ព័ត៌មានសំណង់
ក្រសួងរ៉ែ៖ កម្ពុជាមិនដែលអនុញ្ញាតឱ្យវៀតណាមបូមខ្សាច់រាប់រយលានម៉ែត្រគូប នោះទេ
អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលលោក អ៊ឹង ឌីប៉ូឡា បានច្រានចោលយ៉ាងដាច់អហង្ការចំពោះការចុះផ្សាយរបស់កាសែតវៀតណាម VNExpres ដែលបានចុះផ្សាយថា កម្ពុជាចុះកិច្ចព្រមព្រៀងឲ្យក្រុមហ៊ុនវៀតណាមបូមខ្សាច់រាប់រយលានម៉ែត្រគូបនៅផ្នែកមួយនៃទន្លេមេគង្គ នេះបើតាមការបញ្ជាក់របស់លោក តាមរយៈសារៈព័ត៌មានបារាំង RFI ចុះផ្សាយថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤។ ការប្រតិកម្មតបនេះ ធ្វើឡើងក្រោយពីកាសែតវៀតណាម VN Express បានចុះផ្សាយកាលពីថ្ងៃទី ០៧ ខែកុម្ភៈថា ក្រុមហ៊ុនឈ្មោះ TNT Group សុំសិទ្ធិនាំចូលខ្សាច់ពីកម្ពុជា និងត្រូវបានភាគីកម្ពុជាអនុម័តឱ្យបូមខ្សាច់នៅផ្នែកមួយនៃទន្លេមេគង្គក្នុងបរិមាណរាប់រយលានម៉ែត្រគូប។ ប្រភពដដែលបានរាយការណ៍ថា វៀតណាមសម្លឹងឃើញខ្សាច់ និងគ្រួសរបស់កម្ពុជា ដើម្បីយកទៅបំពេញកង្វះខាតនៅក្នុងគម្រោងអភិវឌ្ឍផ្លូវល្បឿនលឿននៅក្នុងប្រទេសរបស់ខ្លួន។ ព័ត៌មានស្តីពីគម្រោងទិញខ្សាច់ និងគ្រួសពីកម្ពុជានេះបានផ្ទុះឡើង បន្ទាប់ពីក្រុមហ៊ុន TNT Group បានស្នើទៅនាយករដ្ឋមន្ត្រីវៀតណាមកាលពីខែតុលាឆ្នាំ២០២៣។ បើតាមការបញ្ជាក់របស់លោកអ៊ឹង ឌីប៉ូឡា នីតិវិធីនៃការលក់ខ្សាច់ទៅឲ្យបរទេសនេះ ធ្វើឡើងតាមរយៈក្រុមហ៊ុននិងក្រុមហ៊ុន។ “បើមានក្រុមហ៊ុនមួយទទួលបានសិទ្ធិធ្វើអាជីវកម្មខ្សាច់នៅកម្ពុជា ក្រុមហ៊ុននោះមានសិទ្ធិលក់ខ្សាច់ដែលខ្លួនប្រមូលបានទៅឲ្យក្រុមហ៊ុនណា ឬប្រទេសណាជាសិទ្ធិរបស់គេ។ ការលក់ខ្សាច់ទៅបរទេសតាមរយៈក្រុមហ៊ុន និងក្រុមហ៊ុនធ្វើឡើងដោយមិនមានការរើសអើង ហើយអាជ្ញាធរស្វាគមន៍ប្រទេសនានាដែលចាប់អារម្មណ៍ចង់ទិញខ្សាច់ពីកម្ពុជា។” ប្រសាសន៍លោក ឌីប៉ូឡា។ គួររម្លឹកថា បច្ចុប្បន្ននេះ នៅកម្ពុជា មានក្រុមហ៊ុនចំនួន៣ទទួលបានអាជ្ញាបណ្ណពីក្រសួងរ៉ែនិងថាមពលពលដើម្បីធ្វើអាជីវកម្មខ្សាច់។ ក្នុងឆ្នាំ ២០២៣ […]
អានបន្ថែមគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ភ្ជាប់ពីកោះកុងទៅបាត់ដំបង សម្រេចបានជាង ៧៧% ហើយ
គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ភ្ជាប់ពីខេត្តកោះកុង ទៅបាត់ដំបង ឆ្លងកាត់ពោធិ៍សាត់ ដែលមានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ សម្រេចបាន ៧៧,៨១% នៃគម្រោងទាំងមូល។ នេះបើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានផុសក្នុងទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ក្នុងគម្រោងស្ថាបនាផ្លូវជាតិលេខ១០នេះ ក៏មានការសាងសង់ស្ពាន១ខ្សែដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជា គឺមានកម្ពស់ ៥៣០ម៉ែត្រ ស្ថិតនៅត្រង់គីឡូម៉ែត្រ ១២៨+៩១៥ ហើយពេលនេះសម្រេចការសាងសង់បាន ៣៩% ផងដែរ។ (អានបន្ថែម) គម្រោងស្ថាបនាផ្លូវជាតិលេខ ១០នេះ ជាប្រភេទផ្លូវ Grade III មានទទឹង ៩ម៉ែត្រ ដោយក្រាលកៅស៊ូពីរស្រទាប់ (DBST)។ គម្រោងនេះ នឹងប្រើរយៈពេលសាងសង់ ៦៦ខែ ដែលបានចាប់ផ្តើមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ គ្រោងនឹងបញ្ចប់ខែមិថុនា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ត្រូវបានតភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង ឆ្លងវាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង […]
អានបន្ថែមកម្ពុជានឹងធ្វើទំនើបកម្មប្រព័ន្ធ 4G ទៅ 5G ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថល
កម្ពុជា កំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំ ដោយផ្តោតលើការធ្វើទំនើបកម្មឌីជីថលពីប្រព័ន្ធ4G ទៅប្រព័ន្ធ 5G ឆ្ពោះទៅកាន់ការអភិវឌ្ឍជឿនលឿន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងបច្ចេកវិទ្យាសម័យទំនើប។ នេះបើតាមការថ្លែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសសម្ពោធមហាវិទ្យាល័យសេដ្ឋកិច្ច បច្ចេកវិទ្យាឌីជីថល នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចធិបតី បានលើកឡើងថា ដើម្បីវិវត្តខ្លួនទៅជាសេដ្ឋកិច្ចឌីជីថល ឬមួយឧស្សាហកម្ម៤.០ គឺទាល់តែមានការអភិវឌ្ឍធនធានមនុស្ស មូលដ្ឋានសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ដែលអាចធានាបាន ខណៈដែលកម្ពុជាកំពុងសិក្សាអភិវឌ្ឍន៍ពីប្រព័ន្ធ4G ទៅប្រព័ន្ធ 5G។ សម្តេចបានបញ្ជាក់ពីមូលហេតុដែលទាមទារឱ្យមានការអភិវឌ្ឍនេះ គឺដោយសារការប្រកួតប្រជែងក្នុងពិភពលោកកាន់តែច្រើនឡើង ដែលបណ្តាប្រទេសជាច្រើនកំពុងខិតខំ និងបានទៅដល់ប្រព័ន្ធ 5G រួចទៅហើយ។ សម្តេចបានបន្តថា ការអភិវឌ្ឍនធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំ នឹងជួយប្រទេសកម្ពុជា ឈានទៅដល់ទំនើបកម្មមួយជំហានទៅមុខទៀត ដែលធានានូវភាពប្រកួតប្រជែងដោយចីរភាពរយៈពេលវែង។ ក្នុងនោះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្តោតលើការអភិវឌ្ឍនធនធានមនុស្សជាអាទិភាពទី១ សម្រាប់រយៈពេល២៥ឆ្នាំទៅមុខ ដូច្នេះដំណើរការនៃការទំនើបកម្មវិស័យឌីជីថលនេះ នឹងចូលរួមជាមួយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនេះផងដែរ។ គួររំលឹកថា ថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា CamGSM (Cellcard) […]
អានបន្ថែមខែមីនាខាងមុខនេះ ថៃគ្រោងមកសិក្សាគម្រោងសំខាន់៣ តម្លៃ១ពាន់លាន នៅកម្ពុជា
នៅដើមខែមីនាខាងមុខនេះ អ្នកវិនិយោគិនថៃ គ្រោងនឹងមកសិក្សាគម្រោងចំនួន ៣ ដែលមានទុនវិនិយោគប៉ាន់ប្រមាណប្រហែល ១ពាន់លានដុល្លារ។ នេះបើតាមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។ នៅក្នុងវេទិកាការទូតសេដ្ឋកិច្ចក្រោមប្រធានបទ កម្ពុជាទំព័រថ្មី «ឱកាសធុរកិច្ច និងការវិនិយោគ» ដែលរៀបចំឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅអគារ CW Tower ទីក្រុងបាងកក កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានបង្ហាញជូនអ្នកវិនិយោគិនថៃអំពីស្ថានភាពវិនិយោគនៅកម្ពុជា ដែលមានកិច្ចសម្រួលវិនិយោគ កញ្ចប់លើកទឹកចិត្តដែលមានភាពបត់បែន និងសមស្របជាមួយនឹងនិន្នាការថ្មីនៃចរន្តសេដ្ឋកិច្ចសកល ពិសេសសេវាថែទាំវិនិយោគដែលគួរជាទីទុកចិត្តសម្រាប់វិនិយោគិន។ ក្រៅពីនេះ ក្នុងវេទិកានេះផងដែរ ក៏មានបទបង្ហាញប្រធានបទ ០៤សំខាន់បន្ថែមទៀត ជូនវិនិយោគិនថៃដូចជា ១. ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការវិនិយោគផ្ទាល់ពីបរទេស ២. ឱកាសធុរកិច្ចនៅកម្ពុជា ៣. ធុរកិច្ច និងការវិនិយោគ៖ ហេតុអ្វីវិនិយោគនៅកម្ពុជា? និង ៤. នីតិវិធីនិងដំណើរការពន្ធដារ៖ ទិដ្ឋភាពច្បាប់របស់កម្ពុជាលើនីតិវិធីនៃការវិនិយោគ និងពន្ធ ការផ្ទេរដើមទុន លក្ខខណ្ឌ និងទិដ្ឋភាពទូទៅនៃកិច្ចព្រមព្រៀងស្តីពីពន្ធត្រួតគ្នា […]
អានបន្ថែមគម្រោងស្តាស្ទឹងព្រែកត្នោតសម្រេចបានជាង ៨០ភាគរយ ហើយ
គម្រោងស្តាស្ទឹងព្រែកត្នោតនៅផ្នែកខាងក្រោមចាប់ពីភាគខាងកើតផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ សម្រេចបាន ៨០,៦ភាគរយ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងតាមរយៈផេកហ្វេកប៊ុកផ្លូវការ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រុមការងារគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោតនេះ កំពុងអនុវត្តការងារសំខាន់ៗចំនួន ០៣ រួមមាន៖ ទី១)ស្តារស្ទឹងនិងពង្រឹងទំនប់សណ្ត ទី២)សាងសង់និងជួសជុលប្រឡាយ ទី៣)សាងសង់សំណង់តាមស្ទឹងឬប្រឡាយ។ គួរបញ្ជាក់ថា គម្រោងស្តាស្ទឹងព្រែកត្នោតនេះ នឹងត្រូវប្រើរយៈពេលសាងសង់ចំនួន ៤០ខែ ដែលការងារសាងសង់ត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២៥។ ក្រោយបញ្ចប់គម្រោងនេះ ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត នឹងធានាបាននូវការការពារ និងកាត់បន្ថយនូវគ្រោះទឹកជំនន់ពីស្ទឹងព្រែកត្នោត ដល់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ លើទំហំផ្ទៃដីបាន ២៤៤ គីឡូម៉ែត្រក្រឡា ព្រមទាំងបង្កើនលទ្ធភាពស្រោចស្រពដីស្រែបាន ១០.១៥០ហិកតា នៅរដូវប្រាំង និង ១៧.៧៣០ហិកតា នៅរដូវវស្សា និងបានរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់ តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម ព្រមទាំងបម្រើដល់វិស័យទេសចរណ៍ផងដែរ។ ដោយឡែក ទន្ទឹមនឹងការងារស្តាស្ទឹងព្រែកត្នោត ការងារស្តាព្រែកហូរវិញ ដែលមានប្រវែងជាង […]
អានបន្ថែមស្ពានឆ្លងកាត់ទន្លេបាក់សាក់ តម្លៃ៦០លានដុល្លារ បើកការដ្ឋានសាងសង់ហើយ
គម្រោងសាងសង់ឆ្លងកាត់ទន្លេបាសាក់ តម្លៃ ៦០លានដុល្លារ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ខែកុម្ភៈ តភ្ជាប់ពីចាក់អង្រែក្រោម ក្នុងខណ្ឌមានជ័យ នៅត្រើយខាងលិច និងព្រែកប្រា ខណ្ឌច្បារអំពៅ នៅត្រើយខាងកើត ។ ពិធីបើកការដ្ឋានត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម Wang Wentian និងមន្រ្តីរាជការ ប្រជាពលរដ្ឋ។ គម្រោងនេះនឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (Shanghai Construction Group Co Ltd) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន (Guangzhou Wanan Construction Supervision Co Ltd) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ នឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧ ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៦០,២លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ យោងតាមរបាយការណ៍របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហាញថា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)នេះ នឹងត្រូវសាងសង់ជាប្រភេទស្ពានបេតុងភ្លោះ មានប្រវែង ៨៤៥,៧ម៉ែត្រ និងមានទទឹងប្រវែងសរុប ២៧ម៉ែត្រ ។ […]
អានបន្ថែមម៉ាឡេស៊ីគ្រោងវិនិយោគ $៨ពាន់លាន ពង្រីកកំពង់ផែថ្មីដើម្បីប្រកួតជាមួយសិង្ហបុរីនិងថៃ
ក្រុមហ៊ុនខ្នាតយក្ស Westports Holdings Bhd. ដែលជាប្រតិបត្តិករកំពង់ផែធំជាងគេរបស់ម៉ាឡេស៊ី កំពុងសម្លឹងរកដៃគូវិនិយោគយុទ្ធសាស្ត្រពីខាងក្រៅដើម្បីជួយផ្តល់មូលនិធិលើគម្រោងពង្រីកកំពង់ផែរបស់ខ្លួនដែលត្រូវការទុនជាទំហំទឹកប្រាក់ប្រមាណ ៣៩,៦ ពាន់លានរីងហ្គីត (៨,៣ ពាន់លានដុល្លារ)។ ផែនការនេះ ពាក់ព័ន្ធនឹងការបង្កើនសមត្ថភាពកំពង់ផែជិតពីរដងសម្រាប់ប្រើប្រាស់ក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខទៀត ដោយខ្លួនមានមហិច្ឆតាចង់ប្រែក្លាយជាទីតាំងនិងជាតួអង្គសំខាន់នៅក្នុងទិដ្ឋភាពកំពង់ផែអាស៊ីអាគ្នេយ៍ដែលកំពុងចាប់ផ្តើមមានការប្រកួតប្រជែងខ្លាំងនេះតែម្តង យោងតាមកាសែត Bloomberg ចុះថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៤។ ប្រធានប្រតិបត្តិក្រុមហ៊ុនលោក Ruben Emir Gnanalingam បានចេតនាបើកចំហចំពោះការវិនិយោគពីភាគីបណ្តាក់ទុនពីខាងក្រៅដោយនិយាយថា “យើង បើកចំហចំពោះវិនិយោគិនណា ដែលអាចចូលមកបន្ថែមតម្លៃដល់យើងបាន” ។ គំនិតផ្តួចផ្តើមពង្រីកកំពង់ផែបន្ថែមថ្មី ដែលគ្រោងនឹងដាក់ឱ្យដំណើរការដល់ឆ្នាំ ២០៨២ រំពឹងថា នឹងបង្កើនសមត្ថភាពពី ១៤ លាន TEU (ម្ភៃហ្វីតកុងទីន័រ) ទៅ ២៧ លានTEU បើគិតជាម៉ែត្រគុប កំពង់ផែននេះនឹងត្រូវពង្រីកសមត្ថភាពផ្ទុកពីប្រមាណពី ៨៥.៤០០k ម៉ែត្រគូប ទៅ ១៦៤.៧០០k ម៉ែត្រគូប។ នៅក្នុងបទសម្ភាសន៍មួយនៅឯស្ថានីយពស្តុភារ Klang របស់ម៉ាឡេស៊ី លោកនាយក Ruben បានលើកឡើងពីមធ្យោបាយហិរញ្ញប្បទានដ៏មានសក្តានុពល រួមទាំងផែនការវិនិយោគឡើងវិញបូករួមទាំងភាគលាភ […]
អានបន្ថែមអគារសម្ភពថ្មីតម្លៃ ៣លានដុល្លារ ក្នុងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប បើកឱ្យដំណើរការហើយ
អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប (ហៅមន្ទីពេទ្យគន្ធបុប្ផាទី៣) តម្លៃ ៣លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ អគារសម្ភពថ្មីនេះ ត្រូវបានសម្ពោធឡើងក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ គួរបញ្ជាក់ថា អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧នេះ ត្រូវបានសាងសង់បន្ថែមជាលើកទី២ មានគ្រែសរុបចំនួន១២០គ្រែ ក្នុងនោះមាន ៤០គ្រែ សម្រាប់សង្គ្រោះបឋមទារកទើបកើត ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។ អគារទាំងមូល ត្រូវបានសាងសង់ឡើងមានកម្ពស់ ៣ជាន់ និងមានក្រឡាផ្ទៃសរុបប្រមាណ ១៥០០ម២ នៃផ្ទៃដីសរុបរបស់មន្ទីរពេទ្យទាំងមូល ដែលមានក្រឡាផ្ទៃប្រមាណ ៥,៥ហិចតា។ អគារសម្ភពថ្មីនេះ ត្រូវបានសាងសង់ឡើងក្រោមទុនវិនិយោគប្រមាណ ២,៥លានដុល្លារ ហើយប្រមាណ៥០ម៉ឺនដុល្លារទៀត ត្រូវបានចំណាយលើការបំពាក់សម្ភារៈបរិក្ខារពេទ្យដែលចាំបាច់នាពេលបន្តបន្ទាប់ទៀត។ គម្រោងនេះ ត្រូវបានសាងសង់ឡើងក្រោមមូលនិធិគន្ធបុប្ផាស្វីស ដើម្បីបម្រើសេវាជូនស្ត្រីមានផ្ទៃពោះ និងទារក ក្នុងការចូលរួមកាត់បន្ថយអត្រាមរណភាពមាតា ទារក ពេលសម្រាលក្នុងមន្ទីរពេទ្យ ជាពិសេសទទួលបាននូវអត្ថប្រយោជន៍ជាសាច់ប្រាក់ឧបត្ថម្ភអំពីគោលនយោបាយសមធម៌ និងគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។ នាឱកាសនោះដែរ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រ្តី បានណែនាំឱ្យមន្ត្រីរាជការនៃមន្ទីរពេទ្យឱ្យចូលរួមថែរក្សាអគារថ្មី និងព្យាបាលអ្នកជំងឺប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ហើយបន្តស្រាវជ្រាវ និងធ្វើនវានុវត្តន៍បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាលបន្ថែមទៀត។
អានបន្ថែមវៀតណាមប្រកាសផ្តល់ការអនុគ្រោះពន្ធនាំចូលរាល់ទំនិញមកពីប្រទេសកម្ពុជា
វៀតណាមបានដាក់ចេញការអនុគ្រោះពន្ធនាំចូលសម្រាប់ទំនិញកម្ពុជាក្នុងប្រភេទជាក់លាក់ ក្នុងគោលបំណងជំរុញពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំងពីរ ។ នេះបើតាមក្រឹត្យលេខ 5/2024/ND-CP ដែលទើបនឹងចេញដោយរដ្ឋាភិបាលទីក្រុងហាណូយនាពេលថ្មីៗនេះ បានគូសបញ្ជាក់ពីលក្ខខណ្ឌដែលពន្ធនាំចូលទាបនឹងត្រូវអនុវត្តសម្រាប់ការនាំចូលពីប្រទេសកម្ពុជា។ ការផ្លាស់ប្តូរនេះ ត្រូវបានគេរំពឹងថានឹងជួយជំរុញទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម មានការកើនឡើងរិតតែខ្លាំង ខណៈទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មក្នុងឆ្នាំ២០២៣ មានរហូតដល់ជិត ៦,៦ ពាន់លានដុល្លារ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពដោយ vietnam-briefing កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២៤។ ការអនុគ្រោះពន្ធតាមក្រឹត្យលេខ៥នេះ រួមមាន៖ ការនាំចូលទំនិញដែលគោរពតាមលក្ខខណ្ឌក្នុងតារាងអនុគ្រោះពន្ធនាំចូលរបស់វៀតណាម មានវិញ្ញាបនបត្របញ្ជាក់ប្រភពដើមពីកម្ពុជា និងការនាំចូលតាមច្រកព្រំដែនជាក់លាក់ដូចមានចែងក្នុងក្រឹត្យខាងលើ។ ការនាំចេញរបស់កម្ពុជាទៅវៀតណាមកំពុងមានសន្ទុះ៖ កម្ពុជាជាអ្នករួមចំណែកសំខាន់ក្នុងសមតុល្យពាណិជ្ជកម្មវៀតណាម។ ការរួមចំណែកដ៏សំខាន់របស់កម្ពុជាចំពោះសមតុល្យពាណិជ្ជកម្មរបស់វៀតណាមត្រូវបានគូសបញ្ជាក់ដោយការនាំចេញទំនិញសំខាន់ៗ។ នៅឆ្នាំ ២០២៣ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម បានកើនឡើងលើសពី ៣,៦៨ ពាន់លានដុល្លារ ក្នុងនោះគ្រាប់ស្វាយចន្ទី និងកៅស៊ូបានលេចចេញជាចំណែកចម្បង។ ការនាំចេញគ្រាប់ស្វាយចន្ទីតែម្នាក់ឯង មានតម្លៃជាង ៨៣៦លានដុល្លារឯណោះ ដែលបង្ហាញពីភាពលេចធ្លោរបស់កម្ពុជាក្នុងនាមជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចំណុចសំខាន់ៗនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២៣៖ គ្រាប់ស្វាយចន្ទី៖ ជាង ៨៣៦លានដុល្លារ កៅស៊ូ៖ លើសពី ៨៨៨ លានដុល្លារ ខណៈដែលវៀតណាមល្បីថាជាប្រទេសផលិត និងនាំចេញកៅស៊ូធម្មជាតិធំជាងគេទីបីរបស់ពិភពលោក ការនាំចូលកៅស៊ូពីប្រទេសកម្ពុជា គឺជាកត្តាចាំបាច់សម្រាប់ទ្រទ្រង់ផលិតផលកៅស៊ូវៀតណាមផងដែរ ដោយសារគុណភាពខ្ពស់នៃកៅស៊ូកម្ពុជា។ តម្លៃប្រកួតប្រជែង […]
អានបន្ថែមគម្រោងសង់ប្រឡាយដោះទឹក នៃប្រព័ន្ធធារាសាស្រ្តវ៉ៃគោ ក្នុងខេត្តស្វាយរៀង សម្រេចបាន ៨០%
គម្រោងសាងសង់ប្រឡាយរំដោះទឹក ទំនប់សណ្ដ និងសំណង់សិល្បការ នៃប្រព័ន្ធធារាសាស្រ្តវ៉ៃគោ ជំហាន២ (អាងទឹកកំពង់ជ្រៃ) ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀង សម្រេចបាន ៨០% ហើយ។ នេះបើតាមឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងការងាររអន្តរាគមន៍កាយប្រឡាយបូមទឹកសង្គ្រោះស្រូវប្រាំង និងពិនិត្យវឌ្ឍនភាពគម្រោងសាងសង់នេះ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។ បើតាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀងបានឱ្យដឹងថា ការអនុវត្តស្រូវប្រាំងក្នុងឆ្នាំ២០២៣-២០២៤ គិតត្រឹមថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ប្រជាកសិករមានចំនួន ២៨.៧៤០ហិកតា ស្មើនឹង ១៤០,២០% លើសផែនការដែលបានគ្រោងទុក។ ជាមួយគ្នានេះ ក្រុមការងារ បានចុះពិនិត្យការងារអនុវត្តស្រូវប្រាំងរួមមានចំនួន ៣ទីតាំង ដូចខាងក្រោម៖ ការបូមទឹកពីអាងទឹកកីចក បញ្ចូលតាមប្រឡាយមេកីចក និងចែកចាយទឹកតាមប្រឡាយរង ដើម្បីជួយសង្គ្រោះស្រូវប្រាំងចំនួន ១.៦៩០ហិកតា ស្ថិតនៅឃុំជ្រៃធំ ឃុំមុខដា និងឃុំត្រពាំងស្ដៅ ស្រុករមាសហែក ការបូមនាំទឹកពីអាងទឹកវ៉ៃគោ បញ្ចូលតាមប្រឡាយមេកីចក និងចែកចាយទឹកតាមប្រឡាយរង ដើម្បីជួយសង្គ្រោះស្រូវប្រាំងចំនួន ៤៤០ហិកតា ស្ថិតនៅឃុំម៉ឺនជ័យ និងឃុំធ្មា ស្រុករំដួល ការងារកាយប្រឡាយមេក្រាំងលាវ ប្រវែង […]
អានបន្ថែម