ព័ត៌មានសំណង់
គម្រោងស្តាគុណភាពផ្លូវ៣៧៧ និង ៣៧៧A ក្នុងខេត្តក្រចេះ សម្រេចបាន ២២% ហើយ
គិតត្រឹមខែមករា ឆ្នាំ២០២៤ គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំផ្លូវសំខាន់ ០២ខែ្ស មានប្រវែងសរុបជិត ៤៩គ.ម ក្នុងខេត្តក្រចេះ សម្រេចបាន ២២% ហើយ។ នេះបើតាមរដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។ ផ្លូវខេត្តដ៏សំខាន់ ២ខ្សែខាងលើនេះ ស្ថិតក្នុងខេត្តក្រចេះ ដែលរួមមានផ្លូវលេខ៣៧៧ មានប្រវែង ៣៥គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលព្រាប«ស» (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវលេខ៣៧៧A មានប្រវែង ១៣,៦គីឡូម៉ែត្រ គិតចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។ គួរបញ្ជាក់ថា ផ្លូវខេត្តទាំង ២ខ្សែនេះ នឹងត្រូវស្តាពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក កម្រាស់ ២០សង់ទីម៉ែត្រ មានទទឹងចាប់ពី ៧ – ១១ម៉ែត្រ មាន២គន្លងទៅមក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩កន្លែង (នៅលើផ្លូវខេត្តលេខ៣៧៧)។ គួររំលឹកទៀតថា ផ្លូវទាំង២ខ្សែនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Poly Changda Engineering […]
អានបន្ថែមជប៉ុនជួយកម្ពុជា ពង្រឹងសមត្ថភាពថែទាំប្រព័ន្ធលូ និងទប់ស្កាត់ការខូចខាតដោយទឹកជំនន់នៅរាជធានីភ្នំពេញ
ជប៉ុន ជួយកម្ពុជា បណ្តុះបណ្តាលធនធានមនុស្ស ដោយពង្រឹងសមត្ថភាពគ្រប់គ្រងថែទាំប្រព័ន្ធលូ និងវិធានការទប់ស្កាត់ការខូចខាតដោយទឹកជំនន់ក្នុងរាជធានីភ្នំពេញ។ នេះបើតាមសិក្ខាសាលាបញ្ចប់នៃកម្មវិធីភាពជាដៃគូរបស់ JICA ក្នុងវិស័យប្រព័ន្ធលូ។ សិក្ខាសាលា ត្រូវរៀបចំឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងការិយាល័យទឹកស្អាត និងលូក្រុងគីតាឃ្យូស្យ៊ូនៃប្រទេសជប៉ុន។ បន្ថែមពីនេះ សិក្ខាសាលានេះ ជាផ្នែកមួយនៃគម្រោង ដែលត្រូវបានអនុវត្តប្រមាណជាពីរឆ្នាំ គឺការពង្រឹងសមត្ថភាពប្រតិបត្តិការ និងថែទាំប្រព័ន្ធលូក្នុងរាជធានីភ្នំពេញ។ ក្នុងរយៈពេល ២ឆ្នាំនេះ ក្រុមការងារសម្រេចបានជាលទ្ធផលធំៗចំនួន ០២ រួមមាន៖ ទី១៖ គឺការបណ្តុះបណ្តាលបុគ្គលិកដែលអាចអនុវត្តការថែទាំ និងការគ្រប់គ្រងប្រព័ន្ធលូឱ្យបានត្រឹមត្រូវ ដោយផ្អែកលើគោលការណ៍ណែនាំនៃការគ្រប់គ្រង និងថែទាំប្រព័ន្ធលូ ទី២៖ គឺបណ្តុះបណ្តាលធនធានមនុស្សដែលមានសមត្ថភាពក្នុងការដោះស្រាយការការពារ ការខូចខាតដោយទឹកជំនន់ទាំងភាគីប្រជាពលរដ្ឋ និងភាគីរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ តាមរយៈគម្រោងខាងលើនេះ រាជធានីភ្នំពេញ នឹងអាចប្រើប្រាស់សៀវភៅណែនាំស្តីអំពីការគ្រប់គ្រងថែទាំប្រព័ន្ធលូ ដើម្បីអនុវត្តការថែទាំ និងការគ្រប់គ្រងប្រចាំថ្ងៃ ហើយបន្តបណ្តុះបណ្តាលប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ការយល់ដឹង និងកិច្ចសហប្រតិបត្តិការពីប្រជាពលរដ្ឋ ឈានទៅរកការកែលម្អបរិស្ថានទីក្រុង។
អានបន្ថែមឥណ្ឌូនេស៊ីចាប់អារម្មណ៍វិនិយោគវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យនៅកម្ពុជា
ក្រុមហ៊ុន Lippo Group របស់ឥណ្ឌូនេស៊ី ចាប់អារម្មណ៍វិនិយោគវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យនៅកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក John Riady នាយកប្រតិបត្តិក្រុមហ៊ុន Lippo Group ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។ នៅក្នុងជំនួបនេះ លោក John Riady បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកកំពុងមានប្រតិបត្តិការនៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងនៅជុំវិញពិភពលោក និងផ្តោតជាសំខាន់លើវិស័យអចលនទ្រព្យ ផ្សារលក់រាយ បដិសណ្ឋារកិច្ច សុខាភិបាល អប់រំ សារព័ត៌មាន ទូរគមនាគមន៍ ឌីជីថល និងហិរញ្ញវត្ថុ។ បន្ថែមពីនេះ លោកនាយកប្រតិបត្តិក៏បានបង្ហាញចំណាប់អារម្មណ៍ និងគោលបំណងក្នុងការវិនិយោគលើវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យដែលផ្ដោតលើការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ជាមួយតម្លៃសមរម្យ និងការអភិវឌ្ឍន៍លំនៅឋានដែលមានតម្លៃទាប នៅកម្ពុជា។ ជាការឆ្លើយតបវិញនោះ សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Lippo Group ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសនៅក្នុងកិច្ចសហការជាមួយនឹងក្រុមហ៊ុនវិនិយោគក្នុងស្រុក ដើម្បីពង្រីកការវិនិយោគទៅលើវិស័យសក្ដានុពលផ្សេងៗបន្ថែមទៀតនៅកម្ពុជា ខណៈដែលកម្ពុជា និងឥណ្ឌូនេស៊ី […]
អានបន្ថែមនាយករដ្ឋមន្ត្រីថៃអំពាវនាវឱ្យប្រទេសអាស៊ានដំឡើងប្រាក់ឈ្នួល និងលើកទឹកចិត្តពិពិធកម្មវិនិយោគបរទេស
នាយករដ្ឋមន្ត្រីថៃលោក ស្រេថា ថាវីស៊ីន បានអំពាវនាវឱ្យមេដឹកនាំប្រទេសអាស៊ានផ្សេងទៀតក្នុងនោះក៏មានម៉ាឡេស៊ី និងកម្ពុជាផងដែរ ចូលរួមសហការស្វែងរកមធ្យោបាយរួមគ្នាដើម្បីដំឡើងប្រាក់ឈ្នួលឱ្យបានខ្ពស់ជាងមុន និងសំណើកែប្រែវិធីសាស្ត្រលើកទឹកចិត្តដល់វិនិយោគបរទេសមួយចំនួនទៀត នេះបើយោងតាម Thailand Business News កាលពីថ្ងៃទី២២ មករា ឆ្នាំ ២០២៤។ ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos លោក ថាវីស៊ីន បានសង្កត់ធ្ងន់លើការចាំបាច់សម្រាប់ប្រទេសថៃក្នុងការផ្លាស់ប្តូរលើសពីការទាក់ទាញវិនិយោគបរទេសដោយពឹងផ្អែកតែលើយុទ្ធសាស្ត្រតម្លៃពលកម្មទាបតែម្យ៉ាង។ ផ្ទុយទៅវិញ លោកបានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ ដែលផ្តោតលើថាមពលស្អាត ការបង្កើតសាលារៀនអន្តរជាតិលំដាប់កំពូល ការថែទាំសុខភាពសាធារណៈដ៏រឹងមាំ ទីផ្សារមូលធនដោយយុត្តិធម៌ គ្មានអំពើពុករលួយ និងបរិស្ថានដែលងាយស្រួលសម្រាប់អាជីវកម្ម។ នៅក្នុងកិច្ចពិភាក្សាមួយ លោក ថាវីស៊ីន បានលើកឡើងពីតម្រូវការសម្រាប់ប្រទេសអាស៊ានក្នុងការសហការគ្នាដោះស្រាយបញ្ហាប្រាក់ឈ្នួលអប្បបរមា ដែលលោកយល់ថាជាឧបសគ្គដល់កំណើនទាំងមូលរបស់តំបន់។ លោកបានបង្ហាញចេតនាក្នុងការចូលរួមជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីវិធីដំឡើងប្រាក់ឈ្នួលអប្បបរមាជាសមូហភាព។ លោក ថាវីស៊ីន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃមេដឹកនាំក្នុងតំបន់ដែលមានភារកិច្ចធ្វើការរួមគ្នាដើម្បីបង្កើនប្រាក់ឈ្នួលអប្បបរមាក្នុងកម្រិតសមរម្យ ជំរុញកំណើនសេដ្ឋកិច្ចនៅទូទាំងប្រទេសអាស៊ាន។ លើសពីការតស៊ូមតិសម្រាប់ប្រាក់ឈ្នួលអប្បបរមាខ្ពស់ លោក ថាវីស៊ីន ក៏បានស្នើឱ្យអនុម័តកម្មវិធីពិពិធកម្មការលើកទឹកចិត្តវិនិយោគបរទេសបែបថ្មី ដើម្បីទាក់ទាញការវិនិយោគបរទេសពីសហរដ្ឋអាមេរិក អឺរ៉ុប និងចិន។ លោកបានជំរុញប្រទេសអាស៊ានឱ្យស្វែងយល់ពីវិធីសាស្ត្រជំនួស ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកទឹកចិត្តសេដ្ឋកិច្ចចម្រុះ។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះ មានគោលបំណងកំណត់យកប្រទេសថៃ និងសមភាគីក្នុងតំបន់របស់ខ្លួនជាគោលដៅវិនិយោគដ៏ទាក់ទាញ ដោយផ្លាស់ប្តូរចេញពីគំរូការងារតម្លៃទាបបែបប្រពៃណី។
អានបន្ថែម២០៥០-កម្ពុជាប្តេជ្ញាបង្កើនគម្របព្រៃឈើឱ្យបាន៦០% ខណៈកំពុងជំរុញបង្កើតស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិ
ក្រសួងបរិស្ថាន គ្រោងនឹងបង្កើតស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិនៅតាមបណ្តាលខេត្តចំនួន៤ ក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនគម្របព្រៃឈើកម្ពុជាឱ្យបានចំនួន ៦០% នៅឆ្នាំ២០៥០។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងឱ្យដឹងថា ស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិនេះ មានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ កោះកុង សៀមរាប និងត្បូងឃ្មុំ។ ស្ថានីយទាំងនេះនឹងត្រូវបង្កើតឡើងបន្ថែមពីលើថ្នាលបណ្តុះកូនឈើ ដែលមន្ទីរបរិស្ថានបាននិងកំពុងរៀបចំតាមភូមិសាស្រ្តរៀងៗខ្លួន ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំតាមគេហដ្ឋាននិងតាមសហគមន៍។ ឯកឧត្តមបានបន្តថា ស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិនេះ នឹងជួយទាក់ទាញបាននូវការសិក្សាស្រាវជ្រាវពីពូជឈើ ជីវៈចម្រុះ ជាពិសេសនឹងជួយបង្កើតនូវគោលដៅទេសចរណ៍បៃតងថែមទៀតផង។ លើសពីនេះទៀតនោះគឺ ស្ថានីយបណ្តុះកូនឈើ ក៏អាចមានសមត្ថភាពបណ្តុះកូនឈើ សម្រាប់ចែកជូនប្រជាពលរដ្ឋយកទៅដាំតាមប្រភេទនីមួយៗ ដូចជា៖ អាចបណ្តុះកូនឈើតូចៗ បានយ៉ាងតិចជាង ១លានដើម ដើម្បីយកទៅដាំតាមមូលដ្ឋាន និងតាមសហគមន៍តំបន់ការពារធម្មជាតិ អាចបណ្តុះ និងថែទាំកូនឈើឱ្យធំល្មម ដើម្បីចែកជូនប្រជាពលរដ្ឋយកទៅដាំតាមគេហដ្ឋាន ថែទាំកូនឈើឱ្យធំ សម្រាប់ផ្គត់ផ្គង់ដល់ការដាំនៅតាមទីក្រុង ដើម្បីធ្វើឱ្យទីក្រុងយើងស្អាត មានភាពបៃតង ក្រៅពីថ្នាលបណ្តុះកូនឈើ ក្រសួងបរិស្ថាន ក៏គ្រោងនឹងរៀបចំទីតាំងកម្សាន្តបែបខ្មែរ កន្លែងបោះតង់ និងបំភ្លឺដោយអំពូលសូឡា ទុកប្រគល់ជូនប្រជាពលរដ្ឋក្នុងតំបន់នានា […]
អានបន្ថែមកម្ពុជា-បារាំង ចុះអនុស្សរណៈ៣ ទំហំ២០០លានអឺរ៉ូ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យថាមពលនៅកម្ពុជា
កម្ពុជា និងបារាំង បានសម្រេចចុះអនុស្សរណៈយោគយល់សំខាន់ៗចំនួន០៣ ដើម្បីជំរុញការអភិវឌ្ឍថាមពលកកើតឡើងវិញ ឆ្ពោះទៅរកការពន្លឿនអន្តរកាលថាមពលទាំងអស់នៅកម្ពុជា និងក្នុងតំបន់ ក៏ដូចជាសកលលោក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ អនុស្សរណៈទាំង០៣ នេះ ត្រូវបានធ្វើឡើងរវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុនសាធារណៈ និងឯកជនរបស់បារាំង រួមមាន៖ ១.អនុស្សរណៈយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Hydrogène de France SA ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពនិងអភិវឌ្ឍន៍គម្រោងអីដ្រូសែនទំហំ ១០មេហ្គាវ៉ាត់ សម្រាប់វិស័យអគ្គិសនី នៅព្រះរាជាណាចក្រកម្ពុជា (Feasibility Study and Development of a 10 MW Hydrogen Project for Power Sector in the Kingdom of Cambodia) ២.អនុស្សរណៈយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Electricité de France SA […]
អានបន្ថែមរដ្ឋបើកការដ្ឋានរៀបចំសួនឧទ្យានទន្លេស្ងួត ក្នុងខេត្តត្បូងឃ្មុំ ដើម្បីទាក់ទាញភ្ញៀវទេសចរ
ក្រសួងបរិស្ថាន បានបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ សម្រាប់រៀបចំសួនឧទ្យានទន្លេស្ងួត នៅក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ នេះបើតាមពិធីបើកការដ្ឋាន ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ តំបន់ទន្លេស្ងួតនេះ មានទំហំផ្ទៃដី ១៤ហិកតា នឹងត្រូវបង្កើតឱ្យមានកន្លែងកម្សាន្តបែបធម្មជាតិជាច្រើន ដោយចែកជាដំណាក់កាលៗ ដូចជា កន្លែងជិះទោងកម្សាន្ត លើផ្ទៃដីទំហំប្រមាណ ៨.៧៥០ម៉ែត្រការ៉េ ដែលគ្រោងនឹងសាងសង់ឱ្យបានរួចរាល់ នៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។ លើសពីនេះ រដ្ឋនឹងរៀបចំជាតំបន់ទេសចរណ៍ធម្មជាតិ ដែលមានកន្លែងលេងកីឡា (បាល់ទះ និង បាល់ទាត់) កន្លែងធម្មជាតិ វប្បធម៌ ប្រវត្តិសាស្រ្ត កន្លែងទស្សនាទេសភាព កន្លែងស្ទូចត្រី កន្លែងចិញ្ចឹមត្រី និងប្រព័ន្ធធារាសាស្រ្ត សម្រាប់បម្រើឱ្យការស្រោចស្រពស្រែចំការប្រជាពលរដ្ឋផងដែរ។ ជាមួយគ្នានេះដែរ គម្រោងរៀបចំតំបន់ទន្លេស្ងួតឱ្យក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ គឺដើម្បីទាក់ទាញភ្ញៀវទេសចរ នឹងអាចជួយបង្កើនចំណូលបន្ថែមដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍មូលដ្ឋានថែមទៀតផង។ គួរបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅ ក្រសួងបរិស្ថាន ក៏បានតម្លើងអំពូលសូឡាជាង ១០០បង្គោល នៅជុំវិញតំបន់ទន្លេស្ងួត […]
អានបន្ថែមខណៈពាណិជ្ជកម្មចិន-លោកខាងលិចថយចុះ, ពាណិជ្ជកម្មចិន-អាស៊ាននឹងកើនដល់ $៦១៦ពាន់ពាន់លាន ក្នុងទសវត្សរ៍ក្រោយ
ប្រឈមមុខនឹងភាពតានតឹង និងការកើនឡើងនៃរនាំងពាណិជ្ជកម្មឥតឈប់ឈរ រវាងប្រទេសចិន និងលោកខាងលិច របាយការណ៍វិភាគថ្មីមួយដោយក្រុមប្រឹក្សាយោបល់បូស្តុន (BCG) បានព្យាករពីការកើនឡើងយ៉ាងខ្លាំងនៃពាណិជ្ជកម្មរវាងប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជំនួសវិញ។ ភាពជាដៃគូសេដ្ឋកិច្ចថ្មីរវាងចិននិងអាស៊ានដែលកំពុងរីកចម្រើននេះ នឹងឈានដល់ ៦១៦ ពាន់ពាន់លានដុល្លារ នៅក្នុងទសវត្សរ៍ខាងមុខ នេះបើយោងតាមសេចក្តីរាយការណ៍របស់ zawya.com នៅថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២៤។ របាយការណ៍ស្រាវជ្រាវរបស់ BCG សង្កត់ធ្ងន់ថា ប្រទេសចិន ក្នុងនាមជាប្រទេសនាំចេញទំនិញឈានមុខគេរបស់ពិភពលោក នៅតែមានភាពធន់ក្នុងការទាញយកសក្ដានុពលពីពាណិជ្ជកម្មពិភពលោក។ ស្ថាប័នទីប្រឹក្សាដដែលបានកត់សម្គាល់ថា “ការរំខានណាមួយនៅក្នុងពាណិជ្ជកម្មរវាងចិន និងលោកខាងលិច ទំនងជានឹងបង្វែរទិសដៅពាណិជ្ជកម្មឆ្ពោះទៅរកជម្រើសជំនួស ដោយសំអាងលើគុណសម្បត្តិសេដ្ឋកិច្ចដែលមានលក្ខណៈគ្រប់គ្រាន់ មានប្រៀបជាងនិងមានភាពសម្របខ្លួនបានល្អជាង របស់ប្រទេសចិន។” ខណៈពេលដែលភាពតានតឹងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងធ្លាក់ចុះយ៉ាងខ្លាំង ដោយមានការព្យាករថានឹងធ្លាក់ចុះ ១៩៧ពាន់លានដុល្លារនៅឆ្នាំ ២០៣២ ពីកម្រិតឆ្នាំ ២០២២។ ដោយឡែក ទំនាក់ទំនងពាណិជ្ជកម្មរវាងចិនជាមួយសហភាពអឺរ៉ុប (EU) ត្រូវបានគេរំពឹងថា នឹងនៅតែបន្តកើនឡើង ប៉ុន្តែស្ថិតក្នុងល្បឿនមួយយឺត បើប្រៀបធៀបទៅនឹងមធ្យមភាគនៃពាណិជ្ជកម្មសកល។ ទិដ្ឋភាពពាណិជ្ជកម្មសកលដែលកំពុងវិវឌ្ឍ ក៏បង្ហាញពីឱកាសសម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌាផងដែរ ដោយពាណិជ្ជកម្មសកលរបស់អាស៊ាន ត្រូវបានគេរំពឹងថានឹងកើនឡើងចំនួន ១,២ពាន់ពាន់លានដុល្លារ (US$1.2 […]
អានបន្ថែមមន្ត្រីជាន់ខ្ពស់របស់កម្ពុជា៖ ចិននឹងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជានៅឆ្នាំ ២០២៤នេះ
ទស្សនវិស័យដ៏មានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិននៅឆ្នាំ ២០២៤ ត្រូវបានឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជាប្រធានកិត្តិយសក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីលើកឡើងថា នឹងកាន់តែកើនឡើងនិងស៊ីជម្រៅបន្ថែមទៀតក្នុងឆ្នាំនេះ ជាពិសេសក្នុងវិស័យទំហំពាណិជ្ជកម្មនិងការវិនិយោគ។ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានស៊ីនហួរបស់ចិនចុះផ្សាយកាលពីថ្ងៃទី ១៩ ខែ០១ឆ្នាំ២០២៤ ឯកឧត្តម សុខ ស៊ីផាន់ណា បានលើកឡើងពីការអនុវត្តកម្មវិធីសហគមន៍ចិន-កម្ពុជា ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី និងពាក្យស្លោក “ចិន-កម្ពុជាការផ្លាស់ប្តូររវាងប្រជាជននឹងប្រជាជននៅឆ្នាំ ២០២៤” នឹងដើរតួជាកម្លាំងស្នូល ជំរុញកំណើនសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។ ឯកឧត្តម ក៏បានកត់សម្គាល់អំពីគន្លងវិជ្ជមានដែលរំពឹងទុកសម្រាប់ជំរុញកំណើនបន្ថែមទៀតផងដែរ។ “ការអភិវឌ្ឍច្រករបៀងសំខាន់ៗដូចជា ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងច្រករបៀងត្រី និងស្រូវ នឹងជួយឱ្យប្រទេសទាំងពីរសម្រេចបានការអភិវឌ្ឍថ្មីបន្ថែមទៀត។” ប្រសាសន៍ឯកឧត្តមស៊ីផាន់ណា។ ដោយលើកឡើងពីរបាយការណ៍ថ្មីៗនេះរបស់ធនាគារពិភពលោក ឯកឧត្តម ស៊ីផាណា រំពឹងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងកើនឡើងដល់ ៥,៨ ភាគរយនៅឆ្នាំ ២០២៤។ លោកបានទទួលស្គាល់លទ្ធផលគួរឱ្យសរសើរដែលសម្រេចបានក្នុងឆ្នាំ ២០២៣ ដែលកម្ពុជា និងចិនរួមគ្នាសម្រេចបាននូវការកើនឡើងនៃពាណិជ្ជកម្មទ្វេភាគី និងការកើនឡើងនៃការវិនិយោគរបស់ចិននៅកម្ពុជា ដែលមានចំនួន ៦៦ ភាគរយនៃប្រភពវិនិយោគបរទេសរបស់កម្ពុជា។ ប្រទេសចិនបានកាន់តំណែងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតសម្រាប់រយៈពេល ១២ ឆ្នាំជាប់ៗគ្នាមកនេះ ហើយនៅតែជាប្រភពចម្បងនៃការវិនិយោគផ្ទាល់ពីបរទេសរបស់កម្ពុជា។ ឯកឧត្តម ស៊ីផាន់ណា […]
អានបន្ថែមថៃគ្រោងចំណាយ ៨,៨ពាន់លានដុល្លារសាងសង់ទីក្រុងអាកាសចរណ៍ថ្មីនេះនៅភាគខាងកើតប្រទេស
ប្រទេសថៃ មានគម្រោងសាងសង់ទីក្រុងអាកាសចរណ៍ថ្មីតម្លៃ ៨,៨ ពាន់លានដុល្លារ ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនប្រកបដោយនិរន្តរភាព និងទំនើបបំផុតនៅលើតំបន់ឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស។ គម្រោងឈ្មោះ ‘ទីក្រុងអាកាសចរណ៍ភាគខាងកើត’ នេះ រួមបញ្ចូលទាំងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិ U-Tapao និងទីក្រុងអាកាសយានដ្ឋានភាគខាងកើត គឺជា គម្រោងខ្នាតយក្សធំជាងគេបំផុតដែលត្រូវបានស្នើឡើងរបស់ប្រទេសថៃ នេះបើយោងតាម Bentley Systems កាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៤។ មានទីតាំងស្ថិតនៅក្នុងខេត្ត Rayong អាកាសយានដ្ឋានជាប្រវត្តិសាស្ត្រថ្មីនេះ នឹងសាងសង់ឡើងលើផ្ទៃដីប្រមាណ ១០៤០ ហិកតា ដែលត្រូវបានរៀបចំឡើងក្នុង ឮគោលបំណងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូន ពាណិជ្ជកម្ម និងវប្បធម៌ដ៏សំខាន់សម្រាប់តំបន់ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនទៅកាន់ប្រជុំកោះនានានៃជុំវិញតំបន់ត្រូពិច។ ចំពោះហេដ្ឋារចនាសម្ព័ន្ធវិញ គម្រោងនេះ នឹងកសាងតំណភ្ជាប់រវាងអាកាសយានដ្ឋានចាស់ U-Tapao ដែលអាមេរិកធ្លាប់ប្រើសម័យសង្រ្គាមវៀតណាម ជាមួយនឹងអាកាសយានដ្ឋានអន្តរជាតិដនមឿង និងអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ តាមរយៈរថភ្លើងល្បឿនលឿន ដែលនឹងធ្វើឱ្យអាកាសយានដ្ឋានទាំងបីអាចផ្ទុកអ្នកដំណើរបានរហូតដល់ ២០០ លាននាក់ក្នុងមួយឆ្នាំ។ ក្រុមការងារគម្រោង បានបែងចែកផែនការអភិវឌ្ឍន៍ជា ០៤ ដំណាក់កាល ដោយប្រើបច្ចេកវិទ្យា Bentley’s ProjectWise សម្រាប់ការសម្របសម្រួលសម្ភារៈគម្រោងរវាងការងាររចនាផ្នែកស្ថាបត្យកម្ម វិស្វកម្ម និងក្រុមការងារសំណង់។ នៅពេលដែលសាងសង់រួច […]
អានបន្ថែម