ជប៉ុន គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាញវិនិយោគិនជប៉ុនមកកម្ពុជាឱ្យបានកាន់តែច្រើន

អន្តរក្រសួង និងគណៈប្រតិភូជប៉ុន បានពិភាក្សាលើគម្រោងសិក្សានិងរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ដែលជាតំបន់សេដ្ឋកិច្ចពិសេសដ៏ធំមួយ ដែលបង្កើតឡើងដើម្បីជំរុញលើកទឹកចិត្តបណ្តាវិនិយោគិនជប៉ុន ឱ្យងាកមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើន។ កិច្ចពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមួយគណៈប្រតិភូនៃប្រទេសជប៉ុនដឹកនាំដោយ ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអ្នកតំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា។ អង្គប្រជុំបានជជែកពិភាក្សាដោយផ្តោតសំខាន់លើការងារធំៗចំនួន០២ រួមមាន៖ (១) ការពង្រីកវិសាលភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែប្រចាំតំបន់ (The Regional Port) និង (២) គម្រោងសិក្សានិងរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន (Cambodia-Japan Special Economic Zone) ដែលជាតំបន់សេដ្ឋកិច្ចពិសេសមួយ បង្កើតឡើងដើម្បីជំរុញលើកទឹកចិត្តបណ្តាវិនិយោគិនជប៉ុន ងាកមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន។ ក្នុងនោះដែរអង្គប្រជុំក៏បានលើកឡើងអំពី […]

អាន​បន្ថែម

ក្រុមហ៊ុន Apple សម្រេចរើទីតាំងដំឡើង និងផលិត iPad ទៅវៀតណាម

ក្រុមហ៊ុន Apple កំពុងលៃលករំលែកធនធានផលិតកម្មសម្រាប់ផលិត iPad របស់ខ្លួនទៅដំឡើងនៅប្រទេសវៀតណាម នេះបើតាមការរាយការណ៍របស់ Nikkei កាលពីថ្ងៃសុក្រនេះ។​ ក្រុមហ៊ុន Apple កំពុងធ្វើការជាមួយក្រុមហ៊ុន BYD របស់ចិន ដែលជាអ្នកដំឡើងផលិតផល iPad ដ៏សំខាន់ ដើម្បីផ្លាស់ទីធនធានផលិតផលថ្មី (NPI) ទៅកាន់ប្រទេសវៀតណាម ដោយបន្ថែមថា នេះជាលើកដំបូងដែលក្រុមហ៊ុនបានផ្លាស់ប្តូរធនធានផលិត NPI ដែលជាធនធានស្នូលដ៏សំខាន់របស់ខ្លួន ទៅកាន់ប្រទេសវៀតណាមបែបនេះ។ ការផ្ទៀងផ្ទាត់ផ្នែកវិស្វកម្មសម្រាប់ការសាកល្បងផលិតម៉ូដែល iPadថ្មី នឹងចាប់ផ្តើមនៅពាក់កណ្តាលខែកុម្ភៈ ហើយម៉ូដែលនេះនឹងមានលក់នៅលើទីផ្សារ នៅពាក់កណ្តាលទីពីរនៃឆ្នាំក្រោយ។ ក្រុមហ៊ុន Apple និង BYD មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ សារៈព័ត៌មាន Nikkei ទេ។ ថែមពីលើនេះ ក្រុមហ៊ុនធំៗពីរទៀត គឺLuxshare និង Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់វត្ថុធាតុដើមនិងសម្ភារៈផលិតដល់ក្រុមហ៊ុន Apple ក៏បានវិនិយោគនៅក្នុងប្រទេសវៀតណាម កាលពីដើមឆ្នាំនេះ ដើម្បីធ្វើពិពិធកម្មផលិតកម្មបន្ថែមទៀត ចេញឆ្ងាយពីប្រទេសចិន៕

អាន​បន្ថែម

ក្រុមហ៊ុនអឺរ៉ុបដ៏ល្បីផ្នែកដឹកជញ្ជូន ចាប់អារម្មណ៍វិនិយោគលើវិស័យដឹកជញ្ជូនតាមកំពង់ផែ និងភស្តុភារកម្មនៅកម្ពុជា

ក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនបារាំងដ៏ធំលំដាប់ទី៣លើពិភពលោក ផ្នែកដឹកជញ្ជូនកុងតឺន័រ បានបង្ហាញពីចំណាប់អារម្មណ៍លើគម្រោងវិនិយោគធំៗចំនួន២ សម្រាប់​វិស័យដឹកជញ្ជូនតាមកំពង់ផែ និងភស្តុភារកម្មនៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. ដឹកនាំដោយ អ្នកនាង Esra BORA នាយិកាគ្រប់គ្រងទូទៅប្រចាំប្រទេសកម្ពុជា/វៀតណាម កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ភាគីក្រុមហ៊ុនបានសំដែងនូវចំណាប់អារម្មណ៍ខ្ពស់លើចក្ខុវិស័យក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មនៅកម្ពុជា។ ជាមួយគ្នានេះ គណៈប្រតិភូក្រុមហ៊ុនបានសង្កត់ធ្ងន់លើគម្រោងធំៗចំនួន២ គឺ គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងខេត្តកំពត និងគម្រោងអភិវឌ្ឍន៍មជ្ឍមណ្ឌលភស្តុភារកម្មភ្នំពេញ ដោយរំពឹងថានឹងទទួលបានព័ត៌មានលម្អិតអំពីគម្រោងជាបន្តបន្ទាប់ ដើម្បីបានជាធាតុចូលក្នុងការសិក្សាឱ្យបានកាន់តែស៊ីជម្រៅ មុននឹងឈានទៅរកកិច្ចសហការណាមួយនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្រ្តី បានយកឱកាសនេះចង្អុលបង្ហាញនូវកាលានុវត្តភាពវិនិយោគជាច្រើនក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ដោយបានជម្រាបជូនអំពីគម្រោងសំខាន់ធំៗជាច្រើន ជាពិសេសគឺ ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ២០២៣-២០៣៣ ដែលរាជរដ្ឋាភិបាលទើបបានអនុម័ត មាន១៧៤គម្រោង និងត្រូវការទុនវិនិយោគប្រមាណ ៣៦,៦ ពាន់លានដុល្លារអាមេរិក។ […]

អាន​បន្ថែម

២០២៤ កម្ពុជានឹងមានរោងចក្រផលិតកង់រថយន្តចំនួន៥ ដែលអាចស្រូបយកជ័រកៅស៊ូក្នុងស្រុកប្រមាណ៥០ម៉ឺនតោនក្នុង១ឆ្នំា

បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតកង់រថយន្តចំនួន៣ កំពុងដំណើរការ ខណៈនៅឆ្នាំក្រោយ (២០២៤) នឹងមានក្រុមហ៊ុនថ្មីចំនួនពីរទៀត នឹងមកវិនិយោគបង្កើតរោងចក្រផលិតកង់រថយន្តនៅកម្ពុជាដែលធ្វើឱ្យចំនួនរោងចក្រផលិតកង់រថយន្តឡើងដល់ចំនួន៥។ នេះបើតាម ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការ វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងពីគម្រោងវិនិយោគនេះ ក្នុងបទអន្តរាគមន៍ក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែធ្នូ កន្លងទៅ។​ ឯកឧត្តមបញ្ជាក់ថា៖ “នៅពេលខាងមុខនេះ នឹងមានក្រុមហ៊ុនពីរទៀត មកបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ដែលធ្វើឱ្យចំនួនរោងចក្រកើនដល់៥ ហើយរោងចក្រទាំងអស់នេះនឹងស្រូបយកជ័រកៅស៊ូដែលកម្ពុជាផលិតផលបាន ប្រមាណ​៥០ម៉ឺនតោនក្នុងមួយឆ្នាំទៅប្រើប្រាស់ក្នុងសង្វាក់ផលិតកម្មរបស់ពួកគេ”។​ គួររម្លឹករថា ​បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតកង់រថយន្តចំនួន៣ _ទី១ មានទីតំាងនៅក្រុងបាវិត ខេត្តស្វាយរៀង (អានបន្ថែម )  _ទី២ មានទីតាំងនៅក្រុងព្រះសីហនុ(អានបន្ថែម) និង_ទី៣ មានទីតាំងនៅខេត្តក្រចេះ។ (អានបន្ថែម)​

អាន​បន្ថែម

រដ្ឋប្រកាសបញ្ឈប់ផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនរុករករ៉ែនៅតំបន់ព្រៃឡង់

រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចឈប់ផ្តល់អាជ្ញាបណ្ណឱ្យក្រុមហ៊ុនរុករករ៉ែនៅតំបន់ព្រៃឡង់ទៀតហើយ ហើយក្រុមហ៊ុនដែលមានស្រាប់ ក៏មិនអនុញ្ញាតឲ្យពង្រីកបន្ថែមទៀតដែរ។ នេះបើតាមការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទ​សន្និ​បាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ។ សម្ដេចមានប្រសាសន៍ថា កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ សម្ដេចបានឲ្យគោល​ការណ៍ឯកភាពទៅតាមសំណើរបស់ក្រសួងរ៉ែ និងថាមពល គឺឈប់ចេញអាជ្ញាប័ណ្ណរុករករ៉ែបន្ថែមទៀតនៅតំបន់ព្រៃឡង់។ បន្ថែមពីនេះ សម្ដេចធិបតីបានបន្ថែមថា អាជ្ញាប័ណ្ណថ្មីរករ៉ែនៅទីនោះ គឺមិនចេញឲ្យទៀតទេ អាជ្ញាប័ណ្ណដែលមានស្រាប់គឺបន្តធ្វើ ហើយខិតខំសិក្សានៅក្នុងកាត់បន្ថយផ្ទៃដីដែលសិក្សា ហើយក្រុមហ៊ុនរុករករ៉ែដែលមានស្រាប់ ក៏មិនអនុញ្ញាតឲ្យពង្រីកថែមទៀតដែរនៅតំបន់ព្រៃឡង់ នេះហើយជាគោលការណ៍របស់រាជរដ្ឋាភិបាល៕ កន្លងមកថ្មីៗនេះ រដ្ឋមន្រី្តក្រសួងរ៉ែ និងថាមពល ក៏ទើបតែបាន​អះអាងពីការឈប់ចេញអាជ្ញាបណ្ណធ្វើអាជីវកម្មលើថ្មភ្នំ ដល់ក្រុមហ៊ុនណាមួយទៀតហើយ លុះត្រាតែមានការពិនិត្យឡើងវិញ ដោយឈរលើគោលការណ៍អភិរក្ស។ (អានបន្ថែម)

អាន​បន្ថែម

១១ខែនេះ កម្ពុជាទទួលបានរោងចក្រ សហគ្រាសចុះបញ្ជីថ្មីបានចំនួន ២០១រោងចក្រ

ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា​ វិទ្យាសាស្រ្ត និងនវានុវត្តន៍ ទទួលបានការចុះបញ្ជីបើករោងចក្រថ្មីចំនួន ២០១រោងចក្រ ក្នុងរយៈពេល១១ខែឆ្នាំ២០២៣ ខណៈរោងចក្របិទទ្វារ និងផ្អាកបណ្តោះអាសន្ន មានចំនួន ៩៣រោងចក្រ។​ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា​ វិទ្យាសាស្រ្ត និងនវានុវត្តន៍ បានលើកឡើងថា គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២៣ មានរោងចក្រសរុប ចំនួន ២.០៨៩ រោងចក្រ ឯកឧត្តម បន្តថា រោងចក្រសរុប មានទុនវិនិយោគសរុប ១៧.៩១៤ លានដុល្លារ កើនឡើង ១០.២៨ភាគរយ ធៀបនឹងរយេៈពេលដូចគ្នាកាលពីឆ្នាំមុន។​ ឯកឧត្តមបញ្ចាក់ទៀតថា ការវិនិយោគចុះបញ្ជីនៅក្រសួង ភាគច្រើនជារោងចក្រកម្មន្តសាល។​

អាន​បន្ថែម

កម្ពុជាមានរោងចក្រចំនួន៥៥ សន្សំបាន $១០លាន ពីការកាត់បន្ថយឧស្ម័ន ៤ម៉ឺនតោនក្នុងមួយឆ្នាំ

កម្ពុជាមាន រោងចក្រ-សហគ្រាសចំនួន៥៥ ត្រូវបានអ​នុវត្តគម្រោង TEST របស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្នុងរយៈពេល ០៥ឆ្នាំ ដែលលទ្ធបញ្ជាក់ថាទទួលបានការសន្សំបាន​ប្រមាណ១០លានដុល្លារ​​ក្នុងមួយឆ្នាំ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៤០.០០០ តោនក្នុងមួយឆ្នាំ។ នេះបើតាមពិធីបិទគម្រោង TEST ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ គម្រោង TEST ឬហៅថា គម្រោង “ការអភិវឌ្ឍដែលបញ្ចេញកាបូនតិច ដើម្បីបង្កើនផលិតភាព និងកាត់បន្ថយការប្រែប្រួលអាកាស ធាតុ តាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន ត្រូវបាន​អនុវត្ត​ចាប់​ពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២៣ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិ Global Environment Facility។ គម្រោងនេះ ដាក់ចេញក្នុងគោលដៅធ្វើឱ្យវិស័យកម្មន្តសាលរបស់កម្ពុជាកាន់តែបៃតង តាមរយៈការប្រើប្រាស់​វិធីសា​ស្រ្ត​​​​រួម​របស់ TEST ដូចជាគោលការណ៍ប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាត, ប្រព័ន្ធគ្រប់គ្រងបរិស្ថាន, និង​គណ​នេ​​យ្យគ្រប់គ្រងបរិស្ថាន។ ថ្លែងក្នុងពិធីបិទគម្រោង ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “គម្រោង […]

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាស្នើជប៉ុនជួយសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់២ នៅភាគខាងកើតរាជធានីភ្នំពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើប្រទេសជប៉ុន ជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់២នៅភាគខាងកើតនៃរាជធានីភ្នំពេញ ក្នុងនោះរួមមានគម្រោងពង្រីក និងលើកម្រិតគុណភាពផ្លូវជាតិលេខ១ និងស្ពានតភ្ជាប់តំបន់ក្តីតាកុយ ទៅតំបន់អរិយក្សត្រ ខណៈកន្លងមកជប៉ុនបានរួមចំណែកយ៉ាងច្រើន ក្នុងតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ សម្តេចធិបតី លើកឡើងពីសំណើនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតកំពង់ផែទឹកជ្រៅដំណាក់ាកាលទី១ នៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ នៅថ្ងៃទី២២ ​ខែធ្នូ។​ នាឱកាសនោះដែរ សម្តេចបានស្នើឱ្យប្រទេសជប៉ុន ជួយពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ១ ទៅដល់គល់ស្ពានអ្នកលឿង និងពិនិត្យលទ្ធភាពជួយសាងសង់ស្ពានពីក្តីតាកុយ ទៅអរិយក្សត្រ។ សម្តេចមានប្រសាសន៍យ៉ាងដូច្នេះថា៖ “ខ្ញុំសូមស្នើដល់មិត្តជប៉ុន តាមរយៈឯកឧត្តម អនុរដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ជួយពិនិត្យលទ្ធភាពក្នុងការគាំទ្រដល់ការគាំទ្រដល់ការអភិវឌ្ឍផ្លូវស្ពានបន្ថែមទៀត ដូចជាគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ១ ​និងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្តីតាកុយ-អរិយក្សត្រ”។ សម្តេចបន្ត ជប៉ុនជាមិត្តដ៏សំខាន់របស់កម្ពុជា ដែលបាននិងកំពុងចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាពីអតីតកាល បច្ចុប្បន្នកាល និងបន្តទៅអនាគត”។​

អាន​បន្ថែម

បារាំងចង់វិនិយោគវិស័យអេឡិចត្រូនិក និងឡូជីស្ទីកនៅកម្ពុជា

ក្រុមហ៊ុន CMA CGM Group មកពីប្រទេសបារាំង មានបំណងចង់វិនិយោគវិស័យអេឡិចត្រូនិក និងឡូជីស្ទីកនៅកម្ពុជា ដើម្បីចូលរួមកាត់បន្ថយការចំណាយក្នុងការដឹកជញ្ជូន។ នេះបើតាមជំនួបរវាង ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងប្រតិភូក្រុមហ៊ុន CMA CGM Group តាមរយៈស្ថានទូតបារាំងប្រចាំនៅកម្ពុជា តំណាងដោយលោក Emmanuel LY-BATALLAN ទីប្រឹក្សាសេដ្ឋកិច្ច កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងជំនួបពិភាក្សានេះ គណៈប្រតិភូបានបង្ហាញពីចេតនាក្នុងការវិនិយោគលើការប្រើប្រាស់រថយន្ដដឹកជញ្ជូនអគ្គិសនី (Electric Vehicle) ដើម្បីកាត់បន្ថយចំណាយក្នុងការដឹកជញ្ជូនឲ្យបានច្រើននៅកម្ពុជា ក៏ដូចជាវិនិយោគលើវិស័យពាក់ព័ន្ធនានាដែលរួមចំណែកដល់ការកាត់បន្ថយចំណាយឡូជីស្ទីករួមបញ្ចូលទាំងការដឹកជញ្ជូនប្រព័ន្ធត្រជាក់ (Cold Chain Logistic System) ជាដើម។ ដោយឡែក ឯកឧត្តម សួន សុផល បានស្វាគមន៍ការអញ្ជើញមកសិក្សាស្វែងយល់បន្ថែមអំពីនីតិវិធីនៃការវិនិយោគលើវិស័យខាងលើសំដៅប្រមូលព័ត៌មានឱ្យកាន់តែច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយបន្ថែមមួយកម្រិតទៀត មុននឹងសម្រេចចិត្តក្នុងការបណ្ដាក់ទុននៅកម្ពុជា។ ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានជម្រាបជូនដោយសង្ខេបអំពីកញ្ចប់លើកទឹកចិត្តប្រកបដោយភាពទាក់ទាញលើសកម្មភាពវិនិយោគក្នុងវិស័យនេះដូចមានចែងក្នុងរបបវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ហើយឯកឧត្ដមបានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថាគណៈប្រតិភូនឹងច្បាមយកកាលានុវត្តភាពជាអតិបរមាពីការវិនិយោគក្រោមច្បាប់ស្ដីពីវិនិយោគក្នុងវិស័យប្រកបដោយនវានុវត្តន៍នេះ។

អាន​បន្ថែម

គម្រោងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ តម្លៃជាង ២៤៣លានដុល្លារ នៅ​ព្រះ​សី​ហ​នុ ចាប់ផ្តើមសង់ហើយ

គម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ តម្លៃជាង ២៤៣លានដុល្លារ នៅក្រុងព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ហើយ។ នេះបើតាមពិធីបើកការដ្ឋានសម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ។ គម្រោងនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន តូអា ខបផើរសិន (TOA Corporation) និង ត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផន ខូអេ (Nippon Koei) និងក្រុមហ៊ុន Oriental_Consultants Global ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ និងគ្រោង​បញ្ចប់​នៅឆ្នាំ២០២៦។ ចំណតផែទឹកជ្រៅថ្មីនេះ គ្រោងនឹងចំណាយថវិកាសាងសង់​ប្រមាណ ២៤៣​លាន​ដុល្លារអាមេរិក រួមបញ្ចូលទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់ពន្ធអាករផ្សេងៗផងដែរ។ គួរបញ្ជាក់ថា នៅពេលដាក់ឱ្យដំណើរការ ចំណតផែកុងតឺន័រទឹកជ្រៅ​មួយ​នេះ នឹងអាចទទួលនាវាចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបានប្រមាណ ៩៣ភាគរយ ពីក្នុងតំបន់ ខណៈបច្ចុប្បន្នមានត្រឹម​តែ ១៨ភាគរយ ប៉ុណ្ណោះ ដែលអាចចូលចតបាន ហើយតម្លៃដឹកជញ្ជូនតាម​សមុទ្រ​នឹងអាចកាត់បន្ថយបានប្រមាណ ២០០ដុល្លារ ក្នុងមួយកុងតឺន័រ។ បន្ទាប់ពីបញ្ចប់ការសាងសង់ក្នុងជំហានទី១ហើយនោះ រាជរដ្ឋាភិបាលគ្រោងពង្រីក ការសាងសង់ជំហានទី២ និងទី៣បន្ថែមទៀត។ ជំហានទី២ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ១២ម៉ឺនតោន ឬស្មើនឹង […]

អាន​បន្ថែម