អភិបាលខេត្តត្បូងឃ្មុំកៀរគរក្រុមហ៊ុនម៉ាឡេស៊ីខ្នាតធំមកវិនិយោគលើគម្រោងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ

ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងជំនួបធុរកិច្ច ជាមួយក្រុមហ៊ុនខ្នាតធំផ្នែកថាមពលកកើតឡើងវិញរបស់ម៉ាឡេស៊ី Sunview Group Berhad តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Fabulous Sunview Sdn ដើម្បីកៀរគរឱ្យក្រុមហ៊ុននេះមកវិនិយោគលើគម្រោងអភិវឌ្ឍថាមពលកកើតឡើងវិញ និងគម្រោងនានាពាក់ព័ន្ធនឹងការកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្តត្បូងឃ្មុំ កាលថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤។ ជំនួបរវាងថ្នាក់ដឹកនាំខេត្តនិងធុរជនឆ្នើមៗរបស់ម៉ាឡេស៊ីនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានចូលរួមដោយឥស្សរជនឆ្នើមៗ រួមមាន៖ ព្រះអង្គម្ចាស់ Tuanku Syed Faizuddin Putra Ibni Tuanku Syed Sirajuddin Jamalillail, ព្រះអង្គម្ចាស់ Perlis, ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ, លោក Dato’ Sohaimi Bin Shahadan នាយក និងម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Sirage Energy Sdn Bhd ដែលជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន។ ជាលទ្ធផលនៃកិច្ចប្រជុំ ដោយមើលឃើញពីសក្តានុពលរបស់ខេត្តត្បូងឃ្មុំដែលត្រូវបានលើកឡើងដោយតំណាងរដ្ឋបាលខេត្ត ភាគីម៉ាឡេស៊ីបានបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការវិនិយោគនៅក្នុងខេត្តនេះ និងយល់ព្រមវិនិយោគលើសំណើគម្រោងដំឡើងស្ថានីយថាមពលកកើតឡើងវិញដែលមានសមត្ថភាពផលិតថាមពលបានចន្លោះពី ១០០ […]

អាន​បន្ថែម

ស្ពានអាកាសព្រះមុនីវង្ស សម្ពោធភ្ជាប់គ្នាជាផ្លូវការ ខណៈសង់បាន ៨០%ហើយ

ស្ពានអាកាស (ខ្សែមេ) រវាងមហាវិថី សម្តេច ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ត្រូវបានតភ្ជាប់ជាផ្លូវការ ខណៈការសាងសង់ដំណាក់កាលទី១ សម្រេចបាន ៨០%ហើយ។ នេះបើតាមពិធីភ្ជាប់ស្ពានដែលប្រព្រឹត្តិឡើងក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ មួយវិញទៀត បើតាមទំព័រហ្វេកប៊ុកផ្លូវការ​ របស់ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា ការសាងសង់ស្ពានអាកាសព្រះមុនីវង្ស នៅចំនុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ដំណាក់កាលទី១(ស្ពានអាកាសជាន់ទី២) សម្រេចសបានប្រមាណ៨០% ហើយ ដោយដំណាក់កាលទី១ គ្រោងនឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។  ដោយឡែកដំណាក់កាលទី២ គ្រោងនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥។ គួររំលឹកថា គម្រោងស្ពានអាកាសមហាវិថីព្រះមុនីវង្សនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC […]

អាន​បន្ថែម

ក្រុមហ៊ុនCellcard ទទួលទុន $៧០លានពី GuarantCo ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ 5Gនៅកម្ពុជា

ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា CamGSM (Cellcard) ទទួលបានទុនវិនិយោគប្រមាណ ៧០លានដុល្លារ  ពីក្រុមហ៊ុន GuarantCo តាមរយៈការចេញសញ្ញាបណ្ណធានាក្នុងការវិនិយោគលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននៅកម្ពុជា នេះបើយោងតាម Realassets.ipe.com ចុះផ្សាយថ្ងៃទី ២៤ ខែ ០១ ឆ្នាំ ២០២៤។ ដើមទុនដែលបានមកពីមូលបត្របំណុល និងប្រាក់កម្ចីនឹងត្រូវប្រើប្រាស់ដោយក្រុមហ៊ុន Cellcard ដើម្បីសាងសង់ប៉ម 4G ថ្មី ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវគ្រឿងបរិក្ខារមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាពថាមពល និងត្រៀមបម្រុងសម្រាប់រៀបចំបណ្តាញសម្រាប់ដំណើរការប្រព័ន្ធអ៊ីនធឺណិត 5G ដែលនឹងឈានមកដល់ក្នុងពេលខាងមុខឆាប់ៗនេះ។ លោក Simon Perkins នាយកប្រតិបត្តិនៃក្រុមហ៊ុន CamGSM បានលើកឡើងថា “សញ្ញាបណ្ណនិរន្តរភាព និងហិរញ្ញប្បទានធានារបស់ CamGSM នេះ នឹងគាំទ្រគម្រោងនានាក្នុងគោលបំណងកាត់បន្ថយហានិភ័យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ជាមួយនឹងការវិនិយោគលើថាមពលកកើតឡើងវិញ និងផ្តល់ការតភ្ជាប់ទៅកាន់ប្រជាជនដែលខ្វះខាត។” “មូលនិធិ ៧០លានដុល្លារ ដែលបានធានាដោយ GuarantCo នឹងត្រូវបានបែងចែកជាយុទ្ធសាស្រ្ត បង្កើនសមត្ថភាពបណ្តាញ និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការវិនិយោគលើផលិតផល និងគំនិតផ្តួចផ្តើមដែលមិនប៉ះពាល់ដល់បរិស្ថានក្នុងគោលបំណងបម្រើសហគមន៍ដែលមិនទាន់បានទទួលសេវាគ្រប់គ្រាន់នៅឡើយ” លោក​ Simon បន្ថែម។ ក្រុមហ៊ុន GuarantCo គឺជាផ្នែកមួយនៃ Private […]

អាន​បន្ថែម

វៀតណាមនឹងបង្ហោះ​ផ្កាយ​រណបលើកដំបូងរបស់ខ្លួន ទៅអវកាសនៅចុងឆ្នាំ ២០២៤ នេះ

ផ្កាយ​រណបឈ្មោះ​ LOTUSat-1 មាន​ទម្ងន់​ ៦០០ គីឡូក្រាមប្រើ​ប្រាស់​បច្ចេកវិទ្យា​រ៉ាដា​ថ្មី​បំផុត​ និង​ជា​ផ្កាយ​រណបបច្ចេកវិទ្យា​​រ៉ាដា​ដំបូង​បង្អស់របស់​វៀតណាម LOTUSat-1 នឹង​ផលិត​រួច​រាល់​ជាស្ថាពរ​នៅ​ក្នុង​ខែ​មីនា ឆ្នាំ២០២៤​ ហើយ​អាច​នឹងបាញ់​បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​តារាវិថី​ក្នុង​រង្វង់​ពី​ខែ​ធ្នូ ឆ្នាំ២០២៤ ដល់​ខែ​កុម្ភៈ ឆ្នាំ២០២៥​ នេះ​បើយោង​តាមប្រភពពីអគ្គនាយករង​នៃ​មជ្ឈមណ្ឌល​អវកាស​វៀតណាម​ និងការចុះផ្សាយរបស់ VOVWORLD កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤។ តាមប្រភពដដែលបានឱ្យដឹងថា គោលបំណងនៃបេសកកម្មលើកទី១នៃផ្កាយរណបរបស់វៀតណាមនេះ គឺដើម្បី​ផ្ដិត​យក​រូប​ភាព​ និង​ផ្ដល់​ទិន្នន័យ​ច្បាស់​ការណ៍​សម្រាប់ប្រើប្រាស់ក្នុងគោលដៅ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​នៃ​​គ្រោះ​ធម្មជាតិ​ ការ​ប្រែ​ប្រួល​អាកាសធាតុ ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ និង​បរិស្ថាន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គេដឹងថាការបង្ហោះបច្ចេកវិទ្យាដ៏សំខាន់នេះ ក៏បានពាំនាំយកនូវក្តីសុបិនរបស់វៀតណាមក្នុងការឡើងកាន់កាប់ឋានៈរបស់ខ្លួនក្នុងទីអវកាសទៅជាមួយផងដែរ។ លក្ខណៈពិសេសនៃឧបករណ៍នេះ គឺមានបំពាក់អង្គចាប់សញ្ញារលកវិទ្យុ ដែលមានគុណភាពកម្រិតភីកសែលបង្ហាញរូបភាពបាន ១ម៉ែត្រ ពោលគឺសំដៅលើកម្រិតនៃព័ត៌មានលម្អិតនៅក្នុងរូបភាពមួយភីកសែល តំណាងឱ្យផ្ទៃនៅលើដីដែលមានទំហំ ១ម៉ែត្រ។ ភីកសែលកម្រិតនេះ អាចអនុញ្ញាតឱ្យគេ​មើល​ឃើញវត្ថុ​ទំហំ​ចាប់ពី​មួយ​ម៉ែត្រ​នៅ​លើ​ដី​ ព្រម​ទាំង​មាន​សមត្ថភាព​សង្កេត​មិនចាញ់ពន្លឺ គឺអាចមើលបាន​ទាំង​ថ្ងៃ​ទាំង​យប់ និងគ្រប់ស្ថានភាពអាកាសធាតុមិនថាពេលមានពពក ចុះអ័ព្ទ និងពេលគ្មានពន្លឺនោះទេ​។ យោងតាមមជ្ឈមណ្ឌលអវកាសវៀតណាម ការសង្កេតមើលផែនដីពីទីអវកាសរបស់ផ្កាយរណបនេះ នឹងអាចគ្របដណ្តប់លើផ្ទៃដីវៀតណាមទាំងមូល និងជួយកាត់បន្ថយការខូចខាតដែលបណ្តាលមកពីគ្រោះធម្មជាតិបាន ១០ភាគរយ។ ក្រុម​ហ៊ុន NEC របស់ជប៉ុន គឺជា​អ្នក​ផលិត​ផ្កាយ​រណប LOTUSat-1 […]

អាន​បន្ថែម

ជាង៣០ឆ្នាំមកនេះ កូរ៉េបានជួយកម្ពុជាជាង ៣៦៦លានដុល្លារ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) បានផ្តល់ជំនួយប្រមាណ ៣៦៦.៥លានដុល្លារ ​ដល់កម្ពុជា នេះបើគិតចាប់តាំងឆ្នាំ១៩៩១ រហូត​ដល់ ឆ្នាំ២០២៣​ សម្រាប់ចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា។ តួលេខជំនួយរបស់KOICA ដល់កម្ពុជាត្រូវបានលើកឡើងក្នុងកិច្ចប្រជុំរវាង ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Choi Moon Jung នាយិកាប្រចាំប្រទេសនៃការិយាល័យ KOICA ប្រចាំនៅកម្ពុជា ។ គម្រោងអនុវត្តក្រោមជំនួយរបស់ KOICAនេះ គឺផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសម្រាប់វិស័យស្នូលចំនួនបួន រួមមាន៖ ការគ្រប់គ្រងទឹក និងសុខភាពសាធារណៈ ការអប់រំ កសិកម្ម និងការអភិវឌ្ឍន៍ជនបទ និងការដឹកជញ្ជូន ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ KOICA, រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា តាមរយៈការអនុវត្តគម្រោង និងកម្មវិធីនានា។ ជាមួយគ្នានេះដែរ ភាគីទាំងពីរក៏បានពិភាក្សាបន្តអំពីកិច្ចសហប្រតិបត្តិការលើជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) រវាងកម្ពុជា និងកូរ៉េ ដោយផ្តោតសំខាន់ទៅលើជំហានបន្ទាប់នៃការងាររវាង KOICA ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាក់ព័ន្ធរបស់កម្ពុជា […]

អាន​បន្ថែម

រដ្ឋបង្ហាញចំណុចចាប់ផ្តើម និងបញ្ចប់ នៃផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញច្បាស់ៗពីចំណុចចាប់ផ្តើម និងចំណុចបញ្ចប់ នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនទី០៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ហើយ។ នេះបើតាមទំព័រហ្វេកប៊ុករបស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តម បានឱ្យដឹងថា គម្រោងសិក្សាផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប- ប៉ោយប៉ែត មានប្រវែងសរុប​ប្រមាណ ៤២០គ.ម។ ក្នុងនោះ ចំណុចចាប់ផ្តើម គឺនៅខាងជើងផ្លូវក្រវាត់ក្រុងទី៣ រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ដោយត្រូវឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៣គ.ម ខេត្តកណ្ដាល ១៨គ.ម ខេត្តកំពង់ចាម៤៣ គ.ម ខេត្តកំពង់ធំ១៣១គ.ម ខេត្តសៀមរាប ១៣០គ.ម ខេត្តបន្ទាយមានជ័យ ៩៥គ.ម។ គួររំលឹកថា៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គឺជាគម្រោងផ្លូវល្បឿនលឿនទី៣របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនទី១ ភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានបើកឱ្យដំណើរការរយៈពេលជាង១ឆ្នាំមកហើយ ខណៈដែលគម្រោងផ្លូវល្បឿនលឿនទី២ ភ្នំពេញ-ក្រុងបាវិត បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងជំហាននៃការអនុវត្តនីតិវិធីជាបន្តបន្ទាប់ ទៅតាមផែនការដែលបានគ្រោងទុក។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋបើកការដ្ឋានសង់អគាររដ្ឋបាល-អគ្គបញ្ជាការដ្ឋានថ្មី លើដីជាង ៧៤ហិកតា នៅតំបន់បឹងតាមោក

ក្រសួងការពារជាតិប្រកាសបើកការដ្ឋានសាងសង់អគារអគ្គបញ្ជាការដ្ឋានថ្មី កម្ពស់ ៩ជាន់ លើផ្ទៃដីជាង ៧៤ហិកតា នៅតំបន់បឹងតាមោក (កប់ស្រូវ) ស្ថិតនៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ នេះបើតាមពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា អគារថ្មីនេះ នឹងត្រូវសាងសង់ចែកចេញជាបីតំបន់ ក្នុងនោះតំបន់ទី១ គ្រោងនឹងសាងសង់ទីលានសួនច្បារ និងអគាររដ្ឋបាលអគ្គបញ្ជាការ ដែលមានកម្ពស់ ៩ជាន់។ សាងសង់សាលប្រជុំធំ ដែលអាចដាក់មនុស្សបានរហូតដល់ទៅ ២.១៤៥នាក់ “កៅអី” អគារមន្ទីរអដ្ឋកោណថ្នាក់យុទ្ធសាស្ត្រសម្រាប់ប្រើប្រាស់កម្រិតធម្មតា ទី១ ទី២ និងទី៣ និងកម្រិតយុទ្ធសាស្ត្រជាតិ ដែលចំពោះមុខគ្រោងនឹងរៀបចំតែអគារនៅលើ មានកម្ពស់ ៣ជាន់។ បន្ថែមពីនេះ អគារនេះ នឹងត្រូវសាងសង់មានលក្ខណៈបច្ចេកទេស ជារចនាបទស្ថាបត្យកម្ម ធ្វើការសិក្សាតាម រចនាបទបុរាណខ្មែរ រួមផ្សំជាមួយ សម័យទំនើប មានបំពាក់បណ្តាញផ្គត់ផ្គង់អគ្គិសនី បណ្តាញទិន្នន័យ ប្រព័ន្ធទូរស័ព្ទនិងប្រព័ន្ធដ៏ទៃទៀត ដែលនឹងឆ្លើយតបយ៉ាងត្រឹមត្រូវ ទៅនឹងសេចក្តីត្រូវការចាំបាច់នានានៃការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ។ នាឱកាសនោះដែរ […]

អាន​បន្ថែម

ឃ្លាំងស្តុកទំនិញត្រជាក់ថ្មីមួយទៀត នៅកំពង់ផែភ្នំពេញ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ឃ្លាំងស្តុកទំនិញត្រជាក់ថ្មីមួយ មានទីតាំងស្ថិតនៅក្នុងបរិវេណចំណតផែកុងតឺន័រ LM17 របស់កំពង់ផែស្វយ័តភ្នំពេញ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពរបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់នេះ ជារបស់ក្រុមហ៊ុន ខ្មែរ ខូល ឆេន (Khmer Cold Chain) មានទីតាំងនៅ ក្នុងកំពង់ផែស្វយ័តភ្នំពេញ ដែលស្ថិតក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ គួរបញ្ចាក់ថា ឃ្លាំងថ្មីនេះ មានសមត្ថភាពអាចស្តុកទំនិញបាន ៥.៨២៧ម៉ែត្រគូប ជាមួយនឹងកម្រិតសីតុណ្ហភាពចាប់ពី -២២°C ដល់ ១៥°C ដែលអភិវឌ្ឍដោយក្រុមហ៊ុន InfraCo Asia សហការជាមួយកំពង់ផែស្វយ័តភ្នំពេញ ដោយមានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ និង USAID ក្រោមជំនួយឧបត្ថម្ភពី ប្រទេសអង់គ្លេស អូស្ត្រាលី ស្វីស និងហូឡង់។ នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ឃ្លាំងថ្មីនេះ នឹងផ្តល់សេវាស្តុកទំនិញត្រជាក់ ដែលមានតម្លៃសេវាបន្ថែម ស្របតាមស្តង់ដារអន្តរជាតិ ជាពិសេសនឹងជួយឱ្យកំពង់ផែស្វយ័តភ្នំពេញទទួលបាននូវកំណើនបរិមាណកុងតឺន័រឆ្លងកាត់បានរិតតែច្រើន។ ជាងនេះទៅទៀត […]

អាន​បន្ថែម

កូរ៉េចង់់បង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារពិភពលោក

ក្រុមហ៊ុនកូរ៉េ CAMKO INFRACORE បានបង្ហាញពីគោលបំណង់ចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនី សម្រាប់នាំចេញទៅទីផ្សារពិភពលោក។ នេះបើយោងតាមការលើកឡើងរបស់តំណាងក្រុមហ៊ុន CAMKO INFRACORE ក្នុងជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Chung Sye-kyun អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ នៅថ្ងែទី២៤ ខែមករា ឆ្នាំ២០២៤។ តាមរយៈកិច្ចប្រជុំនេះ ក្រុមហ៊ុន CAMKO INFRACORE បានបង្ហាញពីទិសដៅរបស់ខ្លួនក្នុងការដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារពិភពលោក។ គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុន CAMKO MOTOR ក៏ជាក្រុមហ៊ុនកូរ៉េ ដែលកំពុងមានប្រតិបត្តិការអាជីវកម្មតម្លើងរថយន្តម៉ាក Hyundai និងផលិតខ្សែភ្លើងអគ្គិសនីសម្រាប់រថយន្ត ដើម្បីនាំចេញផងដែរ។ គួររំលឹកថា ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកម្ពុជា-កូរ៉េ នាពេលកន្លងមក ពិសេសលើសកម្មភាពវិនិយោគ និងការជំរុញឱ្យមានវិនិយោគិនពីក្រុមហ៊ុននានារបស់សាធារណរដ្ឋកូរ៉េ ចូលមកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យឯកឧត្តម Chung Sye-kyun ជួយសម្របសម្រួល និងពិនិត្យលទ្ធភាពក្នុងការផ្សព្វផ្សាយអំពីសក្ដានុពលរបស់ប្រទេសកម្ពុជាបន្ថែមទៀតជូនដល់វិនិយោគិនកូរ៉េ ក្នុងគោលដៅដើម្បីពង្រីកសកម្មភាពវិនិយោគរវាងភាគីទាំងពីរ។

អាន​បន្ថែម

ផ្លូវប្របឆ្នេរភ្ជាប់ពីកំពង់ផែកោះទន្សាយ ទៅឆ្នេរអង្កោល ខេត្តកែប សង់បាន៩៥% ហើយ

គិតត្រឹមខែមករា ២០២៤ នេះ គម្រោងសាងសង់ផ្លូវប្របឆ្នេរភ្ជាប់ពីកំពង់ផែកោះទន្សាយ ទៅកាន់ឆ្នេរអង្កោល ស្ថិតក្នុងខេត្តកែប សម្រេចបានប្រមាណ ៩៥ភាគរយហើយ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប ជាមួយសាព័ត៌មាន CCT នៅថ្ងៃទី១៧ មករា ២០២៣នេះ។ ឯកឧត្តមបានលើកឡើងថា បើមើលតាមការចុះពិនិត្យជាក់ស្តែងនៅពេលនេះ គម្រោងស្ថាបនាផ្លូវប្របឆ្នេរសមុទ្រកោះទន្សាយ ភ្ជាប់ទៅកាន់ឆ្នេរអង្កោល សម្រេចបានជារួមប្រមាណ ៩៥ភាគរយហើយ ក្នុងនោះមានដូចជា៖ ទី១_ផ្លូវសម្រាប់យានយន្ត ដែលកន្លែងខ្លះមានទទឹង ១០ម,៧ម, និង៦ម បានចាក់អ៊ុតកៅស៊ូ AC រួចរាល់សម្រេចបាន ១០០ភាគរយ។ ទី២_ផ្លូវសម្រាប់ជិះកង់មានទទឹង ៣ម ទៅ៣,៥ម សម្រេចបានជិត ១០០% ហើយដែរ ។ ទី៣_ផ្លូវដើរ នៅមិនទាន់បានអនុវត្តនៅឡើយទេ មានទទឹងត្រឹមតែ ១ម ទៅ១,៥ម ប៉ុណ្ណោះ  មានប្រវែងសរុបជិត ១២,៧គ.ម ដូចគ្នា។ ទី៤_ផ្លូវនេះក៏នឹងត្រូវបំពាក់បង្គោលភ្លើងបំភ្លឺសាធារណៈ ជាប្រភេទអំពូលសូឡា នៅតាមទីប្រជុំជននីមួយៗ ផងដែរ។ ឯកឧត្តមបានបញ្ជាក់ទៀតថា ផ្លូវមួយខ្សែនេះនឹងក្លាយជាសរសៃឈាមទេសចរណ៍ដ៏សំខាន់ ដែលតភ្ជាប់គ្នារវាងឆ្នេរកែប […]

អាន​បន្ថែម