ព័ត៌មានសំណង់
ក្រុមហ៊ុនជប៉ុន Yazaki ប្រកាសថាចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត
ក្រុមហ៊ុន Yazaki ជាក្រុមហ៊ុនជប៉ុន មានមូលដ្ឋានផលិតកម្មនៅខេត្តក្វាងតុង នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញពីបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ កំពុងដំណើរការរោងចក្រផលិតគ្រឿងបង្គុំខ្សែភ្លើងនៅកម្ពុជាជាង ១០ឆ្នាំរួចមកហើយ។ បំណងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សារវាងគណៈប្រតិភូនៃក្រុមហ៊ុន Yazaki ដឹកនាំដោយលោក Yoshimoto Ito អគ្គនាយករងក្រុមហ៊ុន ជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ អគ្គលេខាធិការ ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍ក្រុមហ៊ុនដែលបានវិនិយោគ និងទទួលបានជោគជ័យនៅកម្ពុជាក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ហើយពេលនេះ ក្រុមហ៊ុនមានបំណងពង្រីកការវិនិយោគបន្ថែមទៀត។ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនជ្រើសរើសទីតាំងសម្រាប់ការពង្រីកការវិនិយោគ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនគិតគូរក្នុងការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយដើម្បីជួយទាក់ទាញវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ។ ជាការឆ្លើយតប លោក Yoshimoto Ito តំណាងក្រុមហ៊ុន បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្តល់ព័ត៌មាន និងទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន ខណៈលោកក៏បានសម្តែងក្តីរីករាយដែលបានគាំទ្រលើគម្រោងចង់ពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Yazaki បានបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំខ្សែភ្លើងនៅកម្ពុជា មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចនាងកុក ខេត្តកោះកុង ប្រមាណជាង ១០ឆ្នាំ និងបានបោះទីតាំងនៅខេត្តក្វាងតុង នៃសាធារណរដ្ឋប្រជាមានិតចិតប្រមាណជា […]
អានបន្ថែមអង្គការភ្លែន ប្តេជ្ញាបន្តជួយកម្ពុជាអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមកញ្ចប់ថវិកា ៣០លានដុល្លារ
អង្គការភ្លែនអន្តរជាតិ (Plan International) បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីបន្តគាំទ្រគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទរយៈពេល ២៤ឆ្នាំ (គិតចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២៧) ដោយប្រើប្រាស់ថវិកាចំនួន ៣០លានដុល្លារ។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានអនុវត្តលើគម្រោងគាំទ្រការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ, សុខភាព និងអាហារូបត្ថម្ភ និងការចូលរួមរបស់កុមារកម្ពុជា។ ពាក់ព័ន្ធនឹងគម្រោងនេះដែរ លោកស្រី GWYNNETH WONG នាយិកាអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា ក៏ប្តេជ្ញាចិត្តថា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជាឱ្យរិតតែមានភាពស្អិតល្មួតបន្ថែមទៀត។ ការប្តេជ្ញាចិត្តនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោកស្រី Gwynneth Wong នាយិកាអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា និង ឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន ក៏បានរំលឹកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងជាមួយអង្គការភ្លែនអន្តរជាតិនាពេលកន្លងមក ហើយឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះការប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។ បើតាមក្រសួងអភិវឌ្ឍន៍ជនបទ នាពេលកន្លងមក អង្គការភ្លែនអន្តរជាតិ តែងតែបានរួមចំណែកក្នុងការជួយនៅតំបន់ជនបទ ក្នុងវិស័យអប់រំ សុខភាព និងអនាម័យ ទឹកស្អាតជនបទ។ លើសពីនេះ អង្គការភ្លែន […]
អានបន្ថែមក្នុងត្រីមាសទី១ ២០២៥ កម្ពុជា ប្រមូលពន្ធបាន $១,២៥ពាន់លាន, ក្នុងនោះពន្ធប្រថាប់ត្រារួមចំណែកជិត ៣%
អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ប្រមូលចំណូលពន្ធបានចំនួន ៥០៨២ ប៊ីលានរៀល ឬប្រមាណជា ១២៥៣ លានដុល្លារ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៥ ស្មើនឹង ៣០,៨៨% នៃផែនការដែលបានកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រេប់គ្រងឆ្នាំ២០២៥។ ក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា ក្នុងនោះ ពន្ធលើប្រាក់ចំណូល រួមចំណែកច្រើនជាងគេ គឺប្រមាណ ៤៦,៤% នៃចំណូលពន្ធសរុប តាមពីក្រោយដោយចំណូលពន្ធលើអាករលើតម្លៃបន្ថែម និង ពន្ធកាត់ទុក ដែលបានរួមចំណែក ១៧,៩៥% និង១៧% រៀងគ្នា។ ដោយឡែក ចំណូលពន្ធប្រថាប់ត្រា (ផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ) បានរួមចំណែក ២,៨៧% ឬស្មើនឹងចំនួន ១៤៤ បីលានរៀល ផងដែរ។ ជាការកត់សម្គាល់ ចំណូលពន្ធតាមសកម្មភាពអាជីវកម្មសំខាន់ៗ ក្នុងរយៈពេលបីខែដើមឆ្នាំ២០២៥នេះ ឃើញថា ចំណូលពន្ធពីសកម្មភាពកម្មន្តសាល សកម្មភាពសេវាហិរញ្ញវត្ថុនិងធានារ៉ាប់រង និងអាហរ័ណ-នីហរ័ណ គឺជាចំណូលពន្ធចម្បង និងលេចធ្លោជាងគេ។ យ៉ាងក៏ដោយ ក្នុងរបាយការណ៍ដដែលបានបង្ហាទៀតថា ចំណូលពន្ធពីសកម្មភាពអចលនវត្ថុ និងការសាងសង់ មានចំនួន ១៩៦ប៊ីលានរៀល និង ២០៥ប៊ីលានរៀល រៀងគ្នា។ […]
អានបន្ថែមឡាវបើកការដ្ឋានសង់ទំនប់វារីអគ្គិសនីដ៏ធំ១ ក្នុងតម្លៃ $៣៦០លាន សម្រាប់នាំចេញអគ្គិសនីទៅប្រទេសវៀតណាម
ទំនប់វារីអគ្គិសនីណាំនឿន១ ដែលមានអនុភាព១២៤មេហ្គាវ៉ាត់ និងទុនវិនិយោគ ៣៦០លានដុល្លារ មានទីតាំងស្ថិតនៅភូមិ Phienghong ស្រុក Nonghet ខេត្ត Xieng Khuang ប្រទេសឡាវ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវកានៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ គម្រោងដ៏ធំមួយនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចម្បង សម្រាប់នាំចេញអគ្គិសនីទៅកាន់ប្រទេសវៀតណាម។ ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ, ឯកឧត្តម Phosay Sayasone រដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ, ព្រមទាំងមន្ត្រីជាន់ខ្ពស់មកពីខេត្ត Xieng Khuang និង Huaphan និងគណៈគ្រប់គ្រងគម្រោងផងដែរ។ គួរបញ្ជាក់ថា គម្រោងនេះ កំពុងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Nam Neun 1 Hydropower Co., Ltd. និងសាងសង់ដោយក្រុមហ៊ុន Vietnam Joint Stock Company 47 (CC47) ក្រោមទុនវិនិយោគប្រមាណ ៣៦០លានដុល្លារ ដែលមានអនុភាពរហូតដល់ ១២៤ មេហ្គាវ៉ាត់ ហើយគ្រោងនឹងបញ្ចប់ […]
អានបន្ថែមកម្ពុជា-ម៉ាឡាស៊ី សម្រេចចុះMOUដ៏សំខាន់មួយ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កម្ពុជា និងម៉ាឡេស៊ីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងគោលបំណងជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានធ្វើឡើងរវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មចិនម៉ាឡាស៊ី នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។ អនុស្សរណៈយោគយល់គ្នានេះ ត្រូវបានធ្វើឡើងដើម្បីបង្កើតក្របខ័ណ្ឌសម្រាប់ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរ។ នាឱកាសនោះ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកត់សម្គាល់ពីទំហំពាណិជ្ជកម្មដែលមានកំណើនខ្ពស់ និងការវិនិយោគរបស់ម៉ាឡេស៊ីនៅក្នុងវិស័យសំខាន់ៗនៅកម្ពុជា។ លោកឧកញ៉ា បានគូសបញ្ជាក់ពីកំណើនសេដ្ឋកិច្ចកម្ពុជា ដែលជំរុញដោយកម្លាំងពលកម្មវ័យក្មេង មានបរិយាកាសវិនិយោគអំណោយផល និងគោលនយោបាយលើកទឹកចិត្តរបស់រដ្ឋាភិបាលដែលជាយុទ្ធសាស្ត្រ ដើម្បីសម្រចចក្ខុវិស័យបានឋានៈជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅក្នុងឆ្នាំ ២០៥០។ ជាមួយគ្នានេះ លោក ដាទុក អឹង យី ភីង ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី បានបញ្ជាក់ថាគោលបំណងចម្បងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងរកឱកាសសហប្រតិបត្តិការដែលមានសក្តានុពល និងជំរុញព្រឹត្តិការណ៍ធុរកិច្ចក្នុងអាស៊ាន រួមមាន៖ សន្និសីទសហគ្រិនវ័យក្មេង ACCCIM លើកទី១៤ សន្និសីទកំពូលធុរកិច្ចអាស៊ាន AI និងសន្និសីទមេដឹកនាំធុរកិច្ចចិនអាស៊ាន ឆ្នាំ២០២៥។ ភាគីទាំងពីរ រំពឹងថា តាមរយៈអនុស្សរណៈយោគយល់គ្នានេះ នឹងជួយបង្កើតឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ […]
អានបន្ថែមក្រុមហ៊ុនម៉ាឡេស៊ីចំនួន២ កំពុងស្វែងរកឱកាសវិនិយោគលើវិស័យកំពង់ផែ និងប្រព្រឹត្តកម្មទឹកកខ្វក់ នៅកម្ពុជា
ក្រុមហ៊ុនម៉ាឡេស៊ីដ៏លេចធ្លោចំនួនពីរគឺ Malakoff Corporation Berhad (MCB) និង GAEA PLC (ក្រុមហ៊ុន Global Action for Environment Awareness Public Limited Company) បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងវិស័យកំពង់ផែ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងការគ្រប់គ្រងសំណល់រឹងរបស់កម្ពុជា។ ក្រុមហ៊ុនបានជួបជាមួយឯកឧត្តមស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហការដ៏មានសក្តានុពលនេះ ដែលអាចលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងបរិស្ថានរបស់កម្ពុជា។ នេះបើយោងតាមកិច្ចប្រជុំ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ឯកឧត្តម បានប្រាប់ពីមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលគួរតែសិក្សាស្វែងយល់ពិចារណា និងពិនិត្យលទ្ធភាពក្នុងការវិនិយោគ រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, កសិកម្ម និងកសិ-ឧស្សាហកម្ម, ការកែច្នៃចំណីអាហារ, ឧស្សាហកម្មយានយន្ត, ឧស្សហកម្មគ្រឿងអេឡិកត្រូនិច, វិស័យបច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសជាដើម។ តំណាងមកពីក្រុមហ៊ុន MCB និង GAEA […]
អានបន្ថែមបច្ចុប្បន្ន ទំនប់ដូនទ្រី នៅបាត់ដំបង សង់បាន៩៧%, គ្រោងបញ្ចប់ក្នុងខែតុលា ២០២៥
គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥នេះ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលទទួលបានការគាំទ្រដោយហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ សម្រេចបាន៩៧% ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែតុលា ឆ្នាំ២០២៥នេះ ។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាពគម្រោងក្រោមការដឹកនាំរបស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។ ខាងក្រោមនេះ គឺជាការងារសំខាន់ៗរបស់គម្រោង៖ ទី១)សំណង់ទំនប់មេប្រវែង ៦៥៤ម៉ែត្រ ទី២)សំណង់បង្ហៀរប្រវែង ៤១៤ម៉ែត្រ ទី៣)រូងទូនេលពង្វាងទឹករាងជាក្រចកជើងសេះប្រវែង ៤៦២ម៉ែត្រ ទី៤)សំណង់គ្រប់គ្រងទឹកជាប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ ដែលមានទ្វារទឹកចំនួន៥ និងស្ពានសម្រាប់ឆ្លងទៅប៉មប្រវែង ៥៥ម៉ែត្រ ទី៥)ផ្លូវក្រាលថ្មភ្នំប្រវែង ១៧,៣គីឡូម៉ែត្រ និងទី៦)សំណង់ដោះទឹកចំនួន ៨កន្លែង និងស្ពានបណ្តោះអាសន្នចំនួន ៣កន្លែង។ បើតាមផែនការ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីនេះ ត្រូវការរយៈពេល ៩០ខែ ដើម្បីសាងសង់ ដោយបានចាប់ផ្ដើមបើកការដ្ឋានតាំងពីខែមិថុនា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីបច្ចេកទេសសំណង់ប្រកបដោយភាពច្នៃប្រឌិត ដូចជា ការជីករូងក្នុងភ្នំ ការជីកថ្ម និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម។ […]
អានបន្ថែមមកទល់ពេលនេះគម្រោងសង់ប្រព័ន្ធធារាសាស្រ្ត ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងបាត់ដំបង សម្រេចបាន ៧៥%
គិតត្រឹមថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ដើម្បីកាត់បន្ថយទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងបាត់ដំបង សម្រេចបានប្រមាណ ៧៥% ។ គម្រោងអភិវឌ្ឍន៍នេះទទួលបានហិរញ្ញប្បទានពីធនាគារកូរ៉េ Eximbank។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាពគម្រោងក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៧ ខែឧសភា ឆ្នំា២០២៥។ ខាងក្រោមនេះជាការងារសំខាន់ៗ របស់គម្រោង៖ ទី១) ស្តារប្រព័ន្ធធារាសាស្ត្រប្រឡាយមេចំនួន ៦ខ្សែ សរុប ៩២,៦៥គីឡូម៉ែត្រ ទី២) សាងសង់ទំនប់អាងទឹក ៣កន្លែង (អាងទឹកវាំងហែង អាងទឹកពង្រ និងអាងទឹកកន្សែង) សរុបប្រវែង ២០,៣៦គីឡូម៉ែត្រ និងស្តារអាងទឹកទាំង៣ ដែលអាចស្តុកទឹកបានប្រមាណ ២២,៨លានម៉ែត្រត្រីគុណ និង ទី៣) សាងសង់សំណង់សិល្បការ្យសរុបចំនួន ២០៨កន្លែង។ បើតាមផែនការ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ដើម្បីកាត់បន្ថយទឹកជំនន់នេះ ត្រូវការរយៈពេល ៥៤ខែ ដើម្បីសាងសង់ ដោយបានចាប់ផ្ដើមតាំងពីខែធ្នូ ឆ្នាំ២០២១មកម្ល៉េះ និងគ្រោងបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។ ពេលសាងសង់រួច […]
អានបន្ថែម៤ខែនេះ កម្ពុជាទទួលបានវិនិយោគថ្មីចំនួន ២៣១គម្រោង, ទុនសរុប $៣,៤ពាន់លាន កើន៣៤%
ត្រឹមរយៈពេល ៤ខែដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៣១គម្រោង ក្រោមទុនវិនិយោគប្រមាណ ៣,៤ពាន់លានដុល្លារ។ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២៤ កើនឡើង ១០៣គម្រោង ស្មើនឹងប្រមាណ ៨០% ខណៈទុនវិនិយោគក៏បានកើតឡើងប្រមាណជាង ៨៥៦លានដុល្លារ ស្មើនឹងប្រមាណ ៣៤% ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥។ ក្នុងប្រភពដដែលបានបង្ហាញទៀតថា សម្រាប់ខែមេសាតែមួយ មានគម្រោងវិនិយោគចំនួន ៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ ៨៦០លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គម្រោងទាំងនេះ ត្រូវបានគេរំពឹងថា នឹងអាចបង្កើតការងារបានប្រមាណ ៣៩ពាន់កន្លែង។ គួរបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគសរុបទាំង៥៩នេះ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២៧គម្រោង។ បើធៀបនឹងឆ្នាំ២០២៤ ក្នុងខែដដែលនេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៣៧គម្រោង ស្មើនឹងប្រមាណ១៦៨% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជាង ៥៥០លានដុល្លារ ស្មើនឹងប្រមាណ ១៧៨%។ ជាការកត់សម្គាល់ ឃើញថាវិស័យឧស្សាហកម្មបាននាំមុខគេក្នុងការស្រូបទាញទុនវិនិយោគបានរហូតដល់ ៧៦៧លានដុល្លារ តាមពីក្រោយដោយវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ៧៣លានដុល្លារ និងវិស័យទេសចរណ៍មានចំនួន ២០លានដុល្លារ។ បើក្រឡេកមើលលំហូរវិនិយោគពីបរទេស […]
អានបន្ថែមគម្រោងសង់ស្ពានឆ្លងទន្លេមេគង្គ ក្នុងខេត្តក្រចេះ សម្រេចបានជាង ៩៤% ហើយ
គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ ប្រវែង១៧៦១ម៉ែត្រ សម្រេចបាន ៩៤,១០%ហើយ បើគ្មានការប្រែប្រួលទេ រដ្ឋគ្រោងនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។ មកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនសាងសង់សៀងហៃ(SCG) បានដំឡើងធ្នឹមស្ពានចុងក្រោយនៅប្រឡោះទី២៦ ដើម្បីភ្ជាប់តួស្ពានទាំងមូល។ ចំពោះស្ពានទាំងមូលនេះ ត្រូវបានចែកចេញជា ៣ផ្នែក គឺផ្នែកខាងកើត ជាប្រភេទធ្នឹមរាងជាអក្សរ(T)មានចំនួន២០ប្រឡោះ ផ្នែកកណ្តាល ជាប្រភេទធ្នឹមប្រអប់ មានចំនួន៦ប្រឡោះ និងផ្នែកខាងលិចជាប្រភេទធ្នឹមរាងជាអក្សរ(T)មានចំនួន១០ប្រឡោះ។ រីឯផ្លូវមេដែលតភ្ជាប់ស្ពាននេះ មានប្រវែងសរុប ១៥,៤៩គ.ម (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨គ.ម និងត្រើយខាងលិចប្រវែង ៧,៨០គ.ម) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០ គ.ម សម្រេចលទ្ធផលបាន ៦៩,៩១% ហើយ។ ស្ពាន និងផ្លូវ ដែលកំពុងសាងសង់នេះ គឺជាផ្នែកមួយដ៏សំខាន់នៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ ដូចជាត្រើយខាងលិចតភ្ជាប់ផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម កំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប […]
អានបន្ថែម