ព័ត៌មានសំណង់
រដ្ឋសាងសង់ធនាគារឈាម ក្នុងមន្ទីរពេទ្យបង្អែក ១៦មករា ក្នុងខេត្តព្រះវិហារ
រដ្ឋបាលខេត្តព្រះវិហារ ចុះបឋមសិលាសាងសង់អគារធនាគារឈាម នៃមន្ទីរពេទ្យបង្អែក ១៦មករា។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះវិហារ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។ យោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ អគារធនាគារឈាមនេះ គ្រោងសង់ដោយមានទំហំ៨ម៉ែត្រ×១៦ម៉ែត្រ ហើយតាមការគ្រោងទុកនឹងត្រូវបញ្ចប់ឲ្យបានរួចរាល់ដើមខែឧសភា ឆ្នាំ២០២៤ខាងមុខ។ បន្ថែមពីនេះ អគារធនាគារឈាមនេះ ស្ថិតក្រោមការឧបត្ថម្ភថវិកាផ្ទាល់របស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារតែម្តង។
អានបន្ថែមជប៉ុនជួយកម្ពុជាជិត ២០ម៉ឺនដុល្លារ អភិវឌ្ឍវិស័យសុខាភិបាល នៅខេត្តសៀមរាប និងខេត្តព្រះវិហារ
ជប៉ុនផ្តល់ជំនួយចំនួន ១៩៨,៧៨៥ដុល្លារអាមេរិក លើគម្រោងចំនួន ០២ ក្នុងខេត្តសៀមរាប និងខេត្តព្រះវិហារ។ នេះបើតាមពិធីចុះហត្ថលេខាលើគម្រោងផ្តល់ជំនួយឥតសំណង KUSANONE (គូសាណូណិ) របស់ស្ថានទូតជប៉ុន កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួយនេះ ត្រូវបានផ្តល់លើគម្រោងផ្តល់ម៉ាស៊ីនផលិតជើងសិប្បនិម្មិត និងឧបករណ៍ព្យាបាលដោយចលនា នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាបចំនួន ៧១,១៣៧ដុល្លារ និងគម្រោងសាងសង់អគារមន្ទីរពេទ្យថ្មី នៅមណ្ឌលសុខភាពរវៀង ក្នុងខេត្តព្រះវិហារចំនួន ១២៦,៦៤៨ដុល្លារ។ ថ្លែងក្នុងពិធីចុះហត្ថលេខា លោក ម៉ុម សុត្ថារ៉ា នាយករងមូលនិធិជនពិការ បានឱ្យដឹងថា ការផ្តល់ជំនួយឥតសំណងនេះ នឹងត្រូវប្រើប្រាស់សម្រាប់តម្លើងឧបករណ៍ផលិតជើងសិប្បនិម្មិត និងស្តារលទ្ធភាពពលកម្មចំនួន ១២ប្រភេទ នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាក្នុងខេត្តសៀមរាប។ លោកសង្ឃឹមថា គម្រោងនេះ នឹងជួយកែលម្អសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ឱ្យកាន់តែល្អប្រសើរជាងមុន ដើម្បីលើកម្ពស់សុខុមាលភាព និងលទ្ធភាពរបស់ជនមានពិការភាពក្នុងការចូលរួមសកម្មភាពសង្គមឱ្យកាន់តែប្រសើរឡើង។ គួរបញ្ជាក់ថា គម្រោងផ្តល់ជំនួយឥតសំណង KUSANONE (គូសាណូណិ) របស់ស្ថានទូតជប៉ុននេះ បានគាំទ្រដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន ៤រួចមកហើយ គឺនៅក្នុងខេត្តក្រចេះ តាកែវ ព្រៃវែង និងគៀនឃ្លាំង។
អានបន្ថែមរដ្ឋតិចសាស់ប្រើបច្ចេកវិទ្យា iTwin របស់ Bentley សង់ស្ពានឆ្លងកាត់ផ្លូវតម្លៃ $១,៤៥ ពាន់លាន
នាយកដ្ឋានដឹកជញ្ជូនតិចសាស់ (TxDOT) បានចាប់ផ្តើមគម្រោងដ៏មហិមាចំនួន ១,៤៥ ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាកកស្ទះ និងកំណើនចរាចរដែលកំពុងកើនឡើងនៅលើច្រករបៀង I-35 ក្នុងតំបន់ San Antonio តាមរយៈការណែនាំផ្លូវកាត់ដ៏ទំនើប និងការពង្រីកផ្លូវថ្នល់ជាមួយនឹងគន្លងបន្ថែមចំនួនបីក្នុងទិសដៅនីមួយៗ។ គម្រោងនេះគ្រប់គ្រងដោយ ក្រុមហ៊ុន Ferrovial Construction U.S. និង Webber LLC ប្រើប្រាស់កម្មវិធីវេទិកាឌីជីថល iTwin របស់ក្រុមហ៊ុន Bentley ដើម្បីបង្កើនកិច្ចសហការ និងសម្រួលការផ្លាស់ប្តូរព័ត៌មាន នេះបើយោងតាម Bentley Systems ចេញផ្សាយថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៤។ ការអនុវត្តគម្រោងនេះ ធ្វើឡើងលើងច្រកផ្លូវពាណិជ្ជកម្មដ៏សំខាន់ I-35 ដែលភ្ជាប់ទ្វីបអាមេរិកខាងត្បូង និងខាងអេមេរិកខាងជើង រវាងម៉ិកស៊ិក និងកាណាដា កាត់តាមសហរដ្ឋអាមេរិក។ ច្រករបៀង I-35 គឺជាផ្លូវដែលមានការកកស្ទះបំផុតនៅរដ្ឋតិចសាស់។ បរិមាណចរាចរណ៍ត្រូវបានគេព្យាករថានឹងកើនឡើង ៥០% ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ ចំនុចពិសេសនៃគម្រោង I-35 Northeast Expansion […]
អានបន្ថែមក្រុមហ៊ុនឯកជនគ្រោងវិនិយោគបង្កើតសួនកម្សាន្តបែបទំនើបនៅស្រុកគិរីសាគរ ខេត្តកោះកុង
ក្រុមហ៊ុន Coastal City Development Group Co., LTD កំពុងស្នើសុំវិនិយោគបង្កើតសួនកម្សាន្តបែបទំនើបដែលមានទីតាំងស្ថិតនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។ គម្រោងស្នើសុំនេះ កំពុងត្រូវបានចុះពិនិត្យវាយតម្លៃដោយក្រុមការងារអន្តក្រសួង ដឹកនាំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ នៅក្នុងកិច្ចប្រជុំអំឡុងពេលចុះពិនិត្យទីតាំងគម្រោងវិនិយោគជាក់ស្តែង លោកអភិបាលបាលរង បានចូលរួមជាមតិយោបល់ និងស្នើដល់ក្រុមហ៊ុននូវចំណុចដូចខាងក្រោម៖ ១-សូមក្រុមហ៊ុនអនុវត្តឱ្យបានល្អប្រសើរ ត្រូវគោរពតាមល័ក្ខខ័ណ្ឌ និងនីតិវិធីនានារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅពេលមានការឯកភាពជាគោលការណ៍លើការវិនិយោគលើសួនកម្សាន្តបែបទំនើបនេះ។ ២-សហការយ៉ាងជិតស្និទ្ធជាមួយអជ្ញាធរស្រុក និងឃុំ ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើងជាយថាហេតុ។ ៣-ក្រុមហ៊ុនត្រូវរៀបចំប្រព័ន្ធសុវត្តិភាពអោយបានប្រសើរ ដើម្បីកុំអោយមានគ្រោះថ្នាក់នានាដល់អ្នកមកកម្សាន្ត។ ៤-ក្រុមហ៊ុនត្រូវបន្តគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន តាមរយៈការជ្រើសរើសកម្លាំងពលកម្ម ការប្រើប្រាស់ធនធានដែលមានស្រាប់នានាក្នុងខេត្តកោះកុង។ ៥-ត្រូវរៀបចំឱ្យបាននូវប្រព័ន្ធគ្រប់គ្រងការបំពុលខ្យល់ ទឹក និងកាកសំណល់គ្រោះថ្នាក់នានា។ ៦-ត្រូវចូលរួមថែរក្សាបរិស្ថាន អនាម័យ និងភាពបៃតងនានាក្នុងតំបន់ក្បែរទីតាំងវិនិយោគ។ គួររំលឹកថា ថ្មីៗនេះ ខេត្តកោះកុង ក៏កំពុងតែទទួលបានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ១៨០ហិកតា នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដែលខណៈនេះ ក្រុមការងារអន្តរក្រសួងកំពុងពិនិត្យវាយតម្លៃជូនក្រុមហ៊ុន ស្រែអំបិល ហ្វ្រីត្រេដហ្សូន (ខេមបូឌា) […]
អានបន្ថែមឥណ្ឌូណេស៊ីដាក់ឱ្យដំណើរការផ្លូវរថភ្លើងលឿនបំផុតនៅអាស៊ីអាគ្នេយ៍ ហ្សាកាតាដល់ ក្រុងបានឌុង ចំណាយពេលត្រឹម ៣៦នាទី
ឥណ្ឌូណេស៊ី ប្រទេសដែលជាប់ប្រសិទ្ធនាមថាត្បូងគុជនៅអាស៊ីអាគ្នេយ៍ជាមួយនឹងស្បៃវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួនដែលក្រាលគ្របដណ្តប់លើកោះជាង ១៧០០០ ទើបនឹងបានបន្ថែមវណ្ណកម្មថ្មីមួយទៀតទៅក្នុងអរិយធម៌របស់ខ្លួននោះគឺ ផ្លូវរថភ្លើងលឿនបំផុតនៅអាស៊ីអាគ្នេយ៍។ ខ្សែរថភ្លើងលឿនបំផុត ដែលទើបនឹងបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងខែតុលា ឆ្នាំ ២០២៣ នេះ មានឈ្មោះសមស្របថា WHOOSH (វ៉ូស ជាឧទានសព្ទបញ្ជាក់ពីភាពស្ញើបពេលប៉ះអារម្មណ៍នឹងល្បឿនឬរយៈខ្ពស់) ដោយបានបដិវត្តពេលវេលាធ្វើដំណើររវាងរដ្ឋធានីដ៏អ៊ូអរនៃទីក្រុងចាកាតា ទៅទីក្រុងបានឌុង ដែលពីមុនធ្លាប់តែប្រើពេលរហូតដល់ ៥ ម៉ោង មកត្រឹមតែ ៣៦ នាទីប៉ុណ្ណោះ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Bentley Systems។ គម្រោងផ្លូវដែកល្បឿនលឿនពីហ្សាកាតា-បានឌុង លាតសន្ធឹងចម្ងាយ ៨៣គីឡូម៉ែត្រជាផ្លូវខ្ពស់ផុតពីដី មានស្ពានចំនួន ៤៦ ផ្លូវរូងក្រោមដីចំនួន ១៣ និងផ្លូវកាត់ចំនួន ៥៥ ត្រូវបាន រចនា និងសាងសង់ក្រុមហ៊ុន PT Wijaya Karya (Wika)។ តាមរយៈការប្រើប្រាស់ឧបករណ៍រចនាឌីជីថលពីផលិតផល Bentley System គម្រោងនេះបានផ្លាស់ប្តូរយ៉ាងមានប្រសិទ្ធភាពពីវិធីសាស្រ្តសាមញ្ញទៅជាការរចនាបែប 3D កម្រិតខ្ពស់ ដែលអនុញ្ញាតឱ្យមានឱកាសកែលម្អវឌ្ឍនភាពជាបន្តបន្ទាប់មុននឹងសម្រេចចេញជាលទ្ធផលនេះ ទោះបីជាក្នុងអំឡុងពេលមានបញ្ហាប្រឈមដោយជំងឺរាតត្បាតក៏ដោយ។ ចេញពីសមិទ្ធផលដ៏អស្ចារ្យនេះ ឥណ្ឌូនេស៊ីក៏កំពុងរៀបចំផែនការពង្រីកផ្លូវខ្សែរថភ្លើងថ្មីមួយទៀត ដោយបន្ថែមប្រវែង ៧០០ គីឡូម៉ែត្រ ដើម្បីតភ្ជាប់បន្តពីទីក្រុងបានឌុង […]
អានបន្ថែមកំណើនទីផ្សារឧស្ម័នធម្មជាតិពិភពលោក ជំរុញបង្កើនទុនវិនិយោគដល់ $១៩៤ពាន់លាន និង ពង្រីកបំពង់ចែកចាយបន្ថែម ៧ម៉ឺនគ.ម
ចំពេលមានការកើនឡើងនៃតម្រូវការសម្រាប់ប្រភពថាមពលស្អាត ការបណ្តាក់ទុនលើទីផ្សារឧស្ម័នធម្មជាតិរបស់ពិភពលោក មានការកើនឡើងដល់ចំនួន ១៩៤ពាន់លានដុល្លារ និងបច្ចុប្បន្នមានគម្រោងសាងសង់ពង្រីកប្រវែងបំពង់បង្ហូរឧស្ម័នធម្មជាតិដែលលាតសន្ធឹងសរុបប្រវែង ៧ម៉ឺន គីឡូម៉ែត្រថែមទៀត។ ប្រវែងរួមនៃបំពង់បង្ហូរឧស្ម័៍ន ដែលកំពុងសាងសង់នៅទូទាំងពិភពលោក មានការកើនឡើងគួរឱ្យចាប់អារម្មណ៍នោះគឺប្រមាណ ១៨% នៅចុងឆ្នាំ ២០២៣ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ វឌ្ឍនភាពនៃវិស័យថាមពលស្អាតនេះត្រូវបានធ្វើបច្ចុប្បន្នភាព ដោយរបាយការណ៍ “ការពង្រីកបំពង់បង្ហូរឧស្ម័នពិភពលោក” ពីស្ថាប័ន Global Energy Monitor (GEM) ដែលបង្ហាញពីការផ្លាស់ប្តូរគំរូឆ្ពោះទៅរកដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាពរបស់ភពផែនដី នេះបើយោងតាមសារៈព័ត៌មាន AA.com.tr ចុះថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៤។ ទ្វីបអាស៊ី ដែលជាចំណុចកណ្តាលនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចែកចាយថាមពលឧស្ម័នធម្មជាតិនេះ រួមចំណែកដល់ទៅ ៨៣%នៃការសាងសង់បំពង់បង្ហូរឧស្ម័នដែលកំពុងដំណើរការសរុបមានប្រវែង ៥៧.៦០០គីឡូម៉ែត្រ ជាមួយនឹងការវិនិយោគដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ១១៧,២ ពាន់លានដុល្លារ។ ចំណែកឯទ្វីបអឺរ៉ុបវិញ មានហេដ្ឋារចនាសម្ព័ន្ធបង្ហូរសរុបចម្ងាយ ៥.៦០០ គីឡូម៉ែត្រ ខណៈទ្វីបអាមេរិក និងអាហ្រ្វិកចូលរួមចំណែកប្រមាណតែ ៤.៧០០ គីឡូម៉ែត្រ និង ១.៨០០គីឡូម៉ែត្ររៀងៗគ្នា។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺប្រទេសចិន និងឥណ្ឌាជាអ្នកដឹកនាំចលនាផ្លាស់ប្តូរនេះ ដោយកំពុងខិតខំងាកខ្លួនចេញពីការពឹងផ្អែកលើប្រភពថាមពលធ្យូងថ្ម និងប្រឹងបង្កើតឧស្ម័នធម្មជាតិជំនួសវិញ។ ចំណែកឯប្រទេសប៉ាគីស្ថាន ក៏កំពុងបន្តពង្រឹងសមត្ថភាពនាំចូលឧស្ម័នធម្មជាតិរបស់ខ្លួន តាមរយៈគំនិតផ្តួចផ្តើមអភិវឌ្ឍន៍បំពង់បង្ហូរឧស្ម័នដ៏សកម្មរបស់ខ្លួនផងដែរ។ […]
អានបន្ថែមត្រឹមឆ្នាំ២០២៣ កម្ពុជាមានរោងចក្រចុះបញ្ជីជិត៥ម៉ឺន ផ្តល់ការងារបានជាង១,៧លាននាក់ និងប្រាក់ឈ្នួលជាង $៥,១៨ពាន់លាន
គិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានរោងចក្រ និងអាជីវកម្មចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន ៤៩.០៧៥ ដោយបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណបានជាង ១.៧លានកន្លែង និងបានផ្តល់ប្រាក់ឈ្នួលប្រមាណ ៥,១៨ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងពីតួលេខនៃចំនួនរោងចក្រ និងអាជីវកម្មចុះបញ្ជីក្នុងប្រព័ន្ធនេះ នៅក្នុងសន្និបាតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែកុម្ភៈ នៅសណ្ឋាគារសុខាភ្នំពេញ។ បើតាមសម្តេច ហ៊ុន ម៉ាណែត រោងចក្រ និងអាជីវកម្ម ដែលចុះបញ្ជីក្នុងប្រព័ន្ធ បានផ្តល់ប្រាក់ឈ្នួលប្រចាំឆ្នាំសរុបប្រមាណ ៥,១៨ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ សម្តេចធិបតី លើកឡើងថា ចំណូលប្រចាំឆ្នាំប្រមាណជាង ៥ពាន់លានដុល្លារនេះ នឹងខ្ពស់ជាងនេះទៅទៀត បើរាប់បញ្ជូលនូវចំណូលពីវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រាក់ឈ្នួលរបស់បងប្អូនពលករកម្ពុជានៅក្រៅប្រទេស។ សម្តេចធិបតី បានស្នើឱ្យក្រសួងការងារ និងបណ្តុះបណ្តាល និងភាគីពាក់ព័ន្ធ ត្រូវលើកកម្ពស់ លក្ខខណ្ឌការងារ និងបង្កើនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់កម្មករ និយោជិត ជាពិសេសបរិយាកាសការងារ និងជំរុញអាជីវកម្មក្រៅប្រព័ន្ធមកចុះបញ្ជីដើម្បីទទួលបានជំនួយបច្ចេកទេស ក៏ដូចជាលើកកម្ពស់ លក្ខ័ណ និងសិទ្ធិការងារដល់ប្រជាពលរដ្ឋ។
អានបន្ថែមផ្លូវជនបទ៤ខ្សែ ប្រវែងជាង ៥៧គ.ម នៅខេត្តស្វាយរៀង បញ្ចប់ការសាងសង់១០០ភាគរយហើយ
គម្រោងកែលម្អផ្លូវជនបទជំហានទី៣ (RRIP 3) ចំនួន ០៤ខ្សែ មានប្រវែងសរុបជាង ៥០គ.ម នៅខេត្តស្វាយរៀង ត្រូវបានសាងសង់រួចរាល់ហើយ។ ផ្លូវទាំង ០៤ខ្សែនេះ ត្រូវបានចុះពិនិត្យនិងប្រគល់-ទទួល ដឹកនាំដោយកឧត្តម សុង សុផល អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានគ្រប់គ្រងគម្រោង កាលពីថ្ងៃទី១-២ ខែកុម្ភៈ ឆ្នាំ២០២៤។ ផ្លូវជនបទទាំង៤ខ្សែនេះ មានប្រវែងសរុប ៥៧,២១៩ គីឡូម៉ែត្រ មានដូចខាងក្រោម៖ ខ្សែទី១ (SVR2)៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)ប្រវែង ១១,០៨៧ គីឡូម៉ែត្រ គិតចាប់ពីក្រោលគោ ដល់វត្តស្វាយផ្អែម ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ខ្សែទី២ (SVR3)៖ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៩,១៦៦ គីឡូម៉ែត្រ គិតចាប់ពីផ្សារចក ដល់ពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។ ខ្សែទី៣ (SVR4)៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ២៤,៩៥៩ គីឡូម៉ែត្រ គិតចាប់ពីព្រៃគាវ ដល់កំពង់អំពិល ស្រុករំដួល […]
អានបន្ថែមសាលាតិចណូទី២ ក្បែរវិមានឈ្នះឈ្នះ បើកការដ្ឋានសាងសង់ជាផ្លូវការហើយ
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាទី២ (សាលាតិចណូ) បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ស្ថិតនៅលើផ្ទៃដី ៥ហិកតា ក្បែរវិមានឈ្នះឈ្នះ។ ការបើកការដ្ឋានសាងសង់ បានធ្វើឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បើតាមផេកហ្វេកប៊ុកសាលាតិចណូ បានបញ្ជាក់ឱ្យដឹងថា ការដ្ឋានសាងសង់នេះ ត្រូវចំណាយពេលសាងសង់ជាង១៨ខែ និងរំពឹងថាអាចនឹងបញ្ចប់សព្វគ្រប់នៅខែឧសភាឆ្នាំ២០២៥ និងត្រូវបានរចនាដោយ Heerim និង Group Four និងសាងសង់ដោយក្រុមហ៊ុន Jiangsu Natong No. 2 Construction Engineering (Group) Co., Ltd។ បន្ថែមពីនេះ គម្រោងសាងសង់នេះ ត្រូវចំណាយថវិការបស់គម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) នៃធនាគារពិភពលោក (WB)។ គួរបញ្ជាក់ថា សាលាតិចណូសាខាទី២ នឹងត្រូវបានសាងសង់លើផ្ទៃដី ៥ហិកតា រួមមានអគារស្រាវជ្រាវ និងបណ្ដុះបណ្ដាល ដែលមានកម្ពស់ […]
អានបន្ថែមក្រុមហ៊ុនឯកជនបោះទុន ៨០លានដុល្លារ បង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ១៨០ហិកតា នៅស្រុកស្រែអំបិល
ក្រុមហ៊ុន ស្រែអំបិល ហ្វ្រីត្រេដហ្សូន (ខេមបូឌា) ឯ.ក គ្រោងវិនិយោគ ៨០លានដុល្លារ ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ១៨០ហិកតា នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង បានឱ្យដឹងកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ទីតាំងវិនិយោគខាងលើ ត្រូវបានចូលរួមចុះត្រួតពិនិត្យដោយក្រុមការងារនៃគណៈកម្មការអន្តរក្រសួង និងសមាជិកនៃគណៈកម្មការអន្តរក្រសួង និងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងមន្រី្តមូលដ្ឋានរបស់ខេត្ត។ បើតាមកិច្ចប្រជុំអំឡុងពេលចុះត្រួតពិនិត្យទីតាំងគម្រោង លោកអភិបាលរង បានផ្តល់ជាមតិជូន និងស្នើក្រុមហ៊ុនដូចខាងក្រោម៖ ១-ក្រុមហ៊ុនត្រូវអនុវត្តឱ្យបានល្អប្រសើរនូវល័ក្ខខ័ណ្ឌ និងនីតិវិធីនានារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅពេលមានការឯកភាពជាគោលការណ៍លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ។ ២-ក្រុមហ៊ុនត្រូវសហការយ៉ាងជិតស្និទ្ធជាមួយអជ្ញាធរស្រុក និងឃុំ ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើជាយថាហេតុ។ ៣-ក្រុមហ៊ុនត្រូវបន្តគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន តាមរយៈការជ្រើសរើសកម្លាំងពលកម្ម ការប្រើប្រាស់ធនធានដែលមានស្រាប់នានាក្នុងខេត្តកោះកុង។ ៤-ក្រុមហ៊ុនត្រូវគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងតំបន់ក្បែរទីតាំងគម្រោងវិនិយោគ ដូចជាប្រព័ន្ធទឹក អគ្គិសនី និងផ្លូវ ដើម្បីអាចឱ្យប្រជាពលរដ្ឋតភ្ជាប់ប្រើប្រាស់បានផងដែរ។ ៥-ក្រុមហ៊ុនត្រូវរៀបចំឱ្យបាននូវប្រព័ន្ធគ្រប់គ្រងការបំពុលខ្យល់ ទឹក និងកាកសំណល់គ្រោះថ្នាក់នានា។ ៦-ក្រុមហ៊ុនត្រូវចូលរួមថែរក្សាបរិស្ថាន អនាម័យ និងភាពបៃតងនានាក្នុងតំបន់ក្បែរទីតាំងវិនិយោគ។ ទីតាំងវិនិយោគខាងលើនេះ ស្ថិតក្នុងឃុំជ្រោយស្វាយ ជាតំបន់មួយកំពុងត្រូវបានស្ថាបនាផ្លូវកៅស៊ូ និងហេដ្ឋារចនាសម្ព័ន្ធនានាផ្នែកតំបន់ឆ្នេរសមុទ្រ ដើម្បីទាញស្រូបភ្ញៀវទេសចរ ហើយការគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នាពេលនេះ […]
អានបន្ថែម