បារាំងសន្យាបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុល ព្រះបរមរាជវាំង

សាធារណរដ្ឋបារាំង បានសន្យាថានឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon III នៅក្នុងបរិវេណព្រះបរមរាជវាំង។ នេះបើតាមសេចក្តីប្រកាសពត៌មានស្តីពីលទ្ធផលនៃព្រះរាជសវនាការរវាងព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។ ក្នុងជំនួបនេះ ព្រះបរមនាថ នរោត្តម សីហមុនី បានលើកឡើងដោយរំពឹងជាខ្លាំងចំពោះ (១) គម្រោងនៃការសិក្សាការ ជួសជុល និងការពង្រីកសារមន្ទីរជាតិដោយអ្នកជំនាញរបស់បារាំង (២) កិច្ចសហប្រតិបត្តិការរវាងសារមន្ទីរជាតិ និងសារមន្ទីរ Guimet និង (៣) ការជួសជុលរូបព្រះវិស្ណុផ្ទុំធ្វើពីសំរិទ្ធ រួមទាំងការតាំងបង្ហាញវត្ថុបុរាណខ្មែរនៅប្រទេសបារាំង និងសារមន្ទីរនានា។ ចំណែក ឯកឧត្តម Emmanuel MACRON បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំងក្នុងការជួយដល់វិស័យវប្បធម៌ ជាពិសេសគម្រោងការជួសជុល និងការពង្រីកសារមនី្ទរជាតិ និងគម្រោងជួសជុលរូបព្រះវិស្ណុធ្វើពីសំរឹទ្ធ ដើម្បីយកមកតាំងនៅប្រទេសបារាំង ជាមួយនឹងវត្ថុបុរាណមួយចំនួនទៀត។ មួយវិញទៀត តបនឹងព្រះរាជសំណើរបស់ ព្រះករុណា ព្រះមហាក្សត្រ ឯកឧត្តមប្រធានាធិបតីបារាំង បានសន្យាថា នឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon […]

អាន​បន្ថែម

ជប៉ុនជួយកម្ពុជាជាង ៤២ម៉ឺនដុល្លារ អនុវត្តគម្រោងសំខាន់៣ នៅឧត្តរមានជ័យ កំពង់ឆ្នាំង និងស្ទឹងត្រែង

ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានផ្តល់ជំនួយជាថវិកាចំនួន ៤២៤.៩០៧ ដុល្លារ សម្រាប់សំខាន់៣ គឺ “គម្រោងស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ក្នុងខេត្តឧត្តរមានជ័យ” “គម្រោងសាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង” និង “គម្រោងសាងសង់ស្ពានក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង” ។ នេះបើតាមពិធីចុះហត្ថលេខាលើ កិច្ចសន្យា ផ្តល់ជំនួយឥតសំណងសម្រាប់គម្រោង ទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (​ជំ​នួ​យ​ឥត​សំ​ណ​ងគូ​សា​ណូ​ណិ)​ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក តានិណៃ អ៊ុឈិតុម៉ុ ភារធារីស្តីទីនៃស្ថានទូត ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ជំនួយនេះ នឹងអនុវត្តលើគម្រោងចំនួន ០៣ ដូចខាងក្រោម៖ ទី១៖ គម្រោងស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ក្នុងខេត្តឧត្តរមានជ័យ (ថវិកាចំនួន ១១៩,៤២៤ដុល្លារ)។ ជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រមានស្រាប់ដែលមានមុខងារអាងស្ដុកទឹកអន់ថយ។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ ១,០០០នាក់ តាមរយៈការកែលម្អប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្មប្រកបដោយស្ថិរភាពពេញមួយឆ្នាំ។ ទី២៖ គម្រោងសាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នូវថវិកាចំនួន ១៣៧,២០៧ដុល្លារ។ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានបច្ចុប្បន្នដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំង។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ ១០,០០០នាក់ តាមរយៈការផ្ដល់លទ្ធភាពក្នុងការធ្វើដំណើរប្រចាំ ថ្ងៃប្រកបដោយសុវត្ថិភាព។ ទី៣៖ […]

អាន​បន្ថែម

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការហើយ

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ វិច្ឆិកា ២០២៣។ នាឱកាសនោះដែរ សម្តេចបានសង្កត់ធ្ងន់ពីចក្ខុវិស័យវែងឆ្ងាយនៃការសម្រេចចិត្តប្តូរពីព្រលានយន្តហោះចាស់ដែលមានចម្ងាយត្រឹមតែ ៥គីឡូម៉ែត្រប៉ុណ្ណោះ ពីក្រុងសៀមរាប មកសង់ព្រលានយន្តហោះថ្មី មានចម្ងាយរហូតដល់ ៥០គីឡូម៉ែត្រ ពីក្រុងសៀមរាប នោះក៏ព្រោះតែរដ្ឋាភិបាលបានឈរលើគោលដៅសំខាន់ពីរ គឺអភិវឌ្ឍន៍ និងអភិរក្ស ដើម្បីចូលរួមថែទាំសម្បត្តិដូនតាខ្មែរឱ្យបានយូរអង្វែង ។ សម្តេចបន្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ នឹងក្លាយជាកាលានុវត្តភាពប្រកបដោយសក្តានុពលដ៏ខ្លាំងក្លា និងសំខាន់សម្រាប់​វិស័យទេសចរណ៍ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់​របស់កម្ពុជា និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ និងវិស័យសេដ្ឋកិច្ច​នៅទូទាំងប្រទេសនិយាយជារួម។ គួររំលឹកថា មុនពេលសម្ពោធបើកជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ បានបើកដំណើរការបណ្តោះអាសន្ន បានរយៈពេល១ខែហើយ កាលពីថ្ងៃទី១៦ តុលា ២០២៣ កន្លងទៅនេះហើយ។​ (អានបន្ថែម) ក្នុងអំឡុងពេល១ខែនេះ ទទួលបានជើងហោះហើរមកកាន់ខេត្តសៀមរាបចំនួន ៣៤ជើងក្នុង១ថ្ងៃ។ ចំនួនភ្ញៀវបរទេសទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរមានជាង៣ពាន់នាក់ក្នុង១ថ្ងៃ ដែលពីមុនមានត្រឹមតែ១ពាន់នាក់ប៉ុណ្ណោះក្នុង១ថ្ងៃ តែនៅមុនពេលវិបត្តិកូវីដ១៩ ចំនួនភ្ញៀវបរទេសដែលទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរមានដល់ជាង ៨ពាន់ ទៅ ៩ពាន់នាក់ក្នុង១ថ្ងៃ […]

អាន​បន្ថែម

គម្រោងអភិវឌ្ឍក្រុងរណបកោះនរា តម្លៃជាង $២ពាន់លាន នឹងបញ្ចប់ដំណាក់កាលដំបូងនៅឆ្នាំ២០២៥

គម្រោង​អភិវឌ្ឍ​«​កោះនរា​»​ លើ​ទំហំ​ផ្ទៃដី​១២៥​ហិកតា ក្រោមទុនវិនិយោគជាង ២,៥ពាន់លានដុល្លារ របស់​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC)  គ្រោងបញ្ចប់តំណាក់កាលដំបូងដែលចំណាយប្រមាណ ៥៥០លានដុល្លារ នៅឆ្នាំ២០២៥។​ នេះបើយោងការលើកឡើងរបស់ អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយក​ក្រុមហ៊ុន OCIC ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានសំខាន់២ខ្សែ ភ្ជាប់ទៅក្រុងរណបកោះនរា ដែលមានតម្លៃជិត ៤០លានដុល្លារ នៅថ្ងៃទី១៥ វិចិ្ឆកា ២០២៣។ (អានបន្ថែម) ។ អ្នកឧកញ៉ា មានប្រសាសន៍ថា៖ “មកដល់ពេលនេះ ក្រុមហ៊ុនបានចំណាយជាង៣០០លានដុល្លាររួចមកហើយ និងគ្រោងចំណាយខ្ទង់រយលានដុល្លារបន្ថែមទៀត​ ដើម្បីអាចបញ្ចប់ការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅឆ្នាំ២០២៥ខាងមុខនេះ”។​ គម្រោងអភិវឌ្ឍន៍កោះនរា សាងសង់ចាប់តាំងពីខែមករាឆ្នាំ ២០២០ អភិវឌ្ឍន៍លើផ្ទៃដី ប្រមាណ ១២៥ ហិកតា។ យោងតាមរបាយការណ៍ពីក្រុមហ៊ុនOCIC បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍កោះនរា គ្រោងចំណាយថវិកាសរុបប្រមាណ ២,៥ពាន់លានដុល្លារ សម្រាប់ទីក្រុងរណបថ្មីមួយនេះ ដែលអាចអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅបានចំនួនប្រមាណ ៥ម៉ឺននាក់។ ចំណែកថវិកាវិនិយោគប្រមាណជាង៥៥០ដុល្លារសម្រាប់ការវិនិយោគតំណាក់កាលដំបូងនៃគម្រោង។​

អាន​បន្ថែម

គម្រោងសង់ស្ពានថ្មី នៅព្រែកប្រា អាចនឹងចាប់ផ្តើមបុកគ្រឹះសង់នៅក្នុងឆ្នាំ២០២៣

គម្រោងសាងសង់ស្ពានព្រែកប្រា អាចនឹងបុកគ្រឹះសាងសង់នៅក្នុងឆ្នាំ២០២៣ ខណៈបានចរចាររួចរាល់។ នេះបើតាមការលើកឡើងរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរាទៅតំបន់អភិវឌ្ឍន៍កោះពេជ្រ” នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។(អានបន្ថែម) សម្តេចបានថ្លែងឱ្យដឹងថា រាជធានីភ្នំពេញពេលនេះ មានស្ពានចំនួន ០៨ខ្សែ ដោយគ្រោងសាងសង់បន្ថែមចំនួន ០៣ខ្សែទៀត ដែលក្នុងនោះខ្សែធំគឺស្ពានអរិយក្សត្រ-ផ្សាររាត្រី។ (អានបន្ថែម) សម្តេចបានបន្តថា ហើយរដ្ឋគ្រោងនឹងសាងសង់ស្ពានព្រែកប្រា ដែលអាចបុកគ្រឹះក្នុងឆ្នាំ២០២៣នេះ ខណៈការចរចាររួចរាល់ និងស្ពានមេគង្គក្រោម-ចាក់អង្រែលើផងដែរ។ (អានបន្ថែម) សម្តេចបានបញ្ជាក់បន្ថែមថា បើស្ពានទាំងអស់នេះ ត្រូវបានសង់បន្ថែមទៀត នោះនឹងជួយជំរុញសន្ទុះសេដ្ឋកិច្ចនៅទិសខាងកើតនៃរាជធានីភ្នំពេញរិតតែខ្លាំង។ (អានបន្ថែម)

អាន​បន្ថែម

ស្ពានសំខាន់២ខ្សែ តភ្ជាប់ក្រុងរណបកោះនរា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

ស្ពាននាគភ្លោះភ្ជាប់ផ្លូវជាតិលេខ១ ទៅក្រុងរណបកោះនរា និង ស្ពានបេតុងខ្សែកាបភ្ជាប់កោះពេជ្រ ទៅក្រុងរណបកោះនរា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ វិច្ឆិកា ២០២៣។ ស្ពានទី១ ជាប្រភេទស្ពានបេតុងខ្សែកាប តភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ មានបណ្តោយប្រវែង ៨២៤ ម៉ែត្រ និងទទឹងប្រវែង ២៤,៥ ម៉ែត្រ និងមានសសរខ្សែកាបកម្ពស់ ៦០ម៉ែត្រ ចំនួន ២ដើម ដែលមានចម្លាក់ក្បាច់ខ្មែរ។ កម្ពស់ពីផ្ទៃទឹកទៅស្ពានសម្រាប់នាវាចរអាចឆ្លងកាត់បាន មានកម្ពស់អប្បបរិមា ៨ ម៉ែត្រ នៅរដូវវស្សា។ ស្ពាននេះមានចរាចរទ្វេរទិស ២ទៅ ២មក ដែលគន្លងនីមួយៗមានទទឹង ៣,២៥ម និងមានគន្លងសម្រាប់ទោចក្រយានយន្ត ១ទៅ ១មក ដែលមានទទឹង ១,២៥ម ផងដែរ។ ស្ពាននេះគ្រោងចំណាយថវិកាចំនួន ៣៨លានដុល្លារ ហើយនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៣៥ខែ។ ស្ពានទី២ ជាប្រភេទស្ពានបេតុង២ខ្សែជាប់គ្នា ត្រូវបានគេឱ្យឈ្មោះថា ស្ពាននាគភ្លោះកោះនរា តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា មានបណ្តោយប្រវែង […]

អាន​បន្ថែម

រដ្ឋរៀបចំផែនការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តាមតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ

ក្រសួងទេសចរណ៍ កំពុងរៀបចំផែនការជំរុញការវិនិយោគ និងការអភិវឌ្ឍទេសចរណ៍នៅតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ​​​។ នេះបើតាមសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ផែនការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ»  កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រុងព្រះសីហនុ។ ថ្លែងក្នុងអង្គសិក្ខាសាលា ឯកឧត្តម  អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ខេត្តព្រះសី​ហនុ ជាខេត្តមួយដែលមានសក្តានុពលលើវិស័យទេសចរណ៍ និងការវិនិយោគ ស្ថិតនៅផ្នែកនិរតីនៃប្រទេសកម្ពុជា។ ទន្ទឹ​​​មនឹង​នោះវិស័យទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលត្រូវយកចិត្តទុកដាក់ក្នុងការរៀប​ចំ​​ផែ​នការគ្រប់គ្រង និងដោះស្រាយបញ្ហាប្រឈមឱ្យបានសមស្រប និងទាន់ពេលវេលា។ ឯកឧត្តម បានបន្តថា បញ្ហាស្ថានភាពនយោបាយ សេដ្ឋកិច្ចសកលរបស់ពិភពលោករួមទាំងជំងឺកូវីដ-១៩ នៅតែបន្តជះឥទ្ធិពលដល់វិស័យទេសចរណ៍ ហើយតម្រូវការទីផ្សារទេសចរណ៍នៅលើពិភពលោក ក៏ដូចជាក្នុងតំបន់ក៏មានការប្រែប្រួលជាប្រចាំ ដែលតម្រូវឱ្យរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តថ្មីៗសម្រាប់វិស័យមួយនេះ ជាពិសេសត្រូវការចូលរួមគាំទ្រ និងអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាឱ្យស្ទុះងើបឡើងវិញ។ ម្យ៉ាងទៀត ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារទេសចរណ៍បច្ចុប្បន្ន ដូច្នេះការចូលរួមថែរក្សាការពារធនធានធម្មជាតិ និងវប្បធម៌ពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺជារឿងចាំបាច់បំផុត ដែលមិនអាចខ្វះបាន។ ដោយឡែក លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងដែរថា ផែនការជំរុញនេះ ជាផ្នែកមួយ នៃ​ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅលើទឹកដីខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលកម្ពុជាកំណត់ថាជា «មាសបៃតង» តាម​​​រយៈ​ការចាក់បញ្ចូលភ្លាមៗ នៃចំណូលទៅក្នុងចរន្តសេដ្ឋកិច្ច […]

អាន​បន្ថែម

មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ដំបូងគេ តាមវិទ្យាល័យខេត្តតាកែវ បើការដ្ឋានសាងសង់ហើយ

មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍  (ម.ប.ស.) នៅតាមវិទ្យាល័យសាធារណៈក្នុងខេត្តតាកែវ ត្រូវបានបើកការដ្ឋានសាងសង់ហើយ​។ ​ពិធីបើកការដ្ឋាននេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ គោលបំណងនៃការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍  (ម.ប.ស.) ដើម្បីលើកកម្ពស់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល ការលើកកម្ពស់អក្ខរកម្មឌីជីថល និងការកាត់បន្ថយគម្លាតឌីជីថល ដែលផ្សារភ្ជាប់ទំនាក់ទំនង និងភាពជាដៃគូរវាងរដ្ឋនិងសហគមន៍ ដើម្បីការអប់រំឌីជីថលនៅក្នុងថ្នាក់រៀន សាលារៀន និងសហគមន៍ទាំងមូល។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ខេត្តតាកែវ ជាទីតាំងដំបូងសម្រាប់សាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍  (ម.ប.ស.)។ ក្នុងនោះ ម.ប.ស. មានមុខងារចម្បងចំនួន៤ គឺ៖ (១) ផ្តល់បន្ទប់កុំព្យូទ័រ (Computer Lab) សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ផ្តល់ការអប់រំតាមប្រព័ន្ធបង្រៀនពីចម្ងាយ ដល់សិស្សវិទ្យាល័យសាធារណៈ និងជាសាលប្រជុំ ព្រមទាំងជាសាលបណ្តុះបណ្តាលគ្រូបង្រៀនតាមប្រព័ន្ធបង្រៀនពីចម្ងាយ (២) ផ្តល់បន្ទប់បណ្តុះបណ្តាល (Training Room) សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថលដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ ដែលមានបំណងចង់ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងគោលដៅផ្សេងៗ (៣) ផ្តល់ទីតាំងជាប៉ុស្តិ៍ប្រៃសណីយ៍ (Post Office) […]

អាន​បន្ថែម

ស្ត្រីហ្សេរីយ៉ាម្នាក់ ច្នៃសំបកកង់យានយន្តទៅជាផលិតផលសំណង់ប្រកបដោយនិរន្តរភាព

នៅក្នុងទីក្រុង Lagos ដ៏មមាញឹកនៃប្រទេសនីហ្សេរីយ៉ា សហគ្រិនស្ត្រីដ៏មានចក្ខុវិស័យម្នាក់ ឈ្មោះ អ៊ីហ្វេដូឡាប់ប៉ូ រ៉ាន់សេវ៉ៃ (Ifedolapo Runsewe) កំពុងធ្វើបដិវត្តវិធីដែលពិភពលោក ដោះស្រាយជាមួយកាកសំណល់សំបកកង់យានយន្ត។ លោកស្រី Runsewe បានបង្កើនក្រុមហ៊ុនច្នៃសំបកកង់មួយដែលមានឈ្មោះថា Free Recycle ដែលមានបេសកកម្មមិនត្រឹមតែដោះស្រាយបញ្ហាបរិស្ថានដែលបង្កឡើងដោយសំបកកង់ដែលត្រូវបានបោះចោលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតផលិតផលដ៏មានតម្លៃសម្រាប់យកមមកប្រើប្រាស់ក្នុងវិស័យសំណង់បានផងដែរ។ រោងចក្រ Free Recycle របស់លោកស្រី ដំណើរការបំប្លែងសំបកកង់បានជាង ១០០០ គ្រឿងជារៀងរាល់ថ្ងៃ ដោយផ្តល់ការងារដល់បុគ្គលជាង ១០០ នាក់ នេះបើយោងតាមបទសម្ភាសន៍របស់គាត់ជាមួយសារៈព័ត៌មាន  Business Insider Africa ចុះផ្សាយកាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៣។ នៅពេលនិយាយអំពីប្រវត្តិបង្កើតក្រុមហ៊ុន Free Recycle នេះឡើង លោកស្រីបានរំលឹកដល់គ្រាមួយនៅពេលដែលលោកស្រីកំពុងសំឡឹងមើលគំនរសំបកកង់ដែលមានគ្រោះថ្នាក់នៅឯកន្លែងចាក់សំរាម ស្រាប់តែលោកស្រីផុសគំនិតចង់បំប្លែងវាទៅជារបស់អ្វីម្យ៉ាងដែលមានប្រយោជន៍សម្រាប់បរិស្ថាន និងមានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចវិញ។ ដោយ​ទទួល​ស្គាល់​ពី​ផល​ប៉ះពាល់​បរិស្ថាន អ្នកស្រី​បាន​ចាប់​ផ្តើម​បេសកកម្ម​បំប្លែង​សំបក​កង់​ដែល​គេ​បោះ​ចោល​ទាំង​នេះ​ទៅ​ជា​កម្រាលជ័រ​កៅស៊ូ ដែល​ជា​សម្ភារៈ​ដែល​អាច​ប្រើ​បានសម្រាប់ ​កន្លែង​លេង​កីឡា​ កម្រាលផ្លូវដើរក្នុងបរិវេណទីធ្លារសាធារណៈ បរិក្ខារ​កីឡដ្ឋាន និង​ការរចនា​ទេសភាពសួនច្បារ។ យោងតាមលោកស្រី Runsewe “កម្រាលជ័រកៅស៊ូ (ដែលផលិតចេញពីសំបកកង់)នេះ […]

អាន​បន្ថែម

ចិនបានជួយកម្ពុជា សង់ផ្លូវបាន៣៧ខ្សែប្រវែងសរុបជាង៣ពាន់គីឡូម៉ែត្រ ស្ពានធំៗ១០ សរុបអស់ថវិកាជាង ៣ពាន់លានដុល្លារ គិតត្រឹមខែវិច្ឆិកានេះ

គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងរបស់ចិន សរុបមាន ៣.៣៤០លានដុល្លារ ក្នុងនោះបានសាងសង់រួចមានចំនួន ៣១ខ្សែ ប្រវែងសរុប ៣.០៧៧​ គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាប្រមាណ ២.១៨០,៧៩លានដុល្លារ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កាលពីថ្ងៃទី៧ ខែវិច្ឆិកា។​ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នគម្រោងសាងសង់ផ្លូវថ្នល់ដែលកំពុងដំណើរការមានចំនួន ០៦ខ្សែ ប្រវែងសរុប ៥៥៧,៦២គីឡូម៉ែត្រ ក្រោមទុនវិនិយោគប្រមាណ ៦៧៥.៨៧លានដុល្លារ។ ជាមួយគ្នានេះដែរ ស្ពានធំៗដែលបានសាងសង់រួចរាល់មានចំនួន ១០ស្ពាន ប្រវែងសរុប ១០.៨៩៧ម៉ែត្រ ដោយប្រើប្រាស់ថវិកាប្រមាណ ៣៧២,១៥លានដុល្លារ និងកំពុងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១.៧៦១ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១១១,៩៨លានដុល្លារ។ ឯកឧត្តមបានបន្តទៀតថា ជារួម គម្រោងដែលប្រើប្រាស់ឥណទានសម្បទាន និងជំនួយឥតសំណងរបស់មិត្តចិនដែលបានសាងសង់រួច និងកំពុងសាងសង់មានទឹកប្រាក់សរុបប្រមាណ ៣.៣៤០លានដុល្លារ។ នាឱកាសនោះ ឯកឧត្តមក៏បានលើកឡើងអំពី វឌ្ឍនភាពនៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ(FA) រួចរាល់ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសាធារណរដ្ឋប្រជាមានិតចិន ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានស្នើជំរុញឱ្យក្រុមហ៊ុនបញ្ជូនអ្នកជំនាញពីប្រទេសចិនឱ្យបានច្រើនដើម្បីបញ្ចប់សិក្សាសមិទ្ធិលទ្ធភាពលម្អិតឱ្យបានហ្មត់ចត់ […]

អាន​បន្ថែម