ព័ត៌មានសំណង់
កម្ពុជាប្រកាសប្តេជ្ញាសហការជាមួយប្រទេសក្នុងតំបន់ដើម្បីការពារគុណភាពខ្យល់
ក្រសួងបរិស្ថានប្រកាសត្រៀមខ្លួនសហការជាមួយប្រទេសជាមិត្ត និងអង្គការអន្តរជាតិទាំងអស់ ចែករំលែកបទពិសោធន៍ក្នុងការបង្ការ និងទប់ស្កាត់បញ្ហាបំពុលខ្យល់ ដើម្បីសុខុមាលភាពប្រជាជនក្នុងតំបន់ និងនៅក្នុងពិភពលោក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានចុះថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៤។ នៅក្នុងសេចក្តីប្រកាសដដែល ក្រសួងបានបញ្ជាក់ថា ការបំពុលខ្យល់នៅកម្ពុជាមានត្រឹម ២០ ទៅ៤០ ug/ម3 តែប៉ុណ្ណោះ ដែលជាកម្រិតតូចជាងកម្រិតស្តង់ដា ៥០ug/ម3 ដែលជាបារ៉ាម៉ែត្រកំណត់ដោយអង្គការសុខភាពពិភពលោក។ កម្រិតកំហាប់ខ្យល់នេះ បញ្ជាក់ថា មិនចោទជាបញ្ហាគួរឱ្យព្រួយបារម្ភដូចការផ្សព្វផ្សាយរបស់មិត និងសារព័ត៌មានមួយចំនួននោះទេ។ គួររំលឹកថា កាលពីកាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤នេះ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន ធ្លាប់បានប្រកាសពីកិច្ចសហការដែលមិនធ្លាប់មានពីមុនជាមួយប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាការបំពុលអ័ព្ទនៅតំបន់ឆ្លងដែន។ លទ្ធផលនៃគំនិតផ្តួចផ្តើមរួមគ្នានេះ នឹងបង្ហាញឡើងនៅមុនជំនួបដ៏សំខាន់ជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈនេះតែម្តង។ (អានបន្ថែម) ជុំវិញបញ្ហានេះដែរ ភាគីថៃស្នើឱ្យមានការរៀបចំសម្រាប់ថ្នាក់ដឹកនាំនៃគណៈប្រតិភូនៃកិច្ចពិភាក្សាទ្វេភាគីនេះ ទៅធ្វើទស្សនកិច្ចសិក្សាទៅកាន់ខេត្តស្រះកែវជាប់ព្រំប្រទល់កម្ពុជា ដែលជាតំបន់រងផលប៉ះពាល់យ៉ាងខ្លាំងពីការបំពុលឆ្លងដែន ដែលបង្កឡើងដោយភ្លើងឆេះព្រៃនៅក្នុងតំបន់នោះ ដែលគេជឿថាអាចជាកត្តាចូលរួមសំខាន់សម្រាប់បង្កការបំពុលខ្យល់សម្រាប់ប្រទេសទាំងពីរ។ ឆ្លើយតបនឹងបញ្ហានេះដែរ សេចក្តីប្រកាសដដែលរបស់ក្រសួងបរិស្ថានក៏បានបញ្ជាក់ពីបច្ចុប្បន្នភាពភ្លើងឆេះព្រៃនៅកម្ពុជាផងដែរថា ចំនួនភ្លើងឆេះព្រៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នៅព្រះរាជាណាចក្រកម្ពុជា […]
អានបន្ថែមក្រុមហ៊ុនឯកជន នឹងនាំយកបច្ចេកវិទ្យាដ៏ទំនើបបំផុតពីបារាំង មកបង្កើតសារមន្ទីរ3D នៅខេត្តសៀមរាប
ក្រុមហ៊ុន អ៊ឹមមើស៊ីវ អង្គរ លីហ្គើស៊ី ឯ.ក នឹងនាំយកបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយពីប្រទេសបារាំង មកបំពាក់ក្នុងគម្រោងសាងសង់សារមន្ទីរឌីជីថល (សារមន្ទីរ 3D) នៅក្នុងខេត្តសៀមរាប ដែលគ្រោងនឹងបើកដមណើរការ ក្នុងឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមជំនួបរវាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក កែ ប៊ិន សូរស្មី ប្រធានក្រុមហ៊ុនអ៊ឹមមើស៊ីវ អង្គរ លីហ្គេស៊ី ឯ.ក កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួបពិភាក្សាខាងលើនេះ បានសង្កត់ធ្ងន់លើការវិនិយោគបេតិកភ័ណ្ឌបែបទំនើបសារមន្ទីរឌីជីថល (សារមន្ទីរ 3D) ដែលមានការចូលរួមសហការដោយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយនៅក្នុងប្រទេសបារាំង ហើយគម្រោងមួយនេះនឹងលេចចេញជារូបរាងជាផ្លូវការនៅអំឡុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមការលើកឡើងរបស់ លោក កែ ប៊ិន សូរស្មី ប្រធានក្រុមហ៊ុនអ៊ឹមមើស៊ីវ អង្គរ លីហ្គេស៊ី ឯ.ក ។ នាឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានគាំទ្រយ៉ាងពេញទំហឹងលើគម្រោងវិនិយោគដ៏ធំមួយនេះ ព្រមទាំងសង្ឃឹមថាគម្រោងនេះនឹងអាចលេចចេញជារូបរាងតាមការគ្រោងទុក ក្នុងពេលឆាប់ៗខាងមុខនេះ។ គួររំលឹកថា ជំនួបពិភាក្សាខាងលើកនេះ ត្រូវបានធ្វើឡើងក្រោយជំនួបរវាងលោក […]
អានបន្ថែមទីលានចាក់សំរាមដ៏ធំ១ប្រកបដោយស្តង់ដារទំនើប នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ចាប់ផ្តើមសាងសង់ហើយ
រដ្ឋបាលខេត្តកំពង់ចាម បើកការដ្ឋានសាងសង់ទីលានចាក់សំរាមថ្មីមួយ ដែលមានស្តង់ដារទំនើប នៅលើផ្ទៃដីជិត ១០ហិកតា នៅស្រុកកំពង់សៀម ។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់រដ្ឋបាលខេត្ត កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។ គម្រោងថ្មីនេះ ស្ថិតនៅចំណុចភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម កំពុងបើកការដ្ឋានសាងសង់លើផ្ទៃដីទំហំ ៨.១៣ ហិកតា ដែលមានទីលានទុកដាក់សំរាមទំហំ ១.៣ហិកតា ដែលស្ថិតក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍនអាស៊ី។ គម្រោងនេះត្រូវប្រើរយៈពេលសាងសង់ ១៧ខែ ដោយចាប់ដំណើរការសាងសង់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយក្រុមហ៊ុន ប៊ីអេម. ខនស្ត្រាក់ហ្សិន និងធេឡិចទ្រិច ខូអិលធីឌី។ ទីលានចាក់សំរាមថ្មីនេះ ត្រូវបានសាងសង់ឡើងប្រកបដោយស្តង់ដារទំនើប ដោយក្នុងនោះនឹងមានការដ្ឋានសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ៤អាង សាងសង់ផ្លូវចូលទីលានចាក់សំរាម ១ខ្សែប្រវែងជាង ២.០០០ម៉ែត្រ និងសាងសង់ផ្លូវបេតុងនៅក្នុងទីលាន ប្រវែងជាង ១.០០០ម៉ែត្រ សាងសង់ច្រកចូល និងរបងមានអគារការិយាល័យ និងអគារស្នាក់នៅកម្ពស់ ២ជាន់ កន្លែងថ្លឹងរថយន្ត អគារសម្រាប់ញែកសំរាម អគាររោងជាង អគារស្តុកទុកកាកសំណល់ដែលអាចបង្កគ្រោះថ្នាក់បណ្ដោះអាសន្ន អគារផ្គត់ផ្គង់ថាមពលអគ្គិសនី និងទីកន្លែងលាងសម្អាតរថយន្ត […]
អានបន្ថែមTOTAL សហការនឹងក្រសួងបរិស្ថាន ជំរុញការវិនិយោគបៃតង ដើម្បីកាត់បន្ថយឧស្ម័នប្រេងឥន្ធនៈនៅកម្ពុជា
ក្រុមហ៊ុន TOTAL Energy សហការជាមួយនឹងក្រសួងបរិស្ថាន ចូលរួមការវិនិយោគបៃតង តាមរយៈការដាំដើមឈើពង្រីកភាពបៃតង ជំរុញអព្យាក្រឹតកាបូន សំដៅកាត់បន្ថយការបំភាយឧស្ម័នប្រេងឥន្ធនៈ។ នេះបើតាមជំនួបពិភាក្សាការងាររវាងឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយលោកស្រី Dinah Kumar នាយកប្រចាំប្រទេស និងជាអ្នកគ្រប់គ្រងក្រុមហ៊ុនប្រេងឥន្ធនៈ Total Energy នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។ ឯកឧត្ដមបណ្ឌិត បានថ្លែងជំរុញ និងលើកទឹកចិត្តឲ្យក្រុមហ៊ុន Total Energy ចូលរួមការវិនិយោគបៃតង តាមរយៈការដាំដើមឈើ ពង្រីកភាពបៃតង ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារធម្មជាតិភ្នំគូលែន ដែលជាគោលដៅលំហែបៃតង។ ឯកឧត្ដមបណ្ឌិត បានបន្ថែមថា ការចូលរួមរបស់ក្រុមហ៊ុន គឺជាការទទួលខុសត្រូវចំពោះកិច្ចគាំពារបរិស្ថាន ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថានពីការបំភាយឧស្ម័នប្រេងឥន្ធនៈ តាមរយៈការដាំដើមឈើ ព្រមទាំងបង្កើនចំណូលជូនប្រជាសហគមន៍។ ទន្ទឹមនឹងនេះ ឯកឧត្ដមបណ្ឌិត បានណែនាំឱ្យក្រុមហ៊ុន Total Energy ជួយផ្សព្វផ្សាយអំពីភាពស្អាត ភាពបៃតង និងចីរភាព របស់កម្ពុជា ដល់ក្រុមហ៊ុនវិនិយោគបៃតងដទៃទៀតផងដែរ។
អានបន្ថែម២០២៣ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា មានកំណើនតិចតួចបំផុត
វិស័យសំណង់ និងវិស័យអចលនទ្រព្យ ក្នុងឆ្នាំ២០២៣ មានកំណើនត្រឹម ១.១ភាគរយ និង០.៥ភាគរយ រៀងគ្នា។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមករា។ វិស័យសំណង់មានកំណើនទាបត្រឹម ១,១ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំ២០២៣ ធៀបនឹងកំណើន ០,៥ភាគរយនៅឆ្នាំ២០២២ ដែលគាំទ្រដោយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា ស្ពាន អាកាសយានដ្ឋាន និងផ្លូវល្បឿនលឿន ជាដើម។ ការនាំចូលសម្ភារនិងបរិក្ខាសំណង់បានកើនឡើង ៤,៧ភាគរយ ធៀបនឹងឆ្នាំ២០២២(-២៥,៦ភាគរយ)។ ចំណែកផ្ទៃក្រឡា និងតម្លៃគម្រោងសំណង់ ដែលទទួលបានការអនុម័តមានកំណើន ១ដង ជាពិសេសគម្រោងសំណង់លំនៅឋាននិងសំណង់សាធារណៈ ខណៈចំនួនគម្រោងសំណង់សរុបបានថយចុះ ២០,៥ភាគរយ។ របាយការណ៍ដដែល បង្ហាញថា វិស័យអចលនទ្រព្យក៏បន្តកើនឡើងទាបត្រឹម ០,៥ភាគរយ ធៀបនឹង០,២ភាគរយ នៅឆ្នាំ២០២២។ សកម្មភាពលក់លំនៅឋាន រួមមានផ្ទៃក្រឡាផ្ទះល្វែង វីឡាភ្លោះ និងទោល បានថយចុះ ៤៩,៧ភាគរយ ខណៈដែលការលក់ខុនដូកើនឡើងបានត្រឹម ២ភាគរយ។ ចំណែកសន្ទស្សន៍តម្លៃលំនៅឋាន (RPPI) បានថយចុះ២,៤ភាគរយ ដែលក្នុងនោះនៅរាជធានីភ្នំពេញបានថយចុះ ៣,២ភាគរយ ខណៈនៅតាមបណ្តាខេត្តបានកើនឡើង ៣,២ភាគរយ។ ក្នុងរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនគារឆ្នាំ២០២៣ និងទស្សនវិស័យឆ្នាំ២០២៤ […]
អានបន្ថែមត្រឹមឆ្នាំ២០២៣នេះ ក្រុមហ៊ុនAEON វិនិយោគជាង $៧០០លាន សង់ផ្សារទំនើប៣ ខណៈទី៤ ត្រូវបានបង្ហើបពីទីតាំង
គិតត្រឹមឆ្នាំ២០២៣នេះ ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បានបណ្តាក់ទុនប្រមាណ ៧០៦លានដុល្លារ ក្នុងការសាងសង់ផ្សារទំនើបចំនួន ៣ទីតាំង នៅប្រទេសកម្ពុជា។ នេះបើតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក TSUBOYA MASAYUKI នាយកគ្រប់គ្រងផ្សារទំនើបអ៊ីអនម៉ល កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួបនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើសំណើសុំអនុសាសន៍ណែនាំពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងកិច្ចការងារវិនិយោគរបស់ផ្សារទំនើបអ៊ីអនម៉ល នៅក្នុងប្រទេសកម្ពុជា។ កន្លងមក ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បានបណ្ដាក់ទុនវិនិយោគប្រមាណ ៧០៦លានដុល្លារ បង្កើតផ្សារទំនើបចំនួន ៣ទីតាំង នៅប្រទេសកម្ពុជា។ ក្នុងនោះ គម្រោងវិនិយោគផ្សារទំនើបអ៊ីអនម៉ល ទី១ នៅលើផ្លូវសម្តេចសុធារស ក្នុងខណ្ឌចំការមន ដែលថ្មីៗនេះ ផ្សារបានសម្រេចពង្រីកទំហំជាន់ផ្ទាល់ដី និងបន្ថែមស្ដង់ទំនិញចំនួន ៣០កន្លែងទៀត ដើម្បីបំពេញតម្រូវការ និងទាក់ទាញអ្នកអាជីវកម្មថ្មីៗ។ (អានបន្ថែម) ចំពោះផ្សារទំនើបអ៊ីអនសាខាទី២វិញ […]
អានបន្ថែមថៃចាប់ផ្តើមសាងសង់ស្ពានអាកាសតភ្ជាប់សមុទ្រតម្លៃ $២៨ពាន់លានហើយ
គម្រោងយក្សសាងសង់ស្ពានអាកាស (Land Bridge Mega Project) តម្លៃ ២៨ ពាន់លានដុល្លារ (១ ពាន់ពាន់លានបាត) ភ្ជាប់ឈូងសមុទ្រថៃទៅសមុទ្រអាន់ដាននស៊ី (Andanan Sea) នៃមហាសមុទ្រកំពុងចាប់ផ្តើមដំណើរការសាងសង់ហើយ ។ លោកនាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន បានចុះពិនិត្យវឌ្ឍនភាពគម្រោងនេះ នៅការដ្ឋានសាងសង់ដំណាក់កាលដំបូងភ្ជាប់ពីខេត្តរណង (Ranong) ទៅខេត្តជម្ពុន (Chumpon) កាលពីថ្ងៃទី២១ ខែមករាឆ្នាំ ២០២៤។ គម្រោងខ្នាតធំនេះ មិនត្រឹមតែជាកាតាលីករជំរុញការអភិវឌ្ឍក្នុងប្រទេសថៃប៉ុណ្ណោះទេ ថែមទាំងជាដំណោះស្រាយក្នុងតំបន់និងអន្តរទ្វីបដ៏សំខាន់ដើម្បីកាត់បន្ថយការកកស្ទះការដឹកជញ្ជូនទំនិញផ្លូវទឹកនៅច្រកសមុទ្រម៉ាឡាកាផងដែរ។ នាយករដ្ឋមន្ត្រីថៃ លោក ស្រេថាថាវីស៊ីន បានគូសបញ្ជាក់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃគម្រោងមេហ្គានេះ ដោយសង្កត់ធ្ងន់ថា “ការសាងសង់គម្រោងមេហ្គាដែលតភ្ជាប់ឈូងសមុទ្រថៃ និងសមុទ្រអាន់ដាម៉ាន់ទៅកាន់ពិភពលោក មានសារៈសំខាន់ក្នុងការកាត់បន្ថយការកកស្ទះការដឹកជញ្ជូនតាមផ្លូវទឹក ហើយវានឹងនាំមកនូវការអភិវឌ្ឍដល់ប្រទេសផងដែរ ព្រោះវាអាចមានឥទ្ធិពលជួយទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើន”។ ក្រោយសាងសង់រួច ផ្លូវឆ្លងកាត់ដ៏សំខាន់នេះជួយសម្រួលដល់ការដឹកជញ្ជូនបាន ៦០% នៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក នេះបើតាមប្រភពពីកាសែតបាងកកប៉ុស្តិ៍៕
អានបន្ថែមក្រុមហ៊ុនបារាំង VINCI ប្រកាសសង់ចំណតស្ថានីយ៍អ្នកដំណើរថ្មី នៅព្រលានក្រុងព្រះសីហនុ
ក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានបារាំង VINCI Airports ដែលវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា ប្រកាសនឹងសាងសង់ស្ថានីយ៍អ្នកដំណើរថ្មីនៅអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ខាងមុខ។ លោក Emmanuel MENANTEAU ប្រធានប្រចាំតំបន់ នៃក្រុមហ៊ុន VINCI Airports បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងជំនួបរវាងលោក និងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី0១ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកប្រធានប្រចាំតំបន់ នៃក្រុមហ៊ុន VINCI Airports បានជ្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថាគម្រោងបង្កើតចំណតស្ថានីយថ្មី(New Terminal)នេះ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៦ខាងមុខនេះ។ លោក Emmanuel MENANTEAU ក៏បានស្នើសុំអនុសាសន៍ណែនាំពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកិច្ចការងារវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ទាក់ទងនឹងគម្រោងវិនិយោគអាកាសយានដ្ឋានផងដែរ។ ក្រុមហ៊ុន VINCI Airports មានបទពិសោធន៍ប្រមាណ២៥ឆ្នាំនៅកម្ពុជា លើការវិនិយោគក្នុងគម្រោងអាកាសយានដ្ឋាន ដោយក្នុងនោះមានអាកាសយានដ្ឋានចំនួន៣ ដែលក្រុមហ៊ុនធ្លាប់បាននិងកំពុងមានប្រតិបត្តិការនៅប្រទេសកម្ពុជារួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ ក្រុមហ៊ុននេះ គឺជាបុត្រសម្ព័ន្ធនៃ VINCI Group ដែលជាក្រុមហ៊ុនឈានមុខលើការវិនិយោគគម្រោងសម្បទាននានា គ្របដណ្ដប់លើសេវាកម្មដូចជា៖ […]
អានបន្ថែម១ខែមករា ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន ៣២គម្រោង តម្លៃ $១៨៧លាន
រយៈពេល១ខែមករា ដើមឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីៗចំនួន ៣២គម្រោង មានតម្លៃប្រមាណ ១៨៧លានដុល្លារ អាចបង្កើតការងារបានរហូតដល់ ២៩ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០២៤។ ក្នុងចំណោមគម្រោងថ្មីៗទាំង៣២នេះ មានគម្រោងធំៗចំនួន៤ ដែលលេចធ្លោជាងគេ ក្នុងនោះរួមមាន៖ ទី១_គម្រោងបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិកនៅស្រុកសំរោង ខេត្តតាកែវ, ទី២_គម្រោងបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ, កង់, រ៉ឺម៉ក (អគ្គិសនី), និងឧបករណ៍បញ្ចូល ឬសាកថ្ម នៅស្រុកកៀនស្វាយ ខេត្តកណ្តាល, ទី៣_គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម, ដែក, និងទង់ដែងនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងទី៤_គម្រោងបង្កើតរោងចក្រតម្បាញក្រណាត់ និងកាត់ដេរសម្លៀកបំពាក់នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ គួរបញ្ជាក់ថា គម្រោងវិនិយោគទាំង ៣២ខាងលើ ផ្តោតលើវិស័យឧស្សាហកម្មទាំងអស់(១០០%)។ រីឯទុនវិនិយោគ បានមកពីប្រភពផ្សេងៗគ្នា ក្នុងនោះរួមមាន ប្រទេសចិនមានប្រមាណជាង ៧៨%, ប្រទេសសិង្ហបុរីមាន ៩,៦៥%, សហរដ្ឋអាមេរិកមាន ៥,៣៤%, សាធារណរដ្ឋកូរ៉េមាន ៣,៥៥%, និងកម្ពុជា (ប្រភពក្នុងស្រុក)មាន ២,៧៣% ។
អានបន្ថែមរដ្ឋចេញកម្មវិធីពិសេសថ្មី សម្រាប់ជំរុញការវិនិយោគ នៅដោះស្រាយអគារជាប់គាំងនៅខេត្តព្រះសីហនុ
រាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ បានដាក់ចេញវិធានការជាកញ្ចប់ សំដៅជំរុញការវិនិយោគ ០៣ប្រភេទក្នុងខេត្តព្រះសីហនុ។ កម្មវិធីនេះ ត្រូវបានប្រកាសឱ្យអនុវត្តក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ កម្មវិធីពិសេសនេះ ឆ្លើយតបនឹងស្ថានភាព និងតម្រូវការជាក់ស្ដែងចំពោះមុខរបស់ខេត្តព្រះសីហនុ ក្នុងគោលដៅជំរុញការវិនិយោគ ការអភិវឌ្ឍឧស្សាហកម្ម ការស្ដាកំណើនសេដ្ឋកិច្ច និងការបំពេញបន្ថែមលើយុទ្ធសាស្រ្ត និង គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសការអនុវត្តផែនការមេប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ គួរបញ្ជាក់ថា កម្មវិធីបន្ទាន់នេះ មានគោលបំណងជំរុញការវិនិយោគ និងធុរកិច្ចចំនួន ០៣ប្រភេទ ក្នុងខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៤ ក្នុងនោះរួមមាន៖ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង និងចាប់ផ្តើមដំណើរការអនុវត្តភ្លាម នៅក្នុងឆ្នាំ២០២៤ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច មិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង ប៉ុន្តែចាប់ផ្តើមដំណើរការបានភ្លាមនៅក្នុងឆ្នាំ២០២៤ ការពង្រីកគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចដែលមានស្រាប់ ឱ្យស្របតាមលក្ខណៈវិនិច្ឆ័យជាក់លាក់ ដែលត្រូវចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៤នេះផងដែរ។ ជាមួយគ្នានេះដែរ សម្រាប់គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង កម្មវិធីពិសេសនេះ ក៏បានដាក់ចេញនូវវិធានការជាកញ្ចប់មានដូចខាងក្រោម៖ ការលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមារយៈពេល ៣ឆ្នាំ បន្ថែម ការលើកលែងអាករលើតម្លៃបន្ថែម […]
អានបន្ថែម