ព័ត៌មានសំណង់
សក្តានុពលថាមពលកកើតឡើងវិញនៅកម្ពុជា កំពុងទាក់ទាញអារម្មណ៍អ្នកវិនិយោគបារាំង «Blue Circle»
Blue Circle ជាក្រុមហ៊ុនជំនាញផ្នែកបង្កើតថាមពលកកើតឡើងវិញដោយកម្លាំងខ្យល់ បានមើលឃើញពីសក្តានុពលខ្ពស់លើការវិនិយោគថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា។ លោក Olivier Duguet ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Blue Circle បានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម សម្តេចម ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែមករា នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងជំនួបខាងលើនេះ លោក Olivier Duguet លើកឡើងថា ក្រុមហ៊ុនក៏ធ្លាប់អញ្ជើញមកកាន់តំបន់អាស៊ី រួមទាំងកម្ពុជាផងដែរ និងបានជួបពិភាក្សាជាមួយក្រុមហ៊ុនដែលជាដៃគូក្នុងស្រុក ក្នុងការសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្រ្តនៅកម្ពុជា និងរកទីតាំងដែលសម្បូរខ្យល់ ក្នុងកម្រិតល្បឿនល្អដែលអាចផលិតជាថាមពលអគ្គីសនីបាន។ នាយកប្រតិបត្តិក្រុមហ៊ុន Blue Circle បន្តថា ក្រោយពីការសិក្សាទៅលើស្ថានភាពភូមិសាស្រ្តរួចមក ខាងក្រុមហ៊ុន បានកត់សម្គាល់ពីទីតាំងមួយចំនួនដែលអាចផ្តល់លទ្ធភាពផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់បាន ក្នុងនោះរួមមាន តំបន់ភ្នំបូកគោ ខេត្តកំពត និងខេត្តមណ្ឌលគីរី។ លោកបន្តទៀតថា៖ “ក្រុមហ៊ុននឹងអាចផលិតថាមពលអគ្គិសនីបានច្រើន ដោយក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនអាចនឹងផលិតថាមពល បានរហូតដល់ ១០០មេហ្កាវ៉ាត់ និងអាចឈានទៅពង្រីកជាបន្តបន្ទាប់ ទៅថ្ងៃអនាគត” ។ ក្រុមហ៊ុន បានគោរពជម្រាបជូនសម្តេចធិបតីថា ជាមួយការជួយជ្រោមជ្រែង […]
អានបន្ថែមអាជ្ញាធរអប្សរាទើបបញ្ចប់ការសាងសង់ស្ពានថ្មី១ ដើម្បីសម្រួលដល់ការជិះកង់កំសាន្តក្នុងតំបន់អង្គរ
អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារសាងសង់ស្ពានផ្លូវកង់ស្របតាមស្ពានប្រាសាទតាកែវថ្មី ០១ទីតាំងទៀត ដើម្បីសម្រួលដល់ការជិះកង់ របស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែងាយស្រួល។ លោក សុខ សូសិលា អនុប្រធាននាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២០មក អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមសង់ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ ដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលនិយមជិះកង់កម្សាន្ត ខណៈផ្លូវនេះមានប្រវែងសរុបជាង ២៣គីឡូម៉ែត្រ ហើយក្នុងនោះក៏មានស្ពានឆ្លងស្ទឹងចំនួន ៤ទីតាំងផងដែរ។ លោកអនុប្រធាននាយកដ្ឋាន បានបន្តថា ស្ពានផ្លូវកង់ប្រាសាទតាកែវ ត្រូវបានសាងសង់រួចរាល់ ដោយមានទទឹង២.៥ម៉ែត្រ និងបណ្ដោយ ៦៥ម៉ែត្រ ដែលបានសាងសង់សម្រួលដល់អ្នកជិះកង់ ដោយចង់បែងចែកឱ្យដាច់ រវាងផ្លូវឬស្ពានធ្វើដំណើរទូទៅ និងផ្លូវកង់។ ដោយឡែក ស្ពានសម្រាប់ជិះកង់ ៣ទីតាំងផ្សេងទៀត រួមមាន៖ ស្ពានអង្គរ ស្ពានក្រាំងក្រូច និងស្ពាននាគព័ន្ធ។ លោកអនុប្រធានបានបញ្ជាក់បន្តថា ក្រៅពីស្ពានខាងលើ ក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏មានស្ពានខ្នាតតូចឆ្លងកាត់២ទីតាំងទៀត ដូចជាកសិន្ធុយសោធរ និងអតីតទ្វារទឹកនាគព័ន្ធ។ គួរបញ្ជាក់ថា គោលបំណងសំខាន់នៃការបង្កើតផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ គឺការចង់បែងចែកឱ្យដាក់ពីគ្នារវាងផ្លូវ ចរាចរណ៍ធម្មតា និងផ្លូវកង់ ដើម្បីលើកកម្ពស់កីឡាជិះកង់ ការកាត់បន្ថយគ្រោះថ្នាក់នៅ លើដងផ្លូវរវាងអ្នកជិះយានយន្ត និងអ្នកជិះកង់ ពិសេសកាត់បន្ថយផ្សែងយានយន្ត ដែលប៉ះពាល់ដល់ថ្មប្រាសាទ។
អានបន្ថែម១១ខែ ឆ្នាំ២០២៣ កម្ពុជា-ហុងគ្រី សម្រេចទំហំពាណិជ្ជកម្មបានជិត ៨លានដុល្លារ
រយៈពេល ១១ខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-ហុងគ្រី សម្រេចបានប្រមាណ ៧,៧លានដុល្លារ កើនឡើង ៩,៥% ធៀបរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច រវាងកម្ពុជានិងហុងគ្រីនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។ សេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០២២ មានប្រមាណ៨៤% ធៀបនឹងឆ្នាំ២០២១ ខណៈដែលរយៈពេល ១១ខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-ហុងគ្រី បានសម្រេចបានប្រមាណ ៧,៧លានដុល្លារអាម៉េរិក ដែលកើនឡើង ៩,៥% ធៀបរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២២។ បន្ថែមពីនេះ ក្នុងទំហំពាណិជ្ជកម្មនេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗទៅទីផ្សារហុងគ្រី រួមមាន៖ គ្រាប់ធញ្ញជាតិ ថ្នាំជក់ ឧបករណ៍អគ្គិសនី សម្លៀកបំពាក់ បរិធានមេកានិក ដែកថែប និងស្បែកជើង។ រីឯទំនិញនាំចូលពីហុងគ្រីវិញរួមមាន៖ ឱសថ ម៉ាស៊ីននិងបរិធានមេកានិក ប្រដាប់ក្មេងលេង ផលិតផលធ្វើពីទឹកដោះជាដើម។ ក្រៅពីនេះ អំពីលទ្ធផលនៃកិច្ចប្រជុំខាងលើនេះផងដែរ កម្ពុជា និងហុងគ្រី បានឯកភាពពង្រឹងបន្ថែមលើវិស័យសំខាន់ៗជាអាទិភាពរួមមាន៖ ១.វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច […]
អានបន្ថែមOCIC សម្រេចជ្រើសក្រុមហ៊ុនលំដាប់ពិភពលោក ឱ្យមកគ្រប់គ្រងសេវាលក់រាយនៅព្រលានថ្មីនៅភ្នំពេញ
ក្រុមហ៊ុន OCIC Group ដែលជាក្រុមហ៊ុនឈានមុខក្នុងការត្រួសត្រាយផ្លូវអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជា បានប្រកាសពីកិច្ចសហការដ៏សំខាន់ជាមួយក្រុមហ៊ុន Lagardère Travel Retail និង HSC Group សម្រាប់ការគ្រប់គ្រងសេវាកម្មលក់រាយមិនជាប់ពន្ធ (Duty Free Services) នៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនាពេលខាងមុខ។ សម្ព័ន្ធភាពជាយុទ្ធសាស្ត្រ ដែលមានគោលបំណងកំណត់ឡើងវិញនូវបទពិសោធន៍គ្រប់គ្រងហាងលក់រាយនៅតាមព្រលានយន្តហោះ និងការលើកកម្ពស់ការតភ្ជាប់ជាសកលសម្រាប់កម្ពុជានេះ ត្រូវបានបង្ហាញឱ្យដឹងក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅប្រទេសបារាំង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៤។ (អានបន្ថែម) សម្ព័ន្ធភាពធុរកិច្ចដែលដឹកនាំដោយក្រុមហ៊ុន Lagardère Travel Retail និង HSC Group បានជាប់ការដេញថ្លៃក្នុងពិធីដេញថ្លៃផ្លូវការនៅទីក្រុងប៉ារីស មុនពេលចាប់ផ្តើមនៃការចរចាផ្តាច់មុខ។ ក្នុងពិធីនោះ លោកស្រី លឹម លីណា អនុប្រធានក្រុមហ៊ុន CAIC និង OCIC Group រួមជាមួយនឹងលោកស្រី Dag Rasmussen នាយកប្រតិបត្តិក្រុមហ៊ុន Lagardère Travel Retail លោក […]
អានបន្ថែមគម្រោងថ្មីចំនួន១០ តម្លៃជាង៦០លានដុល្លារ នឹងបង្កើតក្នុងខេត្តក្រុងចំនួន៤ នៅកម្ពុជា
រយៈពេល១៥ថ្ងៃ ក្នុងខែមករា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន១០ មានទុនវិនិយោគសរុបប្រមាណជាង ៦០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១២.៦៩៥កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៧ មករា ២០២៤។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគរហូតដល់ទៅ ៥គម្រោងធំៗ ក្នុងនោះរួមមាន៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៣, រោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ កាបូប និងស្បែកជើង ចំនូន១, និងរោងចក្រផលិតផលពីប្លាស្ទិក(ធុងទឹកកក, ធុង, ប្រអប់រក្សាកម្តៅ និងទូកកៃយ៉ាក់) ចំនួន១។ គួរបញ្ជាក់ថា រោងចក្រទាំង៥ខាងលើនេះ គ្រោងនឹងបង្កើតនៅក្នុងស្រុកច្បាមន, សំរោងទង, និង គងពិសី នៃខេត្តកំពង់ស្ពឺ។ ទន្ទឹមនឹងនេះដែរ រាជធានីភ្នំពេញក៏ទទួលបានគម្រោងធំៗចំនួន២ ក្នុងនោះរួមមាន៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១ ស្ថិតនៅក្នុងខណ្ឌដង្កោ និងរោងចក្រផលិតស្បែកជើងចំនួន១ទៀត ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ។ ជាមួយគ្នានេះដែរ ខេត្តតាកែវទទួលបានគម្រោងវិនិយោគចំនួន២ដែរ ក្នុងនោះរួមមាន៖ រោងចក្រផលិតគ្រឿងអេឡិចត្រូនិក ស្ថិតក្នុងស្រុកសំរោង និងរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ និងគ្រឿងបន្លាស់ សិ្ថតក្នុងត្រាំកក់។ ដោយឡែកខេត្តកណ្តាលទទួលបានគម្រោងវិនិយោគតែមួយប៉ុណ្ណោះ គឺរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ នៅក្នុងស្រុកស្អាង។
អានបន្ថែមរដ្ឋសម្រេចកែប្រែតំបន់រុនតាឯកទៅជា «ទីក្រុងរុនតាឯកតេជោសែន» ជាផ្លូវការហើយ
រាជរដ្ឋាភិបាលកម្ពុជា សម្រេចកែប្រែតំបន់រុនតាឯកឱ្យក្លាយជា«ទីក្រុងរុនតាឯកតេជោសែន» នៃខេត្តសៀមរាប ជាផ្លូវការហើយ។ នេះបើតាមអនុក្រឹត្យលេខ ០៧ អនក្រ.បក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ ក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប ត្រូវបានបង្កើតឡើងដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង។ បន្ថែមពីនេះ ក្រុងរុនតាឯកតេជោសែន មានសង្កាត់ចំនួន០២ គឺសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក ដែលមានទីតាំងរដ្ឋបាលរបស់ខ្លួនស្ថិតនៅក្នុងសង្កាត់រុនតាឯកតែម្តង។ គួរបញ្ជាក់ថា តំបន់រុនតាឯកនេះ ត្រូវបានរាជរដ្ឋាភិបាល គ្រោងបង្កើតទៅជាទីក្រុងមួយ ដើម្បីឱ្យក្លាយជាតំបន់ដែលបង្កើតការងារជូនពលរដ្ឋនៅហ្នឹងកន្លែង ខណៈទីតាំងនេះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់រួចហើយ។(អានបន្ថែម) ជាមួយគ្នានេះ ក្នុងការងារប្រែក្លាយនេះ សម្តេចធិបតី បានណែនាំឱ្យក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធផ្ដល់សេវាចាំបាច់នានា ដើម្បីប្រែក្លាយតំបន់អភិវឌ្ឍន៍រុនតាឯកនិងពាក់ស្នែង ឱ្យក្លាយជាបុរីជនបទគំរូសម្រាប់ការរៀបចំភូមិឋាន ដោយផ្ដោតសំខាន់លើគោលការណ៍និរន្តរភាពក្នុងការលើកកម្ពស់ជីវភាពរស់នៅឱ្យបានសមរម្យ បរិស្ថាន និងសេវាសាធារណៈ។ (អានបន្ថែម)
អានបន្ថែមកម្ពុជា-បារាំង សម្រេចចុះអនុស្សរណៈសំខាន់ៗ៦ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា
កម្ពុជា និងបារាំង រួមគ្នាចុះអនុស្សរណៈសំខាន់ៗចំនួន៦ ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗនៅប្រទេសកម្ពុជា។ អនុស្សរណៈសំខាន់ទាំង៦នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ អនុស្សរណៈសំខាន់ៗទាំងនេះ រួមមាន៖ ១-អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) ២-អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Blue Circle ៣-អនុស្សរណៈយោគយល់រវាង អាកាសយានដ្ឋានអន្តរជាតិតេជោ (OCIC) និង ក្រុមហ៊ុន Lagardere Travel Retail ៤-អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Aloest Productions ៥-អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Platform Impact (តំណាងដោយក្រុមហ៊ុន Ecole 42) ៦-អនុស្សរណៈយោគយល់រវាង LYP គ្រុប និងក្រុមហ៊ុន SEMMARIS។ ការចុះអនុស្សរណៈយោគយល់នេះ […]
អានបន្ថែម២០២៣ កម្ពុជានាំចូលសម្ភារសំណង់ជាង ១ពាន់លានដុល្លារ កើន០.៣៣%
ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជាបាននាំចូលសម្ភារសំណង់សរុបតម្លៃ ១.៣៣៣លានដុល្លារ មានការកើនឡើងតិចតួច បើធៀបនឹងឆ្នាំ២០២២។ របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បង្ហាញថា តម្លៃនៃការនាំចូលសម្ភារទាំងនេះត្រូវបានប្រើប្រាស់ក្នុងការងារសាងសង់មានការកើនឡើង ០.៣៣ភាគរយ នេះបើធៀបនឹងតម្លៃនាំចូលកាលពីឆ្នាំ២០២២ ដែលមានតម្លៃ ១.៣២៥ លានដុល្លារ។ បើតាមរបាយការណ៍ដដែល កម្ពុជាបាននាំចូលស៊ីម៉ង់ដ៍ពីក្រៅប្រទេស មានតម្លៃសរុប ជិត២០លានដុល្លារ ធ្លាក់ចុះ ២១ភាគរយ ខណៈការនាំចូលដែក និងដែកថែប មានតម្លៃសរុប ៣៧២លានដុល្លារ កើនឡើង ៣,៥ភាគរយ។ (អានបន្ថែម)
អានបន្ថែមថៃគ្រោងសហការជាមួយកម្ពុជា ដើម្បីទប់ទល់នឹងបញ្ហាផ្សែងអ័ព្ទនៅតំបន់ឆ្លងដែន
ក្នុងចំណាត់ការដ៏សំខាន់មួយនេះ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បានប្រកាសពីកិច្ចសហការដែលមិនធ្លាប់មានពីមុនជាមួយប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាការបំពុលអ័ព្ទនៅតំបន់ឆ្លងដែន។ គំនិតផ្តួចផ្តើមរួមគ្នានេះ នឹងបង្ហាញឡើងនៅមុនជំនួបដ៏សំខាន់ជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ដែលនេះជាសញ្ញានៃសម្ព័ន្ធភាពរួមគ្នាប្រឆាំងនឹងផលប៉ះពាល់ដ៏អាក្រក់នៃការបំពុលអ័ព្ទឆ្លងព្រំដែន នេះបើយោងតាមការចុះផ្សាយរបស់សារៈព័ត៌មានថៃ Thaiger កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤នេះ។ តាមប្រភពដដែលបានឱ្យដឹងថា ថ្នាក់ដឹកនាំនៃគណៈប្រតិភូនៃកិច្ចពិភាក្សាទ្វេភាគីនេះ នឹងធ្វើទស្សនកិច្ចសិក្សាទៅកាន់ខេត្តស្រះកែវ ដែលជាតំបន់រងផលប៉ះពាល់យ៉ាងខ្លាំងពីការបំពុលឆ្លងដែន ដែលបង្កឡើងដោយភ្លើងឆេះព្រៃ។ ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិជ្ជាអវកាស និងព័ត៌មានវិទ្យា (GISTDA) របស់ប្រទេសថៃនឹងរួមចំណែកផ្តល់ជូនរូបភាពពីផ្កាយរណបសំខាន់ៗ ដើម្បីជួយសម្រួលដល់ការធ្វើផែនការឆ្លើយតបរបស់ក្រុមការងារទស្សនកិច្ចសិក្សានេះ ដោយកំណត់ចំណុចក្តៅនៃភ្លើងឆេះព្រៃ និងជួយអន្តរាគមន៍រហ័ស។ “ភាពធ្ងន់ធ្ងរនៃការបំពុលកម្រិត PM2.5 នៅតាមតំបន់នានាដូចជាខេត្តស្រះកែវ ទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជាមួយប្រទេសជិតខាងរបស់យើង។ រួមគ្នាជាមួយកម្ពុជា យើងមានគោលបំណងដោះស្រាយបញ្ហាឫសគល់ និងអនុវត្តយុទ្ធសាស្រ្តគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព” នេះជាប្រសាសន៍របស់ នាយករដ្ឋមន្ត្រីស្រេតថា ថាវីស៊ីន។ លោកនាយករដ្ឋមន្ត្រី ស្រេតថា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលថៃចំពោះសិទ្ធិរបស់ប្រជាពលរដ្ឋរបស់ខ្លួនក្នុងការសម្អាតខ្យល់ ដែលជាជំហរពង្រឹងដោយការដាក់ឱ្យប្រើប្រាស់នូវសេចក្តីព្រាងច្បាប់ស្តីពីខ្យល់អាកាសបរិសុទ្ធទៅកាន់សភាថៃ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានចាត់ទុកថាជាបញ្ហាបន្ទាន់មួយ នឹងត្រូវឆ្លងកាត់ការអានលើកដំបូងរបស់ខ្លួននៅក្នុងសភាតំណាងរាស្រ្តនៅសប្តាហ៍ក្រោយ បន្ទាប់ពីមានការពិភាក្សាយ៉ាងទូលំទូលាយកាលពីថ្ងៃព្រហស្បតិ៍ ដែលបាននាំឱ្យមានការបោះឆ្នោតអនុម័តឡើងវិញ។ “សេចក្តីព្រាងច្បាប់ស្តីពីខ្យល់បរិសុទ្ធនេះ ត្រូវបានតាក់តែងឡើងដើម្បីផ្តល់សិទ្ធិអំណាចដល់អង្គការជាតិ […]
អានបន្ថែមអគារចក្ខុរោគនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ
អគារចក្ខុរោគនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ដែលមានតម្លៃជិត ៩ម៉ឺនដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ នេះបើតាមពិធីសម្ពោធ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ បើតាមលោកវេជ្ជបណ្ឌិត ទុយ ស្រស់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បានឲ្យដឹងថា អគារចក្ខុរោគនៃមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ចាប់ផ្ដើមជួសជុលកែលម្អចាប់ពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ និងសាងសង់រួចជាស្ថាពរនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមការគាំទ្រថវិកាពីអង្គការមូលនិធិថែទាំ សុខភាពភ្នែក ចំណាយទឹកប្រាក់ចំនួន ៨៤.៩៧៣ដុល្លារ។ ក្នុងនោះ ចំនួនទឹកប្រាក់ជួសជុលអគារសរុបចំនួន ៣១.២៥៨ដុល្លារ និងបំពាក់សម្ភារចក្ខុសាស្ត្រសរុបទឹកប្រាក់ចំនួន ៥៣.៥១៥ដុល្លារ ព្រមទាំងថវិកាបដិភាគមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរីចំនួន ១.០០០ដុល្លារ។ គួរបញ្ជាក់ថា អគារចក្ខុរោគនេះ មានបន្ទប់សម្រាក ១បន្ទប់ មាន៤គ្រែ បន្ទប់វាស់ និងកាត់ វ៉ែនតា១បន្ទប់ បន្ទប់ពិគ្រោះជំងឺ ១បន្ទប់ បន្ទប់ត្រៀមវះកាត់ ១បន្ទប់ បន្ទប់វះកាត់១បន្ទប់ និងលាងចំហុយសម្ភារ ១បន្ទប់៕ ថ្លែងក្នុងពិធីសម្ពោធនេះដែរ ឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង […]
អានបន្ថែម