ព័ត៌មានសំណង់
រដ្ឋសម្រេចចេញវិធានការសំខាន់ៗ៤ ដើម្បីរក្សាគុណភាពខ្យល់
ក្រសួងបរិស្ថាន បានស្នើដល់រដ្ឋបាលរាជធានី-ខេត្តទាំង២៥ ជួយផ្សព្វផ្សាយ និងអនុវត្តនូវវិធានការសំខាន់ៗចំនួន ០៤ ដើម្បីរក្សានូវគុណភាពខ្យល់ សំដៅកាត់បន្ថយការបំពុលខ្យល់សាធារណៈ។ នេះបើតាមក្រសួងបរិស្ថានកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ បើតាមការសិក្សារបស់ក្រសួងបរិស្ថាន បានបង្ហាញឱ្យដឹងថា ជារៀងរាល់ឆ្នាំ នៅរដូវប្រាំងចាប់ពីខែធ្នូដល់ខែមេសា លទ្ធផលគុណភាពខ្យល់ដែលក្រសួងបរិស្ថានបានធ្វើការតាមដាននៅរាជធានីភ្នំពេញ និងបណ្តាខេត្តទូទាំងប្រទេស បានបង្ហាញថា ស្ថានភាពគុណភាពខ្យល់មានការធ្លាក់ចុះគួរឱ្យព្រួយបារម្ភ ជាពិសេសកំណើនកំហាប់ភាគល្អិតនិចល អណ្ដែតក្នុងខ្យល់ (PM10 និងPM2.5) អាចមានកម្រិតលើសស្តង់ដារកំណត់ ដែលជាហានិភ័យបង្កការប៉ះពាល់សុខភាព ប្រជាពលរដ្ឋ និងបរិស្ថាន។ កំណើនកំហាប់ភាគល្អិតនិចលនេះបង្កឡើងពី ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម យានយន្ត ជាពិសេសភ្លើងឆេះព្រៃ ការដុតវាលស្មៅ ការដុតសំណល់កសិកម្មការដុតរានព្រៃ ការដុតគល់ជញ្ជាំង ការដុតសំរាម សំណល់រឹង នៅទីចំហ និងការឆេះនៅទីលានចាក់សំរាម ការបោះចោល និងដុតសំណល់ប្លាស្ទិក ព្រមទាំងការហុយធូលីពីការដ្ឋានសំណង់ជាដើម។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ ក្រសួងបរិស្ថាន បានស្នើឱ្យអភិបាលរាជធានី-ខេត្តទាំង២៥ ជំរុញផ្សព្វផ្សាយការអនុវត្តសារាចរលេខ ០១សរ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រជាពលរដ្ឋ និងត្រៀមមធ្យោបាយ។ ព្រមជាមួយគ្នានេះ […]
អានបន្ថែមUN ព្យាករសេដ្ឋកិច្ច២០២៤នឹងធ្លាក់ទាបជាង២០២៣ ខណៈអតិផរណានឹងកើនលើស ១០%សម្រាប់ប្រទេសកំពុងអភិវឌ្ឍ
អង្គការសហប្រជាជាជាតិ ទើបនឹងបានបញ្ចេញរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចថ្មីរបស់ខ្លួន ដោយបានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះមកត្រឹម២,៤% នៅឆ្នាំ ២០២៤ នេះ ដែលមានកម្រិតទាបជាងពីចំនួនដែលធ្លាប់បានប៉ាន់ស្មានកាលពីក្នុងឆ្នាំ ២០២៣ ថាមានកម្រិត២,៧%។ ចំនួនធ្លាក់ចុះនេះ គឺលើសពីការរំពឹងទុក។ បើធៀបទៅនឹងអត្រាកំណើនសេដ្ឋកិច្ចកាលពីមុនពេលជំងឺរាតត្បាតកូវីដ១៩ ចាប់ផ្តើមនៅឆ្នាំ២០២០ តួលេខទាំងពីរខាងលើ នៅតែទាបជាងនោះទៅទៀត ដោយកាលណោះអត្រាកំណើនសេដ្ឋកិច្ចសាកល គឺ៣% នេះបើយោងតាមការចុះផ្សាយរបស់VOA កាលពីថ្ងៃទី០៩ មករា ឆ្នាំ ២០២៤។ ទោះយ៉ាងណាក្តី ការព្យាកររបស់អង្គការសហប្រជាជាតិនេះ គឺមានកម្រិតទាបជាងការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ក្នុងខែតុលា ដោយបានរាយការណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះពីចំនួនដែលបានរំពឹងទុក ៣% ក្នុងឆ្នាំ២០២៣ មកនៅត្រឹម២,៩% ក្នុងឆ្នាំ ២០២៤។ ចំណែកឯ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ថា OECD កាលពីចុងខែវិច្ឆិកា ឆ្នាំមុន បានប៉ាន់ប្រមាណថា កំណើនសាកល ក៏នឹងថយចុះផងដែរ គឺពីចំនួនដែលរំពឹងទុក គឺពី២,៩% ក្នុងឆ្នាំ ២០២៣ មកនៅត្រឹម ២,៧% ក្នុងឆ្នាំ ២០២៤។ ចំពោះរបាយការណ៍របស់អង្គការសហប្រជាជាតិដែលមានចំណងជើងថា «ស្ថានភាពសេដ្ឋកិច្ចពិភពលោក […]
អានបន្ថែមព្រះពុទ្ធបដិមា-កម្ពស់ ៤៥ម៉ែត្រ នៅខេត្តកែប ចាប់ផ្តើមដំណើរការសាងសង់ហើយ
ព្រះពុទ្ធបដិមា “ព្រះពុទ្ធបព្រះអង្គអភ័យ” មានកម្ពស់៤៥ម៉ែត្រ និងសំណង់នានា នៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែបបើកដំណើរការសាងសង់ហើយ។ នេះបើតាមពិធីក្រុងពលីបញ្ចុះបឋមសិលា ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ សំណង់ព្រះពុទ្ធបដិមានេះ ស្ថិតនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នៅលើកំពូលភ្នំ អតីតលោកសង្ឃចិនពីដើម នៃមជ្ឈមណ្ឌលវិបស្សនា ធុរៈខេត្តកែប។ អ្វីដែលសំខាន់នោះគឺ គម្រោងនេះ ត្រូវបានសាងសង់ឡើងដើម្បីរក្សារទុកជាសម្បត្តិព្រះពុទ្ធសាសនា និងវប្បធម៌ទេសចរណ៍សម្រាប់ខេត្តកែប។ ក្រៅតែពីរូបបដិមាករព្រះអង្គអភ័យនេះ នៅមានសំណង់ផ្សេងៗទៀតរួមមាន ខ្លោងទ្វារចូលមានទទឹង ៦ម៉ែត្រ ផ្លូវថ្នល់មានទទឹង ៧ម៉ែត្រ សាលាវិបស្សនាមានទំហំ ២២x៣៥ម៉ែត្រ កុដិចំនួន៦០កុដិ និងជណ្តើរឡើងភ្នំជាដើម។ គួរបញ្ជាក់ថា គម្រោងសាងសង់ព្រះពុទ្ធបដិមានេះ នឹងក្លាយជាទីសក្តារសម្រាប់ពុទ្ធសាសនិកគ្រប់រូប និងជារមណីយដ្ឋានទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តជាប់ឆ្នេរមួយនេះបន្ថែមទៀត។ (អានបន្ថែម)
អានបន្ថែមកម្ពុជានាំចូលដែក មានទឹកប្រាក់ជាង ៣៧០ លានដុល្លារ ក្នុងឆ្នាំ២០២៣
កម្ពុជានាំចូលដែក និងដែកថែបពីទីផ្សារអន្តរជាតិ មានតម្លៃជាទឹកប្រាក់សរុបប្រមាណ ៣៧២លានដុល្លារ កើនឡើង ៣.៥ភាគរយ ធៀបនឹងឆ្នាំ២០២២។ របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករចេញផ្សាយនៅថ្ងៃទី១០ ខែមករា បង្ហាញថា ទឹកប្រាក់នៃការនាំចូលដែក និងដែកថែប តំណាងប្រមាណ ១.៥ភាគរយ នៃទំហំទឹកប្រាក់នៃការនាំចូលសរុបរបស់កម្ពុជា ២៤.១៨ ពាន់លានដុល្លារ។ ក្នុងខែធ្នូឆ្នាំ២០២៣ ការនាំចូលដែក និងដែកថែប មានតម្លៃ ៣៩លានដុល្លារ កើនឡើង ២១ភាគរយ ធៀបនឹងខែធ្នូឆ្នាំ២០២២។ ដោយឡែក ក្នុងរយៈពេល៩ដំបូងក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចូលដែកសំណង់មានតម្លៃប្រមាណ២៨០លានដុល្លារ កើនឡើង ៣.២ភាគរយ ពីទឹកប្រាក់នាំចូលប្រមាណ២៧១លានដុល្លារ ក្នុងរយៈពេល៩ខែកាលពីឆ្នាំ២០២២។ (អានបន្ថែម)
អានបន្ថែមចិនគ្រោងវិនិយោគ $១ពាន់លាន លើវិស័យបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងកង់រថយន្តនៅកម្ពុជា
មជ្ឈមណ្ឌលជាតិស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្តនៃសាធារណរដ្ឋប្រជាមានិតចិន (NERCRAT) គ្រោងវិនិយោគ ១ពាន់លានដុល្លារអាមេរិក លើគម្រោងអាទិភាពសំខាន់ៗនៅកម្ពុជា។ នេះបើតាមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទៅវិញទៅមក រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង មជ្ឈមណ្ឌលជាតិស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្តនៃសាធារណរដ្ឋប្រជាមានិតចិន (NERCRAT)។ ពិធីនេះ ត្រូវបានធ្វើឡើងក្នុងឱកាសនៃដំណើរទស្សនកិច្ចក្នុងទីក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៥-៨ ខែមករា ឆ្នាំ២០២៤ កន្លងទៅ របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ អនុស្សារណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហការរួមគ្នាលើគម្រោងអាទិភាពមួយចំនួនរវាងភាគីទាំងពីរ។ ក្នុងនោះ NERCRAT បានបង្ហាញឆន្ទៈយ៉ាងមោះមុត ក្នុងការវិនិយោគទឹកប្រាក់ចំនួន១ពាន់លានដុល្លារ លើគគម្រោងអទិភាពទាំងនោះ។ គួរបញ្ជាក់ថា NERCRAT គឺជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើបមួយ នៅក្នុងឧស្សាហកម្មកៅស៊ូ និងសំបកកង់ ដែលមានទីស្នាក់ការកណ្ដាលក្នុងក្រុងឈីវតាវ ខេត្តសានដុង ប្រទេសចិន។
អានបន្ថែមគម្រោងទីលានវាយកូនហ្គោលតម្លៃ ៤១លានដុល្លារនៅឆ្នេររាម បើកការដ្ឋានសាងសង់
គម្រោងសាងសង់ទីលានវាយកូនហ្គោល Bay19 ស្តង់ដារអន្តរជាតិដំបូងគេដែលមានទំហំវិនិយោគ ៤១លានដុល្លារ បានបើកការដ្ឋានសាងសង់នៅលើទីតាំងស្ថិតនៅឆ្នេរសមុទ្ររាម នៃខេត្តព្រះសីហនុដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ Bay of Lights និងគ្រោងដាក់ឱ្យដំណើរការប្រើប្រាស់នៅត្រីមាសទី៣ ឆ្នាំ២០២៥ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកមួយដែលបានចុះផ្សាយថ្ងៃទី០៥ ខែមករា ឆ្នាំ ២០២៤។ ពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ ត្រូវបានប្រារព្វធ្វើក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និង លោក សេង ម៉េងហុង រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣។ ចំពោះលក្ខណៈរចនាប័ទ្មវិញ ទីលានវាយកូនហ្គោល Bay19 នេះ ត្រូវបានរៀបចំគម្រោងសាងសង់ឡើងដោយកីឡាករវាយកូនហ្គោលដ៏ល្បីល្បាញ Greg Norman ក្នុងស្តង់ដារមួយមិនត្រឹមតែដើម្បីផ្ដល់ជូនបទពិសោធន៍នៃការលេងកីឡាបែបស្តង់ដាអន្តរជាតិនោះទេ ប៉ុន្តែក៏មានអមជាមួយនូវទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រប្រទេសកម្ពុជា ដែលនឹងធ្វើឲ្យទីលានវាយកូនហ្គោល Bay19 មានលក្ខណៈពិសេស ខុសប្លែកពីទីលានវាយកូនហ្គោលនៅក្នុងស្រុកដទៃទៀត និងបើកទំព័រថ្មីនៃកីឡាវាយកូនហ្គោលនៅកម្ពុជា។ ក្នុងបរិវេណនៃទីលានវាយកូនហ្គោល Bay19 នេះ ក៏នឹងមាននូវសណ្ឋាគារផ្កាយបួនចំនួនបួន រីសតផ្កាយ៥ និងផ្កាយ៦ ចំនួនបី […]
អានបន្ថែមគិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានរោងចក្រ-សហគ្រាសចំនួនជាង ៤ម៉ឺនមូលដ្ឋាន
គិតត្រឹមខែធ្នូ ឆ្នាំ២០២៣នេះ កម្ពុជាមានចំនួនរោងចក្រ-សហគ្រាស បានកើនឡើងរហូតដល់ចំនួន ៤០.៨៤០រោងចក្រ។ នេះបើតាមប្រសាសន៍របស់សម្តេច ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ » ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។ សម្តេចបវរធិបតី បានឱ្យដឹងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល បានជំរុញការកសាង រោងចក្រ សហគ្រាស នៅទូទាំងរាជធានី ខេត្ត ដោយបានបង្កើតការងារ និងមុខរបរ ជូនប្រជាពលរដ្ឋឱ្យនៅកៀកនឹងមូលដ្ឋានរស់នៅរបស់គាត់ផ្ទាល់។ សម្តេចបានបន្ថែមទៀតថា កាលពីឆ្នាំ១៩៩៧ កម្ពុជាមានរោងចក្រ-សហគ្រាស ត្រឹមតែ ៦៤រោងចក្រ និងមានកម្មករនិយោជិក ត្រឹមប្រមាណ ៨ម៉ឺននាក់ប៉ុណ្ណោះ តែដល់ពេលបច្ចុប្បន្ន គិតត្រឹមខែធ្នូ ឆ្នាំ២០២៣នេះ ចំនួនរោងចក្រ-សហគ្រាស បានកើនឡើងរហូតដល់ចំនួន ៤០.៨៤០រោងចក្រ និងមានកម្មករ និយោជិតសរុបប្រមាណ ១,៧ លាននាក់។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ នៅតែបន្តលើកកម្ពស់ការការពារសិទ្ធិ សេរីភាពថែរក្សាសុខដុមនីយកម្មការងារ […]
អានបន្ថែមស្ពានកោះយ៉-អំណោយសម្តេចតេជោ សម្ពោធបើកឱ្យប្រាស់ជាផ្លូវការហើយ
ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ តម្លៃ ១,៤លានដុល្លារ ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ ។ ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតិភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៨ មករា ២០២៤។ គួរបញ្ជាក់ថា ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ នេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលជាអំណោយដ៏ថ្លៃថ្លាបំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយ:ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងលោកជំទាវ ដើម្បីសម្រួលចរាចរណ៍ឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍បានធ្វើដំណើរ បន្ទាប់ពី ស្ពានបាឡេ ដែលឆ្លងកាត់ព្រែកកោះយ៉នេះមានសភាពចាស់ទ្រុឌទ្រោម។ គួររម្លឹកថា ស្ពានកោះយ៉ថ្មីនេះមានប្រវែង ១២៦ម៉ែត្រ និងទទឹង១១ម៉ែត្រ ស្ថិតនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានបើកការដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ២០២២ […]
អានបន្ថែមចិនបង្ហាញពីសក្តានុពលគ្រាប់ស្វាយចន្ទីរបស់កម្ពុជា សម្រាប់បដិវត្តថាមពលបៃតង
ក្រុមហ៊ុនចិនល្បីៗចំនួនប្រាំមួយបានបង្ហាញពីចំណាប់អារម្មណ៍ខ្លាំងក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការបំប្លែងគ្រាប់ស្វាយចន្ទីទៅជាប្រេងធញ្ញជាតិស្វាយចន្ទី Cashew Nut Shell Liquid (CNSL)។ បំណងអភិវឌ្ឍទិដ្ឋភាពកសិឧស្សាហកម្មរបស់កម្ពុជា ត្រូវបានបង្ហើបឱ្យដឹងពីសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា (CAC) និងចុះផ្សាយដោយ PPPost នៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០២៤នេះ។ ប្រេងធញ្ញជាតិស្វាយចន្ទី (CNSL) ជាផលិតផលកែច្នៃគ្រាប់ស្វាយចន្ទីមានតម្លៃដ៏សម្បើមមួយប្រភេទ មានសារធាតុជាជីវឥន្ធនៈកកើតឡើងវិញ (ប្រភពថាមពលកកើតឡើងវិញ Renewable Energy) អាចបំបែកជីវធាតុបាន និងមានប្រសិទ្ធភាពក្នុងការចំណាយ។ ប្រេង CNSLនេះ ត្រូវបានទទួលស្គាល់ជាសកលថាជាជម្រើសថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន នឹងមានលក្ខណៈបរិស្ថានមេត្រីជាងបើធៀបទៅនឹងប្រេងម៉ាស៊ូត CNSL។ ឥន្ធនៈកែច្នៃពីស្វាយចន្ទីនេះ កំពុងទទួលបានការចាប់អារម្មណ៍ពីសក្តានុពលរបស់វានៅក្នុងទីផ្សារថាមពល ដែលគិតគូរពីបរិស្ថាន ដូចជាទីផ្សារនៅប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបជាដើម។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានចែករំលែកព័ត៌មានក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រកែច្នៃថ្មីរបស់ប្រទេសសិង្ហបុរីកាលពីថ្ងៃទី ០១ ខែមករា ដែលលោកបានអញ្ជើញវិនិយោគិនចិនចូលរួមនោះថា៖ “វិនិយោគិនចិនដែលចូលរួមកម្មវិធីនេះ បានចាប់អារម្មណ៍លើលទ្ធភាពផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីដ៏ច្រើនរបស់កម្ពុជា និងចាប់អារម្មណ៍ជាពិសេសក្នុងការបង្កើតរោងចក្រកែច្នៃសម្រាប់បំប្លែងគ្រាប់ស្វាយចន្ទីទៅជា ប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់។” ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការគាំទ្រពីរដ្ឋាភិបាល លោក ស៊ីឡុត បានបន្ថែមថា “វាជាសញ្ញាវិជ្ជមានសម្រាប់កម្ពុជា ដោយខ្ញុំសង្ឃឹមថា ខាងក្រុមហ៊ុនគាត់នឹងបន្តទាក់ទងជាមួយយើងបន្តទៀត […]
អានបន្ថែមអគារស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាតម្លៃជាង ១លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ហើយ
អគារទីស្នាក់ការកណ្ដាល របស់សមាគមអតីតយុទ្ធជនកម្ពុជា តម្លៃជាង ១,២លានដុល្លារ ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីសម្ពោធនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។ អគារទីស្នាក់ការកណ្តាល របស់សមាគមអតីតយុទ្ធជនកម្ពុជានេះ ត្រូវបានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយបានបញ្ចប់រួចរាល់ជាស្ថាពរនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ដោយចំណាយថវិកាសរុបចំនួន ១.២៥៥.៧០០ដុល្លារ។ បន្ថែមពីនេះ ការសាងសង់អាគារនេះ គឺធ្វើទៅតាមរចនាបថខ្មែរ មានដំបូលប្រក់ក្បឿង មានបណ្តោយ ៣៧ម៉ែត្រ ទទឹង ២៧.៥ម៉ែត្រ កំពស់ ៣ជាន់ មានក្រឡាផ្ទៃសរុប ២៣៩១ម៉ែត្រការ៉េ មានបន្ទប់សរុបចំនួន ១៧បន្ទប់ ដែលក្នុងនោះមានបន្ទប់សវនាការ ១បន្ទប់, បន្ទប់គណៈជំនាញ ៦បន្ទប់, បន្ទប់អគ្គលេខាធិការសមាគម ១បន្ទប់, បន្ទប់អគ្គលេខាធិការរង ចំនួន ៥បន្ទប់, បន្ទប់ប្រជុំ ចំណុះបាន៤៤នាក់ ១បន្ទប់ […]
អានបន្ថែម