ព័ត៌មានសំណង់
ត្រឹមខែវិច្ឆិកា កម្ពុជាទទួលក្រុមហ៊ុនសាងសង់ និងអចលនទ្រព្យចុះបញ្ជីតាមអនឡាញ បានជាង ២ពាន់លានដុល្លារ
គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ឬហៅថា Cam DX បានមកចុះបញ្ជីក្រុមហ៊ុន សហគ្រាសលើវិស័យសាងសង់ មានទុនវិនិយោគសរុប ១,១១ពាន់លានដុល្លារ ខណៈក្រុមហ៊ុនសហគ្រាសលើវិស័យអចលនទ្រព្យ មានទុនវិនិយោគសរុប ១ពាន់លានដុល្លារ។ ក្រៅពីនេះ ក្រុមហ៊ុន/ សហគ្រាសផ្នែកសេវាកម្មស្នាក់នៅ ដែលបានចុះបញ្ជីតាម Cam DX មានទុនវិនិយោគចំនួន ៩៩៨លានដុល្លារ និងផ្នែកកម្មន្តសាលសម្លៀកបំពាក់ លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វមានចំនួន ៤៧៧លានដុល្លារ។ ដោយឡែក បើគិតជារួម ក្រុមហ៊ុន/ សហគ្រាស ដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានចំនួនជាង ៣១.៣៦៥ ក្រុមហ៊ុន/សហគ្រាស គិតជាដើមទុនវិនិយោគ មានទំហំទឹកប្រាក់សរុបជាង ៩,០៧ ពាន់លានដុល្លារ។ ក្នុងនោះ ក្រុមហ៊ុន/ សហគ្រាស ផ្នែកសេវាកម្មភោជនីយដ្ឋាន និងសេវាកម្មផ្គត់ផ្គង់ចល័ត មានចំនួនច្រើនជាងគេរហូតដល់ទៅ ២៦៥៤ ក្រុមហ៊ុន/ សហគ្រាស។ គួរបញ្ជាក់ថា ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានបីដំណាក់កាល ដោយ ដំណាក់កាលទី១ ត្រូវបានដាក់ឱ្យដំណើរការ ក្នុងឆ្នាំ២០២០ ដំណាក់កាលទីពីរ ក្នុងឆ្នាំ២០២២ […]
អានបន្ថែមសណ្ឋាគារដ៏ទំនើបតម្លៃជាង ៨៤លានដុល្លារ កណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបុកគ្រឹះហើយ
សណ្ឋាគារខ្នាតអន្តរជាតិលំដាប់ផ្កាយ៥ ស្ថិតចំកណ្តាលរាជធានីភ្នំពេញ មានតម្លៃជាង ៨៤,៥លានដុល្លារ ត្រូវបានបុកគ្រឹះសាងសង់នៅថ្ងៃ១៩ វិច្ឆិកា ២០២៣នេះហើយ។ សណ្ឋាគារអន្តរជាតិដ៏ទំនើបមួយនេះ មានឈ្មោះថា Marriott International Hotel វិនិយោគដោយក្រុមហ៊ុនអភិវឌ្ឍ KHOU TOWER CO., LTD របស់ឧកញ៉ា លាង ហ៊ី ក្រោមទុនវិនិយោគ ៨៤,៥ លានដុល្លារ។ គួរបញ្ជាក់ថា សណ្ឋាគារនេះ នឹងសាងសង់ឡើងដោយមាន ២៣៧បន្ទប់ ស្ថិតនៅលើមហាវិថីព្រះមុនីវង្ស (៩៣) កែងផ្លូវលេខ ៨៨ និងលេខ ៧៥ ភូមិ៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាពិសេសនៅពេលបើកដំណើរ ត្រូវបានគេរំពឹងថានឹងអាចបង្កើតការងារបានចំនួន ៨៥៥កន្លែង សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់។ គួររំលឹកទៀតថា ក្រុមហ៊ុន KHOU TOWER CO., LTD ទើបទទួលបានការចុះបញ្ជីពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៨ សីហា ២០២៣កន្លងទៅនេះ។ (អានបន្ថែម)
អានបន្ថែមជប៉ុនជួយជាង ២៥ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ ក្នុងខេត្តព្រៃវែង និងសៀមរាប
រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាថវិកាចំនួន ២៥២,១៣៦ដុល្លារ សម្រាប់ អនុវត្ត “គម្រោងសាងសង់អគារស្នាក់នៅ និងដំឡើងឧបករណ៍នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រៃវែង” និង “គម្រោងលទ្ធកម្មបរិក្ខារពេទ្យនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប”។ ជំនួយនេះ ជាជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់រដ្ឋាភិបាលជប៉ុន «គូសាណូណិ» ត្រូវបានចុះហត្ថលេខាផ្តល់ដោយលោកឧបទូត តានិណៃ អ៊ិឈិតុម៉ុ និងអ្នកតំណាងមកពីស្ថាប័នទទួលជំនួយនីមួយៗទាំងពីរ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក តានិណៃ បានបង្ហាញសេចក្តីសង្ឃឹមថា ជំនួយឥតសំណងនេះ នឹងជួយពង្រឹងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ និងលើកកម្ពស់មិត្តភាពជប៉ុន-កម្ពុជាបន្ថែមទៀត។ ទន្ទឹមនឹងនេះផងដែរ តាមរយៈគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុន គូសាណូ ជប៉ុនបានផ្តល់ជំនួយជាថវិកាចំនួន ៤២៤.៩០៧ ដុល្លារ សម្រាប់សំខាន់៣ គឺ “គម្រោងស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ក្នុងខេត្តឧត្តរមានជ័យ” “គម្រោងសាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង” និង “គម្រោងសាងសង់ស្ពានក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង” ។ (អានបន្ថែម) ដោយឡែក ក្នុងខេត្តកំពង់ស្ពឺ កំពង់ធំ និងមណ្ឌលគិរី ជប៉ុនក៏បានសម្រេចផ្តល់ថវិកាសរុបចំនួន ៣៤៨ .៩១៩ ដុល្លារ ដែលជាជំនួយឥតសំណង សម្រាប់វិស័យអប់រំ និងទឹកស្អាតផងដែរ។ (អានបន្ថែម)
អានបន្ថែមសម្តេចណែនាំក្រសួងដែនដីរៀប MasterPlan សម្រាប់ទីក្រុងថ្មី ដោយផ្តោតលើចំនុចសំខាន់២
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យមើលការរៀបចំ MasterPlan សម្រាប់ទីក្រុងប្រភេទថ្មី ដោយគិតគូជាពិសេសអំពីហេដ្ឋារចនាសម្ព័ន្ធសាធារណៈឱ្យបានច្បាស់លាស់ និង បែងចែកតំបន់ឱ្យបានដាច់ៗពីគ្នា។ នេះបើតាមការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរាទៅតំបន់អភិវឌ្ឍន៍កោះពេជ្រ” នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចបានថ្លែងឱ្យដឹងថា «…ខ្ញុំបានឱ្យឯកឧត្តម សាយ សំអាល ពិនិត្យមើលការរៀបចំ MasterPlan សម្រាប់ទីក្រុងប្រភេទថ្មី ទីក្រុងនេះត្រូវគិតគូអំពីហេដ្ឋារចនាសម្ព័ន្ធសាធារណៈឱ្យមែនទែន ហើយគ្រប់គ្រងឱ្យបានតែម្តង…» សម្តេចបន្តដោយសង្កត់ធ្ងន់ថា«…បើផ្លូវលើប្លង់មេ ៥០ម៉. ដល់ពេលសង់មែនទែនកុំឱ្យនៅសល់តែ ១៥ម៉. ដូច្នេះត្រូវមើលឱ្យមែនទែន!» សម្តេចបានថ្លែងយ៉ាងដូច្នេះ ដោយបានលើឧទាហរណ៍ពីប្រទេសអភិវឌ្ឍមួយចំនួនពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ពិសេសគឺការរៀបចំផ្លូវដឹកជញ្ជូនសាធារណៈក្នុងទីក្រុងដូចជាផ្លូវសម្រាប់រថយន្តក្រុង ផ្លូវក្រោមដី និងផ្លូវអាកាស។ ជាមួយគ្នានេះដែរ សម្តេចក៏បានណែនាំបន្ថែមពីការកំណត់ Zoning ឱ្យបានច្បាស់លាស់ នោះគឺមានន័យថា ត្រូវកំណត់តំបន់ដោយបែងចែកឱ្យដាច់រវាងតំបន់លំនៅឋាន តំបន់អាជីវកម្ម និងតំបន់បៃតង ដូចដែលអ្នកអភិវឌ្ឍក្នុងស្រុកមួយចំនួនគេបានអនុវត្តរួចមកហើយ។ ទាំងអស់នេះគឺជា ការវិនិយោគអនាគត ក្នុងពេលបច្ចុប្បន្ន ព្រោះពេលជីវភាពរបស់ពលរដ្ឋកាន់តែប្រសើរ […]
អានបន្ថែមគម្រោងត្រួតពិនិត្យបន្ទប់បរិច្ចាគឈាមដោយបញ្ញាសិប្បនិម្មិត ( AI ) ឈ្នះពានរង្វាន់ 2023 Enactus Brazil និង Bentley Systems iTwin4Good Challenge
អង្គការ Enactus Brazil ដែលជាអង្គភាពមិនស្វែងរកប្រាក់ចំណេញអន្តរជាតិ បានរួមសហការជាមួយក្រុមហ៊ុន Bentley Systems ដែលជា ក្រុមហ៊ុនផលិតកម្មវិធីសូហ្វវ៊ែរសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្នែកវិស្វកម្ម បានប្រកាសអ្នកឈ្នះ ការប្រកួតកម្មវិធី iTwin4Good Challenge ឆ្នាំ 2023 ដែលជាការប្រកួតប្រជែងមួយរៀបចំឡើង ដើម្បីឱ្យនិស្សិតដាក់រួមបញ្ចូលគ្នានូវជំនាញអភិវឌ្ឍន៍កម្មវិធីរបស់ពួកគេ និងចំណង់ចំណូលចិត្តចំពោះសកម្មភាពសង្គម ដើម្បីដោះស្រាយបញ្ហានៅក្នុង សហគមន៍របស់គេដោយប្រើបច្ចេកវិទ្យាឌីជីថលភ្លោះ។ ក្រុម “All In” មកពី វិទ្យាស្ថានសហព័ន្ធនៃរដ្ឋ Espírito Santo Vitória បានឈ្នះពានរង្វាន់នៃកម្មវិធីនេះ តាមរយៈ គម្រោង” ត្រួតពិនិត្យបន្ទប់បរិច្ចាគឈាមដោយប្រើបច្ចេកវិទ្យា AI” របស់ខ្លួន។ សមាជិកក្រុមនិស្សិតឈ្នះពាននេះ រួមមានឈ្មោះ៖ Lucas Pessanha, Deivid Braian និង Luiz Felipe Muniz។ កម្មវិធី iTwin របស់ក្រុមនិស្សិត “ All In” ប្រើប្រាស់ថាមពលនៃកាមេរ៉ាឆ្លាតវៃ និងបញ្ញាសិប្បនិម្មិត ដើម្បីតាមដានសកម្មភាពប្រើប្រាស់បន្ទប់បរិច្ចាគឈាម វាយតម្លៃតម្រូវការឈាម និងគ្រប់គ្រងកម្រិតស្តុកឈាម។ […]
អានបន្ថែមក្រុមហ៊ុន bp ជ្រើសយកកម្មវិធី AssetWise Lifecycle Information Management និង AssetWise Reliability ជាឧបករណ៍ស្ដង់ដារសម្រាប់ការគ្រប់គ្រង
កម្មវិធីនេះសម្រាប់ប្រើជាវិធីសាស្រ្តគ្រប់គ្រងព័ត៌មានទ្រព្យសកម្មក្នុងសហគ្រាសជាគូគ្នា ជាមួយនឹងកម្មវិធីគ្រប់គ្រងភាពត្រឹមត្រូវនៃរចនាសម្ព័ន្ធ និងការគ្រប់គ្រងភាពជឿជាក់ (Structural Integrity and Reliability Management) ក្រុមហ៊ុន Bentley Systems ដែលជា ក្រុមហ៊ុនផលិតកម្មវិធីសូហ្វវ៊ែរសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្នែកវិស្វកម្ម បានចេញសេចក្តីប្រកាសថា ក្រុមហ៊ុន bp បានជ្រើសយកកម្មវិធីសូហ្វវ៊ែរឈ្មោះ AssetWise Asset Lifecycle Information Management (ALIM) និងកម្មវិធី AssetWise Reliability (AR) ដែលជាផ្នែកមួយនៃ Bentley Infrastructure Cloud របស់ក្រុមហ៊ុន Bentley យកមកប្រើប្រាស់ដើម្បីគ្រប់គ្រងព័ត៌មាន និងប្រតិបត្តិការសម្រាប់គម្រោងវិស្វកម្មរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ក្រុមហ៊ុនកាលថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅអ៊ិចតុន សហរដ្ឋអាមេរិក។ នៅឆ្នាំ ២០១៩ ក្រុមហ៊ុន bp បានជ្រើសរើសប្រើដំណោះស្រាយ AssetWise ALIM របស់ក្រុមហ៊ុន Bentley ជាឃ្លាំងព័ត៌មានកណ្តាល (CIS) ដើម្បីគ្រប់គ្រងការផ្លាស់ប្តូរ និងដើម្បីរក្សាព័ត៌មានសម្រាប់គម្រោង […]
អានបន្ថែមសម្តេចលើកទឹកចិត្តក្រុមហ៊ុនចិន ចូលរួមវិនិយោគនៅខេត្តសៀមរាបឱ្យក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណង
សម្តេចនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនដែលបានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ឱ្យពង្រីកផែនការវិនិយោគនៅក្នុងខេត្តសៀមរាបបន្ថែមទៀត ដើម្បីជួយជំរុញខេត្តមួយនេះឱ្យក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានលើកឡើងថា ក្នុងអំឡុងពេលអនុញ្ញាតឱ្យ ឯកឧត្ដម Wang Yubo អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុង ”ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ” កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។ សម្តេចក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនរដ្ឋទាំង៣ របស់ខេត្តយូណាន ដែលតែងតែមានជំនឿទុកចិត្តនៅក្នុងការបោះទុនវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគសាងសង់អាកាសយានដ្ឋានខ្នាតអន្តរជាតិតម្លៃ ១.១០០លានដុល្លារនេះ។ សម្តេចបានបន្ថែមទៀតថា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” បានផ្តល់នូវការអភិវឌ្ឃន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ក្នុងនោះរួមមាន៖ (១) ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ; (២) ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ (៣) គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង (៤) អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ ជាដើម ។ ក្នុងជំនួបនេះ ឯកឧត្តម Wang Yubo បានបញ្ជាក់ផងដែរថា ខេត្តយូណានបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានថ្មីនេះទ្បើង ក្នុងក្របខ័ណ្ឌនៃការវិនិយោគគម្រោងអាកាសយានដ្ឋានអន្តរជាតិលើកដំបូងបំផុត ក្រោម “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” និងជាអាកាសយានដ្ឋានអន្តរជាតិ ដែលត្រូវបានអនុវត្តដោយសហគ្រាសចិននៅក្រៅប្រទេស តាមរបៀប “សាងសង់ អាជីវកម្ម និងផ្ទេរ […]
អានបន្ថែមរដ្ឋគ្រោងចំណាយ ៦០លានដុល្លារ ដើម្បីពង្រីកផ្លូវពីព្រលានយន្តហោះថ្មីទៅក្រុងសៀមរាប
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា រដ្ឋាភិបាល គ្រោងចំណាយថវិកា ៦០លានដុល្លារ សម្រាប់គម្រោងពង្រីកផ្លូវជាតិលេខ៦ ពីចំណុចចូលព្រលានយន្តហោះថ្មីសៀមរាប ទៅកាន់ក្រុងសៀមរាប ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រ។ ក្នុងពិធីបើកសម្ពោធជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី១៦ ខែវិច្ឆិកា សម្តេចមានប្រសាសន៍ថា គម្រោងពង្រីកផ្លូវនេះ ស្ថិតក្នុងគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដែលរាជរដ្ឋាភិបាលធ្វើផែនការ សម្រាប់ពង្រីក និងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ហេដ្ឋារចនសម្ព័ន្ធក្នុងក្រុងសៀមរាប។ សម្តេចបញ្ជាក់ថា៖ “រាជរដ្ឋាភិបាលបានត្រៀមរួចស្រេចហើយ ទី១ យើងនឹងពង្រីកផ្លូវជាតិលេខ៦ពីចំណុចប្រសព្វ អក្សរតេ(T) ចាប់ពីផ្លូវហាយវេព្រលានយន្តហោះថ្មីទៅដល់ទីរួមខេត្តជិត២០គីឡូ ដោយត្រូវការថវិកា ៦០លានដុល្លារ”។ ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ថា គម្រោងពង្រីកផ្លូវនេះ នឹងចាប់ផ្តើមនៅឆ្នាំក្រោយដោយពង្រីកពីពីរគន្លងទៅ បួនគន្លង និង៦គន្លងត្រង់កំណាត់ផ្លូវមួយចំនួន។ ទន្ទឹមនេះ សម្តេចបន្ថែមទៀតថា គម្រោងទីពីរ គឺរដ្ឋកំពុងចរចាជាមួយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានសៀមរាបថ្មី ពីគម្រោងកសាងរថភ្លើងកម្រិតសាល (Monorail) ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទៅកាន់ទីក្រុងសៀមរាបថែមទៀតផង។
អានបន្ថែមរដ្ឋប្រកាសលើកលែងបង់កម្រៃគយចំពោះទំនិញមានតម្លៃក្រោម ១០០០ដុល្លារ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសលើកលែងការបង់កម្រៃបែបបទគយ ចំពោះទំនិញនាំចេញ-នាំចូល ដែលមានតម្លៃក្រោម ១.០០០ដុល្លារ។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចបវរធិបតី បានប្រកាសកាត់បន្ថយកម្រៃប្រតិវេទន៍គយពី ១៥.០០០រៀល មក ៨.០០០រៀល ក្នុងមួយប្រតិវេទន៍ចំពោះទំនិញនាំចេញ-នាំចូល ដែលមានតម្លៃក្រោម ១.០០០ដុល្លារ ព្រមទាំងលើកលែងការបង់កម្រៃស្គែន ចំពោះកុងតឺន័រ ដែលមិនបានឆ្លងកាត់ម៉ាស៊ីនស្គែន។ បន្ថែមពីនេះ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាល នឹងដាក់ឱ្យអនុវត្តនូវ៖ វិធាន និងនីតិវិធីសម្រាប់ការរាយការណ៍អំពីទំនិញ និងការបំពេញបែបបទគយមុនពេលទំនិញមកដល់ តាមប្រព័ន្ធអេឡិចត្រូនិច វិធាន និងនីតិវិធីសម្រាប់ការរាយការណ៍អំពីទំនិញ និងការបំពេញបែបបទគយ ចំពោះបញ្ញើប្រៃសណីយ៍ បញ្ញើរហ័ស និងទំនិញពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិចឆ្លងកាត់ព្រំដែន ការធ្វើស្វ័យប្រវត្តិកម្មពេញលេញលើនីតិវិធីផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ និងសំអាងដើមកំណើតទំនិញក្នុងប្រព័ន្ធប្រតិវេទន៍តម្លៃគិតពន្ធគយ (CVDS), ការតភ្ជាប់ប្រព័ន្ធ ដើម្បីបញ្ជូនដោយស្វ័យប្រវត្តិនូវទិន្នន័យប្រតិវេទន៍តម្លៃគិតពន្ធគយ ការបញ្ជាក់តម្លៃគិតពន្ធគយ និង ការផ្ដល់អត្រាពន្ធអនុគ្រោះ ពីប្រព័ន្ធ […]
អានបន្ថែមរដ្ឋប្រកាសផ្តល់អាជ្ញាបណ្ណដល់អាជីវកម្មបូមលូទាំងអស់នៅភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល ១ឆ្នាំ
អាជ្ញាធររាជធានីភ្នំពេញ បានណែនាំឱ្យប្រតិបត្តិករទាំងអស់ ដែលផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោលសំណល់ភក់បង្គន់ពីអាងស្តុកលាមកនៅរាជធានីភ្នំពេញ ត្រូវសុំអាជ្ញាបណ្ណ ដើម្បីមានសិទ្ធិធ្វើអាជីវកម្មនៅស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់។ នេះបើតាមសេចក្តីណែនាំ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ប្រតិបត្តិករទាំងអស់ ត្រូវស្នើសុំអាជ្ញាបណ្ណផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោលសំណល់ភក់បង្គន់ នៅសាលារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ អាជ្ញាបណ្ណនេះ ផ្តល់ជូនសម្រាប់រយៈពេល ០១ឆ្នាំ គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដល់ប្រតិបត្តិករដោយមិនគិតថ្លៃ។ ក្រោយទទួលបានអាជ្ញាបណ្ណ ប្រតិបត្តិករមានសិទ្ធិផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និង បញ្ចេញចោលសំណល់ភក់បង្គន់ នៅស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដែលមានទីតាំង ស្ថិតនៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ គួរបញ្ជាក់ដែរថា ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ មានតម្លៃជាង ១លានដុល្លារ ត្រូវបានដាក់ឱ្យដំណើរការ ហើយជាស្ថានីយប្រព្រឹត្តិកម្មដំបូងបង្អស់នៅរាជធានីភ្នំពេញ ដែលមានសមត្ថភាពកែច្នៃសំណល់ភក់បង្គន់ទៅជាជីសរីរាង្គ កាត់បន្ថយការប្រើប្រាស់ជីគីមី។ (អានបន្ថែម)
អានបន្ថែម