ព័ត៌មានសំណង់
គម្រោងស្តារផ្លូវជាតិលេខ៤៨ សម្រេចបានជិត ៣៩% ហើយ
គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកានេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចការសាងសង់បាន ៣៨,២៦% ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២៥ ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានសាងសង់ផ្ទាល់របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ក្រសួងបានបញ្ជាក់ថា ក្នុងដំណើរចុះពិនិត្យការដ្ឋានផ្ទាល់នេះ គឺធ្វើឡើងដើម្បីធានាឱ្យបានថាក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានដែលបានកំណត់ មិនមានភាពចន្លោះប្រហោង សំដៅធ្វើឱ្យខ្សែផ្លូវនេះមានគុណភាព អាចប្រើប្រាស់បានយូរអង្វែង។ នាឱកាសនោះដែរ គណៈប្រតិភូក៏បានចុះពិនិត្យទីតាំងផលិតបេតុងកៅស៊ូ AC សម្រាប់ស្រោចក្រាលផ្លូវផងដែរ៕ គួររម្លឹកថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ផ្តើមពីPK ១៤១+៧៥០ (ចំការហ្លួង) ត្រង់បំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាប្រមាណ ៧៨លានដុល្លារ។ (អានបន្ថែម)
អានបន្ថែមរដ្ឋចេញវិធានការលើកលែងពន្ធចំពោះការវិនិយោគលើអគារជាប់គាំងជិត៤០០ នៅព្រះសីហនុ
ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធអគារចំនួនជិត ៤០០នៅក្រុងព្រះសីហនុ ដែលរាំងស្ទះមិនដំណើរការសាងសង់ក្រោយពីការចាកចេញទៅរបស់វិនិយោគិនចិនកាលពីឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគំនិតផ្តួចផ្តើមដំបូងក្នុងគោលបំណងធ្វើឱ្យគម្រោងសំណង់ដែលនៅជាប់ទ្រឹងទាំងនេះ មានជីវិតឡើងវិញ។ ក្នុងចំណោមគម្រោងសាងសង់សរុបចំនួន ៩៦៥ នៅខេត្តព្រះសីហនុ ស្មើនឹងចំនួន ១.០៦៩ អគារ ដែលមានទុនវិនិយោគ ដល់ទៅចំនួន ៤.០៥៦.១៥២.១១២ ដុល្លារ តួលេខដ៏ច្រើនសន្ធឹកនេះ បានបញ្ជាក់ពីភាពបន្ទាន់និងចាំបាច់សម្រាប់ការអន្តរាគមន៍ដើម្បីដោះស្រាយបញ្ហាអគារនៅសល់មិនទាន់សាងសង់រួច។ បច្ចុប្បន្ននេះ នៅខេត្តព្រះសីហនុ មានគម្រោងចំនួន ២៩ (ស្នើនឹង ៥៣អគារ) គម្រោងកំពុងដំណើរការសាងសង់ មានគម្រោងចំនួន ១៦១ (ស្នើនឹង ១៧៧អគារ) បានបញ្ចប់ ប៉ុន្តែមិនដំណើរការ។ មានគម្រោងចំនួន ៣៤១ (ស្នើនឹង ៣៦៤ អគារ) ផ្អាកការសាងសង់ និងគម្រោងចំនួន ៤៣៤(ស្មើនឹង ៤៧៥អគារ) ជាគម្រោងបានសាងសង់រួច និងបានដាក់ដំណើរការ។ ព័ត៌មាននេះ ត្រូវបានធ្វើបច្ចុប្បន្នភាពដោយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងសិក្ខាសាលាផ្សព្វផ្សាយនាពេលថ្មីៗនេះ ស្តីពី “វិធានការដោះស្រាយគម្រោងវិនិយោគដែលនៅទ្រឹងក្នុងខេត្តព្រះសីហនុ” នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ ក្នុងការដោះស្រាយបញ្ហាជាប្រព័ន្ធនេះ រដ្ឋាភិបាលកំពុងវាយតម្លៃករណីនីមួយៗ និងផ្តល់ការគាំទ្រតាមគោលដៅ […]
អានបន្ថែមអគារខ្ពស់ជាងគេ និងសួនឧទ្យានវែងជាងគេនៅភ្នំពេញ នឹងបង្ហាញខ្លួនលើក្រុងរណបកោះនរាឆាប់ៗនេះ
គម្រោងអគារកម្ពស់ជាង៥០០ម៉ែត្រ និងសួនឧទ្យានតាមដងទន្លេ ដែលវែងជាងគេនៅរាជធានីភ្នំពេញ នឹងផុសឡើងនៅលើក្រុងរណបកោះនរា ក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC។ អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានឱ្យដឹងនៅថ្ងៃទី២១ ខែវិច្ឆិកា ថាក្រុមហ៊ុនបានសិក្សាគម្រោងនេះ ប៉ុន្តែបានពន្យាពេលអនុវត្តគម្រោងអគារកម្ពស់ជាង៥០០ម៉ែត្រនេះ វិញដោយសារការរីករាលដាលជំងឺកូវីដ១៩។ លោកបញ្ជាក់ថា៖ “ទាក់ទងនឹងអគារខ្ពស់ហ្នឹង ក្រុមហ៊ុនធ្លាប់មាន នៅលើកោះនរា ប៉ុន្តែដោយសារសម័យកូវីដ១៩ យើងក៏ពន្យាគម្រោងហ្នឹងសិន” ។ លោកបន្តទៀតថា ទីតាំងសម្រាប់គម្រោងអគារខ្ពស់នេះ គឺស្ថិតនៅខាងឆ្វេងដៃ បើចុះពីស្ពានបេតុងខ្សែទៅកោះនរា។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានលើកឡើងកាលពីសប្តាហ៍មុនដែរថា នាពេលខាងមុខនេះ នៅតំបន់កោះនរា នឹងគ្រោងសាងសង់អគារមួយដែលខ្ពស់ជាងគេនៅក្នុងតំបន់ដែលមានកម្ពស់រហូតទៅដល់៥៥៥ម៉ែត្រ។ សម្ដេចបន្តថា «តាមខ្ញុំដឹង នៅទីនេះ (តំបន់កោះនរា) គ្រោងនឹងសង់អគារមួយដែលខ្ពស់ជាងគេនៅក្នុងតំបន់ គឺអគារ៥៥៥ម៉ែត្រ ដែលគ្រោងធ្វើនៅកន្លែងហ្នឹង។ សង្ឃឹមថា នឹងចេញជារូបរាងនៅទីនេះ មិនត្រឹមតែខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាទេ តែថែមទាំងខ្ពស់ជាងគេនៅក្នុងតំបន់ថែមទៀត!»។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏កំពុងតែកសាងសួនឧទ្យានដែលវែងជាងគេនៅរាជធានីភ្នំពេញផងដែរ។ បើតាមលោក ទូច សំណាង សួនឧទ្យានវែងជាងគេនេះ គឺស្ថិតនៅស្របតាមទន្លេ មានប្រវែងសរុប ៤.២០០ម៉ែត្រ។ បច្ចុប្បន្នការសាងសង់សួនឧទ្យាននេះ […]
អានបន្ថែមកូរ៉េជួយកម្ពុជា ២លានដុល្លារ អនុវត្តគម្រោងសិក្សាប្រព័ន្ធធារាសាស្រ្ត និងផ្គត់ផ្គង់ទឹក នៅស្វាយរៀង
សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ថវិកាជំនួយសរុប ២លានដុល្លារ ដល់កម្ពុជាសម្រាប់អនុវត្តគម្រោងសិក្សាសមិទ្ធិលទ្ធភាពលើការអនុវត្តគម្រោងវិធានការផ្គត់ផ្គង់ទឹក និងកាត់បន្ថយទឹកជំនន់នៅអាងទឹកព្រែកនាល ក្នុងខេត្តស្វាយរៀង។ នេះបើតាមសិក្ខាសាលាបញ្ចប់គម្រោង កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គម្រោងសិក្សារនេះមានការចូលរួមសហការដោយក្រសួងធនធានទឹក និងឧតុនិយម ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្នុងគោលបំណងកាត់បន្ថយទឹកជំនន់ និងគ្រោះរាំងស្ងួត ផ្គត់ផ្គង់ប្រព័ន្ធធារាសាស្រ្ត ការផ្គត់ផ្គង់ទឹកក្នុងគ្រួសារ ឧស្សាហកម្ម និងបង្កើនផលិតភាព និងប្រសិទ្ធភាពកសិកម្ម។ ម្យ៉ាងទៀត គម្រោងនេះទទួលបានការគាំទ្រដោយសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលមានថវិកាជំនួយសរុប ២លានដុល្លារ សម្រាប់អនុវត្តរយៈពេល ២ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ ២០២៣។ ចំពោះសិក្ខាសាលាខាងលើវិញ គឺបានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗ និងចែករំលែកចំណេះដឹង បទពិសោធន៍ ពិសេសគឺផ្តល់ជាទស្សនៈវិស័យលើការគ្រប់គ្រងទឹកក្នុងវិស័យកសិកម្ម។ គួរបញ្ជាក់ថា របាយការណ៍នៃការសិក្សាសមិទ្ធិលទ្ធភាពរបស់គម្រោងខាងលើ នឹងក្លាយជាទិសដៅនៃគម្រោងផ្សេងៗនាពេលអនាគត ដែលនឹងផ្តល់ជាចំណេះដឹងលើលទ្ធភាពជោគជ័យ និងហានិភ័យផ្សេងៗ ពិសេសគឺបញ្ហាប្រឈមដែលអាចនឹងកើតមាននៅពេលការអនុវត្តគម្រោងនានាក្នុងការផ្គត់ផ្គង់ទឹកក្នុងវិស័យកសិកម្មនៅតំបន់ព្រែកនាល នៃខេត្តស្វាយរៀង។
អានបន្ថែមWB សម្រេចផ្តល់ថវិកា ១៦៣លានដុល្លារ អនុវត្តគម្រោងទឹកស្អាត និងអនាម័យក្នុងខេត្ត៤ នៅកម្ពុជា
ធនាគារពិភពលោក (World Bank) បានផ្តល់ការយល់ព្រមលើគម្រោងមួយ ដែលមានតម្លៃ ១៦៣លានដុល្លារ សម្រាប់ជួយប្រទេសកម្ពុជានៅក្នុងកិច្ចប្រឹងប្រែងពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលជាប្រយោជន៍ដល់ប្រជាជនជាង ១៧៥.០០០នាក់ នៅក្នុងខេត្តបាត់ដំបង, ពោធិ៍សាត់, មណ្ឌលគិរី និងកណ្តាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “កិច្ចគាំទ្រនេះនឹងជួយរដ្ឋាភិបាលក្នុងការកសាងគ្រឹះរឹងមាំមួយ សម្រាប់ផ្តល់សេវាចាំបាច់ទាំងនេះទៅដល់ប្រជាជនកម្ពុជា ហើយវានឹងនាំមកនូវអត្ថប្រយោជន៍ភ្លាមៗដល់ស្ត្រី និងអ្នកក្រីក្រនៅតាមទីជនបទ ដែលបច្ចុប្បន្នមិនទាន់ទទួលបានសេវាទាំងនេះ”។ គម្រោងជម្រុញការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ (Water Supply and Sanitation Acceleration Project) នេះ មានរយៈពេលប្រាំមួយ (០៦)ឆ្នាំ នឹងជួយដល់សកម្មភាពនានារបស់រដ្ឋាភិបាល ក្នុងការបង្កើនលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ ការកែលម្អប្រតិបត្តិការ និងការថែទាំប្រព័ន្ធទឹកស្អាតនិងអនាម័យដែលមាននាពេលបច្ចុប្បន្ន និងជួយធានាដល់ចីរភាពរបស់សេវាទាំងនេះនាពេលអនាគតផងដែរ។ គម្រោងនេះមានសកម្មភាពមួយសម្រាប់បង្កើនការវិនិយោគហិរញ្ញវត្ថុឱ្យអស់លទ្ធភាពសម្រាប់ការអភិវឌ្ឍ ដោយធ្វើការជាមួយប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន ដែលកំពុងនិងបានចូលរួមចំណែកជាងពាក់កណ្តាលនៃបណ្តាញទុយោទឹកទាំងអស់នៅកម្ពុជា នៅក្នុងការកៀរគរធនធានចំនួនប្រមាណជា ១៧,៦លានដុល្លារ បន្ថែមទៀត ពីប្រភពឯកជនសម្រាប់ពង្រីកការផ្គត់ផ្គង់សេវាទឹកស្អាត។
អានបន្ថែមរោងចក្រធំៗចំនួន៦ តម្លៃជាង៣២លានដុល្លារ នឹងសង់នៅខេត្តក្រុង៤
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៦ ដើម្បីសង់រោងចក្រថ្មីចំនួន៦ ក្រោមទុនវិនិយោគ ៣២.២៦លានដុល្លារ ដែលអាចបង្កើតការងារបាន ៨.៧៨៤កន្លែង សម្រាប់ពលរដ្ឋរស់នៅខេត្តកណ្តាល កំពង់ឆ្នាំង កំពង់ស្ពឺ និងរាជធានីភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២១ តុលា ២០២៣។ ក្រុមហ៊ុនទាំង៦នោះរួមមានដូចខាងក្រោម៖ ១. JUSTIN ALLEN (CAMBODIA) GARMENT MANUFACTURING CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៦,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២.៣៣៥កន្លែង។ ២. KANGFA (CAMBODIA) GARMENT TECHNOLOGY CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២.៣៣៥កន្លែង។ ៣. SKY BEST […]
អានបន្ថែមផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ
កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម រហូតដល់ខេត្តបាត់ដំបង ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោយប្រើរយៈពេល ៧ឆ្នាំក្នុងការសាងសង់។ ការដាក់ឱ្យប្រើប្រាស់នេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ គម្រោងធ្វើឱ្យប្រសើរឡើងវិញនៃកំណាត់ផ្លូវជាតិលេខ៥នេះ មានប្រវែងសរុប ៣៣០គីឡូម៉ែត្រ គិតចាប់ពីចំណុច ស្ពានព្រែកក្តាម ខេត្តកណ្តាល រហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បែងចែកជា ៣កំណាត់ រួមមាន៖ កំណាត់ផ្លូវភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម), កំណាត់ផ្លូវភាគកណ្ដាល (ធ្លាម្អម-បាត់ដំបង) និងកំណាត់ផ្លូវភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ និងចំណាយថវិកាសរុបប្រមាណ ៦៩១លានដុល្លារ ដែលជាឥណទានសម្ប ទានពីរដ្ឋាភិបាលប្រទេសជប៉ុន។ ក្នុងនោះ កំណាត់ផ្លូវភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ (អានបន្ថែម) បន្ថែមពីនេះ កំណាត់ផ្លូវភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) មានប្រវែង ១៣៥គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីស្ពានព្រែកក្តាម ឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ក្នុងនោះមានការសាងសង់ស្ពានថ្មី និងជួសជុលស្ពានចាស់ចំនួន ៣៣កន្លែង […]
អានបន្ថែមត្រឹមខែវិច្ឆិកា ការចម្រាញ់រ៉ែមាសនៅកម្ពុជាកើនដល់ជិត ៩០០០គីឡូក្រាម
ការចម្រាញ់រ៉ែមាសជាលក្ខណឧស្សាហកម្មទទួលបានមាសប្រមាណជិត ៨.៩៧៩គីឡូក្រាម និងបានបង់ពន្ធសួយសារសរុបប្រមាណ១៤.៤លានដុល្លារ គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា។ តួលេខនេះ ត្រូវបានបង្ហាញដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ក្នុងវេទិកាពិភាក្សា ស្ដីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» នៅថ្ងៃទី២១ ខែវិច្ឆិកា នៅសណ្ឋាគារសុខាភ្នំពេញ។ បន្ថែមពីនោះទៀត រដ្ឋមន្ដ្រីរ៉ែ ក្រសួងបានចេញអាជ្ញាបណ្ណរុករករ៉ែមាស ដល់ក្រុមហ៊ុនសរុបចំនួន៩ ខណៈក្រុមហ៊ុនចំនួន៦ កំពុងដំណើរការអាជីវកម្ម និងក្រុមហ៊ុនចំនួន៣ទៀត កំពុងរៀបចំការដ្ឋានអាជីវកម្ម។ (អានបន្ថែម) បើតាមក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុន Renaissance Minerals នៅខេត្តមណ្ឌលគិរី ទទួលបានទិន្នផលខ្ពស់ជាងគេ ក្នុងចំណោមក្រុមហ៊ុនកំពុងធ្វើអាជីវកម្មរ៉ែមាសផ្សេងៗទៀត។
អានបន្ថែមក្រសួង-ស្ថាប័នសំខាន់ៗ៩ រួមគ្នាប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ប្លាស្ទិក ដើម្បីការពារបរិស្ថាន
ក្រសួងបរិស្ថាន សហការជាមួយនឹង សមាគមកាយឫទ្ធីនារីកម្ពុជា សហភាពសហ័ន្ធយុវជនកម្ពុជា និងរដ្ឋបាលខេត្តចំនួន៦ទៀត គឺខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ រួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តទាំងនេះ បានបង្ហាញនូវគោលជំហរគាំទ្រយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ យុទ្ធនាការនេះ នឹងមានការចូលរួម និងគាំទ្រពីសាលារៀន និងគ្រឹះស្ថានសិក្សាចំណេះទូទៅ នៃរដ្ឋបាលខេត្តនីមួយៗ ខណៈដែលការប្រើប្រាស់សម្ភារប្លាស្ទិកនៅលើពិភពលោក បាននិងកំពុងបង្កជាបញ្ហាដល់បរិស្ថាន និង សុខុមាលភាព មនុស្ស សត្វលើភពផែនដី។ បើតាមក្រសួងបរិស្ថាន មកទល់ឆ្នាំ ២០២២ នៅទូទាំងពិភពលោកបានផលិត និងប្រើប្រាស់សម្ភារប្លាស្ទិកជាង ៩,៥ ពាន់លានតោន ក្នុងអត្រា កំណើន ៣% ជារៀងរាល់ឆ្នាំ។ ក្នុងនោះ សំណល់ប្លាស្ទិកប្រមាណ ៩% នៃបរិមាណសំណល់ប្លាស្ទិកសរុប ត្រូវបានយកមកកែច្នៃឡើងវិញ រីឯសំណល់ប្លាស្ទិក ៩១% ទៀត ត្រូវបានយកទៅទីលានទុកដាក់សំរាម ឬ ដុតចោល និងចោលរាយប៉ាយតាមទីវាល រួចបន្តធ្លាក់ចូលទៅក្នុងប្រភព […]
អានបន្ថែមគម្រោងវារីអគ្គីសនីខា្នតយក្សតម្លៃជាង ៤៤០លានដុល្លារ នឹងសង់នៅកោះកុង
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនដ៏ធំមួយ ដើម្បីវិនិយោគសាងសង់វារីអគ្គិសនីធំៗចំនួន២ តម្លៃជាង ៤៤៧,៥លានដុល្លារ នៅខេត្តកោះកុង ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២១ វិច្ឆិកា ២០២៣។ គម្រោងសង់វារីអគ្គិសនីដ៏ធំទាំងពីរនេះ ស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន KHMER ELECTRICAL POWER CO., LTD” ដែលនឹងត្រូវសាងសង់នៅស្ទឹងឫស្សីជ្រុំកណ្តាល មានអានុភាព ៧០មេហ្កាវាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត មានអានុភាព ១០០មេហ្កាវាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង។ គួរបញ្ជាក់ថា គម្រោងវិនិយោគដ៏ធំនេះ ស្ថិតក្រោមរូបភាពវិនិយោគសាងសង់, អាជីវកម្ម, និងផ្ទេរ (BOT) ដែលមានទុនវិនិយោគប្រមាណ ៤៤៧,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៣០កន្លែង។
អានបន្ថែម