ព័ត៌មានសំណង់
រដ្ឋប្តេជ្ញាសង់ផ្លូវជាតិលេខ៤៨ ឱ្យបាន ៦០% ត្រឹមខែឧសភានេះ ខណៈបច្ចុប្បន្នសម្រេចបានជាង ៤៥%
គិតត្រឹមថ្ងៃទី១១ ខែមីនា ២០២៤នេះ គម្រោងលើកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង) សម្រេចការងារសាងសង់បាន ៤៥,១៧ភាគរយហើយ ខណៈរដ្ឋប្តេជ្ញាសម្រេចឱ្យបានដល់ ៦០ភាគរយត្រឹមខែឧសភា ឆ្នាំ២០២៤នេះ។ នេះបើតាមការបញ្ជាក់របស់ ឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ។ អ្វីដែលគួឱ្យកត់សម្គាល់នោះគឺ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចង្អុលបង្ហាញឱ្យឯកឧត្តម សូរ វ៉ិចទ័រ ត្រូវសម្រេចឱ្យបាន៦០ភាគរយនៅរដូវប្រាំងឆ្នាំ២០២៤នេះ គឺត្រឹមខែឧសភា។ ក្នុងនោះដែរ ឯកឧត្តម សូរ វ៉ិចទ័រ ក៏បានបង្ហាញពីវឌ្ឍនភាពសំខាន់ៗនៃដំណើរសាងសង់ ផ្លូវជាតិលេខ៤៨នេះ ដោយគិតចាប់ពីចំនុចបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ការដ្ឋានកំពុងមមាញឹកខ្លាំង ដោយចាប់ផ្តើមការងារអ៊ុត AC ជាបន្តបន្ទាប់ហើយ។ នៅរដូវវស្សាឆ្នាំ២០២៤ខាងមុខនេះ ក៏នឹងត្រូវធ្វើការងារ Base Course ឱ្យបានជាអតិប្បរមា និងការងារ Structure ដល់រដូវប្រាំង២០២៥ ត្រូវអ៊ុតAC បញ្ចប់។ […]
អានបន្ថែមអនុស្ថានីយចែកចាយអគ្គិសនីក្រោមដីដំបូងបំផុត ប្រើប្រាស់បច្ចេកវិទ្យា Digital Twin របស់ Bentley ដើម្បីសិក្សានិងសាងសង់
គម្រោងស្ថានីយក្រោមដីថ្មីស៊ូតុង Xudong កំពុងបង្ហាញវត្តមានចេញជាគម្រោងដ៏សំខាន់មួយនៅក្នុងផែនការប្រាំឆ្នាំទី ១៣ នៃបណ្តាញអគ្គិសនីនៅខេត្តហឺប៉ី Hubei របស់ចិន។ ស្ថានីយបញ្ជូនរងប្រកបដោយភាពច្នៃប្រតិដ្ឋនេះ ដែលជាប្រភេទស្ថានីយចែកចាយថាមពលថ្មីដំបូងគេ កំពុងក្លាយជាគម្រោងបដិវត្តន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញអគ្គិសនីដ៏លេចធ្លោមួយនៅភូមិភាគកណ្តាលប្រទេសចិន ដោយដំណើរការនៅកម្រិតថាមពល ២២០ គីឡូវ៉ុល និងបម្រើជាគម្រោងសាកល្បងប្រកបដោយមហិច្ឆតារបស់ទីក្រុងវូហាន Wuhan ក្នុងការបង្កើតបណ្តាញអគ្គិសនីកម្រិតកំពូលរបស់ប្រទេស ដោយមានសមត្ថភាពផ្គត់ផ្គង់អគ្គិសនីសម្រាប់អ្នកស្រុកដល់ទៅចំនួន ២០០ ០០០គ្រួសារ នៅភាគខាងជើងតំបន់យូឆាង Wuchang។ គម្រោងដ៏ធំនេះ បង្ហាញពីការបោះជំហានលោតផ្លោះដ៏សំខាន់ឆ្ពោះទៅរកការពង្រឹងសមត្ថភាពថាមពលក្នុងតំបន់ នេះបើយោងការចុះផ្សាយរបស់ Bentley Systems កាលពី ០២ ខែមីនា ឆ្នាំ ២០២៤។ ចំពេលបញ្ហាប្រឈមដែលបង្កឡើងដោយសារទីតាំងក្រោមដីរបស់គម្រោងស្ថិតនៅជិតទន្លេ យ៉ង់សេ (Yangtze) ក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន គម្រោងស្ថានីយក្រោមដី Xudong នេះ ជួបផលលំបាកនឹងបញ្ហាទីតាំងដ៏ស្មុគស្មាញ និងឧបសគ្គភូមិសាស្ត្រច្រើន ក្នុងដំណាក់កាលនៃការសាងសង់។ ក្នុងកាលៈទេសៈមិនអំណោយផលបែបនេះ ទាមទារឱ្យមានគំរូប្លង់ និងការសម្របសម្រួលយ៉ាងស្មុគ្រស្មាញ ក្នុងដំណាក់កាលនៃការរៀបចំកាលវិភាគសាងសង់ ដែលត្រូវធ្វើឱ្យទាន់តាមកាលកំណត់យ៉ាងតឹងរឹង។ ដោយការជ្រើសរើសប្រើប្រាស់បច្ចេកវិទ្យាភ្លោះឌីជីថលដ៏ទំនើបរបស់ក្រុមហ៊ុន Bentley Systems ក្រុមហ៊ុនគ្រប់គ្រងគម្រោងរបស់ចិនឈ្មោះ Powerchina Hubei Electric Engineering Co., […]
អានបន្ថែមគម្រោងស្តា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងបាត់ដំបង សម្រេចបានជាង ៨០%
គម្រោងរៀបចំប្រព័ន្ធលូបង្ហូទឹកកខ្វក់ និងការធ្វើផ្លូវក្នុងក្រុងបាត់ដំបងទាំងមូល គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៥ ខណៈហេដ្ឋារចនាសម្ព័ន្ធខាងកើតស្ទឹងសង្កែ សម្រេចបានជាង ៨០% ហើយ។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តបាត់ដំបងតាមរយៈផេកហ្វេកប៊ុកផ្លូវការកាលពី៨ ខែមីនា ឆ្នាំ២០២៤។ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានឱ្យដឹងថា ការងារស្ថាបនាគម្រោងនេះ មានរយៈពេលជិត ២ឆ្នាំមកហើយ ដែលកំពុងរៀបចំប្រព័ន្ធលូបង្ហូទឹកកខ្វក់ និងការធ្វើផ្លូវទាំងខាងលិច និងខាងកើតស្ទឹងសង្កែ។ ក្នុងនោះ ការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខាងកើតស្ទឹងសង្កែសម្រេចបានជាង ៨០ភាគរយហើយ។ លោកបានបន្តថា រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរសាធារណការ កំពុងជំរុញក្រុមហ៊ុនសាងសង់ ធ្វើយ៉ាងណាសាងសង់មិនឱ្យប៉ះពាល់ដល់ការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋនោះទេ និងសាងសង់តាមផែនការគ្រោងទុក។ លោកប្រធានមន្ទីរបានបន្ថែមថា ការងាររៀបចំប្រព័ន្ធលូបង្ហូទឹកកខ្វក់ និងការធ្វើផ្លូវក្នុងក្រុងបាត់ដំបង មានប្រវែងសរុប ៦០គីឡូម៉ែត្រ ហើយបើតាមផែនការគ្រោងទុក នឹងសម្រេចនៅចុងឆ្នាំ២០២៥ ខាងមុខនេះ។ ទន្ទឹមនឹងនេះ លោកបាន ស្នើសុំការអធ្យាស្រ័យពីប្រជាពលរដ្ឋឱ្យមានការអត់ធ្មត់ចំពោះការងារសាងសង់នេះ ដោយបានបញ្ជាក់ថា ក្រុងនឹងជួបបញ្ហាទឹកកខ្វក់ ប្រសិនបើយើងមិនរៀបចំដាក់ប្រព័ន្ធលូ និងទីតាំងសម្រាប់ចំរោះទឹកកខ្វក់ ដើម្បីអាចបញ្ចេញជូនប្រជាពលរដ្ឋប្រើប្រាស់ស្រោចស្រពដំណាំបាន។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងក្រុងបាត់ដំបងនេះ ទទួលបានកម្ចី ៦០លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុន SunRice Group របស់អូស្ត្រាលី ចង់បង្កើតរោងចក្រកែច្នៃអង្ករសរីរាង្គនៅកម្ពុជា សម្រាប់នាំចេញ
ក្រុមហ៊ុន SunRice Group របស់អូស្ត្រាលី មានបំណងចង់វិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ នៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group នាឱកាសកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។ ក្នុងជំនួបខាងលើ លោក Paul Serra បានឱ្យដឹងថា ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនអូស្រ្តាលីទី១ ដែលបាននាំអង្ករពីកម្ពុជាមកកាន់ប្រទេសអូស្រ្តាលី និងប្រទេសនូវ៉ែលសេឡង់។ លោកបានបន្ថែមថា កម្ពុជាមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម ជាពិសេសអង្ករកម្ពុជា មានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោក។ ក្រៅពីនេះ កម្ពុជាមានលក្ខណៈប្រកួតប្រជែងខ្ពស់លើកម្លាំងពលកម្មវ័យក្មេង ស្ថិរភាពនៃតម្លៃអគ្គីសនី ជាមួយនឹងហេរដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា និងឡូជីស្ទីកល្អប្រសើរផងដែរ។ ដោយមើលឃើញនូវសក្តានុពលទាំងនេះ លោក Paul Serra បានបង្ហាញនូវគោលបំណងរបស់ក្រុមហ៊ុនក្នុងការវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ សម្រាប់នាំចេញទៅក្រៅប្រទេស។ ជាការឆ្លើយតប សម្ដេចធិបតី បានគាំទ្រចំពោះបំណងរបស់ក្រុមហ៊ុននៅក្នុងពង្រីកសកម្មភាពវិនិយោគរបស់ខ្លួននៅកម្ពុជាលើឧស្សាហកម្មកែច្នៃអង្ករ […]
អានបន្ថែមគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចបាន ៦០%ហើយ
គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងជាង ៥៣គ.ម សម្រេចបាន ៦០%ហើយ ខណៈក្រុមការងារគ្រោងបញ្ចប់ការងារតួផ្លូវចាក់ AC នៅខែមិថុនា ខាងមុខនេះហើយ។ នេះបើតាមការឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។ ប្រភពដដែលនេះ បានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យគម្រោងនេះ ដោយមានការចូលរួមពី ក្រុមហ៊ុនសាងសង់ CRBC និងក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេស ក្វាងចូវវ៉ានអាន។ ក្រុមការងារ បានធ្វើតេស្តគម្រោងដោយម៉ាស៊ីន FWD ផ្ទៀងផ្ទាត់ភាពធន់នៃគ្រឹះរង Subbase ស្រទាប់គ្រឹះសំខាន់ Basecourse (ជាមធ្យមលទ្ធផល453MPa-507MPa) ស្រទាប់កម្រាលកៅស៊ូបេតុងACស្រទាប់ទី១( 439MPa-536MPa) និងខួងពិនិត្យកម្រាស់ស្រទាប់ACទី១ (លទ្ធផល4,2cm-5cm)។ ក្រោយពិនិត្យរួចរាល់ ក្រុមការងារបានបញ្ជាក់ឱ្យដឹងថា គម្រោងស្ដា និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចបាន ៦០ភាគរយហើយ ក្នុងនោះនៅដំណាច់ខែមិថុនា ការងារចាក់បេតុងកៅស៊ូស្រទាប់ទី១ និងទី២ និងរួចរាល់ អាចឱ្យប្រជាពលរដ្ឋធ្វើដំណើរបានទៅមកដោយរលូន ចំពោះការងារផ្សេងៗទៀតដូចជា ការបំពាក់បរិក្ខារផ្លូវថ្នល់ បន្ថែមប្រព័ន្ធបង្ហូរទឹកសងខាងផ្លូវ […]
អានបន្ថែមក្រុមហ៊ុនSPC ចង់វិនិយោគបង្កើតរោងចក្រច្នៃអាហារ និងផ្លែឈើកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ
ក្រុមហ៊ុន SPC Group របស់អូស្ត្រាលី ចង់វិនិយោគលើឧស្សាហកម្មចំណីអាហារនៅកម្ពុជា ជាពិសេសផ្តោតលើរោងចក្រកែច្នៃអាហារ និងផ្លែឈើ សម្រាប់នាំចេញទៅពិភពលោក។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នាឱកាសកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន បានជម្រាបឱ្យដឹងថា ក្រុមហ៊ុនលោក មានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ហើយក៏មានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក រួមទាំងតំបន់អាស៊ានផងដែរ។ លោកប្រធានក្រុមហ៊ុន បានបន្ថែមទៀតថា ក្រុមហ៊ុនផ្ដោតលើវិស័យកសិ-ឧស្សាហកម្ម ហើយមានជំនាញលើការផលិតចំណីអាហារ និងការកែច្នៃវេចខ្ចប់ផ្លែឈើ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនមានរោងចក្រក្នុងការកែច្នៃផលិតផលពីផ្លែឈើ ដើម្បីនាំចេញទៅបណ្តាទីផ្សារទាំងនៅក្នុងតំបន់អាស៊ី និងពិភពលោក។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏មាននាំចូលនូវវត្ថុធាតុដើមពីបណ្ដាប្រទេសមួយចំនួន ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនផងដែរ។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិ ក៏បានបង្ហាញពីបំណងវិនិយោគលើវិស័យឧស្សាហកម្មចំណីអាហារនៅកម្ពុជា ដែលជាជំនាញរបស់ក្រុមហ៊ុន SPC Group។ ជាការឆ្លើយតប សម្តេចធិបតី បានជម្រាបឱ្យក្រុមហ៊ុនបានដឹងនូវគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យកសិកម្ម ដែលរួមមានការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ការបង្កើតឱ្យមាននូវយន្តការក្នុងការគាំទ្រដល់ប្រជាកសិករ […]
អានបន្ថែមអ្នកជំនាញអូស្ត្រាលីចង់វិនិយោគបច្ចេកវិទ្យាទំនើប ដើម្បីគ្រប់គ្រងថាមពលអគ្គិសនីនៅកម្ពុជា
ក្រុមហ៊ុន FreshStart Energy ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន FreshStart មានបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងថាមពលអគ្គិសនី។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Mario Vecchio នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន FreshStart Energy នាឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងជំនួបខាងលើ លោក Mario Vecchio បានជម្រាបឱ្យដឹងថា ក្រុមហ៊ុន FreshStart Energy ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន FreshStart ដែលកំពុងប្រតិបត្តិការនៅប្រទេសអូស្រ្តាលី និងបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសសិង្ហបុរី និងប្រទេសថៃជាដើម។ លោក បានបន្ថែមថា ក្រុមហ៊ុន បានកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងការប្រើប្រាស់ថាមពលអគ្គិសនីនៅតាមសាលារៀន មន្ទីរពេទ្យ និង ស្ថានីយប្រេងឥន្ធនៈ ជាដើម នៅក្នុងប្រទេសអូស្ត្រាលី ដែលមានគុណភាពខ្ពស់ និងសន្សំសំចៃ។ ទន្ទឹមនឹងនេះ លោកនាយកប្រតិបត្តិ បានបង្ហាញបំណងវិនិយោគនៅកម្ពុជា ដោយនាំយកបច្ចេកវិទ្យាទំនើបនៃការគ្រប់គ្រងការប្រើប្រាស់ថាមពលអគ្គិសនីផងដែរ។ ជាការឆ្លើយតប សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា […]
អានបន្ថែមអូស្ត្រាលីចង់វិនិយោគដាំស្ពៅនៅកម្ពុជា ដើម្បីច្នៃជាអង្ករមានកាឡូរីទាប និងជីវៈឧស្ម័ន
ក្រុមហ៊ុន Enserv Holding Australia បង្ហាញបំណងវិនិយោគលើការកែច្នៃដំណាំស្ពៅ (Sorghum) នៅកម្ពុជា ដើម្បីកែច្នៃជីវៈឧស្ម័ន (Biogas) និងអង្ករដែលមានកាឡូរីទាប តែមានប្រូតេអ៊ីនខ្ពស់។ នេះបើតាមជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Tanachat Pochana ប្រធានក្រុមហ៊ុន នាឱកាសកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។ ក្នុងជំនួបខាងលើ លោកប្រធានក្រុមហ៊ុន បានជម្រាបឱ្យដឹងថា ក្រុមហ៊ុន គឺវិនិយោគផ្តោតលើការដាំដុះដំណាំស្ពៅ (Sorghum) ដែលក្រុមហ៊ុនមានសមត្ថភាពកែច្នៃដំណាំនេះទៅជាអង្ករមានកាឡូរីទាបតែមានប្រូតេអ៊ីនខ្ពស់ ពិសេសអាចកែច្នៃយកទៅប្រើប្រាស់ទៅជាជីវៈឧស្ម័ន្ម (Biogas)។ លោកប្រធានក្រុមហ៊ុន បានបន្ថែមថា ដំណាំស្ពៅ (Sorghum) នេះគឺជាដំណាំដែលផ្តល់ទិន្នផលខ្ពស់ មិនរើសប្រភេទដី និងមិនត្រូវការទឹកច្រើនដូចដំណាំស្រូវ ហើយក៏អាចរួមចំណែក ក្នុងការស្រូបយកឧស្ម័នកាបូនិកពីបរិយាកាសផងដែរ។ ទន្ទឹមនឹងនេះ លោកប្រធានក្រុមហ៊ុន លោកប្រធានក្រុមហ៊ុន បានបង្ហាញពីបំណងវិនិយោគលើដំណាំនេះនៅកម្ពុជា ដើម្បីកែច្នៃទៅជាផលិតផលសម្រេចសម្រាប់នាំចេញទៅក្រៅប្រទេស ដោយពិនិត្យឃើញអំពីសក្ដានុពលនៃវិស័យកសិកម្ម និងស្ថានភាពដីកសិកម្មនៅកម្ពុជាដែលមានលក្ខណៈអំណោយផលទៅលើប្រភេទដំណាំនេះ។ ជាការឆ្លើយតប សម្តេចធិបតី បានឱ្យដឹងថា […]
អានបន្ថែមផ្លូវឡូរីជិត ១០គ.ម របស់ឧកញ៉ា ម៉ុង ឫទ្ធី គ្រោងបើកដំណើរការនៅចុងឆ្នាំ២០២៤នេះ
ផ្លូវឡូរីប្រវែង ៩,៦០០ម៉ែត្រ នៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ នឹងបើកដំណើរការជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជិះលេងកម្សាន្តនៅចុងឆ្នាំ២០២៤ នេះ។ នេះបើតាមប្រភពបង្ហើបពីតំបន់អភិវឌ្ឍន៍រមណីយដ្ឋានកសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ស្ថិតក្នុងខេត្តកំពង់ស្ពឺ។ ក្រៅពីផ្លូវឡូរីនេះ ក៏មានផ្លូវរូងក្រោមដីចំនួន ៦កន្លែងទៀត ដែលមានប្រវែង ៣០០ម៉ែត្រ គ្រោងនឹងដាក់ដំណើរការនៅចុងឆ្នាំនេះផងដែរ។ បើតាម អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានឱ្យដឹងកាលពីអំឡុងខែតុលា ឆ្នាំ២០២៣ ថា គម្រោងសាងសង់នេះ ត្រូវការរយៈពេលសាងសង់ចាប់ពី ១០ ទៅ ១២ខែ ដោយសារការសាងសង់ត្រូវឆ្លងកាត់ ជ្រោះ ដងអូរ ជាច្រើនកន្លែង។ ក្រោយសាងសង់ចប់ គម្រោងនេះ នឹងដាក់ឱ្យដំណើរការឡូរីចំនួន ៥០គ្រឿង ជាបឋមសិន សម្រាប់ភ្ញៀវជិះលេងកម្សាន្ត។ (អានបន្ថែម)
អានបន្ថែមបច្ចេកវិទ្យាឌីជីថល Bentley ជួយចិនកាត់បន្ថយពេល និងសន្សំថវិកាជាង៨លានដុល្លារក្នុងគម្រោងអាងស្តុកទឹក ៦,៥លានម២
មានទីតាំងនៅតាមដងទន្លេវ៉ូគិន (Woken River) ក្នុងខេត្ត Heilongjiang ប្រទេសចិន អាងស្តុកទឹកឈ្មោះតៅសាន (Taoshan) ដែលត្រូវបានគេស្គាល់ថាជា “Little West Lake” នៃទីក្រុង Qitaihe ឈរជាសក្ខីភាពនៃឧត្តមភាពលើបច្ចេកវិទ្យាគ្រប់គ្រងទឹកបែបទំនើបរបស់ប្រទេសចិន។ អាងស្តុកទឹកនេះគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៦,៥ លានម៉ែត្រការ៉េ ដោយបម្រើជាអាងស្តុកទឹកសម្រាប់ការគ្រប់គ្រងទឹកជំនន់ ការផ្គត់ផ្គង់ទឹកក្នុងទីក្រុង និងការប្រើប្រាស់រួមនៃប្រព័ន្ធធារាសាស្រ្ត និងវារីវប្បកម្មនៅក្នុងខេត្ត យោងតាម Bentley Systems កាលពីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៤។ មានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារភាពទាក់ទាញអារម្មណ៍ផ្នែកអេកូឡូស៊ីរបស់ខ្លួន គម្រោងអភិវឌ្ឍន៍បឹងតៅសាន Taoshan សម្រេចបាននូវសមិទ្ធផលសំខាន់ៗ ដោយស្នាដៃរបស់ក្រុមហ៊ុន Qitaihe Jianhe Investment and Construction Management សហការជាមួយក្រុមហ៊ុន Heilongjiang Big Data Industrial Development។ នៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ក្រុមហ៊ុនអភិវឌ្ឍន៍ទាំងពីរជាមួយនឹងភាគីពាក់ព័ន្ធ បានប្រើប្រាស់បច្ចេកវិទ្យាដំណោះស្រាយសំណង់ឌីជីថលដ៏ទំនើបរបស់ក្រុមហ៊ុន Bentley ដើម្បីបំប្លែងទិន្នន័យចម្រុះរបស់គម្រោងទៅជាគំរូឌីជីថលដែលមានលក្ខណៈងាយស្រួលប្រើជាងមុន។ ជាលទ្ធផល ឧត្តមភាពនៃកិច្ចខិតខំប្រឹងប្រែងនេះ ជួយឱ្យក្រុមហ៊ុនបង្កើតបាននូវកម្មវិធីគំរូ […]
អានបន្ថែម