ចិននាំមុខបច្ចេកវិទ្យា 5G ជាមួយនឹងមូលដ្ឋានជិត៣លានទីតាំង ខណៈតែខេត្ត Zhejiang មួយមានជាង២សែនទីតាំង

ខេត្ត Zhejiang ដែលល្បីល្បាញជាមជ្ឈមណ្ឌលពាណិជ្ជកម្មអេឡិចត្រូនិកនៅភាគខាងកើតប្រទេសចិន បានប្រកាសដោយមោទនភាពអំពីការបង្កើតបណ្តាញដ៏ធំទូលាយមួយដែលមានស្ថានីយ៍មូលដ្ឋាន 5G (កន្លែងផ្គត់ផ្គង់ប្រភពប្រព័ន្ធ 5G) បានជាង ២២0.000 ទីតាំងទូទាំងខេត្ត។ វិវរណៈនេះ ត្រូវបានធ្វើឡើងដោយលោក Li Min អនុប្រធាននាយកដ្ឋានសេដ្ឋកិច្ច និងព័ត៌មានវិទ្យាខេត្ត ក្នុងអំឡុងសន្និសីទអ៊ីនធឺណែតឧស្សាហកម្ម 5G+ ទន្លេយ៉ង់សេ ( Yangtze River Delta) ឆ្នាំ២០២៣ ដែលធ្វើឡើងនៅទីក្រុង Shaoxing ខេត្ត Zhejiang និងចុះផ្សាយដោយ World Internet Conference កាលពីថ្ងៃទី ០៥ ខែ ១២ ឆ្នាំ ២០២៣។ ការប្ដេជ្ញាចិត្តរបស់ចិនក្នុងការប្រែក្លាយខេត្តនេះ Zhejiang ជាខេត្តមានការតភ្ជាប់បណ្តាញអ៊ីនធឺណែតឈានមុខគេ មានបង្ហាញច្បាស់ក្នុងគោលដៅជាយុទ្ធសាស្ត្រមួយនោះគឺ៖ (ចិន) សម្រេចបានគោលដៅ “រាល់អ្នកស្រុក ១0.000 នាក់នៅក្នុងខេត្ត Zhejiang ទទួលបានសេវាប្រើពីចំណោមស្ថានីយមូលដ្ឋាន 5G ជាង ៣៣ កន្លែង។ នេះមានន័យថា យ៉ាងហោចចំណោមប្រជាជនចិន […]

អាន​បន្ថែម

ចិនសម្ពោធ​ផ្លូវដែក​ល្បឿន​លឿន​ទៅ​វៀតណាម ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយអាស៊ាន

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ប្រទេសចិនបានសម្ពោធផ្លូវដែក Fangdong ដែលជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេដែលតភ្ជាប់ទីក្រុងរបស់ប្រទេសចិននៅតាមព្រំដែនវៀតណាមទៅកាន់បណ្តាញផ្លូវជាតិរបស់វៀតណាម។ ផ្លូវដែក Fangdong ប្រវែង ៤៧ គីឡូម៉ែត្រ ដែលដំណើរការរវាងតំបន់ Fangchenggang និងទៅកាន់តំបន់ Dongxing ភាគអាគ្នេយ៍ប្រទេសចិន បានលេចចេញជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ ដែលជានិមិត្តរូបនៃការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគជាមួយប្រទេសជិតខាងអាស៊ីអាគ្នេយ៍របស់ខ្លួន នេះបើយោងតាមប្រភពពី SCMP កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៣។ តំបន់ Fangchenggang ដែល​មាន​កំពង់ផែ​សមុទ្រ​ធំ​ជាង​គេ​នៅ​ភាគ​ខាង​លិច​ប្រទេស​ចិន មាន​តួនាទី​ជា​ច្រក​ទ្វារ​ទំនាក់ទំនងសេដ្ឋកិច្ចដ៏​សំខាន់​មួយ​សម្រាប់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ព្រោះវាជាកន្លែងផ្ទុកនិងផ្ទេរទំនិញដ៏ធំរវាងចិននិងអាស៊ាន។ ផ្លូវដែកដែលមានល្បឿនអតិបរមា ២00 គីឡូម៉ែត្រក្នុងមួយម៉ោង បម្រើទាំងការដឹកជញ្ជូនអ្នកដំណើរ និងការដឹកជញ្ជូនទំនិញ ដែលមិនត្រឹមតែផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយពេលវេលាធ្វើដំណើររវាង Fangchenggang និង Dongxing ពីការចំណាយពេលមួយម៉ោងមកត្រឹមតែ ១៩ នាទីប៉ុណ្ណោះ។ មន្ត្រីមកពីសាខាណាននីងនៃក្រុមហ៊ុនផ្លូវដែករដ្ឋចិនបានកត់សម្គាល់ថា “ផ្លូវរថភ្លើងថ្មីនេះមានសារសំខាន់សម្រាប់សម្រួលការធ្វើដំណើរ ជំរុញទេសចរណ៍ព្រំដែន ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ”។ ឆ្លងកាត់ការជម្នះលើបញ្ហាប្រឈមភូមិសាស្ត្រ និងបរិស្ថានក្នុងអំឡុងពេលសាងសង់រយៈពេល ៤ ឆ្នាំរបស់ខ្លួន ជាលទ្ធផលផ្លូវដែក […]

អាន​បន្ថែម

កម្ពុជាកំពុងសង់ទំនប់អាងទឹកដ៏ធំមួយ សម្រាប់ផ្គត់ផ្គង់ទឹកដល់ខេត្ត៤នៅភូមិភាគឦសាន

ក្រសួងធនធានទឹក និងឧតុនិយម ដោយទទួលបាននូវការគាំទ្រហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​សាងសង់អាងទឹកទំនប់លើទំនប់ក្រោម និងទំនប់អាងអូរតេ ដែលអាចស្តុកទឹកសម្រាប់បម្រើឱ្យគ្រប់វិស័យ និងផ្គត់ផ្គង់ទឹកស្អាតបានចំនួន ១២​លានម៉ែត្រគូប ជាទឹកសម្រាប់បម្រើឱ្យតំបន់ប៉ូលសេដ្ឋកិច្ចទី៥ នៃភូមិភាគឦសានរបស់ប្រទេសកម្ពុជា នេះបើយោងតាមទំព័រហ្វែសបុកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ គម្រោងសាងសង់ទំនប់អាងទឹកអូរតេ និងទំនប់អាងទឹកទំនប់លើទំនប់ក្រោមនេះ  មានទីតាំងស្ថិតក្នុងភូមិសាស្ត្រស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ “កិច្ចការកសាងអាងទឹកដ៏ធំទាំងពីរនេះ ជាផែនការមេដ៏សំខាន់របស់ក្រសួងធនធានទឹក និងឧតុនិយម ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ គម្រោងនេះស្ថាបនាឡើង ដើម្បីផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ បម្រើដល់សេចក្តីត្រូវការរបស់​ខេត្តក្នុងតំបន់ភូមិភាគឦសានរួមមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី” នេះជាការបញ្ជាក់ឱ្យដឹងពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក​ និង​ឧតុនិយម ក្នុងឱកាស​ចុះពិនិត្យវឌ្ឍនភាពគម្រោង​សាង​សង់ប្រព័ន្ធទំនប់អាងទឹក ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីជាមួយមន្ត្រីជំនាញបច្ចេកទេសក្រសួង និងមន្ទីរពាក់ព័ន្ធ។ គោលបំណងមួយទៀតរបស់គម្រោងដ៏ធំនេះ គឺ “…ដើម្បីបញ្ជៀសពីហានិភ័យ នៃគ្រោះមហន្តរាយទាំងឡាយដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទនិងគ្រោះរាំងស្ងួតដែលតែងកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។”  ឯកឧត្តមរដ្ឋមន្ត្រីបន្ថែម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានឱ្យដឹងបន្ថែមទៀតថា បណ្តា​អាង​ទឹកក្នុងតំបន់នេះក៏នឹងទាក់ទាញកំណើនក្នុងវិស័យអេកូទេសចរណ៍ ជាពិសេសធ្វើឱ្យបណ្តាខេត្តភូមិភាគឦសានបង្កើននូវផលិតកម្មក្នុងវិស័យកសិឧស្សាហកម្មមាន ដំណាំម្រេច ធុរេន ម្នាស់ ជាដើម និងបង្កើតបាន​នូវបរិស្ថានបៃតងគ្រប់ពេលវេលា […]

អាន​បន្ថែម

អគារខ្ពស់បំផុតលំដាប់ទី៨ក្នុងតំបន់អាស៊ាន បើកការដ្ឋានសាងសង់ចំកណ្តាលក្រុងភ្នំពេញហើយ

គម្រោងសាងសង់អគារ J Tower3 ខ្ពស់ជាងគេលំដាប់ទី៨ក្នុងតំបន់អាស៊ាន ត្រូវបានបើកការដ្ឋានសាងសង់នៅចំកណ្តាលរាជធានីភ្នំពេញហើយ។ នេះបើយោងតាមពិធីបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ គម្រោងអគារដ៏ខ្ពស់មួយនេះ មានតម្លៃជាង ១៥០លានដុល្លារ មានកម្ពស់ ៣២០ម៉ែត្រ ស្មើ៧៧ជាន់ មានក្រោមដី ២ជាន់ មានបន្ទប់សរុបចំនួន ៣៦០យូនីត វិនិយោគដោយក្រុមហ៊ុនតានីជូ គ្រុប និងអភិវឌ្ឍដោយក្រុមហ៊ុន អង្គរ ហ្រ្វិត (ខេមបូឌា) របស់ជប៉ុន។ បើយោងតាមការបញ្ជាក់របស់លោក តានី ស៊ុនជី អគ្គនាយកក្រុមហ៊ុនតានីជូ គ្រុប បានលើកឡើងជាមួយសារព័ត៌មាន Fresh News ថា «គម្រោងអគារJ-TOWER 3 គឺជាគម្រោងអគារខ្ពស់ជាងគេមួយនៅកម្ពុជានាពេលនេះ ដែលមានកម្ពស់រហូត ៣២០ម៉ែត្រ ហើយបើយើងប្រៀបធៀបនៅក្នុងប្រទេសអាស៊ានគឺគម្រោង J-TOWER3  ឈរនៅលេខរៀងទី៨ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ប្រទេស ។ ការវិនិយោគគម្រោងនេះ យើងសម្លឹងមើលនៅរយៈពេល១០ឆ្នាំក្រោយ ថាតើមានគម្រោងណាដែលខ្ពស់ជាងនេះទៀត។ សម្រាប់ការសាងសង់អគារនេះ គឺយើងផ្តោតទៅលើគុណភាពមិនឱ្យអន់ជាងគម្រោងផ្សេងៗនៅក្រៅប្រទេសនោះទេ យើងព្យាយាមធ្វើម៉េចពង្រឹងគុណភាពអគារ ការស្នាក់នៅធ្វើម៉េចឱ្យល្អ ហើយមកទល់ពេលនេះ គម្រោងJ-TOWER3 របស់យើង បានលក់ចេញអស់រហូតដល់ទៅ […]

អាន​បន្ថែម

រោងចក្រទឹកស្អាតក្រុងពោធិ៍សាត់តម្លៃជាង $២២លាន-ក្រោមជំនួយជប៉ុន បើកដំណើរការហើយ

រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន នៅក្រុងពោធិ៍សាត់ តម្លៃជាង ២២លានដុល្លារ បើកឱ្យប្រើប្រាស់ជាផ្លូវការហើយ ខណៈរោងចក្រនេះអាចជួយបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងពោធិ៍សាត់​បានជិត​២​ដង។ ពិធីសម្ពោ​ធនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា  នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ ថ្លែងក្នុងពិធីសម្ពោធនេះ ឯកឧត្តម ហែម វណ្ណឌី បានឱ្យដឹងថា នេះ​ជា​រោងចក្រ​ផលិតទឹកស្អាត​ទី៣ ក្រោមជំនួយ​ហិរញ្ញប្បទានរបស់​រដ្ឋា​ភិបាល​​ជប៉ុន ​ដែល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យប្រើប្រាស់​នៅក្នុង​ឆ្នាំ​២០២៣នេះ បន្ទាប់​ពី​រោងចក្រ​ផលិតទឹក​ស្អាតថ្មី​ ជ្រា​វសៀមរាប និង​រោងចក្រ​ផលិតទឹកស្អាតស្ទឹងសែន​ទី២ ក្នុង​ខេត្តកំពង់ធំ។ (អានបន្ថែម) រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន ក្រុងពោធិ៍សាត់នេះ មានសមត្ថភាពផលិតទឹកស្អាតបាន ៦.៦០០ម៉ែត្រគូប/ថ្ងៃ នឹងជួយជំរុញសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកពោធិ៍សាត់បានរហូតដល់ ១៣.៨៦០ម៉ែត្រគូប/ថ្ងៃ។ ជាមួយ​នឹង​បណ្តាញចែកចាយទឹកប្រវែង ២៤៧ គីឡូម៉ែត្រ រដ្ឋាករទឹកពោធិ៍សាត់នឹងអាចចែកចាយ​ទឹកស្អាត​ប្រកប​ដោយ​គុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យដល់ប្រជាពលរដ្ឋជាង ១៥.០០០ គ្រួសារ នៅក្នុង​ក្រុង​ពោធិ៍សាត់ និងផ្នែកខ្លះនៃស្រុកបាកាន និងស្រុកកណ្តៀង។ គួរបញ្ជាក់ថា គម្រោងនេះ ស្ថិតក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន […]

អាន​បន្ថែម

ចិន ផ្តួចផ្តើមគម្រោងការប្រើបច្ចេកវិទ្យាឆ្លាតវៃ និងសេដ្ឋកិច្ចបៃតងជាមួយប្រទេស៥ជាប់ដងទន្លេឡានឆាងមេគង្គ

ក្នុងចក្ខុវិស័យពង្រឹងកិច្ចសហប្រតិបត្តិការនិងវឌ្ឍនភាពបច្ចេកវិទ្យាក្នុងតំបន់ នាយករដ្ឋមន្ត្រីចិនលោកលី ឈាង ( Li Qiang) ស្នើគំនិតផ្តួចផ្តើមគម្រោងផលិតកម្មឆ្លាតវៃ  (intelligent manufacturing) និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីឈានមុខ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសេដ្ឋកិច្ចបៃតងសម្រាប់ប្រទេសក្នុងតំបន់ឡានឆាងមេគង្គ។ ការស្នើគំនិតនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលនិម្មិតរវាងមេដឹកនាំនៃកិច្ចសហប្រតិបត្តិការ Lancang-Mekong (LMC) លើកទីបួន ដែលចូលរួមដោយមេដឹកនាំមកពីប្រទេសអាស៊ានជាប់ទន្លេមេគង្គទាំង០៥ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដើម្បី ពិនិត្យឡើងវិញនូវជោគជ័យជាយុទ្ធសាស្រ្តនៃវឌ្ឍនភាពប្រាំឆ្នាំមុន និងបានគូសបញ្ជាក់អំពីផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការធនធានទឹក Lancang-Mekong (២០២៣-២០២៧)។ នេះបើយោងតាមបច្ចុប្បន្នភាពដោយ Global Times ចុះផ្សាយថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣។ ចេញពីលទ្ធផលនៃកិច្ចប្រជុំនេះ គម្រោងអភិវឌ្ឍនានានៅក្នុងតំបន់ Lancang-Mekong សម្រាប់ដំណាក់កាលប្រាំឆ្នាំបន្ទាប់ នឹងផ្តោតអាទិភាពលើកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងទឹក និងការប្រែប្រួលអាកាសធាតុ​ ដែលក្នុងនោះភាគច្រើននឹងផ្តោតលើ៖ការធានានិរន្តរភាពនៃគម្រោងផលិតថាមពលនានាពីស្ថានីយវារីអគ្គិសនីនៅតាមដងទន្លេឡានឆាងមេគង្គ ការងារគ្រប់គ្រងទឹកជំនន់ដោយប្រើប្រព័ន្ធតាមដានស្វ័យប្រវត្តិ ការគ្រប់គ្រងធនធានទឹក និងការការពារប្រព័ន្ធអេកូឡូស៊ីនៅតាមតំបន់ជុំវិញទន្លេទាំងពីរ។ នាយករដ្ឋមន្ត្រី លី ក៏បានជំរុញឱ្យប្រទេសទាំងប្រាំមួយចូលរួមសហការគ្នាយ៉ាងជិតស្និទ្ធ រួមចំណែកដល់ការបង្កើតសហគមន៍មួយដែលមានអនាគតរួមគ្នានៃសន្តិភាព និងវិបុលភាពក្នុងចំណោមប្រជាជាតិតាមដងទន្លេឡានឆាងមេគង្គ។ លោក Zhou Zhiwei […]

អាន​បន្ថែម

រដ្ឋកំពុងជំរុញការអនុវត្តគម្រោងសង់ផ្លូវរថភ្លើងធុនស្រាលភ្ជាប់ក្រុងសៀមរាបទៅអាកាសយានដ្ឋានថ្មី

គណៈកម្មការអន្តរក្រសួង ជាមួយនិងក្រុមហ៊ុន China Metro Group បាននិងកំពុងជំរុញកិច្ចពិភាក្សាលើគម្រោងអភិវឌ្ឍនផ្លូវរថភ្លើងធុនស្រាល (LRT) តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប។ នេះបើតាមកិច្ចប្រជុំក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ដើម្បីជាការឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូននានា ខណៈដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនជាផ្លូវការ តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ (អានបន្ថែម) មួយវិញទៀត ការជជែកពិភាក្សាបានយកចិត្តទុកដាក់លើការសិក្សាតម្រាយផ្លូវ សំដៅដល់ការបញ្ចៀសកុំឱ្យមានការរំខានដោយប្រការណាមួយនៅតំបន់អង្គរ តំបន់ដែលជាបុរាណដ្ឋាន ឬ តំបន់ដែលស្ថិតក្នុងដែនអភិរក្សរបស់អាជ្ញាធរអប្សរាផងដែរ។ កន្លងមក បើតាមកិច្ចប្រជុំចុងក្រោយពាក់ព័ន្ធនឹងការងារនេះ ក្រុមការងារបច្ចេកទេស បានឈានដល់ដំណាក់កាលចុះសិក្សាប្រមូលព័ត៌មាន និងទិន្នន័យពីផលប៉ះពាល់ហើយ ដោយក្នុងនោះក្រុមការងារបានពិនិត្យលើជម្រើសចំនួន ០២ គឺមួយស្ថិតនៅលើផ្លូវចា​ស់ និងមួយទៀតត្រូវបង្កើតនៅលើផ្លូវថ្មី។ (អានបន្ថែម)

អាន​បន្ថែម

ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯកតម្លៃ $២០លាន សម្ពោធបើកដំណើរការហើយ

គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក តម្លៃជាង ២០លានដុល្លារ ក្រោមជំនួយឥតសំណងរបស់ជប៉ុន ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ។ ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ គួរបញ្ជាក់ថា ស្ថានីយមួយនេះនឹងមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ និងមានស្ថានីយបូមបញ្ជូនទឹកកខ្វក់ចំនួន ២២គ្រឿង ដែលអាចបានបូមទឹកបាន ៤៦៨ម៉ែត្រគូប ក្នុងមួយម៉ោង។ គួររម្លឹកទៀតថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ ត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានតម្លៃជាង ២០លានដុល្លារ ស្ថិតលើផ្ទៃដីទំហំ ៣ហិកតា នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែ ហើយបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី២២ ខែកុម្ភៈ ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ (អានបន្ថែម)

អាន​បន្ថែម

នាយករដ្ឋមន្ត្រី៖ ទិន្នន័យជំរឿនគឺជាត្រីវិស័យគោលនយោបាយ ខណៈបច្ចុប្បន្នភាពសហគ្រាសនៅកម្ពុជាមានជាង ៧៥ម៉ឺន កើន៤៩%

គិតត្រឹមខែមីនា ឆ្នាំ២០២២ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចសរុបទាំងអស់មានចំនួន ៧៥៣.៦៧០ ដែលកើនឡើង ៤៩%បើធៀបនឹងជំរឿន សេដ្ឋកិច្ចឆ្នាំ២០១១ ដែលមានចំនួន ៥០៥.១៣៤។ ក្រសួងផែនការ បានផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿន សេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ នៅថ្ងៃទី២៦ ខែធ្នូ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។​ របាយការណ៍ជំរឿន ប​ង្ហាញថា ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ គ្របដណ្តប់អង្គភាពសេដ្ឋកិច្ចតែក្នុងពីរវិស័យប៉ុណ្ណោះគឺ វិស័យឧស្សាហកម្មមាន ៧% និងវិស័យសេវាកម្ម មាន ៩៣%។ មាន ៥២,៥% នៅទីប្រជុំជន និង៦៩,១% ជាអង្គភាពសេដ្ឋកិច្ចដែលមានភាពជាម្ចាស់តំណាងជាស្ត្រី អង្គភាពសេដ្ឋកិច្ចទាំងអស់ បានស្រូបយកកម្លាំងពលកម្មសរុបចំនួន ២,៩៨លាននាក់ ក្នុងនោះស្ត្រី ចំនួន ១,៨៤លាននាក់។ ថ្លែងក្នុងពិធីផ្សព្វផ្សាយខាងលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ជំរឿនសេដ្ឋកិច្ច គឺដើម្បីចងក្រងស្ថិតិមូលដ្ឋានគ្រឹះស្តីពីអង្គភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់នូវព័ត៌មានសំខាន់ៗស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច សម្រាប់ការរៀបចំគោលនយោបាយ ផែនការ និងអ្នកពាក់ព័ន្ធដទៃទៀត។ សម្តេចធិបតីមានប្រសាសន៍ថា៖ “ទិន្នន័យនេះ […]

អាន​បន្ថែម

វៀតណាមវិនិយោគ $១00លាន ដើម្បីវាយលុកទីផ្សាររថយន្តបំពាក់សេវាកម្មឌីជីថលនៅអាមេរិក

ក្រុមហ៊ុនសាជីវកម្ម FPT ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសវៀតណាមបានចាប់ផ្តើមវិនិយោគទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន $១00 លាន សម្រាប់វាយលុកទីផ្សារបំពាក់សេវាកម្មឌីជីថលលើឧស្សាហកម្មរថយន្តក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ជាមួយនឹងការសម្ពោធរោងចក្រ FPT Automotive នៅរដ្ឋតិចសាស់សហរដ្ឋអាមេរិក នេះបើយោងតាមសារៈព័ត៌មាន Nikkei Asia កាលពីថ្ងៃទី ១៨ ខែ ធ្នូនេះ។ ក្រុមហ៊ុន FPT Automotive បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាកម្មវិស្វកម្មទំនើបដល់ក្រុមហ៊ុនផលិតរថយន្តល្បីៗដូចជា Honda, Ford និង VinFast ដែលជាសាជីវកម្មវៀតណាមមួយទៀតកំពុងបោះជំហានយ៉ាងសំខាន់នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ដោយទទួលស្គាល់ទិដ្ឋភាពវិវត្តន៍ថ្មី២ ដែលរថយន្តទំនើបនាពេលបច្ចុប្បន្ននេះ សុទ្ធតែមានមុខងារជាកុំព្យូទ័រនៅលើកង់តាប្លូ  ក្រុមហ៊ុន FPT មានគោលបំណងបំពេញតម្រូវការការផ្លាស់ប្តូរនេះ ដោយក្រុមហ៊ុនផ្ទាល់មានសមត្ថភាពផ្តល់នូវសេវាកម្មការតភ្ជាប់ប្រព័ន្ធឌីជីថលក្នុងរថយន្តដោយឥតប្រើខ្សែ កម្មវិធីសុវត្ថិភាពពិសេស និងកម្មវិធីកុំព្យូទ័រសម្រាប់បំពាក់លើរថយន្តទំនើបៗផ្សេងទៀត ដែលត្រូវបានរចនាឡើងដើម្បីតាមដានទិដ្ឋភាពសំខាន់ៗដូចជាម៉ាស៊ីន និងប្រព័ន្ធប្រេងឥន្ធនៈក្នុងរថយន្តជាដើម។ ក្រុមហ៊ុន FPT នេះ ជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោករបស់វៀតណាម ដែលមានផលបត្រជាច្រើនគ្របដណ្តប់លើការអភិវឌ្ឍន៍កម្មវិធី ការផ្លាស់ប្តូរឌីជីថល និងសេវាទូរគមនាគមន៍ ដែលរាប់ថាជាតួអង្គសំខាន់ក្នុងការជំរុញការច្នៃប្រតិដ្ឋ នៅក្នុងវិស័យឧស្សាហកម្មរថយន្ត។ គិតត្រឹមចុងឆ្នាំ ២០២២ ក្រុមហ៊ុន FPT រកបានប្រាក់ចំណូល ចំនួន $១,៩២ […]

អាន​បន្ថែម