១៥ថ្ងៃ ខែធ្នូនេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន១៥ មានទុនជាង $២៤៧លាន

ត្រឹមរយៈពេល១៥ថ្ងៃ ក្នុងខែធ្នូ ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន១៥ ដើម្បីអភិវឌ្ឍ និងសាងសង់រោងចក្រថ្មីចំនួន១៥ មានទុនវិនិយោគសរុបជាង ២៤៧លានដុល្លារ ដែលនឹងអាចបង្កើតការងារបានប្រមាណជាង ១៦,០០០កន្លែងជូនប្រជាពលរដ្ឋ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC នៅថ្ងៃទី២០ ធ្នូ ២០២៣។ គម្រោងវិនិយោគថ្មីទាំង១៥ នោះរួមមាន៖ ១_គម្រោងវិនិយោគអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យមានអានុភាព ១៥០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តពោធិ៍សាត់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ២_គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល ៣_គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកត្រាំកក់ ខេត្តតាកែវ ៤_គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៥_គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់កេសកាតុង និងថង់ប្លាស្ទិក នៅក្រុងតាខ្មៅ ខេត្តកណ្តាល ៦_គម្រោងវិនិយោគបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៧_គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈសត្វចិញ្ចឹម នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៨_គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ៩_គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង និងកាបូប នៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ១០_គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈតុបតែងគេហដ្ឋាន ស៊ុមរូបថត អំពូលភ្លើង អំពូលភ្លើងលំអ […]

អាន​បន្ថែម

បន្ទាប់ពីចិន គឺឥណ្ឌាជា​អ្នកនាំមុខ​គេបង្កើន​ថាមពល​ធ្យូងថ្ម​នៅ​អាស៊ី ខណៈ​ វៀតណាម និងឥណ្ឌូនេស៊ីប្រឹងតាមពីក្រោយ

ដោយមិនរាប់បញ្ចូលប្រទេសចិន ប្រទេសឥណ្ឌា កំពុងនាំមុខគេក្នុងការសាងសង់ស្ថានីយ ថាមពលធ្យូងថ្មថ្មីៗ ដែលមានសមត្ថភាពផលិតថាមពលសរុបដល់ ៣១,៦GW កំពុងដំណើរការនៅទូទាំងអាស៊ី ។​ បន្ទាប់ពីឥណ្ឌា គឺប្រទេសឥណ្ឌូនេស៊ី និងវៀតណាម ដែលជាអ្នកផលិតថាមពលធ្យូងថ្មច្រើនណាស់ដែរ។ បើបូក ស្ថានីយ ថាមពលធ្យូងថ្ម ដែលបច្ចុប្បន្នកំពុងសាងសង់នៅក្នុងតំបន់របស់ប្រទេសទាំងបីនេះចូលគ្នា គឺមានរហូតដល់ ៦៧GW ឯណោះ នេះបើយោងតាមរបាយការណ៍របស់ស្ថាប័នត្រួតពិនិត្យថាមពលសកល (GEM) ចេញផ្សាយនៅក្នុងខែកក្កដា ឆ្នាំ ២០២៣។ របាយការណ៍នេះបានគូសបញ្ជាក់ពីតួនាទីសំខាន់របស់ឥណ្ឌា ដែលស្មើនឹង ៨៤% នៃសកម្មភាពសាងសង់សរុបនៅខាងក្រៅប្រទេសចិន ចំពេលមានការធ្លាក់ចុះជាសកលនៃគម្រោងថាមពលធ្យូងថ្មថ្មីៗនៅទូទាំងពិភពលោកក៏ដោយ។ លោក Flora Champenois ប្រធានគម្រោងសម្រាប់កម្មវិធីតាមដានថាមពលធ្យូងថ្មសកលបានគូសបញ្ជាក់ពីនិន្នាការនេះ ដោយកត់សម្គាល់ពីភាពខុសគ្នារបស់ថាមពលធ្យូងថ្ម ដែលជាប្រភពចម្បងមួយក្នុងការបំភាយឧស្ម័នផ្ទះកញ្ចក់ ជាមួយនឹងការផ្លាស់ប្តូរជាសកលឆ្ពោះទៅរកថាមពលប្រកបដោយនិរន្តរភាពវិញ។ បច្ចុប្បន្ននិន្នាការការសាងសង់ថាមពលធ្យូងថ្មថ្មី  មានការថយចុះគួរឱ្យកត់សម្គាល់ ដែលនឹងឈានដល់កម្រិតយ៉ាងទាបមួយក្នុងរយៈពេលប្រាំបួនឆ្នាំចុងក្រោយ។ ស្ថាប័ន GEM រំពឹងថា ការផ្គត់ផ្គង់ធ្យូងថ្មថ្មី នឹងធ្លាក់ចុះយ៉ាងខ្លាំងដល់ ២ GWចាប់ផ្តើមពីឆ្នាំ ២០២៣ នេះទៅ (មិនរាប់បញ្ចូលប្រទេសចិន) បើធៀបនឹងពេលប៉ុន្មានឆ្នាំមុនតាំងពីឆ្នាំ ២០១៥រៀងមក ការសាងសង់ធ្យូងថ្មប្រចាំឆ្នាំ មានជាមធ្យម ១៥ GW។ […]

អាន​បន្ថែម

ជប៉ុនគ្រោងបង្កើតភូមិខ្មែរនៅខេត្តកាណាហ្គាវ៉ា ដើម្បីជួយផ្សព្វផ្សាយវប្បធម៌ខ្មែរ និងពង្រឹងចំណងមិត្តភាព

ក្រុមហ៊ុន KOJIMA Holdings Co., Ltd. របស់ជប៉ុនមានគម្រោងបង្កើតភូមិខ្មែរនៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បីបង្កើននូវការផ្សព្វផ្សាយអំពីប្រពៃណីវប្បធម៌ខ្មែរនៅក្នុងប្រទេសជប៉ុន។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក កូជីម៉ា ម៉ាសាណូប៊ូ (KOJIMA Masanobu) ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd. នៅក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ គួរបញ្ជាក់ថា លោកប្រធានក្រុមហ៊ុន បានបង្ហាញពីគម្រោងផែនការនៃការបង្កើតភូមិខ្មែរនៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បីបង្កើននូវការផ្សព្វផ្សាយអំពីប្រពៃណីវប្បធម៌ខ្មែរនៅក្នុងប្រទេសជប៉ុន សំដៅលើកកម្ពស់ទំនាក់ទំនងរវាងប្រជា​ជន និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។ នាឱកាសនោះដែរ ក្រុមហ៊ុនក៏បានបើកដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ាផងដែរ ដែលជាកន្លែងដ៏សំខាន់មួយក្នុងការផ្តល់ព័ត៌មានពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ក៏ដូចជាការផ្សព្វផ្សាយអំពីផលិតផល និងម្ហូបអាហារខ្មែរ ការផ្លាស់ប្តូរវប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស  និងការសម្របសម្រួលធុរកិច្ចពាណិជ្ជកម្មជាដើម។ (អានបន្ថែម) ក្រៅពីនោះ នៅមានក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) របស់ជប៉ុន […]

អាន​បន្ថែម

រដ្ឋគ្រោងសង់ពហុកីឡដ្ឋានថ្មី១នៅព្រះសីហនុ ដែលអាចផ្ទុកមនុស្សបានជាង ៣ម៉ឺននាក់

រដ្ឋបាលខេត្តព្រះសីហនុ នឹងសាងសង់ពហុកីឡដ្ឋានធំមួយ ដែលអាចផ្ទុកមនុស្សបានជាង ៣ម៉ឺននាក់នៅខេត្តព្រះសីហនុ។ នេះបើតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសាងសង់ពហុកីឡដ្ឋាន ខេត្តព្រះសីហនុកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកគម្រោងសាងសង់ពហុកីឡដ្ឋាន ជាសមិទ្ធផលដ៏ថ្មីស្រឡាងមួយទៀត ក្រោមគំនិតផ្ដួចផ្ដើមរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ពហុកីឡដ្ឋានថ្មីនេះ អាចផ្ទុកមនុស្សប្រមាណ ៣១.៥០០នាក់ មានហាងកាហ្វេ កន្លែងបោះតង់ សួនទេសចរណ៍ អគារសារមន្ទីរ សាលមហោស្រព និងរចនាសម្ព័ន្ធជាច្រើនទៀត ហើយនឹងត្រូវសាងសង់បែបសហសម័យ មានបញ្ចូលនូវអត្តសញ្ញាណជាតិ និងធានាបាននូវគុណភាពគង់វង្សយូរអង្វែងដូចអគារពីសម័យបុរាណដែលបានបន្សល់ទុកមកដល់សព្វថ្ងៃ។ ការសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ គឺឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ និងតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍវិស័យកីឡា និងទេសចរណ៍ក្នុងខេត្តឱ្យកាន់តែរីកចម្រើនថែមទៀត ដែលនឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកទស្សនាកំសាន្តក្នុងខេត្តនេះព្រមទាំងបណ្ដាខេត្តជាប់ឆ្នេរសមុទ្រ។

អាន​បន្ថែម

ការពង្រីកជាសាកលរបស់ Neta បង្កើនល្បឿនជាមួយនឹងការសម្ពោធរោងចក្រនៅក្រៅប្រទេសដំបូងគេក្នុងប្រទេសថៃ

ក្រុមហ៊ុន Hozon Auto បានចាប់ផ្តើមដំណើរការផលិតកម្មហើយ នៅក្នុងរោងចក្រដំបូងរបស់ខ្លួនក្នុងប្រទេសថៃកាលពីថ្ងៃទី ៣0 ខែវិច្ឆិកា ក្រោមស្លាកយីហោរថយន្តអគ្គិសនី (EV) Neta ។ រោងចក្រផលិតរថយន្តអគ្គិសនីថៃនេះ មានសមត្ថភាពផលិតប្រចាំឆ្នាំចំនួន ២0.000 គ្រឿង គ្រោងនឹងផ្គត់ផ្គង់ក្នុងការដោះស្រាយការកើនឡើងនៃតម្រូវការរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ និងនៅក្នុងទូទាំងតំបន់អាស៊ានទាំងមូល នេះបើយោងតាម សារៈព័ត៌មាន Car News China កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ។ ម៉ូដែល Neta V-II ថ្មីរបស់ Hozon Auto នេះ ទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សាររថយន្តអគ្គិសនី EV របស់ប្រទេសថៃ ដោយទទួលបានតំណែងជាម៉ូដែល EV ដែលលក់ដាច់បំផុតទី០២ នៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២៣ ដោយបានលក់អស់ ៩២៩៤ គ្រឿង ខណៈរថយន្តម៉ូដែល BYD Atto ៣ ឈរលេខរៀងលំដាប់ទី០១។ ថ្មីៗនេះ ប្រទេសថៃបានក្លាយជាគោលដៅដ៏ទាក់ទាញបំផុតសម្រាប់ទីផ្សាររថយន្តអគ្គិសនីចិន […]

អាន​បន្ថែម

ជប៉ុនជួយកម្ពុជាជាង ៣១លានដុល្លារ ដើម្បីអនុវត្តគម្រោងសំខាន់៣ ខណៈ៤គម្រោងទៀតក៏បាន…

ជប៉ុនសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៣១,៣លានដុល្លារ ដល់កម្ពុជា សម្រាប់ការអនុវត្តគម្រោងសំខាន់ៗ៣ ខណៈមាន៤គម្រោងផ្សេងទៀត ត្រូវបានចុះហត្ថលេខាលើលិខិតប្តូរសារ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឃសេដ្ឋកិច្ច និងសង្គមកិច្ចឌីជីថលនៅកម្ពុជា ការទូទាត់អេឡេត្រូនិក ថាមពលព្រះអាទិត្យ និងថាមពលជីវម៉ាស។ ការផ្លាស់ប្តូរឯកសារសំខាន់ៗទាំងនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) នាយករដ្ឋមន្រ្តីជប៉ុននាឱកាសកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។ នាឱកាសនោះដែរ ថ្នាក់ដឹកនាំទាំងពីរ បានចុះហត្ថលេខាលើលិខិតប្តូរសារចំនួន៧ ដែលក្នុងនោះមានគម្រោងអាទិភាពចំនួន៣ ទទួលបានហិរញ្ញប្បទានឥតសំណងពីភាគីជប៉ុនចំនួន៤,៣លានយ៉េន (ប្រមាណ ៣១,៣លានដុល្លារ) ដើម្បីអនុវត្ត ទី១_គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិឆ្ពោះទៅរកការលើកកម្ពស់រដ្ឋាភិបាលអេឡិចត្រូនិក, ទី២_គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន និង ទី៣_គម្រោងស្នើសុំនាវាសម្រាប់វាស់ស្ទង់ជលធារសាស្ត្រ សម្រាប់ផលិតផែនទីនាវាចរណ៍អេឡិចត្រូនិក សម្រាប់គម្រោងសំខាន់ៗ ៤ទៀត ក៏ត្រូវបានចុះហត្ថលេខាលើលិខិតប្តូរសារផងដែរ ក្នុងនោះរួមមាន៖ កំណត់ហេតុរួមរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍ជប៉ុន ស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងប្រទេសកម្ពុជា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ស្តីពី កិច្ចសហប្រតិបត្តិការនៃការទូទាត់ឆ្លងដែនតាមរយៈQR Code […]

អាន​បន្ថែម

រថយន្តប្រភេទអនាគតនិយម Cybertruck របស់មហាសេដ្ឋីអាមេរិកចាប់ផ្តើមដាក់លក់ក្នុងទីផ្សារហើយ

ក្រុមហ៊ុន Tesla របស់មហាសេដ្ឋីអេឡុន ម៉ាស់ ម៉ាកសាយបើត្រាក់ (Cybertruck) ដែលជាប្រភេទរថយន្តមានរចនាបថថ្មីបែបអនាគតនិយម (Futuristic) បានចាប់ផ្តើមចែកចាយចូលទៅក្នុងទីផ្សាររថយន្តភីកអាប់លើកដំបូងរបស់ខ្លួន ជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ទី៣០ ខែវិច្ឆិកានេះ នៅទីក្រុង Austin នៅរដ្ឋតិចសាស់ នេះបើយោងតាមការចុះផ្សាយរបស់សារៈព័ត៌មាន The Guardian កាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៣។ ក្នុងតម្លៃលក់ចន្លោះពី ៦០.៩៩០  ដុល្លារ ទៅ ៩៩.៩៩០ ដុល្លារ សម្រាប់រថយន្តម៉ាក Cybertruck  នេះ ដែលមានបីប្រភេទផ្សេងៗគ្នា លោកមហាសេដ្ឋី អេឡុន ម៉ាស់ នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានអះអាងដោយទំនុកចិត្តថា Cybertruck ផ្តល់នូវ “ផលប្រយោជន៍ក្នុងការប្រើប្រាស់បានច្រើនជាងឡានដឹកទំនិញ” និងមានល្បឿន “លឿនជាងរថយន្តស្ព័រ”ទៅទៀត។ ចំពេលមានការអបអរសាទរពីហ្វូងមនុស្សសាទរនៅក្នុងព្រឹត្តិការណ៍ចែកចាយរថយន្តនេះ លោក អេឡុន ម៉ាស់ បានបើកឡាន Cybertruck ផ្ទាល់ទៅលើឆាក ហើយក្រោយមកបានប្រគល់រថយន្តដល់អតិថិជនដែលមានចំនួនរាប់សិបនាក់។ លើកឡើងពីការរចនាបែបអនាគតនិយមដ៏ប្លែកក្នុងឱកាសនោះ លោក អេឡុន […]

អាន​បន្ថែម

រយៈពេល ៣០ឆ្នាំ អឺរ៉ុបផ្តល់ថវិកាជាង ១,៤ពាន់លានដុល្លារ សម្រាប់អភិវឌ្ឃវិស័យសំខាន់ៗនៅកម្ពុជា

គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ សហភាពអឺរ៉ុប បានបើកផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការប្រមាណ ១.៤៣០លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់ឱ្យដឹងដែរថា ចំនួនសរុបហិរញ្ញប្បទានសហប្រតិបត្តិការនេះ គឺស្មើនឹង ៤,៩% នៃហិរញ្ញប្បទានផ្តល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់។ ដោយ​ឡែក ក្នុងឆ្នាំ២០២៣នេះ សហភាពអឺរ៉ុប បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ៨២លានអឺរ៉ូ សមមូលនឹង ៨៨លានដុល្លារ ដើម្បីគាំទ្រការអនុវត្តគម្រោងក្នុងវិស័យសំខាន់ៗរួមមានវិស័យកសិកម្ម បរិស្ថាន ឧស្សាហកម្ម អប់រំ ពាណិជ្ជកម្ម និងវិស័យឯកជន។ គួរបញ្ជាក់ថា កម្ពុជា និងសហភាពអឺរ៉ុប បានដាក់ឱ្យដំណើរការយុទ្ធសាស្ត្ររួមរបស់អឺរ៉ុបឆ្នាំ២០២១-២០២៧ កម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុបថ្មីឆ្នាំ២០២១-២០២៧ និងគំនិតផ្តួចផ្តើម Team Europe ព្រមទាំងចក្ខុវិស័យរបស់សហភាពអឺរ៉ុបក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយកម្ពុជានៅពេលអនាគត។

អាន​បន្ថែម

មជ្ឈមណ្ឌលស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែតតម្លៃជាង $២លាន សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

មជ្ឈមណ្ឌល សំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាព ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់សេវា ការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ថែទាំ សុខភាព អប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បំណិនជីវិតដល់ជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្សប្រកប ដោយសុខសុវត្ថិភាព និងគ្មានការរើសអើងជាតិសាសន៍ និងពិការភាព។ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចឯកឧត្តម ជា សុមេធី បានថ្លែងថា «ការបង្កើត និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែតនេះគឺជា ទឡ្ហីករណ៍មួយបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគោល នយោបាយ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីសំដៅផ្តល់កិច្ចគាំពារ និងគាំទ្រនូវសេចក្តីត្រូវការចាំបាច់របស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស តាមរយៈ ការផ្តល់សេវាសមស្របទប់ស្កាត់រាល់អំពើជួញដូរមនុស្សក្នុងប្រទេសនិងឆ្លងកាត់ព្រំដែន ជាពិសេសការជួយជនរងគ្រោះតាមរយៈការស្តារនីតិសម្បទា សមាហរណកម្ម និងការពារសិទ្ធិជនរងគ្រោះ ស្របតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្តែងរបស់កម្ពុជា និងតម្រូវការចំពោះមុខ»។ ដោយឡែក ឯកឧត្តម ស សុខា […]

អាន​បន្ថែម

រោងចក្រ​​ទឹកស្អាតបាក់ខែង​ជំហាន២សម្រេចបាន​ ៩៥% គ្រោងបើកដំណើរការដើមឆ្នំាក្រោយ​

គម្រោងសាងសង់រោងចក្រទឹកស្អាតបាក់ខែងជំហានទី២ សម្រេចបានប្រមាណ ៩៥ភាគរយហើយ និងគ្រោងដាក់ឱ្យដំណើរការក្នុងត្រីមាសទី១ ឆ្នាំ២០២៤  ខណៈការខួងដាក់បំពង់មេនាំទឹកស្អាតដែលមានមុខកាត់២ម៉ែត្រ ក្រោមបាតទន្លេសាប ប្រវែង៥៤០ម៉ែត្រ បានបញ្ចប់ដោយជោគជ័យ។ នេះបើតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី២ នេះ ក៏មានសមត្ថភាពផលិតទឹក ១៩៥.០០០ ម៣/ថ្ងៃ ដូចទៅនឹងគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី១ ដែលបានដាក់ឱ្យដំណើរការកាលពីខែមិថុនា ឆ្នាំ២០២៣។ (អានបន្ថែម) ដោយឡែកការងារខួងដាក់បំពង់មេនាំទឹកស្អាតមុខកាត់២ម៉ែត្រ ក្រោមបាតទន្លេសាប បានបើកការដ្ឋានកាលពីអំឡុង​ខែកុម្ភៈ ឆ្នាំ២០២៣ ដែលបានចាប់ខួងពីចំណុចត្រើយខាងកើតឆ្ពោះទៅកាន់ត្រើយខាងលិចនៃស្ពានព្រែកព្នៅ ប្រវែង ៥៤០ ម៉ែត្រ ដែលបានប្រសិទ្ធនាមថា “មហាបំពង់មេនាំទឹក សម្តេច ប៊ុន រ៉ានី ហ៊ុន សែន”។ (អានបន្ថែម) គួរបញ្ជាក់ថា ជាមួយគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី២ នេះ សមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័ក្រុងភ្នំពេញ នឹងកើនឡើងដល់១លាន ម៣/ថ្ងៃ ដែលនឹងបង្កើនសេវាផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងរាជធានីភ្នំពេញ រួមទាំងក្នុងរដូវប្រាំងដែលមានតម្រូវការប្រើប្រាស់ទឹកខ្ពស់បំផុតផងដែរ។

អាន​បន្ថែម