រដ្ឋនឹងសង់ផ្លូវល្បឿនលឿនថ្មីភ្ជាប់ពីស្ពានអាកាសក្បាលថ្នល់ទៅព្រលានក្រុងតាខ្មៅ ខណៈបច្ចុប្បន្នព្រលានថ្មីនេះសម្រេចបាន ៥៥% ហើយ

វឌ្ឍនភាពគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចបានប្រមាណ ៥៥ភាគរយហើយ ដោយចំណាយទឹកប្រាក់សរុបអស់ជាង៥០% នៃតម្លៃគម្រោងសរុបជាង ១,៥ ពាន់លានដុល្លារអាមេរិក និងគ្រោងដាក់ដំណើរការនៅដើមឆ្នាំ២០២៥ ។ នេះបើយោងតាមលោកឧកញ៉ា Charles Vann នាយកក្រុមហ៊ុន Cambodia Airport Investment Co Ltd ផ្តល់បទសម្ភាសន៍ជូន Construction & Propery News កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៣នេះ។ (អានបន្ថែម) ដោយឡែកចំពោះព័ត៌មានទាក់ទងនឹងគម្រោងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិថ្មីនេះ លោកឧកញ៉ា បានបញ្ជាក់ច្បាស់ថា គម្រោងនេះពិតជាកំពុងត្រូវបានអនុវត្តមែន ដែលគ្រោងនឹងសាងសង់ផ្លូវល្បឿនលឿន មានទទឹងប្រវែង៦០ម៉ែត្រ និងបណ្តោយប្រវែង១៣,៥ គីឡូម៉ែត្រ ចាប់ពីចំណុចត្រង់គល់ស្ពានអាកាសក្បាលថ្នល់ ភ្ជាប់ទៅអាកាសយានដ្ឋានថ្មីផ្ទាល់តែម្តង។ សម្រាប់ពេលវេលាសាងសង់ និងខ្ទង់ថវិកាចំណាយ នៅមិនទាន់អាចបញ្ជាក់បាននៅឡើយ ប៉ុន្តែលោកឧកញ៉ាបានរំលេចឱ្យដឹងថា ខ្ទង់ចំណាយសម្រាប់សាងសង់ផ្លូវល្បឿនលឿនថ្មីនេះ គឺមាននៅក្នុងកញ្ចប់ថវិការួមនៃគម្រោងស្ពានអាកាសក្បាលថ្នល់ដែលមានតម្លៃគម្រោងសរុប ៣៦.៧លានដុល្លារ។ គម្រោង​សាងសង់​ស្ពាន​អាកាស​នៅ​ចំណុចប្រសព្វ​មហាវិថី សម្តេច​តេ​ជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស និង​វិថី​កងយោធពលខេមរភូមិន្ទ ស្ថិត​ក្នុង​ខណ្ឌ​ចំការមន និង​ខណ្ឌ​មានជ័យ […]

អាន​បន្ថែម

សណ្ឋាគារដ៏ធំ១របស់ម៉ាឡេស៊ី តម្លៃ ៥០លានដុល្លារ សម្ពោធបើកដំណើរការនៅព្រះសីហនុហើយ

សណ្ឋាគារស៊ីហាហូថេល និងកាស៊ីណូ មានទីតាំងនៅនៅក្រុម១៤ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានតម្លៃ ៥០លានដុល្លារ ត្រូវបានបើកដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តម អភិបាលខេត្ត មានចំណាប់អារម្មណ៍ថា អ្វីដែលអ្នកវិនិយោគមកពីម៉ាឡេស៊ី ជ្រើសរើសខេត្តព្រះសីហនុក្នុងការវិនិយោគទឹកប្រាក់ ៥០លានដុល្លា លើសណ្ឋាគារ និងការស៊ីណូនាពេលនេះ គឺជាភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ក្រោយពីកូវីដ-១៩ ត្រូវបានបញ្ចប់។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញគោលដៅផ្លាស់ប្តូទេសចរណ៍ចិន និងកម្ពុជាឆ្នាំ២០២៤ ហើយបើតាមបើតាមរបាយការណ៍ពីព្រលានយន្តហោះ ភ្ញៀវទេសចរណ៍អាមេរិក និងអឺរ៉ុប មានភ្ញៀវទេសចរណ៍ប្រមាណជា ៤.០០០នាក់ក្នុងមួយថ្ងៃ នេះជាសញ្ញាល្អសម្រាប់វិស័យទេសចរណ៍ខេត្តព្រះសីហនុ។ ឯកឧត្តម បានបន្ថែមថា យើងត្រូវបង្កើនផលិតផលទេសចរណ៍បន្ថែមទៀត ពិសេសការធ្វើបដិសណ្ឋាកិច្ចបំរើសេវាកម្មឱ្យបានល្អ ព្រោះខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ ហើយមានអ្នកទេសចរណ៍កំពុងសំឡឹងមើលគោលដៅទេសចរណ៍ ចាំបាច់យើងត្រូវហ្វឹកហាត់បុគ្គលិកឱ្យចេះបដិសណ្ឋាកិច្ច ស្វាគមន៍ទទួលភ្ញៀវទេសចរណ៍។ ជាចុងក្រោយនោះ ឯកឧត្តមសង្ឃឹមថា ផលិតផលនិងសេវាកម្មរបស់សណ្ឋាគារស៊ីហាហូថេលដែលមានដូចជា ស្កាយបារ រស់ជាតិអាហារ និងសេវាផ្សេងៗទៀតនៅទីនេះ នឹងក្លាយជាចំណុចដ៏សំខាន់សម្រាប់ជំរុញការប្រកួតប្រជែងដើម្បីទាក់ទាញភ្ញៀវទេសចរមកឆ្លងឆ្នាំសកលនៅខេត្តព្រះសីហនុខាងមុខនេះ​។

អាន​បន្ថែម

ចិនកំពុងពិនិត្យលទ្ធភាពបង្កើតតំបន់ឧស្សាហកម្មផ្នែកវេជ្ជសាស្រ្តនៅកម្ពុជា

ក្រុមហ៊ុន Guangzhou Youdi Bio-technology ជាប្រភេទក្រុមហ៊ុនវេជ្ជសាស្ត្រមកពីទីក្រុងក្វាងចូវ ប្រទេសចិន បានបង្ហាញពីគោលបំណងក្នុងការពិនិត្យលទ្ធភាពបង្កើតឱ្យមានតំបន់ឧស្សាហកម្មផ្នែកវេជ្ជសាស្រ្តនៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក Li Laiqing អគ្គនាយក ក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd. នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។ ជំនួបនេះ ត្រូវបានធ្វើឡើងដើម្បីជជែកពិភាក្សាលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន ដើម្បីបង្កើតរោងចក្រផលិត ផលិតផលវេជ្ជសាស្រ្ត និងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យដ៏ទំនើប ដើម្បីផ្គត់ផ្គង់ផលិតផលទាំងនេះសម្រាប់ទីផ្សារក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនក៏បានបង្ហាញពីគោលបំណងដ៏សំខាន់មួយទៀតក្នុងការពិនិត្យលទ្ធភាពបង្កើតឱ្យមានតំបន់ឧស្សាហកម្មផ្នែកវេជ្ជសាស្រ្ត ដែលរួមមានការផលិតសម្ភារវេជ្ជសាស្រ្ត កន្លែងសិក្សាស្រាវជ្រាវនវានុវត្ត មន្ទីរពេទ្យ និងគ្លីនិកជាដើម។ គួរបញ្ជាក់ថា ក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd. បង្កើតឡើងនៅក្នុងឆ្នាំ២០១០ ដែលជាសហគ្រាសវេជ្ជសាស្ត្រប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលមានឯកទេសក្នុងការអភិវឌ្ឍ ផលិត ចែកចាយវត្ថុធាតុដើមឱសថ សារធាតុសម្រាប់ផលិតផលិតផលវេជ្ជសាស្ត្រ និងបច្ចេកវិទ្យារោគវិនិច្ឆ័យ។ ក្រុមហ៊ុននេះដែរ ក៏ផ្តោតសំខាន់ទៅលើការស្រាវជ្រាវ […]

អាន​បន្ថែម

ADB ជួយកម្ពុជា $២,៤លាន សង់​អគារបណ្ណាល័យ​ដ៏ធំមួយ ក្នុងវិទ្យាស្ថានជាតិអប់រំ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជួយកម្ពុជា ២,៤លានដុល្លារ សម្រាប់សង់អគារបណ្ណាល័យសម្តេចព្រះសង្ឃរាជជួនណាតនៅវិទ្យាស្ថានជាតិអប់រំ ដែលបច្ចុប្បន្នគម្រោងមួយនេះត្រូវបានបើកការដ្ឋានសាងសង់ហើយ។ នេះបើយោងតាមកម្មវិធីក្រុងពលីខួងគ្រឹះបញ្ចុះបឋមសិលា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ គម្រោងសាងសង់អគារបណ្ណាល័យសម្តេចព្រះសង្ឃរាជជួនណាត នៅវិទ្យាស្ថានជាតិអប់រំ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២។ ​បើយោងតាមការបញ្ជាក់របស់ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រាប់សាព័ត៌មានភ្នំពេញប៉ុស្តិ៍ថា «គោលបំណង​សំខាន់​នៃ​ការសាងសង់​អគារ​បណ្ណាល័យ​សម្តេចព្រះ​សង្ឃរាជ​ជួន​ ណាត​ នេះ គឺដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្រិត​មធ្យមសិក្សា​ទុតិយ្យភូមិ ខណៈ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​គឺជា​វិទ្យាស្ថាន​តែ១គត់ដែល​បាន​បណ្តុះបណ្តាល​ជំនាញ​គ្រូ​កម្រិត​ឧ​ត្ត​ម​»។​ គួរបញ្ជាក់ថា អគារ​បណ្ណាល័យថ្មីនេះ មាន​កម្ពស់​៦​ជាន់ រួមទាំង​ជាន់​ផ្ទាល់​ដី មានតម្លៃ​ប្រមាណ​២,៤លាន​ដុល្លារ​ ដែលជាថវិកាគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ បណ្តា​ល័យ​នេះនឹង​មានបំពាក់នូវ​ឧបករណ៍ សម្ភារ​ទំនើបៗព្រមទាំង​សៀវភៅ​សិក្សា​ដ៏​សម្បូរបែប​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុកដើម្បី​ប្រែក្លាយឱ្យទៅជា​បណ្ណាល័យ​ដ៏​ធំជាងគេក្នុង​ផ្នែក​អប់រំ​នៅ​កម្ពុជា​៕ គម្រោងនេះ ត្រូវការរយៈពេលសាងសង់ ១៥ខែ ដោយគិតចាប់ពីពេលបើកដំណើរការសាងសង់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៥៕

អាន​បន្ថែម

គិតមកទល់ពេលនេះ អាមេរិកបានផ្តល់ជំនួយ ៤លានដុល្លារ សម្រាប់គម្រោងអភិរក្សប្រាសាទភ្នំបាខែង

គិតចាប់តាំងពីឆ្នាំ ២០០៤ មកទល់ពេលនេះ កម្មវិធី AFCP របស់សហរដ្ឋអាមេរិក បានផ្តល់ជំនួយចំនួន ៨ដង គិតជាទឹកប្រាក់សរុប ៤លានដុល្លារ មកអង្គការមូលនិធិប្រាសាទពិភពលោក WMF សម្រាប់ការងារអភិរក្សប្រាសាទភ្នំបាខែង ដែលស្ថិតនៅក្នុងតំបន់ឧទ្យានអង្គរ ក្នុងខេត្តសៀមរាប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងនោះដែរ កម្មវិធី AFCP ទើបតែបានធ្វើពិធីចុះហត្ថលេខាផ្តល់ជំនួយ ៤៥ ម៉ឺនដុល្លារ សម្រាប់ថែរក្សាអភិរក្សប្រាសាទភ្នំបាខែងនៃសតវត្សទី១០ ដែលមានការអញ្ជើញចូលរួមដោយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy ​និងលោកជំទាវបណ្ឌិតសភាចារ្យ​ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ជាមួយនឹងជំនួយនេះ លោកឯកអគ្គរដ្ឋទូតអាមេរិក Murphy បានថ្លែងថា ៖ «យើងពិតជាមានក្តីរំភើបរីករាយក្នុងការប្រកាសនូវជំនួយនេះ ដែលជាជំនួយធំជាងគេបង្អស់របស់កម្មវិធី AFCP សម្រាប់ផ្តល់ជូនតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុងឆ្នាំនេះ ។ សហរដ្ឋអាមេរិក មានមោទកភាពណាស់ចំពោះកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងលើផ្នែកវប្បធម៌ជាមួយព្រះរាជាណាចក្រកម្ពុជា ព្រោះប្រាសាទភ្នំបាខែង គឺជាគោលដៅដ៏ធំជាងគេបង្អស់មួយនៅក្នុងប្រទេសកម្ពុជា ដែលគេអាចមើលថ្ងៃលិចនៅតំបន់អង្គរដ៏អស្ចារ្យ»។ គួបញ្ជាក់ថា ក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ សហរដ្ឋអាមេរិក​ បានជួយការងារជាច្រើនក្នុងការថែរក្សាប្រាសាទ […]

អាន​បន្ថែម

iSpace ចាប់ផ្តើមដំណាក់កាលសាកល្បងរ៉ុក្កែតដែលអាចប្រើឡើងវិញបាន ជិតដល់ចំណុចសំខាន់ក្នុងមហិច្ឆតាអវកាសរបស់ចិន

ក្រុមហ៊ុនអវកាសឯកជនឈានមុខគេរបស់ប្រទេសចិន គឺក្រុមហ៊ុន Beijing Interstellar Glory Space Technology Ltd. ដែលត្រូវបានគេស្គាល់ជាទូទៅថា iSpace បានសម្រេចនូវព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយបានបាញ់បង្ហោះ និងបានចុះចតដោយជោគជ័យ និងដោយសុវត្ថិភាពនូវការធ្វើតេស្តបង្ហោះយានសាកល្បងមួយដែលមានឈ្មោះថា Hyperbola-2Y single-stage hopper នៅ មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan។ នេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកមហិច្ឆតារបស់ប្រទេសចិនក្នុងការអភិវឌ្ឍរ៉ុក្កែតដែលមានសមត្ថភាពដឹកទម្ងន់មធ្យម (គឺជាប្រភេទរ៉ុក្កែត medium-lift rocket ដែលមានទ្រទម្ងន់បានចន្លោះពី ២០០០ ទៅ ២០ ០០០ គីឡូក្រាម) ដែលអាចប្រើឡើងវិញបាននៅឆ្នាំ ២០២៥ យោងតាមសារៈព័ត៌មាន Space News នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។ ដំណាក់កាលផ្ទៀងផ្ទាត់ដោយជោគជ័យនៃការសាកល្បងយាន iSpace នេះ បានបង្ហាញពីភាពអស្ចារ្យរបស់វា នៅពេលដែលវាបានឡើងដល់កម្ពស់ដ៏គួរឱ្យចាប់អារម្មណ៍ ១៧៨ ម៉ែត្រក្នុងអំឡុងពេលហោះហើររយៈពេល ៥១ វិនាទី។ គោលដៅនៃការសាកល្បងនេះមួយទៀត គឺការធ្វើតេស្តសមត្ថភាពចុះថត ដែលជារឿងមួយដ៏លំបាកធ្វើសម្រាប់ការចុះចតរបស់ក្បាលរ៉ុក្កែតផ្សេងៗទៀត ប៉ុន្តែសម្រាប់យាន ispace នេះ […]

អាន​បន្ថែម

រដ្ឋសម្រេចសង់រោងចក្រថ្មី៥ តម្លៃជាង ៣៥លានដុល្លារ នៅតាកែវ កណ្តាល កំពង់ស្ពឺ និងភ្នំពេញ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៥ ដើម្បីសង់រោងចក្រថ្មីចំនួន៥ ក្រោមទុនវិនិយោគ ៣៥.៣លានដុល្លារ ដែលអាចបង្កើតការងារបាន ៨.៧៦១កន្លែង សម្រាប់ពលរដ្ឋរស់នៅខេត្តតាកែវ កំពង់ស្ពឺ កណ្តាលនិងភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី៣០ វិច្ឆិកា ២០២៣។ ក្រុមហ៊ុនទាំង៥នោះរួមមានដូចខាងក្រោម៖ ១. “XIN ANG SHOES (CAMBODIA) MANUFACTURING CO., LTD” គម្រោងបង្កើត រោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគ ប្រមាណ ១៣,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤.៣៧០កន្លែង។ ២. “NEW HUICHEN (CAMBODIA) TEXTILE CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៤៩៩ ផ្លូវលេខ១២៦ ភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ […]

អាន​បន្ថែម

ស្ថាប័ន២ ជំរុញការអភិវឌ្ឍថាមពលបៃតង ដើម្បីជួយឧស្សាហកម្មទេសចរណ៍នៅកម្ពុជា

សហព័ន្ធទេសចរណ៍កម្ពុជា(CTF) និងអង្គការ(WWF)កម្ពុជា បានបង្ហាញនូវការយល់ឃើញដូចគ្នាថា ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូល គឺជាជំរុញការអភិវឌ្ឍបៃតងឱ្យកាន់តែប្រសើរសម្រាប់វិស័យទេសចរណ៍។ នេះបើតាមការចុះផ្សាយរបស់អង្គការ(WWF)កម្ពុជា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការយល់ឃើញរ​បស់ស្ថាប័នទាំង ០២នេះ ស្របគ្នានឹងការផ្សាយរបស់ក្រសួងទេសចរណ៍នាពេលថ្មីៗដែលថាចំនួនភ្ញៀវ​ទេសចរអន្តរជាតិបានមកទស្សនាប្រទេសកម្ពុជាកើនចំនួនប្រមាណជិតបីដងក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំ២០២២ ដែលបង្ហាញថាចំនួនអ្នកទេសចរកើនឡើងវិញក្រោយពេលមានវិបត្តិនៃជំងឺឆ្លង។ អ្នកជំនាញនៅ (CTF) និង អង្គការ(WWF) ជឿជាក់ថាបទបញ្ញត្តិថ្មី អាចនឹងធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់ ថាមពលស្អាតក្នុងស្រុក និងលើកទឹកចិត្តដល់តួអង្គសំខាន់ៗលើផ្នែកសេដ្ឋកិច្ចក្នុងការដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនៅលើដំបូល ដោយផ្តល់នូវភាពច្បាស់លាស់ និងអព្យាក្រឹតតំលៃដែលអាចបំពេញបន្ថែមលើបទបញ្ញត្តិដែលបានកំណត់នាពេលបច្ចុប្បន្ន។ ​អ្នកជំនាញទាំងពីរស្ថាប័ន បានសង្កត់ធ្ងន់បន្ថែមថា ការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាព តាមរយៈប្រព័ន្ធ ថាមពលពន្លឺព្រះអាទិត្យលើដំបូលអាចនឹងបង្កើនប្រាក់ចំណូលសម្រាប់តំបន់ទេសចរណ៍ធម្មជាតិតាមសហគមន៍នៅទូទាំងប្រទេសដោយជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពស្របពេលដែលរួមចំណែកដល់ការអភិរក្សធនធា​​នធម្មជាតិផងដែរ ខណៈ ៧៨% នៃអ្នកទេសចរពិភពលោក ស្វែងរកកន្លែងស្នាក់នៅដែលមេត្រីដល់បរិស្ថាន រាប់បញ្ចូលទាំងការប្រើថាមពលស្អាតផងដែរ។ បើតាមការចុះផ្សាយរបស់អង្គការ (WWF) នៅកម្ពុជា បានឱ្យដឹងបន្ថែមថា តាមការប៉ាន់ស្មានរបស់ក្រសួងរ៉ែ និងថាម​ព​ល​ លទ្ធភាពក្នុងការទាញយកថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា អាចនឹងមានប្រមាណ ៣ពាន់មេកាវ៉ាត់ ឬស្មើនឹងជិត៣០% នៃការផ្គត់ផ្គង់ថាមពលក្នុងស្រុកសរុបនាឆ្នាំ២០៤០។ នាពេលបច្ចុប្បន្ននេះ កម្ពុជាទើបតែទាញយកថាមពលអគ្គិសនីជាង ៤០០មេកាវ៉ាត់ប៉ុណ្ណោះពីថាមពលពន្លឺព្រះអាទិ​ត្យ​​ ខណៈប្រព័ន្ធថាមពលព្រះអាទិត្យលើដំបូលភាគច្រើនត្រូវបានដំឡើងដោយអ្នកប្រើប្រាស់ ដូចជារោងចក្រកាត់​ដេ​រ​ លំនៅដ្ឋាន និងគ្រឹះស្ថាននានា […]

អាន​បន្ថែម

ស្ថានីយ៍ផលិតអគ្គិសនីប្រើថាមពលព្រះអាទិត្យដ៏ធំ តម្លៃជាង $៦៥លាន នឹងសង់នៅខេត្តស្វាយរៀង

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចុះបញ្ជីជូនដល់ក្រុមហ៊ុនដ៏ធំមួយ ដើម្បីវិនិយោគសាងសង់ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ តម្លៃ ៦៥,៥លានដុល្លារ នៅខេត្តស្វាយរៀង ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី៣០ វិច្ឆិកា ២០២៣។ គម្រោងសង់ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យដ៏ធំមួយនេះ មានអានុភាព ៦០មេហ្កាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តស្វាយរៀង និងមានទីតាំងវិនិយោគស្ថិតនៅភូមិកណ្តាល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។ គួរបញ្ជាក់ថា គម្រោងដ៏ធំខាងលើនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន “SCHNEITEC VIBRANT CO., LTD” ក្រោមទុនវិនិយោគប្រមាណ ៦៥,៥លានដុល្លារ ដែលនឹងអាចបង្កើតការងារ បានចំនួន ៣៥កន្លែងជូនប្រជាពលរដ្ឋ។

អាន​បន្ថែម

រដ្ឋអនុម័តសង់រោងចក្រថ្មីចំនួន៧ តម្លៃជិត ៣៣លានដុល្លារ នៅស្វាយរៀង និងព្រះសីហនុ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៧ ដើម្បីសង់រោងចក្រថ្មីចំនួន៧ ក្រោមទុនវិនិយោគ ៣២.៩លានដុល្លារ ដែលអាចបង្កើតការងារបាន ៣.៤៧០កន្លែង សម្រាប់ពលរដ្ឋរស់នៅខេត្តស្វាយរៀង និងព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី៣០ វិច្ឆិកា ២០២៣។ ក្រុមហ៊ុនទាំង៧នោះរួមមានដូចខាងក្រោម៖ ១- “ Justmarvelous Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតក្រណាត់ ដែលមានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣២៦កន្លែង។ ២- “ក្រុមហ៊ុន Vacation Industry Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ (Waterproof Storage Bag, Backpack Bag, Cooler Bag) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង ស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៧,៣ […]

អាន​បន្ថែម