អគារស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាតម្លៃជាង ១លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ហើយ

អគារទីស្នាក់ការកណ្ដាល របស់សមាគមអតីតយុទ្ធជនកម្ពុជា តម្លៃជាង ១,២លានដុល្លារ ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីសម្ពោធនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។ អគារទីស្នាក់ការកណ្តាល របស់សមាគមអតីតយុទ្ធជនកម្ពុជានេះ ត្រូវបានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយបានបញ្ចប់រួចរាល់ជាស្ថាពរនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ដោយចំណាយថវិកាសរុបចំនួន ១.២៥៥.៧០០ដុល្លារ។ បន្ថែមពីនេះ ការសាងសង់អាគារនេះ គឺធ្វើទៅតាមរចនាបថខ្មែរ មានដំបូលប្រក់ក្បឿង មានបណ្តោយ ៣៧ម៉ែត្រ ទទឹង ២៧.៥ម៉ែត្រ កំពស់ ៣ជាន់ មានក្រឡាផ្ទៃសរុប ២៣៩១ម៉ែត្រការ៉េ មានបន្ទប់សរុបចំនួន ១៧បន្ទប់ ដែលក្នុងនោះមានបន្ទប់សវនាការ ១បន្ទប់, បន្ទប់គណៈជំនាញ ៦បន្ទប់, បន្ទប់អគ្គលេខាធិការសមាគម ១បន្ទប់, បន្ទប់អគ្គលេខាធិការរង ចំនួន ៥បន្ទប់, បន្ទប់ប្រជុំ ចំណុះបាន៤៤នាក់ ១បន្ទប់ […]

អាន​បន្ថែម

គម្រោងស្ថាបនាផ្លូវលេខ៧៦ ដែលបាក់ស្រុតនៅមណ្ឌលគិរី បើកឱ្យធ្វើដំណើរឡើងវិញហើយ

គម្រោងស្ថាបនាផ្លូវលេខ៧៦ ចន្លោះ PK94+080 – PK94+150 ដែលរអិលបាក់ ត្រូវបានស្ថាបនាឡើងវិញរួចរាល់ និងបើកឱ្យធ្វើចរាចរណ៍ជាធម្មតា។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។ កំណាត់ផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុត ប្រមាណ១៦៦ម៉ែត្រ ត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចន្លោះ PK94+080 – PK94+150 កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បច្ចុប្បន្ននេះការស្ថាបនាផ្លូវថ្មីតភ្ជាប់ឡើងវិញ បានសម្រេចការងារក្រាលកៅស៊ូ DBST ប្រវែង ៤២៥ម បានលទ្ធផល១០០% និងបានបើកឱ្យធ្វើចរាចរណ៍ សម្រាប់រថយន្តគ្រប់ប្រភេទវិញបានហើយ។ (អានបន្ថែម) គួររំលឹកដែរថា ផ្លូវជាតិលេខ៧៦ (ស្នួល – សែនមនោរម្យ) មានប្រវែង ១២៧គ.ម ជាប្រភេទផ្លូវ DBST បានចាប់ផ្ដើមការស្ថាបនា នៅក្នុងខែកុម្ភៈ ឆ្នាំ២០០៧ និងបញ្ចប់ការស្ថាបនា នៅក្នុងខែមីនា ឆ្នាំ២០១១។ ផ្លូវនេះបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ ខែមករា […]

អាន​បន្ថែម

គម្រោងប្រព័ន្ធធារាសាស្ត្រធំៗពីរនៅស្វាយរៀងមានលទ្ធភាពស្រោចស្រពបានជាង​ ២០ម៉ឺនហិចតា

ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រធំៗនៅខេត្តស្វាយរៀងដែលមានលទ្ធភាពស្រោចស្រពសរុបបានជាង ២សែនហិចតា ក្នុងគោលបំណងនាំទឹកទន្លេមេគង្គមកប្រើប្រាស់ និងដើម្បីពង្រីកផ្ទៃដីស្រោចស្រពឱ្យមានសក្តានុពលអាចបង្កើនផលិតភាព និងប្រសិទ្ធភាពកសិកម្ម ព្រមទាំងជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នេះបើយោងតាម​របាយការណ៍ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រនេះ ដោយឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។ យោងតាមប្រភពពីក្រសួងធនធានទឹក ប្រព័ន្ធធារាសាស្ត្រសំខាន់ទាំងពីរនេះ គឺប្រព័ន្ធធារាសាស្ត្ររវ៉ៃគោ និងគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រដូនទយ។ គម្រោងប្រព័ន្ធធារាសាស្ត្ររវ៉ៃគោ ដែលទទួលបានហិរញ្ញប្បទានពីធនាគាររបស់ចិន CHINA EXIMBANK ត្រូវបានអភិវឌ្ឍន៍សាងសង់ជា២ ជំហានគឺ៖ ជំហានទី១ ចាប់ផ្តើមក្នុងឆ្នាំ២០១៣ និងបញ្ចប់ក្នុងឆ្នាំ២០១៦ ស្ថិតនៅតំបន់ប្រសព្វគ្នារវាងខាងត្បូងខេត្តកំពង់ចាម និងខាងជើងខេត្តព្រៃវែង មានផ្ទៃរងទឹក ៧៩៥.០០០ហិចតា មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពបានទំហំ ១០៨.៣០០ហិកតានៅរដូវវស្សា និង ២៧០.១០០ហិកតានៅរដូវប្រាំង។ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពវ៉ៃគោជំហានទី២ (អាងទឹកកំពង់ជ្រៃ) ចាប់ផ្តើមក្នុងឆ្នាំ២០១៧ និងបញ្ចប់ក្នុងឆ្នាំ២០២១ ស្ថិតនៅតំបន់ប្រសព្វរវាងខាងកើតខេត្តព្រៃវែង និងខាងលិចខេត្តស្វាយរៀង មានផ្ទៃរងទឹក ៧៩៥.០០០ ហិចតា មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពបានទំហំ ៩៣.១០០ហិកតានៅរដូវវស្សា និង ២៣.៣០០ហិកតានៅរដូវប្រាំង។ សូមបញ្ជាក់ថា ការងារសាងសង់ដែលត្រូវអនុវត្តនៅក្នុងជំហានទី២ នេះរួមមាន៖ ទី១)ជីកព្រែក ២ខ្សែ […]

អាន​បន្ថែម

កម្ពុជាមានប្រភពថាមពលចំនួន ២៦គម្រោង អាចផលិតបានជាង ៣៤០០មេហ្គាវ៉ាត់

គិតត្រឹមដំណាច់ឆ្នាំ ២០២៣ នេះ កម្ពុជាមានប្រភពថាមពលសរុបចំនួន ២៦ គម្រោង មានកំលាំងផលិតសរុប ៣.៤៥១មេហ្គាវ៉ាត់ ដោយក្នុងនោះជាង ៦២ភាគរយ នៃថាមពល បានមកពីថាមពលកកើតឡើងវិញ។​ ក្រសួងរ៉ែ និងថាមពល បានបង្ហាញតួលេខនេះ ក្នុងកម្រងវីដេអូ អំពីសមិទ្ធផលធំៗនៃការអភិវឌ្ឍវិស័យថាមពល រ៉ែ និងប្រេងកាត របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនោះចំពោះវិស័យអគ្គិសនី ក្នុងឆ្នាំ២០២៣។ មកទល់ពេលបច្ចុប្បន្ន ការភ្ជាប់បណ្តាញអគ្គិសនីដល់លំនៅឋានសម្រេចជាង ៨៨ភាគរយ និង ជាង៩៨ភាគរយដល់់ភូមិសរុបនៅទូទាំងប្រទេស។ ក្រសួងបានកំណត់សម្រេចឱ្យបាន​១០០ ភាគរយ នៃការតភ្ជាប់បណ្តាញទៅកាន់ភូមិនៅឆ្នាំត្រឹមឆ្នាំ ២០៣០។  

អាន​បន្ថែម

២០២៣ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីសរុប ២៤៧គម្រោង ក្រោមទុនជិត $៥ពាន់លាន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោងវិនិយោគចំនួន ២៦៨គម្រោង ក្នុងនោះ គម្រោងថ្មីចំនួន ២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន២១គម្រោង ក្នុងឆ្នាំ២០២៣ កើនឡើងប្រមាណ ៤៤ភាគរយ ធៀបនឹងឆ្នាំ២០២២។​ របាយការណ៍ចេញផ្សាយនៅថ្ងៃទី៣ ខែមករា បង្ហាញថាគម្រោងទាំងអស់ចុះបញ្ជីទុនវិនិយោគប្រមាណ ៤.៩ពាន់លានដុល្លារ កើនឡើង ២២ភាគរយ ធៀបនឹងឆ្នាំ២០២២ និងបានបង្កើតការងារ ប្រមាណ ៣០៧ ០០០ កន្លែង។​ ចំនួនគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មបានចូលរួមចំណែកដល់ទៅប្រមាណ ៩២ភាគរយ ឬស្មើនឹង ២៤៨គម្រោង នៃគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ ៤៦ភាគរយ បានមកពីវិស័យនេះ។ ​ ដោយឡែក វិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានតែ ២,៦ភាគរយនៃចំនួនគម្រោងវិនិយោគសរុប បានចូលរួមចំណែកដល់ទៅប្រមាណ ៤៤ភាគរយនៃទុនវិនិយោគសរុប ដោយសារចរិតនៃការវិនិយោគក្នុងវិស័យនេះ​ត្រូវការទុនវិនិយោគច្រើន។ CDC សន្និដ្ឋានថា៖ “ជារួម រំហូរទុនវិនិយោគឯកជននៅឆ្នាំ២០២៣ មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរង្វង់២២ភាគរយ ធៀបនឹងឆ្នាំ២០២២” ។​ វិនិយោគមកពីប្រទេសចិន រួមចំណែកប្រមាណ ២ភាគ៣ នៃប្រភពវិនិយោគទុនសរុប តាមពីក្រោយវិនិយោគិនក្នុងស្រុក ប្រមាណ២៤ភាគរយ។​ វិនិយោគមកពីប្រទេសផ្សេងទៀត […]

អាន​បន្ថែម

អគារទីស្តីការថ្មីរបស់ (គ.ជ.ប) តម្លៃជាង ២០លានដុល្លារ បើកការដ្ឋានសាងសង់ហើយ

អគារទីស្ដីការថ្មីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលមានតម្លៃប្រមាណជា ២១លានដុល្លារ មានទីតាំងស្ថិតនៅដីឡូតិ៍លេខ ៧១ វិថីសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នេះបើតាមពីធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ឯកឧត្ដម ហង្ស ពុទ្ធា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា អគារទីស្ដីការថ្មីរបស់ គ.ជ.ប នេះមានកម្ពស់ ៩ជាន់ សាងសង់លើផ្ទៃដីចំនួន ៣២.០០០ ម៉ែត្រការ៉េ រយៈពេលសាងសង់ ២២ខែ ដោយចំណាយថវិកាប្រមាណជាង ២១លានដុល្លារ។ ឯកឧត្ដមបន្ដថា ជាងនេះទៀត សំណង់នេះ មានលក្ខណៈចារិតជាខ្មែរ បម្រើឱ្យជាកន្លែងការងារយ៉ាងទូលាយ ដែលក្នុងនោះ សាលប្រជុំអាចដាក់មនុស្សរហូតបានទៅដល់ ៤៥០នាក់ និងបំពាក់ទៅដោយ ភ្លើង LED ហើយសម្រាប់ការបំពាក់ឧបករណ៍ទាំងឡាយ នឹងផ្ដល់ជាគុណប្រយោជន៍ ព្រមទាំងទំនុកចិត្តដល់គណបក្សនយោបាយ ជាពិសេសការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា ដែល គ.ជ.ប កំពុងតែត្រៀមលក្ខណៈ និងប្រើប្រាស់ជាបន្តបន្ទាប់ […]

អាន​បន្ថែម

ជប៉ុនគ្រោងសង់ផ្ទះ ១ម៉ឺនខ្នង សម្រាប់អ្នកធ្វើការបែបពនេចរឌីជីថល ខណៈវានឹងកើនដល់ ១ពាន់លាននាក់នៅឆ្នាំ ២០៣៥

ក្រុមហ៊ុនជប៉ុន Mitsubishi Estate ប្រកាសគម្រោងអភិវឌ្ឍន៍ផ្ទះជួលសម្រាប់អ្នកពនេចរឌីជីថល (digital nomads) នៅក្នុងប្រទេសជប៉ុន ចំនួន ១0.000ខ្នង នៅឆ្នាំ ២០៣០។ ថ្មីៗនេះ ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សមួយនេះ បានចុះកិច្ចព្រមព្រៀងទទួលអាជ្ញាបណ្ណជាមួយក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកBlueground Holdings ដែលល្បីឈ្មោះខាងផ្តល់សេវាកម្មលំនៅឋានឯកទេសរបស់ខ្លួន ដែលកិច្ចព្រមព្រៀងនេះនឹងនាំចូលនូវ ការផ្តល់ជូនសេវាបែបនេះជាលើកដំបូងនៅក្នុងប្រទេសជប៉ុន នេះបើយោងតាម Nikkei Asia កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣។ ក្រោមយីហោនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Mitsubishi Estate សេវាកម្មនេះនឹងចាប់ផ្តើមដោយការជួលបន្ត និងផ្តល់គ្រឿងសង្ហារិមអចលនទ្រព្យជូនដល់ភ្ញៀវ ដែលភាគច្រើនស្ថិតនៅក្នុងតំបន់ជាយទីក្រុងតូក្យូ។ គេហដ្ឋានបែបថ្មីនេះ ​នឹង​ត្រូវ​បាន​រៀបចំ​ដើម្បី​បំពេញ​តម្រូវ​ការ​ជន​បរទេស​ដែល​ស្វែង​រក​ការ​ស្នាក់​នៅ​ចន្លោះ​ពី​មួយ​ខែ​ទៅ​មួយ​ឆ្នាំ។ ក្រុមហ៊ុននេះ គ្រោងនឹងសម្រួលដំណើរការជួលតាមអនឡាញជាភាសាអង់គ្លេសតាមរយៈប្រព័ន្ធកក់ ដោយធានាបាននូវបទពិសោធន៍យ៉ាងរលូនសម្រាប់អតិថិជនរបស់ខ្លួន។ ដំបូងឡើយ គម្រោងនេះ ផ្តោតតែនៅតំបន់កណ្តាលទីក្រុងតូក្យូ ដូចជា តំបន់ Shibuya និង Shinjuku ដែលជាមជ្ឈមណ្ឌលល្បីសម្រាប់ភ្ញៀវអន្តរជាតិ តម្លៃជួលត្រូវបានគេរំពឹងថានឹងធ្លាក់ចុះក្នុងចន្លោះពី ៣00.000 យ៉េនដល់ ៥00.000 យ៉េនក្នុងមួយខែ ស្របតាមសេវាកម្មកម្រិតខ្ពស់ដែលបានផ្តល់ជូន។ ក្រុមហ៊ុន Mitsubishi Estate បាននឹងកំពុងពង្រីកជំហានរបស់ខ្លួននៅក្នុងវិស័យផ្ទះជួល […]

អាន​បន្ថែម

ក្រុមហ៊ុន Bentley Systems ឈ្នះពានរង្វាន់កិត្តិយសកំពូលចំនួន ៣ នៅក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់កុំព្យូទ័រសំណង់ឆ្នាំ ២០២៣

ក្រុមហ៊ុន Bentley Systems ដែលជា ក្រុមហ៊ុនកម្មវិធីសូហ្វវែរសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានឈ្នះពាន់រង្វាន់ចំនួនបី នៅក្នុងកម្មវិធី ពានរង្វាន់កុំព្យូទ័រសំណង់ឆ្នាំ ២០២៣។ ដោយផ្អែកលើការ ជ្រើសរើសរបស់អ្នកអាននៅក្នុងការស្ទង់មតិតាមអ៊ីនធឺណិត គណៈកម្មាការនៃចៅក្រមអ្នកជំនាញខាងវិស័យឧស្សាហកម្ម បានធ្វើការសម្រេចចិត្តចុងក្រោយផ្តល់ពានរង្វាន់នេះដល់ក្រុមហ៊ុន។ ចៅក្រមបានជ្រើសរើសកម្មវិធី ProjectWise របស់ Bentley ជា ” ផលិតផលសហការប្រចាំឆ្នាំ ២០២៣”។ ក្នុងនាមជាកម្មវិធីកំពូលរបស់ Bentley សម្រាប់ការគ្រប់គ្រងទិន្នន័យនិងគម្រោង កម្មវិធី ProjectWise អនុញ្ញាតឱ្យអ្នករចនា វិស្វករ និងម្ចាស់ប្រតិបត្តិករធ្វើការផ្លាស់ប្តូរលើសពីការងារដែលកំពុង ដំណើរការដើម្បីបង្កើត ឌីជីថលភ្លោះ សម្រាប់ការរចនាហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព មានលក្ខណៈការសហការ និងនិរន្តរភាព។ ចៅក្រមបានផ្តល់រង្វាន់ ” ផលិតផលកម្មវិធីសំណង់ប្រចាំឆ្នាំ ២០២៣” ដល់កម្មវិធីមួយទៀតរបស់  Bentley ឈ្មោះថាកម្មវិធី SYNCHRO ដែល ជាកម្មវិធីឈានមុខគេក្នុងឧស្សាហកម្មសម្រាប់ ការធ្វើផែន ការសំណង់ឌីជីថល 4D ។ SYNCHRO ជួយក្រុមបង្កើត និងធ្វើសមកាលកម្ម ឌីជីថលភ្លោះកំឡុង ពេលរចនា និងប្រមូលទិន្នន័យនៅគ្រប់ដំណាក់កាលនៃការរចនា។ ProjectWise […]

អាន​បន្ថែម

កម្ពុជា ទាក់ទាញចិនឱ្យវិនិយោគលើដីបម្រុង១ពាន់ហិកតាក្បែរព្រលានសៀមរាបថ្មី ទៅជាតំបន់…

មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ក្តីរំពឹងថា ក្នុងឆ្នាំ២០២៤នេះ ក្រុមហ៊ុនចិន Yunnan Construction Group នឹងកៀរគរវិនិយោគិននានា ​មកវិនិយោគ ផ្ទៃដីបម្រុងទុកនៅក្បែរអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាបទៅជាតំបន់សេដ្ឋកិច្ចពិសេស​ដ៏មានសក្តានុពលបំផុតក្នុងតំបន់។​ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងបែបនេះ ក្នុងពេលទទួលជួបសម្តែងការគួរសម គណៈប្រតិភូមន្ទីរពាណិជ្ជកម្មខេត្តយុនណាននៃសាធារណរដ្ឋប្រជាមានិតចិន តំណាងដោយ លោក Ma Jun អគ្គនាយករង កាលពីថ្ងៃទី២៩​ ខែធ្នូកន្លងទៅ។ យោងតាមសេចក្តីប្រកាសព័ត៌មាន គោលបំណងនៃជំនួបខាងលើនេះ គឺដើម្បីពិភាក្សាអំពីទិសដៅចំពោះមុខសម្រាប់ការងារពាក់ព័ន្ធនឹងការជំរុញ និងទាក់ទាញគម្រោងវិនិយោគមកកម្ពុជា ពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែនក្រោមក្របខ័ណ្ឌមេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ។ ក្នុងកិច្ចពិភាក្សាខាងលើនេះ ឯកឧត្តម សួន សុផល បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថាក្នុងឆ្នាំ ២០២៤ ខាងមុខ តំណាង Yunnan Construction Group នឹងសហការជាមួយដៃគូរបស់ខ្លួនពូនជ្រុំកម្លាំងធ្វើអានុភាវូបនីយកម្មផ្ទៃដីប្រមាណ ១០០០ហិកតា នៅជុំវិញអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដើម្បីរៀបចំជាតំបន់សេដ្ឋកិច្ចពិសេសសំដៅប្រមូលផ្តុំកម្រងឧស្សាហកម្មលើវិស័យកសិ-ចំណីអាហារមកពីខេត្តយុនណានមកបណ្តាក់ទុនវិនិយោគដើម្បីឆក់ឱកាសបំពេញតម្រូវការទីផ្សារចំណីអាហារក្នុងស្រុក និងតំបន់ដែលកំពុងពោរពេញដោយសក្តានុពល និងថាមវន្ត។ ជាការឆ្លើយតប សមភាគីចិនបានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងក្រៃលែងលើមតិលើកឡើងរបស់​ឯកឧត្តមអគ្គលេខាធិការរងលើចំណុចពាក់ព័ន្ធខាងលើ ហើយបានប្តេជ្ញាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មឆ្លងកាត់ព្រំដែនក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិនឱ្យកាន់តែរីកធំធាត់។ គួររំលឹកថា […]

អាន​បន្ថែម

Bentley បង្កើតក្រុងសិង្ហបុរីនិម្មិតដាក់ក្នុង 3D ជាថ្វីដៃគំរូបដិវត្តរបៀបគ្រប់គ្រងទីក្រុងក្នុងពិភពលោក

ក្រុមហ៊ុន Bentley Systems បានត្រួសត្រាយនវានុវត្តន៍ថ្មីមួយដោយបង្កើតបាននូវកម្មវិធីនិម្មិតឌីជីថលដ៏ទំនើបមួយ ដើម្បីបង្កើតផែនទីប្រទេសសិង្ហបុរី ជាផ្ទាំងនិម្មិត 3D​ឌីជីថល។ បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ វេទិកាឌីជីថលប្រកបដោយភាពច្នៃប្រតិដ្ឋនេះ ត្រូវបានគេហៅថា “សិង្ហបុរីនិម្មិត (Virtual Singapore)” ដែលនឹងធ្វើបដិវត្តរបៀបធ្វើផែនការសម្រាប់គ្រប់គ្រងទីក្រុង ដោយផ្តល់នូវទិដ្ឋភាពចម្លងឌីជីថលប្រភេទ 3D អំពីទីក្រុង ឬប្រទេសមួយ ដែលយើងអាចប្រើប្រាស់ដើម្បីមើលទិន្នន័យអំពីសណ្ឋានដី ក្នុងពេលវេលាពិតជាក់ស្តែង (Real Time) បាន ព្រមទាំងមានមុខងារច្រើនយ៉ាង សម្រាប់ឱ្យយើងប្រើប្រាស់និងចាត់ចែងទ្រព្យសម្បត្តិក្នុងពិភពនិម្មិតនោះ ហាក់ដូចជានៅក្នុងពិភពពិតថែមទៀតផង។ សិង្ហបុរីនិម្មិតនេះ បម្រើជាវេទិកាឌីជីថលមួយដែលអនុញ្ញាតឱ្យយើងធ្វើសាកល្បងធ្វើសកម្មភាព ការធ្វើតេស្តនិម្មិត ការកំណត់ប្រតិបត្តិការ និងដំណើរការសម្រេចចិត្តផ្សេងៗ ទាក់ទងនឹងវិស័យនគរូបនីយកម្ម (គ្រប់គ្រងទីក្រុង អគារ និងសំណង់) ទាំងមូល។ ជារួម សិង្ហបុរីនិម្មិត ផ្តល់នូវមុខងារនិងអត្ថប្រយោជន៍មួយចំនួនដូចខាងក្រោម៖ ១. សម្រាប់សាធារណៈជនទូទៅ៖ សិង្ហបូរីនិម្មិតផ្តល់ព័ត៌មានអំពីទីក្រុងដោយប្រើផ្ទាំង 3D និងប្រើពេលវេលាផ្ទាល់ជាក់ស្តែងដើម្បីភ្ជាប់ទំនាក់ទំនង បង្កើតការយល់ដឹង និងផ្តល់សេវាកម្មដែលធ្វើអោយសហគមន៍មានភាពប្រសើរឡើង។ ជាឧទាហរណ៍ វេទិកានេះអាចត្រូវបានប្រើដើម្បីកំណត់ទីតាំង ឬមុខងារសេវាសាធារណៈនានានៅក្នុងសង្កាត់ និងខណ្ឌណាមួយនៅក្នុងទីក្រុង។ ២. សម្រាប់វិស័យធុរកិច្ច៖ ធុរជន ជាពិសេសអ្នកដែលស្ថិតក្នុងវិស័យអចលនទ្រព្យអាចទាញយកទិន្នន័យ និងព័ត៌មានជាច្រើននៅក្នុងវេទិកា […]

អាន​បន្ថែម