាចថ្ងៃទី១៣ ខែមីនា ដោយឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម កុមីរ៉ាម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន នៅទីស្តីការក្រសួងការបរទេស និងសហប្រតិ​បត្តិការអន្តរជាតិ។​ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖ “ការផ្តល់ឥណទានេះ បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុនក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការជំរុញការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ច”។ សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ការគាំទ្រនេះ នឹងរួមចំណែកផងដែរដល់ការពង្រឹងទំនាក់ទំនងយូវអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និតរវាងប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំ២០២៣ ត្រូវបានដំឡើងកម្រិតទៅជា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”។​

អាន​បន្ថែម

១ខែ(កុម្ភៈ) កម្ពុជាទទួលបានទុនវិនិយោគថ្មីជិត ១,២ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍគម្រោងចំនួន៣៧

រយៈពេលមួយខែ ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មបន្ថែមចំនួន ៣៧គម្រោង មានទុនវិនិយោគសរុបប្រមាណជិត ១,២ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៣៨ពាន់កន្លែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១២ មីនា ២០២៤។ តាមសេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ទៀតថា ក្នុងចំណោមគម្រោងសរុបទាំង៣៧ មានគម្រោងថ្មីចំនួន ២៤គម្រោង និងគម្រោងពង្រីកផលិតកម្មបន្ថែមចំនួន១ មានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស។ រីឯ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសវិញមានគម្រោងថ្មីត្រឹមតែ ១៣គម្រោង និងគម្រោងពង្រីកផលិតកម្មបន្ថែមមានចំនួនតែ ១គម្រោងប៉ុណ្ណោះ។ អ្វីដែលជាការកត់សម្គាល់ក្នុងចំណោមគម្រោងវិនិយោគទាំងនោះ មានគម្រោងធំៗ និងលេចធ្លោជាងគេចំនួន៥ ក្នុងនោះរួមមាន៖ គម្រោងដែលស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ១. គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹក អានុភាព ១៥០MW តាមរូបភាព BOT ដែលមានទីតាំងស្ថិតនៅស្ទឹងមេទឹក ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៤៤០លានដុល្លារ អាចបង្កើតការងារបានចំនួន ២២០កន្លែង។ ២. គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ១០៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១១៥កន្លែង។ ៣. គម្រោងបង្កើត […]

អាន​បន្ថែម

មន្ទីរពេទ្យតេជោសែនកោះធំតម្លៃជាង ១១លានដុល្លារ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ

មន្ទីរពេទ្យតេជោសែនកោះធំតម្លៃជាង ១១លានដុល្លារ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ មន្ទីរពេទ្យថ្មីនេះ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ បើតាមពិធីសម្ពោធខាងលើ អគារមន្ទីរពេទ្យតេជោសែនកោះធំ ជាសមិទ្ធលទ្ធផលសាងសង់ឡើងដោយថវិកាបានមកពីការចូលរួមវិភាគទានរបស់សប្បុរសជនក្នុងស្រុកទាំងអស់ ដោយរួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ បានចំណាយថវិកាសរុបទាំងអស់ប្រមាណ ១១.២ លានដុល្លារ។ ក្នុងនោះដែរ ក៏មានការួមបញ្ជូលទាំងការសាងសង់រចនាសម្ព័ន្ធអគារមន្ទីរពេទ្យបានចំណាយទឹកប្រាក់ប្រមាណ ៦.២ លានដុល្លារ និងការបំពាក់សម្ភារបរិក្ខារពេទ្យបានចំណាយទឹកប្រាក់អស់ប្រមាណ ៥លានដុល្លារ ផងដែរ។ គួបញ្ជាក់ថា មន្ទីរពេទ្យនេះ នឹងក្លាយជាមន្ទីរពេទ្យផ្តល់សេវាសុខាភិបាលសាធារណៈ២៤ម៉ោងលើ២៤ម៉ោង ជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវផងដែរ។ មន្ទីរពេទ្យតេជោសែនកោះធំនេះ ត្រូវបានបំពាក់នូវសម្ភារៈ និងបរិក្ខារវេជ្ជសាស្រ្តដ៏សម្បូរបែបឱ្យស្របទៅតាមស្តង់ដារថ្នាក់ជាតិ ដើម្បីប្រែក្លាយជាមន្ទីរពេទ្យដែលទំនើបមួយក្នុងតំបន់ ជាមួយនឹងការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្រាប់គ្រប់គ្រងសម្ភារៈ បរិក្ខារ ឱសថ និងទិន្នន័យព័ត៌មានរបស់អ្នកជំងឺ។ គួរបញ្ជាក់ថា អគារមន្ទីរពេទ្យនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ […]

អាន​បន្ថែម

កម្ពុជាបេ្តជ្ញាទាក់ទាញវិនិយោគពីអឺរ៉ុបបន្ថែមទៀត ខណៈ៣០ឆ្នាំនេះ មានត្រឹម $៥៤០លានតែប៉ុណ្ណោះ !

កម្ពុជាកំពុងទាក់ទាញវិនិយោគិនពីតំបន់អឺរ៉ុប មកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ខណៈចំនួនគម្រោងវិនិយោគរបស់អឺរ៉ុបនៅកម្ពុជាមានប្រមាណតែ ៦២គម្រោង គិតជាទឹកប្រាក់សរុបមានប្រមាណជា ៥៤០លានដុល្លារតែប៉ុណ្ណោះ នេះបើគិតចាប់ពីឆ្នាំ១៩៩៤ រហូតមកទល់ពេលបច្ចុប្បន្ន ដែលចំនួននេះនៅតិចតួចនៅឡើយ។ ឯកឧត្ត​ម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងដូច្នេះនៅក្នុងជំនួបជាមួយនឹងឱ្យលោក Peteris Ustubs នាយកសម្រាប់មជ្ឈឹមបូព៌ា អាស៊ី និងបាស៊ីហ្វិក នៃអគ្គនាយកដ្ឋានភាពជាដៃគូអន្តរជាតិ (DG INTPA) នៃសហភាពអ៊ឺរ៉ុប ព្រមទាំងឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី កាលពីថ្ងៃទី១១ ខែមីនា។​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ បានជម្រាបជូនសហភាពអឺរ៉ុបអំពីជំហររបស់កម្ពុជា ដែលបើកចំហរស្វាគមន៍ និងលើកទឹកចិត្តរាល់គ្រប់វិនិយោគិនទាំងអស់ចូលមកវិនិយោគលើគ្រប់វិស័យ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ “កម្ពុជាបានទទួលវិនិយោគិនរួចរាល់ពីប្រទេសនានារួមមានសហរដ្ឋអាមេរិក កូរ៉េ ជប៉ុន ចិន ព្រមទាំងប្រទេសផ្សេងៗជាច្រើនទៀត ដែលក្នុងនោះកម្ពុជាចង់ឱ្យវិនិយោគិនពីតំបន់អឺរ៉ុបចូលមកវិនិយោគនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀតផងដែរ”។ ជាការឆ្លើយតប លោក Peteris Ustubs បានលើកឡើងអំពីទស្សនកិច្ចដ៏ទាក់ទាញសម្រាប់វិនិយោគិនដែលកម្ពុជាអាចរៀបចំបានក្នុងសហភាពអ៊ឺរ៉ុប ដែលមាន ២៧ប្រទេស ដោយក្នុងនោះលោកបានលើកទឹកចិត្តកម្ពុជាឱ្យជ្រើសយកវិស័យអាទិភាពសំខាន់ៗដើម្បីបង្ហាញជូនវិនិយោគិន។ លោក Peteris Ustubs […]

អាន​បន្ថែម

ត្រឹមខែមីនានេះ គម្រោងពង្រីក និងជួសជុលផ្លូវជាតិលេខ៤ សម្រេចបានជាង ៥០ភាគរយ

ការសាងសង់កំណាត់ផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រេចបាន ៥០.៥៧ភាគរយ គិតត្រឹមខែមីនានេះ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យ​ដឹងនៅថ្ងៃទី១២​ ខែមីនានេះ​ថា ​មកទល់ពេលនេះគម្រោងជួសជុល និងថែទាំផ្លូវជាតិលេខ៤ (ភ្នំពេញ-ព្រះសីហនុ) ដោយធ្វើការពង្រឹង និងក្រាលប៉េតុងកៅស៊ូ(AC) ប្រវែង ១៩៦,២០គីឡូម៉ែត្រ និង ទទឹងចន្លោះ ១១-២៦ម៉ែត្រ សម្រេចបាន ៥០,៥៧ភាគរយហើយ។ ឯកឧត្តមបានលើកឡើងថា៖ “ក្រសួងសាធារណការ​ និងដឹកជញ្ជូន ប្រឹងប្រែងដើម្បីឱ្យសម្រេចបានតាមផែនការដែលបានកំណត់”។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ការងារស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤នេះ បានាចាប់ផ្តើមតាំងពីខែធ្នូ ឆ្នាំ២០២១ ដោយគ្រោងនឹងបញ្ជប់នៅខែធ្នូ ឆ្នាំ២០២៦។ (អានបន្ថែម) រាជរដ្ឋាភិបាលកម្ពុជា បានទទួលប្រាក់កម្ចីសម្បទាន១១០លានដុល្លារ ពីធនាគារពិភពលោកសម្រាប់ធ្វើការស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ ផ្លូវជាតិលេខ៤ ដើម្បីបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ និងធានា ភាពធន់នឹងការបម្រែបម្រួលអាកាសធាតុ។

អាន​បន្ថែម

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ ក្នុងខែតុលា ២០២៤

អាកាសយានដ្ឋានអន្តរជាតិតេជោ មានទីតាំងនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តតាកែវ គ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ២០២៤នេះ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍ពីរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល​ ដែលបានបង្ហាញថា ត្រឹមថ្ងៃទី២៧ ខែកុម្ភៈនេះ ការងារសាងសង់ក្នុងដំណាក់កាលទី១ សម្រេចបាន ៦៦,១ ភាគរយហើយ ដោយបានចំណាយទឹកប្រាក់សរុបសម្រាប់ការសាងសង់អស់ចំនួន ៩៦១ លានដុល្លារហើយ។ (អានបន្ថែម) ​របាយការណ៍ដដែលបានបង្ហាញទៀតថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ក៏សម្រេចតាមការគ្រោងទុក ដោយក្នុងនោះ ការសងសង់ស្ថានីយ៍អ្នកដំណើរ សម្រេចបាន ៥៨,៦ភាគរយ មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល ៧៦,៨ភាគរយ ការងារទាក់ទងនឹងទីលានយន្តហោះ ៦៤,៤ភាគរយ និងប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ១០០ភាគរយ។​ គ្រប់គ្រងដោយ ក្រុមហ៊ុន Cambodia Airport Investment Co., Ltd គម្រោងនេះ ជាការវិនិយោគភាពជាដៃគូរវាងរដ្ឋ​ និងឯកជន ដោយក្រុមហ៊ុន OCIC មានភាគហ៊ុនចំនួន ៩០ ភាគរយ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានភាគហ៊ុនចំនួន ១០ ភាគរយ។ ជាប្រភេទអាកាសយានដ្ឋានអន្តរជាតិខ្នាតធំ កម្រិត/លំដាប់ថ្នាក់ 4F […]

អាន​បន្ថែម

រដ្ឋប្តេជ្ញាសង់ផ្លូវជាតិលេខ៤៨ ឱ្យបាន ៦០% ត្រឹមខែឧសភានេះ ខណៈបច្ចុប្បន្នសម្រេចបានជាង ៤៥%

គិតត្រឹមថ្ងៃទី១១ ខែមីនា ២០២៤នេះ គម្រោងលើកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)  សម្រេចការងារសាងសង់បាន ៤៥,១៧ភាគរយហើយ ខណៈរដ្ឋប្តេជ្ញាសម្រេចឱ្យបានដល់ ៦០ភាគរយត្រឹមខែឧសភា ឆ្នាំ២០២៤នេះ។ នេះបើតាមការបញ្ជាក់របស់ ឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ។ អ្វីដែលគួឱ្យកត់សម្គាល់នោះគឺ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចង្អុលបង្ហាញឱ្យឯកឧត្តម សូរ វ៉ិចទ័រ ត្រូវសម្រេចឱ្យបាន៦០ភាគរយនៅរដូវប្រាំងឆ្នាំ២០២៤នេះ គឺត្រឹមខែឧសភា។ ក្នុងនោះដែរ ឯកឧត្តម សូរ វ៉ិចទ័រ ក៏បានបង្ហាញពីវឌ្ឍនភាពសំខាន់ៗនៃដំណើរសាងសង់ ផ្លូវជាតិលេខ៤៨នេះ ដោយគិតចាប់ពីចំនុចបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ការដ្ឋានកំពុងមមាញឹកខ្លាំង ដោយចាប់ផ្តើមការងារអ៊ុត AC ជាបន្តបន្ទាប់ហើយ។ នៅរដូវវស្សាឆ្នាំ២០២៤ខាងមុខនេះ ក៏នឹងត្រូវធ្វើការងារ Base Course ឱ្យបានជាអតិប្បរមា និងការងារ Structure ដល់រដូវប្រាំង២០២៥ ត្រូវអ៊ុតAC បញ្ចប់។ […]

អាន​បន្ថែម