ព័ត៌មានសំណង់
១៥ថ្ងៃ កម្ពុជាអនុម័តគម្រោងថ្មីបាន ២២គម្រោង តម្លៃ $៤៤៤លាន ខណៈ វិស័យឧស្សាហកម្មមានច្រើនជាងគេ
រយៈពេល១៥ថ្ងៃ ក្នុងខែកុម្ភៈ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីៗចំនួន ២២គម្រោង មានតម្លៃប្រមាណ ៤៤៤លានដុល្លារ ខណៈការវិនិយោគលើវិស័យឧស្សាហកម្មទទួលបានគម្រោងច្រើនជាងគេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៤។ គួរបញ្ជាក់ថា អ្វីដែលគួរឱ្យកត់សម្គាល់សម្រាប់គម្រោងវិនិយោគទាំង ២២នេះ គឺមាន១៥គម្រោងបានហូរចូលក្នុងវិស័យឧស្សាហកម្ម, ៤គម្រោង ស្ថិតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, និង ៣គម្រោងទៀតស្ថិតក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម។ ក្នុងនោះដែរ នៅរាជធានីភ្នំពេញ និងខេត្តស្វាយរៀង ទទួលបានចំនួនគម្រោងវិនិយោគច្រើនជាងគេ។ ខាងក្រោមនេះ គឺជាគម្រោងវិនិយោគថ្មីទាំង២២៖ សូមចុចទីនេះ និងទីនេះ ដើម្បីទទួលបានឯកសារដើម ១_គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ២_គម្រោងវិនិយោគបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែ និងរោងចក្រកែច្នៃ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ៣_គម្រោងវិនិយោគអាជីវកម្មរ៉ែដែក នៅស្រុកវៀង ខេត្តព្រះវិហារ។ ៤_គម្រោងវិនិយោគបង្កើតរោងចក្រផលិតកាបូប, ថង់យួរ,ស្រោមកង់រថយន្ត, គម្របសៀវភៅ, និងទ្រនាប់គ្រប់ប្រភេទ នៅខណ្ឌកំបូល រាជធានីភ្នំពេញ។ ៥_គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឍមណ្ឌលទិន្នន័យ នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ៦_គម្រោងវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមជ្រូក និងរោងចក្រកែច្នៃ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ៧_គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង […]
អានបន្ថែមឱកាសថ្មីសម្រាប់អ្នកអចលនទ្រព្យ ខណៈផែនការមេរបស់រដ្ឋាភិបាលកម្ពុជាគ្រោងសង់ផ្លូវជាតិ/ខេត្តធំៗ ប្រវែងសរុបជិត ៧ពាន់គ.ម
ខណៈរាជរដ្ឋាភិបាលកម្ពុជាទើបនឹងបានបញ្ចេញឯកសារយុទ្ធសាស្ត្រមួយដ៏សំខាន់ ពោលគឺផែនការមេសម្រាប់វិស័យដឹកជញ្ជូននិងប្រព័ន្ធពស្តុភារ អ្នកវិនិយោគអចលនទ្រព្យឆ្លាតវៃដែលមានចក្ខុវិស័យវែងឆ្ងាយកំពុងសំឡឹងឃើញឱកាសមាស និងកាលានុវត្តភាពប្រកបដោយសក្តានុពលថ្មីៗជាច្រើនទៀត សម្រាប់ហកចូលវិស័យអចលនទ្រព្យនិងសំណង់នៅតាមតំបន់គម្រោងអភិវឌ្ឍន៍ និងស្របតាមទិសដៅយុទ្ធសាស្ត្រនោះ។ ជាក់ស្តែង ផែនការមេសម្រាប់តែវិស័យដឹកជញ្ជូនតាមផ្លូវថ្នល់មួយ បញ្ជីគម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់សរុបមានរហូតដល់ទៅចំនួន ៩៤គម្រោង ដែលមានទំហំទឹកប្រាក់វិនិយោគសរុបចំនួន ១៣.៦០២,៤៣លានដុល្លារ ក្នុងនោះផ្លូវល្បឿនលឿនចំនួន ៩ គម្រោង ដែលត្រូវការទំហំវិនិយោគ ៧.១៧៣,៦៩លានដុល្លារ និងផ្លូវជាតិ ផ្លូវខេត្តចំនួន ៨៥គម្រោង ដែលត្រូវការ ៦.៤២៨,៧៤ លានដុល្លារ នេះបើយោងតាមផែនការមេប្រព័ន្ធដឹកជញ្ជូននិងពស្តុភារកម្ម ចេញផ្សាយដោយរដ្ឋាភិបាលកាលពីខែសីហា ឆ្នាំ ២០២៣។ (អានបន្ថែម) ក្នុងចំណោមគម្រោងផ្លូវថ្នល់សរុបទាំងនោះ សម្រាប់គម្រោងរយៈពេលខ្លីនិងមធ្យម (២០២៣ ២០២៧) មានចំនួន ៣៥គម្រោង ដែលត្រូវការទឹកប្រាក់ ៧.១៤១,៨៣លានដុល្លារ ក្នុងនោះផ្លូវល្បឿនលឿន ចំនួន ៤គម្រោង ដែលត្រូវការទំហំទឹកប្រាក់ ៤.១៨៤,៨១លានដុល្លារ និងផ្លូវជាតិ/ផ្លូវខេត្តចំនួន ៣១គម្រោង ដែលត្រូវការទំហំវិនិយោគ ២.៩៥៧,០២ លានដុល្លារ។ គម្រោងរយៈពេលវែង (២០២៨ ២០៣៣) មាន ៥៩ គម្រោង ដែលត្រូវការទឹកប្រាក់ ៦.៤៦០,៦០ លានដុល្លារ […]
អានបន្ថែមរដ្ឋអនុម័តសង់សណ្ឋាគារផ្កាយ៥ និងរោងចក្រច្នៃផ្លែឈើតម្លៃជិត $៦០០លាន នៅព្រះសីហនុ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគធំៗចំនួនពីរ មានទុនវិនិយោគសរុបជិត ៦០០លានដុល្លារ មានទីតាំងនៅខេត្តព្រះសីហនុ។ នេះបើតាមរបាយការណ៍ផ្តល់ដោយរដ្ឋបាលខេត្តព្រះសីហនុ។ គម្រោងចំនួន២ខាងលើ ទើបទទួលបានការឯកភាពជាគោលការណ៍ពីអង្គប្រជុំ ក.អ.ក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងនោះរួមមាន៖ ទី១. វិនិយោគដោយក្រុមហ៊ុន Ban Dao Investment Co., LTD មានទុនវិនិយោគ ៥៧៤ លានដុល្លារ គ្រោងវិនិយោគសាងសង់សណ្ឋាគារផ្កាយ៥ ចំនួន2,870 បន្ទប់ មានទីតាំងស្ថិតនៅពយតាម៉ូង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ទី២. វិនិយោគដោយក្រុក្រុមហ៊ុន Haoruidar (Cambodia) Co., LTD មានទុនវិនិយោគ 12,350,190 ដុល្លារ គ្រោងសាងសង់រោងចក្រកែច្នៃផ្លែឈើ មានដូចជា ស្វាយ, ម្នាស់, ខ្នុរ, និងទុរេន មានទីតាំងស្ថិត នៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ […]
អានបន្ថែមគម្រោងវិនិយោគធំៗ៣ របស់ម៉ាឡេស៊ី ទទួលបានភ្លើងខៀវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា
សភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី ទទួលបានភ្លើងខៀវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើគម្រោងធំៗចំនួនបីរបស់ខ្លួន ដែលគ្រោងមកបង្កើតតំបន់សេដ្ឋកិច្ច, គម្រោងអភិវឌ្ឍន៍ជំនាញបច្ចេកវិទ្យា, និងគម្រោងឧស្សាហកម្មអាហារហាឡាល់ នៅកម្ពុជា។ ក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ នៅទីក្រុងកូឡាឡាំពួរ ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី Sri Dato’ Soh Thian Lai បានគោរពជូន និងស្វែងរកការគាំទ្រចំពោះគម្រោងចំនួន៣ របស់ខ្លួន ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។ នេះបើយោងតាមសេកចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ បើតាមសេចក្តីប្រកាសព័ត៌មាន គម្រោងទី១៖ គម្រោងតំបន់ សេដ្ឋកិច្ចពិសេសកម្ពុជា-ម៉ាឡេស៊ី សម្រាប់វិស័យបច្ចេកវិទ្យាជាន់ខ្ពស់ ទី២៖គម្រោងអភិវឌ្ឍន៍ជំនាញផ្នែកបច្ចេកវិទ្យា និងទី៣៖ គម្រោងរៀបចំប្រព័ន្ធអេកូឡូស៊ីផ្នែកឧស្សាហកម្មអាហារហាឡាល់។ សម្តេចរធិបតី ហ៊ុន ម៉ាណែត បានថ្លែងស្វាគមន៍ និង គាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងទាំង៣នេះ ដោយបានជំរុញឱ្យភាគីពាក់ព័ន្ធសហការគ្នារៀបចំគម្រោងទាំង នេះឱ្យបានលឿន ពោលគឺក្នុងឆ្នាំ២០២៤ ។ វេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ត្រូវបានសហការរៀបចំឡើងដោយ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្ម ជាតិម៉ាឡេស៊ី ដោយមានការចូលរួមពីក្រុមហ៊ុននៃប្រទេសទាំងពីរ និងតំណាងពីស្ថាប័នពាក់ព័ន្ធសរុប ជាង៤០០នាក់។ […]
អានបន្ថែមជប៉ុនគ្រោងវិនិយោគ ៦៥០លានដុល្លារ បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តពោធិ៍សាត់
ក្រុមហ៊ុន Minebea Cambodia បានសម្រេចពង្រីកគម្រោងវិនិយោគទី២ របស់ខ្លួន ដោយគ្រោងវិនិយោគថវិការប្រមាណ ៦៥០លានដុល្លារ ដើម្បីទិញដី ៥០ហិកតានៅក្នុងខេត្តពោធិ៍សាត់ បង្កើតជាតំបន់សេដ្ឋកិច្ចពិសេស។ នេះបើតាមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាឱកាសចុះទៅពិនិត្យច្រកស្ទឹងបត់ និងតំបន់សេដ្ឋកិច្ចនៅក្នុងក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបានឱ្យដឹងថា ក្រុមហ៊ុន បានសម្រេចចិត្តវិនិយោគបង្កើតរោងចក្រទី២ របស់ខ្លួននៅខេត្តពោធិ៍សាត់ ដោយរៀបចំបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយផងដែរ ដើម្បីតភ្ជាប់ខ្សែច្រវាក់ផលិតកម្មឱ្យបានកាន់តែទូលំទូលាយ មានលក្ខណៈស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា។ ឯកឧត្តម បានបន្ថែមថា គម្រោងនេះ នឹងចាប់ផ្តើមរហូតដល់ឆ្នាំ២០៣០ ដែលអាចបង្កើតការងារបាន ៨ពាន់កន្លែងជូនប្រជាពលរដ្ឋ ហើយការសម្រេចចិត្តរបស់ក្រុមហ៊ុនក្នុងការពង្រីកគម្រោងវិនិយោគនៅខេត្តពោធិ៍សាត់នេះ គឺដោយសារជាទីតាំងនៅជិតប្រទេសថៃ ងាយស្រួលក្នុងការចេញចូលតាមផ្លូវជាតិ៥ ដែលបានពង្រីកពី ២ ទៅ ៤គន្លង។ មួយវិញទៀត បញ្ហាច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន ក៏កំពុងតែដោះស្រាយជាមួយភាគីថៃជាបណ្តើរៗ ខណៈការសាងសង់ខាងភាគីកម្ពុជាបានបញ្ចប់ ១០០% ហើយ។ (អានបន្ថែម) ឯកឧត្តម បានបន្តថា ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Minebea Cambodia នៅរាជធានីភ្នំពេញ […]
អានបន្ថែមគម្រោងស្តាគុណភាពផ្លូវជាតិលេខ ៤៨ (ស្រែអំបិល-កោះកុង) សម្រេចបានជិត ៤៣%ហើយ
គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គម្រោងស្តា និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចការសាងសង់បាន ៤២,៧១% ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២៥ ។ នេះបើយោងតាមកិច្ចប្រជុំរវាងឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ ស្ដីពី វឌ្ឍនភាពគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នៅថ្ងៃទី២៣ កុម្ភៈ ២០២៤។ គួរបញ្ជាក់ថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពសាងសង់ ស្ថានភាពជាក់ស្តែងនៃការអនុវត្តគម្រោង តាមរយៈការជំរុញផែនការអនុវត្តការគ្រប់គ្រងគុណភាព ការផ្គត់ផ្គង់សម្ភារគ្រឿងចក្រ និងកម្លាំងពលកម្ម សំណូមពរ បញ្ហាប្រឈម និងដំណោះស្រាយរបស់ក្រុមហ៊ុន និងទិសដៅការងារបន្ត សំដៅពន្លឿនការងារសាងសង់ នៅក្នុងរដូវប្រាំងនេះ ឱ្យសម្រេចបានតាមគម្រោងផែនការដែលបានកំណត់។ នាឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ បានជំរុញបន្ថែមឱ្យភាគីក្រុមហ៊ុនសាងសង់របស់កូរ៉េ ជួយពន្លឿនការងារសាងសង់នេះឱ្យសម្រេចបានតាមផែនការ និង ក្រើនរំលឹកដល់ក្រុមហ៊ុនសាងសង់ឱ្យយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេស កុំឱ្យមានភាពចន្លោះប្រហោង ដែលសំដៅដល់គុណភាពផ្លូវ សម្រាប់ការប្រើប្រាស់បានយូរអង្វែង លើសពីនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានរំលឹកបន្ថែមលើការយកចិត្តទុកដាក់ពី បញ្ហាសុវត្ថិភាពចរាចរណ៍តាមការដ្ឋានសាងសង់ ដោយត្រូវបំពាក់គ្រឿងបរិក្ខាសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ផងដែរ។ គួររម្លឹកថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ […]
អានបន្ថែមរដ្ឋប្រកាសបើកឱ្យប្រើប្រាស់សាកល្បង រោងចក្រទឹកស្អាតដ៏ធំនៅបាក់ខែង នៅថ្ងៃទី២៩ កុម្ភៈនេះហើយ
រោងចក្រទឹកស្អាតបាក់ខែងជំហាន២ គ្រោងនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ខានស្អែកនេះ ខណៈបំពង់មេនាំទឹកស្អាតទំហំ ២០០០មម ត្រូវបានសម្អាតរួចរាល់ហើយផងដែរ។ នេះបើតាមទំព័រហ្វេកប៊ុករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ប្រភពដដែលនេះ បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យបញ្ចប់ (final inspection) ក្នុងបំពង់ inlet Shaft ទំហំ ២០០០មម ដែលខួងដាក់ឆ្លងក្រោមបាតទន្លេសាបស្ពានព្រែកព្នៅត្រើយខាងកើតទៅត្រើយខាលិច Outlet Shaft ហើយត្រូវបានលាងសម្អាតបញ្ចប់១០០% ហើយ។ ទន្ទឹមនឹងនេះ ក្រុមការងារ បានបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ និងបំពង់មេនាំទឹកស្អាតទំហំ ២០០០មម នេះគ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។ គួរបញ្ជាក់ថា បំពង់មេនាំទឹកស្អាតមុខកាត់២ម៉ែត្រនេះ ត្រូវបានចាប់ផ្តើមបើកការដ្ឋានខួងដាក់ក្រោមបាតទន្លេសាប អំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ដែលបានចាប់ខួងពីចំណុចត្រើយខាងកើតឆ្ពោះទៅកាន់ត្រើយខាងលិចនៃស្ពានព្រែកព្នៅ ប្រវែង ៥៤០ ម៉ែត្រ ដែលបានប្រសិទ្ធនាមថា “មហាបំពង់មេនាំទឹក សម្តេច ប៊ុន រ៉ានី ហ៊ុន […]
អានបន្ថែមកម្ពុជា សហការនឹងកូរ៉េ អភិរក្ស និងជួសជុលប្រាសាទអង្គរវត្តរយៈពេល ០៣ឆ្នាំ
រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានចុះអនុស្សារណៈសហការគ្នាក្នុងការអភិរក្ស និងជួសជុលប្រាសាទអង្គរវត្តរយៈពេល ០៣ឆ្នាំ។ អនុស្សរណៈនេះ បានចុះហត្ថលេខាដោយរដ្ឋបាលបេតិកភណ្ឌវប្បធម៌ នៃសាធារណរដ្ឋកូរ៉េ និងអាជ្ញាធរជាតិអប្សរានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ បន្ថែមពីនេះ អនុស្សារណៈ នេះផ្តោតសំខាន់ទៅលើកិច្ចការងារអភិរក្ស និងជួសជុល រួតបាកាណ នៃប្រាសាទអង្គវត្ត ដែលមានរយៈពេល៣ឆ្នាំ។ ក្រៅពីការជួសជុលរួតបាកាណ នៃប្រាសាទអង្គរវត្ត ដែលមានសារៈសំខាន់ជាងគេ របស់ប្រទេសកម្ពុជា ក៏មានការបណ្តុះបណ្តាល និងការផ្លាស់ប្តូរនូវចំណេះដឹងទាក់ទងនិងបច្ចេកវិទ្យាថ្មីៗ ក្នុងការបង្ហាញទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ៕
អានបន្ថែមផែនការមេប្រព័ន្ធដឹកជញ្ជូនរបស់កម្ពុជារំលេចគម្រោងផ្លូវល្បឿនលឿនថ្មី៣ខ្សែ និងផ្លូវដែកល្បឿនលឿនថ្មី៤ខ្សែ
ត្រឹមឆ្នាំ ២០៣៣ ពោលគឺក្នុងរវាង១០ឆ្នាំទៅមុខទៀត កម្ពុជាមានមហិច្ឆតាចង់សម្រេចឱ្យបានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធពស្តុភារធំៗចំនួន ១៧៤ ក្នុងនោះមានគម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់ចំនួនចំនួន ៩៤ខ្សែ, គម្រោងផ្លូវទឹកដឹកជញ្ជូនតាមទន្លេ ចំនួន ២៣, គម្រោងដឹកជញ្ជូនតាមសមុទ្រ ចំនួន ២០, គម្រោងផ្លូវអាកាស ចំនួន ១០គម្រោង, និងគម្រោងប្រព័ន្ធពស្តុភារ (Logistic) ទូទៅរួមបញ្ចូលទាំងគម្រោងបំពង់បង្ហូរឧស្ម័នជាដើមចំនួន ១៥ និងគម្រោងពាក់ព័ន្ធផ្សេងទៀត ចំនួន ០៤ គម្រោង។ ដើម្បីសម្រេចបានមហិច្ឆតានេះ កម្ពុជាត្រូវការថវិកាវិនិយោគប៉ាន់ប្រមាណប្រហែល ៣៦,៧ ពាន់លានដុល្លារ នេះបើយោងតាមផែនការមេប្រព័ន្ធដឹកជញ្ជូននិងពស្តុភារកម្ម ចេញផ្សាយដោយរដ្ឋាភិបាលកាលពីខែសីហា ឆ្នាំ ២០២៣។ (អានបន្ថែម) សម្រាប់គម្រោងអភិវឌ្ឍផ្លូវ ផែនការមេនេះក៏បានរំលេចផងដែរនូវគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿន០៣ខ្សែបន្ថែមទៀតក្នុងនោះមានផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តកែប ផ្លូវល្បឿនលឿនពីភ្នំពេញទៅស្ទឹងត្រែង និងផ្លូវល្បឿនលឿនភ្ជាប់ពីរតនគិរីទៅកោះកុងវាងតាមភាគខាងជើងនិងភាគពាយព្យប្រទេស សម្រាប់ឆ្នាំ ២០៥០។ ដោយឡែកសម្រាប់គម្រោងផ្លូវដែកថ្មី ត្រឹមឆ្នាំ ២០៣០ កម្ពុជាគ្រោងសាងសង់ផ្លូវដែកថ្មីភ្ជាប់ទៅវៀតណាមពីភ្នំពេញកាត់តាមខេត្តព្រៃវែងនិងស្វាយរៀង។ សម្រាប់ឆ្នាំ ២០៥០ កម្ពុជាមានមហិច្ឆតាសាងសង់ផ្លូវដែកថ្មី០៣ខ្សែបន្ថែមទៀត ក្នុងនោះមាន (១) ផ្លូវដែកភ្ជាប់ទៅវៀតណាមពីខេត្តកំពង់ចាម (២) ផ្លូវដែកថ្មីពីកំពង់ចាមទៅឡាវកាត់តាមក្រចេះនិងស្ទឹងត្រែង និង(៣) ផ្លូវដែកប្រភេទល្បឿនលឿនថ្មីពីកំពង់ចាមទៅថៃកាត់តាមបន្ទាយមានជ័យ ដែលផ្លូវដែកថ្មីទាំងបីខ្សែនេះចេញពីចំណុចរួមនៅភ្នំពេញ។ ចំណុចស្នូលនៃគម្រោងទាំងអស់ដែលបានកំណត់ក្នុងផែនការមេនេះ […]
អានបន្ថែមរដ្ឋាភិបាលកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ថ្មីមួយ ជំរុញការវិនិយោគតាមផ្លូវទឹក
ទីស្តីការគណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីជំរុញការវិនិយោគតាមផ្លូវទឹក និងគ្រប់គ្រងកំពង់ផែនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងក្នុងគោលបំណងគ្រប់គ្រង និងអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ដើម្បីរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងសន្តិសុខតាមផ្លូវទឹក។ បន្ថែមពីនេះ សេចក្តីព្រាងច្បាប់នេះ នឹងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការពារបរិស្ថាន ដែលសំដៅដល់ការលើកកម្ពស់ការវិនិយោគ ការប្រកួតប្រជែង សម្រាប់បម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ មួយវិញទៀត សេចក្តីព្រាងច្បាប់នេះ នឹងអនុវត្តចំពោះនាវា នាវិក កំពង់ផែ ម្ចាស់នាវា ឬម្ចាស់នាវាការវេទកិច្ច យានដ្ឋាននាវា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសកម្មភាពដែលពាក់ព័ន្ធផ្សេងទៀតនៅក្នុងដែនដីកម្ពុជា លើកលែងតែនាវា កំពង់ផែ និងឋបនីយភណ្ឌផែរបស់កងកម្លាំងមានសមត្ថកិច្ចនៃក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដែលកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក។ គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក មាន ១៨ជំពូក និង ២៧៥មាត្រា។
អានបន្ថែម