ព័ត៌មានសំណង់
អ្នកវិទ្យាសាស្រ្តសម្រចជោគជ័យលើគម្រោងពិសោធន៍ផ្ទេរថាមពលពីទីអវកាសមកប្រើលើផែនដី
គេធ្លាប់តែឃើញមាននៅក្នុងវីដេអូហ្គេមឈ្មោះ Simcity ២000 ក្នុងនោះអនាគតស្ថានីយផលិតថាមពលរបស់មនុស្ស គឺជាប្រភេទរោងចក្រផលិតថាមពលមីក្រូវ៉េវ ដែលគេប្រមូលថាមពលពន្លឺព្រះអាទិត្យពីក្នុងលំហ ហើយបញ្ជូនត្រឡប់យកមកប្រើប្រាស់បាននៅលើផែនដី។ ឥឡូវនេះគំនិតដ៏ស្រមើរស្រមៃក្នុងហ្គេមនោះ បានក្លាយជាការពិតហើយ។ ចាប់តាំងពីខែមិថុនាឆ្នាំ២០២៣ ការពិសោធមួយនៅក្នុងលំហបាននឹងកំពុងបញ្ជូនថាមពលចុះមកផែនដីតាមរយៈបន្ទះសូឡានៅលើផ្កាយរណបដែលគេបង្ហោះក្នុងគន្លងលំហជុំវិញផែនដី ហើយមកទល់ដើមឆ្នាំ ២០២៤ នេះ អ្នកវិទ្យាសាស្ត្រទទួលលទ្ធផលប្រកបដោយសុទិដិ្ឋនិយមដំបូងចេញពីការពិសោធន៍ថ្មីនេះ នេះបើយោងតាម iflscience.com ចុះផ្សាយថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤។ ដោយប្រើបច្ចេកវិទ្យាបន្ទេរកំារស្មីហៅថា “អារេមីក្រូវ៉េវ ( Microwave Array (MAPLE)” សម្រាប់ការផ្ទេរថាមពលនៅកម្រិតកម្ពស់ពីលំហគន្លងទាប មន្ទីរពិសោធន៍ថាមពលសូឡាពីលំហហៅកាត់ថា SSPD បានបង្ហាញថា ការបញ្ជូនថាមពលនៅក្នុងលំហ និងពីលំហទៅផែនដីគឺជារឿងអាចធ្វើទៅបាន។ នេះជាលើកទីមួយហើយ ដែលថាមពលពន្លឺព្រះអាទិត្យត្រូវបានបញ្ជូនពីគន្លងតារាវិថីមកកាន់ផែនដី ហើយអាចជាជំហានដំបូងឆ្ពោះទៅកាន់ការដាក់ឱ្យដំណើរការស្ថានីយថាមពលពន្លឺព្រះអាទិត្យនៅក្នុងលំហ។ ដោយបានបើកដំណើរការដំបូងក្នុងខែមករា ឆ្នាំ ២០២៣ ពោលគឺប្រើរយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ ឧបករណ៍នេះអាចបញ្ជូនថាមពលបានប្រហែល ១00 មីលីវ៉ាត់ (០,០០១វ៉ាត់) ឆ្លងកាត់លំហ ហើយគេអាចបង្វែរទិសដៅផ្តោតនៃការផ្ទេរថាមពលនោះបានយ៉ាងងាយស្រួល ដើម្បីបញ្ជូនបន្ទុកថាមពលក្នុងទិសដៅណាមួយតាមដែលគេចង់បាន។ ការសាកល្បងបញ្ជូនថាមពលមកផែនដីលើកដំបូងនេះ គឺបានថាមពលប្រហែល ១ មីលីវ៉ាត់ដែលបានទៅដល់ដី ហើយត្រូវបានធ្វើឡើងបីដងក្នុងរយៈពេលប្រាំបីខែ។ មូលហេតុដែលគេសាកល្បងត្រឹមតែ ១មីលីវ៉ាត់នេះ […]
អានបន្ថែមក្រុមហ៊ុនជប៉ុន SATO បានសិទ្ធិសង់សារមន្ទីររាងគ្រាប់មីនធំជាងគេលើលោកតម្លៃជិត ១៤លានដុល្លារ នៅសៀមរាប
ថ្មីៗនេះ គម្រោងសាងសង់សារមន្ទីររាងគ្រាប់មីនធំជាងគេលើពិភពលោកមានទីតាំងស្ថិតក្នុងខេត្តសៀមរាប និងអគារហ្វឹកហ្វឺននៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន នៅខេត្តកំពង់ឆ្នាំង បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ហើយ។ នេះបើយោងតាមពិធីចុះហត្ថលេខារវាងក្រុមហ៊ុនជប៉ុន SATO KOGYO CO., LTD និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលបានផ្សាយលើទំព័រហ៊េកប៊ុកផ្លូវការរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ អគារនៃគម្រោងទាំងពីរនេះ នឹងត្រូវអនុវត្តតាមរយៈកិច្ចព្រមព្រៀងមួយ ដែលបានចុះហត្ថលេខាដោយឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Jun KATO អគ្គនាយកក្រុមហ៊ុន SATO KOGYO CO., LTD ក្រោយជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនចំនួន ២.០៧៩.៨០០.០០០ យ៉េន (ប្រមាណជិត ១៤លានដុល្លារ) ។ (អានបន្ថែម) គួរបញ្ជាក់ថា ជំនួយខាងលើនេះត្រូវបានបានបែងចែកជាពីរចំណែក ដោយមួយចំណែក នឹងត្រូវសាងសង់អគារសារមន្ទីរតេជោសន្ដិភាពស្ថិតនៅខេត្តសៀមរាប ជាអគារសំណង់មានរាងការ៉េខាងក្រោមមានទំហំ១០៨ម៉ែត្រគុណ១០៨ម៉ែត្រ និងខាងលើរាងមូលមានអង្កត់ផ្ចិត៥២ម៉ែត្រ មាន២ជាន់កម្ពស់១៧ម៉ែត្រ មានទំហំជាង១៥.០០០ម៉ែត្រក្រឡា។ ក្រោយសាងសង់រួចរាល់ អគារនេះ នឹងក្លាយជាអគារ មានរាងគ្រាប់មីនប្រឆាំងមនុស្សធំជាងគេនៅក្នុងពិភពលោក ជាមរតកជាតិមួយ ដាក់បង្ហាញសាធារណជនជាតិ និងអន្តរជាតិ បានយល់ដឹងនូវសកម្មភាពផ្សេងៗរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន […]
អានបន្ថែមឥណ្ឌាចង់មកបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដោយផ្តោតលើវិស័យបច្ចេកវិទ្យា
ឥណ្ឌាបានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួនក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ឥណ្ឌា ដែលផ្ដោតលើគម្រោងវិនិយោគបច្ចេកវិទ្យាជាស្នូល ក្រោយឃើញជប៉ុន និងអង់គ្លេស កំពុងតែបង្កើតនៅកម្ពុជាយ៉ាងសស្រាក់សស្រាំ។ នេះបើតាមការលើកឡើងរបស់ លោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជាក្នុងឱកាសសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួបខាងលើនេះ បានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសការគាំទ្ររបស់ឥណ្ឌាលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការសម្របសម្រួលឱ្យមានជើងហោះហើរត្រង់ពីប្រទេសឥណ្ឌាមកកម្ពុជា។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានពិនិត្យពិភាក្សាលើការជំរុញនីតិវិធីរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ឥណ្ឌា ដើម្បីសំដៅធ្វើយ៉ាងណាឱ្យចំណងការទូត និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ លើសពីនេះទៀត ក្នុងជំនួបនេះដែរ លោកជំទាវ Devyani Uttam Khobragade បានបង្ហាញនូវចំណាប់អារម្មណ៍ និងទស្សនទានចង់ឃើញមានតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ឥណ្ឌាមួយដែរ ដោយផ្ដោតលើគម្រោងវិនិយោគផ្នែកបច្ចេកវិទ្យាជាស្នូល ដោយហេតុឃើញថាកម្ពុជាកំពុងសហការយ៉ាងល្អជាមួយជប៉ុន និងអង់គ្លេសក្នុងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស។ ថ្មីៗកន្លងទៅនេះ ជប៉ុនកំពុងសិក្សាគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាញវិនិយោគិនជប៉ុនមកកម្ពុជាឱ្យបានកាន់តែច្រើន ខណៈអង់គ្លេស បានស្នើសុំកិច្ចសហការជាមួយកម្ពុជាលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស “Green Special Economic Zone” នៅក្នុងប្រទេសកម្ពុជា ដើម្បីជាការរួមចំណែកក្នុងការការពារបរិស្ថានពិភពលោក។ (អានបន្ថែម និងបន្ថែម)
អានបន្ថែមកម្ពុជាត្រូវការថវិកាជិត $៤០ពាន់លាន សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាង១៧៤គម្រោង
ក្រុមប្រឹក្សាជាតិភស្ដុភារកម្ម បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃទី២០ ខែកុម្ភៈ ដើម្បីពិនិត្យវឌ្ឍនភាពនៃផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងស្វែងរកប្រភពហិរញ្ញវត្ថុប្រមាណជិត ៤០ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធអាទិភាពចំនួន១៧៤គម្រោង។ គម្រោងហេដ្ឋារចនាសម្ព័ន្ធអាទិភាពក្នុងរយៈពេល១០ឆ្នាំ នឹងរួមចំណែកជួយអភិវឌ្ឍន៍វិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជាកាន់តែល្អប្រសើរ លើកកម្ពស់ការប្រកួតប្រជែងជាមួយប្រទេសជិតខាង ទាក់ទាញអ្នកវិនិយោគ និងបង្កើតការងារជូនប្រជាពលរដ្ឋ។ នេះជាការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ទុនវិនិយោគលើគម្រោងចំនួន ១៧៤ នឹងមិនប្រើប្រាស់ថវិការដ្ឋនោះទេ គឺជាថវិកាក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍ក្នុងទម្រង់ BOT និងគម្រោងភាពជាដៃគូរវាង រដ្ឋ និងឯកជន (PPP) ជាដើម។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ «ដើម្បីឱ្យ១៧៤គម្រោងទៅមុខបានតាមផែនការ គឺយើងត្រូវតែផ្សព្វផ្សាយផែនការរបស់យើង ឱ្យបានទូលំទូលាយនៅទូទាំងពិភពលោក។ បើផ្នែកឯកជនចាប់អារម្មណ៍លើគម្រោងណាមួយ សុំអញ្ជើញមកសហការជាមួយកម្ពុជា ដើម្បីកសាង ឬអភិវឌ្ឍន៍លើគម្រោង១៧៤នេះ»។ រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការមេនេះ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។ ក្រោមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា […]
អានបន្ថែមព្រលានយន្តហោះថ្មីលំដាប់ពិភពលោករបស់កម្ពុជាសង់បាន ៦៤% ខណៈផ្លូវតភ្ជាប់សង់បាន៨៥%ហើយ
គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ (TIA) ឬព្រលានយន្តហោះធំ និងទំនើបជាងគេប្រចាំតំបន់អាស៊ី សម្រេចការសាងសង់បាន ៦៤,១% ខណៈដែលផ្លូវតភ្ជាប់ទៅព្រលានយន្តហោះនេះ ក៏សម្រេចការសាងសង់បាន ៨៥% ហើយដែរ។ នេះបើតាមការបញ្ជាក់របស់ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅពេលចុះពិនិត្យវឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ជាមួយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោកឧកញ៉ា Charlves Vann នាយកក្រុមហ៊ុន Cambodia Airport Investment Co Ltd នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ក្នុងដំណាក់កាលទី១ សម្រេចបានចំនួន ៦៤.១% នៃការងារសរុប ដោយចំណាយទឹកប្រាក់សរុបអស់ចំនួន ៩៣២លានដុល្លារ»។ លោកបានបន្ថែមទៀតថា ចំពោះការដ្ឋានសាងសង់ផ្លូវថ្មីតភ្ជាប់មហាវិថីសម្តេចតេជោ ហ៊ុន […]
អានបន្ថែមរដ្ឋជំរុញឱ្យប្រើប្រាស់ថ្មអារក្នុងស្រុកឱ្យអស់លទ្ធភាព ដើម្បីកាត់បន្ថយការនំាចូល
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំឱ្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការដ្ឋានសំណង់នានាដែលប្រើប្រាស់ថវិការដ្ឋ គួរប្រើផលិតផលថ្មអារក្នុងស្រុកឱ្យអស់លទ្ធភាព ដើម្បីកាត់បន្ថយការនាំចូលពីក្រៅប្រទេស។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះជាគោលនយោបាយថ្មីមួយរបស់ក្រសួងទៅតាមសំណើរបស់សមាគមថ្មក្រានីតកម្ពុជា ក្នុងការលើកទឹកចិត្តដល់អាជីវកម្មថ្មអារនៅកម្ពុជា ដែលកំពុងជួបបញ្ហាប្រឈម។ ទន្ទឹមនឹងនេះ ការលើកទឹកចិត្តនេះ សំដៅលើកកម្ពស់ផលិតផលថ្មអារក្នុងស្រុក កាត់បន្ថយការនាំចូលផលិតផលថ្មអារពីក្រៅប្រទេស កាត់បន្ថយការគរចោលកាកសំណល់ថ្មនៅតាមតំបន់ការដ្ឋានអណ្តូងរ៉ែ តាមរយៈការកែច្នៃ និងការប្រើប្រាស់ឱ្យអស់លទ្ធភាព និងរួមចំណែកបង្កើតឱកាសការងារបន្ថែមជូនប្រជាពលរដ្ឋកម្ពុជា។ គួរបញ្ជាក់ថា ថ្មអារ សំដៅដល់ថ្មធម្មជាតិទាំងឡាយ ដែលកាត់យកចេញពីក្នុងដី មានដូចជាថ្មប្លុក ថ្មបន្ទះ ឬថ្មសន្លឹក ឬថ្មដុំតូចៗ (ការ៉ូឡា) ឬថ្មកែច្នៃជារូបចម្លាក់ផ្សេងៗ។ល។ ដែលប្រើប្រាស់ក្នុងការសាងសង់ ឬការតុបតែងលម្អផ្នែកខាងក្នុង ឬខាងក្រៅអគារ សំណង់ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនានា។
អានបន្ថែមអគារថ្មី«តេជោសែន» កម្ពស់ ១៨ជាន់ របស់ក្រសួងឧស្សាហកម្ម សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ
អគារទីស្តីការថ្មី «តេជោសែន» មានកម្ពស់ ១៨ជាន់ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ អគារថ្មីនេះ ត្រូវបានសម្ពោធក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ អគារទីស្តីការថ្មីរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម។ (អានបន្ថែម) គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ មានអគារសម្រាប់មន្ត្រីរាជការបំពេញការងារចំនួន ០២ ក្នុងនោះអគារទី១ មានឈ្មោះថា «អគារ ចម ប្រសិទ្ធ» មានកម្ពស់ ៩ជាន់ និងអគារទី២ គឺ «អគារតេជោសែន» មានកម្ពស់ ១៨ជាន់។
អានបន្ថែមរដ្ឋកំពុងសង់អង់តែនទូរសព្ទ ១៥០ទីតាំងបន្ថែមក្នុងខេត្តកណ្តាល ខណៈបច្ចុប្បន្នមាន ៧៩០ទីតាំងកំពុងដំណើរការ
គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅក្នុងខេត្តកណ្តាលមានសា្ថនីយអង់តែនទូរសព្ទចល័តសរុបចំនួន ៧៩០ទីតាំង កំពុងដំណើរការ ហើយខណៈពេលនេះដែរ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏កំពុងតែបើកការដ្ឋានសង់ស្ថានីយអង់តែនទូរសព្ទចល័តនេះបន្ថែមចំនួន ១៥០ទីតាំងទៀត ដើម្បីបំពេញតម្រូវការប្រើប្រាស់សេវាអ៊ីនធឺណិតតាមទូរស័ព្ទចល័តនៅទូទាំងខេត្ត។ នេះបើតាមពិធីបើកការដ្ឋានក្រោមអធិបតីភាពឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(ក.ប.ទ.) កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ ថ្លែងក្នុងពិធីខាងលើ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងបានចាត់ទុកបច្ចេកវិទ្យាឌីជីថលជាកាតាលីករថ្មីដ៏មានសារៈសំខាន់ ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម។ ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសង្ឃឹមទុកថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅក្នុងខេត្តកណ្ដាលនេះ នឹងទទួលបានលទ្ធផលកាន់តែប្រសើរនៅឆ្នាំ២០២៤ ដែលអាចឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាអ៊ីនធឺណិត ជាពិសេសអ៊ីនធឺណិតតាមទូរសព្ទចល័ត។ គួររលឹកថា ថ្មីៗនេះរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំ ដោយផ្តោតលើការធ្វើទំនើបកម្មឌីជីថលពីប្រព័ន្ធ4G ទៅប្រព័ន្ធ 5G ឆ្ពោះទៅកាន់ការអភិវឌ្ឍជឿនលឿន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងបច្ចេកវិទ្យាសម័យទំនើបផងដែរ។ (អានបន្ថែម)
អានបន្ថែមស្ពានអរិយក្សត្រតម្លៃជាង ២៤០លានដុល្លារ អាចនឹងបើកការដ្ឋាននៅដើមឆ្នាំ២០២៥
គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) អាចនឹងបើកការដ្ឋានសាងសង់នាអំឡុងដើមឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ផាក ជុងវ៉ុក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានជម្រាបឱ្យដឹងយ៉ាងដូច្នេះក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួបនេះ បានរៀបចំឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើង។ ក្នុងជំនួបនេះ ឯកឧត្តម ផាក ជុងវ៉ុក បានបញ្ជាក់ឱ្យដឹងអំពីឌ្ឍនភាពនៃគម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) ដែលកំពុងអនុវត្តតាមនីតិវិធីជាបន្តបន្ទាប់ដោយរលូន ហើយរំពឹងថាអាចនឹងបើកការដ្ឋានសាងសង់នាអំឡុងដើមឆ្នាំ២០២៥ ខាងមុខនេះ។ កន្លងមក ចំពោះគម្រោងនេះ កូរ៉េបានសម្រេចផ្តល់កម្ចីចំនួន ២៤៥.៩០៩.០០០ដុល្លារ សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលចុះហត្ថលេខាកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម) ក្រៅពីនេះ ឯកឧត្តម ប៉េង ពោធិ៍នា ក៏បានសំណូមពរឱ្យកូរ៉េពិនិត្យលទ្ធភាពក្នុងការវិនិយោគគម្រោងអាទិភាពចំនួន ១៧៤ មានទឹកប្រាក់ ៣៦,៦ ពាន់លានដុល្លារអាម៉េរិក […]
អានបន្ថែមឆ្នាំ២០២៣ កម្ពុជាមានរោងចក្របង្កើតថ្មី ២៤១រោងចក្រ ខណៈបានបិទទ្វារជិត១០០រោងចក្រ
ក្នុងឆ្នាំ២០២៣ របាយការណ៍ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា មានរោងចក្រធុនធ្ងន់បង្កើតថ្មីចំនួន ២៤១រោងចក្រ និងបិទទ្វារ មានចំនួន ៩៨រោងចក្រ។ ជាមួយគ្នានេះដែរ បើមើលជារួម ដោយគិតត្រឹមដំណាច់ឆ្នាំ២០២៣ កម្ពុជាមានរោងចក្រធន់ធ្ងន់សរុបរហូតដល់ ២.១២៥រោងចក្រ កើនឡើង ៧.២១ភាគរយ ធៀបនឹងឆ្នាំ២០២២។ គួរបញ្ជាក់ទៀតថា រោងចក្រធុនធ្ងន់ដែលកំពុងដំណើរការនៅទូទាំងប្រទេស មានទុនវិនិយោគសរុប ១៨.៥៦ពាន់លានដុល្លារ កើនឡើង ១១.២៤ភាគរយ ធៀបនឹងឆ្នាំ២០២២។ យោងតាមរបាយការណ៍ដដែលបញ្ជាក់ទៀតថា តម្លៃបរិមាណផលិតមានចំនួន ១៦.៣៦ពាន់លានដុល្លារ កើនឡើង ៥៣១ដុល្លារ ឬស្មើនឹងប្រមាណ៣.៣៥ភាគរយ ធៀបនឹងឆ្នាំ២០២២។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើឡើងក្នុងសន្និបាតបូកសរុបការងារប្រចាំរបស់ក្រសួងនៅថ្ងៃទី២០ ខែកុម្ភៈ ថា វិស័យឧស្សាហកម្មរួមចំណែកកំណើនសេដ្ឋកិច្ចប្រមាណ ៧.៧ភាគរយ ក្នុងឆ្នាំ២០២៣។ ឯកឧត្តមមានប្រសាសន៍ថា៖ “សម្រាប់ឆ្នាំ២០២៤ វិស័យឧស្សាហកម្ម ត្រូវបានព្យាករនឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់៨.៥ភាគរយ ដោយសារការរំពឹងទុកការកើនឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ”។
អានបន្ថែម